អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសវៀតណាម៖ ការលាលែងពីតំណែងរបស់ប្រធានាធិបតី មិនប៉ះពាល់ដល់គោលនយោបាយទេ

2024/03/27 11:41:30 am        258
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក បួយ ថាញ់សឺន (Bui Thanh Son) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា ការលាលែងពីតំណែងរបស់ប្រធានាធិបតីទីពីររបស់ប្រទេស ដែលគ្រប់គ្រងដោយកុម្មុយនិស្ត ក្នុងរយៈពេលតិចជាងមួយឆ្នាំនេះ មិនបានប៉ះពាល់ដល់គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់ទីក្រុងហាណូយនោះទេ ដោយសារខ្លួនមានការដឹកនាំរួម និងការបង្កើតគោលនយោបាយរបស់ខ្លួន។ដោយត្រូវបានសាកសួរក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អំពីការលាលែងពីតំណែងរបស់លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) កាលពីសប្តាហ៍មុន លោក សឺន បានប្រាប់ស្ថាប័នស្រាវជ្រាវ ប្រ៊ុកឃីងស៍ (Brookings) របស់ទីក្រុង វ៉ាស៊ីនតោន ថា ប្រទេសវៀតណាម កំពុងដំណើរការយុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងអាជីវកម្ម។ការលាលែងពីតំណែងរបស់លោក ធឿង បានចោទជាសំណួរអំពីស្ថិរភាពក្នុងប្រទេសវៀតណាម ដោយសារលោកទើបតែជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។ក្រុមអ្នកវិភាគបាននិយាយថា ស្ថិរភាពដែលត្រូវបានធានាអស់ជាច្រើនទសវត្សរ៍ដោយរដ្ឋ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយបក្សកុម្មុយនិស្ត ឥឡូវនេះមើលទៅហាក់មិនសូវប្រាកដប្រជាទេ បើទោះបីជាពួកគេយល់ស្របថាការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ន នឹងមិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់ប្រទេសក៏ដោយ៕

ប្រមុខការពារជាតិអាមេរិកនិងអ៊ីស្រាអែលជួបពិភាក្សា ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមហ្កាហ្សា

2024/03/27 10:57:31 am        139
ខណៈភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយអូស្ទីន ( Lloyd Austin) បានជួបសមភាគីអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡិន (Yoav Gallant)កាលពីថ្ងៃអង្គារមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុបវាទនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ បន្ទាប់ពីការបដិសេធជាប្រវត្តិសាស្ត្រដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន អ៊ីស្រាអែលបានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ ប៉ុន្តែលោក Gallant ដែលបានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានស្នាក់នៅក្នុងរដ្ឋធានីនេះ ហើយបានជួបរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ទៀតផង ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ ផាត រ៉ៃឌ័រ (Pat Ryder) បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអង្គារ គឺជា សក្ខីកម្មមួយចំពោះការគាំទ្រឥតងាករេ របស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល ខណៈសមភាគីទាំងពីរ បានបញ្ជាក់ពីផលប្រយោជន៍រួមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស។ ប៉ុន្តែប្រធានបទធំបំផុតនៃរបៀបវារៈនោះដែរ គឺផែនការរបស់អ៊ីស្រាអែលក្នុងការបើកការវាយលុកនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលមនុស្សជាង ១ លាននាក់បានភៀសខ្លួនពីកន្លែងផ្សេងៗកំពុងស្វែងរកទីជម្រកនៅទីនោះ។ លោក Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin និងលោក Gallant បានពិភាក្សាអំពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការការពារជនស៊ីវិលនៅក្នុងព្រឹត្តិការណ៍នៃប្រតិបត្តិការយោធានៅទីក្រុង Rafah ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅទូទាំងតំបន់ហ្កាហ្សា និងការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់៕

អ៊ុយក្រែន ប្រើមីស៊ីលNeptune ដើម្បីវាយប្រហារលើនាវាចម្បាំងរបស់ខ្លួនដែលរុស្ស៊ីលួចកាលពីមួយទសវត្សរ៍មុន

2024/03/27 10:28:44 am        336
អ៊ុយក្រែន បានបាញ់មីស៊ីលទៅលើនាវាចម្បាំងដែលរុស្ស៊ីបានលួចពីប្រទេសនេះ កាលពីមួយទសវត្សរ៍មុន ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារទ្រង់ទ្រាយធំលើកងនាវាសមុទ្រខ្មៅរបស់ក្រុងទីមូស្គូ ដែលបានលាតត្រដាង កាលពីចុងសប្តាហ៍។ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានប្រើប្រាស់មីស៊ីល ប្រឆាំងនាវា Neptune ផលិតក្នុងស្រុក ដើម្បីវាយប្រហារលើនាវា Konstantin Olshansky ។ រុស្ស៊ីបានរឹបអូសយកនាវាចុះចត ដែលមានអាយុកាលរាប់ទសវត្សរ៍នេះ រួមជាមួយនឹងកងទ័ពជើងទឹកជាច្រើនរបស់ក្រុងគីវ ក្នុងអំឡុងការបញ្ចូលឧបទ្វីបគ្រីម៉ាជាឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់ ក្នុងឆ្នាំ២០១៤។ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«យុត្តិធម៌ ត្រូវបានស្ដារឡើងវិញ»។អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន លោក Dmytro Pletenchuk បាននិយាយកាលពីថ្ងៃអង្គារថា អស់ រយៈពេលជាច្រើនឆ្នាំហើយ នាវា Konstantin Olshansky ត្រូវបានចតនៅឈូងសមុទ្រ Sevastopol ភាគនិរតីនៅឧបទ្វីបគ្រីម៉េ ខណៈដែលរុស្ស៊ី បានរុះរើវាសម្រាប់ផ្នែកខ្លះៗ។ ប៉ុន្តែនៅទីបំផុត ទីក្រុងមូស្គូ បានសម្រេចចិត្តយកនាវានេះមកប្រើឡើងវិញ ព្រោះខ្លួនអស់នាវាសម្រាប់ប្រើប្រាស់។ក្រសួងការពារជាតិរបស់ទីក្រុងគីវ បាននិយាយថា រុស្ស៊ីគ្រោងនឹងប្រើប្រាស់នាវា Konstantin Olshanskyនេះប្រឆាំងនឹងអ៊ុយក្រែន។សារព័ត៌មាន Ukrainska Pravda បានរាយការណ៍ថា លោក Pletenchuk បាននិយាយថា៖«ហេតុដូច្នេះហើយ យើងបានសម្រេចចិត្តវាយប្រហារនាវានេះដោយមីស៊ីលNeptune របស់យើង» ។ «វាច្បាស់ជាខូច។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាការប្រយុទ្ធទេ នាពេលនេះ។

ប្រធានក្រុមសកម្មប្រយុទ្ធស៊ុននីលីបង់៖ ការសម្របសម្រួលជាមួយក្រុមហេសបូឡា គឺសំខាន់ដើម្បីប្រយុទ្ធនឹងអ៊ីស្រាអែល

2024/03/27 10:25:11 am        391
ប្រធានក្រុមនយោបាយ និងសកម្មប្រយុទ្ធនិកាយស៊ុននីលីបង់ ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតហេសបូឡា(Hezbollah) ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល នៅតាមព្រំដែននៃប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ជម្លោះបានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមទាំងពីរ។អគ្គលេខាធិការនៃក្រុម al-Jamaa al-Islamiya ឬក្រុមឥស្លាម លោកសៀក ម៉ូហាមេដ តាក់គូស (Sheikh Mohammed Takkoush) បាននិយាយថា បក្ខពួករបស់ខ្លួន បានសម្រេចចិត្តចូលរួមការប្រយុទ្ធ នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយសារតែការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប និងការវាយលុកលើទីប្រជុំជនលីបង់ និងភូមិ ដែលសម្លាប់ជនស៊ីវិល រួមទាំងអ្នកសារព័ត៌មាន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា។លោកតាក់គូស បានប្រាប់សារព័ត៌មានAP នៅទីស្នាក់ការកណ្តាលរបស់ក្រុមរបស់ខ្លួន ក្នុងទីក្រុងបេរូតថា៖«យើងបានសម្រេចចិត្តចូលរួម (សមរភូមិ) ជាកាតព្វកិច្ចជាតិ សាសនា និងសីលធម៌។ យើងបានធ្វើដូច្នេះ ដើម្បីការពារដី និងភូមិរបស់យើង»។ លោកបាននិយាយថា៖«យើងក៏បានធ្វើដូច្នេះដែរ ក្នុងការគាំទ្រដល់បងប្អូនរបស់យើង នៅតំបន់ហ្កាហ្សា» ជាទីដែលលោក បានបញ្ជាក់ថា អ៊ីស្រាអែល កំពុងធ្វើការសម្លាប់រង្គាលជាចំហ។ក្រុមហាម៉ាស បានដឹកនាំការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥០នាក់ទៀត។ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការវាយលុកជើងគោក នៅតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.០០០ នាក់នៅទីនោះ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។ ចាប់តាំងពីពេលនោះមក អំពើហិង្សានៅតាមបណ្តោយព្រំដែន លីបង់-អ៊ីស្រាអែល កាន់តែខ្លាំងឡើង ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនទាំងសងខាង។លោក តាក់គូស បាននិយាយថា ខ្លួនជឿថា អ៊ីស្រាអែលមានមហិច្ឆតា ក្នុងការដណ្តើមយកទឹកដីបន្ថែមទៀត «មិនត្រឹមតែនៅក្នុងប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសលីបង់ផងដែរ»។

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងប្រតិភូសហគ្រាសឧស្សាហកម្មចិនធំៗចំនួន ១៧ ចូលជួបពិភាក្សាការងារ

2024/03/27 10:24:52 am        458
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់ប្រទេសចិន ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែល​ជា​ក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និង​ក្រណាត់​​ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។សូមជម្រាបជូនថាប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន ៖១. Zhejiang Zhongchao New Material Co., Ltd.២. Yongsheng Holding៣. CHINESE INVESTMENT IN CAMBODIAASSOCIATION (CICA)៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit GarmentInc.,Aroma Success Garment )៥. Titan Stone Real Estate Group៦. Qingdao Huatong State-Owned Capital៧. Guangdong Huate Gas Co., Ltd.៨. Titan Stone Life Insurance Group៩. China Everbright Environment Group Limited១០. Nam Liong Group១១. Shanghai Shirong Paper Industry Co.,Ltd.១២. Qingdao Huijun Engeering Co.,Ltd១៣. Informaxx International Investment Co.,Ltd.១៤. R&F PROPERTIES HS(CAMBODIA)CO.,LTD.១៥. Shanghai. Celefit Limited១៦. Alliance Promised Land១៧. Zhongda United Holding Group Co., Ltd.

ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសលើកទី១

2024/03/27 09:33:30 am        1034
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាមហាសន្និបាតលើកទី១។មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលា​ជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និង​ដោះស្រាយ​បញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាចនៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាត រយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះត្រូវបានបិទបញ្ចប់៕

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

2024/03/27 09:26:10 am        401
វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យរបៀបវារៈ និងត្រៀមបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវប្រចាំឆ្នាំនៅប្រទេសចិន

2024/03/27 08:28:00 am        445
នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការ​អញ្ជើញ​របស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។អញ្ជើញអមដំណើរសម្តេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់​ព្រះ​មហាក្សត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និ​ង​ថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម មាស គឹម​ហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអ​ម​ដំណើរ​សម្ដេច​តេជោ​កាលពីព្រឹកមិញនេះ។ឯកឧត្តម មាស គឹមហេង បានឱ្យដឹងថា ក្នុងឱកាសចូលរួមសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា​ប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​កំពុង​ប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាស​នេះ​សម្តេចតេជោនឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងនាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈ​កម្មាធិការ​យោធា​មជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្ត​ហៃណាន។ សម្ដេចតេជោ ក៏នឹង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាងក្នុង​គោលបំ​ណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ចិនលើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា។សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិ​ន​ស្វែង​រក​ប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុង​ចំណោម​ថ្នាក់​ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួម​ទាំង​បញ្ញា​វន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃ​ទៀត​ដែល​ធ្វើ​ការ​សន្ទនា​គ្នា​អំពី​បញ្ហា​សំខាន់​ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវ​សម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និង​រវាង​អាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។ វេទិកាបូអាវដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់​ថ្ងៃទី២៩ ខែមីនានេះ នឹងមានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២០០០ នាក់ មកពីប្រទេស និង​តំបន់ចំនួន ៦០ ហើយអ្នកកាសែត ១,១០០ នាក់ មកពី៤០ប្រទេស និង​តំប​ន់​ក៏​នឹង​ចូល​រួម​ផង​ដែរ​៕

ក្រុមសិទ្ធិមនុស្សជំរុញឱ្យមានសមភាពប្រឆាំងនឹងប្រជានិយម នៅមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/03/26 02:41:29 pm        401
ដោយរំពឹងថានឹងមានការកើនឡើងនៃប្រជានិយម នៅពេលដែលប្រជាជនអឺរ៉ុបទៅបោះឆ្នោតក្នុងខែមិថុនា ខាងមុខនេះ អង្គការប្រឆាំងការរើសអើងកាលពីថ្ងៃចន្ទ (២៥ មីនា) បានជំរុញឱ្យស្ថាប័នរបស់ប្លុកនេះដាក់គោលនយោបាយសមភាពនៅខាងលើបង្អស់នៃរបៀបវារៈរបស់ពួកគេ នៅពេលដែលសភាថ្មីត្រូវបានបោះឆ្នោត។ក្រុមហត្ថលេខីទាំងប្រាំបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សហភាពអឺរ៉ុបគឺនៅឆ្ងាយពីការក្លាយជា «សហភាពសមភាព» ណាស់ ហើយឥឡូវនេះយើងមើលឃើញពីការកើនឡើងនូវប្រតិកម្ម ភាពអយុត្តិធម៌ជាតិសាសន៍ វិសមភាព ប្រជានិយម និងការរើសអើងជាច្រើន»។ពួកគេបាននិយាយថាមានភាពជឿនលឿននៃបញ្ហាទាំងនោះនៅក្នុងសភាបច្ចុប្បន្ន ប៉ុន្តែត្រូវការធ្វើបន្ថែមទៀតដើម្បី «ធានាសមភាពដោយមិនគិតពីអត្តសញ្ញាណ ឬប្រទេសកំពុងរស់នៅ ក្នុងសហភាពអឺរ៉ុប» ហើយបានអំពាវនាវឱ្យមានការការពារផ្លូវច្បាប់ដ៏ទូលំទូលាយប្រឆាំងនឹងការរើសអើង។ការបោះឆ្នោតសភាអឺរ៉ុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ទី០៩ ខែមិថុនា។ សមាជិកសភាចំនួន ៧២០ នាក់ រួមជាមួយនឹងរដ្ឋាភិបាលសហភាពអឺរ៉ុប អនុម័តគោលនយោបាយ និងច្បាប់ថ្មីៗ។ ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងផ្តល់អាសនៈកាន់តែច្រើនសម្រាប់គណបក្សប្រជានិយម គណបក្សស្តាំនិយម និងផ្ដល់ការខាតបង់សម្រាប់គណបក្សកណ្តាលនិយមឆ្វេង និងគណបក្សបៃតង នេះបើយោងតាមការស្ទង់មតិ៕

អ៊ីស្រាអែល ព្រមានប្រទេសអឺរ៉ុបចំនួន ៤ ប្រឆាំងនឹងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/03/26 02:37:21 pm        377
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានប្រាប់ប្រទេសអឺរ៉ុបចំនួនបួន កាលពីថ្ងៃចន្ទ (២៥ មីនា) ថា ផែនការរបស់ពួកគេក្នុងការធ្វើការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងក្លាយជា «រង្វាន់សម្រាប់អំពើភេរវកម្ម» ដែលនឹងកាត់បន្ថយឱកាសនៃសេចក្ដីសម្រេចចរចាចំពោះជម្លោះរវាងអ្នកជិតខាងទាំងពីរនេះ។អេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងនាមសន្តិភាពមជ្ឈិមបូព៌ា ខ្លួនបានយល់ព្រមជាមួយប្រទេសអៀរឡង់ ម៉ាល់តា និងស្លូវេនី ដើម្បីចាត់វិធានការដំបូងឆ្ពោះទៅរកការទទួលស្គាល់ភាពជារដ្ឋដែលប្រកាសដោយប៉ាឡេស្ទីន នៅតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅតំបន់ហ្កាហ្សាស្ទ្រីប។ហ្កាហ្សាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមហាម៉ាសជាយូរមកហើយ ដែលបដិសេធសន្តិភាពជាមួយអ៊ីស្រាអែល ហើយបានបើកការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមនេះ ដែលបានបង្កឱ្យមានអំពើហិង្សានៅតំបន់ វេសបែង ជាទីដែលអ៊ីស្រាអែលមានការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វយ៉ាងទូលំទូលាយ។អ៊ីស្រាអែល ដែលក្រុមចម្រុះគ្រប់គ្រងរបស់ខ្លួនរួមមានក្រុមស្តាំនិយមជ្រុល ដែលគាំទ្រការតាំងទីលំនៅ បានច្រានចោលភាពជារដ្ឋប៉ាឡេស្ទីនជាយូរមកហើយ។ នោះបានធ្វើឱ្យអ៊ីស្រាអែល មានការប្រឆាំងគ្នាជាមួយមហាអំណាចលោកខាងលិច ដែលគាំទ្រគោលដៅរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែចង់បានប្លង់មេការទូតច្បាស់លាស់ក្រោយសង្គ្រាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៣នាក់ស្លាប់ នៅប្រទេសបារាំង ខណៈសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ អំឡុងរលកកម្តៅនៅអឺរ៉ុប
06/22/2026 08:06 PM
តំបន់គ្រីមៀ ផ្អាកការបោះជំរំរដូវក្តៅរបស់ក្មេងៗ ខណៈការវាយប្រហាររបស់អ៊ុយក្រែនធ្វើឲ្យជួបកង្វះខាតប្រេង
06/22/2026 08:06 PM
អ្នកការទូតជាន់ខ្ពស់​របស់ចិន ជួបអនុប្រធានសន្តិសុខអ៊ីរ៉ង់ ក្រោយកិច្ច​​ពិភាក្សាជាមួយ​អាមេរិក នៅ​ស្វីស​
06/22/2026 08:06 PM
វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស
06/22/2026 08:06 PM
អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM