សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងវប្បធម៌ បើកសិក្ខាសាលាបង្ហាញអំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទីទួលបុរាណ និងវត្ថុបុរាណ ជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរស

2022/01/25 12:46:43 pm        244
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១ នៃវិធានការនិងការការពារសកម្មភាព ទន្រ្ទាន ទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។អង្គសិក្ខាសាលាថ្ងៃនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ គឺទទួល​បាន​ការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញ​ចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និង​អាជ្ញាធរពាក់ព័ន្ធទូទាំង​រាជធានី-ខេត្ត ​ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការលើក​ឡើង​បង្ហាញ ពីបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែល​ជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរស ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏​មាន​តម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ជាបន្តបន្ទាប់ ​ដោយសារកត្តាមនុស្ស តាម​រយៈសកម្មភាពផ្សេងៗ ដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ ​និងការជីក រុករក វត្ថុបុរាណដោយខុសច្បាប់។សិក្ខាសាលាថ្នាក់តំបន់នេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកឡើងនូវមតិយោបល់មក​ពិភាក្សា​ពី​ការការពារដោយ​បើកចំហ ​នៃបេតិកភណ្ឌវប្បធម៌ ​ដ៏មានតម្លៃរបស់យើង ទាំងត្រូវ​បាន​គេស្គាល់ ​និងមិនទាន់ត្រូវបានរកឃើញ។យើងកំពុងប្រមូលផ្តុំគ្នាក្នុងស្មារតីនៃកិច្ច​សហប្រតិបត្តិការអ្នកជំនាញពីគ្រប់ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មានជា ប្រធានបទ ​និងអនុសាសន៍ផ្សេងៗ ​ដើម្បីជាប្រយោជន៍ក្នុងការការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា​ ក៏ដូចជា​ដើម្បី​ប្រមូលចងក្រងពីបញ្ហាប្រឈម និង​ដំណោះស្រាយនានា​សម្រាប់​ជា​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​កាន់សិក្ខាសាលា ឬ​សន្និសីទ​ផ្សេងៗ​ទៀតនា​ពេល​អនាគត ​ពិសេសជាមួយ​ប្រទេសអាស៊ាន ​និងពិភពលោក៕

ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល

2022/01/25 12:18:54 pm        237
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរសក្ដិ ដល់មន្ត្រីនគរបាល ខណៈការត្រួតពិនិត្យនាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន ២០០០នាក់ ក្នុងចំណោម ៤០០០នាក់ បានដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋានទាល់តែសោះ។ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជិត ២០គ្រឿងជូនដល់ វរសេនាតូចនគរបាល​ការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីពេលនេះតទៅ នគរបាលទាំងអស់ត្រូវ តែ​ធ្វើការ​ឆ្លងកាត់​វគ្គជំនាញមូលដ្ឋានយ៉ាងហោច​ណាស់​ចំនួន​បួនខែ ដោយមិនអនុញ្ញាត​ឲ្យ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ ដោយមិនបានធ្វើការរៀនសូត្រវគ្គមូលដ្ឋាននោះឡើយ។សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាន​នគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅពុំបានទាន់ធ្វើការរៀនសូត្រមុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោមបួនពាន់មុខតំណែង ​គឺបានរកឃើញជាងពីរពាន់តំណែង ដែល​មិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជា​កំហុសឆ្គង​ ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយ​បាន​រកឃើញបញ្ហានេះ ​ហើយយើបានប្រជុំ​ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹង​ធ្វើការ​ណែនាំ​នាពេលឆាប់ៗ ខាងមុខនេះ»។សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា មន្រ្តីនគរបាលខ្លះ មាន​ភ័ព្វវាសនា​ដោយ​ក្នុង​មួយឆ្នាំឡើង​ឋានន្តរសក្ដិ​មួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយពុំ​បានឡើងនឹងគេ ដូច្នេះ​ហើយត្រូវនាំគ្នាពិនិត្យឲ្យបានច្បាស់លាស់​ ដោយត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​មនោស​ចេតនា ​បងប្អូន មិត្តភ័ក្ដិ ដើម្បីតួនាទី និង​ឋានន្តរសក្ដិ គប្បី​ក្រឡេក​មើល​មន្រ្តីណា ​ដែល​គេខិតខំធ្វើការងារល្អ ហើយ​ត្រូវលើកទឹកចិត្តដល់គេ ​និងលើក​កម្ពស់តួនាទី ​និង​ឋានន្តរសក្ដិ​ដល់​ពួកគេជាដើមនោះ។យ៉ាងណាក៏ដោយនៅក្នុងពិធីប្រគល់រថយន្តនោះដែរ​ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែង​កោតសរសើរចំពោះមន្រ្តីនគបាលទាំងអស់ដែលបានខិតខំថែរក្សាសុខសន្តិភាព​ ជូន​ដល់ប្រជាជន និង​ប្រទេសជាតិទាំងមូល នាពេលកន្លងទៅផងដែរ ៕អត្ថបទ៖ បាន ចក់ 

សម្តេច ស ខេង បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ ក្នុងការ​អនុញ្ញាត​ឲ្យ​នាំ​សារធាតុញៀន​ចូល​មក​កម្ពុជា

2022/01/25 11:51:49 am        526
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកប្រទេសកម្ពុជា ខណៈគ្រឿងញៀនចរាចរចូលមកកម្ពុជា មិនទាន់មានការថមថយនៅឡើយ។ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន ហើយករណីនេះសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំ​សារធាតុញៀន​ទាំងនេះ ​ចូលមកប្រទេសកម្ពុជានោះ។សម្ដេចក្រឡាហោម បានបន្ដថាយើងត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវចំពោះការនាំ​សារធាតុញៀន​ទាំង​នោះ​ចូល​មកកម្ពុជា​ ដោយហេតុថា ការនាំគ្នាចុះហត្ថលេខា អនុញ្ញាត​ឱ្យនាំ​សារធាតុញៀន​ចូល​មកកម្ពុជានេះ ព្រៀបដូចនាំ​រថយន្ដ​គេចពន្ធ​ចូល​មក​កម្ពុជា​យ៉ាង​ដូច្នេះដែរ​ ។សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមឲ្យក្រសួង ដែលជាក្រសួងអាជ្ញាប័ណ្ណ ដោយនិយាយ​ប៉ុណ្ណឹង​មិនបាច់បញ្ចេញឈ្មោះទេ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទង​ការ​បំផ្លាញ​សុខភាព​សាធារណៈ ហើយអាជ្ញាធរគ្រឿងញៀន​ត្រូវពិនិត្យរឿងឱ្យច្បាស់លាស់»។ជាមួយគ្នានោះដែរ​សម្តេចក្រឡាហោម ស ខេង ​ក៏បានណែនាំបន្ថែមទៀត ដល់ក្រសួងដែលចេញ​អាជ្ញា​ប័ណ្ណនោះ ត្រូវបញ្ជូនលិខិតមកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរ​គ្រឿងញៀន ​បានដឹងផងដែរ។ ដើម្បីឲ្យក្រសួងមហាផ្ទៃដឹងថា ការនាំសារធាតុញៀនចូលមកម្ពុជា​នេះ​គឺដើម្បីនាំមកយកធ្វើជីឬធ្វើថ្នាំ ​ឬក៏ធ្វើអ្វីផ្សេងៗទៀត។សម្ដេច ចោទសួរបន្ថែមថា មូលហេតុអ្វីបានមិនផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណា កុំសារធាតុញៀននេះ ក្លាយទៅជាគ្រឿងញៀនបំពុលសង្គមខ្មែរនោះ៕អត្ថបទ៖ បាន ចក់

សិស្សជាប់និទ្ទេសA ចំនួន៥៤នាក់​នៅ​ខេត្តត្បូងឃ្មុំ ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

2022/01/24 05:21:17 pm        874
ត្បូងឃ្មុំ៖ កុំព្យូទ័រយួរដៃចំនួន៥៤គ្រឿង ព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនសិស្សានុសិស្សប្រលងជាប់និទ្ទេសA ទាំង៥៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទកូវីដ១៩ក្តី។នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏​បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ ​និងអាណាព្យាបាលសិស្ស ជា​ការអរគុណដែល​ខិតខំ​បង្ហាត់​បង្រៀន​អប់រំ​ទូន្មាន​ណែនាំ​រហូត​ក្មួយៗ ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ដ៏ល្អនាពេលនេះផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ​បានពាំនាំប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខ កោតសរ​សើរក្មួយៗ​ទាំង៥៤រូប​ និង​លោកគ្រូអ្នកគ្រូ ​ព្រមទាំង​អាណាព្យាបាល​សិស្ស​ពី​សំណាក់​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជា​ពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ដែល​ជាបេក្ខភាពនាយករដ្ឋមន្ត្រី​ដ៏​សាកសម​បំផុត មាន​ទាំង​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ បុគ្គលិក​លក្ខណៈល្អ​ឥតខ្ចោះ​មាន​សុជីវធម៌ គុណធម៌ និង​ប្រជាប្រិយភាព​គ្រប់​ស្រទាប់វណ្ណៈ​នៃពលរដ្ឋកម្ពុជា​ ទាំង​ក្នុងនិងក្រៅប្រទេស។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា យុវជនសម័យតេជោ​ ពិតជាមានសំណាង ដែលមាន​ឱកាស​សិក្សារៀនសូត្រយ៉ាងទូលំទូលាយ ​ដើម្បីយក​ចំណេះដឹង​ទៅអភិវឌ្ឍន៍ខ្លួនឯង ​គ្រួសារ និង​សង្គមជាតិទាំងមូល។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យក​សម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀន​សូត្របន្ត នាថ្នាក់ឧត្តមសិក្សា ​ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ នាជំនាន់ក្រោយៗទៀត៕

ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព និងរៀនសូត្រ​ពី​បទពិសោធន៍ល្អៗ​របស់​ថ្នាក់ដឹកនាំ

2022/01/24 03:59:45 pm        717
កំពត៖ យុវជនគឺជាអ្នកបន្តវេន មានភារកិច្ចទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ។ដូច្នេះយុវជនត្រូវតែខំប្រឹងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យល្អប្រសើរ ពិសេសខំស្រាវជ្រាវ ស្តាប់សង្កេត និងរៀនសូត្រពីបទពិសោធន៍ល្អៗរបស់ថ្នាក់ដឹកនាំប្រទេស ដើម្បីស្វែងយល់ពីវិធីសាស្ត្រ នៃការឆ្លើយតប និងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយសិល្បៈ និងភាពបត់បែនទៅតាមកាលៈទេសៈ។ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈកម្មា​ធិការ​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកំពត កាលពីម្សិលមិញ បានលើក​ឡើង​ថា ខេត្តកំពត បានសហការល្អជាមួយ​នឹងអាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ក្នុងខេត្ត បម្រើជូនប្រជាពលរដ្ឋនៅមូលដ្ឋានបាន​ល្អប្រសើរនា​រយៈពេលកន្លងមក ទាំងកិច្ចការងារសង្គម និងមនុស្សធម៌។ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះអជ្ញាធរខេត្តទាំងអស់ ​ដែលតែងផ្តល់ឱកាសដល់ សមាជិក (ស.ស.យ.ក) តាមមូលដ្ឋាននីមួយៗ ​ចូលរួមកិច្ចការងាបម្រើប្រជាជននាពេលកន្លងមក និងតទៅអនាគត។ ឯកឧត្តម​ បន្ត​ថា ​សកម្មភាពទាំងអស់នេះ កើត​ចេញពីឆន្ទះនៃការលះបង់របស់​ស.ស.យ.ក.​ទូទាំង​ប្រទេស បាននាំមកនូវការទទួលស្គាល់​ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ និងសាធារណជន ដោយ​បានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋាន ស.ស.យ.ក ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមាន​សម្រាប់សង្គម។នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់​ឲ្យខិតខំ​អភិវឌ្ឍ​ន៍​សមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ​ហើយក្នុងនាម​ជា​អ្នកបន្តវេន​ មាន​ភារកិច្ច​ទទួល​ខុសត្រូវចំពោះជោគវាសនា​អនាគត​ប្រទេសជាតិ ​យុវជនត្រូវខំប្រឹងសិក្សា ស្រាវជ្រាវអំពី​ដំណើរ​នៃ​ជោគជ័យ​របស់ថ្នាក់ដឹកនាំប្រទេស ​ទាំងផ្នត់គំគិត​ និងការអនុវត្តការងារ ​ចេះស្តាប់ ​សង្កេត និង​រៀនសូត្រពីបទពិសោធល្អ ​របស់ថ្នាក់ដឹកនាំ​ ដើម្បីស្វែងយល់​អំពីវិធីសាស្ត្រ​នៃ​ការ​ឆ្លើយតប និង​ការដោះស្រាយបញ្ហាប្រឈមនានា ​ប្រកបដោយសិល្បៈ ​និងភាពបត់បែនទៅតាមកាលៈទេសៈ ដើម្បី​យក​បទ​ពិសោធទាំងនេះធ្វើជា​មូលដ្ឋានក្នុងការពង្រឹង​សមត្ថភាពផ្ទាល់ខ្លួន និងប្រើប្រាស់​ក្នុងការ​គិតគូរ ​ការសម្រេចចិត្ត ​និង​ការ​អនុវត្ត​ការងារជាក់ស្តែងប្រចាំថ្ងៃ ​និងតទៅអនាគតផងដែរ។ឯកឧត្តម មឿង ​គង្គា ប្រធាន​ស.ស.យ.កខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពតមាន​រចនា​សម្ព័ន្ធស.ស.យ.ក តាំងពីថ្នាក់ខេត្ត ថ្នាក់ក្រុង ​ស្រុក ឃុំ សង្កាត់ ​មន្ទីរអង្គភាពជុំវិញខេត្ត និងសាលារៀន​សរុបចំនួន ៤,៦១៤នាក់ (ស្រី១,៥៧៥នាក់)​។ក្រោមការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្ត ​បានធ្វើ​ឲ្យ​សកម្ម​ភាព​ចូល​​រួម​ចំណែក​ដោយស្ម័គ្រចិត្តក្នុងការងារបម្រើ​សង្គម ការងារមនុស្សធម៌ ការងារប្រយុទ្ធប្រឆាំង​នឹងជំងឺកូវិដ១៩ ​ការបណ្ដុះ​បណ្ដាល​អភិវឌ្ឍសមត្ថភាពយុវជន ​ការលើកកម្ពស់វិស័យកីឡា ការ​ធ្វើយុទ្ធនាការពលរដ្ឋល្អ ​ជាមួយរាជរដ្ឋាភិបាល ​ក្រោម​ការ​ដឹកនាំដ៏ឈ្លាស​វៃ​របស់សម្ដេចតេជោហ៊ុន សែន ​តាមរយៈសកម្មភាពនិងប្រធានបទផ្សេងៗ ​បម្រើ​ជូន​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋានទទួល​បាន​លទ្ធផលល្អប្រសើរ៕អត្ថបទ៖ អន សារឹម

មន្ត្រីជួរមុខទូទាំងខេត្តកណ្តាល ទទួលការចាក់វ៉ាក់សាំងដូសទី៤ ពង្រឹងភាពស៊ាំការពារកូវីដ១៩

2022/01/24 01:41:58 pm        363
កណ្ដាល៖ នៅថ្ងៃទី២៤ ខែមករានេះ បណ្តាកងកម្លាំងនគរបាល និងមន្ត្រីរាជការជួរមុខ នៅទូទាំងខេត្តកណ្តាល បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីពង្រឹងភាពស៊ាំការពារកូវីដ១៩ និងកូវីដប្រភេទថ្មីអូមីក្រុង ។ បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា ក្នុងអំឡុងពេលនេះ បណ្តាមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខាភិបាលគឺបាននឹងកំពុងចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋទូទៅ ដោយឡែកដូសទី៤ គឺយើងចាក់សម្រាប់តែមន្ត្រីរាជការជួរមុខតែប៉ុណ្ណោះ។វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងប្រាប់BTVថា សម្រាប់ការវ៉ាក់សាំងការពារកូវីដ១៩ដូសទី៤ ប្រភេទម៉ូឌ័រណានោះ បច្ចុប្បន្នក្រុមពេទ្យ បាន​និង​កំពុងពន្លឿនការចាក់នៅ​តាមបណ្តាមន្ទីរពេទ្យផង និងមានការចុះចាក់ផ្ទាល់​នៅតាមបណ្តាអង្គការ​កន្លែង ​បម្រើបំរើការងាររបស់មន្ត្រីរាជការ និងកងកម្លាំងនគរបាលគ្រប់ប្រភេទ ដែលមាន​ការ​ប្រមូលផ្តុំមនុស្សច្រើន ​ហើយការចាក់តាមរបៀបនេះ​ គឺងាយធ្វើអោយមន្ទីរសុខាភិបាលខេត្ត សម្រេច​គោលដៅ​ការចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងខេត្តកណ្តាលផងដែរ។បើតាម​បណ្តា​កង​នគរបាល​ បានថ្លែងអរគុណ ​ឧត្តមសេនីយ៍​ទោ ​ឈឿន សុចិត្ត ស្នងការ​នគរបាលខេត្តកណ្តាល ​ដែល​បានសម្របសម្រួល​ក្រុមពេទ្យដែលបាន​ចុះ​មក​ចាក់វ៉ាក់​សាំងកូវីដ១៩ នៅ​ក្នុងស្នងការនគរបាលខេត្តកណ្តាល​ ខណៈការចាក់វ៉ាក់សាំងដូសទី៤នេះ គឺមានភាព​សំខាន់​ណាស់​សម្រាប់ពង្រឹងភាពស៊ាំនៅក្នុងខ្លួនការពារមេរោគកូវីដ១៩ ជាពិសេស​កូវីដអូមីក្រុង​ប្រភេទ​ថ្មីផង និង​ផ្តល់ភាព​ទំនុក​ចិត្ត​នៅក្នុងអំឡុងពេលចុះបំពេញ​ការងារផ្តល់សេវាជូនពលរដ្ឋដោយ​មិនមាន​ការភ័យខ្លាចពីការឆ្លងមេរោគមេរោគកូវីដ១៩។ដោយឡែកសម្រាប់​រាជការជួរមុខ​ដែលបានទៅចាក់នៅវ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅវិញ ​ក៏បានថ្លែងថា ​ជារួមដោយសារតែកន្លងមក យើងបានចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់ដូសនេះ ​ទើបធ្វើអោយយើងរួចផុតពី​ការឆ្លងមេរោគកូវីដ១៩ ​នៅពេលយើងចុះបំរើការងារ​ផ្តល់សេវា​ដោយផ្ទាល់​នានា​ជូន​ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករានេះ ក្រុមពេទ្យ​ខេត្តកណ្តាល​ដំណើរ​ការ​ចាក់វ៉ាក់សាំង​ដូសទី៣​ ជូនពលរដ្ឋទូទៅ​ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង​ គឺបានចំនួនជាង​ ៣២ម៉ឺននាក់ ដែល​ស្មើនឹង ៤៧%នៃចំនួនអ្នកចាក់ដូសទី២សរុប ​។​ ដោយឡែកសម្រាប់មន្ត្រីរាជការ និងកងម្លាំង​នគរបាលជួរមុខ ​ក្រុមពេទ្យបានដំណើរការចាក់ដូសទី៤ បានប្រមាណជាង៦៦០០នាក់៕អត្ថបទ ស៊ុម សុខជា

ជប៉ុនបន្តផ្តល់រថយន្តពន្លត់អគ្គិភ័យសេរីទំនើបចំនួន៤គ្រឿង ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

2022/01/24 06:22:16 am        806
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈ(គម្រោងគូសាណូណិ) បានសម្រេចបន្តផ្តល់នូវរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងបន្ថែមទៀត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ពិធីចុះហត្ថលេខាផ្តល់ និងទទួលនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកអគ្គរាជទួតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនោះលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាង​ឲ្យអង្គភាពនគរបាលពន្លត់អគ្គិភ័យ​ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​លើកឡើងថា រថយន្តទាំងបួនគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះរួមមាន រថយន្តប្រភេទបាញ់គីមី១គ្រឿង រថយន្តមានជណ្តើរ១គ្រឿង ​និងរថយន្តស្តុកទឹក២គ្រឿង។ រថយន្តទាំងបួនគ្រឿងនេះ នឹងយកទៅប្រើប្រាស់ សម្រាប់​ឧត្តមប្រយោជន៍កាត់បន្ថយ​គ្រោះ​ហានិភ័យ​សង្គម ក្នុងការបង្ការ និងសង្រ្គោះអគ្គិភ័យ ដើម្បីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាដើម។លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា​ ក្រៅពីផ្តល់នូវសម្ភារៈ ​និងរថយន្តសម្រាប់ពន្លត់ និងបង្ការ អគ្គិភ័យ​រដ្ឋាភិបាលជប៉ុន​ ក៏បានជួយ​ហ្វឹកហ្វឺន​ជំនាញ​ពន្លត់សង្រ្គោះ​ ពី​អគ្គិភ័យ​ដល់នគរបាល បុគ្គលិក​ នៃស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ​ដោយការងារ​លំហាត់​ជាក់ស្តែងនោះ​រួមមាន ការ​បើកបរ​ការ​ពង្រាយ​ទុយោ ​ការ​ឡើង​ជញ្ជាំង ​ការ​អំបុក​ឧបសគ្គ ការបាញ់​គោលដៅ ការ​សង្រ្គោះមនុស្ស ​និងការការពារកន្លែងកើតហេតុជាដើម។បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានឲ្យដឹងផងដែរថា ​នាពេលបច្ចុប្បន្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរថយន្តពន្លត់អគ្គិភ័យគ្រប់ប្រភេទចំនួន ៥៤គ្រឿង មាន​ស្ថានីយ​រថយន្តប្រចាំការចំនួន ៧កន្លែង មាន​គោលដៅ​ប៊ូសបូមយកទឹកចំនួន ១១០ទីតាំង ។ រថយន្តទាំង ៥៤គ្រឿងនោះមាន រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសម្ភារៈ ​រថយន្តជណ្តើរ រថយន្ត​កន្ត្រក​ រថយន្តបុកបេតុង រថយន្តស្ទួច និងរថយន្តបាញ់ភ្លើងហ្វាជាដើម។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ នៅទូទាំងរាជធានីភ្នំពេញ ​មានករណី​អគ្គិភ័យកើត ឡើងចំនួន ១៣០លើក​ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១៧៤គ្រឿង ​ក្នុងហេតុការណ៍​បាន បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១២នាក់ របួស២៣នាក់ ​រថយន្ត និងម៉ូតូចំនួន ៥៦គ្រឿងផ្ទះ តូប បន្ទប់ជួល​ ឃ្លាំង និងរោងចក្រជាច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់

កងទ័ព និងគ្រួសារទ័ពចំណុះ ខ.ភ.ម បន្តទៅទទួលដូសជំរុញ

2022/01/24 01:11:09 pm        620
ភ្នំពេញ៖ ក្នុងរយៈពេលនៃដំណើរការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ជូនក្រុមជួរមុខ មានយោធិន អតីតយុទ្ធជន និងគ្រួសារកងទ័ព បាននាំគ្នាបន្តទៅចាក់វ៉ាក់សាំង នៅតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីរាជរដ្ឋាភិបាល បានដំណើរការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ជូនក្រុមអាទិភាព មានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ នៅថ្ងៃទី២៤ ខែមករានេះ សម្រាប់ដំណើរការចាក់ជូនកងទ័ព និងគ្រួសារ ដែលមកពីអង្គភាព​ចំនួន​១៤ ចំណុះអគ្គបញ្ជា ការដ្ឋានកងយោធពលខេមរភូមិន្ទ ​ឧត្តមសេនីយ៍ទោ ​ម៉ែន រ័ត្ន នាយករងទីចាត់​ការបុគ្គលិក ​នៃកងយោធ ពលខេមរភូមិន្ទ ប្រាប់BTVឲ្យដឹងថា ក្រោយទទួលបានការណែនាំពី​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំចាក់វ៉ាក់សាំងជូនកងទ័ព និង​គ្រួសារកងទ័ព​នេះ ដោយបានកិច្ចសហការរវាង ទីចាត់ការបុគ្គលិកជាមួយទីចាត់ការសុខាភិបាល បាន​បើកដំណើរការរយៈពេលជិតមួយសប្តាហ៍​កន្លងមកនេះ ក្នុងចំណោមកងទ័ព និង​គ្រួសារ​កងទ័ព​ចំនួនជាង ៩ពាន់នាក់មកពីអង្គភាពចំនួនមាន កងទ័ពនិងគ្រួ សារកងទ័ពចំនួនជាង ៤ពាន់នាក់​បាន​មកទទួលវ៉ាក់សាំងដូសជំរុញ។ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា តាមរយៈផែនការ នៃការគ្រោងចាក់ជូនអង្គភាពចំនួន១៤ ចំណុះ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ​នឹងបញ្ចប់នៅថ្ងៃទី២៩ ខែមករានេះ។កងទ័ព និងគ្រួសារកងទ័ព ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរ​របស់​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ដើម្បីការពារសុខភាពរបស់ក្រុមជួរមុខ និងទប់ស្កាត់ការរីករាល​ដាល​ជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។គិតមកទល់ពេលនេះ ក្រៅពីការចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ​ក្រុមគ្រូពេទ្យ យោធាក្រសួងការពារជាតិ​ បានដំណើរការចាក់វ៉ាក់សាំងជូន​យោធិន​អតីតយុទ្ធជន និងគ្រួសារ​កងទ័ព ក៏ដូចជាប្រជាពលរដ្ឋសរុបចំនួនជាង ២លាន៧សែន៥ម៉ឺននាក់ ​ដែលចាក់ក្នុងរាជធានី-ខេត្តចំនួន៨ ខណៈ ក្នុងដំណើរការចាក់ដូសជំរុញ ឬដូសទី៤នេះមានកងទ័ព ​និងគ្រួសារកងទ័ព ដែល​នឹងត្រូវចាក់ចំនួនជាង ៣១ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម

នៅឯច្រកអូរស្មាច់ មានកំណើនពលករវិលមកពីថៃ ខណៈថ្ងៃចូលឆ្នាំចិនខិតជិតមកដល់

2022/01/24 01:02:50 pm        859
ឧត្ដរមានជ័យ៖ ខណៈបុណ្យចូលឆ្នាំចិន ខិតជិតមកដល់ នៅឯច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ គេសង្កេតឃើញថា មានកំណើនរំហូរពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកកម្ពុជា ហើយបញ្ហាកូវីដ-១៩ ក៏មិនកួរឱ្យព្រួយបារម្ភដែរ។របាយការណ៍របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កាលពីម្សិលមិញ ពលករឆ្លងដែន មកពីថៃ មានចំនួន២១៩នាក់ ក្នុងនោះរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួនពីរនាក់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្តឧត្ដរ មានជ័យ ក្នុងពេលចុះពិនិត្យស្ថានភាពតាមព្រំដែន កាលពីម្សិលមិញ ​បានស្នើដល់ពលករទាំងអស់ ដែល ​មានបំណងឆ្លងដែនមកកម្ពុជាវិញ ​តាមច្រកអូរស្មាច់ កុំមានការលួចឆ្លងដែនតាមច្រករបៀង ឬក៏តាមរយៈ មេខ្យល់ឲ្យសោះ ប្រសិនបើលួចឆ្លងដែនដោយខុសច្បាប់ មិនមាន​ការត្រួតពិនិត្យ​សុខភាព ពីមន្រ្តីជំនាញ​ សុខាភិបាលនោះទេ នឹងប្រឈមមុខចំពោះច្បាប់។ឯកឧត្តម បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ​ជាពេលដែលរាជរដ្ឋាភិបាលកំពុង​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ដែលបំប្លែងខ្លួនថ្មី គឺអូមីក្រុង​ ដែលបាននឹងកំពុងឆ្លងចូលសហគមន៍កម្ពុជាហើយ ដូច្នេះ​ពលករទាំងអស់​ ត្រូវតែចូលរួមសហការទប់ស្កាត់​ការចម្លងនៃមេរោគនេះ។តាមការឱ្យដឹងពីមន្ត្រីសុខាភិបាល​ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ​ក្នុងសហគមន៍ខេត្តឧត្ដរមានជ័យ ក្នុងរយៈពេលចុងក្រោយ ​លែងសូវជាការព្រួបារម្ភទៀតហើយ ​ដោយសារប្រជាពលរដ្ឋភាគច្រើនបាន ចាក់វ៉ាក់សាំង៕អត្ថបទ៖ ឃិន សារិទ្ធ

អាជ្ញាធរក្រុងស្ទឹងសែន រៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ

2022/01/24 05:34:01 am        870
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងសែន ដឹកនាំដោយលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន ប្រជុំរៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុង លើកឡើងថា បញ្ហាដែលត្រូវរៀបចំពោះមុខសំខាន់ រួមមាន ការរៀបចំកែលម្អសួនដំរីជាន់ខ្លា សួនវិមានឯករាជ្យ សួនអាចារ្យលាក់ សួនលោកតាក្រហមក និងសួនច្បារកណ្តាលទ្រូងផ្លូវ ចាប់ពី​គល់ស្ពាន​ត្បូងចាម​រហូត​ដល់រង្វង់​មូលលោកតាក្រហមក។ការរៀបចំសោភណ្ឌភាពដើមឈើតាមបណ្តោយដងផ្លូវ ដែលដើមឈើខ្លះត្រូវកាត់តុបតែងមែក ព្រមទាំងរៀបចំតាំងភ្លើងលម្អ ​ដើម្បីបង្កើនសោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរាត្រី។ សំអាតអនាម័យ​បរិស្ថាន​នៅតាមបណ្តោយដងផ្លូវ ​ក្នុងទីរួមខេត្ត​ និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់​ការ​លក់​ដូររបស់អាជីករ ​នៅក្នុងផ្សារនិងបណ្តាដងផ្លូវសំខាន់ៗ។ទន្ទឹមនោះត្រូវចុះណែនាំម្ចាស់​ភោជនីយដ្ឋាន​ សណ្ឋាគារផ្ទះសំណាក់ ​ខ្លឹមកំសាន្ត ឲ្យបង្កើន​សុវត្ថិភាព​អនាម័យ ​ទាំង​ម្ហូបអាហារ ​និងវិធាន​ការសុខាភិបាលផងដែរ។លោកបន្តថា កម្មវិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ គឺនឹងជំរុញការអភិវឌ្ឍវិស័យ​ទេស​ចរណ៍ និងកំណើនទេសចរណ៍ ​ជំរុញការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុងខេត្ត ពិសេសបំផុសស្មារតី​ចូលរួមក្នុងចលនាប្រឡងប្រណាំង​ «ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ។ជាមួយគ្នានេះផងដែរ កម្មវិធីបុណ្យទន្លេ ​សម្រាប់ខេត្តកំពង់ធំ ក៏នឹងរៀបចំទីតាំង​ពិព័រណ៍​សមិទ្ធផលសម្រាប់ក្រុងស្រុកទាំង៩​ ដែល​ជា​សមិទ្ធផល​សក្កានុពលរបស់ខ្លួនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM