ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

មន្ត្រីស៊ីម៉ាក់រកឃើញគ្រាប់បែក៨០គ្រាប់បន្ថែមទៀត បន្ទាប់ពីរកឃើញជាង៣០០គ្រាប់​កាលពីចុងសប្តាហ៍នេះ នៅក្នុងក្រុងសៀមរាប

2021/07/12 06:51:19 pm        393
សៀមរាប ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ អ្នកជំនាញ​មជ្ឍមណ្ឌល​កងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ ​បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដា ​កន្លងមក។ ទីតាំងរកប្រមូលគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនេះ ​ស្ថិតនៅ​ប៉ែកខាងជើងក្បែររបង​វិទ្យាល័យ​១០មករា​១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានយក​ទៅ​រក្សាទុក នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។គ្រាប់បែកទាំងនេះសុទ្ធតែមានសុពលភាពផ្ទុះ និងមាន​ហានិភ័យ​ខ្ពស់នេះបើតាម​ការបញ្ជាក់​របស់​លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ ។លោក អ៊ាន សុធា បានឲ្យ​ដឹងនៅព្រឹកថ្ងៃទី១២ខែកក្កដានេះថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នេះ​ផលិត​​​នៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិន​បើមានការ​​ប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ទៅដី។លោក បានបន្ដថា គ្រាប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅ​ចំណុច​ជា​ឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០ ។លោក បានបន្ដថា ការជីករកនេះ គឺក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រធាន​មន្ទីរ​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ខេត្តសៀមរាប ក្នុងពេលដែលក្រុមការងារកំពុងជីកដី​កប់​ប្រព័ន្ធ​ខ្សែកាប្លិ៍ក្រោមដីបានជួបប្រទះគ្រាប់បែកទាំងនេះ កាលពីថ្ងៃទី១០ខែកក្កដាថ្មីៗកន្លងមកនេះ ពិតជា​សំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវា​អាច​នឹង​ផ្ទុះភ្លាម។លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បើប្រទះឃើញគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹង ឬរាយការណ៍ទៅអាជ្ញាធរដែនដី ឫ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​លំនៅឋាន​បងប្អូន ឫ​ក៏​រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់ក៏បានដែរ៕អ​ត្ថបទ ៖ ឈិត សាវី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០០២នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/12 12:43:07 pm        411
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០០២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៩២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៣ ៤៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦១ ៨៧០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្រ្តីចំណាស់ម្នាក់ គោលបំណង​លោត​ទឹកសម្លាប់ខ្លួន​ ត្រូវបានកូនប្រុសមកជួយទាន់ពេល

2021/07/10 01:58:04 pm        285
ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ ខូចចិត្តបានបើករថយន្តខ្លួនឯង គោលបំណងមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានកូន​ប្រុសមានការសង្ស័យជិះម៉ូតូតាមពីក្រោយ រហូតមកដល់ចំណុច​លើស្ពានជ្រោយ​ចង្វារចាស់ បំរុង​លោត កូនប្រុសបានរាយការណ៍នគរបាលនៅប្រចាំគោលដៅស្ពាន ឡើង​មក​ជួយ​ទាន់ពេល។ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុច​ចុងស្ពានជ្រោយចង្វារចាស់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីចំណាស់ម្នាក់ បានបើក​រថយន្តម៉ាក Lexus RX300 ពណ៌ស កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ចេញពីផ្ទះនៅម្ដុំគីឡូ​ម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ គោលបំណងឡើងមកលើស្ពាន​ជ្រោយ​ចង្វារចាស់ ​លោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសជិះម៉ូតូ តាមពីក្រោយរហូត បានរាយការណ៍​ជូនសមត្ថកិច្ចនៅប្រចាំគោលដៅជួយម្ដាយទាន់ពេលវេលា។យោងសម្តីរបស់ស្រ្តីចំណាស់ដែលប៉ុនប៉ង​លោតទឹកសម្លាប់ខ្លួន ​បានយំរៀបរាប់ថា មូលហេតុ​ដែល​គាត់គិតខ្លីបែបនេះ​ មូលហេតុដោយសារតែមានទំនាស់​ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថាប្ដី​របស់​គាត់​មានស្រីនៅខាងក្រៅ ​ធ្វើបាបចិត្តគាត់​ ដូច្នេះក៏ខូចចិត្ត ​គិតអ្វីមិនចេញបាន​ជិះ​រថយន្ត គោលបំណង​មកលោតទឹក​ តែត្រូវបានកូនៗ​ តាមមកទាន់ចាប់​ដាក់​ចូល​រថយន្ត​រួចត្រឡប់​ទៅ​ផ្ទះ​វិញ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស៧៤៣នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/10 01:25:01 pm        275
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៤៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២០០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៨៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥១ ៦៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៩ ៩៧៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

គិតមកដល់ពេលនេះនៅភ្នំពេញមានអ្នកជំងឺកូវីដ-១៩ ជិតមួយពាន់នាក់កំពុង​សម្រាកព្យាបាល​នៅ​តាមផ្ទះ

2021/07/09 02:57:05 pm        530
ភ្នំពេញ ៖ អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញគិតមកដល់ពេលនេះ បានកើនឡើងដល់ជិត១ពាន់នាក់ហើយ ​ខណៈចំនួនអ្នកជាសះស្បើយ ក៏មានចំនួនច្រើនដែរ។ក្នុងកិច្ចប្រជុំតាមរយៈអនឡាញ ជាមួយស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធ​ហត្ថរាជ​ធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា២០២១ នៅសាលារាជធានីភ្នំពេញ លោក ងី មានហេង ប្រធាន​មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាល​ជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកជា​សះ​ស្បើយចំនួន ២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់។ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩​នៅតាមផ្ទះនារយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែជំនាញពាក់ព័ន្ធបានលើកទឹក​ចិត្តឱ្យពួកគាត់​បានព្យាបាល​ជំងឺកូវីដ-១៩នៅតាមផ្ទះ ។លោក ងី មានហេង បន្តថា ចំពោះអ្នកជំងឺដែលកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់ក៏អាច​សុំការអនុញ្ញាតិប្តូរទៅព្យាបាលនៅតាមផ្ទះវិញបានដែរ ​ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយ​ក្រុមការ​ងារ​ដោយភ្ជាប់នូវ​លក្ខខ័ណ្ឌ​ច្បាប់មួយចំនួន ហើយខាងសុខាភិបាលជាអ្នក​រាយការណ៍ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​មើលខុសត្រូវពួកគាត់។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ក្រោយការធ្វើ​តេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ​ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ​ត្រូវសួរនាំពួកគាត់ថា តើមាន​លទ្ធភាព​ទៅព្យាបាល​នៅតាមផ្ទះទេ? បើមាន អាជ្ញាធរ និងក្រុមគ្រូពេទ្យត្រូវជូនពួកគាត់ទៅផ្ទះ។ចៀសវាង​ខ្លាចពួកគាត់ទៅទីណា​ផ្តេសផ្តាស​មុនចូលដល់ផ្ទះ។ ​នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជា​ផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា ​ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បី​ឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង​ និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាត​ឱ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបឱ្យយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្ត​ទុក​ដាក់ខ្ពស់ ចំពោះការងារព្យាបាលនៅតាមផ្ទះនេះ​ ដោយសារអាយុជីវិត និងជោគវាសនាប្រជាពលរដ្ឋត្រូវពឹងពាក់មកលើអាជ្ញាធរហើយ។ ឯកឧត្ដម ឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ​ពិតជាទទួលបានជោគជ័យ ដោយ​សារតែ​ប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការងារនៃការ​ព្យាបាល​តាម​​ផ្ទះនេះ។គួរបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយការងារ​នេះរាជធានី​ភ្នំពេញ​ បានឈាន​មួយជំហាន​ទៅមុខរួចហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៨៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស៨៩៧នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/09 12:57:51 pm        412
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៨៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨៩៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧៨៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៩៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៨៥៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥០ ៩១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៩ ០៤៥ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ការរុះរើ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​ នៅភ្នំពេញ​សម្រេច​បាន​ប្រមាណ៩៥ភាគរយហើយ

2021/07/08 01:42:37 pm        761
ភ្នំពេញ ៖ ការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់​របៀបរៀបរយ ​ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និង​សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតដល់ពេលនេះ អនុវត្តការងារ​បានប្រមាណ៩៥ ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំ​សណ្ដាប់ធ្នាប់​លើផ្ទៃទន្លេ​ បានយ៉ាងរលូន និងទទួលបានជោគជ័យ ។នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សា​រាជធានីភ្នំពេញ​ក្រោម​វត្តមាន ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅ​សាលារាជធានីភ្នំពេញ។លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមាន​ផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ​ដោយចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រី និងទូកនេសាទ។ ​ការអនុវត្តវិធានការ គឺមានប្រជាពលរដ្ឋ​បានស្ម័គ្រចិត្តរុះរើ​ចេញមកលើ​គោក​មានចំនួន ១២៤២ទីតាំង។ ​ចំពោះទីតាំងចល័ត អាជ្ញាធរបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រី​ជា​បណ្តោះអាសន្ន​ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ​ដែលការងារនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ ​គិតមកដល់ពេលនេះ។លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញការរៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទឹក​តាមដងទន្លេ នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ​ និងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។ឯកឧត្ដម ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធរ​រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំ​សណ្ដាប់ធ្នាប់​លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរ ​និងទទួលបានជោគជ័យ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ គឺជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាល​ចុះ​ទៅ​រុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បី​បើកផ្លូវនាវាចរ ​កុំឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ ​គោករាក់ ពិសេសកុំឲ្យបន្ត​ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ​និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាស​កាល​ក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក​ ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់​សោភ័ណភាព​រាជធានីភ្នំពេញ​ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៥៤នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០៤៦នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/08 06:00:26 am        394
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៥៤នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០៤៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៨១៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៨២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥០​ ០២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៨ ០៥៧ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

តេស្តរហ័សតាមច្រកព្រំដែនជាប់បាត់ដំបង រកឃើញ​អ្នក​បើកបរ​រថយន្ត៣១នាក់​ វិជ្ជមានកូវីដ១៩

2021/07/08 11:23:31 am        425
បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត ​បានរកឃើញអ្នកបើកបររថយន្ត និង​ជំនួយការ ​ដែលដឹកទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ​ជាប់ខេត្តបាត់ដំបង ​ចំនួន៣១នាក់ មាន​វិជ្ជមានកូវីដ១៩ ​បន្ទាប់ពីការធ្វើតេស្តរហ័ស នៅតាមបន្ទាត់ព្រំដែន ​ហើយពួកគេទាំងអស់នោះ ត្រូវ​បញ្ជូន​ទៅព្យាបាលគ្រប់គ្នា ។បើ​តាម​លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នក​នាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បាន​លើក​ឡើង​ថា សម្រាប់អ្នកបើកបរ និងជំនួយការ ​មានវិជ្ជមានកូវីដ១៩ ​គឺជាជនជាតិខ្មែរ​ទាំងអស់ ដោយ​ចំនួន​នេះ គិតត្រឹមរយៈពេល ៨ថ្ងៃ ដែលអាជ្ញាធរបានរៀបចំធ្វើតេស្តរហ័ស​ នៅតាមបន្ទាត់ព្រំដែន គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០២១ ។លោក បានបន្តថា ទន្ទឹម​នឹងការពិនិត្យសំណាកដល់អ្នកបើកបររថយន្ត និងជំនួយការនេះ នៅ​តាម​ច្រកព្រំដែន​មន្ត្រីសុខាភិបាល​ ក៏បានធ្វើសំណាកដល់ពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​រកឃើញ​មានវិជ្ជមានកូវីដ១៩ ​ជាបន្តបន្ទាប់ ត្រូវបានបញ្ជូន​ទៅព្យាបាល និងអ្នកអវិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក ។លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ​កាលពីថ្ងៃទី៧ ខែកក្កដា មន្ត្រីសុខាភិបាលប្រចាំ​នៅច្រកទ្វារ​អន្តរជាតិដូង ​ច្រកតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល ​និងច្រកអន្តរជាតិភ្នំដី បានធ្វើតេស្តរហ័ស​លើ​អ្នក​បើកបររថយន្ត និងជំនួយការ ​ទាំងជនជាតិខ្មែរ និងជនជាតិថៃបានចំនួន ៤៩៥នាក់ ក្នុងនោះមាន​អ្នកបើកបរជនជាតិខ្មែរ មានវិជ្ជមានកូវីដ១៩​ ចំនួន៥នាក់ ខណៈបុគ្គលិកសុខាភិបាលចំនួន ២នាក់ រងចាំការធ្វើតេស្តរហ័ស​ នៅច្រកអូរអន្លក់ បានឆ្លងជំងឺនេះផងដែរ ។នៅក្នុងរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា កាលពីថ្ងៃទី៧ ខែកក្កដា មាន​ពលករ​ត្រឡប់​មកពីប្រទេសថៃ ចូលតាមច្រកនានា​ជាប់ខេត្តបាត់ដំបងចំនួន​ ៣៧នាក់ និងរហូតមកដល់​ពេល​នេះ អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន​ចំនួន​សរុប ៤៥២១នាក់ លទ្ធផលវិជ្ជាមាន​ ៨៦៥នាក់ ។ ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ​សម្រេចនៅខេត្តបាត់ដំបង ​មានអ្នកឆ្លងចំនួន ១៣៤០នាក់ ​ត្រូវបានព្យាបាលជាសះស្បើយចំនួន៦៤៣នាក់ ស្លាប់​ចំនួន ៩នាក់ និងកំពុង​សម្រាក​ព្យាបាល​ចំនួន ៦៨៨នាក់ ៕អត្ថបទ ៖ សុខរិទ្ធ

អាជ្ញាធរខណ្ឌ​សែនសុខ ចុះបិទទីតាំងភោជនីយដ្ឋានហ្គោល​ជាបណ្តោះអាសន្ន ក្រោយ​លួចលាក់​បើក​ខារ៉ាអូខេ និងឃាត់ខ្លួន​មនុស្សប្រុសស្រី២៦នាក់

2021/07/08 09:33:59 am        216
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះធ្វើ​ការបិទហាងខារ៉ាអូខេ មួយកន្លែង យីហោ ហ្គោល​​ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង។ប្រត្តិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២​យប់រំលងអធ្រាត្រឈានចូល​ព្រហស្បតិ៍​ ទី៨ ខែ កក្កដា ឆ្នាំ២០២១ ​ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនេះបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាង​សប្បាយ​ដោយផ្គើន និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីចូលរួម​បង្កាទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ។ជាថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញាតឱ្យបើក​ដំណើរ​ការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ​ពាក់ម៉ាស់ វាស់កម្តៅ ​រក្សាគម្លាត ជា​ពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ​ របស់ប្រមុខរាជរដ្ឋាភិបាល។ ក្រោយប្រតិបត្តិការនេះ កម្លាំង​សមត្ថកិច្ចធ្វើ​ការ​ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះ មានស្រី១៤នាក់​ ប្រុស១២នាក់ រួម​និងម៉ូតូ​ជាច្រើន​គ្រឿង ​នាំយកទៅអធិការរដ្ឋាន​នគរបាលខណ្ឌសែនសុខ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់CMACបានអះអាងថា គ្រាន់តែទិសឧត្តរមានជ័យមានគ្រាប់ទម្លាក់ពី​លើ​យន្តហោះ​របស់​ថៃ​រហូតដល់ជាង ១៥០០គ្រាប់
08/10/2025 08:08 PM
TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំ​មានជនជាតិ​ថៃច្រើន​ជាង​៥ភាគរយ​ចូល​មើល និង​Comment ប៉ុន្តែខ្ញុំឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»
08/10/2025 07:08 PM
ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានផ្ទុះឡើងយ៉ាងក្ដៅគគុកនៅទូទាំងចក្រភពអង់គ្លេស
08/10/2025 05:08 PM
ហ្វូងមនុស្សជិត ១ម៉ឺននាក់ ចេញតវ៉ាប្រឆាំងគម្រោងសង់ស្ពានវែងជាងគេលើពិភពលោកពីកោះស៊ីស៊ីលី ទៅអ៊ីតាលី
08/10/2025 05:08 PM
យោធាកូរ៉េខាងត្បូង ថយចុះ ២០% ក្នុងពេល ៦ឆ្នាំ ដោយសារចំនួនប្រជាជនបុរសធ្លាក់ចុះយ៉ាងគំហុក
08/10/2025 05:08 PM
ចំហេះព្រៃបានឆាបឆេះពាសពេញអឺរ៉ុបខាងត្បូង ស្របពេលមានសីតុណ្ហភាពក្ដៅគគុក
08/10/2025 05:08 PM
អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក
08/10/2025 05:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (3:00PM, August 10, 2025)
08/10/2025 05:08 PM
យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ
08/10/2025 04:08 PM
កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ
08/10/2025 04:08 PM