ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការក្តៅចំពោះអ្នកយកសំរាមបោះចោលតាមទីសាធារណៈ

2022/02/15 12:51:42 pm        554
កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុងស្រុកទាំង០៨ នៃខេត្តកំពង់ឆ្នាំង តាមចាប់អ្នកបោះសំរាមចោលពាសវាលពាសកាលតាមទីសាធារណៈដោយមិនព្រមចូលរួមក្នុងការ រក្សាអនាម័យ បរិស្ថាន មកពិន័យឱ្យរៀងចាល។ ការចេញបទបញ្ជាក្តៅនាថ្ងៃនេះ គឺក្រោយពីអាជ្ញាធរក្រុងស្រុកបានណែនាំជាច្រើនលើកច្រើនសារ តែអ្នកទម្លាប់បោះចោលសំរាមតាមទីសាធារណៈទាំងនោះនៅមិនស្តាប់។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា កន្លងមកឯកឧត្តម បានឱ្យអាជ្ញាធរ​ក្រុងស្រុកចេញសេចក្តីផ្សព្វផ្សាយ និងណែនាំជាច្រើនលើក​ ដល់ពលរដ្ឋមួយចំនួនតូច ដែលមាន​ទម្លាប់អាក្រក់ យកសំរាមពីផ្ទះរបស់ខ្លួន ​ទៅបោះចោលនៅតាមសួនច្បារ ​កន្លែងកំសាន្ត តាមផ្លូវ​សាធារណៈ និងតាមមាត់ទន្លេជាដើម ​ដោយអោយពួកគាត់បញ្ឈប់ទម្លាប់អាក្រក់នេះ ហើយចូលរួម​ក្នុងការ​ថែរក្សាអនាម័យ ​សម្អាតបរិស្ថានជាមួយអាជ្ញាធរ។ ក៏ប៉ុន្តែទោះជាមានការផ្សព្វផ្សាយ និងណែនាំច្រើនដងយ៉ាងណាក្តី ក៏ពលរដ្ឋមួយចំនួនតូចនៅតែ​ប្រព្រឹត្តិទង្វើ​អាក្រក់នេះដដែល ​ធ្វើអោយតាមមាត់ទន្លេ តាមផ្លូវសាធារណៈ​ តាមសួនច្បារ និង​កន្លែងកំសាន្តនានា ​មានសំរាមពាសវាលពាសកាល។ កន្លងមក អាជ្ញាធរក្រុងស្រុក ក៏បានប្រមូល​សំអាត​សំរាមនៅតាមទីសាធារណៈជាញឹកញាប់​ ក៏ប៉ុន្តែសំរាមនៅតែមានមិនចេះអស់ ដោយ​សារ​ពួកគាត់​មិនចូលរួម។ឯកឧត្តម បន្តថា ក្នុងនាមគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម បានឱ្យអភិបាលរង​ខេត្តម្នាក់ បញ្ជាទិញកាមេរ៉ា​សុវត្ថិភាព បំពាក់តាមទីតាំងមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចាប់រូបភាព​អ្នកយកសំរាមមកបោះចោល​ ហើយអនុវត្តវិធានការផាកពិន័យឱ្យធ្ងន់ម្តង ទើបរៀងចាល៕

អាជីវករលក់ដូរក្នុងផ្សារនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី៤ រួច

2022/02/15 12:32:11 pm        544
ភ្នំពេញ៖ អាជីវករលក់ដូរបណ្តាផ្សារក្នុងនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី៤ រួចរាល់។បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច អាជីវករលក់ដូរបណ្តាផ្សារក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់ BTV ឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៤ ពិតជារឿងសំខាន់ ព្រោះជួយ​បង្កើន​អង់ទីគ័របន្ថែមទៀត​ទប់ទល់​នឹងការវាយលុកពីជំងឺកូវីដ-១៩​ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ លើសពីនេះវ៉ាក់សាំងក៏​បានជួយបង្កើនទំនុកចិត្ត កាត់បន្ថយភាពភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការប្រកប​របរ​ប្រចាំថ្ងៃផងដែរ​។លោក ឯក និមល ប្រធាន​គណៈកម្មការគ្រប់គ្រងផ្សារ​បឹងកេងកង​ បានឱ្យដឹងដែរថា សម្រាប់​អាជីវករ​លក់ដូរ​ក្នុងផ្សារបឹងកេងកងភាគច្រើន​បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤​ រួចរាល់ ខណៈជីវករមួយចំនួនទៀត មិនទាន់ដល់ពេលត្រូវចាក់ ​និងបញ្ហាសុខភាព។ក្រៅពីនេះ លោក បន្តក្រើនរំលឹក ​អាជីវរកត្រូវបន្តអនុវត្តវិធានសុខាភិបាល​ ៣កុំ ៣ការពារ បើទោះបីចាក់វ៉ាក់សាំងដូសទី៤រួចក្តី។រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ ​គឺជាមធ្យោបាយមួយ ក្នុងចំណោម​វិធាន​ការ​សុខាភិបាលចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង រាប់ពីដូសទី១ ដល់ដូសទី៤ អាចទៅទទួលការចាក់វ៉ាក់​សាំង​កូវីដ ​បាននៅទីតាំងសុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង អត្ត​សញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗមួយ​ចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាល ជំងឺជូន ពលរដ្ឋស្រុកកងមាសដោយឥតគិតថ្លៃ

2022/02/15 12:18:17 pm        286
កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំ ផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ បំប្លែងថ្មី និងបន្តបន្ទាប់ និងពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មកពី១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក បាននាំយកអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤៨៩នាក់ បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ កំពុងរៀនរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី ។ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ​របស់យើង ក្នុងការចូលរួមកាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាលមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជា​មូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ រៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។មានមតិស្វាគមន៍ទៅកាន់ប្រជាពលរដ្ឋ ក្នុងឃុំកងតាណឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ថោង បូរ៉ាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក កងតាណឹង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយ ដែលមានគ្រូពេទ្យជំនាញៗ និងមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេស មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗ របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនខ្លាចពីការនឿយហត់​ឡើយ ។ប្រជាពលរដ្ឋ បានថ្លែងអំណរ គុណជាខ្លាំងជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយកពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ។សូម​បញ្ជាក់ផងដែរថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋគឺជាស្មារតីមនុស្សធម៌​សុទ្ធសាធ​ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ​ អនាគតតែមួយ​ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ​ សំដៅ​ចូលរួមកាត់​បន្ថយ​ភាព​ក្រីក្ររបស់ ប្រជាពលរដ្ឋ មួយចំណែកផងដែរ៕ រូបភាព អត្ថបទ រដ្ឋា

កម្ពុជាត្រៀមរួចរាល់ដើម្បីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន

2022/02/15 11:51:55 am        373
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមប្រេសិតពិសេសរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​ សូហ្វីតែល រាជធានីភ្នំពេញ ជាទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។តាមការគ្រោងទុក ពាក់ព័ន្ធនឹងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរយះពេល៣ថ្ងៃ នា​ល្ងាចនេះ​នឹងមានការទទួលស្វាគមន៍វត្ត​មានរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលអញ្ជើញ​ចូលរួម​ដោយផ្ទាល់នៅកម្ពុជាពីសំណាក់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស។ ដោយឡែកនៅព្រឹកថ្ងៃទី១៦ស្អែក ​នឹងចាប់ផ្តើមដំណើរការជាផ្លូវការកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ហើយកិច្ចប្រជុំ​នេះនឹង​បន្តដល់ថ្ងៃទី១៧ មួយព្រឹកដូចគ្នា បន្ទាប់ពីនោះនៅ​រសៀល​ថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញលទ្ធផលនៃកិច្ចប្រជុំចង្អៀត​ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមក។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ​នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំនៅ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាង​ក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល​អាស៊ាន​បានថែរក្សា ​និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នា​អំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍អាស៊ានមួយ ដែលកាន់តែធន់រឹងមាំប្រកប​ដោយថាមពល ហើយពោរពេញដោយ​សន្តិភាព ​និងវិបុលភាព។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបាន​ក្នុង​អំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ​ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា» ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើត​ឡើង​នៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរ​ការស្តារ​ឡើងវិញ​ប្រកប​ដោយបរិយាប័ន្ន ​ការប្រកួត​ប្រជែង​ភូមិសាស្រ្ត-នយោបាយ​ បញ្ហាជាប្រពៃណី និងមិនប្រពៃណី​ដែលមានស្រាប់ ​និងការពង្រឹងភាពស្អិតរមួត ​មជ្ឈភាព ​និងភាពធន់រឹងមាំ​របស់​អាស៊ាន៕អត្ថបទ៖ សេក ឧត្តម

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

2022/02/15 11:35:38 am        319
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងកោតសរសើរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថា មិនត្រឹមតែបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ច នៅកម្ពុជាប៉ុណ្ណោះទេ តែគឺជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយផងដែរ។ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីម្សិលមិញ នៅទីស្តីការក្រសួងការ បរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (HAYASHI Yoshimasa) បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា «ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែ​ជា​បញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាអ្នកនយោបាយជាន់ខ្ពស់ប្រកប​ដោយទស្សនវិស័យ​ផងដែរ»។ លោក បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និង​អភិវឌ្ឍប្រទេសកម្ពុជា ​ឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ហើយបន្តគាំទ្រកម្ពុជា ក្នុងគ្រប់​កាលៈទេសៈទាំងអស់ ខណៈកម្ពុជា គឺជាប្រទេសស័ក្តិសមជា ដៃគូយុទ្ធសាស្ត្រជប៉ុននោះ។ប្រមុខការទូតជប៉ុនរូបនេះ បានសម្តែងការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ ហើយមិនតែប៉ុណ្ណោះ ក៏បាន​សម្តែង​នូវការ​គាំទ្រ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមជា​ប្រធាន​អាស៊ាន ឆ្នាំ២០២២ ​ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះវិបត្តិនេះ ដែលនេះ គឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់សម្តេចតេជោ នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិផងដែរ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណដល់រាជរដ្ឋាភិបាល ​កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុង​ដំណើរ​ការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ហើយជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននឹងកំពុងដឹក នាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ (ថ្ងៃទី១៤-១៧ ខែកុម្ភៈ នេះ) នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រទេសទាំងពីរ បានឯកភាពគ្នាប្រារព្ធខួប​ទី​៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជា​ប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការ​សហប្រជាជាតិ៕អត្ថបទ៖ បាន ចក់ 

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ រំលឹកដល់នគរបាលទាំងអស់ មិនត្រូវប្រើប្រាស់​សិទ្ធិអំណាច ធ្វើឲ្យ​ប៉ះពាល់​ដល់ពលរដ្ឋឡើយ

2022/02/14 01:51:21 pm        716
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃនេះ បានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវអនុវត្តគោរពប្រតិបត្តិទៅតាមច្បាប់កំណត់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា មន្ដ្រីនគរបាល​មិនត្រូវរំលោភបំពាន​លើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់​ជា​ដាច់ខាត ហើយ«កងកម្លាំងនគរបាលដែលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ គោរព​អនុវត្តប្រតិបត្តិគំរូរបស់យើងលើការអនុវត្តច្បាប់។នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុស ហើយមិនបានទទួល​ស្គាល់​កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះ​មន្ដ្រី​នគរបាល​ត្រូវតែយល់ច្បាស់អំពីច្បាប់ ​ពិសេសអ្វីដែលជាធាតុផ្សំបទល្មើស ​ភស្ដុតាង ដើម្បី​កុំ​ឲ្យមនុស្ស​ខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយអនុវត្តខុសច្បាប់ ខណៈយើងធ្វើកិច្ចការងារ​ជំនាញ យើងត្រូវសិក្សាឲ្យដល់ ឬសគល់របស់វា សម្ដៅ​ធ្វើយ៉ាងមិនឲ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គល​ដែលប្រព្រឹត្តនូវបទល្មើស ​ជាជនទុច្ចរិតឲ្យត្រូវទៅ​នឹងទម្រង់ទាំងអស់នេះ។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវចូលរួមថែ​រក្សាសន្ដិភាព ​ដែលស្វែងរកបានដោយលំបាក ​ព្រោះបើគ្មានសុខសន្ដិភាព គឺគ្មានការ​អនុវត្ត​នោះឡើយ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ ​មិនត្រូវក្បត់​មនសិកា មិនក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ ​និងប្រជាពលរដ្ឋនោះទេ ។យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយក​សាលា​នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម​ បានឲ្យដឹងថា​ ក្នុងវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃ ក្នុង​មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ និងនាយកដ្ឋាន ចំនួន៣២។ ដោយឡែក វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ​មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានចំនួន២៦។លោកឧត្តមសេនីយ៍ឯក អ៊ុ អុន បានបញ្ជាក់ថា ​គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលា​តម្រូវ​ឲ្យមានការប្រឡងបញ្ចប់វគ្គ​ ពេលសិក្សាមេរៀននីមួយៗទាំងទ្រឹស្តី​ ការអនុវត្តជាក់ស្តែងលើទីលាន គ្រូតម្រូវធ្វើតេស្ត ដើម្បី​ស្ទាបស្ទង់​សមត្ថភាពរបស់សិក្ខាកាម ​និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយ​បូក​ជាមួយវិន័យ ​សិលធម៌​ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ៕ អត្ថបទ៖ បាន ចក់

ក្រុមការងារបក្សប្រជាជនចុះមូលដ្ឋានឃុំខ្នារពោធិ៍ ខេត្តសៀមរាប ផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A

2022/02/14 01:41:08 pm        767
សៀមរាប៖ ឯកឧត្តម សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការ ងារចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ៍ បានចុះជួបសំណេះសំណាល និងចែករង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀត ។ក្នុងពិធីនេះសំណេះសំណាលជាមួយសិស្ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីម្សិលមិញ ឯកឧត្តម សឹង សំណាង បានអបអរសាទរសិស្សានុសិស្ស ដែលជា​ជ័យលាភី​ប្រឡងជាប់សញ្ញបត្រ​មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ។ ឯកឧត្តម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ​ដែលបានខិតខំ​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការ​ជួយជំរុញ និងបង្ហាត់បង្រៀនសិស្ស ​ដែលនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុង​បរិបទ​នៃការរីករាល​ដាលជំងឺកូវីដ-១៩ ​ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុ ​សិស្ស ​បានក្លាយជាពលរដ្ឋល្អ ជា​ទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏​រឹងមាំ​សម្រាប់ប្រទេសជាតិ ។ឯកឧត្តម ​បានអំពាវនាវដល់យុវជនឱ្យចូលរួមធ្វើជាយុវជនបន្តវេន សិស្សល្អ​ កូនល្អ ​មិន​ប្រព្រឹត្តអំពើអបាយមុខ ​និងចូលរួមជួយការងារសង្គមក្នុងសហគមន៍ ​ឲ្យបានសកម្ម ដើម្បីកែប្រែ​មុខ​មាត់​សហគមន៍។ ពាក់ព័ន្ធ​នឹងបញ្ហាជំងឺកូវីដ-១៩ ឯកឧត្ដម​ បានអំពាវនាវដល់ពលរដ្ឋឱ្យពលរដ្ឋ ចូលប្រយុទ្ធប្រឆាំង​ឱ្យបានខ្លាំងក្លា ខណៈអូមីក្រុង កំពុងមានសកម្មភាពចម្លងក្នុងសហគមន៍ហើយនោះ ដោយ​អនុវត្ត​វិធានការ សុខាភិបាលនានា ​និងវិធានការ ​៣ការពារ ៣កុំ ។លោក គឿន ឈឹង ​សមាជិកក្រុមប្រឹក្សាឃុំខ្នារពោធិ៍ ​បានឲ្យដឹងថា ​លទ្ធផល ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ​ក្នុងឃុំនេះ មានសិស្សប្រឡងជាប់​សរុប ៥២នាក់ និងសិស្ស​ទទួល​បាននិទ្ទេស A ម្នាក់។ជាការលើកទឹកចិត្ត ឯកឧត្តម សឹង សំណាង បានផ្តល់ជា​ថវិកា​ដល់សិស្សទាំងអស់ ​លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាភូមិឃុំ ​និងក្រុមប្រជាការពារ។ ​ឯកឧត្តម ​បាន​ប្រគល់​ជូន​បេក្ខនារី ដែល បានប្រឡង​ជាប់​និទ្ទេស A នូវកុំព្យូទ័រយួរ១គ្រឿង ​ដែល​ជា​ការ​ឧបត្ថម្ភ​តាមរយៈលោក ​គុជ ស៊ីនិត ​អនុប្រ​ធាន​ក្រុមការងារចុះជូយមូលដ្ឋានស្រុកសូទ្រនិគម ​និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូល ដ្ឋានឃុំខ្នារពោធិ៍៕ អត្ថបទ៖ សៅ ភិរុណ 

មន្ត្រីជំនាញសុខាភិបាល ​ទទូច​ដល់យុវវ័យកុំជួបជុំគ្នាក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ដើម្បីទប់ស្កាត់កូវីដ-១៩

2022/02/14 01:28:51 pm        644
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់យុវវ័យមួយចំនួន កុំឱ្យជួបជុំប្រមូលផ្ដុំគ្នាក្នុងថ្ងៃទិវានៃ​ក្តីស្រលាញ់ ព្រោះ​អាចបង្កឱ្យមាន​ ការឆ្លងជំងឺកូវីដ១៩ ​ពិសេសជំងឺអូមីក្រុង ដែលកំពុងធ្វើចរាចរណ៍​យ៉ាង​សកម្ម​នៅក្នុងប្រទេសកម្ពុជា។តាមរយៈសារសំឡេង កាលពីម្សិលមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ទោះថ្ងៃនៃក្តីស្រលាញ់ ​ពុំមែនជាប្រពៃណីទំនៀបទម្លាប់ខ្មែរក៏ដោយ ​ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ ខ្មែរមួយចំនួន ​បានប្រើប្រាស់ថ្ងៃនេះ ​ជាថ្ងៃជួបជុំគ្នា ​ពិសាអាហារជាមួយគ្នា ដើម្បីបង្ហាញ​នូវក្តីស្រលាញ់ ​របស់ខ្លួនទៅកាន់បុគ្គលណាម្នាក់ ​ឬច្រើននាក់ ​ដែលខ្លួនស្រលាញ់។លោកជំទាវ បានបញ្ជាក់ថា ​នៅក្នុងបរិបទ ​នៃការរាតត្បាតជំងឺកូវីដ-១៩ ​ជាពិសេសអូមីក្រុងនេះ ពលរដ្ឋ និងយុវ័យ ​កុំភ្លេចខ្លួនឱ្យសោះ ​ព្រោះថា​ អូមីក្រុង កំពុងតែចរាចរណ៍យ៉ាង​សកម្មនៅ​ក្នុងសហគមន៍ ហើយដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការចម្លងបន្ថែមទៀត ​ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ហើយគួរ ​នាំមនុស្សជាទីស្រលាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បី ​ផ្តល់នូវក្តីស្រលាញ់ពិតៗជូនដល់​ពួកគេនាពេលនេះ​វិញទើប​ជាការចាំបាច់។លោកជំទាវ បានបញ្ជាក់ទៀតថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ ​នៅតែជា កង្វល់ ​របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះ ​ក៏មានប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែង គិតត្រឹម ថ្ងៃទី១៣ ខែកុម្ភៈនេះ មានមនុស្សជិត៤០០លាននាក់ហើយ ដែល​បាន​ឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ បានស្លាប់បាត់បង់ជីវិត​ដោយសារជំងឺកូរវីដ-១៩ ហើយ​កម្ពុជា ក៏មានអ្នកឆ្លងសរុបជាង១២ ម៉ឺន ៣ពាន់នាក់ ​និងស្លាប់​ចំនួន​ជាង​បី​ពាន់នាក់ដែរ។ ហើយចុងក្រោយនេះ ​ទោះបីជាកម្ពុជា ពុំមានអ្នកស្លាប់ ប៉ុន្តែបានរកឃើញអ្នកឆ្លងថ្មីរាប់រយនាក់​ទៀត ដែល​សុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់៕

អាជ្ញាធរបន្ទាយមានជ័យ ដាំដើមឈើនៅតំបន់៣ ជាង៣ម៉ឺនដើម និងបិទបញ្ចប់ការដាំ

2022/02/14 01:20:22 pm        443
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់ការដាំដើមឈើ នៅក្នុងដីព្រៃលិចទឹកតំបន់៣ ដែលបានរងការកាប់ទន្ទ្រានហើយ ដោយកូនឈើត្រូវបានដាំនោះមានចំនួន៤ប្រភេទ ស្មើនឹងជាង ៣ ៣០០០ដើម ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ព្រៃលិចទឹកតំបន់៣ នៅក្នុងខេត្តបន្ទាយមានជ័យ បានរងការកាប់ទន្ទ្រាន មាននៅឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី ដោយពលរដ្ឋចំនួន ៦៥១គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ស្មើនឹង ៤ ២៦២.៦៧ហិកតា ។ឯកឧត្តម បន្តថា សម្រាប់ដីតំបន់៣ ដែលត្រូវកាប់ឆ្ការដោយខុសច្បាប់នោះ ត្រូវបានអាជ្ញាធរ​ធ្វើការ​ដាំដើម​ឈើ​ឡើងវិញចំនួន ៨លើក ស្មើនឹង៣៣ ៣៨០ដើម ​ក្នុងនោះមាន​ គុម្ពឫស្សី​ ដើមរាំង​ទឹក គ្រាប់ត្នោត ​និងរំដេញ ។ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា អាជ្ញាធរខេត្ត​ក៏បានលើកស្លាកប៉ាណូបានចំនួន ៦ផ្ទាំង​(គ្រប់តាមផែនការ៦/៦) ​បានចាក់បង្គោល​សសរ​បាន​ចំនួន ២៦បង្គោល, ចុះតម្រង់បង្គោល​២២បង្គោល និង​បានបោះបង្គោល ៤៨បង្គោល (គ្រប់តាមផែនការ ៤៨/៤៨) ។អភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ថា ​អាជ្ញាធរនឹងបន្តចុះពិនិត្យ និងស្រាវជ្រាវទីតាំងជាក់​ស្តែង​ក្នុងភូមិសាស្ត្រស្រុកទាំង២ ដែលមានការរុករានទន្ទ្រានកាន់កាប់ អាស្រ័យផល​ដើម្បីកំណត់​និយាមកាលើប្លង់ទីតាំងដី ​រួចកំណត់អត្តសញ្ញាណដី អត្តសញ្ញាណមនុស្ស ដែលពាក់ព័ន្ធដើម្បី​ចាត់​វិធាន​ការផ្លូវច្បាប់​ និង​សហការជាមួយក្រុមការងារថ្នាក់ជាតិ​ បោះបង្គោលរង៤៥ដើម (រវាង​បង្គោលមេ) ​ចន្លោះ៥០០ម៉ែត្រមួយដើម ​តាមគ្រប់ច្រកចេញចូលទៅកាន់តំបន់៣ និងជំរុញការ​ចុះ​បញ្ជី​ដីនៅតំបន់ព្រៃលិចទឹកតំបន់៣ជាដីរដ្ឋ ។គួរបញ្ជាក់ថា ពាក់ព័ន្ធការកាប់ទន្ទ្រាន និងកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣​ ដោយខុសច្បាប់ ស្ថិត​ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ​ តុលាការដំបូងខេត្ត ​បានអញ្ជើញ​អភិបាលស្រុក​ព្រះនេត្រព្រះ បំភ្លឺ​ក្នុងករណី ​រួមទាំង​មានការ​ឃាត់ខ្លួនមេឃុំផងដែរ ៕

ខេត្តឧត្ដរមានជ័យ ផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសអេ (A)

2022/02/14 06:07:17 am        724
ឧត្តរមានជ័យ៖ សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២០-២០២១កន្លងមកនេះ លទ្ធផលទទួលបាននិទ្ទេសអេA ត្រូវបានឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ផ្ដល់រង្វាន់ម៉ូតូជូនម្នាក់មួយគ្រឿង នៅតាមលំនៅដ្ឋានផ្ទាល់ខ្លួនរបស់សិស្សនៅថ្ងៃម្សិលមិញនេះ ។ក្នុងឱកាសសំណេះសំណាលនាពេលនោះដែរឯកឧត្ដម ប៉ែន កុសល្យ ក៏បានធ្វើការវាយតម្លៃខ្ពស់​ចំពោះ​ក្មួយ​ៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាល សិស្ស ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អ នៅក្នុងខេខេត្តឧត្តរមានជ័យ ជាពិសេសដើម្បីអនាគតខ្លួនឯងផងក្រុមគ្រួសារផង និង​ប្រទេសជាតិយើងផង ឲ្យស្របតាមពាក្យស្លោកថា យុវជនជា​សសរ​ទ្រូង​នៃ​ប្រទេសជាតិ ។ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើផងដែរ​ដល់ក្មួយៗ​ជាសិស្សានុសិស្សដែលទទួល​បានរង្វាន់ នា​ពេលនេះ សូមក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្របន្តទៀតឲ្យបានប្រសើរ ដើម្បី​អនាគត​របស់​ខ្លួនមានភាព​ភ្លឺស្វាង ។ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវ​គោរព​គំនូស​សញ្ញា​ចរាចរណ៍​ និង​ផ្លាក​សញ្ញាចរាចរណ៍​តាម​ដង​ផ្លូវ​ដើម្បី​គេចផុតពីគ្រោះថ្នាក់​ចរាចរណ៍ ដែលកើតជាយថាហេតុទាំងឡាយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឲ្យខូច​អនាគត​ក្នុង​ការសិក្សារបស់ក្មួយៗផងដែរ។សូមបញ្ជាក់ថា រង្វាន់​ម៉ូតូ​ដែល​ចែក​ផ្តល់​ជូន​សិស្សានុសិស្សដែល​ប្រឡង​បាក់ឌុបជាប់និទ្ទេសAនៅពេលនេះ​មាន​ ឈ្មោះ ជា ស្រីខូច ​ភេទស្រី ​រៀននៅវិទ្យាល័យតេជោ​ សំរោង​នៅក្រុងសំរោង ​និងឈ្មោះ វើយ ចន្នី ប្រុស រៀននៅវិទ្យាល័យហ៊ុនសែនពង្រ នៅ​ស្រុកចុងកាល់៕អត្ថបទ៖ ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM