សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ចោលការប្រារព្ធខួបជ័យជំនះ៧មករាឡើយ

2022/01/31 09:43:04 am        535
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅលើបណ្តោយផ្លូវជាតិលេខខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រង់ចំណុចប្រសប់ផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា នាព្រឹកថ្ងៃទី៣១មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍តបទៅក្រុមវិភាគនយោបាយមួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា គឺពុំមានថ្ងៃដែលបោះបង់ចោលថ្ងៃ៧មករានោះឡើយ ។ការដែលសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ដោយឃើញមានក្រុមអ្នកវិភាគនយោបាយខ្លះ បានលើកឡើងថា ការដែលកន្លងមកគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធខួប​អនុស្សាវរីយ៍​ថ្ងៃជ័យជំនះ៧មករា លើ​របបប្រល័យ​ពូជសាសន៍​ដោយចង់បន្ថយ​ឥទ្ធិពល​ពីវៀតណាម ជា​ដើមនោះ។ សម្តេចបានប្រតិកម្មតបយ៉ាងដូច្នេះថា ៧មករា បើទោះបី​ជាវៀតណាមមកជួយ ប៉ុន្តែជាអាយុជីវិតរបស់ប្រជាជនកម្ពុជា។ដូច្នេះគណបក្សប្រជាជនកម្ពុជា គឺគ្មានថ្ងៃ​ដែល​ត្រូវបោះបង់ចោល៧មករានោះទេ។សូមបញ្ជាក់ថា៖ ការរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃជ័យជន្នះ ៧មករា លើរបបប្រល័យពូជសាសន៍ ត្រូវ​បាន​គណ​បក្សប្រជាជនកម្ពុជា ​តែងតែប្រារព្ធមិទ្ទិញ​យ៉ាង​ឧឡារិក ​ជារៀងរាល់ឆ្នាំមិនដែល​ខានឡើយ​ដើម្បីជាកា​រ​រំលឹក​រំលឹក​ចងចាំ​ពី​គុណូបការៈ​ នៃការតស៊ូរបស់ ​វីរៈកម្មាភិបាល យុទ្ធជននៃកងទ័ព​រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា​ក៏​ដូច​ជា​វីរៈ​កម្មាភិបាល យុទ្ធជន​ កងទ័ព​ស្ម័គ្រ​ចិត្តវៀតណាម ដែលបានលះបង់បូជាជីវិត ​សាច់ស្រស់ ឈាមស្រស់ ​ដើម្បីបុព្វ​ហេ​តុ​នៃ​កា​រ​រំ​ដោះប្រទេស​កម្ពុជា​ឱ្យរួចផុ​ត​ពី​គ្រោះ​មហន្តរាយ​ប្រ​ល័​យ​ពូ​ជសាសន៍​ប៉ុ​ល​ពត​ ដែល​បា​នកាប់​សម្លាប់​ប្រជា​ជន​ឯង​អស់ជិត៣លាននាក់គ្រាន់តែត្រឹមរយៈពេល៣ឆ្នាំ ​និង៨ខែនិង២០ថ្ងៃ។ ​ប៉ុន្តែការអាក់​ខានមិន​បាន​ប្រារព្ធ​ទិវា​ជា​ប្រវត្តិ​សាស្ត្រកាល​ពីដើមឆ្នាំកន្លងមកនេះ​ គឺដោយសារតែរាជរដ្ឋាភិបាលក៏ដូជជា​គណបក្ស​បា​ន​គិ​ត​គូ​រ​និង​យ​ក​ចិ​ត្ត​ទុ​ក​ដាក់​បង្ការ​​ និង​ទប់ស្កាត់​ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ដែល​បាននិ​ង​កំពុង​ឆ្លង​មិន​ទាន់​ផុតរ​លត់អស់នៅឡើង៕អត្ថបទ៖ មុត សុទ្ធ 

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥

2022/01/31 09:21:48 am        692
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២នេះ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងយប់ទាំងថ្ងៃកំសាន្តសប្បាយតាមចំណង់ចំណូលចិត្ត។សម្តេចតេជោ បានបញ្ជាក់ថា នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះមាននិន្នាការទំនិញឡើងថ្លៃ នេះគឺជាក្រឹត្យក្រមធម្មតារវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់ដែលមានការស៊ីសង្វាក់គ្នា ខណៈពលរដ្ឋមួយចំនួនមានតម្រូវការក្នុងអំឡុងចូលឆ្នាំប្រពៃណីចិននិងវៀតណាម។សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យពួកប្រឆាំងទាំងឡាយ ដែលបានរិះគន់ថា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលប្រទេសជាតិក្រទៅៗ ខណៈដែលពួកគេ​ពីមុនដើរគ្មានស្បែកជើងពាក់ ​និងគ្មានកង់ជិះ ​តែឥលូវជិះសុទ្ធតែឡានទំនើប និងផ្ទះវីឡា។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជាមិនអាចបំភ្លេច៧មករាដាច់ខាត ព្រោះវាជាស្នូលនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាមិនបានប្រារព្ធពិធីធំនៅឆ្នាំនេះ ដោយសារកម្ពុជាកំពុងបន្តយុទ្ធនាការកាត់បន្ថយការជួបជុំទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋចូលរួមបន្តអនុវត្តនូវវិធាន​ការការពារទប់ស្កាត់​ការឆ្លងកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ខណៈមកដល់ពេលនេះ​មានករណីឆ្លងអូមីក្រុង​ជាង​៨០០នាក់ ដោយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតបានឲ្យអនុញ្ញាត​ឲ្យ​ព្យាបាល​នៅផ្ទះ។សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ចំនួន ៨លានដុល្លារបន្ថែមទៀត​នៅក្នុង​ឆមាសទី១នេះ ខណៈដែលចិននឹងផ្ដល់ជូនបន្ថែមចំនួន៥លានដូស​ និងកម្ពុជាបញ្ជាទិញចំនួន ៣លានដុល្លារបន្ថែមទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះកម្ពុជាមិនអាចនិយាយរឿង​ខ្វះវ៉ាក់សាំង​ទៀតនោះទេ ហើយយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ នៅតែបន្តដើម្បីធានាការបើកប្រទេសឡើងវិញ មិនងាកថយក្រោយនោះទេ។

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៥៧នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/30 12:15:38 pm        671
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤៤ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,២៩៩នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៤២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សម្ដេចតេជោ៖ កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ

2022/01/30 12:09:31 pm        411
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែអះអាងថា កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងបានវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញ ទៅមកជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសាកលលោក។ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ចំនួន ៣០ម៉ឺនដូសពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ខែមករានេះ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែល​ជាតំណាង​ដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញ ​។ក្នុងឱកាសនោះដែរ សម្តេចបានសំដែងនូវសេចក្តី​សោមនស្ស ក្នុងការអញ្ជើញមកចូលរួមទទួលវ៉ាក់សាំងដែលជាជំនួយដ៏ថ្លៃថ្លានេះ ។សម្ដេចតេជោ បានមានប្រសាសន៍ ​បញ្ជាក់ជាថ្មីថា ​កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជា​អាទិភាពយុទ្ធសាស្ត្រ។សម្តេចមានប្រសាសន៍ថា ជាការពិត ការចាក់វ៉ាក់សាំងជាវិធានការ​គន្លឹះក្នុងការ​គ្រប់គ្រងការឆ្លង​រាលដាល​និងឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ នឹងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។សម្ដេច បានលើក​ជា​ឧទាហរណ៍​ជាក់ស្ដែងថា ជាមួយនឹងការចាក់វ៉ាក់សាំងបានប្រមាណ ៩០ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ គិតត្រឹមថ្ងៃទី ២០ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា​អាចគ្រប់គ្រងការឆ្លងរាលដាល ​កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង​អត្រា​មរណភាព​ឲ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច។ទោះជាយ៉ាងណាក៏ដោយកម្ពុជាក៏ដូចជាសកលលោកទាំងមូលបាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីជាពិសេសប្រភេទអូមីក្រុង ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយ​មិន​មានការ​ភិតភ័យ​និង​ស្លន់ស្លោ។សម្តេច ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជា ​មិនត្រូវភ្លេចខ្លួន ​និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ​សុខាភិបាល ជាពិសេសវិធានការ “៣-ការពារ និង ៣-កុំ”និងនាំគ្នាទៅទទួលការចាក់​វ៉ាក់សាំង ​ដូសជំរុញឱ្យបានគ្រប់គ្នា ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាន​នូវភាព​ស៊ាំសហគមន៍ ​និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងមិនត្រឡប់ថយក្រោយវិញ ។ ជាទីបញ្ចប់សម្ដេច ក៏បានលើកទឹកចិត្តឲ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុប​បន្តផ្ដល់ការគាំទ្រ​ដល់​កម្ពុជា​និងអាស៊ាននិងលើកទឹកចិត្តឲ្យធុរជនវិនិយោគិនប៉ូឡូញ​ក៏ដូចជាសហភាពអឺរ៉ុប​បង្កើន​ការធ្វើធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសលើវិស័យ កសិ-ឧស្សាហកម្ម អប់រំ​និង​ទេសចរណ៍​នៅកម្ពុជា​ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល៕ អត្ថបទ មុត សុទ្ធ

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសរើស​ជា​ជ័យលាភី​ពាន​រង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២

2022/01/30 04:50:20 am        734
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយ​គតិបណ្ឌិត​ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ឯកឧត្តម បានបន្ថែមទៀតថា នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវ​ការទទួលស្គាល់ពីស្ថាប័ន​សន្តិភាព​លើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវ​គុណូបការៈ​របស់​សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពី​សមិទ្ធផល​សន្តិភាពដ៏​បរិបូណ៌​ផូរផង់​ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ៕រូបភាព៖ ឯកសារ

សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិស៊ុនហាប់

2022/01/30 11:22:13 am        2901
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាប់ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដោយការផ្តល់នូវពានរង្វាន់នេះ បន្ទាប់ពីមើលឃើញ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។យោងតាមលិខិតរបស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ ដែលបានចេញ​កាល​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បានឲ្យដឹងថា ពិធីប្រគល់ពានរង្វាន់នេះ នឹង​ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ហើយការ​ផ្តល់ពាន​រង្វាន់នេះ ដោយសារតែការដឹកនាំដ៏​ខ្ជាប់ខ្ជួន ​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការ​កសាង​សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ទាំងមូល។ក្នុងលិខិត បានលើកឡើងទៀតថា គណៈកម្មាធិការ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែង​របស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ តាមរយៈលិខិតនេះ លោកបណ្ឌិត Thomas G. Walsh បានបញ្ជាក់ថា «មូលនិធិពានរង្វាន់សន្តិភាព​ស៊ុនហាក់​សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាព​ស៊ុនហាក់ ​ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ ​សម្តេចតេជោ ក្នុងការ​កសាង​សន្តិភាព ​និងការអភិវឌ្ឍមនុស្សជាតិ។ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើ​មនុស្ស​ជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង​សម្រាប់​មនុស្ស​ជំនាន់ក្រោយ»។លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងទៀតថា គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជា​មាន​កិត្តិយសយ៉ាងក្រៃលែងចំពោះដែលសម្តេចតេជោ យល់ព្រមទទួលយកពានរង្វាន់នេះ និង​ផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹងថ្លែង​សារនៃក្ដីសង្ឃឹម​សម្រាប់​អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់សង្ឃឹមថា នឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ​សម្តេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញ​ដោយសន្តិភាពសម្រាប់​មនុស្ស​ជំនាន់ក្រោយ។បើតាមលិខិតដដែលបាននេះ បានលើកឡើងទៀតថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់​សន្តិភាពអន្តរជាតិ ​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាព​របស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូន​អតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យា​សាស្ត្រ​ជលផលមកពីប្រទេសឥណ្ឌា។ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយ​ម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំ​នៅប្រទេសអាហ្គានីស្ថាន។ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នក​ទទួល​ជ័យលាភី គឺលោកបណ្ឌិតAkinwumi Adesina ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើ​ឱ្យការ​អភិវឌ្ឍ​វិស័យកសិកម្មនៅទ្វីបអាហ្វ្រិកមានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជន​សិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិ​ការយល់ដឹងអំពីការវះកាត់​ផ្លូវភេទ​ស្ត្រី។នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែក​ឆ្ពោះ​ទៅ​រកការបង្កើត​គោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក ​និងអាចារ្យបណ្ឌិត Munib A. Younanអតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការ​ធ្វើ​ឱ្យ​ចុះសម្រុងគ្នារវាងសាសនានៅ​មជ្ឈិមបូព៌ា​ និងពិភពខាងក្រៅ។ មួយទៀតក្នុងការរំលឹក​ខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន លោក បាន គីមូន ​អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕អត្ថបទ៖ បាន ចក់រូបភាព៖ ឯកសារ

ក្រុមការងារចុះជួយឃុំព្រះផុស ជួបសំណេះសំណាលប្រជាពលរដ្ឋ និង​ឧបត្ថម្ភ​ថវិកា មួយចំនួន​ដល់​មន្ត្រី​ប្រចាំការស្នាក់ការបក្ស

2022/01/29 02:50:03 pm        262
បាត់ដំបង៖ លោក ពិត ភារក្ស អនុប្រធានក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំព្រះផុស រួមទាំងក្រុមការងារគណបក្ស បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ២៤១នាក់ នៅឃុំព្រះផុស ។ក្នុងឱកាសនោះលោក ពិត ភារក្ស បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួន​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​ដោយត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ច ពាក់ម៉ាស​រាល់​ពេលចេញក្រៅផ្ទះ រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជាបានទទួលវ៉ាក់សាំង​បង្ការ​កូវីដ-១៩ គ្រប់ដូសក្តី ។សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និង​ជំងឺប្រចាំកាយព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ ​ពិសេសផ្តាសាយ នៅក្នុងអំឡុង​ពេលចុះត្រជាក់នេះ ។ត្រូវយកចិត្តទុកដាក់ថែទាំកូនចៅ ពិសេសកុមារតូចៗ ឱ្យបានល្អ និង​មាន​សុវត្ថិភាពពីការឆ្លង ​នៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗទៀត ។ជាពិសេសសូមបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ី​សង​គ្រប់ប្រភេទ និងត្រូវផ្តោតលើការសិក្សា ទាំងនៅសាលារៀន និងពេលមក​ដល់ផ្ទះវិញ ។លោក បានស្នើដល់អាជ្ញាធរពាក់ព័ន្ធសូមបន្តតាមដានរាល់ស្ថានភាពជីវភាព របស់បងប្អូន​ប្រជាពលរដ្ឋ ដោយកំណត់​មុខសញ្ញាជនរងគ្រោះ ​និងជនងាយរងគ្រោះក្នុង​បរិការណ៍ ​នៃវិបត្តិកូវីដ-១៩ អោយបាន​ដើម្បីងាយស្រួលក្នុងការត្រៀម​លក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា​ដោយ​មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ជាពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។ សូមយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោល​នយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ៕

ក្រុមអាទិភាព និងពលរដ្ឋនៅតាមបណ្តាខេត្ត បន្តមកចាក់វ៉ាក់សាំងដូសទី៤ នៅភ្នំពេញ

2022/01/29 12:20:02 pm        976
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្រុមអាទិភាព និងពលរដ្ឋនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៩ ខែមករានេះ ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer។ការចាក់វ៉ាក់សាំងដូសទី៤ គឺដើម្បីបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ក្រុម​អាទិភាព និងពលរដ្ឋរស់នៅតាមបណ្តាខេត្ត នៅថ្ងៃទី២៩ខែមករានេះ បានប្រាប់BTVឱ្យដឹងថា ការសម្រេចចិត្តធ្វើដំណើរពីខេត្តមកចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer នៅភ្នំពេញ គឺ​ដើម្បី​ចង់​ការពារខ្លួន ​កុំឱ្យឆ្លងជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង កំពុងមានវត្តមាននៅ​ក្នុង​ប្រទេស​កម្ពុជា។បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច គឺជួយបង្កើនទំនុកចិត្ត ក្នុងការរស់នៅតាមគន្លងថ្មី ជាមួយមេរោគកូវីដ។លើសពីនេះ ពួកគាត់បានអគុណចំពោះសម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីកម្ពុជា​តែងតែ​យកចិត្តទុក​ចំពោះប្រជាពលរដ្ឋ ​ជាពិសេសក្រុម​អាទិភាព​ជួរមុខដែលប្រឈម និងការឆ្លងជំងឺកូវីដ-១៩ ជាងប្រជាពលរដ្ឋទូទៅ។បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជូនក្រុមអាទិភាព និងពលរដ្ឋ គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាព​ត្រជាក់​ដក​៨០អង្សាសេ​។ សម្រាប់បណ្តារាជធានី-ខេត្តផ្សេងទៀត ​នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់​ពីកម្ពុជា​ទទួលបានប្រព័ន្ធត្រជាក់ ​ពីអង្គការUnicef ជាផ្គត់ផ្គង់។កន្លងទៅសម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ត្រូវប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង ២.៣លានដូស ត្រូវចាក់​ក្រុម​អាទិភាពមុនគេ ​ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។ក្រុមអាទិភាពដែលត្រូវចាក់វ៉ាក់សាំងដូសទី៤នោះ មានដូចជា៖ នគរបាល, អាវុធហត្ថ, កងទ័ព, គ្រូពេទ្យ, មន្ដ្រីរាជការ, សិល្បករ សិល្បការិនី ជាអ្នកសារព័ត៌មាន និងមនុស្សវ័យចាស់ជាដើម៕អត្ថបទ៖ទូច សោភ័ណ 

កម្ពុជា និងអង្គការសហប្រជាជាតិប្តេជ្ញារធ្វើការរួមគ្នា ដើម្បីរកភាពល្អប្រសើឡើងវិញជូនមីយ៉ាន់ម៉ា

2022/01/29 12:08:09 pm        1015
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្តេជ្ញារួមគ្នា ដើម្បីសន្តិភាព និងភាពល្អប្រសើរឡើងវិញជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ។តាមរយៈផេកហ្វេសបុកផ្ទាល់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កាលពីយប់មិញថ្ងៃទី២៨ ឯកឧត្តម ជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួល​រងនៃជំនួយមនុស្សធម៌បន្ទាន់របស់អង្គការសហប្រជាជាតិ។ប្រមុខការទូតរូបនេះ បានបញ្ជាក់បន្ថែមទៀតថា« កិច្ចប្រជុំនេះ​គឺមានសារៈសំខាន់​ដល់ការ​កៀរគរ​កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលមករកជីវភាពធម្មតាវិញ។ ជាថ្មីម្តងទៀត ការងារចម្បងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានា​ឱ្យបានថា​ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងមានលក្ខណៈបរិយាប័ន្ន និង​គ្មានការ​រារាំង»។យ៉ាងណាក៏ដោយក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្រមុខការទូតរូបនេះ បានវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និង​ជិតស្និទ្ធ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហើយភាគីទាំងពីរបានបន្តប្តេជ្ញាធ្វើការជាមួយ​ភាគីទាំងឡាយ​ដើម្បីសម្រេចគោលបំណងរួមរបស់ខ្លួន ជាពិសេសការអនុវត្តការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព។កាលពីដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងត្រូវជាប្រធានអាស៊ាន​សម្រាប់ឆ្នាំ២០២២នេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសុខ​សន្តិភាព​ជូនប្រជាជន និងប្រទេសជាសមាជិកអាស៊ានមួយនេះ។ ឯកឧត្តមប្រាក់ សុខុន បានលើកឡើងថា ​ការដែលកម្ពុជាទៅកាន់ប្រទេសនេះ​យ៉ាង​ប្រថុយប្រថាន គឺចង់បង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹង​ទាមទារ​ការ​បង្កើន​ទំនុកចិត្តទៅវិញទៅមក។យ៉ាងណាក៏ដោយឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាព​នៅ​ប្រទេសមីយ៉ាន់ម៉ានេះ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង​ ខណៈក្នុងនាមជាប្រធានអាស៊ាន កម្ពុជា​នឹងប្រឹងប្រែង​សម្របសម្រួលដំណើរការនេះប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុង​លក្ខណៈស្ថាបនា​ពី​គ្រួសារ​អាស៊ាន ​និងដៃគូរបស់យើង​ ព្រម​ទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់៕អត្ថបទ៖ បាន ចក់

មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសម្ពោធដាក់ដំណើរការនាខែមីនាឆ្នាំ២០២២ខាងមុខនេះ

2022/01/28 03:33:28 pm        949
ត្បូងឃ្មុំ៖ មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ តម្លៃជិត ៥០លានដុល្លារជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងគ្រោងសម្ពោធដាក់ដំណើរការជាផ្លូវការ នាខែមីនាឆ្នាំ២០២២ខាងមុខនេះ។ក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ូជីន ហាយ ប្រធានគម្រោងសាងសង់មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ​បានរាយការណ៍ជូនលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដើម្បី​រាយការណ៍​អំពីលទ្ធផល​ នៃការ​សាងសង់​មនី្ទរពេទ្យ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋប្រជាមានិតចិន ​ហើយគម្រោងនេះ ​តាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់​នឹង​បញ្ចប់កំឡុងខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ​មនី្ទរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ នឹង​បញ្ចប់ការសាងសង់​ក្នុងកំឡុងខែកុម្ភះ ​ឆ្នាំ២០២២​ខាងមុខនេះ និង​ប្រគល់​ជូន​ក្រសួង​សុខាភិបាល ​ដើម្បីប្រារព្ធពិធីសម្ពោធ​ និងប្រកាស​ដាក់ឲ្យប្រើ​បា្រស់​ជា​ផ្លូវការ និង​ប្រព្រឹតិ្ត​ទៅ​នៅខែមីនា ​ឆ្នាំ២០២២ខាងមុខនេះ​ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈ​ការវាយ​តម្លៃពីក្រុមការងារជំនាញ ​បានចុះពិនិត្យនោះ​ គឺសំណង់មនី្ទរពេទ្យ​មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សម្រេចសឹងតែ៩៨%ហើយ ​នៅតែ២%ទៀតប៉ុណ្ណោះ ​ដូចជាការសម្អាត និងរៀបចំ​ចាត់ចែង​ទីកន្លែង​ឲ្យមានសោភ័ណភាពល្អប្រសើរ។ ក្រោយពីសម្ពោធដាក់ដំណើរហើយនោះ ក្រសួង​នឹងរៀបចំឲ្យក្លាយ​ជាមនី្ទរពេទ្យថ្នាក់តំបន់ ដែល​អាច​គ្រប់ដណ្តប់​ ដល់បណ្តាខេត្តនៅជុំវិញខេត្តត្បូងឃ្មុំ​ ដូចជា​ខេត្ត​កំពង់ចាម​ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម។សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ​ស្ថិតក្នុង​ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ​ទីរួមខេត្តត្បូងឃ្មុំ ​បានបើកការដ្ឋានសាងសង់​កាលពីខែមីនា​ ឆ្នាំ២០១៩ ដែលកំពុង​ដំណើរ​ការសាងសង់លើផ្ទៃដី ២៤៣០០ម៉ែត្រក្រឡា (៧ហិចតា) ​ក្រោមជំនួយ​ឥតសំណង​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណជិត ៥០លានដុល្លារអាមេរិក​ របស់​សាធារណរដ្ឋប្រជាមានិតចិន៕ អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM
យោធាអ៊ីស្រាអែលព្រមានអំពីការវាយប្រហារជិតកើតមាន​ នៅភាគខាងត្បូងនៃ​ប្រទេសលីបង់
06/13/2026 03:06 PM
ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត
06/13/2026 03:06 PM
មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM