ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣១៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/24 12:06:52 pm        358
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣១៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១១៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៣៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១២ ៩៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ៧៧២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មនុស្សមួយក្រុម ទៅវាយបុរសជាចុងភៅម្នាក់ក្នុហាង៩៩៩រងរបួស រួចដកកាំភ្លើង​បាញ់​គម្រាម១គ្រាប់​ទៀត​បង្ក​ការ​ភ្ញាក់ផ្អើល

2021/10/24 11:20:05 am        974
ភ្នំពេញ ៖ បក្ខពួកមួយក្រុមមានស្រីប្រុសជាង១០នាក់ បានជិះម៉ូតូទៅស្រែកឡូឡារករឿង នៅក្នុងហាង៩៩៩ មួយកន្លែង រួចចូលទៅខាងក្នុងបានវាយទៅលើបុរសជាចុងភៅម្នាក់ បណ្តាលឲ្យរងរបួសពេញខ្លួន រួចដកកាំភ្លើងបាញ់គម្រាមមួយគ្រាប់ទៀត​។ហេតុការភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង​ ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងហាង៩៩៩ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ រាជធានី​ភ្នំពេញ។ជនរងគ្រោះមានឈ្មោះ សុខ​ ឃាង​ ភេទប្រុស អាយុ ៤១​ មុខរបមេចុងភៅបច្ចុប្បន្ន ស្នាក់នៅហាងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម។យោងតាមការបញ្ជាក់ពីម្ចាស់ហាង៩៩៩ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់រួម និង​បក្ខពួកជាច្រើននាក់ទៀត មានស្រីប្រុសបានជិះម៉ូតូមកឈប់នៅមុខហាងរបស់គាត់ រួចស្រែក​ឡូឡាថា ឪពុករបស់ខ្លួនមានស្រីនៅក្នុងហាង៩៩៩នោះ​ បន្ទាប់មកម្ចាស់ហាង ក៏បានអាសអាងថា មិនដែលឃើញឪពុករបស់ជនបង្កមកមានស្រីនៅក្នុងហាងរបស់ខ្លួននោះទេ ពោលគឺគាត់អត់ដែល​ស្គាល់ផង ។ ដោយឡែកបុរសជាជនបង្កមិនស្តាប់ហេតុផលក៏បាននាំគ្នាចូលទៅខាងក្នុងហាង រួចមានបុរសរងគ្រោះជាចុងភៅ បានជួយឃាត់រួចប្រាប់ថា កុំឲ្យមកស្រែកឡូឡា​នៅក្នុងហាង​របស់​គេ​កំពុងរកស៊ីមានរឿងអ្វីចាំនិយាយគ្នាក្រោយ។បន្ទាប់មកបុរសជនបង្ក និងបក្ខពួកបានវាយទៅលើបុរសរងគ្រោះបណ្តាល​ឲ្យរងរបួសបែកមុខ​ហើយ​រួចដកកាំភ្លើងខ្លីអាមេបាញ់គម្រាមឡើងលើមួយគ្រាប់សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់មនុស្ស​ជិតខាង​ និងនាក់ភូមិនៅជិតកន្លែងកើតហេតុនោះ។ ភ្លាមៗនោះដែរ ​ក្រុមជនបង្ក ដែលដកកាំភ្លើង​បាញ់ ក៏បានរត់គេចខ្លួនបាត់ស្រមោល​នៅតែបក្ខពួកត្រូវ​សមត្ថកិច្ច​ខណ្ឌជ្រោយ​ចង្វារ​ ចុះឃាត់ខ្លួមយកមកសួរនាំ។បច្ចុប្បន្នបក្ខពួកជនបង្កមានស្រីប្រុស កំពុងតែនៅអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ដើម្បី​សាកសួរ​បន្តចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់។ ចំណែកឯនាក់ដកកាំភ្លើងបាញ់​គម្រាមមួយគ្រាប់​ឡើងលើ​សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១៥១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៦៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/21 12:44:39 pm        401
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១៥១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៦៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៣០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧០៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១២ ០៥៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ៣៥២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បុរសម្នាក់បាញ់សម្លាប់ខ្លួនឯងនៅក្នុងបរិវេណស្ថានីយប្រេងឥន្ទនៈសាំងPTTសង្កាត់ព្រៃស ខណ្ឌដង្កោ មិនដឹងមូលហេតុ

2021/10/21 11:40:26 am        1135
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅគ្រាប់កាំភ្លើង នៅក្នុងបរិវេណ ស្ថានីយប្រេងឥន្ទនៈសាំង PTT ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង៣៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបាន បញ្ជាក់ព័ត៌មានបឋមថា ហេតុការណ៍នេះ ជនរងគ្រោះ គឺជាកូនម្ចាស់ស្ថានីយប្រេងឥន្ទនៈសាំង PTT ហើយជនរងគ្រោះ ក៏ជាអ្នករកស៊ីដីធ្លីផងដែរ ។ ជនរងគ្រោះឈ្មោះ ឡី សុក្រិដ្ឋ ភេទប្រុស អាយុប្រហែលជាង ៣០ឆ្នាំ ។សមត្ថកិច្ចកំពុង​ហ៊ុមព័ទ្ធ​ទីតាំងហាមការចេញចូល ដើម្បីស្រាវជ្រាវ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ១៦៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៧០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/20 12:09:19 pm        295
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៧០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៣៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៩៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១១ ៦៩០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ២០១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តអ៊ុតគំនូសសញ្ញាចរាចរណ៍ ដែលរលប់ឡើងវិញ នៅ​មហាវិថីហ្សាហារឡាលនេហ៍រុ

2021/10/19 04:26:56 pm        560
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនោតែបន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ​ការរលប់គំនូស​សញ្ញា​ចរាចរណ៍​ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅ​តាមបណ្ដាមហាវិថីតូចធំ​ និង​ផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និង​លើកសោភ័ណភាពទីក្រុងផងដែរ។ជាក់ស្ដែងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សកម្មភាព​អ៊ុត​គំនូស​សញ្ញាចរាចរណ៍ របស់រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដង មហាវិថីហ្សាហារឡាលនេហ៍រុ ចំណុចស្តុបដេអ៊ិន មូលដ្ឋានសង្កាត់វាលវង់ និងសង្កាត់ផ្សារដេប៉ូទី៣ ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា។មន្រ្តីជំនាញ បានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីហ្សាហារឡាលនេហ៍រុ មួយកំណាតនេះ គំនូសសញ្ញាចរាចរណ៍មានការរលប់បាត់ស្ទើទាំងស្រុង ដូច្នេះរដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយ​ស្រួល​ក្នុងការបញ្ជាយានយន្ត៕អត្ថបទ៖ កុម្ភះ

លោកអធិការស្រុកប្រាសាទបាគង ត្រូវពលរដ្ឋ និងមន្ដ្រីរបស់ខ្លួន​ប្ដឹងដកតំណែង​ ដោយសារ​ពុករលួយ​ និងគ្មាសមត្ថភាព

2021/10/19 09:08:03 am        354
សៀមរាប ៖ លោកអធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងទៅមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងពីអធិការរដ្ឋាននគរបាលស្រុកនេះចេញ ដោយចោទថា ប្រព្រឹត្ដិអំពើពុករលួយ និងគ្មានសមត្ថភាពបំពេញការងារ។ពាក្យបណ្ដឹងដែលមានស្នាមមេដៃផងនោះ បានប្ដឹងឈ្មោះលោក លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។យោងតាមពាក្យបណ្ដឹងដដែល បានឱ្យដឹងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ​នៃអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង រួមនិងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋផងដែរ ជាពិសេសពូកែ​គម្រាម​ទា​ប្រាក់​ពី​អ្នកលេង​ល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។លិខិត បានបន្ដថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩មកនោះ គឺលោកបានធ្វើ​អោយ​មន្ដ្រី​នគរបាល​ជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់ សាមគ្គីភាព​ផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថា បើមន្ត្រីណា​ដែលចេះអែបអបរូបគាត់ គាត់នឹងការពារ ទោះមានកំហុសឆ្គងយ៉ងណាក៏មិនអាចដកបាន ព្រោះគាត់​មានខ្សែខ្នងធំៗ ចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។លោកអធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំង នឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់​ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។ ការកើតឡើងនូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាបបនល្បែងស៊ីសងហើយជំរិតទាប្រាក់ចំនួន២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងម្នាក់ ជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធតុលាកា ។លិខិតដដែល បានបន្ថែមថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះ គឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បី​ជំរិត​ទាប្រាក់។ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែល​ជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវ៉ា​បានឡើយ។ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទ​អង់តែន​ដែលកំពុងតែដំឡើងនេះទាល់តែទិញ តាម រយៈលោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់​អនុញាត​អោយប្រើ។បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បានឲ្យលោកមេឃុំ គ្រប់ឃុំតម្រូវឲ្យ​ទិញវិទ្យុ​ទាក់ទង​យកមកប្រើក្នុងតម្លៃ៥០ដុល្លារ លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារ​តម្លៃខ្ពស់​ហួស​ជាង​ទីផ្សារ ។ ចំណែក ការចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំ និងមេភូមិ ដោយយល់ថា​ មេភូមិ និងមេឃុំ​មិន​ចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដ្រដកភូមិចេញ បើមិនចេះ​អែបអប​ខ្លួន។លោក លឹម សម្បត្ដិ ក៏មិនបានអនុវត្តទៅតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ​ដែលបាន​ដាក់​ជូនផ្អែកតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ ។ ជាក់ស្ដែងលោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេស​ថា យកមក​កសាងអង្គភាព។ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាល ដែលបាន​បំពេញ​ការងារជាច្រើនឆ្នាំកន្លងមកនោះ។ ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។ទាក់ទងករណីនេះ លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍​តាម​ឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ ។លោកថា ក្រោយពីទទួល​បាន​បណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវ​លើកបញ្ហានេះ៕អត្ថបទ ៖ ឈិត សាវី

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកចំនួន៥ នៅរតនគិរី ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ

2021/10/19 03:34:30 pm        907
រតនគិរី ៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅស្រុកចំនួន៥ នៃខេត្តរតនគិរី ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារ ហើយអាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ៧៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ។ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះក្នុងបណ្ដាញសង្គមថា ស្រុកទាំង៥ ដែលរងគ្រោះដោយទឹកជំនន់នោះ គឺស្ថិតនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន ក្នុងនោះមានស្រុកលំផាត់ តាវែង អណ្តូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ ។ឯកឧត្តម បានបន្តថា បញ្ហាទឹកជំនន់នេះ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋចំនួន ៩៨២ខ្នង,សាលារៀនចំនួន ៥ខ្នង, វត្តអារាមចំនួន ៣កន្លែង, តូបលក់ឥវ៉ាន់ចំនួន ៧៥តូប រោងជាងសិប្បកម្មផ្សេងៗចំនួន ១៣កន្លែង, ប៉ះពាល់ស្រែចំនួនជាង ១០០០ ហិកតា និងជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពមួយចំនួន ។រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា ទឹកជំនន់បានលិចលង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ, ស្ពានបេតុងចំនួន ១១កន្លែង, លូកាត់ផ្លូវចំនួន ១១កន្លែង និងខូចខាត ១កន្លែង, អណ្តូងស្នប់ចំនួន ៩៣អណ្តូង, អណ្តូងលូចំនួន ៣៦៨អណ្តូង និងបង្គន់អនាម័យចំនួន ៤៨១បង្គន់ ៕

រថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប

2021/10/19 02:57:35 pm        360
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្ករឡើងពីរថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បានបុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។អ្នកបើកបររថយន្តធន់ធំសណ្ដោងមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត​របស់​ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកឯរងគ្រោះទាំង​ ២នាក់មានឈ្មោះ​ អ៊ែល​ ពិន​ អាយុ​ ៣៥ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ទី​ ម៉ឺនចំណាន​ អាយុ​ ២៥ឆ្នាំ​ អ្នកទាំង​ ២នាក់​ មានមុខរបរ​ មុខរបរ​ កម្មករសំណង់​ បច្ចុប្បន្ន​អ្នកទាំង​២នាក់ស្នាក់នៅភូមិផ្សារលិច​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ​បាន​ឃើញ​រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនថែស្ងួត សូងួន បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក ភ្លាមៗនោះ ស្រាប់តែរថយន្ត​បង្ក​បានរេចង្កូតមកស្ដាំដៃទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ស្របទិសគ្នាបណ្ដាល​ឲ្យបុរស​២នាក់​ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុ កៃកុងរថយន្តធន់ធំ ត្រូវបានកម្លាំង​សមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចខណ្ឌ​ បានធ្វើការទំនាក់ទំនងទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ជើង​គោក​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ​និងរថយន្ត​រងគ្រោះ​ ព្រមទាំងម៉ូតូ​ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពត្រូវបាននគរបាលប្រគល់ជូន​សាច់ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ១៧៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៧១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/19 06:01:48 am        422
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១៧៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៧១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៤១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១១ ៤២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ០៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM