សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីននិយាយថា ឆ្មាំល្បាតឆ្នេរចិន កំពុងបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង

2024/05/01 01:09:06 pm        228
ហ្វីលីពីន នៅថ្ងៃពុធ (០១ ឧសភា) នេះបានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិន ពីការបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានប្រើប្រាស់កាណុងបាញ់ទឹក ដែលបានបង្កការខូចខាតដល់នាវាពីរគ្រឿងរបស់ហ្វីលីពីន។ក្រុមមន្ត្រីហ្វីលីពីនបាននិយាយថា នាវាឆ្មាំល្បាតឆ្នេរមួយគ្រឿង និងកប៉ាល់នេសាទមួយគ្រឿងបានរងការខូចខាតកាលពីថ្ងៃអង្គារ ដោយសារកាណុងបាញ់ទឹកដែលឆ្មាំល្បាតឆ្នេរចិន ក្នុងពេលដែលកំពុងធ្វើដំណើរទៅកាន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ដើម្បីជួយអ្នកនេសាទហ្វីលីពីននៅក្នុងតំបន់នោះ។អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក ជេយ តារៀលឡា (Jay Tarriela) និយាយថា «ឆ្មាំល្បាតឆ្នេរចិនឥឡូវនេះបានបង្កើនភាពតានតឹង និងកម្រិតនៃការខឹងសម្បាររបស់ពួកគេផងដែរ ឆ្ពោះទៅរកនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន»។ លោក តារៀលឡា បន្ថែមថា ខណៈពេលដែលការប្រើប្រាស់កាណុងបាញ់ទឹករបស់ចិនមិនទាន់ជាការវាយប្រហារដោយប្រដាប់អាវុធនៅឡើយទៅលើនាវា និងបុគ្គលិករបស់ខ្លួន ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធទឹកនៅពេលកំណត់គោលដៅលើនាវាហ្វីលីពីន។ពុំមានប្រទេសណាមានអធិបតេយ្យភាពលើតំបន់ ស្កាបូរ៉ូ ស្ហូល ដែលជាកន្លែងនេសាទដ៏សំខាន់ប្រើប្រាស់ដោយប្រទេសមួយចំនួននៅជិតផ្លូវដឹកជញ្ជូនធំៗនេះទេ។ ថ្មប៉ប្រះទឹកនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ហើយបានក្លាយជាកន្លែងនៃការប្រឈមមុខគ្នាជាច្រើនរវាងចិន និងហ្វីលីពីន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

កោះតៃវ៉ាន់ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់សមយុទ្ធចិន ក្រោយមេដឹកនាំថ្មីចូលកាន់តំណែង

2024/05/01 01:05:55 pm        218
ប្រមុខមន្រ្តីសន្តិសុខតៃវ៉ាន់ នៅថ្ងៃពុធ (០១ ឧសភា) នេះបាននិយាយថា កោះតៃវ៉ាន់ កំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នចំពោះការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឈីងទឺ (Lai Ching-te) ក្នុងខែនេះ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាប់ផ្តើមសមយុទ្ធបែបនេះក្នុងខែមិថុនា។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក ឡៃ ដោយជឿជាក់ថាលោកជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលចិន បានច្រានចោលសំណើម្តងហើយម្តងទៀតនៃការចរចារបស់លោក ឡៃ រួមទាំងសំណើកិច្ចពិភាក្សាមួយដែលបានលើកឡើងកាលពីសប្តាហ៍មុន។លោក ឡៃ ដូចនឹងមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែរគឺបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ អ្នកទាំងពីរនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ លោក លៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។យោធារបស់ចិន ក្នុងអំឡុងពេលបួនឆ្នាំកន្លងមកនេះ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងច្រើនជុំវិញកោះតៃវ៉ាន់។ ប្រភពសន្តិសុខដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានព្រមានម្តងហើយម្តងទៀតថាប្រទេសចិន អាចបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះលោក ឡៃ ដោយប្រើយោធា។ចាប់តាំងពីការឈ្នះឆ្នោតខែមករា របស់លោក ឡៃ មក ប្រទេសចិន បានរក្សាសម្ពាធជាបន្តបន្ទាប់លើកោះតៃវ៉ាន់ រួមទាំងការយាមល្បាតរបស់ឆ្មាំល្បាតឆ្នេរនៅជិតប្រជុំកោះមួយក្រុមដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្រចិន និងការបើកផ្លូវអាកាសថ្មីនៅច្រកសមុទ្រតៃវ៉ាន់ ដែលទីក្រុងតៃប៉ិ និយាយថា គំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍៕

ព្រះមហាក្សត្រថៃ រាជានុម័តឱ្យអតីតអ្នកការទូត លោក Maris ធ្វើជារដ្ឋមន្ត្រីការបរទេស

2024/05/01 01:02:30 pm        220
សារព័ត៌មានរាជវង្សរបស់ប្រទេសថៃ (Royal Gazette) បាននិយាយនៅថ្ងៃពុធ (០១ ឧសភា) នេះថា អ្នកការទូតចូលនិវត្តន៍ លោក ម៉ារីត សាងៀមផុង្ស (Maris Sangiampongsa) ត្រូវបានរាជានុម័តឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះដោយព្រះមហាក្សត្រថៃ។លោក ម៉ារីត វ័យ ៦៥ ឆ្នាំគឺជាអតីតឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅអូស្ត្រាលី និងកាណាដា និងជាទីប្រឹក្សារបស់អ្នកកាន់តំណែងរដ្ឋមន្ត្រីការបរទេសពីមុន គឺលោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-Nukara) ដែលបានលាលែងពីតំណែងដោយមិននឹកស្មានដល់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានបាត់បង់តំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីថ្មី។ការតែងតាំងនេះធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ នៅពេលដែលប្រទេសថៃ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការគ្រប់គ្រងជម្លោះដែលកំពុងបន្តនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាប្រទេសជិតខាង ដែលសង្រ្គាមស៊ីវិលរវាងយោធាកំពុងកាន់អំណាច និងសម្ព័ន្ធកងទ័ពជនជាតិភាគតិច និងចលនាតស៊ូ កំពុងកើនឡើងខ្លាំង។ប្រទេសថៃ បាននិងកំពុងដាក់សម្ពាធដល់ប្លុកតំបន់អាស៊ាន ឱ្យមានសកម្មភាពកាន់តែខ្លាំងក្នុងការព្យាយាមស្វះស្វែងរកដំណោះស្រាយ បន្ទាប់ពីបរាជ័យផែនការសន្តិភាពរបស់ខ្លួនដែលមិនទទួលបានការវិវត្តន៍ក្នុងរយៈពេលបីឆ្នាំចាប់តាំងពីត្រូវបានប្រកាស។ សមាជិកសំខាន់ៗមួយចំនួនបានខកចិត្តចំពោះការបដិសេធរបស់របបសឹកក្នុងការចូលរួមសម្របសម្រួលបញ្ជប់ជម្លោះជាមួយគូប្រជែងរបស់ពួកគេ៕

លោក ហ្សេឡិនស្គី៖ យើងត្រូវតែបង្កើនល្បឿននៃការបញ្ជូនសព្វាវុធសម្រាប់ទាហានជួរមុខ

2024/05/01 12:50:03 pm        217
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវការ «ការបង្កើនល្បឿនដ៏សំខាន់»ក្នុងការបញ្ជូនសព្វាវុធពីដៃគូរបស់ខ្លួន ដើម្បីឲ្យកងទ័ពរបស់ខ្លួនប្រឈមមុខនឹងការជំរុញកងទ័ពរុស្ស៊ីក្នុងតំបន់ជាច្រើននៅជួរមុខ។លោក ហ្សេឡិនស្គី បានធ្វើអត្ថាធិប្បាយរបស់ខ្លួននៅក្នុងវីដេអូពេលយប់ ចំពេលមានការទទួលស្គាល់ពីមេបញ្ជាការជាន់ខ្ពស់របស់លោកថា កងកម្លាំងរបស់អ៊ុយក្រែន បានដកថយពីភូមិនានា នៅក្នុងផ្នែកខ្លះនៃការប្រឈមមុខដ៏ក្តៅបំផុត នៅក្នុងសង្គ្រាមដែលមានរយៈពេលពីរឆ្នាំហើយនោះ។លោក បាននិយាយថា៖«យើងត្រូវការការបង្កើនល្បឿនដ៏សំខាន់នៃការផ្គត់ផ្គង់ ដើម្បីបង្កើនសមត្ថភាពរបស់ទាហានរបស់យើង»។លោកបានចង្អុលបង្ហាញជាពិសេសចំពោះការបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្លាក់ចុះនៃការផ្គត់ផ្គង់រយៈពេល ៦ខែ ដែលមានសារៈសំខាន់ ក្នុងការកែតម្រូវស្ថានភាព នៅចំណុចសំខាន់ៗ នៅក្នុងជួរមុខចម្ងាយ ១.000 គីឡូម៉ែត្រ (៦០០ ម៉ាយ)។លោក ហ្សេឡិនស្គី បានបន្តថា៖ «យើងពឹងផ្អែកខ្លាំងណាស់លើការបញ្ជូនសព្វាវុធភ្លាមៗពីសហរដ្ឋអា មេរិក»។

អឺរ៉ុប បើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញការព្រួយបារម្ភព័ត៌មានមិនពិត

2024/05/01 12:31:44 pm        252
សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook និង Instagram។ មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានយក្សមួយនេះ ប្រហែលជាពុំបានធ្វើអ្វីឲ្យគ្រប់គ្រាន់ដើម្បីការពារអ្នកប្រើប្រាស់ពីការផ្សាយព័ត៌មានមិនពិត។គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Meta អាចនឹងបំពានច្បាប់សេវាកម្មឌីជីថល ដែលតម្រូវឱ្យអាជីវកម្មមានចំណាត់ការប្រឆាំងទៅនឹងខ្លឹមសារខុសច្បាប់។ អ្នកបំពាន អាចត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។គណៈកម្មាការ បានសង្ស័យថាក្រុមហ៊ុន Meta ថាពុំបានដាក់ការការពារឲ្យបានគ្រប់គ្រាន់ប្រឆាំងការផ្សាយពាណិជ្ជកម្មឆរបោក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ គណៈកម្មការ ក៏មានការព្រួយបារម្ភផងដែរអំពីកង្វះការបង្ហាញពិតប្រាកដដែលមានប្រសិទ្ធភាព និងឧបករណ៍ត្រួតពិនិត្យក្នុងការបោះឆ្នោត។វិធានការនេះ ធ្វើឡើងនៅមុនពេលការបោះឆ្នោតនៅខែមិថុនាសម្រាប់សភាអឺរ៉ុប។ អ្នកសង្កេតការណ៍មួយចំនួន ព្រួយបារម្ភពីភ្នាក់ងារបរទេស រួមទាំងអ្នកមកពីប្រទេសរុស្ស៊ី ដែលអាចជ្រៀតជ្រែកក្នុងការបោះឆ្នោត។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រសិនបើមន្ត្រីសង្ស័យថាមានការរំលោភបំពាន ពួកគេនឹងមានចំណាត់ការ ជាពិសេសនៅក្នុងពេលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

អ្នកគាំទ្រ លោក Trump មកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អំឡុងពេលជម្រះក្តីនៅក្រុងញូវយ៉ក

2024/05/01 11:03:29 am        145
អ្នកគាំទ្រ លោក ដូណាល់ត្រាំ ជាង២០នាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ កាលពីថ្ងៃអង្គារ ដោយស្រែកហៅឈ្មោះរបស់លោក និងគ្រវីបដា ដែលមានអំណានថា «TRUMP 24» ។អង្គការសាធារណៈក្នុងស្រុកមួយ បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់បន្ទាប់ពី លោក Trump បានត្អូញត្អែរថាពុំមានមនុស្សច្រើនគ្រប់គ្រាន់ក្នុងការតវ៉ាទៅនឹងការជម្រះក្តីនេះទេ។នាង Bernard Chow ប្រជាជនទីក្រុងញូវយ៉ក បាននិយាយថា សហរដ្ឋអាមេរិក និងទីក្រុងញូវយ៉កអាចប្រើប្រាស់ឲ្យមានការផ្លាស់ប្តូរ។ ប្រទេសរបស់យើងនឹងក្ស័យធនពិតប្រាកដក្នុងពេលឆាប់ៗនេះ លុះត្រាណាតែមាននរណាម្នាក់នឹងធ្វើអ្វីមួយអំពីរឿងនេះ ហើយយើងជឿថា លោក Trump នឹងជាអ្នកដែលនៅទីនោះ ដើម្បីធ្វើអ្វីមួយចំពោះការក្ស័យធននេះ។វាគ្រាន់តែជារឿងដ៏អាក្រក់ ក្រោមការដឹកនាំរបស់ លោក Joe Biden យើងចាំបាច់ត្រូវតែឲ្យលោកចាកចេញ។ នាងបាននិយាយថា យាយតារបស់នាង ដែលជាអ្នកប្រជាធិបតេយ្យពេញមួយជីវិត នឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅឆ្នាំនេះ។

កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងរងការរិះគន់

2024/05/01 10:56:09 am        112
នៅពេលដែលមន្ត្រីអាមេរិក ត្រូវការចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមអាហ្វហ្គានីស្ថាន ពួកគេបានងាកទៅរកប្រទេសកាតា។ជាមួយនឹងរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួន នៅអ៊ុយក្រែន កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់អ្វីដែលជាការទំនាក់ទំនងដ៏តិចតួចរវាងភាគីទាំងពីរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសវាលខ្សាច់ដ៏តូចមួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងអចលនទ្រព្យ ដែលកំពុងរីកចម្រើន ជាមួយនឹងប្រាក់ចំណូលពីតំបន់ឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក។ ប្រទេសនេះ ក៏ជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាផងដែរ។ប៉ុន្តែកាន់តែខ្លាំងឡើងក្នុងអំឡុងពេល៦ខែនៃសង្រ្គាមនៅតំបន់ហ្កាហ្សា តួនាទីរបស់កាតាជាអ្នកសម្រុះសម្រួល បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។ទីក្រុងដូហា បានទទួលជោគជ័យមានកម្រិតក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក និង មន្ត្រីអ៊ីស្រាអែល។កិច្ចចរចាបទឈប់បាញ់ជុំថ្មី នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ មានអេហ្ស៊ីប ជំនួសឲ្យប្រទេសកាតា ក្នុងតួនាទីដឹកនាំកិច្ចការនេះ។ប្រទេសកាតា និយាយថា ខ្លួនកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួន។ នៅចុងសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Majed Al-Ansari បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែលថា កាតាររំពឹងថា នឹងមាន «ការប្តេជ្ញាចិត្តកាន់តែច្រើន និងកាន់តែមានភាពហ្មត់ចត់» នៅក្នុងការចរចាពីភាគីទាំងពីរ។

អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យលោក បៃដិន ផ្អាកបញ្ជូនសព្វាវុធទៅអ៊ីស្រាអែលជាបន្ទាន់

2024/05/01 10:53:12 am        140
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)ក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យលោកប្រធានាធិបតី បៃដិន (Biden) ផ្អាកជាបន្ទាន់នូវការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលអង្គការនេះ បានបន្តការចោទប្រកាន់ថា យោធាអ៊ីស្រាអែល កំពុងបំពានច្បាប់អន្តរជាតិ។អង្គការលើកលែងទោសនេះ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវថ្មីដែលផ្តល់ដល់រដ្ឋបាលលោក បៃដិន បានរៀបរាប់លម្អិតអំពីអាវុធដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ីស្រាអែល «ត្រូវបានប្រើប្រាស់ នៅក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ និងក្នុងលក្ខណៈដែលមិនស្របនឹងច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក»។លោកស្រី អាម៉ានដា ក្លាស៊ីង (Amanda Klasing) ប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលជាមួយអង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលរដ្ឋបាលលោក បៃដិន បន្តប្រកាន់ភ្ជាប់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនបំពានច្បាប់មនុស្សធម៌អន្តរជាតិជាមួយនឹងអាវុធ ដែលផ្តល់ដោយសហរដ្ឋអាមេរិក នៅពេលដែលការស្រាវជ្រាវរបស់យើងបានបង្ហាញផ្ទុយពីនេះទៅវិញ ហើយអ្នកជំនាញច្បាប់អន្តរជាតិ ក៏មិនយល់ស្របដែរ។លោកស្រី ក្លាស៊ីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកប្រធានាធិបតី បៃដិន ត្រូវតែបញ្ចប់ការអនុលោមរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលដែលមានការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ហើយផ្អាកជាបន្ទាន់នូវការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល»។ការអំពាវនាវរបស់អង្គការនេះ បានធ្វើឡើង នៅពេលដែលសេតវិមានប្រឈមនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៨ ឧសភា ដើម្បីបញ្ជាក់ដល់សភាថា អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល កំពុងត្រូវបានប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ ដោយមានរបាយការណ៍មួយចំនួនបង្ហាញថា មានការខ្វែងគំនិតគ្នា នៅក្នុងក្រសួងការបរទេសអាមេរិកលើបញ្ហានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេសមិនមែនទ័ពធ្វើការបះបោរនោះឡើយ

2024/05/01 10:37:00 am        123
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមបក្សពួកជ្រុលនិយម ឬក្រុមឧទ្ទាមក្រៅច្បាប់ថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ កាលពីកន្លង ទៅថ្មីៗនេះ ហើយបានបណ្តាលឲ្យយោធិនពលីជីវិតចំនួន២០នាក់ យ៉ាងសោកសង្រែកនោះ គឺកើតឡើងដោយសារបញ្ហាបច្ចេកទេស មិនមែនទ័ពធ្វើការប៉ះបោរដូចការប្រឌិតរឿង​របស់ជនក្បត់ជាតិ​បីជំនាន់ សម រង្ស៊ីនោះឡើយ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ​នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅកាន់ទណ្ឌតិក្បត់ ជាតិបីជំនាន់ សម រង្ស៊ីថា ករណីផ្ទុះគ្រាប់នៅយោធ​ភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសនោះទេ ហើយចំពោះបញ្ហានេះ សម្តេចក៏បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួង​ការពារជាតិកម្ពុជាធ្វើការឆ្លើយបំភ្លឺ និងឆ្លើយតបរួចទៅហើយដែរ ប៉ុន្តែទោះជាយ៉ាងណា សម្តេចធិបតី​មានការហួសចិត្តចំពោះទណ្ឌិតក្បត់ជាតិរូបនេះដែលហ៊ានធ្វើខណៈគេកំពុងកើតទុក្ខនិង មានសេចក្តីរន្ធត់​ចំពោះឧបទ្ទវហេតុមួយនេះ។សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរថាករណីផ្ទុះគ្រាប់នៅ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ជាករណីកងទ័ពបះបោរនោះ ត្រូវបានអ្នក នាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលភ្លាមៗផងដែរ ដោយក្រសួងការពារជាតិបានហៅ ការប្រឌិតរឿងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ជាការញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានផ្តាំទៅទណ្ឌិត ក្បត់ជាតិបីជំនាន់ និង​បក្សពួកឲ្យបញ្ឈប់ការស្រមើរស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសថា មិនមានការរៃអង្គាសលុយ ឬបង្កើតមូលនិធិ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោឡើយ

2024/05/01 10:32:28 am        163
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា មិនមានការរៃអង្គាស លុយ ឬបង្កើតនូវមូលនិធិសម្រាប់យកទៅធ្វើព្រែកជីកហ្វូណនតេជោ នោះឡើយ ខណៈគម្រោងដ៏ធំដែលនឹងត្រូវចំណាយថវិកាជិតពីរពាន់លានដុល្លារនេះ រាជរដ្ឋាភិបាល នឹងសាងសង់ឡើងតាមរយៈប៊ីអូធី ពោលគឺចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនរបស់បរទេស។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ គម្រោងព្រែកជីកហ្វូណតេជោ នឹងត្រូវធ្វើឲ្យបានសម្រេច​ជោគជ័យជាដាច់ខាត ហើយការធ្វើនេះក៏មិនមែនខ្ចីលុយគេដែរ គឺរាជរដ្ឋាភិបាលចាប់ដៃគ្នាជាមួយ​ក្រុមហ៊ុន​ឯកជនរបស់ចិនដើម្បីធ្វើការវិនិយោគ។នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ដើម្បី​បម្រើផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ផងដែរ ​ជាពិសេសគឺប្រទេសក្បែរខាងកម្ពុជាតែម្តង។ឆ្លៀតក្នុងឱកាសខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានឆ្លើយតប និង ចំអក​ដល់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចផងដែរ ​ដែលប្រឆាំង ញុះញង់​និងរារាំងចំពោះ​គម្រោងព្រែកជីកហ្វូណនថាមិនអាចទៅរួច ឬបានសម្រេចតាម​មហិច្ឆតា​របស់ពួកផងខ្លួននោះឡើយ​ខណៈចលនាគាំទ្រពីសំណាក់មហាជនលើគម្រោងព្រែកជីកហ្វូណននេះ មានសន្ទុះយ៉ាង​ភ្លូក ទឹក​ភ្លូកដី​មិនថាពលរដ្ឋខ្មែរនៅក្នុង ស្រុកឬក្រៅស្រុកនោះឡើយ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM