សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសជាដៃគូទទួលយកគោលការណ៍អាស៊ាន ដើម្បីពិចារណាលើការបើកទេសចរណ៍​របស់​ខ្លួនឡើងវិញ

2022/01/20 01:54:07 pm        654
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករានេះ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានរុស្ស៊ីលើកទី១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឥណ្ឌា អស់រយៈពេលមួយថ្ងៃបានបញ្ចប់ដោយភាពជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាមេដឹកនាំទេសចរណ៍បណ្តាប្រទេសអាស៊ាន ឯកភាពប្រកាសបើក​ទេស​ចរណ៍​អាស៊ាន​ឡើងវិញ ខណៈមេដឹកនាំទេសចរណ៍បណ្តាប្រទេសដៃគូអាស៊ាន​ត្រៀម​បើក​មាន​ឥណ្ឌា រុស្ស៊ី ចិន ជប៉ុន កូរ៉េ បាន​ទទួល​យកគោលការណ៍ណែនាំអាស៊ាន ដើម្បីបើកទេសចរណ៍​ផងដែរ។បើតាមឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍កម្ពុជា និងប្រធានកិច្ចប្រជុំស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន ASEAN NTO លើកទី៥៥ បានថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអាស៊ានបូកថា នៅពេលនេះ អាស៊ានទាំងមូលបានប្រកាសបើកទេសចរណ៍ឡើងវិញ ហើយការបើកនោះ គឺបើក​ទៅ​តាមស្ថានភាពកាលៈទេសៈរបស់ប្រទេសនីមួយៗ ហើយការបើកគឺផ្អែកទៅលើការចាក់​វ៉ាក់សាំង​កូវីដ១៩ និងការលើកលេងការធ្វើចត្តាឡីស័ក។ឯកឧត្តម ថោង រដ្ឋស័ក បន្តថា បើពិនិត្យស្ថានភាពជារួម បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងលទ្ធភាពការបើកទេសចរណ៍នៅក្នុងតំបន់អាស៊ាន ហើយនឹងជម្រុញពិភពលោកបើក​ទេសចរណ៍ឡើងវិញ ដោយសារប្រទេសអាស៊ាន ​គឺជាគោលដៅទេសចរណ៍ធំៗទី៣ នៅ​លើពិភពលោក។អាស៊ាននៅក្នុងឆ្នាំ២០១៩ បានទាក់ទាញទេសចរអន្តរជាតិមកទស្សនា ក្នុងមួយឆ្នាំ១២៨លាននាក់ ឆ្នាំ២០២០ ដោយសារជួបវិបត្តិកូវីដ១៩ បានធ្វើអោយចំនួនទេសចរណ៍មកទស្សនា​អាស៊ានធ្លាក់​មកនៅត្រឹម ៥៥លាននាក់ ហើយនៅឆ្នាំ២០២១ ​ចំនួនភ្ញៀវទេសចរ​ មកទស្សនាអាស៊ាន បានបន្តធ្លាក់ចុះមកនៅត្រឹម២៥លាននាក់ ។ឯកឧត្តម ថោង រដ្ឋស័ក បញ្ជាក់ថា ប្រសិនបើបើកចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីឆ្នាំ២០២២នេះទៅ​បន្តការរីកចំរើន អាស៊ាននឹងទទួលបានទេសចរណ៍មកទស្សនាប្រមាណ៥០លាននាក់ កើនឡើងវិញ​ប្រមាណជាង១០០%។សូម​បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ដៃគូ រួមមាន៖ អង្គការទេសចរណ៍​ពិភពលោក សមាគម​ទេស​ចរណ៍អាស៊ាន PATA សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន, មជ្ឈ​មណ្ឌល​អាស៊ាន-ចិន (ACC) ​មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ​មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ​ (AKC), ​ក្រុមប្រឹក្សាធ្វើដំណើរ​ និងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន ​និងអាស៊ីបូព៌ា (ERIA) និងក្រុម​ប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) គឺគេបានផ្តល់ជាគំនិត​ផ្តួចផ្តើម គោលការណ៍​ណែនាំ​បើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព ៕ អត្ថបទ៖ ស៊ុម សុខជា

ប្រមុខការ​ទូតកម្ពុជា-វៀតណាម​ ជួបពិភា​ក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី

2022/01/20 01:09:57 pm        329
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ប្រមុខការទូតកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។ក្នុងជំនួបពិភាក្សាទ្វេភាគីតវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​ជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន ត្រូវបានរំពឹងថា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង​ការទូត និងជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ​ដែលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន ​មកកាន់កម្ពុជា​នឹងបន្តពង្រឹង និង​ធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ​ដែលត្រូវបានកសាងឡើង​ដោយឈរលើស្មារតីមិត្តភាព ​ជាប្រពៃណី​ ភាពជាអ្នកជិតខាងល្អ និង​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា ​និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ​ទៅ​ម​កសម្រាប់ប្រជាជនទាំងពីរ៕ អត្ថបទ៖ សេក ឧត្តម 

ពលរដ្ឋឃុំជ្រោយស្វាយ ទន្ទឹងរង់ចាំផ្លូវកៅស៊ូយូរឆ្នាំមកហើយ ខណៈពិបាកធ្វើដំណើរ

2022/01/19 04:25:20 pm        520
កោះកុង៖ ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែត្អូញត្អែរពីការលំបាកធ្វើដំណើរក៏ ដូចជារងផលប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃព្រោះតែដីហុយ ខណៈពួកគាត់ទន្ទឹងរង់ចាំការស្ថាបនាផ្លូវកៅស៊ូយូរឆ្នាំមកហើយ តែហាក់គ្មានចំណាត់ការដោះស្រាយ។ភាពអន្ទះសារចង់បានផ្លូវកៅស៊ូប្រវែងជាង ២០គីឡូម៉ែត្រពីផ្លូវរបងសាលាស្រុកឆ្តោះ​ទៅ​រមណីយដ្ឋាន​ទេសចរឆ្នេរនេសាទរបស់ប្រជាពលរដ្ឋពុំមែនទើបតែពេលនេះទេ ពោល​គឺ​ធ្វើឡើងយូរឆ្នាំមកហើយ​ ដោយ​គ្រាន់ថា​ដំណឹង​គម្រោង​អភិវឌ្ឍន៍ស្ថាបនា ប៉ុន្តែ​បែរ​ជាស្ងាត់​ឈឹងទៅវិញ។តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់​រស់នៅភូមិឈើនាង​ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង ​បានឱ្យដឹងកាលពីថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២ថា ​ពួកគាត់​ពិបាករស់នៅខ្លាំងណាស់ ជា​ពិសេសបញ្ហា​សុខភាពផ្លូវដង្ហើមតែម្តង ព្រោះតែស្រូបក្លិនធូលី​ដី​បណ្តាល​មកយានយន្ត​បើកបរ​ល្បឿនលឿន​។ ចំពោះរដូវវស្សាវិញ​ រអិល​ជាប់​ផុង​គ្រោះថ្នាក់​គ្មានថ្ងៃលោះសោះឡើយ។ទាក់ទិននឹងការស្នើសុំឱ្យមានការស្ថាបនាផ្លូវប្រភេទកៅស៊ូ ​ឬបេតុងនេះ​ ត្រូវបានលោក​ អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ​បំភ្លឺថា ​រៀងរាល់ឆ្នាំមន្ទីរតែជួសជុលខួបជាបណ្តោះអាសន្ន ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ​និងអ្នកទេសចរ មិន​មែន​ព្រងើយកន្តើយ​នឹង​ទុកលំបាក​ពលរដ្ឋឡើយ។លោក អៀន ដារ៉ាវុធ ​ក៏សុំការ​យោគយល់ពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ចំពោះការលំបាក​ធ្វើ​ដំណើរមួយនេះ​ ទោះយ៉ាងណា​ នៅខែមីនា ដើមឆ្នាំ២០២២ខាងមុខ នឹងមានការសិក្សាវាយតម្លៃ​លម្អិតបន្ថែម ​ព្រមទាំងអភិវឌ្ឍន៍បណ្តើរៗហើយ ​បើគ្មានអ្វីប្រែប្រួលនោះទេ។លោក អៀន ដារ៉ាវុធ ប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តកោះកុង កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ២២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រខាងលើនេះ ​ត្រូវបាន​លោកជំទាវ​ មិថុនា ភូថង​ អភិបាលខេត្តកោះកុង ស្នើទៅ​ក្រសួងអភិវឌ្ឍន៍ជនបទ ​កំណត់​ដាក់ចូល​ជាគម្រោងស្ថាបនាជាកៅស៊ូ ​តាំពីឆ្នាំ២០២០មកម្ល៉េះ តែ​ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ​តម្រូវការ​ថវិកា​ដោះស្រាយ ​ទើបមានភាពយឺតយ៉ាវ​អនុវត្តផែន​ការ​សកម្មភាពមកទល់​ម៉ោងនេះ៕ អត្ថបទ ឈឹម មករា

កាកបាទក្រហមទទួលជែលលាងដៃជំហានទី២ ចំនួន១៦២០០កេសពីក្រុមមហ៊ុន ហ័នយ៉ា ហ៊ឺចុង

2022/01/19 03:46:26 pm        517
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ បាន​ទទួល​ជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ​និងប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ក្នុង​ឱកាសប្រគល់-ទទួលនោះ​លោកជំទាវ ម៉ែន នារីសោភ័គ បាន​នាំ​ប្រសាសន៍របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះក្រុមហ៊ុន​ ដែលបាននាំ​យក​ជែលលាងដៃ​ទាំងនេះ ជូនកាក​បាទ​ក្រហមកម្ពុជា ​ហើយកាកបាទក្រហមកម្ពុជា ​នឹងបន្តអនុវត្តតាមអនុសាសន៍ របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គឺលើកកម្ពស់អភិបាលកិច្ចល្អ ​ការគ្រប់គ្រងមានតម្លាភាព និង​គណនេយ្យភាពចំពោះម្ចាស់អំណោយ​ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែល​ទទួល​ផល​ពីកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ​ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជា​មាន​សារសំខាន់ណាស់​សម្រាប់ប្រតិបត្តិករជួរមុខ ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ជា​កិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងលោក ម៉ក់ អ៊ីងថូវ​ អគ្គនាយកក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​អនុញ្ញាត​ឱ្យក្រុមហ៊ុន​បានចូលរួមចំណែក កិច្ចការងារមនុស្សធម៌ជាមួយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយ​សម្ភារៈអនាម័យ​ទាំងនេះ​ទៀតសោធ ​គឺត្រូវបាន​បែងចែក​ចំទិស​ដៅតែម្តង។ទន្ទឹមនឹងការទទួល​បានជែលលាងដៃពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមៗនោះ ​ជែលលាងដៃចំនួន ២.៨០០កេស​ (ស្មើនឹង ៤៤.៨០០ដប) ត្រូវបាន​ប្រគល់​ជូន​អនុសាខាកាកបាទក្រហមកម្ពុជា ​ខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដោយអនុសាខា​នីមួយៗទទួល​បានជែល​ចំនួន២០០កេស​ (ស្មើនឹង ៣.២០០ដប)។សូមបញ្ជាក់ថា ​បន្ទាប់ពីបានទទួលជែលលាងដៃជំហានទី១ ​កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ​ចំនួន១៦.២០០កេស(ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជា​ទីស្នាក់ការកណ្តាល បានបែងចែកប្រគល់​ជែល​ទាំងនោះ ជូនដល់​សាខាកាកបាទ​ក្រហមកម្ពុជា ​រាជធានី-ខេត្តចំនួន១៧រួចហើយ។ជំហានទី២នេះ ​ខេត្តចំនួន៨ផ្សេងទៀត​ដែលមិនទាន់បានទទួលនោះ​ កាកបាទក្រហមកម្ពុជា នឹង​បន្តចែកជូនក្នុងពេលឆាប់ៗខាងនេះទៀត ដើម្បី​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុសកូវីដ-១៩ នៅ​តាមមូលដ្ឋានរៀងៗខ្លួន៕

ខេត្តកំពង់ធំ នឹងរៀបចំបុណ្យទន្លេ នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ

2022/01/19 03:23:49 pm        826
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលទីតាំង និងរៀបចំកន្លែងសម្រាប់បុណ្យទន្លេ ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ តាមការបញ្ជាក់របស់លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត​ឲ្យ​ខេត្តកំពង់ធំ​ប្រារព្ធកម្មវិធីបុណ្យទន្លេ ​ដែល​ឱដ៏សំខាន់សម្រាប់ខេត្ត ​ដើម្បីបង្ហាញ​ពី​សមិទ្ធផល និង​ការ​អភិវឌ្ឍផ្សេងៗ។ លោកបន្តថា ពិធីបុណ្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និង​កំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ក្នុងខេត្តម្ចាស់ផ្ទះ ពិសេស​បំផុស​ស្មារតី​ចូលរួមក្នុងចលនា​ប្រឡងប្រណាំង «ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត សេវាល្អ និង​បដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង«ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។ ទន្ទឹមនេះដែរ ទីតាំងដែលនឹងត្រូវរៀបចំនោះ ​គឺនឹងធ្វើនៅលើសួនស្ទឹងសែន ស្ថិតនៅ​ស្ទើរ​ចំ​កណ្តាល​ប្រទេសកម្ពុជា ​ដែលទីតាំងបេះ​ដូង​សេដ្ឋកិច្ចសំខាន់ក្នុងខេត្តកំពង់ធំ។ ដើម្បីឲ្យកម្មវិធីនេះ អាចដំណើរការបាន អាជ្ញាធរខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ នឹងរៀបចំ​សណ្តាប់​ធ្នាប់​ ឲ្យបានល្អជាពិសេស កំពុងរៀបពង្រីកសួនបន្ថែម អំពាវនាវដល់ប្រជាពលរដ្ឋ​ដែលមាន​គេហដ្ឋានស្ថិតនៅតាមដងផ្លូវ មានថ្នាំពណ៌ចាស់ ​ត្រូវកែលម្អកេហដ្ឋានឡើងវិញ។ គ្រប់ដើម​ឈើ​នៅតាមដង ​នឹង​រៀបចំ​កាត់​តែងមែក ​តាំង​ភ្លើង​សម្រាប់​លម្អផងដែរ។លោកបញ្ជាក់ថា ​កម្មវិធីបុណ្យទន្លេ ​គឺជាកម្មវិធីដ៏ធំ ​ដែលធ្វើការការប្រារព្ធ ​ធ្វើឡើងលើកដំបូង នៅ​ខេត្តក្រចេះ​ក្នុងឆ្នាំ២០១៥, លើកទី២ ​ធ្វើឡើងនៅខេត្តកំពង់ចាម ​(រាប់ទាំងខេត្តត្បូងឃ្មុំ), ​លើកទី៣ ធ្វើឡើង​នៅខេត្តស្ទឹងត្រែង ​លើកទី៤ ធ្វើឡើង​នៅខេត្តកណ្ដាល ​និងលើកទី៥ នៅក្នុង​ខេត្​តកំពង់ឆ្នាំង។ ចំពោះខេត្តកំពង់ធំ ​គឺជាការលើកទីប្រាំមួយ ​សម្រាប់ប្រទេសកម្ពុជាផងដែរ។ លោកអភិបាលរង ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​សូម​មេត្តា​ចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស​ចូលរួម​ក្នុងសកម្មភាពលាបថ្នាំពណ៌ផ្ទះ ​និងរក្សាសណ្តាប់ធ្នាប់គ្រប់ដងផ្លូវក្នុង​ក្រុង​ស្ទឹងសែន ​ដែល​ជាទីតាំង​សម្រាប់​ប្រារព្ធ​កម្មវិធី៕

ពលរដ្ឋក្រុងសំរោង ស្នើឲ្យមន្រ្តីជំនាញ ជួយ​ធ្វើការ​ជួសជុល​​ផ្លូវ​លេខ​២២​ឡើងវិញ ដែល​រងការ​ខូចខាត​កន្លងមក​ពុំ​មាន​ការ​ជួសជុល

2022/01/19 06:46:57 am        626
ឧត្តរមានជ័យ៖ ផ្លូវក្រាលកៅស៊ូលេខ២២ មួយកន្លែងស្ថិតនៅចំណុចភូមិកំណប់សង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងទទួលរងការខូតខាត ដោយសារតែរថយន្តដឹកដីធំៗ និងរថយន្តដឹកទំនិញធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ុន រឿន ដែលមានមុខរបរជាជាងចាក់លូ រស់នៅក្បែរ​ចំណុច​នោះ បាន​ត្អូញត្អែរ​រិះ​គន់​ថា​ អស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ ​កំណាត់​ផ្លូវលេខ២២ ដែលរងការខូតខាតនៅត្រង់ចំណុចខាងលើនេះ គឺរងការខូចខាតតាំងពីឆ្នាំទៅមកម្ល៉េះ ពុំដែល​ឃើញ​មានមន្រ្តីជំនាញ​មន្ទីរសាធារណការ​ខេត្ត ឬក៏អាជ្ញាធរខេត្ត​ធ្វើការ​ជួសជុល​ឲ្យនោះឡើយ។តាមការឲ្យ​ដឹងពី​ឯកឧត្តម ឌី រ៉ាដូ ​អភិបាលរងខេត្តឧត្តរមានជ័យ និង​ជាអ្នកនាំពាក្យរបស់​រដ្ឋបាលខេត្ត​បានបញ្ជាក់​តាម​រយៈទូរស័ព្ទថា​ចំពោះកំណាតផ្លូវលេខ២២ ដែលរងការខូចខាត​ខាងលើនេះ​ខាងរដ្ឋបាលខេត្ត​ ពុំទាន់​បាន​ទទួលព័ត៌មានទេ ហើយលោក​និងចាត់ឲ្យមន្ត្រីចុះ​ស្រាវជ្រាវ​លើករណីនេះបន្តថា​ តើខាង​មន្ទីរជំនាញណា​ជាអ្នក​ទទួលបន្ទុកស្ថាបនា​ថែទាំ​ផ្លូវជុំវិញ​ក្រុង​សំរោងនេះ។ពាក់ព័ន្ធនឹងបញ្ហានេះដែរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅចំណុចភូមិខាងលើនេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តនឹងមន្រ្តីជំនាញនៃមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត​នឹង​មាន​ការរៀបចំ​ធ្វើការ​ជួសជុល​ផ្លូវមួយខ្សែនេះ​ឡើងវិញ ​បើពុំ​ដូច្នេះ​ទេ​ផ្លូវនេះ នឹងបន្តរងការខូចខាតកាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត នឹង​មានក្រឡុកធំៗជ្រៅៗ​ឡើង​ជាក់​ជាពុំខានឡើយ​។ករណីនេះ លោក ឈឿន ផល្លាង ប្រធានមន្ទីរសាធារណការ​នឹងដឹកជញ្ជូន​ខេត្តឧត្តរមានជ័យ​មិន​អាច​ទាក់ទង​បាន​ទេ៕អត្ថបទ៖ ឃិន សារិទ្ធ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារជា​មួយ​បណ្ដារដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន

2022/01/19 05:48:44 am        647
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការ​នៃ​ការចាក់វ៉ាក់សាំង។អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន ​និងកំពុងធ្វើកន្លងទៅនេះ​បាន​ឆ្លុះបញ្ចាំង​អំពីការ​ខិតខំប្រឹងប្រែង ​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាស្ដារវិស័យ​ទេសចរណ៍​នៅក្នុងតំបន់អាស៊ាន។សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំង​ពិតជា​មានឥទ្ធិពល ​និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង​ទៅ​លើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ១៩ ​កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយ​ក្រោយពេលមានជំងឺកូវីដ១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេស​ប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ១៩ នេះ។សម្ដេចតេជោ ក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជា​ខិតខំ​ជំរុញ​ការចាក់វ៉ាក់សាំងដុសជំរុញគឺដូសទី៣ និងដូសទី៤ សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះ ធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។នៅពេលនេះ ដោយ​សារកម្ពុជាបានស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ យើងបានបើកប្រទេសឡើងវិញ​ ដោយ​មិនមានការធ្វើចត្តាឡីស័ក នៅពេលនេះទេ។លើសពីនេះទៀត សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានកូវីដ-១៩ យើងបានឃើញថា​សមាជិក​អាស៊ាននីមួយៗ បានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ហើយ​យើងពិតជាគ្មានជម្រើសសោះដោយសារជំងឺកូវីដ-១៩នេះ ​ដោយវាបានជះឥទ្ធិពលយ៉ាងខ្លាំង​ហើយ​បណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ ត្រូវតែការពារជីវិតប្រជាពលរដ្ឋរបស់ខ្លួនប៉ុន្តែក្រោយពីយើងចាក់វ៉ាក់សាំងហើយយើងកាត់បន្ថយនិងបានរៀនរស់ជាមួយនឹងកូវីដ-១៩។សម្ដេច ក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅ បានឡើងជាង៣% ឯណោះ ខណៈធនាគារពិភពលោកបាន​ទស្សន៍ទាយ​ថា​អាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។សម្ដេច បានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗ​សម្ដេច​បានស្នើឲ្យមានការជំរុញការ​ធ្វើដំណើរ​ក្នុងអាស៊ានជាពិសេស​គួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យ​ទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច ម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។សម្ដេច បានជម្រាបទៀតថា កន្លងមកកម្ពុជាមាន​ប៉ូល​សេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះ រាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែក​ឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ​និងគ្រាប់ស្វាយ​ចន្ទីជាដើម។លើសពីនេះទៀតសម្ដេចតេជោ បាន​គូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​វិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជា​បានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។សម្ដេច បានគូសបញ្ជាក់ថា យើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿន​នៅពេលខាងមុខពីភ្នំពេញ​ទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ​និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាម នៅពេលអនាគត។ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាថ្លែងអំណរគុណដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់​របស់សម្ដេចនៅក្នុងកម្មវិធីបើក​វេទិកាទេស​ចរណ៍​អាស៊ាន​ក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ានផងដែរ។ឯកឧត្តម បន្តថា អ្វីដែលសម្ដេច​បានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេស​ឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយ​សារ​ការជះ​ឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ឯកឧត្តមថា អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន​និងសន្ទរកថា​របស់សម្ដេច​បានលើកទឹកចិត្ត​និងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាង​ណាឱ្យ​បាន​ជាលទ្ធផល​ផ្លែផ្កា​ជាក់ស្ដែងនៅពេលខាងមុខ ហើយឯកឧត្តម​ក៏បានសាទរកម្ពុជាដែលបាន​បើក​វេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយសារយើងមិនបានរៀបចំពីមុនមក​ដោយ​សារបញ្ហាកូវីដ-១៩។ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជា​ជោគជ័យហើយកន្លែងដែលល្អ​ក្នុងការ​ជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមមាន​ប្រសាសន៍​ផងដែរថា​ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាន​នេះ​ក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។ឯកឧត្តមបញ្ជាក់ថា កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា​ GDPស្មើនឹង១៤,៣%នៃ GDPអាស៊ាន​សរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ាន​គឺស្មើប្រមាណ​ជាង១៣%ឯណោះ។ដូច្នេះវិស័យទេសចរណ៍នេះ​ សំខាន់ណាស់សម្រាប់​ទ្រទ្រង់​សហគ្រាស​នៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ឯកឧត្តម បានបញ្ជាក់សារជាថ្មីថា​ ការ​ប្រជុំនៅខេត្តព្រះសីហនុ​សម្រាប់រដ្ឋមន្ត្រី​ទេសចរណ៍អាស៊ាន​នេះ​គឺបានបញ្ជូនសារ​សំខាន់ណាស់​អំពីការធ្វើដំណើរ​សម្រាប់ទេសចរណ៍ក្នុងអាស៊ាន​ឡើងវិញ​ក៏ដូចជា​សម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍​អាស៊ាន​បានបើកឡើងវិញ​ហើយ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​នឹងអនុម័ត​លើ​ឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញ​លើវិស័យទេសចរណ៍ក្រៅពីកូវីដ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។ឯកឧត្តមបញ្ជាក់ដែរថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះ​ក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺ​ជំរុញធ្វើ​យ៉ាង​ណា​ឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺ​អាចចូលរួម​ក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន​ ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និត​ជាមួយ​បណ្ដាស​មាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យ​ទេសចរណ៍ហើយសំខាន់​ណាស់អ្វី​ដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាង​ណារៀបចំបើក​និងអនុវត្តរបៀងអាស៊ាន​សម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះ ជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថា អគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារ​ជាមួយ​សមាជិក​អាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណា​ជំរុញឲ្យអនុវត្តបានក្នុងការ​ធ្វើដំណើរ​នៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំ​ឱ្យមានផែនការសកម្មភាពហើយ​ការងារ​និងលើក​យកមក​ពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រី​សុខាភិបាលជួបគ្នានៅ​ពេល​ខាងមុខ៕

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានផ្តល់ម៉ូតូដល់សិស្សជាប់និទ្ទេសA ក្នុងស្រុកស្ទឹងត្រង់

2022/01/19 11:28:02 am        504
កំពង់ចាម៖ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ផ្តល់ជារង្វាន់លើកទឹកចិត្តជាម៉ូតូ និងថវិកាដល់សិស្សានុសិស្សដែលប្រលងជាប់និទ្ទេស A មកពីវិទ្យាល័យចំនួន៣ នៅក្នុងស្រុកស្ទឹងត្រង់។ដើម្បីរួមចំណែកលើកទឹកចិត្តចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូត​ទទួល​បានលទ្ធផលល្អប្រសើរ នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ឯកឧត្តម ហ៊ុន ណេង សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និង​ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្ដល់ម៉ូតូ និងថវិកាមួយចំនួន ដល់សិស្សជាប់និទ្ទេស ជាប់ A ចំនួន១៣នាក់ ជាសិស្សរៀននៅវិទ្យាល័យចំនួន៣ ក្នុងស្រុកស្ទឹងត្រង់គឺ ៖ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ចំនួន ០៨នាក់ ។ ២.វិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ចំនួន ០២នាក់ ។ និង៣.វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ចំនួន ០៣នាក់ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក កៅ សុខអាន អភិបាលរងខេត្ត និងលោកឧញ៉ាព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ​ក្នុងខេត្តអាជ្ញាធរស្រុកស្ទឹងត្រង់ មាតា បិតា ឬអាណាព្យាបាលសិស្ស និងក្មួយៗចៅៗ ជាប់និទ្ទេស A ទាំង ២៣នាក់ផងដែរ ។នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង បានគូសបញ្ជាក់ថា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ក្មួយៗ ចៅៗខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរ ។ ឯកឧត្ដម បន្តថា ចៅៗក្មួយៗទាំងអស់គ្នា បានដឹងហើយថា ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេស ឧបសគ្គ នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ យ៉ាងណា​ក៏ដោយក៏ក្មួយៗ ចៅៗ នៅតែតស៊ូព្យាយាមខិតខំរៀនសូត្រជំនះនូវរាល់ឧបសគ្គចំពោះមុខ រហូត​ទទួល​បានលទ្ធផលផ្លែផ្កាដូចពេលនេះ ។ ឯកឧត្ដម បញ្ជាក់ដែរថា ជាការឆ្លើយតបទៅនឹងកិច្ចខិតខំ ក៏ដូចជា លទ្ធផលរបស់ក្មួយៗ ចៅៗ នាពេលនេះ ក្នុងនាមឯកឧត្ដម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកស្ទឹងត្រង់ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្តចំពោះក្មួយៗ ចៅៗជាមធ្យោបាយ និងថវិកាមួយចំនួនដើម្បី ក្មួយៗចៅៗ ​ប្រើប្រាស់ក្នុងអំឡុងពេលបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា ។ ម្យ៉ាងវិញទៀតការផ្ដល់ការលើកទឹកចិត្ត នាថ្ងៃនេះ វាក៏ជាគំរូដ៏ល្អ ​សម្រាប់ក្មួយៗចៅៗ ជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បីមានឱកាសទទួលបានរង្វាន់ដូចពេលនេះផងដែរ ។នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវ​ខិតខំរៀន​សូត្របន្តទៅមុខទៀត ជាពិសេសការក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅ​ថ្នាក់កម្រិតឧត្ដមសិក្សា ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ​និងសង្គមជាតិ ឲ្យ​កាន់តែរីកចំរើនទ្វេរឡើង ។សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ផ្ដល់ជូនសិស្សជាប់និទ្ទេស A ទាំង ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ម៉ូតូ ១គ្រឿង និងថវិកាចំនួន ២០ម៉ឺនរៀល ។សូមរំលឹកដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនប្លងសរុប ចំនួន ៧.០៦៤នាក់ ស្រី ៣.៩៥៩នាក់ ។ ជាមួយនោះ​ សិស្សបានប្រលងជាប់សរុប ចំនួន ៤.៣៣៣នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១១៨នាក់ ៕

គ្រួសារកងកម្លាំងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤

2022/01/19 11:15:54 am        447
ភ្នំពេញ៖ ថ្នាក់ដឹកនាំ រួមទាំងនាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ខណៈកម្ពុជាកំពុងមានការឆ្លងរាលដាលប្រភេទបំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ ។ក្នុងឱកាសដឹកនាំការចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃទី១៩ខែមករា នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ មានប្រសាសន៍ថា វ៉ាក់សាំងដូសទី៤នេះ គឺជាការជំរុញ​ប្រសិទ្ធភាព​បន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយការផ្ដល់វ៉ាក់សាំងទី៤នេះ គឺមិនអាចកាត់ថ្លៃបាននោះទេ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន​សម្ដេចតេ​ជោ ហ៊ុន សែន ជាប្រមុខដឹកនាំ​ក្នុងការស្វែងរកនូវវ៉ាក់សាំង រួមទាំងការផ្ដល់​ជំនួយផ្សេងៗ​ពី​ប្រទេសជាមិត្ត ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នេះគឺជាជោគជ័យមួយបន្ថែមទៀត សម្រាប់កម្ពុជា ដែល​មានលទ្ធភាពចាក់វ៉ាក់សាំងដល់ពលរដ្ឋ ចាប់ពីដូសទី១ រហូតដល់ដូសទី៤នេះ ដូច្នេះក្នុង​នាមអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជ​រដ្ឋាភិបាលអគុណសម្ដេចតេជោ ​និងអរគុណសន្តិភាព ។ក្នុងពេលទទួលបានវ៉ាក់សាំងដូសទី៤ កងទ័ព និងក្រុមគ្រួសារបានសម្ដែងនូវការសប្បាយរីករាយ ហើយប្ដេជ្ញាថា ទោះបីបានទទួលវ៉ាក់សាំងដូសទី៤នេះ​ ក៏ដោយក៏​នៅ​បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ។បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងពន្លឿនការចាក់សាំងដល់ប្រជាពលរដ្ឋ ពិសេសដូសជំរុញ ​ឬដូសទី៣ នៅទូទាំង​ប្រទេស​ ហើយក៏ពុងចាក់វ៉ាក់សាំងដូសទី៤​ ដល់អ្នកមានអទិភាពមួយចំនួន រួមទាំង​បាន​បន្តអំពាវនាវ ​ដល់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ​សូមនាំគ្នាទៅចាក់ បើមិនមានបញ្ហា​សុខភាព​អ្វីនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ

ខេត្តឧត្ដរមានជ័យ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនកុមារ និងយុវវ័យ

2022/01/18 04:24:51 pm        523
ឧត្ដរមានជ័យ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់កុមារ និង យុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដើម្បីទប់ទល់ទៅនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទ បំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍កម្ពុជាហើយនោះ។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងខេត្ត ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវ័យ នៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់អាណាព្យាបាល ឱ្យនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៨ ខែមករានេះទៅ តាមទីតាំងដែលធ្លាប់ បានទទួលការចាក់វ៉ាក់សាំងកន្លងមក នៅតាមក្រុង-ស្រុកទាំង៥ ដែលអាជ្ញាធរ បានរៀបចំតាមគោលការស្ម័គ្រចិត្ត ដើម្បីបង្កើនកងការពារខ្លួនទប់ទល់​នឹងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។ឯកឧត្តម បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ គឺនឹងអាចបង្កើនភាពស៊ាំបានច្រើនក្នុងសរីរាង្គ កាយ ដើម្បីបង្ការាករឆ្លងជំងឺកូវីដ-១៩​បានច្រើន​ ឬប្រសិនបើឆ្លង ក៏មិនអាចមានបញ្ហាធ្ងន់ធ្ងរ​ចំពោះ​សុខភាពនោះដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM