BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ឯកភាពធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

2024/03/21 12:05:36 pm        116
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាង ពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា «បងប្អូនមិននៅឯកោនោះទេ» ព្រោះមាន សម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោត ជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកប ដោយបរិយាប័ន្ន និងភាពធន់ ។ ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាថាបងប្អូនមានពិការភាព ពិតជាមានឱកាសពេញលេញ ក្នុងការទទួលបានការគាំពារសិទ្ធិ និងការចូលរួម ក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ។ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតារហូតដល់ចំនួន ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសដល់ជនមានពិការភាព ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ» ។សម្តេចធិបតី បានបន្តទៀតថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួម នៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាព។ ការកែលម្អ និងអភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ក៏ជាកត្តាចាំបាច់ ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ផងដែរ ។ យ៉ាងណាម៉ិញ ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍ ដូច្នេះ ការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាព នូវក្តីសង្ឃឹមភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ។ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែល បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី តស៊ូ ព្យាយាម និងអត់ធ្មត់ ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេស ជនមានពិការភាពរបស់យើង ។ ព្រមទាំង បានអរគុណចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និង បច្ចេកទេស ដែលការណ៍នេះ រួមចំណែកដល់ការលើកកម្ពស់សិទ្ធិជនមានពិការភាព និង លើកកម្ពស់ជីវភាពបងប្អូនឱ្យកាន់តែប្រសើរ ។ ទន្ទឹមនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ៕

រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងបារាំង ពិភាក្សាគ្នាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សា

2024/03/21 11:56:54 am        108
រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed Attaf និងសមភាគីបារាំងលោក Stephane Sejourne កាលពីថ្ងៃពុធ បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប នៅក្នុងការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល់ហ្សេរី។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាកំពុងប្រឈម ចំពេលដែលសង្គ្រាមកំពុងបន្ត ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើអន្តរាគមន៍ និងដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងទឹកដីនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍ និងគ្មានលក្ខខណ្ឌ។រដ្ឋមន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាស្តារឡើងវិញនូវដំណើរការសន្តិភាព សំដៅលើការសម្រេចបានដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងរួមបញ្ចូលចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើគោលការណ៍នៃដំណោះស្រាយរដ្ឋពីរ។លោក Attaf និង លោក Sejourne ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្ថែមពីលើការរៀបចំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ នាពេលខាងមុខ។ចាប់តាំងពីការចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករា អាល់ហ្សេរី បានធ្វើការយ៉ាងសកម្មលើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោក Putin បង្ហាញមហិច្ឆិតាលើសង្រ្គាមអ៊ុយក្រែន ក្រោយឈ្នះការបោះឆ្នោត

2024/03/21 11:54:16 am        138
លោក Vladimir Putin បានទៅកាន់ទីលានចតុរង្គក្រហមឬ Red Square កាលពីដើមសប្ដាហ៍នេះ ដើម្បីអបអរសាទរការជាប់ឆ្នោតដែលគេមើលឃើញថា លោកនឹងពង្រីងរបបដឹកនាំរបស់លោកលើប្រទេសរុស្ស៊ី ពិសេសផ្ដោតលើផែនការក្ដោបក្ដាប់ដែនដីរបស់អ៊ុយក្រែន ក្នុងពេលសង្រ្គាមនៅតែបន្ត។ថ្លែងប៉ុន្មានម៉ោង ក្រោយការប្រកាសជ័យជម្នះដ៏ច្រើនលើសលប់ នៃការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងចូលរួម លោកបាននិយាយថា យើងត្រូវរួមគ្នា និងចាប់ដៃគ្នាជាធ្លុងមួយ ។ លោក Putin បានប្រើប្រាស់ឱកាសនេះដើម្បីពង្រីកប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ទៅកាន់ឧបទ្វីប គ្រីម៉េ (Crimea) ដែលខ្លួនបានដណ្ដើមកាន់កាប់ពីអ៊ុយក្រែន ដូចជាការតភ្ជាប់ទៅកាន់ស្ពានរបស់ឧបទ្វីបនេះពីប្រទេសរុស្ស៊ី ដែលជារឿយៗ រងការវាយប្រហារពីអ៊ុយក្រែន ។ ឧបទ្វីបគ្រីម៉េ ដែលមានសារៈសំខាន់ចំពោះអំណាចកងទ័ពជើងទឹករបស់រុស្ស៊ី ត្រូវបានប្រើជាមូលដ្ឋានដ៏សំខាន់ និងជាទីតាំងជំនួយដល់សង្រ្គាមលើអ៊ុយក្រែន ដែលលោកបានព្យាយាមអះអាងជាមួយដែនដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់និង និងបង្កើនការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅតាមគោលដៅកំណត់នៅលើឧបទ្វីបនេះ៕

ប៉ាឡេស្ទីន ស្វាគមន៍ចំពោះការបញ្ឈប់ការនាំចេញសព្វាវុធរបស់កាណាដា ទៅអ៊ីស្រាអែល

2024/03/21 11:51:08 am        73
នាយករដ្ឋមន្ត្រីដែនដីប៉ាឡេស្ទីន លោក ម៉ូហាម៉ាដ ស្តាយ៉េ(Mohammad Shtayyeh) កាលពីថ្ងៃពុធ បានស្វាគមន៍ ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសកាណាដា ក្នុងការបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលមានសង្រ្គាមដែលនៅតែបន្ត នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក Shtayyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ទាមទារឱ្យមានជំហរពីអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសនេះពីការបន្តឧក្រិដ្ឋកម្មរបស់ខ្លួន។ លោកបានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការដាក់សម្ពាធឲ្យបើកច្រកព្រំដែនទៅកាន់តំបន់ហ្កាហ្សា ធានាបានការចូលមកដល់នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ទីក្រុង Ottawa នឹងបញ្ឈប់ការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់លោកស្រី Joly បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសភាកាណាដា បានអំពាវនាវឱ្យបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។ កាលពីពេលថ្មីៗនេះ ប្រទេសកាណាដា បានពន្យារពេលការដឹកជញ្ជូនយានរថពាសដែកចំនួន ១១ គ្រឿង ទៅកាន់នគរបាលអ៊ីស្រាអែល និងការដឹកជញ្ជូនឧបករណ៍មើលឃើញនៅពេលយប់ ផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ខ្លាំងៗចំពោះការសម្រេចចិត្តនេះ ដោយបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យចំណាត់ការបច្ចុប្បន្នរបស់រដ្ឋាភិបាលកាណាដា យ៉ាងហ្មត់ចត់។លោកបានិយាយថា វាគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលកាណាដា មានចំណាត់ការប្រឆាំងចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងឃាតករក្រុមហាម៉ាស ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រជាជនអ៊ីស្រាអែលស្លូតត្រង់។

មេបញ្ជាការអាមេរិក ព្រួយបារម្ភពីសកម្មភាពរបស់ចិន លើប្រទេសហ្វីលីពីន

2024/03/21 11:47:56 am        115
មេបញ្ជាការនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសចិនលើប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យតំបន់នេះក្លាយជា «ចំណុចក្តៅដ៏សំខាន់មួយ» ។ លោក ចន អាហ្គីលីណូ(John Aquilino) បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា កាលពីថ្ងៃពុធថា ចំណុចក្តៅ អាចបញ្ចប់ទៅនៅកន្លែងដ៏អាក្រក់។ការកត់សម្គាល់របស់លោក Aquilino ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងបាញ់ទឹក ដាក់លើនាវាផ្គត់ផ្គង់របស់ហ្វីលីពីន នៅជិតតំបន់ជម្លោះថ្មប៉ប្រាស់ទឹក Thomas Shoal កាលពីថ្ងៃទី ៥ ខែមីនា។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសមាជិកនាវិកហ្វីលីពីនបួននាក់រងរបួស។ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពឈ្លានពាន និងវាយប្រហារដ៏គ្រោះថ្នាក់ ដែលនៅតែបន្តរបស់ប្រទេសចិនប្រឆាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យលោកព្រួយបារម្ភ។លោកបាននិយាយថា ប្រសិនបើនាវិក ឬទាហានហ្វីលីពីន ត្រូវបានគេសម្លាប់ មាត្រាទី ៥ នៃសន្ធិសញ្ញាការពារទៅវិញទៅមក អាចត្រូវបានយកមកប្រើ។ លោកបានពន្យល់ថា វានឹងក្លាយជា «តម្រូវការ និងទំនួលខុសត្រូវរបស់លោក» ក្នុងការផ្តល់ជម្រើសដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសិនបើរឿងនេះកើតឡើង។ បញ្ហានេះ ត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសា ក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីហ្វីលីពីន ព្រមានអំពីហានិភ័យរបស់ប្រទេសចិន ដោយនិយាយថាលោកពុំបានធ្វើឲ្យអ្នកណាខឹងទេ

2024/03/21 11:43:06 am        159
លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណានម៉ាកូសជូនៀរ(Ferdinand Marcos Jr) បាននិយាយថាការគំរាមកំហែងដល់ប្រជាជាតិរបស់លោកពីការទាមទារដ៏ខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកំពុងកើនឡើង ប៉ុន្តែបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ គឺមិនមែនមានន័យថាចាប់ផ្តើមជម្លោះដោយការធ្វើឲ្យអ្នកណាម្នាក់ផ្ទុះកំហឹង ឬខឹងគោ ទៅវាយរទេះ នោះទេ។លោក Marcos បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ Bloomberg លោកស្រីហាសលីនដា អាមីន (Haslinda Amin) នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ថា យើងកំពុងព្យាយាមរក្សាអ្វីៗឱ្យនៅនឹងដដែល ។លោកបានបន្ថែមថា បញ្ហាប្រឈមនោះគឺថា ដោយសារតែការគំរាមកំហែងបានកើនឡើង យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារទឹកដីរបស់យើង។ ទន្ទឹមនឹងកោះតៃវ៉ាន់ ការប្រឈមដាក់គ្នារវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងកោះជាច្រើនបានក្លាយទៅជាចំណុចក្ដៅមួយនៅក្នុងតំបន់។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ យោធា និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្កើនប្រតិបត្តិការផ្គត់ផ្គង់កងទ័ពនៅឯមូលដ្ឋាន មួយ និងអមដំណើរការពារក្រុមប្រជានេសាទហ្វីលីពីន ដែលលោកនិយាយថាបានពឹងផ្អែកលើដែនទឹកនេះជាច្រើនជំនាន់មកហើយ។ ជំហរនោះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងប៉េកាំង ដែលកងនាវានេសាទ និងនាវាឆ្មាំសមុទ្រតែងតែរារាំងនាវាហ្វីលីពីន ហើយថែមទាំងបានប៉ះទង្គិចគ្នានជារឿយៗ ដោយបង្កើនហានិភ័យនៃការផ្ទុះជម្លោះជាមួយចិន ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះយ៉ាងឆាប់រហ័ស។ប្រធានាធិបតីវ័យ៦៦ ឆ្នាំ ដែលមានទំនោរខ្លាំងទៅកាន់សហរដ្ឋអាមេរិក រូបនេះ បាននិយាយថា យើងពុំបានញុះញង់បង្កជម្លោះណាមួយទេ។ យើងពុំបានជំរុញឲ្យមានការប្រឈមដាក់គ្នាណាមួយឡើយ។ យើងគ្រាន់តែព្យាយាមចិញ្ចឹមប្រជាជនយើងតែប៉ុណ្ណោះ៕

មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា និយាយថា ការចាប់ខ្លួនសម្ព័ន្ធមិត្ត នឹងមិនធ្វើឱ្យលោកស្រីចុះខ្សោយឡើយ

2024/03/21 11:40:16 am        119
បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា ចូរីណា ម៉ាឆាដូ(Maria Corina Machado) បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់ដែលដាក់កម្រិតលើក្រុមរបស់លោកស្រី ធ្វើឡើងដោយអគ្គមេធាវីរបស់ប្រទេស គឺមិនពិតនោះទេ បន្ទាប់ពីមនុស្សពីរនាក់ដែលជិតស្និទ្ធទៅនឹងលោកស្រី Machado ត្រូវបានចាប់ខ្លួន។ការចាប់ខ្លួននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យមានភាពស្មុគស្មាញចំពោះសេណារីយ៉ូ ដែលកំពុងច្របូកច្របល់រួចទៅហើយ នៅមុនការប្រកួតប្រជែងតំណែងប្រធានាធិបតី នៅខែកក្កដា។លោកស្រី Machado បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនរបស់គណបក្សប្រឆាំង កាលខែតុលា ប៉ុន្តែត្រូវបានរារាំង មិនឱ្យចុះឈ្មោះបេក្ខភាពរបស់លោកស្រីក្នុងបញ្ជីបេក្ខជនបោះឆ្នោត។លោកស្រីនិយាយថា ប្រសិនបើរបបនេះជឿថា ជាមួយនឹងសកម្មភាពទាំងនេះ ពួកគេនឹងធ្វើឱ្យលោកស្រីនៅឯកោ ពួកគេនឹងបញ្ឈប់លោកស្រី សូមបញ្ជាក់ឱ្យច្បាស់ថា ក្រុមរបស់យើងគឺវេណេស៊ុយអេឡា។សមាជិកប្រាំពីរនាក់ផ្សេងទៀតនៃក្រុមរបស់លោកស្រី Machado រួមទាំងដៃស្តាំរបស់លោកស្រី លោក Magalli Meda ក៏ទទួលបានដីកា សម្រាប់ការឃុំខ្លួនរបស់ពួកគេផងដែរ។ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងស្វែងរកការបោះឆ្នោតថ្មី សម្រាប់អាណត្តិប្រាំមួយឆ្នាំទៀត។

ប៉ូឡូញបន្ថែមសម្ពាធទៅលើអាល្លឺម៉ង់ជុំវិញការបញ្ជូនមីស៊ីលTaurusទៅឲ្យអ៊ុយក្រែន

2024/03/21 11:37:06 am        92
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការមានមីស៊ីលតម្រង់គោលដៅ Taurus ហើយបានចោទប្រកាន់អាល្លឺម៉ង់ពីការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រព័ន្ធសព្វាវុធថ្មីនេះ ទៅកាន់តំបន់សង្រ្គាម។លោក Sikorski បានប្រាប់សារព័ត៌មាន dpa នៅក្នុងបទសម្ភាសន៍មួយថា ការផ្តល់មីស៊ីល Taurus ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង ក្នុងការការពារខ្លួន។ លោកបាននិយាយថា៖«ជាមួយនឹងមីស៊ីលរបស់អង់គ្លេស និងអាមេរិក អ៊ុយក្រែនអាចបង្ខំជនជាតិរុស្សីឲ្យផ្លាស់ទីមជ្ឈមណ្ឌលដឹកជញ្ជូន កន្លែងស្តុកគ្រាប់រំសេវ មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង បណ្តាញតំណភ្ជាប់ដឹកជញ្ជូនរបស់ពួកគេ ទៅកាន់តែឆ្ងាយពីជួរមុខ ហើយមីស៊ីលរបស់អាល្លឺម៉ង់ នឹងបង្ខំពួកគេឲ្យទៅកាន់តែឆ្លាយថែមទៀត។លោក Sikorski បានរិះគន់ដំណើរការធ្វើការសម្រេចចិត្តដ៏យូរ នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។លោកបាននិយាយថា ទីក្រុងប៊ែរឡាំងមាន «ហេតុផលជាប្រវត្តិសាស្ត្រដែលព្រួយបារម្ភអំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ឬកងទ័ពទៅអ៊ុយក្រែន។ យើងយល់អំពីបញ្ហានេះ ប៉ុន្តែយើងគ្រាន់តែសង្ឃឹមថា ការពិភាក្សារបស់អ្នក នឹងអាចប្រព្រឹត្តទៅបានឆាប់»។ លោកបានបញ្ជាក់ថា៖«រុស្ស៊ីហាក់ដូចជាកំពុងបន្តការវាយលុក។ អ៊ុយក្រែនគឺខ្វះខាតគ្រាប់រំសេវ»។ ដោយសំដៅទៅលើមីស៊ីល Taurus លោក Sikorski បាននិយាយថា ស្ថានភាពដ៏តានតឹងបែបនេះ មានន័យថា «ក្នុងរយៈពេល៦ខែ [វា] មិនមែនជាការសម្រេចចិត្តដូចគ្នានោះទេ»។

អង្គការសហប្រជាជាតិ៖ យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រឈមការគំរាមកំហែងដែលមានស្រាប់

2024/03/21 11:34:01 am        44
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធ ទី២០មីនា ថា របបយោធាកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ ប៉ុន្តែពិភពលោកអាចជួយបញ្ចប់សុបិន្តអាក្រក់ របស់ខ្លួន ដោយការការដាក់ទណ្ឌកម្មដែលបានសម្របសម្រួល។ លោក ថូម អែនឌ្រូ (Tom Andrews)និយាយថា ការស្លាប់យ៉ាងច្រើនក្នុងចំណោមកងកម្លាំងរបស់របបសឹក ព្រមទាំងការរត់ចោលជួរ ការទម្លាក់អាវុធសុំចុះចាញ់ និង បញ្ហាប្រឈមលើការកែណ្ឌកម្លាំងថ្មី បាននាំឲ្យមានការធ្លាក់ចុះចំនួនកងទ័ព រុញឲ្យមានការគំរាមកំហែងដែលមានស្រាប់កាន់តែច្រើនសម្រាប់យោធាមីយ៉ាន់ម៉ា។ លោកនិយាយថា អ្នកទាំងឡាយ ដែលបានភ្នាល់ ថា របបសឹកនេះអាចស្ដារសណ្ដាប់ធ្នាប់ និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាកដជាចាញ់។ របបសឹកនេះ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឈានដល់ការបញ្ចប់ការសាកល្បងរបស់របបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេល១០ឆ្នាំ និងបានរុញទម្លាក់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យធ្លាក់ក្នុងភាពចលាចលដ៏បង្ហូរឈាម ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ របបសឹកនេះ កំពុងព្យាយាមលុបបំបាត់ការតស៊ូប្រឆាំងខ្លួនជាយូរមកហើយ ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិច និង កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យទើបកកើតថ្មី។ លោក Andrews បាននិយាយថា យោធាសហភាពមីយ៉ានម៉ា គឺជាកត្តាដ៏សំខាន់បំផុត ដែលជំរុញឲ្យមានអំពើហិង្សា អស្ថិរភាព ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច និងភាពអាណាធិបេតេយ្យគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស៕

ប្រទេសវៀតណាម នឹងតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ

2024/03/21 11:20:48 am        80
ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទីបីរបស់ខ្លួនក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ (២០ មីនា) បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។លោក ធឿង វ័យ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គណបក្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថាលោកបានធ្វើខុសអ្វីនោះទេ។ លោកបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្រកាសការចាប់ខ្លួនពីបទពុករលួយកាលពីមួយទសវត្សរ៍មុនរបស់អតីតប្រមុខខេត្ត ក័ង ងៃ (Quang Ngai) ភាគកណ្តាលរបស់វៀតណាម ដែលបានបម្រើការ កាលលោក ធឿង ជាប្រធានបក្សនៅទីនោះ។គេរំពឹងថាសភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ ចង់ឱ្យកិច្ចប្រជុំកំពូលត្រីភាគី លោកTrump-Putin-Zelensky ធ្វើនៅអឺរ៉ុប
08/17/2025 01:08 PM
សាកលវិទ្យាល័យបាត់ដំបង សហការជាមួយវិស័យឯកជន រៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម និងសហគ្រិនដល់និស្សិត
08/17/2025 01:08 PM
ភាពតានតឹងកើនឡើងនៅស៊ែរប៊ី ខណៈក្រុមបាតុករពេញដោយកំហឹងប៉ះទង្គិចជាមួយនគរបាល
08/17/2025 12:08 PM
ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល ត្រៀមធ្វើកូដកម្មទូទាំងប្រទេស ជំរុញឲ្យមានបទឈប់បាញ់ដោះលែងសាច់ញាតិ
08/17/2025 12:08 PM
ឥណ្ឌូនេស៊ីកំពុងស្វែងរកគោលគំនិតល្អៗ ដោះស្រាយបញ្ហាអាស៊ាន ក្រោយមានវិវាទព្រំដែនរវាងកម្ពុជា និងថៃ
08/17/2025 12:08 PM
ក្រសួងការងារ និងក្រុមការងារ ស ស យ ក រៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តី​ពី «មូល​ដ្ឋាន​គ្រឹះ​សុវត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ»
08/17/2025 11:08 AM
ឯកឧត្តម ហ៊ុន ម៉ានី៖ សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា «មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ»
08/17/2025 11:08 AM
[UPDATE] ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន និងឥណ្ឌា កើនឡើងដល់ជាង៤០០ នាក់
08/17/2025 11:08 AM
យោធាអ៊ីស្រាអែល ត្រៀមផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋហ្កាហ្សាទៅកាន់តំបន់ភាគខាងត្បូង
08/17/2025 11:08 AM
កម្ពុជាបន្តទាមទារឱ្យថៃប្រគល់កងកម្លាំងកម្ពុជា ដែលថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង
08/17/2025 11:08 AM