សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលចុះពិនិត្យ និងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រ នៅខេត្តសៀមរាប

2022/01/26 03:24:35 pm        975
សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការចុះសង្កេត និងពិនិត្យវាយតម្លៃនេះ ជាសកម្មភាពជាប្រចាំរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការកំណត់គ្រួសារគោលដៅ និងការអនុវត្ត​កម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ​ដែលកំពុងអនុវត្តក្រោមការដឹកនាំ និងសម្របសម្រួល​របស់​ក្រុមប្រឹក្សាជាតិគាំពារសង្គម។ឯកឧត្តម បានលើកឡើងថា ប័ណ្ណសមធម៌នេះ ត្រូវបាន​ផ្ដល់ជូនគ្រួសារ ដែល​មាន​ភាពខ្វះខាត​ក្នុង​ជីវភាព និងងាយរងគ្រោះរយៈពេលជាង ១៣ឆ្នាំហើយ សម្រាប់កំណត់គោលដៅ​នៃ​ការផ្ដល់​ការ​គាំពារ​ពលរដ្ឋដែលខ្វះខាត ជាពិសេសផ្ដោតលើសេវាសុខាភិបាល ​ដោយរដ្ឋជាអ្នកចេញថ្លៃព្យាបាល និង​ចំណាយពាក់ព័ន្ធផ្សេងជំនួស ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ​ជាពិសេស នៅ​ក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩។ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវបាន​កំណត់​អត្តសញ្ញាណ​ និងមាន​បណ្ណសមធម៌ បាននឹង​កំពុង​ទទួលការគាំពារ ​និងការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋ។ ឯកឧត្ដម​បញ្ជាក់ថា ប្រព័ន្ធកំណត់អត្តសញ្ញាណនេះ​​ត្រូវបានកែលម្អជាបន្តបន្ទាប់ និងដាក់ឱ្យ​អនុវត្ត​នូវ​យន្តការ​តាមការស្នើសុំផងដែរ។ឯកឧត្តម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារា គង់ សីហា ដែលត្រូវបានមហាជនចាប់​អារម្មណ៍​ខ្លាំង ​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះលើបណ្តាញសង្គម ​កាលពីពេលកន្លងទៅនេះ។ ឯកឧត្ដម បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ស្ថានភាពគ្រួសារកុមារ គង់ សីហា មានភាពល្អប្រសើរច្រើនជាងមុន​ ហើយបច្ចុប្បន្នកុមាររូបនេះ កំពុងតែទទួលបានការរៀនសូត្រយ៉ាងពេញលេញ​ នៅក្នុងសាលាបឋមសិក្សាជ័យ​ នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បន្ថែមពីនេះ គ្រួសារ កុមារ គង់ សីហា ក៏ជាគ្រួសារក្រីក្រមួយក្នុងចំណោមគ្រួសារក្រីក្រដទៃទៀត ដែលមានបណ្ណសមធម៌ និងកំពុងទទួលបានប្រាក់ឧបត្ថម្ភជាទៀងទាត់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនផ្សេងទៀត​ពី​បណ្ណសមធម៌នេះ។ជាមួយគ្នានោះ ក្រុមការងារក៏បានទៅពិនិត្យមើលជីវភាព ​និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែល​បានផ្លាស់ទីលំនៅពីតំបន់មាត់ស្ទឹងក្រុងសៀមរាប ទៅរស់នៅដីដែលរដ្ឋផ្ដល់ឱ្យនៅភូមិរុនតា​ឯកផងដែរ៕ អត្ថបទ៖ ឈិត សាវី

ពលរដ្ឋរាជធានីភ្នំពេញ រៀបចំដំណើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ

2022/01/26 03:07:59 pm        778
ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣១ ខែមករានេះ បងប្អូនពលរដ្ឋខ្មែរដែលកាត់សែស្រឡាយចិនភាគច្រើនជាអាជីវករតាមផ្សារ និងអ្នកប្រកបរបររកស៊ីនានា នៅរាជធានីភ្នំឈប់សំរាក បិទអាជីវិកម្មខ្លួនប្រមាណពី ៤ទៅ៥ថ្ងៃ ដើម្បីធ្វើពិធីសែន និងចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា។ពលរដ្ឋ និងអាជីវករនៅផ្សារច្បារអំពៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៦ ខែមករានេះ ជាទូទៅរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន បណ្តាអាជីវករលក់ដូរតាមផ្សារតែងតែធ្វើការបិទតូប ឈប់សំរាក ដើម្បីធ្វើពិធីសែនចូលឆ្នាំចិន និងរៀបចំដំណើរកម្សាន្តទៅតាមបណ្តាខេត្ត និងគោលទេសចរណ៍នានា។ពលរដ្ឋកាត់សែចិន និយាយថា គោលដៅទេសចរណ៍ដែលគេនឹងទៅកម្សាន្ត ភាគច្រើនគោលដៅ​ទៅ​កាន់ខេត្តមណ្ឌលគិរី សៀមរាប ​និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរជាដើម។បើតាមលោកស្រី ហ៊ុន សុភា អ្នកគ្រប់គ្រង​សហគម​សណ្ឋាគារកម្ពុជា ​បានថ្លែងថា​ នៅពេលនេះ សមាគម​មិនទាន់​បាន​ទទួល​បាន​តួលេខ​កក់បន្ទប់​ស្នាក់​នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ​ពី​តាមបណ្តាសមាជិករបស់សមាគមនៅឡើយទេ។​ ទោះយ៉ាងណា ជាទូទៅនៅរៀងរាល់ថ្ងៃមានកម្មវិធីបែបនេះ គឺពលរដ្ឋខ្មែរតែងតែធ្វើការ​ឈប់​សំរាក​ដើរកម្សាន្ត និងមានការកក់បន្ទប់ស្នាក់នៅតាមសំណាក់សណ្ឋាគារជាមុន ចៀសវាង​ការអត់​កន្លែង​ស្នាក់នៅនៅពេលដើរកម្សាន្ត។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានថ្លែងថា ការដើរ​កម្សាន្ត​របស់ប្រជាពលរដ្ឋទៅតាមបណ្តាគោលដៅ​ទេសចរណ៍នានា​គឺដោយសារស្ថានការផ្លូវមាន​ការអភិវឌ្ឍ​ស្រួលធ្វើដំណើរ ​ហើយ​ស្ថានការណ៍​កូវីដ​ក៏ហាក់​មាន​ការធូរស្រាល​ដោយសារការ​ចាក់វ៉ាក់សាំងមានចំនួនច្រើនលើសលប់។តាមការប៉ាន់ប្រមាណរបស់ឯកឧត្តម តុប សុភ័ក នៅថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២២នេះ ចំនួន​ភ្ញៀវទេសចរជាតិអន្តរជាតិនឹងចេញដើរកម្សាន្តកើនឡើងខ្លាំង បើប្រៀបធៀបការចេញដើរកម្សាន្តថ្ងៃ​សម្រាកចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ឯកឧត្តម បានក្រើនរំលឹកទៅបណ្តាភ្ញៀវ និងបណ្តាអាជីវកម្មទេសចរណ៍ បន្ត​អនុវត្ត​វិធានសុវត្ថិភាពទេសចរណ៍​ និងគោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ៣កុំ៣ការដើម្បី​អោយ​គោលដៅទេសចរណ៍មានសុវត្ថិភាពគ្មាន​ការរាតត្បាតកូវិដ១៩៕អត្ថបទ៖ ស៊ុម សុខជា 

កម្ពុជាអរគុណឆែក ចំពោះការជួយឧបត្ថម្ភសាងសង់មនី្ទរពេទ្យ ​និងបណ្តុះបណ្តាល​ដល់​មន្រី្ត​សុខាភិបាលតាមបណ្តាខេត្ត

2022/01/26 01:03:47 pm        1714
ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអរគុណសាធារណរដ្ឋឆែក ចំពោះការជួយឧបត្ថម្ភសាងសង់មនី្ទរពេទ្យ និងបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាល តាមបណ្តាខេត្តនានា។ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខាភិបាល នាទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ជាមួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Antonin Parizek ប្រធានមជ្ឈមណ្ឌលសិក្សាពីកំណើត(Perinatology) និងគ្លីនិករោគស្រី្ត និងសម្ពព នៃមហាវិទ្យាល័យវេជ្ជសាស្រ្តទី១ សាកលវិទ្យាល័យ Charles ទីក្រុងបា្រគ និងសាកលវិទ្យាល័យមនី្ទរពេទ្យទូទៅទីក្រុងប្រាគ។ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ​ជួយ​ឧបត្ថម្ភរបស់​សាធារណរដ្ឋឆែក​ ដូចជាការសាងសង់មណ្ឌលសុខភាពចំនួន០៣​ គឺមណ្ឌលសុខភាពរាមអណ្តើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារ​សម្ភព​ក្នុងមនី្ទរពេទ្យបង្អែកកោះអណ្តែត និងការបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាលខេត្តតាកែវ។ជាមួយគ្នានោះដែរ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែក បានជួយគាំទ្រដល់មូលដ្ឋានសុខាភិបាលមួយចំនួនតាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជា​មនី្ទរពេទ្យកុមារជាតិ តាមរយៈគម្រោងSupporting Mother For Surviving Baby, ការផ្តល់ឧបករណ៍​បរិក្ខារវេជ្ជសាស្រ្ត, គម្រោងNeonatal Care រួមមានការបណ្តុះបណ្តាល ការរៀបចំសេវានៅ​ក្នុង​មនី្ទរពេទ្យ និងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត, គម្រោងគាំពារសុខភាពទារក និងគម្រោង Improving Capacity of Maternal and Child Care in a Newly Built Perinatal Care Center Cambodia ដែលនឹងចុះហត្ថលេខាឆាប់ៗខាងមុខនេះ។ លើសពីនេះបានជួយដល់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ តាមរយៈគម្រោង Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene មនី្ទរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោង​ការផ្គត់ផ្គង់ ​ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ​និង​សំលៀកបំពាក់​សុវតិ្ថភាព​សម្រាប់បុគ្គលិកសុខាភិបាល (PPE)។ ទន្ទឹមនឹងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក៏បានស្នើសុំការគាំទ្រពីឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដើម្បីចុះទៅធ្វើការសិក្សា​ទៅលើ​គម្រោង​ដែល​បានអនុម័ត និងពិភាក្សាការងារជាមួយមនី្ទរសុខាភិបាលខេត្តកំពង់ឆ្នាំង ​ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ជាការឆ្លើយតប ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅ​ខេត្តកំពង់ឆ្នាំង ​និងបានជូនពរដល់គណៈប្រតិភូឲ្យទទួលបានជោគជ័យ​ និងស្នាក់នៅខេត្តកំពង់ឆ្នាំង ប្រកប​ដោយ​សុវត្ថិភាព។ ឯកឧត្តមរដ្ឋមន្រី្ត​ ក៏បានសម្តែងនូវសេចកី្តសង្ឃឹម​យ៉ាង​មុតមាំថា កិច្ចសហប្រតិបតិ្តការលើវិស័យ​សុខាភិបាល ​នៃប្រទេសទាំងពីរ​ មិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណង​មិត្តភាព​សាមគ្គីភាពជាប្រពៃណី ​រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋឆែក នឹងកាន់តែត្រូវបាន​ពង្រឹង ​និងពង្រីកជាលំដាប់៕អត្ថបទ៖ រដ្ឋា

ផ្លូវកៅស៊ូចំនួន ៥ខ្សែប្រវែងជិត ២៥០០ម៉ែត្រ នៅសង្កាត់អាចារ្យលាក់ នឹងសង់រួចនៅក្នុងខែកុម្ភៈ ខាងមុខនេះ

2022/01/26 12:55:37 pm        1144
កំពង់ធំ៖ លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រាប់ BTV នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឲ្យដឹងថា នៅក្នុងសង្កាត់អាចារ្យលាក់ កំពុងសាងសង់ផ្លូវកៅចំនួន៥ ដែលមានប្រវែងសរុបចំនួន ២ ៣៣៨ម៉ែត្រ គ្រោងនឹងសាង់រួចរាល់១០០% នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្លូវ៥ខែ្សខាងលើនេះ គឺជាគម្រោងថវិការបស់ គ.ជ.អ.ប ខេត្តកំពង់ធំ។លោកបន្តថា នៅក្នុងសង្កាត់អាចារ្យលាក់ មានផ្លូវគមនាគមន៍សរុបចំនួន ៥៨ ខ្សែ មានប្រវែងសរុប ៣១,២៦១ម៉ែត្រ។ ក្នុងនោះ ប្រភេទផ្លូវបេតុង ចំនួន ០៦ ខ្សែ មានប្រវែង ៣១០៤ ម៉ែត្រ ស្ថាបនា​ដោយរាជរដ្ឋាភិបាលចំនួន ០៤ខ្សែ ប្រវែង ២,៤៧៥ ម៉ែត្រ ស្ថាបនាដោយគ្រោង​ថវិកា​មូលនិធិសង្កាត់ចំនួន ០២ខ្សែ ប្រវែង ៦២៩ម៉ែត្រ។ ប្រភេទផ្លូវក្រាលកៅស៊ូ ០៨ ខ្សែ មានប្រវែង ៦,៧២២ ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវជាតិលេខ ៦ ឆ្លងកាត់​សង្កាត់ចំនួន ០១ខ្សែ ប្រវែង ២,១០០ ម៉ែត្រ ស្ថាបនាដោយរាជរដ្ឋាភិបាល ផ្លូវខេត្តឆ្លងកាត់សង្កាត់​អាចារ្យលាក់ ទៅឃុំព្រៃគុយ ចំនួន ០១ខ្សែ ប្រវែង ២,៣១០ ម៉ែត្រ ស្ថាបនា​ដោយក្រសួងអភិវឌ្ឍន៍​ជនបទ, ផ្លូវកៅស៊ូក្នុងសង្កាត់ ចំនួន ០៦ ខ្សែ មានប្រវែង ២,៣១២ ម៉ែត្រ ស្ថាបនាដោយ ខេត្ត និងក្រុង ។ ប្រភេទផ្លូវក្រាលគ្រួសក្រហម ចំនួន ៣៦ ខ្សែ មានប្រវែង ១៨,៨៧០ ម៉ែត្រ និងប្រភេទដីស ចំនួន ០៨ខ្សែ ប្រវែង ២,៥៦៥ម៉ែត្រ៕

មន្ទីរសាធារណៈការ បន្តសកម្មភាពលាបថ្នាំរបាំងថ្មពុះចែកទ្រូងផ្លូវលេខ៥ ដើម្បី​ដាក់​ឲ្យ​អ្នកធ្វើ​ដំណើរ​ងាយស្រួល​ ក្នុងពេលបើកបរ

2022/01/26 11:58:05 am        1259
ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា គំនូសសញ្ញាចរាចរណ៍ ការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សកម្មភាពលាបថ្នាំបេតុងពុះចែកទ្រូងផ្លូវ និង លាប​គំនូស​ចរាចរណ៍​ តាមបណ្ដោយផ្លូវលេខ៥ ​ត្រង់​ចំណុច​ក្រោមស្ពានជ្រោយចង្វារ ​រហូត​ដល់​គល់​ស្ពាន​ប៉ាឡេ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សូមបញ្ជាក់ផងដែរនៅតាមបណ្ដោយផ្លូវលេខ៥នេះ ​គំនូស​ចរាចរ​ និង​បេតុងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌​ចំណាំង​ផ្លាត​រលប់​បាត់មើលមិនច្បាស់ ​បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ពិបាកធ្វើដំណើរ​ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយកត្ដាផ្លូវថ្នល់មួយចំនួនផងដែរ។ដូចនេះ មន្ទីរសាធារណៈការរាជធានីភ្នំពេញ​ បានបន្ត​ជួសជុល ​និងលាបពណ៌​គំនូស​ចរាចរ បង្ហើយ​ការងារ ​ដើម្បី​ដាក់ជូន​បងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល​ មិនបង្កការកកស្ទះ និង​បង្កគ្រោះថ្នាក់​ចរាចរណ៍នាពេល​យប់​ញឹកញាប់​ដូច​ពេលកន្លងមក៕ អត្ថបទ៖ កុម្ភះ

សម្ដេច​តេជោ ហ៊ុន សែន នឹង​យក​ថវិកា​បាន​ពី​ការ​លក់​សៀវភៅ​«គូ​ព្រេង មិន​ព្រាត់»​សម្រាប់​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន

2022/01/26 11:47:00 am        593
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា សម្ដេច​នឹង​ប្រើ​ប្រាស់​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សៀវភៅ​«គូ​ព្រេង​ មិន​ព្រាត់» សម្រាប់​សាង​សង់​ផ្ទះ​សម្បែង​ជូន​អតីត​យុទ្ធជន។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សំណេរ​របស់​សម្ដេច​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ។នៅ​ក្នុង​សំណេរ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា សម្ដេច​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «គូ​ព្រេង មិន​ព្រាត់» ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។សម្ដេច​តេជោ ហ៊ុ​ន សែន បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​បាន​ដឹង​ថា សៀវភៅ​ជា​ភាសា​ចិន អាច​លក់​បាន ១,៥០០​ក្បាល​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី និង​រក​ចំណូល​បាន ៧,៥០០​ដុល្លារ​ហើយ។សម្ដេច​តេជោ ហ៊ុន សែន បាន​​សរសេរ​ថា​៖ «ខ្ញុំ​នឹង​ប្រើ​ថវិកា​នេះ​សម្រាប់​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន»។សៀវភៅ​«គូ​ព្រេង មិន​ព្រាត់» ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ។ សម្រាប់​ភាសា​ចិន សៀវភៅ​នេះ ត្រូវ​បាន​រាប់​រង​ប្រែ​សម្រួល និងបោះពុម្ព​ផ្សាយ​ដោយ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា៕

សម្តេចតេជោ នឹងជួបនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជាថ្មីតាមវីដេអូ ចង់​ដឹងពី​ស្ថានភាព​វិវត្ត​នៅ​មីយ៉ាន់ម៉ា

2022/01/25 08:22:13 am        833
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៥មករានេះថា ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់​ម៉ា កាលពីថ្ងៃទី៧ទី៨មករាដើមឆ្នាំនេះ នៅថ្ងៃស្អែកទី២៦មករា សម្តេចនឹងជួបជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង សារជាថ្មីម្តងទៀត ដើម្បីចង់ដឹងអំពីស្ថានភាពវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា។ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អម​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​ថា​៖ នៅក្នុងជំនួប​នេះមាន​ចំណុច​ពីរ​សំខាន់ៗ​ទី១.គឺជំនួបស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ទី២.កិច្ចសហប្រតិបត្តិការក្នុង​អាស៊ាន​ជា​ពិ​សេ​ស​វិបត្តិ​ទៅ​ប្រទេស​មី​យ៉ាន់ម៉ា។សម្ដេច បានគូសបញ្ជាក់ថា ការដែលសម្តេចអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងយល់​អំពីសកម្មភាព​  ជា​ក់​ស្តែង​ហើយ​ក៏ចង់​ដឹ​ង​ថា​តើអ្វីជាបញ្ហាសំ​ខា​ន់​ដែ​លប្រទេស​មី​យ៉ា​ន់​ម៉ា​អាចធ្វើបាន។ ​តើអ្វីខ្លះ​ដើម្បីអ​នុ​វត្តនូវ​ការឯក​ភាព​​ទាំង៥ចំណុចរបស់អាស៊ាន ​ជាពិសេស​សម្ដេចបាន​គូស​ប​ញ្ជា​ក់​កា​រ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នោះ​ ស​ម្ដេចបាន​​យក​​ទៅ​ជាមួយ​នូវ​ធម្មនុញ្ញអាស៊ាន ។ ទី១.ប្រមុខរដ្ឋាភិបាលអាស៊ានបានព្រមព្រៀងគ្នាជាឯកច្ឆ័នទាំង៥ចំណុចនោះ​រួចមក​ហើយៗ​ចំណុច​នៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​នោះ​មា​ន​លំ​ដា​ប់​លំ​ដោ​យ​របស់​វា ​ប៉ុ​ន្តែ​សំខាន់​សម្ដេច​គូសបញ្ជាក់​ថា គឺ​ត្រូវតែ​បញ្ឈប់​អំពើហិង្សាដែលបាននិងកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ​ជាពិសេស​ដើម្បី​ឲ្យមា​ន​បទ​ឈប់​បាញ់ នៅ​ប្រទេសមី​យ៉ាន់ម៉ា។ ​មិនត្រឹមតែប៉ុណ្ណោះទេ ក៏អាចមានឱកាសក្នុង​ការផ្ដល់​ជំនួយ​មនុស្សធម៌​ទៅប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែល​ត្រូវ​ការ​ជំនួយជាចាំបាច់។ទី២. ជំរុញឲ្យមានកិច្ចសន្ទនា​ដែល​ជាផ្នែកមួយនៅក្នុងចំណុចទាំង៥ ​ដែលមេ​ដឹ​កនាំ​អា​ស៊ាន​បាន​ឯកភាពគ្នាហើយថ្វីត្បិត​តែ​មិនទាន់មានការរីកចម្រើន ​ប៉ុន្តែសំខាន់សម្ដេច​ចង់ធ្វើយ៉ាងណា ​គឺ​ទម្លុះ​នូវភាព​ទាល់​ច្រក។​សម្តេច​បន្តថា៖​ ស្ថាន​ភា​ព​នៅ​មី​យ៉ា​ន់​ម៉ា​គឺ​មា​ន​ភាព​ស្មុគស្មាញ ​ដូច្នេះ​វាមិន​អាច​ដោះ​ស្រាយក្នុងរយៈ​ពេល​ខ្លី​ពីរ​បីថ្ងៃបាន​ឡើយ គឺត្រូវការពេលវេលាច្រើនតទៅទៀត​គឺអាចរហូតដល់​រាប់សិប​ឆ្នាំ​ឯណោះ។សម្តេចតេជោ ក៏បានជម្រាបលោករដ្ឋមន្ត្រីម៉ាឡេស៊ីថា ក្រោយពីទស្សនកិច្ចទៅមីយ៉ាន់ម៉ា​បានពីរបីថ្ងៃ​ក៏ស្រាប់​តែមានការកាត់ទោសលោកជំទាវ អង់ សានស៊ូជី៤ឆ្នាំ​ ហើយក៏មានការប្រើប្រាស់យន្តហោះ​យោធា​ក្នុ​ង​ប្រតិបត្តិការ​យោធា។​សម្ដេច​ក៏​គួរបញ្ជាក់ផង​ដែ​រថា សម្ដេ​ច​នឹ​ង​ជួ​ប​ជា​មួ​យ​ឯ​ក​ឧ​ត្តម មីនអោងឡាំង នៅថ្ងៃ​ស្អែ​ក​២​៦​ម​ក​រា​២០២២​ តាមប្រព័ន្ធ​វីដេអូ ដើម្បីចង់ដឹងបន្ថែមទៀត​ អំពីការងារទាំងអស់នេះ ហើយសម្ដេច​ក៏បានគូស​បញ្ជាក់​ផ​ងដែរថា ​ឥឡូវនេះ​ ស្ថាន​ភាព​នៅមី​យ៉ា​ន់​ម៉ាមានលក្ខណៈ​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដោយ​សារមីយ៉ាន់ម៉ា​មាន​រដ្ឋាភិបាលពីរ ,រួ​ម​ទាំ​ង​រ​ដ្ឋា​ភិ​បា​ល​ស្រមោល​ផង​ដែ​រ។​សម្ដេច​នឹងអញ្ជើញឯកឧត្តម មីន អោងឡាំង ​ចូល​រួ​ម​ក្នុ​ង​កិ​ច្ច​ប្រ​ជុំអាស៊ាន បើ​មាន​វឌ្ឍន​ភាពរីក​ចម្រើន​នៅក្នុង​ការ​អនុវត្ត​ចំណុចទាំង៥ នៃកិច្ចព្រ​មព្រៀងជា​ឯកច្ឆ័ន្ទ​រ​ប​ស់​មេ​ដឹ​ក​នាំ​អាស៊ាន ប៉ុន្តែ​ប្រ​សិ​ន​បើ​មិ​ន​មា​ន​ទេ​ ឯកឧត្តម មីន អោងឡាំង ​ក៏ត្រូវ​ត្រៀម​បញ្ជូន​តំ​ណា​ង​ថ្នា​ក់​ន​យោ​បា​យ ​ម​ក​ចូ​ល​រួ​ម​កិច្ច​ប្រ​​ជុំ​កំ​ពូល​អាស៊ានផងដែរ។ ​សម្ដេច បញ្ជាក់ផង​ដែរថា៖ ហេតុ​អ្វី​បានត្រូវផ្សារភ្ជាប់ចំណុចទាំង៥ ​ដោយមានចំណុច​ខ្លះស្រដៀងគ្នា ហើយ​ដំណោះស្រាយចុ​ង​ក្រោយ​គឺ​ការបោះ​ឆ្នោត ​ដែល​ការបោះឆ្នោតនេះ មិនមាននៅក្នុងចំណុច​ទាំង​៥​នោះទេ ប៉ុន្តែការ​និយាយគ្នា​នៅ​មីយ៉ាន់ម៉ា​នោះគឺ​មាននិយាយ​ដល់​រឿងបោះឆ្នោត។ សម្តេច បន្តថា បើយើងមិនធ្វើការជាមួយ​អ្នកកាន់​អំណាច​តើ​យើង​ទៅ​ធ្វើការ​ជាមួយអ្នកណា?លើសពី​នេះសម្តេ​ចក៏បានជំរាបជូន នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អំពីសំណើរនៃការបង្កើតយន្តការពីរ ដើម្បី​រកច្រកចេញ នៅក្នុងឱកាសនេះ ,ទី១.អាស៊ានត្រយកា ដើម្បីជួយសម្របសម្រួល និង​តាម​ដានវឌ្ឈនភាពនៃការ​វិវត្ត​កិច្ច​ព្រម​ព្រៀង​លើ ឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ាន ដែលមាន​អតីត​ប្រធានអាស៊ាន គឺប្រទេសប៊្រុយណេ និងអនាគត គឺ​ប្រធាន​អាស៊ាន ដែលនឹងបន្តពីកម្ពុជា រួមទាំង​អគ្គ​លេ​ខា​ធិ​កា​រ​អា​ស៊ា​ន​ផ​ងដែរ  ដើម្បី​ធ្វើការងារនេះ។ ​យន្ត​ការ​ទី២.​គឺ​សម្រប ស​ម្រួល​ជំនួយ មនុស្សធម៌ឱ្យទៅសដល់ដៃប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ ​ជាពិសេសមាន​ប្រេសិ​ត​ពិ​សេស​របស់អាស៊ាន ,មជ្ឈមណ្ឌលអាហារ,មានភាគីខាងមីយ៉ាន់ម៉ា ​ភ្នាក់ងារ​អង្គការ​ស​ហ​ប្រ​ជា​ជាតិ​និង​អង្គ​ការ​មនុស្ស​ធម៌​ដទៃទៀតផងដែរ។​នៅពេលនេះ អាស៊ាន​ មានការងារជាច្រើនដែលត្រូវធ្វើ ដូច្នេះអាស៊ាន ​មិនអាចក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​មីយ៉ាន់​ម៉ា​ទេ។ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បា​ន​ជូ​ន​ព​រ​ស​ម្ដេ​ច​តេ​ជោ ​ហើយក៏បាន​អបអរសាទរ​ចំពោះកម្ពុជា​ដែល​ទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ឯកឧ​ត្ត​ម​​បា​ន​គូ​ស​ប​ញ្ជា​ក់​ថា៖​ យើ​ង​ត្រូ​វ​តែរួមគ្នាធ្វើ​ការដោះ​ស្រាយ​បញ្ហាប្រឈមនៅមីយ៉ាន់ម៉ា។ ក្នុងនាមជាគ្រួសារអាស៊ាន ​យើង​ត្រូ​វ​តែ​ចូ​ល​រួ​ម​ទាំ​ង​អ​ស់​គ្នា ​ដើម្បី​ដោះស្រា​យនិង​រក​ផ្លូវ​សម្រាប់ដោះស្រាយតទៅមុខទៀតសម្រាប់អាស៊ាន ​ជាពិសេសសម្រាប់សហគមន៍​អាស៊ាននៅឆ្នាំ ២០២៥​។ឯកឧត្តមបញ្ជាក់ថា៖ កម្ពុជាគឺជាដៃគូសំខាន់សម្រាប់ម៉ាឡេស៊ី ហើយ​ក៏​បា​ន​ប​ញ្ជា​ក់​ផ​ង​ដែរថា ទំហំ​ពាណិជ្ជក​ម្មរ​វាង​ប្រទេសទាំងពីរពិតជាមានការកើនឡើងយ៉ាងច្រើន ​ជាពិសេសឆ្នាំ ​២០២០- ២០២១ ដែល​ល​ឆ្លុះបញ្ចាំង​​ថា ទំនាក់​ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចំរើន។ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ​ គឺមានផលប្រយោជន៍ទាំងសង ​ខាង ហើយឆ្នាំនេះ​ជាខួបនៃទំនាក់ទំនងលើកទី៥៥ឆ្នាំ ​ឯកឧត្តម បានបង្ហាញ ការរីករាយ ដែលប្រទេសទាំង​ពីរ​មានកិច្ច​ស​ហ​ការល្អ។ឯកឧត្តមបន្តថា៖ ឯកឧត្តមពិតជាយល់អំពីគោលបំណងនៃដំណើរទស្សនកិច្ច​របស់សម្ដេច​ទៅកាន់​ប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះអ្វីដែលសំខាន់មីយ៉ាន់ម៉ា មានសារៈសំខាន់​សម្រាប់​អាស៊ានផង និងសម្រាប់សហគមន៍អន្តរជាតិផង។ឯកឧត្តមបានគូសបញ្ជាក់ថា៖ ស្ថានភាពនៅមីយ៉ាន់ម៉ាគឺទាមទារឲ្យយើងទាំងអស់គ្នា​ត្រូវតែចូលរួម​ដោះស្រាយទាំងអស់គ្នាជាបន្ទាន់។ ជាពិសេសទៀត ក្នុងក្របខណ្ឌនៃធម្មនុញ្ញអាស៊ាន និងមជ្ឈភាព​អាស៊ាន គឺយើង​ត្រូវ​តែ​រួម​គ្នាដោះ​ស្រាយជាបន្ទាន់បញ្ហានៅមីយ៉ាន់ម៉ា​ ដើម្បី​ឲ្យ​ស្ថា​ន​ភា​ព​ត្រ​ឡ​ប់​ម​ក​ជាធម្មតាវិញ​ ជាពិសេស​បញ្ឈប់​អំពើ​ហិង្សា​ជំរុញ​ការ​សន្ទនា​ជាមួយភាគីពាក់ព័ន្ធទាំងអស់​ ជាពិ​សេ​ស​ផ​ល​ប្រ​យោ​ជ​ន៍​រ​ប​ស់​ប្រ​ជា​ពលរដ្ឋមីយ៉ាន់ម៉ា​តែម្ដ​ង​។   ​ឯក​ឧត្តម ក៏​បាន​អំពាវ​នាវឱ្យដោះលែង​អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា​ រួម​ទាំ​ង​លោ​ក​ជំ​ទា​វ​អោងសានស៊ូជីផងដែរ។​ឯក​ឧត្តម​ បាន​ទទួល​ស្គាល់​យន្តការផ្តល់ជំនួយតាមរយៈមជ្ឈមណ្ឌល​អាហារអាស៊ាន និងភាគី​ផ្សេង​ទៀត ​តាមរយៈអាស៊ាន​ដើម្បីធ្វើ​យ៉ាង​ណាឲ្យដល់ដៃប្រជាពលរដ្ឋដែល​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារវិបត្តិនៅមីយ៉ាន់ម៉ា កន្លងមកនេះ។ឯកឧត្តម ពិតជាទទួលយក​និងកត់​សម្គាល់​ទាំងអស់រួមទាំងលិខិត​របស់​សម្ដេចនិងការពិភាក្សា​នៅថ្ងៃនេះ​ជាពិសេស​គឺសំណើរបស់ក្នុងការបង្កើតយន្តការត្រយកា​ហើយ​ប្រទេសមីយ៉ាន់ម៉ា​ និង​ប្រទេសម៉ាឡេស៊ី អាចគាំទ្រគោលការណ៍ទាំងនេះ​និងការស្នើសុំឲ្យរដ្ឋមន្ត្រី​ការប្រទេស​អាស៊ានជួបពិភាក្សាគ្នាជាដើម។ចំពោះប្រេសិតពិសេស របស់ប្រធានអាស៊ាន ​ឯកឧត្តមបានគាំទ្រទាំង​ស្រុងគឺធ្វើយ៉ាងណាឱ្យ​ប្រេសិត​ពិសេសនេះអនុវត្ត​ចំ​ណុ​ច​កិ​ច្ច​ព្រ​ម​ព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​ជាពិសេសធ្វើ​យ៉ាង​ណាស្នើសុំឱ្យប្រេសិតពិសេស​ អាច​ជួ​ប​បា​ន​គ្រ​ប់​ភា​គី​ទាំ​ង​អ​ស់​នៅ​ប្រ​ទេ​សមីយ៉ាន់ម៉ា។​ឯក​ឧត្តម​បាន​គូសបញ្ជាក់ថា៖ ដរាបណាមិនមានការរីកចម្រើន នៃការអនុវត្តនៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទទាំង៥នោះទេ សេ​ចក្តី​សម្រេច​​ដោយ​ប្រមុខរដ្ឋាភិបាលអាស៊ានក្នុងការ​អញ្ជើ​ញ​មី​យ៉ា​ន់​ម៉ា​ឱ្យ​ចូ​ល​រួ​ម​ប្រ​ជុំ​កំពូលអាស៊ាននេះ ​នៅតែ​រក្សា​ឱ្យ​នៅ​ដដែល​ដោយ​មិនមានការ​ប្រែប្រួល។ ​នា​យ​ករដ្ឋម​ន្ត្រី ម៉ាឡេស៊ី​ បានគូសបញ្ជាក់ថា៖ ​កន្លងមកនេះ ​ឯក​ឧ​ត្តម មីន អោង​ឡាំង​ដែល​បាន​ចូលរួមប្រជុំអាស៊ានកាលពីខែ៤ឆ្នាំ២០២១​ នៅទីស្នាក់ការកណ្តាល​អគ្គ​លេ​ខា​ធិ​កា​រអាស៊ាន​បាន​ឯ​ក​ភា​ព​ទៅ​លើ​កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥នោះ​ហើយ ​ដូ​ច្នេះ​នៅ​ពេ​ល​នេះ របប​យោ​ធា​មី​យ៉ា​ន់​ម៉ា​ត្រូវតែ​អនុវ​ត្តចំ​ណុចកិច្ច​ព្រម​ព្រៀងជាលក្ខខណ្ឌទាំង៥នេះ។ យើងជា​ស​មា​ជិ​ក​នៃ​គ្រួ​សា​រ​អា​ស៊ា​ន ​ដូ​ច្នេះ​​ត្រូវ​តែ​ដោះ​ស្រា​យ​ដោ​យ​សន្តិវិធី ​ហើយ​អ្វី​ដែលយើងធ្វើនេះ​គឺមិនទទួលស្គាល់របប​យោធា​មីយ៉ាន់ម៉ាទេ។ ការ​ខិតខំប្រឹងប្រែង​រប​ស់​យើ​ង​គឺ​កសាង​ស​ហ​គមន៍​អា​ស៊ាន​​នៅ​តែ​ប​ន្ត។ ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេ​ស៊ី ​ក៏​បា​ន​អ​រ​គុ​ណ​ស​ម្ដេ​ច​តេជោជាថ្មី ​ហើយថា​ការ​ស​ន្ទ​នា​ជា​មួយ​សម្តេច​នៅថ្ងៃ​នេះ ​ឯក​ឧត្តម​ថា​នឹងបន្តសហការ​ ហើយសន្យាថា ​នឹង​មកចូ​ល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​សម្រាប់ឆ្នាំ​ ២០២២នេះ។ជាទីបញ្ចប់សម្តេច​ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​មកបំពេ​ញ​ទស្សនកិច្ច​នៅកម្ពុជា​មុន​​​​កំពូល​អាស៊ាននៅពេលខាងមុខផងដែរ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេច ស ខេង ឲ្យនគរបាលទាំងអស់ត្រូវប្រកាន់ជំហរ​អព្យាក្រឹត្យ​ និងបង្ក​លក្ខណៈងាយ​ស្រួល​ដល់ គ្រប់​គណបក្សនយោបាយ

2022/01/25 02:56:11 pm        777
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ដល់នគរបាលជាតិទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ដើម្បីការពារ និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដល់គ្រប់គណបក្សនយោបាយនានា ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ។ក្នុងពិធីប្រគល់រថយន្ត ១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅ​ភូមិ​ភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ក្នុង​ឋានៈជានគរបាលជាតិ ​ត្រូវរៀបចំនូវផែនការពារចំពោះកិច្ចដំណើរការ នៃការបោះឆ្នោត ឃុំ-សង្កាត់ ប្រព្រឹត្តទៅរលូនក្នុងអាណត្តិថ្មីនេះ។ សម្ដេច មានប្រសាសន៍ថា «យើងមានភារកិច្ច ដើម្បីហ្នឹង​ការពារសុវត្ថិភាព ហើយបង្ក​លក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាងដល់គ្រប់គណបក្សនយោបាយទាំងអស់​ ដែលបានចុះបញ្ជីប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់»។សម្ដេចក្រឡាហោម បានបន្ដថា មន្ដ្រីនគរបាលទាំងអស់ ក៏ត្រូវបង្កលក្ខណៈសម្បត្តិដល់គ្រប់ភាគី​ពាក់​ព័ន្ធនានា ក្នុងការគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ជាដើមនោះ។សូមបញ្ជាក់ថា នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤របស់ខ្លួន ដោយ​មានគណបក្សនយោបាយជាច្រើនដែលបាន ចុះបញ្ជីក្នុងក្រសួងមហាផ្ទៃចូលរួមប្រកួតប្រជែងតាមបែប​លទ្ធិប្រជាធិបតេយ្យ​សេរីពហបក្ស និង​ប្រកបដោយតម្លាភាព និងអព្យាក្រឹត្យបំផុត៕អត្ថបទ៖ បាន ចក់

ដើម្បីរួមចំណែក​ធ្វើ​ឲ្យទីក្រុងស្អាត​ត្រូវ​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់គ្នា

2022/01/25 02:18:14 pm        855
ឧត្តរមានជ័យ៖ លោក លី រដ្ឋា អភិបាលរងក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុងសំរោងរបស់យើង គឺជាទីក្រុងមួយដែលមានប្រកួតប្រជែងយកជ័យលាភីទីក្រុងស្អាត ជាមួយនឹងបណ្តាខេត្តផ្សេងៗ។ដូច្នេះ ដើម្បីឲ្យទីក្រុងយើងទទួលបានចំណាត់ថ្នាក់ផ្ការំដួល៣ទង នៅថ្ងៃខាងមុខបន្តទៀតនោះ គប្បីយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាន ឲ្យបានស្អាត និងមានភាពល្អប្រសើរឡើង ស្របនឹងកិត្តិនាមឈ្មោះទីក្រុងស្អាតផ្ការំដួល២ទង។ថ្លែងក្នុងពិធីសម្អាតក្រុងយើងក្រោមប្រធានបទ«ដើម្បីទីក្រុងស្អាត សុខភាពយើងល្អ ទេសចរ​មាន​កំណើន ​កើនជីវភាព​គ្រួសារ​យើង​ទាំង​អស់គ្នា» ​ដែល​ប្រព្រឹត្តិ​ទៅ​នៅបរិវេណសួនច្បារបឹងស្នោរ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមករាឆ្នាំ២០២២នេះ។លោក លី រដ្ឋា បានបន្ដទៀតថា ក្រុងសំរោង គឺជាក្រុងមួយដែលមានបរិស្ថាន នឹង​សោភ័ណភាព​ល្អ​មានទីធ្លាសួនច្បារធំទូលាយជាទីក្រុង ដែលជាប់ចំណាត់ថ្នាក់លំដាប់ផ្ការំដួល២ទង ហើយ ដើម្បី​ធ្វើឲ្យទីក្រុងនេះ ទទួលបានចំណាត់ថ្នាក់ល្អបន្ថែមទៀត​នូវផ្ការំដួល៣ទងនោះ គប្បី​យើងត្រូវ​ផ្តើម​ចេញ​ពីខ្លួនយើងទាំងអស់គ្នាដោយម្នាក់ៗ ត្រូវនាំ​គ្នាចូលរួមថែ​រក្សា​សំអាត​អនាម័យ​នៅតាម​ទី​សាធារណៈ​ឲ្យបានគ្រប់ៗគ្នា មិនត្រូវមានការចោល​ សំរាម​ពាសវាលពាសកាល​នោះឡើយ​គឺត្រូវ​ទុកដាក់សំម្រាមឲ្យបានល្អទៅតាមទីតាំងរបស់បងប្អូនរស់នៅ។លោក បានបញ្ជាក់ថា ការដែលបងប្អូនមានការយល់ដឹងពីបញ្ហាអនាម័យ ​ទាំងអស់គ្នានោះ​ហើយ គឺវានាំ​ឲ្យទីក្រុងយើងស្អាត​ នឹង​មាន​បរិស្ថាន​សោភ័ណភាពល្អ​សាកសម​ជាទីក្រុងដែលទទួលបាន​ចំណាត់ថ្នាក់​ល្អផ្ការដួល២ទង ក្នុងខេត្តផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ

តំបន់ព្រៃលិចទឹកប្រមាណ ៤០ហិកតានៅតំបន់បី ក្រុងសៀមរាប ត្រូវបានដាំកូនឈើឡើងវិញ

2022/01/25 01:22:03 pm        803
សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករានេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានចាប់ផ្ដើមនាំគ្នាដាំដើមឈើស្ដារព្រៃលិចទឹកឡើងវិញ នៅលើដីដកហូតប្រមាណ ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង ២ពាន់២រយហិកតា ក្នុងខេត្ដសៀមរាប។លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១ លើផ្ទៃដីទំហំ ៥ហិកតា ក្នុងក្រុងសៀមរាប មានជា ២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង ១ម៉ឺនដើម។ លោក បានបន្ដថា ព្រៃលិចទឹកក្នុងតំបន់ ៣ដែលបានដកហូតពីប្រជាពលរដ្ឋនាពេលកន្លងមក នៅទូទាំងខេត្ដមានចំនួនជាង ២ពាន់៤រយហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបី​ដំណាក់កាលនេះ នៅលើផ្ទៃដី៤០ហិកតា។លោក បន្ថែមថា ដើមឈើដែលត្រូវដាំមាន៦ភេទ រូមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមម្ដេញ គ្រាប់ត្នោតជាដើម ។លោក បានបន្ដថា បច្ចេកទេស​នៃការដាំ​កូន​ឈើ ត្រូវធ្វើឡើងទំហំ ៥ម៉ែត្រគុណ៥ម៉ែត្រ ប្រវែងជួរ ៥​ម៉ែត្រ និងចន្លោះពីដើមមួយទៅដើម​មួយ​មានប្រវែង៥ម មានន័យថា ​ក្នុងមួយហិកតា អាចដាំបាន ៤០០ដើម។ លោក បន្ថែមថា ការដាំសាកល្បងនេះ គឺត្រូវកំណត់ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ​ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ​នៅលើផ្ទៃដីដកហូត និងផ្ទៃដីប្រជាជនប្រគល់​ជូនក្រុមការងារអន្តរ ​ក្រសួងវិញដែលជនខិលខូចបានរុករាន​ រំលោភកាន់កាប់ខុសច្បាប់មកវិញ ។លោក ងួន សែប បានបញ្ជាក់ថា ​ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពងខ្ពង់​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៨ ខែវិច្ឆិកា ២០២១ ត្រូវដកហូតដី​ដែលបានកាប់រុករាន​ រំលោភកាន់កាប់ខុសច្បាប់ ​នឹងត្រូវដាំឬស្សី និងកូនឈើព្រៃលិចទឹក​ជាច្រើន​ប្រភេទ​ឡើងវិញ រួមមានឫស្សី ​ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ​ដើមរាំងទឹក ​ដើមម្តេញ ​ដើមល្វា ដើម​ដង្កៀបក្តាម និងសណ្ដាន់ នៅលើផ្ទៃដីដកសរុប ៤៧,០១៤.៦៩ហិកតា ក្នុងខេត្ដជាប់បឹងទន្លេសាប។ដោយឡែកការដាំសាកល្បងជំហ៊ានទី១នេះ ក្រសួង​បរិស្ថាន​បានកំណត់​ដាំស្ដារ​សាកល្បងចំនួន ២០០ហិកតា រួមមាន ខេត្តសៀមរាប៤០ហិកតា​ ក្នុងចំណោមផ្ទៃដីសរុប២,២៤៨.៦១ហិកតា ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បង៥០ហិកតា ក្នុងផ្ទៃដីសរុបទំហំ២៧,៨៣៨.១៤ហិកតា ខេត្តបាត់ដំបង ដាំសាកល្បង៤០លើផ្ទៃដីសរុបបជាង៤៣៤៧,១៥ហិកតា ខេត្តបន្ទាយមានជ័យ ដាំសាកល្បង ២៥ហិកតា លើផ្ទៃដីសរុបជាង ៣៤៧១ហិកតា និងខេត្តកំពង់ធំដាំសាកល្ប ៤៥ហិកតា នៅលើផ្ទៃដីដកហូតសរុបជាង ៩ម៉ឺនហិកតា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM
នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/15/2026 06:06 PM
Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត
06/15/2026 06:06 PM
សារព័ត៌មាន FT៖ BBC នឹងកាត់ការងាររាប់រយ នៅអង់គ្លេស ជា​ការ​បន្ថយផ្នែក​​ព័ត៌មានឲ្យ​កាន់តែតូច​​
06/15/2026 06:06 PM
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
06/15/2026 05:06 PM
មហិច្ឆតាការពារលំហអាកាសរបស់ជប៉ុន បង្កើនការព្រួយបារម្ភ អំពី​យោធូបនីកម្ម​
06/15/2026 05:06 PM
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
06/15/2026 05:06 PM
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
06/15/2026 05:06 PM
ប៉ូឡូញស្វែងរកវត្តមានកងទ័ពអាមេរិកជាអចិន្ត្រៃយ៍ ខណៈលោក Nawrocki ជួបជាមួយ​លោក Trump
06/15/2026 05:06 PM