សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលប្រកាសឲ្យរៀបចំបុណ្យមាឃបូជានៅពាក់កណ្តាលខែក្រោយ

2022/01/28 03:24:16 pm        586
​ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានប្រកាសឱ្យរៀបចំចាត់ចែងពិធីបុណ្យមាឃបូជា នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែត្រូវមានវិធានការឲ្យបានត្រឹមត្រូវបំផុតស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បើទោះបីស្ថានភាពមេរោគនេះ បានស្ងប់ស្ងាត់ក៏ដោយ។យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ដែលបាន​បង្ហោះនាថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​បរិវេណ​ព្រះមហាសក្យមុនីចេតិយ​ ភ្នំរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ​ ខេត្តកណ្ដាល នឹងត្រូវអនុញ្ញាត​ឲ្យ​រៀបចំពិធីបុណ្យមាឃបូជាដូចសព្វមួយដង​ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ផែនការណែនាំ បានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃ​បូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា «ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត»។ គណៈកម្មាធិការជាតិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ចែង​រៀបចំ​ពិធីបុណ្យនេះ ​នៅបរិវេណព្រះមហាសក្យមុនីចេតិយ​ ភ្នំព្រះរាជទ្រព្យ​ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ​ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់​ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា ព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ»។ពិធីបុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ​ក្នុងព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់ព្រះពុទ្ធសាសនាលើសកលលោក​ តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើង ដើម្បី​រម្លឹក​ដល់​អភិលក្ខិត​សម័យ​ទាំងពីរ ​នៃ​សាសនា​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ ដែលកើតឡើង​នៅ​ថ្ងៃ​ពេញបូណ៌មី​ ខែ​មាឃ​ដូចគ្នា ​គឺថ្ងៃ​ប្រជុំ​ចតុរង្គ​សន្និបាត និង​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់ប្រកាស​ដាក់​ព្រះជន្មាយុសង្ខារ៕ អត្ថបទ៖ បាន ចក់ 

ពលរដ្ឋកាត់សែចិន សម្រុកទិញទំនិញត្រៀមសែនចូលឆ្នាំចិន ទោះតម្លៃមានការហក់ឡើងបន្តិចក្តី

2022/01/28 07:03:03 am        724
ភ្នំពេញ៖ នៅសល់ប្រមាណ៣ថ្ងៃទៀត ប៉ុណ្ណោះការសែនចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹង​ឈានចូលមកដល់ សម្រាប់ថ្ងៃនេះដែរ បណ្តាប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន គឺបាននាំគ្នាសម្រុកទៅទិញទំនិញអាហារបន្លែត្រីសាច់ផ្លែឈើ និងគ្រឿងរបស់របរនានាសម្រាប់សែនចូលឆ្នាំចិន ​តែការទិញហាក់មានការថយចុះ។បើតាមបណ្តាអាជីវករនៅផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល និងអាជីវករនៅផ្សារច្បារអំពៅ​រាជធានី​ភ្នំពេញ បាថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមករានេះថា ពលរដ្ឋកាត់សែចិន មានទំលាប់ធ្វើពិធីសែន​ចូល​ឆ្នាំចិន គឺបាននាំគ្នាមកទិញទំនិញរបស់របរ អាហារបន្លែផ្លែឈើត្រីសាច់ជាធម្មតា ហើយការទិញ​នោះហាក់​មានកាត់បន្ថយមុខទំនិញបន្តិច ខណៈស្ទើរគ្រប់ទំនិញដែលបំរើអោយ​ការធ្វើពិធីសែន​មួយចំនួន ​ហាក់មានការឡើងថ្លៃជាងបណ្តាឆ្នាំកន្លងមក។ពលរដ្ឋកាត់សែចិន ថ្លែងថា នៅក្នុងអំឡុងពេលនេះ បើទោះមុខទំនិញសែនចូលឆ្នាំចិន មានការ​ឡើងថ្លៃ​ក៏ដោយ ក៏យើងនៅតែទិញជាចាំបាច់ ​ខណៈការសែនថ្ងៃចូលឆ្នាំចិននោះ គឺតែងតែបាន​រៀបចំតាមទំលាប់ពីដូនតាមកដោយមិនអាចអាកខានបានឡើយ។បើតាមលោក អ៊ិន យ៉ុម ប្រធានផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅក្នុងអំឡុងពេលនេះ គណៈកម្មការផ្សារតាខ្មៅគឺបានណែនាំអោយបណ្តាអាជីវករទាំងអស់សូមលក់ទំនិញកុំដំឡើងថ្លៃខ្ពស់ហួសហេតុ ​ហើយគ្រប់មុខទំនិញគឺយើង​តម្រូវ​អោយ​អាជីវករត្រូវដាក់​ស្លាកតំលៃ​អោយ​បាន​ត្រឹមត្រូវ ជាពិសេសគ្រប់មុខទំនិញគឺត្រូវរក្សាគុណភាព​ចៀសវាង​ការប្រើសារធាតុគីមី​ដែលនាំអោយ​ប៉ះពាល​សុខភាពពលរដ្ឋ។លោក អ៊ិន យ៉ុមបន្តថា ជាទូទៅផ្សាររបស់លោក ក៏ដូចបណ្តាផ្សារសាធារណៈនានាទៀត បច្ចុប្បន្ន​បើទោះ ស្ថានការកូវីដ១៩កំពុងមានការធូរស្រាលយ៉ាងណាក៏ដោយ ​ជានិច្ចកាល យើងតែងតែដាក់​កងកម្លាំងចុះល្បាតតាមតូប ​ដោយធ្វើយ៉ាងណាអោយបណ្តាអ្នកលក់អ្នកទិញត្រូវតែពាក់ម៉ាស់ រក្សាគន្លាត​ មិនអោយប្រជ្រៀតគ្នាចូលទិញទំនិញ និងតាមដាននូវរាល់តម្លៃមុខទំនិញលើទីផ្សារ​មិនអោយ​ឡើងថ្លៃខុសប្រក្រតី៕ អត្ថបទ៖ ស៊ុម សុខជា

រដ្ឋមន្ត្រីការបរទេសទីម័រ ស្នើសុំសម្តេចតេជោ ជួយឱ្យទីម័របានចូល​សមាជិក​WTO​និង​សមាជិកអាស៊ាន

2022/01/28 12:45:13 pm        757
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពីភពលោក (WTO) និងជាសមាជិកអាស៊ានឱ្យបានឆាប់។លោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស ប្រទេសទីម័រ​ខាង​កើត នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងជាប្រធានអាស៊ាន អនុញ្ញាតឱ្យចូលជួប​សំដែង​ការគួរសម ក្នុងជំនួបនេះលោកស្រីរដ្ឋមន្ត្រីការបរទេសទីម័រ ​បានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាម​ជាប្រធានអាស៊ាន​ ជួយប្រទេសទីមរខាងកើត ​បានចូលជាសមាជិកអាស៊ាន និងបានគោរព​ស្នើសុំ​អនុសាសន៍ណែនាំពីសម្ដេចតេជោ ​ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែធំទូលំទូលាយ​ឡើង។​នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នៅក្រោយកិច្ចជំនួបនេះ។ឯកឧត្តម បានឱ្យដឹងទៀតថា លោកស្រី ក៏បានជម្រាបជូនសម្ដេចពីបំណងបញ្ជូនអ្នកបច្ចេកទេស របស់​ទីម័រខាងកើតមកសិក្សាពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO និងសមា​ជិ​ក​​អា​ស៊ាន។លោកស្រី បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក្នុងការដឹកនាំកម្ពុជា​ឱ្យមានសុខសន្តិភាពសេរីភាព​ និងការអភិវឌ្ឍលឿនជាទីបំផុត។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ចំពោះសំណើរបស់ទីម័រខាងកើត សុំចូល​ជា​សមាជិក​អាស៊ាន កម្ពុជាតែងតែសម្ដែងនូវការគាំទ្រ ហើយតទៅមុខកម្ពុជា នឹង​ខិតខំរៀបចំ​បេសកកម្ម​ស្វែង​រកការពិតនៅប្រទេសទីម័រខាងកើតឲ្យបានឆាប់ ដើម្បី​ជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀប​ចំផែន​ទី​ចង្អុល​ផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់​សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចបានស្វាគមន៍ ក្នុងការបញ្ជូនអ្នកបច្ចេក​ទេស​មកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការWTO ចូលជាសមាជិក អាស៊ាន ​ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ ​នៃប្រទេសទាំងពីរ​ជួបពិភាក្សាគ្នា ដើម្បី​រិះរក​វិធី​ជំរុញឲ្យមានការផ្លាស់ប្ដូរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវកិច្ចព្រមព្រៀង ​និងអនុស្សារណៈ ដែលបានចុះហត្ថលេខារួចហើយ។សម្ដេចតេជោ បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ​ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយ​ករណី​ការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្ដេចបានមានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាច​មកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ​ទាំងខាងឃ្លាំងស្តុកស្រូវ ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បី​ជាសេរីភាពសម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ទៅកាន់ប្រទេសទីម័រខាងកើត។ សម្ដេច ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ​ពិចារណាលើកិច្ចសហប្រតិបត្តិការ​ត្បូងត្បូង ​ជា​ពិសេសពិនិត្យឱ្យមានកិច្ចព្រម ​ព្រៀង​គាំពារវិនិយោគ​ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រ​វាងប្រទេសទាំងពីរ ​និងកិច្ចព្រមព្រៀងមិន ​យកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ។សម្ដេចតេជោ​ បានផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ ​នៃប្រទេសទីម័រខាងកើត ហើយ​ក៏បានជូនពរឱ្យដំណើរការរៀបចំការបោះឆ្នោត​ប្រធានាធិបតីរបស់ទីម័រ​ខាង​កើត​នាពេលខាងមុខ ទទួល​បានជោគជ័យ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង​នៅ​ក្នុងក្របខ័ណ្ឌទ្វេភាគី និង​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​​នៃប្រទេសទាំងពីរ៕អត្ថបទ៖ មុត សុទ្ធ

កុមារអាយុ៥ឆ្នាំជាង ៤ម៉ឺននាក់ នៅរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងកូវីដ ដូសទី២រួចរាល់

2022/01/28 12:33:44 pm        494
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែមករានេះ កុមារអាយុ៥ឆ្នាំ ចំនួនជាង ៤ម៉ឺននាក់ រស់នៅរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងដូសទី២រួចរាល់។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើនអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩។អាណាព្យាបាល ដែលបាននាំកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកដង្កោ នៅថ្ងៃទី ២៨ ខែមករានេះ បានប្រាប់BTVឱ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះអាច​ទប់ទល់​នឹងការវាយលុកពីជំងឺកូវីដ-១៩ ហើយជាពិសេសពេលកូនៗនៅសាលារៀន។ ប្រសិនបើពេលខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតដល់កុមារអាយុក្រោម៥ឆ្នាំ អាចចាក់វ៉ាក់សាំងបាន ពួកគេ នឹងនាំកូនៗទៅទទួលការចាក់ វ៉ាក់សាំងបន្តទៀត។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួល​បាននៅថ្ងៃទី២៨ ខែមករានេះ បានបង្ហាញថា​ គិតត្រឹមថ្ងៃទី២៧​ ខែមករានេះ កុមារ អាយុ៥ឆ្នាំ ជាង៥ម៉ឺនាក់ ​រស់នៅរាជធានីភ្នំពេញ​ បានចាក់វ៉ាក់សាំងដូសទី១​ និងកុមារ​ ជាង៤ម៉ឺន បានចាក់វ៉ាក់សាំងដូសទី២រួចរាល់។ ពលរដ្ឋមិនទាន់ទទួល​បាន​ចាក់​វ៉ាក់​សាំង​ រាប់​បញ្ចូល​ពីកុមារអាយុពី៥ឆ្នាំឡើងទៅ​គឺអាច​ទៅ​ទទួល​ការ​ការ​ចាក់វ៉ាក់សាំង ​នៅទីតាំងសុខាភិបាលសាធារណៈ ​ក្នុងមូលដ្ឋានរស់នៅរបស់​ពួកគេ។បច្ចុប្បន្នកម្ពុជា​បានបើកដំណើរការប្រទេសឡើងវិញ​តាមបែបគន្លងថ្មី ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរតែ ៩០ភាគរយ ធៀបនឹងចំនួនប្រជាជនចំនួន១៦លាន នាក់៕អត្ថបទ៖ ទូច សោភ័ណ

ក្រុមម៉ុងសាយ មមាញឹក​ហ្វឹកហាត់​ ខណៈពិធីចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែខិតជិតចូលមកដល់

2022/01/28 12:23:53 pm        668
តាខ្មៅ៖ ពិធីសែនចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ក្រុមម៉ុងសាយ នៃសមាគមខ្មែរ-ចិន ខេត្តកណ្ដាល កំពុង​មមាញឹក​សម្រុក​ហ្វឹកហាត់​រៀងរាល់​ល្ងាច​កាន់តែច្រើន។ ​ការសម្រុកហាត់នេះ ក៏ព្រោះតែដោយសារ រយៈពេលហាត់មានពេលខ្លីត្រឹមប្រមាណ ១ខែកន្លះ ដែលរាល់ឆ្នាំ​មាន​ពេលហាត់រហូតដល់ប្រមាណ៣ខែ មុនចូលឆ្នាំចិន។ការ​ហ្វឹកហាត់​សម្រាប់​ក្រុម​ម៉ុងសាយ ​មុននឹងការសម្ដែងក្នុងពិធីសែនចូលឆ្នាំ ​គឺជារឿងចាំបាច់។ នេះជាការលើកឡើងរបស់លោក ​ឌុល គោ ជាគ្រូបង្វឹកម៉ុងសាយសមាគមខ្មែរ-ចិនខេត្តកណ្ដាល។ សម្រាប់ក្រុមម៉ុងសាយ ​របស់លោក ខណៈនេះ គឺកំពុងសម្រុកហ្វឹកហាត់កាន់តែ​ខ្លាំងក្លា ព្រោះ​រយៈពេល​ហាត់ឆ្នាំនេះ ​មានត្រឹមប្រមាណ១ខែកន្លះ ​ដែលពេលវេលាត្រូវហាត់ជាធម្មតា គឺក្នុងរង្វង់ជាង៣ខែ។ទោះមានពេលវេលាខ្លីជាងពេលធម្មតាយ៉ាងណាក្ដី ​គ្រូបង្វឹកអះអាងថា ក្រុមរបស់លោក​អាច​ធ្វើវា​បាន​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ឡក​សម្ដែង ​ជូន​តាម​តម្រូវការរបស់ប្រជាពល​រដ្ឋខ្មែរ​កាត់សែចិនទាំងអស់។ សម្រាប់​ឆ្នាំនេះ ខណៈដែលកម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ​លើគ្រប់វិស័យ និង​ករណី​ឆ្លងមានការថយចុះ ​លោក​ក៏ទទួល​បានការ​អញ្ជើញ​ទៅ​សម្ដែង​នាំ​លាភនាំជ័យ ជា​ច្រើនផងដែរ។ចំពោះក្រុមយុវជន ដែលចំណាយពេលជាច្រើនម៉ោង​សម្រាប់កាល់រហ្វឹកហាត់រៀងរាល់ល្ងាច លើក​ឡើងថា ការហ្វឹកហាត់ពុំមែនជារឿង​ងាយ​ស្រួលប៉ុន្មាននោះទេ ទោះបីពួកគាត់មាន​បទ​ពិសោធន៍​យ៉ាងណាក្ដី។ ពួកគាត់បញ្ជាក់ថា ​ការហាត់ដំបូងៗគឺមានភាពហត់ខ្លាំង ជាពិសេសភាពគ្រោះថ្នាក់​ដែលអាចកើតឡើង បើធ្វេសប្រហែស។ជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន គឺជឿថា ម៉ុងសាយ ​អាចបណ្ដេញភាព​ចង្រៃ​ឧបទ្រព​កម្ចាត់​ភាវៈអាក្រក់​ និងបណ្ដេញ​ព្រលឹង​បិសាច​ឱ្យចេញឆ្ងាយ និងនាំមកវិញនូវលាភសំណាង​ជូនដល់​ក្រុម​គ្រួសារ។ អត្ថន័យនៃការឡកម៉ុងសាយ ក៏ស្រដៀងទៅនឹងសម្ដែងរបាំត្រុដិរបស់ខ្មែរផងដែរ ព្រោះរបាំ​ត្រុដិរបស់ខ្មែរ តែងត្រូវបានសម្ដែងក្នុងកំឡុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ ដើម្បីបណ្ដេញ​ឧបទ្រពចង្រៃ​ក្នុងឆ្នាំចាស់ ​និងនាំមក​នូវភាព​សម្បូរ​សប្បាយ​ សុភមង្គលសម្រាប់ឆ្នាំថ្មី៕ អត្ថបទ៖ គឹមហុក

ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដល់គណៈកម្មាធិការ​សម្រប​សម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន

2022/01/28 12:01:57 pm        605
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ក្នុងពិធីប្រគល់-ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ​ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ​ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ ​នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា ទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ ដោយ​មានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែល​មានក្រសួងសុខាភិបាល​ ជាសេនាធិការកម្ពុជា ​បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ ព្រមទាំង​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ​ បានចំនួន៨៩,៦៦ភាគរយ។ ភាពជោគជ័យ​នៃការទប់ស្កាត់ជំងឺកូវី-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែក​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ​នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំង​បរិក្ខារពេទ្យ​ទំនើបៗផ្សេងៗទៀតជាច្រើន។ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំង​ពី​ប្រទេសកម្ពុជា ​មាន​ករណី​ដំបូង​នៃមេរោគកូវីដ-១៩មក​ គឺភាគីចិន និងកម្ពុជា បាន​ជួយគ្នា​ទៅវិញទៅមកពួតដៃគ្នា។ បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជាលំដាប់ឈានមុខគេ​ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​រីក​ចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ​ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែល​ជាមិត្តដែក​ថែប​របស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះឯកឧត្តម ​ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង ដែល​បាន​សម្របសម្រួលជាមួយភាគីចិន ​ដែលមានឯកឧត្តម​ ឯកអគ្គរដ្ឋទូតចិន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាថ្មីម្តងទៀត​ នូវឱសថព្យាបាលជំងឺកូវីដ-១៩​ ជាពិសេសក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីចិន សូមប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតចិន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសហការរីកទាំងអស់ ទទួល​បាន​ជោគ​ជ័យ​គ្រប់ភារកិច្ច៕ អត្ថបទ៖ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ាណែត លើក​ទឹកចិត្តសិស្សឱ្យប្រឹងប្រែងរៀនសូត្រ ​ដើម្បីយកចំណេះ​ដឹង​ជួយ​កសាង​អភិវឌ្ឍន៍​ប្រទេស

2022/01/27 04:28:22 pm        1063
កំពង់ចាម៖ ឯកឧត្ដម ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តសិស្សឱ្យខិតខំប្រែងរៀនសូត្រ ដើម្បីទៅពេលអនាគត ប្រើប្រាស់ចំណេះវិជ្ជាជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព។ក្នុងពិធីសម្ពោធអគាសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានលើកឡើងថា ខណៈប្រទេសជាតិ ​មានសុខសន្តិភាព​ និងការអភិវឌ្ឍរីកចម្រើនជាហូរហែ ជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី​ប្រើ​ប្រាស់​នៅពេលអនាគត​ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន។ឯកឧត្ដម ​បានអំពាវនាវដល់យុវវជនឱ្យចូលរួមបន្តថែរក្សាសន្តិភាព ​ដែលមានពេលនេះជារៀងរហូត ដើម្បីជាឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ។អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានកសាងឡើងដោយសប្បុរសជន​អតីត​សិស្សវិទ្យាល័យនេះ ក្រោមគំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួល​ដល់​ការសិក្សារៀនសូត្ររបស់សិស្ស​ឲ្យ​បានគ្រប់គ្រាន់ ​ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះ។លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ​បានសម្តែងភាពសប្បាយរីករាយ នៅ​ពេលឃើញការអភិវឌ្ឍរីកចម្រើននៅក្នុងវិទ្យាល័យ ។ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា ​ទង្វើដែលសប្បុរសជនជាអតីតសិស្សវិទ្យាល័យ​ ហ៊ុន សែន ព្រៃទទឹង ​បានធ្វើនៅពេលនេះ​ គឺជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ។លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា អគាសិក្សាថ្មី បណ្ណាល័យថ្មី ​នឹងមានសៀវភៅជាច្រើន ដើម្បីទុកជា​ឃ្លាំង​ក្រេបយកចំណេះដឹង៕អត្ថបទ៖ ថុង សីហា

ឯកឧត្ដម លី ធុជ៖ កម្ពុជានឹងបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអូស្ដ្រាលី

2022/01/27 03:37:06 pm        548
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីការប្ដេជ្ញាចិត្តជាថ្មីដ៏មុតមាំ របស់ម្ពុជា ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទៅពេលអនាគត។ក្នុងទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី កាលពីយប់ថ្ងៃទី២៦ ខែមករានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា​រវាងប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់ប្រជាជាតិទាំងពីរនិងតំបន់។ឯកឧត្ដម បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋសមាជិកអាស៊ាន ​និងអូស្ត្រាលី ក្នុងការពង្រឹងភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងអាស៊ាន​ និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងកាន់​តែ​ទូលំទូលាយ​ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ​ក៏ដូចជាថែរក្សាសន្តិភាព​ សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ឯកឧត្តម បានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥២ និងបានរំលឹកអំពីការ​តស៊ូ​មតិដ៏មោះមុតរបស់អូស្ត្រាលី​ សម្រាប់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា នៅ​ចុង​ទសវត្សរ៍៨០ ​និងដើមទសវត្សរ៍៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុង​ពេលបេសកកម្ម​របស់​អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ចាប់តាំងពីពេលនោះមក អូស្ត្រាលី បានបន្តផ្តល់ជំនួយ​សប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់​ការ​អភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ ​និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​របស់​កម្ពុជា។ឯកឧត្ដម ក៏បានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ​ប្រទេសអូស្ត្រាលី បានផ្តល់​ជំនួយ​ប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសន្តិសុខ សុខភាព ​ការការពារសង្គម ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការស្តារសេដ្ឋកិច្ចឡើងវិញ។ អូស្ត្រាលី បានជួយបង្កើតផែនការឆ្លើយ​តបនឹងកូវីដ-១៩នៅកម្ពុជា ​ឆ្នាំ២០២០-២០២២​ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន២.៣៥លានដូស។ សម្រាប់វិស័យសកម្មភាពមីន អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកា​ប្រមាណ​ជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់​រដ្ឋា​ភិបាល និងប្រជាជនអូស្ត្រាលី​ រួមជាមួយនឹងម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយ​សង្រ្គោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាច្រើន ​កាត់​បន្ថយចំនួនពិការភាព ​និងកាត់បន្ថយ​ផ្ទៃដីមាន​ការ​គំរាមកំហែង​ដោយសារមីន៕ អត្ថបទ៖ បាន សុខរិទ្ធ 

កម្ពុជាស្នើរដល់ប្រទេសឆែក អនុវត្តកិច្ចព្រមព្រៀងលើវិស័យរ៉ែឡើងវិញ បន្ទាប់ពី​អាក់ខាន​ដោយ​សារកូវីដ

2022/01/27 03:22:49 pm        776
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យរ៉ែ, ការស្រាវជ្រាវភូគព្ភសាស្រ្ត និងជំនួយផ្នែកបច្ចេកទេសវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម បន្តអនុវត្តកិច្ចព្រមព្រៀងឡើងវិញ បន្ទាប់ពីមានការអាក់ខាន នៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងជំនួបពិក្សាការងារ​ជា​មួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា នៅថ្ងៃទី ២៦ ខែមករានេះថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងរ៉ែ និថាមពល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ស្តីពី“កិច្ចសហប្រតិបត្តិការវិស័យរ៉ែ លើការស្រាវជ្រាវភូគព្ភសាស្រ្ត ការធ្វើឧស្សាហកម្មរ៉ែ និង​ការ​ប្រើប្រាស់ធនធានរ៉ែ ដែលគិតគូពីបញ្ហាបរិស្ថាន និងជំនួយផ្នែកបច្ចេកទេសលើការ​វាយ​តម្លៃ​ផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម”។ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះឡើងវិញ ដើម្បីបន្តការអនុវត្ត​តាម​ចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ​បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាលដាល​នៃ​រោគរាតត្បាតជម្ងឺកូវីដ ១៩ ។ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ, ឯកឧត្តម ស៊ុយ សែម បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យថាមពល ដែលមកដល់ពេលនេះ កម្ពុជាបានកំពុងរៀបចំផែនការ​មេ​អភិវឌ្ឍន៍ថាមពលថ្មីឆ្នាំ ២០២២-២០៤០ ក្នុងនោះចំណុចសំខាន់ដែល កម្ពុជា កំពុងអនុវត្ត គឺ​ការបង្កើនសមាមាត្រនៃប្រភពថាមពលស្អាត​ ក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ ​គោលដៅបរិស្ថាន ​នឹងការយកចិត្តទុកដាក់បំពេញតម្រូវការ នៃកំណើន​សេចក្តីត្រូវការប្រើប្រាស់ថាមពលនាពេលអនាគតឱ្យបានគ្រប់គ្រាន់ ការធានាសន្តិសុខ​ថាមពល​ដែល​អាច​ទុក​ចិត្តបាន ​និង​មាន​តម្លៃ​សមរម្យ​ព្រមទាំង​លើកទឹកចិត្ត​ការ​ប្រើ​ប្រាស់​ធនធាន​ថាមពល ក្នុង​ស្រុក​ជា​ដើម ។ ​ចំណែក​កត្តា​សំខាន់​មួយទៀត ​ចំពោះ​អាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ធៀបទៅ​នឹង​សេណារី​យ៉ូចាស់ ​តាម​ទម្លាប់​ដែល​កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​ពីមុនមក គឺ​នឹងបន្ថយអាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ ធៀប​ទៅ​នឹងការអភិវឌ្ឍ តាម​ទម្លាប់ចាស់ ។សូមបញ្ជាក់ថា៖ នៅក្នុង​ជំនួប​រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល​ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក​ប្រចាំកម្ពុជា ​ដោយភាគីទាំងពីរ​ បេ្តជ្ញា​បន្តពង្រឹង និង​ពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងវិស័យ ​ថាមពល នាពេលខាង​មុខ​បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកសារព័ត៌មាន៖ ចាក់វ៉ាក់សាំងដូសទី៤រួច កាន់តែមានទំនុកចិត្តពេលចេញ​បំពេញការងារ​ក្នុង​បរិបទកូវីដ

2022/01/27 03:11:03 pm        764
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នកសារព័ត៌មានបំរើសការងារនៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនកងការពារទប់ទល់ នឹងការវាយលុកពីជំ ងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។អ្នកសារព័ត៌មានមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៤ នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៧ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺមាន​សារសំខាន់ណាស់ ដើម្បីបង្កើនកងការពារទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមី ក្រុង។ លើសពីនេះ ពួកគេបានបន្តថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច ជួយបង្កើនទំនុកចិត្តបន្ថែមទៀត ពេលបំពេញការងារ ក្នុងបរិបទជំងឺកូវីដ-១៩។កន្លងទៅសម្តេចតេជោ បាន​គូសបញ្ជាក់ថា ​ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ​ត្រូវប្រើប្រាស់ វ៉ាក់សាំងប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង២.៣លានដូស ត្រូវចាក់​ក្រុម​អាទិភាពមុនគេ ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។ ក្រុម​អាទិភាព ​ដែលត្រូវចាក់វ៉ាក់សាំងដូស ​ទី៤នោះ ​មានដូចជា​ នគរបាល អាវុធហត្ថ កងទ័ព គ្រូពេទ្យ​មន្ដ្រីរាជការ ​សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន ។ល។បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុម​អាទិភាព​ និងពលរដ្ឋ គឺ អនុវត្តនៅ​តែរាជធានីភ្នំពេញប៉ុណ្ណោះ ​ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាព​ត្រជាក់ដក​៨០អង្សាសេ។ សម្រាប់បណ្តាខេត្តផ្សេងទៀត​ នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ​ បន្ទាប់ពី​ទទួល​បាន​ប្រព័ន្ធ ត្រជាក់​ពីអង្គការUnicef ជាផ្គត់ផ្គង់៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM