សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាស្នើរដល់ប្រទេសឆែក អនុវត្តកិច្ចព្រមព្រៀងលើវិស័យរ៉ែឡើងវិញ បន្ទាប់ពី​អាក់ខាន​ដោយ​សារកូវីដ

2022/01/27 03:22:49 pm        779
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យរ៉ែ, ការស្រាវជ្រាវភូគព្ភសាស្រ្ត និងជំនួយផ្នែកបច្ចេកទេសវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម បន្តអនុវត្តកិច្ចព្រមព្រៀងឡើងវិញ បន្ទាប់ពីមានការអាក់ខាន នៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងជំនួបពិក្សាការងារ​ជា​មួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា នៅថ្ងៃទី ២៦ ខែមករានេះថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងរ៉ែ និថាមពល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ស្តីពី“កិច្ចសហប្រតិបត្តិការវិស័យរ៉ែ លើការស្រាវជ្រាវភូគព្ភសាស្រ្ត ការធ្វើឧស្សាហកម្មរ៉ែ និង​ការ​ប្រើប្រាស់ធនធានរ៉ែ ដែលគិតគូពីបញ្ហាបរិស្ថាន និងជំនួយផ្នែកបច្ចេកទេសលើការ​វាយ​តម្លៃ​ផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម”។ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះឡើងវិញ ដើម្បីបន្តការអនុវត្ត​តាម​ចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ​បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាលដាល​នៃ​រោគរាតត្បាតជម្ងឺកូវីដ ១៩ ។ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ, ឯកឧត្តម ស៊ុយ សែម បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យថាមពល ដែលមកដល់ពេលនេះ កម្ពុជាបានកំពុងរៀបចំផែនការ​មេ​អភិវឌ្ឍន៍ថាមពលថ្មីឆ្នាំ ២០២២-២០៤០ ក្នុងនោះចំណុចសំខាន់ដែល កម្ពុជា កំពុងអនុវត្ត គឺ​ការបង្កើនសមាមាត្រនៃប្រភពថាមពលស្អាត​ ក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ ​គោលដៅបរិស្ថាន ​នឹងការយកចិត្តទុកដាក់បំពេញតម្រូវការ នៃកំណើន​សេចក្តីត្រូវការប្រើប្រាស់ថាមពលនាពេលអនាគតឱ្យបានគ្រប់គ្រាន់ ការធានាសន្តិសុខ​ថាមពល​ដែល​អាច​ទុក​ចិត្តបាន ​និង​មាន​តម្លៃ​សមរម្យ​ព្រមទាំង​លើកទឹកចិត្ត​ការ​ប្រើ​ប្រាស់​ធនធាន​ថាមពល ក្នុង​ស្រុក​ជា​ដើម ។ ​ចំណែក​កត្តា​សំខាន់​មួយទៀត ​ចំពោះ​អាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ធៀបទៅ​នឹង​សេណារី​យ៉ូចាស់ ​តាម​ទម្លាប់​ដែល​កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​ពីមុនមក គឺ​នឹងបន្ថយអាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ ធៀប​ទៅ​នឹងការអភិវឌ្ឍ តាម​ទម្លាប់ចាស់ ។សូមបញ្ជាក់ថា៖ នៅក្នុង​ជំនួប​រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល​ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក​ប្រចាំកម្ពុជា ​ដោយភាគីទាំងពីរ​ បេ្តជ្ញា​បន្តពង្រឹង និង​ពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងវិស័យ ​ថាមពល នាពេលខាង​មុខ​បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកសារព័ត៌មាន៖ ចាក់វ៉ាក់សាំងដូសទី៤រួច កាន់តែមានទំនុកចិត្តពេលចេញ​បំពេញការងារ​ក្នុង​បរិបទកូវីដ

2022/01/27 03:11:03 pm        765
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នកសារព័ត៌មានបំរើសការងារនៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនកងការពារទប់ទល់ នឹងការវាយលុកពីជំ ងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។អ្នកសារព័ត៌មានមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៤ នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៧ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺមាន​សារសំខាន់ណាស់ ដើម្បីបង្កើនកងការពារទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមី ក្រុង។ លើសពីនេះ ពួកគេបានបន្តថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច ជួយបង្កើនទំនុកចិត្តបន្ថែមទៀត ពេលបំពេញការងារ ក្នុងបរិបទជំងឺកូវីដ-១៩។កន្លងទៅសម្តេចតេជោ បាន​គូសបញ្ជាក់ថា ​ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ​ត្រូវប្រើប្រាស់ វ៉ាក់សាំងប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង២.៣លានដូស ត្រូវចាក់​ក្រុម​អាទិភាពមុនគេ ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។ ក្រុម​អាទិភាព ​ដែលត្រូវចាក់វ៉ាក់សាំងដូស ​ទី៤នោះ ​មានដូចជា​ នគរបាល អាវុធហត្ថ កងទ័ព គ្រូពេទ្យ​មន្ដ្រីរាជការ ​សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន ។ល។បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុម​អាទិភាព​ និងពលរដ្ឋ គឺ អនុវត្តនៅ​តែរាជធានីភ្នំពេញប៉ុណ្ណោះ ​ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាព​ត្រជាក់ដក​៨០អង្សាសេ។ សម្រាប់បណ្តាខេត្តផ្សេងទៀត​ នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ​ បន្ទាប់ពី​ទទួល​បាន​ប្រព័ន្ធ ត្រជាក់​ពីអង្គការUnicef ជាផ្គត់ផ្គង់៕អត្ថបទ៖ ទូច សោភ័ណ

ខេត្ត​ព្រះសីហនុ​ក្រើន​រំលឹក​សាធារណជន និង​សមត្ថកិច្ច​ឱ្យ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ

2022/01/27 03:04:54 pm        227
ព្រះសីហនុ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំលឹក​ទៅ​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ឱ្យ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ហាម​ឃាត់​នូវ​សកម្មភាព​មួយ​ចំនួន ដូចជា ការ​ដាក់​លក់​​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ដោយ​ថា ធាតុ​ផ្ទុះ​ទាំង​នោះ​អាច​បង្ក​ជា​អគ្គិភ័យ​ជា​យថា​ហេតុ។រដ្ឋបាល​ខេត្ត​នេះ ក៏​ហាម​ឃាត់​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទផង​ដែរ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៣១ ខែ​មករា រហូត​ដល់​ថ្ងៃទី​០២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ខណៈ​ដែល​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​អំពី​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ណែនាំ​ផង​ដែរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​កង​កម្លាំង​ប្រដាប់​អាវុធ ឱ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នានា ជាពិសេស​គ្រោះ​អគ្គិភ័យ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​នេះ។រដ្ឋបាល​ខេត្ត​មួយ​នេះ ក៏​បាន​ក្រើន​រំលឹក​ទៅ​នគរបាល​ឱ្យ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ទប់​ស្កាត់​ការ​បើក​បរ​ទាំង​ស្រវឹង និង​លើសល្បឿន​កំណត់ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ចិន និង​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ពួកគេ​​ចាប់​ពី​ថ្ងៃទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ៕

ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/01/27 01:35:03 pm        702
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោង នៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ។តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជន​ជា​ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅ​អំពី​ដំណើរពលិកម្មរបស់​ឥស្សរជនជំនាន់​មុន​ដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការ​ស្វែករកសុខ​សន្តិភាពជូនប្រទេសជាតិ ​ដោយការដាក់ជីវិតជាដើមទុន។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង​អំណរគុណ​គណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចំពោះការធ្វើបទបង្ហាញ ​និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅ​នៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ​ប្រកបដោយភាពរលូន និង​ទទួលបានជោគជ័យ៕

សម្តេចតេជោ៖ សន្តិភាពបានធ្វើឲ្យរាជធានីភ្នំពេញផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក

2022/01/27 06:24:51 am        698
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា សន្តិភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន ដែល​ជា​កត្តា​ជំរុញ​ឱ្យ​រាជ​ធានី​ភ្នំពេញ ផ្លាស់​ប្ដូរ​មុខ​មាត់​យ៉ាង​លឿន​ជាមួយ​នឹង​កំណើន​នៃ​អគារ​ខ្ពស់ៗ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង។សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​បែប​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ថ្ងៃទី​២៧ ខែ​មករា​នេះ ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​​បង្ហាញ​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​សំណង់​អគារ​ខ្ពស់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង​នៅ​រាជ​ធានី​ភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យ​ឃើញថា ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ទីក្រុងភ្នំពេញបាន ​និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់​ កាន់តែច្រើននៅក្នុងទីក្រុង​នៃប្រទេស​កំពុងមានការអភិវឌ្ឍមួយនេះ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រៀបរាប់​បន្ត​ថា​៖ «ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើង​ជាបន្តបន្ទាប់​កាន់តែច្រើនទាំងអស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន​ និងមិនធ្លាប់​មានពីមុនមក ក្នុងខណៈពេលដែល​កម្ពុជា​កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»។ជាមួយនឹងការបង្ហាញនូវរូបភាព​នៃទិដ្ឋភាពរាជធានីភ្នំពេញចំនួន៧សន្លឹក នៅក្នុងផេកហ្វេស​បុកផ្ទាល់​របស់​សម្តេច នាព្រឹកថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២២នេះ សម្តេចតេជោ​ ហ៊ុន សែន បានរៀប​រាប់​ថា នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើ​អាកាស​នៅក្នុងខែមករា ឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ ​វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត​ ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។សម្តេចតេជោ​ បានសង្កត់ធ្ងន់ទៀតថា៖ «ការរីកចម្រើនទាំងអស់នេះ ​មិនអាចកើតឡើងបានឡើយ បើប្រទេស​យើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព​ គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយ​ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បី​ទទួលបានការអភិវឌ្ឍ​ប្រទេសជាតិ​របស់យើងអរគុណសន្តិភាព!»៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះដាំកូនឈើនៅចំណុចព្រៃលិចទឹកតំបន់៣ ជាប់បឹងទន្លេសាប

2022/01/27 06:02:31 am        769
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះដាំកូនឈើឡើងវិញ នៅចំណុចតំបន់៣ ព្រៃលិចទឹកជាប់ដែនបឹងទន្លេសាប ស្ថិតនៅបរិវេណភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ មករាឆ្នាំ២០២២។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា៖ ការចូលរួមនាំគ្នាដាំកូនឈើឡើងវិញនៅចំណុច​តំបន់៣ នៃព្រៃលិចទឹកជាប់តំបន់បឹងទន្លេសាបនេះ គឺជាតំបន់​មួយដ៏​ មាន​សារៈសំខាន់​ជា​ដែនជម្រក​សំរាប់ពពួកសត្វត្រីគ្រប់ប្រភេទបង្កាត់ពូជពងក្នុងភូមិសាស្រ្តនេះផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ការដាំកូនឈើគ្រប់ប្រភេទឡើងវិញ​ នៅចំណុចតំបន់៣​ជាប់​ដែន​ទន្លេសាបនេះដែរ ​គឺជាលើកទី៦ ​ហើយ​របស់​ខេត្ត​ដែល​បាននាំគ្នាបង្កើនការដាំកូនឈើនៅ​ចំណុច​ភូមិ​សាស្រ្ត​ខាងលើនេះ ព្រោះវាមានសារៈសំខាន់​នឹង​អត្ថប្រយោជន៍​ច្រើន​សំរាប់តំបន់​ព្រៃលិច​ទឹកនឹង​ជា​ជម្រក​ដ៏​សំខាន់សំរាប់ត្រីពងផងដែរ។យ៉ាងណាម៉ិញប្រភេទកូនឈើដែលត្រូវយកមកដាំនៅចំណុចភូមិសាស្រ្តខាងលើនេះ រួមមាន៖ ប្រភេទ កូនត្នោត កូនឬក្សី នឹងដើមរាំងទឹក ជាដើម ​ដើម្បី​បង្កើន​សោភ័ណភាព ​បរិស្ថាន​ល្អ នៅ​តំបន់ខាងនេះ ​នៅថ្ងៃខាងមុខឲ្យមានភាព​ស្រស់ស្អាត ​ប្រកប​ដោយ​ពណ៌ប៉ៃតង​នឹងមានការ​ទាក់ទាញ ​នឹង​ជា​ជម្រក​ត្រី​បង្កាត់​ពូជត្រីពងផងដែរ ​កុំឲ្យ​មាន​ការបាត់បង់​ នៅថ្ងៃខាងមុខ។ ដូច្នេះយើង​ត្រូវនាំ​គ្នាចូលរួមធ្វើការការពារនឹងអភិរក្ស​ តំបន់នេះ​ឲ្យបានល្អប្រសើរ៕អត្ថបទ​៖ ឃិនសារិទ្ធ

ក្រុមប្រឹក្សាធម្មនុញ្ញ​ ច្រានចោលបណ្តឹងរបស់ពលរដ្ឋ​ដែល​ស្នើ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០២១

2022/01/27 12:40:40 pm        686
ភ្នំពេញ៖ នៅថ្ងៃនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹង របស់ប្រជាពលរដ្ឋចំនួន៥រូបជុំវិញការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១។ឯកឧត្តមនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានជំនុំជម្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន៥រូប ស្នើសុំរក្សាទុកឈ្មោះរបស់ខ្លួនក្នុងបញ្ជី បន្ទាប់​ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ដំបូងឆ្នាំ២០២១។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ​ប្រាប់BTV​ឲ្យដឹងថា យោងតាមការអវត្តមានរបស់ដើមបណ្តឹងជាប្រជាពលរដ្ឋចំនួន៥រូប តាម​នីតិវិធី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញមិនពិនិត្យ ​ឬពិចារណាឡើយ ដោយសារការអវត្តមានរបស់ដើមបណ្តឹង​ស្មើ​នឹងបោះបង់បណ្តឹងតវ៉ា។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា​ ជាទូទៅតាមនីតិវិធីរបស់ គ.ជ.ប បន្ទាប់ពីប្រជាពលរដ្ឋ​បាន​បម្លាស់ទីលំនៅរបស់ខ្លួន គ.ជ.ប ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតក្នុងទីតាំងទីលំ​នៅ​ចាស់របស់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចចុះឈ្មោះបោះឆ្នោតថ្មីបាននៅទីតាំងទីលំនៅថ្មីវិញ។ ឯកឧត្តម បន្ថែមថា ​ដោយហេតុថាដើមបណ្តឹងតវ៉ាបានអវត្តមាន ដូចនេះ​ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចច្រានចោនបណ្តឹង និងបិទផ្លូវតវ៉ា ហើយចាត់ទុកដើមបណ្តឹងបោះបង់​សិទ្ធិ​ទាមទារ​របស់ខ្លួន។គួរបញ្ជាក់ថា កាល​ពីសប្តាហ៍មុន គ.ជ.ប ​បានសម្រេច​បដិសេធ​ចោល​ការ​ប្តឹង​តវ៉ា​ចំពោះ​ការលុប​ឈ្មោះ​ចេញពីបញ្ជីឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋចំនួន៥រូប ​ចេញពី​សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ​ដោយសារខុស​នឹង​ទម្រង់គតិច្បាប់៕អត្ថបទ៖ ឧត្តម

សាលា​រាជ​ធានី​ភ្នំពេញ​ គ្រោង​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មី​ ស្ថិត​នៅ​ត្រង់​ភូមិ​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឫស្សីកែវ

2022/01/27 12:22:26 pm        2445
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ គ្រោង​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មី​មួយ​ទៀត​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ នៅ​ចុង​ខែ​នេះ ក្រោម​អធិបតីភាព​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​ស្ពាន​អាកាស​ផ្លូវ​ជាតិ​លេខ៥ ស្ថិត​ត្រង់​ភូមិ​ឃ្លាំងសាំង ក្នុង​សង្កាត់​ឫស្សីកែវ នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ សម្ដេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មី​នេះ។សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ជូន​ដំណឹង​ផង​ដែរ​ទៅ​​ប្រជា​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ឱ្យ​ប្ដូរ​ទិស​ចរាចរណ៍​របស់​ពួកគេ​ទៅ​កាន់​ផ្លូវ​ផ្សេង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ៕

ឆ្នាំ២០២១ប្រព័ន្ធផ្លូវថ្នល់ត្រូវបានកសាងឡើងជាច្រើនខ្សែ តែផ្លូវជាតិលេខ២ និងលេខ២២ មានភាពយឺតយ៉ាវ

2022/01/27 12:16:38 pm        1080
ភ្នំពេញ៖ ទោះបីក្នុងឆ្នាំ២០២១ កម្ពុជាបានជួបប្រទះនឹងជំងឺរាតត្បាតដ៏កាចសាហាវយ៉ាងណាក្ដី ក៏កម្ពុជាមិនបានជួបផលលំបាកធ្ងន់ធ្ងរក្នុងការអភិវឌ្ឍប្រទេសនោះទេ ពិសេសការកសាងប្រព័ន្ធផ្លូវថ្នល់ និងស្ពានធំៗ ជាមួយគ្នានេះក្រសួងជំនាញក៏បានទទួលស្គាល់ថា ការកសាងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ពិតជាមានភាពយឺតយ៉ាវ។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ពី​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​សម្រេចបានក្នុងឆ្នាំ២០២១ ​ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ​ក៏បានបញ្ជាក់ពីភាពយឺតយ៉ាងក្នុងការស្ថាបនាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ​ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយនឹងខេត្តតាកែវ។សូមបញ្ជាក់ថា ​គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ គម្រោងផ្លូវនេះ​មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ​ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ​ចាប់ពីរង្វង់មូលតាខ្មៅ ​ដល់អូរចំបក់ ​មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ​ដល់អង្គតាសោម មានប្រវែង​ ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមានផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ​ដល់ផ្លូវប្រសព្វមហាវិថី ​សម្តេចតេជោហ៊ុនសែន ​មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពី​ផ្លូវប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង។ ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ ​តំបន់អង្គតាសោម ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីក​ទទឹង​ផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង។គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េខាងត្បូង​ និង​ថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួត​ពិនិត្យ​បច្ចេកទេស​សាងសង់​ដោយសម្ព័ន្ធក្រុមហ៊ុន​ Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់​រយៈពេល៣០ខែ​ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។ក្នុងឱកាសនោះដែរ​ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងពីការធ្វើឱ្យប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងការប្រែប្រួលអាកាសធាតុ ​ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវ ស្ពានឱ្យមានគុណភាព ដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

មន្ត្រីច្រកព្រំដែនមិនប្រហែស ក្នុងការឆែកសុខភាពពលករខ្មែរវិលមកពីថៃ មុនបុណ្យចូលឆ្នាំចិន

2022/01/26 04:44:26 pm        818
បាត់ដំបង៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ពលករខ្មែរ បាននាំវិលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបាត់ដំបង ជាបន្តបន្ទាប់ ខណៈវិធានការសុខាភិបាល ត្រូវបានរឹតបន្តឹងនៅតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឱ្យដឹងថា មន្រ្តីប្រចាំការ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់​នៅតាមច្រកព្រំដែន កំពុង​បន្តអនុវត្តវិធានការសុខាភិបាលយ៉ាង​ខ្ជាប់ខ្ជួន​ ពុំមានការ​ធ្វេសប្រហែសឡើយ ដើម្បី​ទប់ស្កាត់​ការចម្លងជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជា។អភិបាលស្រុកកំរៀង ឱ្យដឹងបន្ថែមថា​ ការវិលត្រឡប់របស់ពលករ​ គឺមិនទៀងទាត់ឡើយ ​ពោលគឺថ្ងៃខ្លះមក ​ចំណែកថ្ងៃខ្លះអត់ ប៉ុន្តែពលករទាំងអស់ដែលចូលមក​ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅចំណុចព្រំដែន។លោក សុខ គឹមខុន បានឱ្យដឹងថា នៅដើមឆ្នាំ២០២២នេះ​ ពលករខ្មែរ ​បានចូលទៅធ្វើការដោយ ស្របច្បាប់នៅប្រទេសថៃជាបន្តបន្ទាប់ ​តាមរយៈការធានាពីថៅកែជាជនជាតិថៃ និងកំណត់កាល​បរិច្ឆេទធ្វើដំណើរដោយជាក់លាក់។ពលករខ្មែរ ដែលអាចចូលទៅធ្វើការនៅប្រទេសថៃ បានត្រូវមានលិខិតធ្វើដំណើរឆ្លងដែន ដែល ចេញដោយប្រទេសកម្ពុជា ​ឬលិខិតផ្សេងៗ ​ដែលចេញដោយក្រសួងការងារ និង​តម្រូវឱ្យ​ពលករ​ភ្ជាប់ជា​មួយ​នូវឯកសារភស្ដុតាង បញ្ជាក់ថា បានធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ-១៩​ (RT-PCR/RTK) មិនឱ្យលើស ៧២ម៉ោង និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំងយ៉ាងតិច២លើក៕អត្ថបទ៖ នឿត សុភ័ក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM