សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកម៉ាក្រុង ព្រមានប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន

2024/03/15 10:48:43 am        167
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសម្ព័ន្ធមិត្តប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន ដោយនិយាយថា សន្តិសុខអឺរ៉ុបកំពុងជាប់គាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងគីវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ជាមួយនឹងអ៊ុយក្រែនទទួលរងការដកថយរបស់យោធា ចាប់តាំងពីការបរាជ័យនៃការវាយបកទៅលើកងកម្លាំងរបស់រុស្ស៊ី កាលពីរដូវក្តៅមុន លោកម៉ាក្រុង កាលពីខែមុន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តមួយចំនួន ដោយមិនបដិសេធក្នុងការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន។លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងក្នុងគោលបំណងបញ្ជាក់ពីគោលនយោបាយរបស់ខ្លួនថា ការបញ្ជូនកងកម្លាំងជើងគោកមិនមែននៅក្នុងរបៀបវារៈឥឡូវនេះទេ ប៉ុន្តែអឺរ៉ុប ត្រូវតែរក្សា «ជម្រើសទាំងអស់» បើកចំហ ក្នុងករណីដែលសង្រ្គាម រីករាលដាលកាន់តែធំនោះ។ការអត្ថាធិប្បាយរបស់លោកម៉ាក្រុង បានកើតឡើង នៅពេលដែលលោករៀបចំដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង នៅថ្ងៃសុក្រនេះ សម្រាប់កិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk)។លោកបានទទូចថា អឺរ៉ុបមិនគួរបង្ហាញភាពទន់ខ្សោយ ហើយធ្វើអ្វីគ្រប់យ៉ាងដែលខ្លួន អាចធ្វើបានដើម្បីរារាំងរុស្ស៊ីមិនឲ្យឈ្នះសង្រ្គាមដែលបានគំរាមកំហែងសន្តិសុខរបស់ពលរដ្ឋបារាំង និងអឺរ៉ុបធម្មតា។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 និងទូរទស្សន៍ France 2 ថា៖«ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមនេះ ភាពជឿជាក់របស់អឺរ៉ុប នឹងត្រូវកាត់បន្ថយមកដល់កម្រិតសូន្យ»។

ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេល៤ថ្ងៃជិតសមុទ្រអូម៉ង់

2024/03/15 10:45:35 am        157
ប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានបិទបញ្ចប់ទាំងស្រុងនូវសមយុទ្ធកងទ័ពជើងទឹកដែលបានគ្រោងទុក កាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនា សប្ដាហ៍នេះ អំឡុងសមយុទ្ធយោធារួមគ្នាបង្ហាញកម្លាំងយោធារយៈពេល៤ថ្ងៃជិតសមុទ្រអូម៉ង់។ព្រឹត្តិការណ៍បីប្រទេសរួមគ្នានេះ មានឈ្មោះថា "Security Bond-2024," បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ដល់១៥ ខែមីនា។យោងតាមសារព័ត៌មានរដ្ឋ នាវាចម្បាំងមកពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងផ្លូវទឹកដ៏សំខាន់មួយនៅមជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ខណៈប្រទេសជាដៃគូរទាំង៣បានបង្ហាញកម្លាំងយោធានៅក្នុងតំបន់ដែលងាយនឹងផ្ទុះជម្លោះ។សមយុទ្ធដែនសមុទ្រនេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយមានការបាញ់ប្រហារនៅសមុទ្រ និងមានការចូលរួមពីនាវាពិឃាតអ៊ូរ៉ាំគី "Urumqi" នៃកងនាវាអមដំណើរទី៤៥ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន (PLA) ជាមេបញ្ជាការក្នុងសមយុទ្ធនេះ។ នៅថ្ងៃដដែល ភាគីទាំងបីក៏បានធ្វើសមយុទ្ធ រួមគ្នាដោយមានការបាញ់មីស៊ីល រួមទាំងការបាញ់ដោយអាវុធផ្សេងនៅពេលយប់នៅសមុទ្រ និងទំនាក់ទំនងតាមសមុទ្រនៅពេលថ្ងៃជាដើម។ ។កាលពីព្រឹកថ្ងៃពុធ កងទ័ពជើងទឹកទាំងបីប្រទេសបានធ្វើសមយុទ្ធប្រឆាំងចោរសមុទ្រ និងជួយសង្គ្រោះ ក្នុងចំហាកមួយ ប្រៀបប្រដូចទៅនឹងសកម្មភាពពិតៗ ជាទីដែលនាវាឈ្មួញដឹកទំនិញពីរគ្រឿងត្រូវបានចោរសមុទ្រប្លន់៕

ប្រមុខសម្ព័ន្ធភាពយោធា៖ ប្រទេសសមាជិកណាតូ មិនផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ដល់អ៊ុយក្រែនទេ

2024/03/15 09:38:57 am        117
អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធានេះ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសសមាជិកអង្គការណាតូ មិនបានផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ដល់ប្រទេសអ៊ុយក្រែនទេ ខណៈដែលកងកម្លាំងរបស់ខ្លួន កំពុងអស់ហើយនោះ។លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) បានបញ្ជាក់ថា៖«ប្រជាជនអ៊ុយក្រែន មិនបាត់បង់ភាពក្លាហានទេ ទោះបីជាពួកគេ អស់គ្រាប់រំសេវក៏ដោយ។ ក្រោយមកនៅក្នុងសន្និសីទសារព័ត៌មាននោះ លោកបានបន្ថែមថា៖«សម្ព័ន្ធមិត្តណាតូ មិនបានផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់រំសេវគ្រប់គ្រាន់ទេ ដូច្នេះហើយកងកម្លាំងរបស់ខ្លួនមានផលវិបាកនៅលើសមរភូមិ ជារៀងរាល់ថ្ងៃ។លោកស្តូលថិនប៊ឺក កំពុងបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីអង្គការណាតូ ដែលបាននិយាយថា ការចំណាយយោធារបស់ប្រទេសសមាជិក បានកើនឡើង ១១ភាគរយ កាលពីឆ្នាំមុន។ការចំណាយផ្នែកយោធារបស់សមាជិកណាតូ ជាពិសេសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់។ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុប បាននិងកំពុងបន្ត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នោះ បាននិយាយថា សមាជិកណាតូតែ១១ក្នុងចំណោមប្រទេសសមាជិកចំនួន ៣១ បានសម្រេចគោលដៅចំណាយ ២ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ កាលពីឆ្នាំមុន។ ប្រទេសស៊ុយអែត បានចូលជាសមាជិកទី៣២ របស់អង្គការណាតូ នៅថ្ងៃទី៧ ខែមីនា ឆ្នាំនេះ។ប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ ក្នុងខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចូលក្នុងប្រទេសចំនួន១១ ដែលបានឈានដល់គោលដៅចំណាយ។

ព្រឹទ្ធសភាអាមេរិក មិនប្រញាប់សម្រេចលើសេចក្ដីស្នើច្បាប់របស់សភា ដែលបង្ខំឱ្យលក់ TikTok ទេ

2024/03/15 09:35:23 am        103
សមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួនចង់ឱ្យសភាជាន់ខ្ពស់ចំណាយពេលវេលារបស់ខ្លួនគិតតាមសម្រួលក្នុងការសម្រេចចិត្តថាតើត្រូវគាំទ្រ ឬយ៉ាងណាលើសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្រ្ត ដែលនឹងបង្ខំក្រុមហ៊ុន ដៃឌែន (ByteDance) ដែលមានមូលដ្ឋាននៅចិន ឱ្យលក់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។សភាបានបោះឆ្នោតគាំទ្រ ៣៥២ សំឡេងទល់នឹង ៦៥ សំឡេងកាលពីថ្ងៃពុធ ត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើនេះត្រូវបានបញ្ជូនទៅក្នុងសភា។ មានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងព្រឹទ្ធសភាសម្រាប់ការចាត់វិធានការដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិពីកម្មវិធីបរទេសដូចជា TikTok ប៉ុន្តែមិនមានកិច្ចព្រមព្រៀងលើវិធីសាស្រ្តត្រឹមត្រូវណាមួយលើមធ្យោបាយដែលត្រូវធ្វើក្នុងបញ្ហានេះទេ។សេចក្តីព្រាងច្បាប់របស់សភានេះបានឈ្នះការគាំទ្រពីសមាជិកព្រឹទ្ធសភាសំខាន់ៗមួយចំនួន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកគេប្រឆាំងនឹងពង្រាងរបស់សភានេះ ដោយលើកឡើងថា ប្រវត្តិសាស្រ្តបង្រៀនយើងថា នៅពេលដែលសមាជិកសភាប្រញាប់ប្រញាល់ធ្វើច្បាប់ស្តីពីបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម កំហុសឆ្គងនឹងកើតមានឡើងដោយជៀសមិនផុត។វិធានការនេះបានធ្វើឱ្យអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងអ្នកនយោបាយជាច្រើនមានការខកចិត្ត។ អ្នកនយោបាយ និងអ្នកប្រើប្រាស់មួយចំនួនអះអាងថា សភាបានទទួលយកសំណើច្បាបើនេះ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនក្នុងការហាមឃាត់ TikTok ។ បម្រាមណាមួយលើ TikTok នឹងក្លាយជាដំណឹងអាក្រក់សម្រាប់អាជីវកម្មខ្នាតតូចដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ ឬលក់ផលិតផលនៅលើប្រព័ន្ធទិញលក់ ទីកតុក ស្ហប (TikTok Shop) ដែលជាដៃពាណិជ្ជកម្មអេឡិចត្រូនិចរបស់ក្រុមហ៊ុន៕

រុស្ស៊ី៖ លោក ពូទីន មិនបានគំរាមប្រើអាវុធនុយក្លេអ៊ែរទេ គឺអាមេរិកទេដែលលើករឿងនេះឡើងខុសបរិបទ

2024/03/15 09:28:13 am        124
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការអត្ថាធិប្បាយអំពីអាវុធនុយក្លេអ៊ែរដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនមែនជាការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធទាំងនោះទេ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក ថាមានចេតនាបំភ្លើសការលើកឡើងនេះចេញពីបរិបទន័យដើម។លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា រុស្ស៊ីបានត្រៀមលក្ខណៈបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយថាប្រសិនបើសហរដ្ឋអាមេរិក បញ្ជូនទាហានទៅអ៊ុយក្រែននោះ ខ្លួននឹងចាត់ទុកថាជាការកើនឡើងនៃជម្លោះ។ដោយឆ្លើយតបទៅលើពាក្យសម្ដីរបស់លោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មេដឹកនាំរុស្ស៊ីកំពុងបញ្ជាក់ឡើងវិញលើគោលលទ្ធិនុយក្លេអ៊ែររបស់ទីក្រុងមូស្គូប៉ុណ្ណោះ ប៉ុន្តែបានចោទប្រកាន់រុស្ស៊ី ពីការប្រើវោហាសាស្ត្រនុយក្លេអ៊ែរ «ដោយមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ» នៅទូទាំងជម្លោះអ៊ុយក្រែន។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ(Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ពូទីន គ្រាន់តែបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានលើប្រធានបទនេះប៉ុណ្ណោះ និងបានរំលឹកឡើងវិញនូវកាលៈទេសៈមានស្រាប់នេះ ដែលរុស្ស៊ី នឹងត្រូវសម្ពាធខាងក្រៅបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរ៕

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋភា

2024/03/14 05:08:16 pm        90
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ សាសនា វិចិត្រ សិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញជួបប្រជុំ​ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុង វុទ្ធី អភិបាលខេត្តស្ដីទី ដែលមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណង​ដើម្បីក្ដាប់សភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហា ប្រឈម និង​ទិសដៅបន្តពាក់ព័ន្ធនឹងវិស័យទាំងបួន សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា នៅសាល ប្រជុំព្រះវិហារ នៃសាលាខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។លោក អ៊ុង វុទ្ធី អភិបាលខេត្តព្រះវិហារស្ដីទី បានជម្រាបជូនដល់ប្រតិភូប្រធានគណៈកម្ម ការទី៧ នៃរដ្ឋសភា អំពីលទ្ធផលការងារ វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យទាំងបួន រួមមាន វិស័យអប់រំ សាសនា វប្បធម៌ និងវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារនាពេលបច្ចុប្បន្ន។ ហើយ ក៏បានរាយការណ៍ពី សមិទ្ធផលសំខាន់ និងការអភិវឌ្ឍក្នុងខេត្ត ទាំងហេដ្ឋារចនាសម្ព័ន្ធ សភាព ការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុង ​សភាពការព្រំដែន រួមហ្នឹងវិស័យដែលមានសក្ដានុពលសំ ខាន់ៗមួយចំនួនទៀត ​ជាពិសេសការអភិវឌ្ឍលើវិស័យអប់រំ ដែលជាវិស័យអាទិភាពគន្លឹះទី១ ក្នុង​យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ជាក់ស្ដែងខេត្តព្រះវិហារ ទទួលបាននូវ អគារសិក្សាជាច្រើនខ្នងគ្រប់កម្រិតសិក្សានៅទូទាំងខេត្ត ​ដែលទាំងនេះពិតជាអាចរួមចំណែកដ៏ មាន​សារៈសំខាន់បំផុតក្នុងការលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាពខ្ពស់ ​ស្របតាមស្តង់ ដារអប់រំប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងសកលលោក។ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ​បានខិតខំប្រឹង ប្រែង អនុវត្តន៍ទៅតាមផែនការសកម្មភាព ​និងកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្របញ្ចកោណ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ​ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​ បាន​ថ្លែងកោតសរសើរ នឹងវាយ​តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែល​បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍ តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ​ពាក់ព័ន្ធ ជំរុញការរបណ្តុះបណ្តាលធន ធានមនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍ ត្រូវ​ខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូន​ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវបន្ដខិតខំ​ដោះស្រាយបញ្ហាប្រឈម ក្នុងន័យរួមចំណែក នូវការអភិវឌ្ឍខេត្ត​ ក៏ដូចជាសង្គមជាតិយើង ឲ្យមានភាពរីកចម្រើននាថ្ងៃអនាគត ​ជាពិសេសត្រូវ ​រក្សានូវសុខសន្តិភាពយើង ក្រោមគោល​នយោបាយដ៏ត្រឹមត្រូវ និងឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល៕

គណបក្សកាន់អំណាចប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងលើការនាំចេញយន្តហោះចម្បាំង

2024/03/14 01:16:46 pm        120
គណបក្សចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ លើក្របខ័ណ្ឌដែលនឹងអនុញ្ញាតឱ្យមានការនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយ សហការផលិតជាមួយចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលី។ គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងគ្រប់គ្រងធំ គាំទ្រដល់ការបន្ធូរបន្ថយដោយផ្នែក នៃបទប្បញ្ញត្តិតឹងរឹងរបស់ប្រទេស ស្តីពីការផ្ទេរយុទ្ធោបករណ៍ការពារជាតិ។ ប៉ុន្តែ ដៃគូចម្រុះដែលនៅក្មេងខ្ចីរបស់ខ្លួនគឺគណបក្ស Komeito មានការប្រុងប្រយ័ត្ន ដោយនិយាយថា ខ្លួនមិនអាចអនុញ្ញាតឱ្យមានការនាំចេញដោយគ្មានការរឹតត្បិតជាក់លាក់នោះទេ។ គណបក្សនានា បាននឹងកំពុងពិភាក្សាអំពីការកំណត់លក្ខខណ្ឌតឹងរ៉ឹងលើការនាំចេញ។ នាយករដ្ឋមន្ត្រី លោក Kishida Fumio បានបង្ហាញផែនការលើបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិកាសភាជាន់ខ្ពស់ កាលពីថ្ងៃពុធ។ លោក បាននិយាយថា ការអនុម័តពីគណៈរដ្ឋមន្ត្រី នឹងត្រូវតម្រូវអនុញ្ញាតឱ្យយន្តហោះចម្បាំង ត្រូវបានផ្ទេរទៅកាន់ប្រទេសទីបី ជាផ្នែកនៃដំណើរការធ្វើការសម្រេចចិត្តដ៏ហ្មត់ចត់ មួយ។ លោក Kishida និយាយថា ក្របខ័ណ្ឌនេះ នឹងអនុវត្តចំពោះតែយន្តហោះចម្បាំងជំនាន់ក្រោយប៉ុណ្ណោះ ហើយវានឹងត្រូវផ្ទេរទៅកាន់បណ្តាប្រទេស ដែលប្រទេសជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការនាំចេញយុទ្ធោបករណ៍ការពារជាតិប៉ុណ្ណោះ។ ប្រធានគោលនយោបាយរបស់គណបក្ស Komeito លោក តាកាជី យូស៊ុកេ (Takagi Yosuke) បាននិយាយថា នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ លោក តាកាជី និយាយថា ការទាមទារការអនុម័តពីគណៈរដ្ឋមន្ត្រី នឹងអំពាវនាវឱ្យមានការពិភាក្សាលម្អិតដោយគណបក្សកាន់អំណាច ហើយនឹងធ្វើឱ្យដំណើរការនេះមានភាពច្បាស់លាស់។ ប្រធានគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យសេរី(LDP) និងគណបក្ស Komeito នឹងជួបគ្នានៅថ្ងៃសុក្រស្អែកនេះ ដើម្បីពិភាក្សាអំពីផែនការដែលបង្ហាញដោយ លោក Kishida ។ គណបក្សកាន់អំណាច ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយក្នុងពេលឆាប់ៗនេះ។

សភាអ៊ីស្រាអែល អនុម័តលើវិសោធនកម្មថវិកាឆ្នាំ ២០២៤ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមហ្កាហ្សា

2024/03/14 01:13:00 pm        145
សមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃពុធ បានផ្តល់ការយល់ព្រមចុងក្រោយរបស់ពួកគេទៅលើវិសោធនកម្មថវិការដ្ឋឆ្នាំ ២០២៤ដែលបន្ថែមរាប់សិបពាន់លានសេកែល (shekels)ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា ខណៈដែលជម្លោះបានឈានដល់ខែទី៦។ថវិកាដែលបានធ្វើវិសោធនកម្មនេះ បន្ថែមការចំណាយថែមទៀតទៅលើវិស័យការពារជាតិ និងសំណងដល់គ្រួសារ និងអាជីវកម្មដែលរងគ្រោះដោយសង្រ្គាម ដែលត្រូវបានបង្កឡើងដោយការវាយប្រហារដ៏គួរឲ្យតក់ស្លុតរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។សមាជិកសភា បានបោះឆ្នោតគាំទ្រ ៦៣សំឡេងទល់នឹង៥៥ សំឡេងប្រឆាំង លើកញ្ចប់ចំណាយចំនួន ៥៨៤ពាន់លានសេកែល (១៦០ពាន់លានដុល្លារ) ឬ ៧២៤ពាន់លានដុល្លាររួមទាំងការសងបំណុល។ ផែនការនេះ ក៏រួមបញ្ចូលផងដែរនូវការបែងចែកកម្រិតខ្ពស់សម្រាប់សុខភាព ការអប់រំ សណ្តាប់ធ្នាប់ និងសុខុមាលភាព។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានថ្លែង បន្ទាប់ពីការបោះឆ្នោតថា «ថវិកាសង្រ្គាមដែលបានធ្វើវិសោធនកម្ម... មានគោលដៅច្បាស់លាស់ គឺដើម្បីឈ្នះសង្រ្គាម ឧបត្ថម្ភទាហានបម្រុង ពង្រឹង ផ្នែកជួរមុខ និងបន្តធ្វើឲ្យសេដ្ឋកិច្ចអ៊ីស្រាអែលរីកចម្រើន»។ថវិកានេះ កំណត់ឱនភាព ៦,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ ដែលត្រូវបានកែសម្រួលពីកម្រិតមុនសង្គ្រាម ២,២៥ភាគរយ។ ប៉ុន្តែនៅក្នុងខែកុម្ភៈ ឱនភាពបានកើនឡើងដល់៥,៦ភាគរយ ក្នុងរយៈពេល១២ខែមុនពី៤,៨ភាគរយក្នុងខែមករា។

លោក Biden និងលោកTrump វាយប្រហារគ្នាក្រោយទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតី

2024/03/14 12:33:15 pm        95
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទៅកាន់រដ្ឋWisconsin ដ៏ប្រទាញប្រទង់ខាងនយោបាយកាលពីថ្ងៃពុធ ដើម្បីបង្ហាញពីការវិនិយោគរបស់រដ្ឋបាលរបស់លោកនៅក្នុងសហគមន៍ និងការបង្កើតការងារនៅទូទាំងប្រទេស បន្ទាប់ពីលោក និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោកគឺ លោក Donald Trump បានឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការក្នុងគណបក្សរបស់ខ្លួន ដែលធ្វើឲ្យលោកទាំងពីរជួបគ្នាជាថ្មីទៀត ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០២០។ លោកថា លោកនៅទីនេះដើម្បីប្រកាសពីប្រភេទនៃការវិនិយោគដំបូងរបស់ខ្លួនចំនួន ៣,៣ ពាន់លានដុល្លារក្នុង ១៣២ គម្រោង ក្នុង៤២ រដ្ឋ ដើម្បីជួយដល់ការខុសឆ្គងជាប្រវត្តិសាស្ត្រ។ នៅទីក្រុង មីលវ៉ូគី (Milwaukee) លោក Biden បានអួតសមិទ្ធផលហត្ថលេខារបស់លោក រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់កាត់បន្ថយអតិផរណា ខណៈរិះគន់គោលនយោបាយសេដ្ឋកិច្ចរបស់គូប្រជែងរបស់លោក។លោកបន្តថា អ្នកកាន់តំណែងមុនរបស់លោកបាននិយាយអំពី សប្ដាហ៍ហេដ្ឋារចនាសម្ព័ន្ធឬInfrastructure Week អស់រយៈពេល ៤ ឆ្នាំ តែមិនមានគម្រោងណាមួយបានសម្រេចទេ។ បន្ទាប់ពីការប្រកួតបឋមកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋចំនួន ៤ ទាំងលោក Bidenទាំងលោក Trump ទទួលបានការគាំទ្រគ្រប់គ្រាន់ពីប្រតិភូ ដើម្បីក្លាយជាបេក្ខភាពដែលត្រូវបានតែងតាំងជាផ្លូវការ។ នៅក្នុងវីដេអូអបអរសាទរការតែងតាំងដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានហៅលោក Biden ថាជាប្រធានាធិបតី "អន់បំផុត" ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយបានប្រកាសថា "ប្រទេសជាតិកំពុងបរាជ័យក្រោមដៃលោកBiden" ។លោកបន្ថែមថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលគ្មាននរណាម្នាក់ធ្លាប់ឃើញពីមុនមក។ ហើយយើងនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងក្លាយឡើងដល់ចំណុចល្អបំផុតមិនធ្លាប់មាននៅក្នុងពិភពលោក៕

ការិយាល័យនាយករដ្ឋមន្ត្រី៖ មានតែលោក Henry ទេ ដែលអាចចុះហត្ថលេខាលើក្រុមប្រឹក្សាអន្តរកាលហៃទី

2024/03/14 12:18:05 pm        42
នាយករដ្ឋមន្ត្រីដែលកំពុងចុះចេញពីតំណែងរបស់ប្រទេសហៃទី លោក អារីយ៉ែល ហុងរី (Ariel Henry) បាននិយាយថា រដ្ឋធម្មនុញ្ញរបស់ហៃទី ចែងថាមានតែលោក និងគណៈរដ្ឋមន្ត្រីរបស់លោកប៉ុណ្ណោះ ដែលអាចតែងតាំងក្រុមប្រឹក្សាអន្តរកាលសម្រាប់ការផ្លាស់ប្តូរអំណាចបាន នេះបើយោងតាមការិយាល័យរបស់លោក ហុងរី បានប្រាប់សារព័ត៌មាន CNN ផ្តាច់មុខកាលពីថ្ងៃពុធ (១៣ មីនា)។បន្ទាប់ពីកិច្ចប្រជុំនៃមេដឹកនាំតំបន់ការ៉ាអ៊ីបកាលពីថ្ងៃចន្ទ លោក ហុងរី បានយល់ព្រមចាកចេញពីអំណាចនៅពេលដែលក្រុមប្រឹក្សាអន្តរកាលមួយត្រូវបានបង្កើតឡើងដើម្បីចាក់គ្រឹះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីមានអំពើហិង្សាជាច្រើនសប្តាហ៍នៅក្នុងប្រទេសហៃទី ដែលបង្កឱ្យសណ្តាប់ធ្នាប់សង្គមបានដួលរលំ។ប៉ុន្តែការិយាល័យរបស់លោក ហុងរី បាននិយាយថា មាត្រា ១៤៩ នៃរដ្ឋធម្មនុញ្ញហៃទី ចែងថានៅពេលដែលប្រធានាធិបតីមិនមានវត្តមាន មានតែគណៈរដ្ឋមន្ត្រីទេដែលមានអំណាចដើម្បីធ្វើការសម្រេចចិត្ត ពោលគឺមានតែលោក និងគណៈរដ្ឋមន្ត្រីរបស់លោកប៉ុណ្ណោះដែលអាចតែងតាំងក្រុមប្រឹក្សាអន្តរកាលបាន ហើយនឹងមិន «ប្រគល់ប្រទេស« ទៅកាន់មេដឹកនាំថ្មីដោយមិនអនុវត្តតាមនីតិវិធីរដ្ឋធម្មនុញ្ញនោះទេ។លោក ហុងរី បានឡើងកាន់អំណាចដោយមិនជាប់ឆ្នោតនៅឆ្នាំ២០២១ បន្ទាប់ពីការធ្វើឃាតលោកអតីតប្រធានាធិបតី ហ៊្សូវ៉េនែល ម៉យស៍ (Jovenel Moise)។ តំណែងនាយករដ្ឋមន្ត្រីរបស់លោកត្រូវបានបំផ្លាញដោយកំណើនអំពើហិង្សាក្រុមជនអន្ធពាលជាច្រើនខែ ដែលកាន់តែខ្លាំងក្លាឡើង បន្ទាប់ពីលោក ហុងរី មិនបានរៀបចំការបោះឆ្នោតកាលពីខែមុន ដោយនិយាយថា អសន្តិសុខរបស់ប្រទេសនឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានផ្ទុះឡើងយ៉ាងក្ដៅគគុកនៅទូទាំងចក្រភពអង់គ្លេស
08/10/2025 05:08 PM
ហ្វូងមនុស្សជិត ១ម៉ឺននាក់ ចេញតវ៉ាប្រឆាំងគម្រោងសង់ស្ពានវែងជាងគេលើពិភពលោកពីកោះស៊ីស៊ីលី ទៅអ៊ីតាលី
08/10/2025 05:08 PM
យោធាកូរ៉េខាងត្បូង ថយចុះ ២០% ក្នុងពេល ៦ឆ្នាំ ដោយសារចំនួនប្រជាជនបុរសធ្លាក់ចុះយ៉ាងគំហុក
08/10/2025 05:08 PM
ចំហេះព្រៃបានឆាបឆេះពាសពេញអឺរ៉ុបខាងត្បូង ស្របពេលមានសីតុណ្ហភាពក្ដៅគគុក
08/10/2025 05:08 PM
អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក
08/10/2025 05:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (3:00PM, August 10, 2025)
08/10/2025 05:08 PM
យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ
08/10/2025 04:08 PM
កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ
08/10/2025 04:08 PM
អ៊ុយក្រែន និងអឺរ៉ុប ដាក់សំណើបទឈប់បាញ់ប្រឆាំងតបនឹងលក្ខខណ្ឌរបស់រុស្ស៊ី ដែលស្នើឱ្យបោះបង់ទឹកដី
08/10/2025 03:08 PM
NBC៖ សេតវិមាន គិតចង់អញ្ជើញលោក Zelenskiy ទៅកាន់រដ្ឋអាឡាស្កា ស្របពេលជំនួបមេដឹកនាំអាមេរិក-រុស្ស៊ី
08/10/2025 03:08 PM