គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សរាប់ពាន់នាក់ តវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុល នៅមុនការបោះឆ្នោតរដ្ឋនៅអាល្លឺម៉ង់

2024/08/26 11:57:11 am        96
យោងតាមតួលេខរបស់នគរបាល បានឲ្យដឹងថា មនុស្សជាង ៤.០០០នាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុលនៅទីក្រុងអឺហ្វឺត(Erfurt) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។ដោយមានការបោះឆ្នោតរដ្ឋ នៅក្នុងរដ្ឋសឺរីនជៀ(Thuringia) ភាគខាងកើតប្រទេសអាល្លឺម៉ង់ នៅសប្តាហ៍ខាងមុខ ក្រុមអ្នកតវ៉ានៅទីក្រុង Erfurt រដ្ឋThuringia មានការព្រួយបារម្ភចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ ដែលកំពុងនាំមុខក្នុងការបោះឆ្នោតស្ទង់មតិ។អ្នកតវ៉ាម្នាក់ និយាយថា លោកគិតថា អ្វីដែលសំខាន់នោះ យើងចង់ផ្តល់ភាពក្លាហានដល់ប្រជាជន។ យើងភាគច្រើន នៅតែមានបំណងក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ហើយយើងចង់បង្ហាញថា មានពួកយើងជាច្រើននៅទីនេះ។ស្លាកសញ្ញាតវ៉ា និងក្រុមបាតុករជាច្រើននាក់ បានសំដៅទៅលើប្រធានគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ នៅរដ្ឋThuringia គឺលោក Bjoern Hoecke ។ អ្នកតវ៉ាម្នាក់ និយាយថា «សញ្ញាគឺជាការពិត ដែលមនុស្សកាន់តែច្រើន កំពុងចេញធ្វើបាតុកម្មប្រឆាំងគណបក្សជម្រើថ្មីស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់(AfD) និងប្រឆាំងលោក Hoecke ដោយសារលោកមានបំណងផ្លាស់ប្តូរអ្វីៗជាច្រើននៅរដ្ឋ Thuringia។លោក Hoecke ធ្លាប់ត្រូវបានកាត់ទោសពីបទប្រើប្រាស់ពាក្យរបស់របបណាស៊ី ក្នុងចំណោមសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសផ្សេងទៀត។ ការស្ទង់មតិថ្មីៗ បង្ហាញថាគណបក្សរបស់លោក ឈានមុខគេ ក្នុងការបោះឆ្នោត។

កូរ៉េខាងជើង សាកល្បងយានដ្រូនកំណត់គោលដៅ ខណៈមេដឹកនាំជំរុញឱ្យផលិតសព្វាវុធបន្ថែម

2024/08/26 11:20:41 am        126
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទ (២៦ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចុះត្រួតពិនិត្យការសាកល្បងសមត្ថភាពរបស់យានដ្រូនកំណត់គោលដៅដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេស។ KCNA បាននិយាយថា កាលពីថ្ងៃសៅរ៍ លោក គីម បានទៅពិនិត្យវិទ្យាស្ថានដ្រូននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពាររបស់កូរ៉េខាងជើង ហើយបានមើលការសាកល្បងដោយជោគជ័យនៃយានដ្រូនកំណត់អត្តសញ្ញាណ និងបំផ្លាញគោលដៅដែលបានកំណត់យ៉ាងត្រឹមត្រូវ បន្ទាប់ពីហោះហើរតាមបណ្តោយផ្លូវដែលកំណត់ទុកជាមុនផ្សេងៗគ្នា។KCNA បន្តថា លោក គីម បានអំពាវនាវឱ្យផលិតសព្វាវុធបន្ថែមទៀត ជាពិសេសយានដ្រូនអត្តឃាតដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងតាកទិក និងអង្គភាពប្រតិបត្តិការពិសេស ដូចជាយានដ្រូនវាយប្រហារអត្តឃាតក្រោមទឹក ក៏ដូចជាដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងដ្រូនវាយប្រហារពហុបំណង។ KCNA បន្ថែមថា លោក គីម ក៏បានអំពាវនាវឱ្យមានការតេស្តសាកល្បងបន្ថែមទៀតនៃកម្មវិធីប្រយុទ្ធរបស់យានដ្រូនដើម្បីបំពាក់យោធាកូរ៉េខាងជើងជាមួយគ្រឿងយុទ្ធោបករណ៍ទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ទីក្រុងព្យុងយ៉ាង បានបង្កើនសមត្ថភាពធ្វើសង្គ្រាមតាកទិករបស់ខ្លួន ពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់ ដែលមានបំណងវាយប្រហារកូរ៉េខាងត្បូង បន្ទាប់ពីមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងកម្មវិធីមីស៊ីលបាលិស្ទិក និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់ខ្លួន៕

លោកស្រី Harris រៃអង្គាសប្រាក់បាន ៥៤០លានដុល្លារ តាំងពីចាប់ផ្តើមយុទ្ធនាការប្រធានាធិបតី

2024/08/26 11:14:28 am        126
យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៥៤០លានដុល្លារ ក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះចាប់តាំងពីលោកស្រីបានចាប់ផ្តើមការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងការកើនឡើងនៃការបរិច្ចាគដែលហូរចូលក្នុងអំឡុងពេលសន្និបាតជាតិបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន។អនុស្សរណៈដែលបានចេញផ្សាយដោយអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជេន អូម៉ាលី ឌីលឡុន (Jen O'Malley Dillon) បាននិយាយថា ថវិកាចំនួន ៥៤០លានដុល្លារដែលរៃអង្គាសបានរួមបញ្ចូល ៨២លានដុល្លារដែលបានហូរចូលមកក្នុងអំឡុងពេលសប្តាហ៍នៃសន្និបាត ហើយជាសញ្ញានៃភាពសាទររបស់អ្នកប្រជាធិបតេយ្យសម្រាប់បេក្ខភាពរបស់លោកស្រី Harris។ លោកស្រី Dillon បាននិយាយថា៖ នេះជាតួលេខការរៃអង្គាសច្រើនបំផុតមិនធ្លាប់មានសម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេលខ្លីបែបនេះ»។លោកស្រី Harris បានក្លាយជាបេក្ខភាពប្រធានាធិបតីនៅថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden ដកខ្លួនមិនប្រជែងអាណត្តិថ្មី ក្រោមសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យដែលបារម្ភអំពីសមត្ថភាពស្មារតី និងវ័យរបស់លោក បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលថ្ងៃទី២៧ ខែមិថុនា ប្រឆាំងនឹងលោក Donald Trump។បេក្ខភាពលោកស្រី Harris បានបង្កើតសន្ទុះនៃការគាំទ្រដែលធ្វើឱ្យលោក Trump ស្ថិតក្នុងជំហរការពារ ហើយលោកបានជួបការលំបាកក្នុងការរក្សាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រី Harris និងបេក្ខភាពអនុប្រធានាធិបតី លោក ធីម វ៉លស៍ (Tim Walz) បានបន្តដំណើរយុទ្ធនាការតាមរថយន្តក្រុងឆ្លងកាត់រដ្ឋ ចចា (Georgia) ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រនៅក្នុងរដ្ឋដែលប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា៕

បញ្ហាធំៗចំនួនប្រាំ ដែលជាក្ដីកង្វល់សំខាន់សម្រាប់អ្នកបោះឆ្នោតអាមេរិក

2024/08/23 01:06:06 pm        93
គណបក្សប្រជាធិបតេយ្យគិតថា ក្តីសង្ឃឹមកំពុងវិលត្រលប់មកវិញ ដូចដែលអតីតស្ត្រីទីមួយ Michelle Obama បាននិយាយនៅក្នុងសុន្ទរកថារបស់លោកស្រីទៅកាន់សន្និបាតបក្សប្រជាធិបតេយ្យ (DNC) ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្មីៗនេះ គណបក្សនេះ បានចាប់ផ្តើមប្រមូលសន្លឹកឆ្នោតកាន់តែច្រើននៅក្នុងរដ្ឋប្រទាញប្រទង់ដ៏សំខាន់មិនធ្លាប់មាន ដែលជារឿយៗ ប្រែប្រួលរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលនឹងកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។ប៉ុន្តែដូចដែលលោក Barack Obama បានចង្អុលបង្ហាញនៅក្នុងសុន្ទរកថាសន្និបាតជាតិបក្សប្រជាធិបតេយ្យ ការប្រកួតប្រជែងនៅតែតឹងតែង ហើយគណបក្សនេះមានការងារជាច្រើនដែលត្រូវធ្វើដើម្បីឈ្នះការបោះឆ្នោត។បញ្ហាធំៗ៥ ដែលជាក្ដីកង្វល់សំខាន់សម្រាប់អ្នកបោះឆ្នោតអាមេរិកនៅក្នុងរដ្ឋមានភាពប្រទាញប្រទង់គ្នា ដូចជានៅរដ្ឋ Pennsylvania រដ្ឋ North Carolina និង Wisconsin។ ទី១ គឺបញ្ហាសេដ្ឋកិច្ច -ប្រសិនបើសេដ្ឋកិច្ចរឹងមាំ អ្នកបោះឆ្នោតនឹងលើកលែងឱ្យច្រើន។ ស្ថានភាពសេដ្ឋកិច្ចប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃក្នុងជីវិតរបស់ពួកគេ។ ទី២ គឺ បញ្ហាជនអន្តោប្រវេសន៍-ប្រសិនបើបញ្ហាមួយកំណត់អត្តសញ្ញាណនយោបាយរបស់លោក Trump នោះគឺជាការអះអាងរបស់លោកដែលថាប្រទេសនេះបានបាត់បង់ការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន។ យុទ្ធនាការឆ្នាំ២០១៦ របស់លោកសន្យាថានឹងសាងសង់របងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ។ ទី៣ គឺសិទ្ធិបន្តពូជ- ចាប់តាំងពីឆ្នាំ ១៩៨០ មក យុទ្ធនាការប្រធានាធិបតីត្រូវបានធ្វើឡើងដោយបេក្ខជនគណបក្សសាធារណរដ្ឋដែលប្រកាសពីការប្រឆាំងរបស់ពួកគេចំពោះការរំលូតកូន។ នេះពាក់ព័ន្ធនឹងការតែងតាំងចៅក្រមតុលាការកំពូលដែលនឹងសម្រេចកំណត់សិទ្ធិរំលូតកូន។ ទី៤ គឺគោលនយោបាយការបរទេស -នេះគឺជាការពិត ដែលទទួលស្គាល់ជាសកលថា គោលនយោបាយការបរទេសមិនមែនជាអាទិភាពរបស់អ្នកបោះឆ្នោតនោះទេ ប៉ុន្តែមានជម្លោះអន្តរជាតិពីរដែលកំពុងរំខានដល់ទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិក ហើយអាចជះឥទ្ធិពលលើមនុស្សនៅលើសន្លឹកឆ្នោត។ សំខាន់គឺការបែកបាក់គ្នាច្រើនរវាងបក្សធំៗទាំង២។ និងទី៥ គឺ បញ្ហាប្រជាធិបតេយ្យ- លទ្ធិប្រជាធិបតេយ្យមាននៅលើសន្លឹកឆ្នោតពីមុន ដូចជាឆ្នាំ២០២២ ថ្មីៗនេះ។ នោះគឺជាក្តីកង្វល់សម្រាប់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ទោះបីជាតាមរបៀបផ្សេងៗគ្នាក៏ដោយ៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីព្រឹកនេះ សម្រេចអនុម័តលើសេចក្តីព្រាងច្បាប់​ស្តីពីប្រព័ន្ធទឹកកខ្វក់

2024/08/23 12:58:38 pm        131
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំនា​ឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រា​ង​ច្បាប់​ស្តីពី​ប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្ត​នីតិ​វិធី​ក្នុង​ការ​ស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និង​អាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។សេចក្តី​ព្រាង​ច្បាប់នេះ បន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថា និង​ក្លាយ​ជា​ឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការ​ជួស​ជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំ​ណង​ធានា​ប្រសិទ្ធ​ភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួម​ចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវសុខមាលភាព សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

សង្គ្រាមពាណិជ្ជកម្មឡើងកម្ដៅខ្លាំង ខណៈសហភាពអឺរ៉ុបគ្រោងដំឡើងពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិន

2024/08/23 11:54:28 am        64
អត្រាដែលបានកែសម្រួលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់គណៈកម្មការសហភាពអឺរ៉ុបលើការឧបត្ថម្ភធនដែលត្រូវបានចោទប្រកាន់សម្រាប់ការនាំចូលរថយន្តអគ្គិសនីផលិតដោយប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប។ គណៈកម្មការដែលដោះស្រាយគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ខ្លួននៅតែជឿជាក់ថាការផលិតរថយន្តអគ្គិសនី ឬ EV របស់ចិន បានទទួលអត្ថប្រយោជន៍ពីការឧបត្ថម្ភធនយ៉ាងច្រើន។ ដូច្នេះ ខ្លួនបានស្នើការដំឡើងពន្ធជាកាតព្វកិច្ចចន្លោះពី១៧ទៅ៣៦,៣% លើក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងរថយន្តTesla ផលិតក្នុងប្រទេរសចិន នៅពេលនាំចេញផលិតផលរបស់ពួកគេទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ថយន្ត BYD ដែលកំពុងនាំមុខគេលើទីផ្សារនានារបស់អឺរ៉ុប នឹងប្រឈមការដំឡើងពន្ធ១៧% ធ្លាក់ចុះពី១៧,៤% និងថយន្ត Geely នឹងបង់ពន្ធ១៩,៣ % ដែលកន្លងទៅបង់ពន្ធ១៩,៩ រយ និង រថយន្តម៉ាក SAIC បង់ពន្ធអតិបរមា ៣៦,៣ % ធ្លាក់ចុះពី៣៧,៦%។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនផ្សេងទៀត ដែលបានសហការជាមួយទីក្រុងព្រុចសែលក្នុងការស៊ើបអង្កេតរបស់ពួកគេនឹងមើលឃើញការដំឡើងពន្ធ ២១,៣ % កើនឡើងបន្តិចពី២០,៨ % ដែលធ្លាប់បានស្នើឡើងកាលពីកន្លងទៅ។ ក្រសួងពាណិជ្ជកម្មចិនបានរិះការដំឡើងពន្ធរបស់សហភាពអឺរ៉ុបថាជា អ្នកការពារនិយម និងខ្វះភស្តុតាង ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អាជីវកម្មចិន។កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាន ជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មដោយការដំឡើងពន្ធ ដែលបានកែសម្រួលដោយនិយាយថាទង្វើរបស់សហភាពអឺរ៉ុបបាននាំមកនូវ ហានិភ័យនិងភាពមិនច្បាស់លាស់ដ៏ធំធេង សម្រាប់ប្រតិបត្តិការ និងការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុប៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​ចំពោះ​សុខុមាលភាពស្រ្ដី

2024/08/23 11:53:27 am        105
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុង​ក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូ​វបា​ន​បង្កើត​ឡើងនៅឆ្នាំ២០២១ ដោយ​កម្ពុជា​បន្ត​គាំទ្រ​ចំពោះ​ការ​បោះជំហាន​ជា​យុទ្ធសាស្រ្ដ​នៅ​ក្នុង​ទិស​ដៅ​ដ៏ត្រឹមត្រូវនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ច​ដែល​គិតគូរ​ពី​សុខុមាល​ភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៤​នេះ។តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះ​ដែល​ទទួល​បាន​ពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​ថ្នាក់​ដឹកនាំអាស៊ាន ក្នុងការលើកកម្ពស់ និងទទួលស្គាល់តម្លៃនៃការងារមើលថែ ទាំងបាន​ប្រាក់​កម្រៃ និងមិនបានប្រាក់កម្រៃ ក៏ដូចជាការងារបម្រើតាមផ្ទះរបស់ស្រ្ដីផងដែរ។ សម្ដេច​ធិបតី​មាន​ប្រសាសន៍​ដោយមោទនភាព​ចំពោះ​វេទិកា​នេះ​ថា​ការ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសម្រាប់ប្រជាជនអាស៊ាន ដើម្បី​រៀបចំអាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ និងនិរន្តរភាព ក្នុងការឆ្លើតតប​ទៅ​នឹង​វិបត្តិ​ស្មុគ​ស្មាញ និងបញ្ហាប្រឈមថ្មីៗ ខណៈសេដ្ឋកិច្ចដែលគិតគូរពីមុខុមាលភាព បានឆ្លើយ​តប​នឹង​គោល​ដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាច្រើន។សម្ដេចជម្រាបថា គោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់​កាលទី១ ក៏មានបេសកកម្ម និងគោលបំណងរួមគ្នា ជាពិសេសលើកិច្ចខិតខំប្រឹងប្រែង ក្នុង​ការផ្ដល់ការការពារសង្គម សម្រាប់ស្រ្ដីទាំងអស់គ្នា។ សម្ដេចបន្តថា ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា ទើបតែបានដាក់ចេញនូវ ផែនការបង្ហាញផ្លូវឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល ២០២៤-២០៣៥ កម្មវិធី និងគម្រោងមួយចំនួនត្រូវបានដាក់ចេញរួមមាន ការពង្រីក​មូល​និធិ​សុខុមាលភាពសុខាភិបាលសម្រាប់គ្រួសារដែលងាយរងគ្រោះ និងសេវា​ថែទាំសុខ​ភាព​ ដើម្បី​សម្រេច​បាន​នូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សមាជបក្សប្រជាធិបតេយ្យបានបញ្ចប់ដោយលោកស្រី Harris ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីផ្លូវការជាប្រវត្តិសាស្ត្រ

2024/08/23 11:51:39 am        50
លោកស្រីអនុប្រធានាធិបតី Kamala Harris បានបិទសមាជជាតិរបស់បក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅពេលលោកស្រីបានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការជាប្រវត្តិសាស្ត្ររបស់គណបក្សលោកស្រី ហើយចាប់យកឱកាសដែលនៅសល់មួយចំនួនរបស់លោកស្រីដើម្បីទាក់ទាញទស្សនិកជនរាប់លាននាក់។ លោកស្រី Harris នឹងដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្រោយលោកប្រធានាធិបតី Joe Biden បានបញ្ចប់ការប្រកួតប្រជែងបោះឆ្នោតឡើងវិញ ហើយបានគាំទ្រលោកស្រីឱ្យជំនួសរូបលោកនៅលើសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។ មន្ត្រីយុទ្ធនាការសុំមិនបញ្ចេញឈ្មោះនិយាយថា លោកស្រី Harris មានគោលបំណងបីសម្រាប់សុន្ទរកថារបស់ខ្លួន ។ មន្ត្រីរូបនេះបាននិយាយថាលោកស្រីនឹងចែករំលែកសាវតារបស់ខ្លួនចេញពីគ្រួសារវណ្ណៈកណ្តាល ដើម្បីការពារអ្នកដទៃក្នុងឋានៈជារដ្ឋអាជ្ញា ផ្ទុយពីចក្ខុវិស័យសុទិដ្ឋិនិយមរបស់លោកស្រីជាមួយនឹងរបៀបវារៈរបស់លោកTrump និងជំរុញឱ្យមានស្មារតីស្នេហាជាតិ។លោកស្រី Harris បាននិយាយយ៉ាងខ្លីទៅកាន់សមាជបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលលោកស្រីបានថ្លែងអំណរគុណដល់លោក Biden និងបានអបអរសាទរកំណត់ត្រារបស់លោកជាប្រធានាធិបតី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សា​លើរបៀបវារៈចំនួន៤

2024/08/23 11:30:26 am        149
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង​ពិភាក្សាលើរបៀបវារៈចំនួន៤ ៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួច​ជាកញ្ចប់​ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ទី៣. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជាភាគី នៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការ​សហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់​ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ ការផ្តល់អនុលោមភាព ដោយឈរ​លើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។ទី៤. បញ្ហាផ្សេងៗ។

ប្រធានាធិបតីអាមេរិកបន្ទាប់ អាចប្រឈមមុខនឹងពិភពលោកដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីឆ្នាំ១៩៤៥

2024/08/23 11:16:23 am        106
យោងតាមគណៈកម្មាធិការទ្វេបក្សដែលបង្កើតឡើងដោយសភាអាមេរិក ដើម្បីសិក្សាពីហានិភ័យនៃសង្រ្គាមពិភពលោកដែលជិតមកដល់បានឱ្យដឹងថា មេដឹកនាំបន្ទាប់ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះ នឹងប្រឈមមុខនឹងស្ថានភាពយុទ្ធសាស្ត្រដ៏លំបាកបំផុត និងពិភពលោកដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីឆ្នាំ១៩៤៥ ដែលជាឆ្នាំបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។គណៈកម្មការយុទ្ធសាស្ត្រការពារជាតិរបស់អាមេរិក ដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ២០២២ បានចេញរបាយការណ៍របស់ខ្លួនកាលពីមួយខែមុន ដោយព្រមានត្រង់ៗថា ប៉ុន្មានឆ្នាំខាងមុខនេះ «អាចរួមបញ្ចូលសក្តានុពលសម្រាប់សង្រ្គាមដ៏ធំជិតមកដល់» ប្រហែលជាក្នុងពេលដំណាលគ្នាជាមួយចិន រុស្ស៊ី និងប្រទេសដទៃទៀត ហើយសហរដ្ឋអាមេរិក អាចនឹង «មិនបានត្រៀមខ្លួនរួចរាល់ទេ»។របាយការណ៍បានបន្តថា គ្រោះថ្នាក់ទាំងនោះឥឡូវនេះកាន់តែធ្ងន់ធ្ងរជាងកំឡុងឆ្នាំដំបូងនៃសង្គ្រាមត្រជាក់ ដោយហានិភ័យជាច្រើនទៀតកំពុងតែលេចឡើងបន្តិចម្ដងៗ។ ថាតើភាគីណាមួយនៅក្នុងនយោបាយអាមេរិកចង់ចូលរួមជាមួយគ្រោះថ្នាក់ពិភពលោកទាំងនោះក្នុងឆ្នាំបោះឆ្នោតនេះ នៅតែជាសំណួរពិបាកឆ្លើយមួយទៀត។ ខណៈពេលដែលមន្ត្រីអាមេរិក ជជែកពីការរៀបចំយោធារបស់ចិនដើម្បីក្រសោបយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ រួមទាំងតម្រូវការគាំទ្រអ៊ុយក្រែន និងរារាំងរុស្ស៊ីពីការដណ្តើមយកទឹកដីអឺរ៉ុបបន្ថែមទៀត គូប្រជែងប្រធានាធិបតីអាមេរិកទាំងពីរគឺលោកស្រី Kamala Harris និងលោក Donald Trump បានបន្តការប្ដេជ្ញារបស់ពួកគេក្នុងទ្រង់ទ្រាយធំ និងក្លាហាន ប៉ុន្តែផ្តោតភាគច្រើនលើបញ្ហាក្នុងស្រុកប៉ុណ្ណោះ។ជាការពិតណាស់ មិនមែនការសម្រេចចិត្តក្នុងនយោបាយអាមេរិកទាំងអស់ត្រូវតែរង់ចាំប្រធានាធិបតីបន្ទាប់ទេ។ ដោយមានបញ្ជាការយោធាជាច្រើនរបស់មន្ទីរបញ្ចកោណ និងសហរដ្ឋអាមេរិក ការរៀបចំផែនការកំពុងដំណើរការយ៉ាងល្អរួចទៅហើយសម្រាប់សមយុទ្ធយោធាដ៏ធំនៅឆ្នាំ២០២៥ ដែលជាលើកដំបូងនឹងមើលឃើញកងកម្លាំងសំខាន់ៗផ្លាស់ទីពីដីគោកអាមេរិក ដើម្បីគាំទ្រដល់សមយុទ្ធក្នុងពេលដំណាលគ្នាទាំងនៅអឺរ៉ុប និងប៉ាស៊ីហ្វិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល ខណៈមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
11/27/2024 08:11 PM
តុលាការ៖ មេដឹកនាំប្រឆាំងអាល់បានី លោក Berisha ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ
11/27/2024 08:11 PM
លោក Erdogan៖ ទួរគីត្រៀមខ្លួនជាស្រេច ដើម្បីជួយឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា
11/27/2024 08:11 PM
អ្នកនាំពាក្យ៖ បារាំងនឹងរួមចំណែកអនុញ្ញាតឲ្យបទឈប់បាញ់លីបង់មានជារៀងរហូត
11/27/2024 07:11 PM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស អំពាវនាវឲ្យឆាប់ចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងចូលរួមពិធីរំលឹកទិវាជ័យម្នះ នៅទីក្រុងមូស្គូ ក្នុងខែឧសភា
11/27/2024 07:11 PM
ការខូចខាតធ្ងន់ធ្ងរនៅច្រកព្រំដែនលីបង់-ស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងជំរុញឲ្យមាន «ការល្បាតជើងទឹក» ក្នុងសមុទ្របាល់ទិក អំឡុងទស្សនកិច្ច នៅស៊ុយអែត
11/27/2024 07:11 PM
មនុស្សម្នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ពេលព្យុះស៊ីក្លូនវាយប្រហារតំបន់ឆ្នេរប្រទេសស្រីលង្កា
11/27/2024 07:11 PM
បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី និយាយថា លោកមិនចង់ចាកចេញពីអង្គការណាតូទេ
11/27/2024 07:11 PM