គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនជំរុញឲ្យអាមេរិក កាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួន

2024/08/30 02:58:32 pm        525
រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន «ចៀសវាងពីការពង្រីកការការពារនុយក្លេអ៊ែរ ឬពង្រីកសម្ព័ន្ធភាពនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។លោក វ៉ូ ចៀន ( Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងការគេចវេសពីការទទួលខុសត្រូវលើការរំសាយអាវុធ ក្រោមលេសនៃ«ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន»ដែលមិនពិត ដូចដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍។លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនរក្សានូវ «យុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពារ» និងរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលចាំបាច់សម្រាប់សន្តិសុខជាតិ។លោក វ៉ូ ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា៖«នេះគឺជាការដឹងទូទៅដែលថា សហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត ក្នុងពិភពលោក ហើយអនុវត្តតាមគោលនយោបាយនុយក្លេអ៊ែរដែលអនុញ្ញាតឲ្យមានការប្រើអាវុធនុយក្លេអ៊ែរ ជាលើកដំបូង»។លោក បានរិះគន់បន្ថែមទៀតចំពោះសហរដ្ឋអាមេរិកសម្រាប់ការបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិតអាវុធនុយក្លេអ៊ែរខ្នាតតូចសម្រាប់ការប្រយុទ្ធពិតប្រាកដ ហើយបានចោទប្រកាន់ថា បានអនុវត្តស្តង់ដាពីរលើការរីកសាយអាវុធនុយក្លេអ៊ែរ ដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពជាយុទ្ធសាស្ត្រពិភពលោក។

លោកប្រធានាធិបតី Xi ជំរុញមន្ត្រីកំពូលអាមេរិកឲ្យប្រកាន់យកគោលនយោបាយសមហេតុផល របស់ចិន

2024/08/30 09:54:52 am        136
លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីសន្តិសុខកំពូលរបស់អាមេរិកថា សហរដ្ឋអាមេរិកគួរតែមើលឃើញការអភិវឌ្ឍន៍របស់ចិនជាឱកាសមួយ ខណៈភាគីទាំងពីរស្វែងរកស្ថិរភាពទំនាក់ទំនងនៅមុនការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកា។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ កើតឡើងអំឡុងភាពតានតឹងខ្លាំងរវាងអាមេរិក និងចិន រាប់ចាប់ពីបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ក្រោយការប៉ះទង្គិចគ្នាថ្មីៗរវាងចិន និងហ្វីលីពីន ការដំឡើងពន្ធលើទំនិញ និងឃ្លាំងអាវុធនុយក្លេរអ៊ែររបស់ចិន ជាដើម។ ប្រមុខដឹកនាំចិន បានជួបពិភាក្សាលើកដំបូងជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីរសៀលថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំង ស្របពេលរដ្ឋបាលលោក Biden បានបន្តកៀរគរសម្ព័ន្ធមិត្តអាមេរិក ដើម្បីរារាំងសន្ទុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកំពុងកើនឡើង របស់ប្រទេសមហាអំណាចលេខ២ របស់ពិភពលោកមួយនេះ។យោងតាមទូរទស្សន៍រដ្ឋចិន លោក Xi បាននិយាយនៅពេលកិច្ចប្រជុំចាប់ផ្តើម ទន្ទឹមនឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនសម្លឹងមើលពីវឌ្ឍនភាពប្រទេសរបស់លោកដោយអាកប្បកិរិយាសមហេតុផល និងលោកសង្កត់ធ្ងន់ថា ចិន សង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនដើម្បីដើរលើផ្លូវរួមគ្នា។ លោក Sullivan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការទប់ស្កាត់ការប្រកួតប្រជែង ជៀសវាងឈានទៅរកជម្លោះ ឬការប្រឈមដាក់គ្នា ដោយបន្ថែមថា ប្រទេសទាំងពីរគួរតែមានគោលបំណងធ្វើការជាមួយគ្នាជាទីដែលប្រទេសទាំងពីរទទួលបានផលប្រយោជន ស្របគ្នា។លោកបញ្ជាក់ថា លោក Joe Biden កំពុងរកឱកាសជជែកជាមួយលោក Xi Jinpingនៅប៉ុន្មានសប្ដាហ៍ខាងមុខ៕

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់អាចនៅរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ

2024/08/29 02:51:02 pm        781
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើក​ការដ្ឋាន​សាង​​សង់​នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះ​ជាហិរញ្ញប្ប​ទាន​របស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែល​គម្រោង​កិច្ច​សន្យា​មាន​តម្លៃ ២៣៥លានដុល្លារអាមេរិក។ ​​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្ដម ផន រឹម បានគូសបញ្ជាក់ថា ការ​សិក្សា​លម្អិត​ចំពោះ​ផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA) បានប្រជុំ​ពិនិត្យ​បិទ​បញ្ចប់​របាយការណ៍​ចុង​ក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជា​ផ្នែក​ចម្បង ដើម្បី​បើក​ផ្លូវ​សម្រាប់​ដំណើរ​កា​​របើក​ការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដ​និយម​ពេល​គម្រោង​ចាប់​ផ្តើម​សាង​សង់ នឹង​ទទួល​បាន​លទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃ​ដំណាក់​កាល​បន្ទាប់ គឺ​ការ​គូរ​ប្លង់​សាងសង់លម្អិត នៃគម្រោង(Details Design)។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃ​សាធារណ​រដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមាន​កិច្ច​សន្យា​សាង​សង់មានរយៈពេល៦០ខែ។ ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)​មាន​ប្រវែង​នៃ​ស្ពាន​សរុប​២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕ 

ការចរចារប្រាក់ឈ្នួលកម្មករ ភាគីសហជីពស្នើសុំដំឡើង ១៤ដុល្លារ ខណៈភាគី​និយោជក​​កំណត់​ដំឡើងថែមតែ ១ដុល្លារ

2024/08/29 01:56:11 pm        291
ឆ្លងកាត់កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេររយៈពេលមួយព្រឹកពេញ ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ ភាគីសហជីពបានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១៤ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា ខណៈភាគីនិយោជក បានកំណត់​ដំឡើង​ចំនួន​តែ ១ដុល្លារប៉ុណ្ណោះ។ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នៅក្រោយចប់កិច្ចប្រជុំ លើកទី២នេះ បានមានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីនិយោជក​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កើន​ប្រាក់​ឈ្នួល​អប្បបរមាត្រឹមចំនួន ១ដុល្លារ សរុប ២០៥ដុល្លារ ក្នុង១ខែ។ សម្រាប់ភាគីសហជីព បានដាក់ចេញនូវតួលេខរួមមួយ គឺស្នើកើន ១៤ដុល្លារ សរុបចំនួន ២១៨ដុល្លារ ក្នុង១ខែ។ឯកឧត្តម បានបន្តថា ទោះជាយ៉ាងណា តួលេខនេះខាងលើនេះ គ្រាន់តែ​ជា​គោល​ជំហ​ដំបូង​របស់​ភាគី​នីមួយៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណា ហើយនឹងអាច​កែ​សម្រួល​នូវ​តួ​លេខ​នេះ​ជា​បណ្តើរៗថែមទៀត ហើយភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដើម្បីឲ្យភាគី​ទាំង​ពីរ​កា​ន់​តែ​យល់​គ្នា និងកែសម្រួលគោលជំហររបស់ខ្លួនឲ្យកាន់តែគៀកប្រហាក់ប្រហែលគ្នា មុន​នឹង​សម្រេច​ឈាន​ដល់ការបោះឆ្នោត ឬក៏ឯកភាពគ្នាលើរូបមន្តណាមួយ មុនបុណ្យភ្ជុំ​បិណ្ឌ​ពេល​ខាង​មុខ​។ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា លោកសប្បាយចិត្ត នៅ​ពេល​ ឃើញ​ភាគីសហជីពបានឯកភាពគ្នាផ្តល់ជូនតួលេខតែមួយដូចគ្នា ប៉ុន្តែនិយោជក​មាន​លទ្ធភាព​ផ្តល់​ជូន​ត្រឹមចំនួន ១ដុល្លារ ក្នុងការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ដោយសារយោង​តាម​កត្តា​ជា​ច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច និងដើម្បីប្រុងប្រយ័ត្នសភាពការណ៍ទូទៅ ដែលបារម្ភខ្លាច​នៅពេល​ដំឡើង​ប្រាក់​ឈ្នួលខ្ពស់ ស្រាប់តែត្រឡប់ថយក្រោយមកវិញ នោះនឹងដួល ពីព្រោះកំណើន​នៃ​ការ​វិនិយោគ​ភាគ​ច្រើននៅកម្ពុជា គឺចេញពីវិនិយោគិនមកពីក្រៅប្រទេស។ពាក់ព័ន្ធការសុំដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៤ដុល្លារ របស់ភាគីសហជីព លោក គឹម ចាន់​សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ការស្នើសុំដំឡើងនេះ គឺយោង​តាម​លក្ខណៈ​បច្ចេកទេសទំាងអស់។ លោក បានបន្តថា ការស្នើសុំខាងលើនេះ បើក្នុងករណីចាំបាច់ ក្រុម​សហីជពនឹងពិនិត្យទៅមើលទឡ្ហីករណ៍ណាមួយទៀត ហើយក៏នឹង​ពិនិត្យ​ទៅ​លើការ​ដំឡើង​ប្រាក់​ឈ្នួល​ពាក់​ព័ន្ធនយោបាយផ្សេងៗទៀត ជាមួយទៅនឹងប្រទេសជិតខាង ជាពិសេស​គឺ​ការ​ប្រកួត​ប្រជែង​ ដែលចាំបាច់ត្រូវឈរលើឆន្ទៈ ដើម្បីសម្រេចរួមគ្នា​ក្នុង​ការ​បន្ត​ផ្តល់​ការងារ​ជូន​ដល់​កម្មករ​នយោជិត និងមានប្រាក់ចំណូលទៀងទាត់។ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែល​ត្រី​ភាគី​ (ភាគីរដ្ឋាភិបាល, សហជីព, និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅ​លើ​មូលដ្ឋាន​បម្រែ​បម្រួល​លក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថាន​ភាព​គ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថាន​ភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួល​អប្បបរមា ដែលកម្មករនិយោជិតទទួលបាន គឺចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

យុវជនហៃទី សម្រុកដាក់ពាក្យធ្វើទាហាន ខណៈកងទ័ពប្ដេជ្ញាប្រយុទ្ធនឹងក្រុមជនអន្ធពាល

2024/08/28 02:14:42 pm        422
យុវជនជនជាតិហៃទី រាប់ពាន់នាក់កំពុងសម្រុកចាប់យកឱកាសក្លាយជាទាហាន បន្ទាប់ពីមានសេចក្តីប្រកាសរបស់យោធាក្នុងការជ្រើសរើសកងទ័ពបន្ថែម ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រីករាលដាល បានបង្កើតជាឱកាសការងារដ៏កម្រមួយនៅក្នុងប្រទេសក្រីក្រខ្លាំងមួយនេះ ដែលពលរដ្ឋជាច្រើនកំពុងខ្វះការងារធ្វើ។ ដោយមិនគិតពីលទ្ធភាពដែលអាចត្រូវចាប់ជំរិត ធ្វើទារុណកម្ម ឬសម្លាប់ យុវជនហៃទីជាច្រើនកំពុងឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាល ដែលស្វះស្វែងកសាងឡើងវិញនូវយោធាដ៏អន់ថយ ដែលដាក់ឱ្យដំណើរការឡើងវិញកាលពីប៉ុន្មានឆ្នាំមុនក្នុងបំណងកំទេចក្រុមជនអន្ធពាល។រដ្ឋាភិបាលរបស់ប្រទេសហៃទី មិនបាននិយាយថាចំនួនទាហានប៉ុន្មាននាក់ដែលខ្លួនមានបំណងជួល ឬមនុស្សប៉ុន្មាននាក់ដែលបានដាក់ពាក្យមកទល់ពេលនេះទេ ប៉ុន្តែឯកសារដែលបានផ្សាយតាមអ៊ីនធឺណិតដោយក្រសួងការពារជាតិបង្ហាញថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ត្រូវបានជ្រើសរើសត្រឹមពាក់កណ្តាលខែសីហា ហើយត្រូវបានស្នើឱ្យដាក់ឯកសារផ្ទាល់ខ្លួន ខណៈពួកគេកំពុងរង់ចាំការធ្វើតេស្តរាងកាយ និងផ្លូវចិត្ត។ប្រសិនបើអ្នកដាក់ពាក្យទាំងអស់នោះត្រូវបានជ្រើសរើស នេះនឹងកើនឡើងទ្វេដងនៃកងកម្លាំងត្រឹមតែ ២.០០០នាក់កាលពីដើមឆ្នាំមុន។ ប្រហែល ៦០ភាគរយនៃចំនួនប្រជាជនសរុបរបស់ហៃទី ឬមនុស្សជិត ១២លាននាក់ រកចំណូលបានតិចជាង ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងកំណើនអតិផរណាឡើងដល់តួលេខពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គេមិនដឹងទេថាទាហានហៃទីទទួលបានប្រាក់ឈ្នួលប៉ុន្មាន ប៉ុន្តែយុវជនដែលដាក់ពាក្យជាច្រើនបាននិយាយថា មិត្តភក្តិក្នុងជួរកងទ័ពប្រាប់ថាពួកគេរកបានប្រហែល ៣០០ដុល្លារក្នុងមួយខែ៕

អ្នកនាំពាក្យមន្ទីរបញ្ចកោណ៖ កូរ៉េខាងជើង មានការជាប់ពាក់ព័ន្ធក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន

2024/08/27 02:32:18 pm        464
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា មានការជាប់ពាក់ព័ន្ធក្នុងសង្គ្រាម រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលលោក បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេ រិកជុំវិញការផ្តល់គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតរបស់ក្រុងព្យុងយ៉ាង ដល់ទីក្រុងមូស្គូ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បានធ្វើការចោទប្រកាន់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរថាតើទីក្រុងព្យុងយ៉ាង អាចធានាបាននូវមីស៊ីល គ្រប់គ្រាន់សម្រាប់ជើងទម្របាញ់ចំនួន ២៥០គ្រឿង ដែលខ្លួនបាននិយាយថា នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ជួរមុខនោះបានដែរឬទេ។លោកបាននិយាយថា៖«ខ្ញុំមិនមានព័ត៌មានណាមួយដើម្បីផ្តល់នៅក្នុងលក្ខខណ្ឌជាក់លាក់ដែលកូរ៉េខាងជើងផ្តល់មីស៊ីល ឬជើងទម្របាញ់ដល់ប្រទេសរុស្ស៊ី ក្រៅពីនិយាយថា យើងដឹងថា រុស្ស៊ី និងកូរ៉េខាងជើងមានទំនាក់ទំនង ដែលកំពុងរីកចម្រើននេះ ដោយពួកគេបានផ្តល់សមត្ថភាព រួមទាំងគ្រាប់រំសេវដល់រុស្ស៊ីសម្រាប់ការងារនៅអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញម្តងទៀតនូវការពិតដែលថា កូរ៉េខាងជើង មានការពាក់ព័ន្ធក្នុងការលុកលុយខុសច្បាប់របស់រុស្ស៊ី»។ដោយត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើការបង្ហាញនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើងអំពីអ្វីដែលប្រទេសនេះហៅថា«យានដ្រូនអត្តឃាត»នោះ លោក Ryder បាននិយាយថា លោកមិនមានអ្វីផ្តល់ឲ្យទេ។

លោក ត្រាំ ទាមទារឲ្យសម្ព័ន្ធមិត្តណាតូចំណាយយ៉ាងតិច៣% នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការពារជាតិ

2024/08/27 02:24:34 pm        466
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យ ប្រទេសសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចំណាយយ៉ាងហោចណាស់ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ លើវិស័យការពារជាតិរបស់ពួកគេ ដោយបានហៅ គោលការណ៍ណែនាំ ២ ភាគរយបច្ចុប្បន្នថា ជា«ការកិច្ចព្រមព្រៀងនៃសតវត្សរ៍»។ការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីរូបនេះ បានបន្ថែមទៅលើការរំពឹងទុកថា ប្រសិនបើលោក វិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ លោកអាចដាក់សម្ពាធលើកូរ៉េខាងត្បូង ដើម្បីបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដល់ការឈរជើងនៃកងកម្លាំងសហរដ្ឋអាមេរិកដែលមានទាហាន ២៨.៥០០នាក់នៅកូរ៉េ (USFK)។លោកបាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ទៅកាន់សន្និសីទនៃសមាគមឆ្មាំជាតិនៃសហរដ្ឋអាមេរិក នៅទីក្រុងឌីទ្រយ ( Detroit) រដ្ឋមីឈីហ្គែន(Michigan)ថា៖«ខ្ញុំនឹងទទូចថា គ្រប់ប្រទេសណាតូ ត្រូវតែចំណាយយ៉ាងហោចណាស់ ៣ ភាគរយ។លោក បានបន្ថែមថា៖«ពីរភាគរយ គឺជាកិច្ចព្រមព្រៀងនៃសតវត្សរ៍ ជាពិសេស នៅពេលដែលយើងបង់ប្រាក់សម្រាប់ការពារជាតិ។ អ្នកដឹងទេថា យើងចំណាយសម្រាប់ការពារជាតិបែបនេះ។ វាគ្រាន់តែជារឿងមួយមិនគួរឲ្យជឿ»។

ចិន និយាយថា ខ្លួនបានចាត់វិធានការត្រួតពិនិត្យប្រឆាំងនាវាហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកមានជម្លោះ

2024/08/27 10:12:20 am        129
ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការត្រួតពិនិត្យកាលពីថ្ងៃចន្ទប្រឆាំងនឹងនាវាឆ្មាំសល្បាតឆ្នេរហ្វីលីពីនពីរគ្រឿងដែលបានចូលដែនទឹកនៅជិតតំបន់ជម្លោះ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង។ អង្គភាពឆ្មាំល្បាតឆ្នេរចិនបានចោទប្រកាន់ទីក្រុងម៉ានីលថាបានបញ្ជូននាវាពីរគ្រឿងចូលចតដោយខុសច្បាប់ក្នុងដែនទឹកក្បែរ តំបន់មានជម្លោះដែលចិនហៅឈ្មោះថា សៀនប៉ិន ជីវ (Xianbin Jiao) សម្រាប់តំបន់មានជម្លោះ Shoal Sabina ។ អង្គភាពឆ្មាំល្បាតឆ្នេរចិនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាទាំងនោះ បានបន្តបើកចូលទៅជិត នាវាឆ្មាំល្បាតឆ្នេររបស់ចិន ដែលតែងតែប្រឈមគ្រោះថ្នាក់ ។ ប្រភពដដែលបានបន្ថែមថា ឆ្មាំល្បាតឆ្នេរចិនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីនស្របតាមច្បាប់ ។ អង្គភាពឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានបញ្ជូននាវាចំនួនពីរគ្រឿង ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់នាវារបស់ខ្លួននៅក្នុងដែនទឹក Sabina Shoal ។ លោក ខុមម៉ូដូរ៉េ ចាយ តារ៉េឡា (Commodore Jay Tarriela) អ្នកនាំពាក្យរបស់អង្គភាពឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល បានប្រាប់សារព័ត៌មាន AFP ថា នៅពេលនាវាចូលទៅជិតដែនទឹកថ្មប៉ប្រះទឹក ពួកគេត្រូវបានបង្ខំឱ្យបោះបង់ចោលបេសកកម្មផ្គត់ផ្គង់ឡើងវិញ ដោយសារតែការដាក់ពង្រាយនាវាដ៏ច្រើនរបស់ចិន និងស្ថានភាពដែនសមុទ្រដ៏លំបាក៕

លោកស្រី Harris នាំមុខលោក Trump ៧ពិន្ទុក្នុងការស្ទង់មតិ

2024/08/26 01:16:36 pm        114
លោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបេតេយ្យ កាន់៧ពិន្ទុក្នុងដៃនាំមុខអតីតប្រធានាធិបតីលោក Trump ក្នុងការស្ទង់មតិថ្មីមួយនៅទូទាំងប្រទេស ដែលជាការនាំមុខចុងក្រោយជាថ្មី សម្រាប់លោកស្រី ខណៈការបោះឆ្នោតសកលជិតមកដល់។ការស្ទង់មតិមួយពីសាកលវិទ្យាល័យ ហ្វែ ឡេក ឌីកគីសុន (Fairleigh Dickinson) មានមូលដ្ឋាមនៅសហរដ្ឋអាមេរិក បានបញ្ចេញកាលពីចុងសប្ដាហ៍នេះ ដោយមើលឃើញថា លោកស្រី Harris កំពុងនាំមុខលោក Trump ៥០ ទល់៤៣%ទូទាំងប្រទេស។ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានកត់ចំណាំថា ការប្រកួតប្រជែង ឬ យ៉េនឌើ បានដើរតួនាទីដ៏សំខាន់ ក្នុងការរុញឲ្យលោកស្រីមានពិន្ទុនាំមុខ។ នៅពេលក្រុមអ្នកបោះឆ្នោត ត្រូវបានសូមឲ្យគិតអំពីការប្រកួតប្រជែងឬយ៉េនឌើ ការនាំមុខរបស់លោកស្រី Harris មានសន្ទុះខ្លាំង។នេះគឺជាការស្ទង់មតិចុងក្រោយដែលផ្ដល់ដំណឹងល្អដល់លោកស្រី Harris ទោះបីជា ក្រុមអ្នកយុទ្ធសាស្រ្តនយោបាយមួយចំនួន បានលើកឡើងថា វាឆាប់រហ័សពេកក្នុងការសន្និដ្ឋានអំពីការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។យោងតាមការស្ទង់មតិផ្សេងៗគ្នាចំនួន៣ទៀត បានឲ្យដឹងថា លោកស្រី Kamla Harris បានមុខបេក្ខជនមកពីគណបក្សសាធារដ្ឋលោក Donald Trump តិចតួច នៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់គឺរដ្ឋ North Carolina។យោងតាមការស្ទង់មតិរបស់សារព័ត៌មាន The Hill លោកស្រី Harris កំពុងនាំមុខលោក Trump ១,១ពិន្ទុនៅរដ្ឋ North Carolina។ចំណែកតាមការស្ទង់មតិរបស់វិទ្យាស្ថានព្យាករណ៍ការបោះឆ្នោតឆ្នាំ២០២៤ Silver Bulletin Presidential Model បង្ហាញថា ការនាំមុខរបស់លោកស្រី Harris បានធ្លាក់ចុះ ដោយទទួលបាន៤៦,៨ ខណៈលោក Trump ទទួលបានការគាំទ្រ៤៦,៥%នៅរដ្ឋ North Carolina៕

មហាជនយ៉ាងផុលផុសបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន

2024/08/26 12:35:18 pm        263
ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្ត​បន្ទាប់ ខណៈចលនានៃការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។តាមរយៈបណ្តាញសង្គមដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនូវគណនីផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយ​បានចូលថវិកាយ៉ាងគគ្រឹកគគ្រេងចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ជាការ​បង្ហាញ​នូវ​ទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផល​ប្រយោជន៍​រួម​របស់​ជាតិ​ទាំង​មូល​ផងដែរ វាផ្ទុយពីបុគ្គលមួយក្តាប់តូចដែលតែងតែអួតអាងថាខ្លួនស្នេហាជាតិ ស្រលាញ់​ជាតិ​តែ​មិនដែលមានវត្ត មាននៅស្រុកកំណើតខ្លួនឯង និងមិនដែលហ៊ាន​ចំណាយ​ថវិកា​សូម្បី​តែមួយ​រយរៀលដើម្បីជាតិ និងប្រជាជន មានតែដើរបោកលុយប្រជាជន និងពលករខ្មែរនៅ​ក្រៅ​ប្រទេស​យក​ដាក់ហោប៉ៅខ្លួនឯងជាដើមនោះ។សូមបញ្ជាក់ថា រាជារដ្ឋាភិបាល បាន​សម្រេច​បង្កើត«​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ​ក្នុងគោលបំណងដើម្បី​កៀគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយព្រំដែន ដោយកម្មវិធីមូលនិធិនេះ​ក៏​ជាការផ្ត​ល់ឱ​កាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅ​ក្នុង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍនជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពជាដើម៕ អត្ថបទ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការខូចខាតធ្ងន់ធ្ងរនៅច្រកព្រំដែនលីបង់-ស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងជំរុញឲ្យមាន «ការល្បាតជើងទឹក» ក្នុងសមុទ្របាល់ទិក អំឡុងទស្សនកិច្ច នៅស៊ុយអែត
11/27/2024 07:11 PM
មនុស្សម្នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ពេលព្យុះស៊ីក្លូនវាយប្រហារតំបន់ឆ្នេរប្រទេសស្រីលង្កា
11/27/2024 07:11 PM
បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី និយាយថា លោកមិនចង់ចាកចេញពីអង្គការណាតូទេ
11/27/2024 07:11 PM
នាយករដ្ឋមន្រ្តីចាំផ្ទះលីបង់ ជំរុញឲ្យអ៊ីស្រាអែលប្តេជ្ញាអនុវត្តបទឈប់បាញ់ និងដកទាហានចេញពីតំបន់ភាគខាងត្បូង
11/27/2024 06:11 PM
ពលរដ្ឋនៅក្នុងទីក្រុង Sanaa បង្ហាញសុទិដ្ឋិនិយម ក្រោយមានបទឈប់បាញ់នៅប្រទេសលីបង់
11/27/2024 06:11 PM
ប្រមុខការទូតកម្ពុជា នឹងញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ
11/27/2024 06:11 PM
ប្រជាជនកូរ៉េខាងត្បូង នៅតែប្រឆាំងមិនឲ្យបញ្ជូនអាវុធទៅអ៊ុយក្រែន
11/27/2024 06:11 PM
លោក ពូទីន មានក្តីសង្ឃឹមខ្ពស់ចំពោះវ៉ាក់សាំងការពារមហារីកដែលកំពុងត្រូវបានបង្កើតឡើង នៅក្នុងប្រទេសរុស្ស៊ី
11/27/2024 06:11 PM
ប្រធានសភាលីបង់៖ សង្រ្គាមជាមួយអ៊ីស្រាអែល គឺជាដំណាក់កាលគ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ
11/27/2024 06:11 PM