TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីហៃទី បានលាលែងពីតំណែង ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរបង្កឡើងដោយក្រុមជនអន្ធពាល

2024/03/12 12:26:26 pm        77
យោងតាមក្រុមមេដឹកនាំក្នុងតំបន់ នាយករដ្ឋមន្ត្រីដែលកំពុងរងសម្ពាធយ៉ាងខ្លាំង លោក អារៀល ហេនរី (Ariel Henry) បានលាលែងពីតំណែង ប៉ុន្មានសប្ដាហ៍ក្រោយភាពចលាចលកាន់តែខ្លាំង នៅក្នុងប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីប មួយនេះ ជាទីដែលក្រុមជនអន្ធពាលកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ហើយសណ្ដាប់ធ្នាប់សង្គមស្ទើរតែដួលរលំ។ ក្រុមមន្ត្រីរបស់ប្លុក CARICOM ក្នុងតំបន់ បានប្រកាសកាលពីយប់ថ្ងៃចន្ទថា លោកហេនរី បានដាក់លិខិតលាលែងពីតំណែងរបស់លោករួចរាល់ហើយ។ លោក អ៊ីហ្វានអាលី (Irfaan Ali )ប្រធានប្លុក CARICOM និងជាមេដឹកនាំប្រទេសកោះ ហ្គីយ៉ាណាបាននិយាយថា យើងទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី អារៀល ហេនរី លើការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ នៅពេលអំពើហិង្សាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងកាលពីសប្ដាហ៍មុន លោក ហេនរី ស្ថិតក្នុងប្រទេសកេនយ៉ាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូនមន្ត្រីនគរបាលកេនយ៉ាទៅកាន់ប្រទេសហៃទីដើម្បីស្ដារស្ថានភាពសន្តិសុខឡើងវិញ ដែលរដ្ឋាភិបាលរបស់លោកបានបាត់បង់ការគ្រប់គ្រង។ លោក ហេនរី ដែលបានឡើងកាន់អំណាចដោយពុំបានបោះឆ្នោតកាលពីឆ្នាំ ២០២១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី នៅពេលនោះរបស់ប្រទេសហៃទី បានពន្យារពេលការបោះឆ្នោតដែលបានគ្រោងធ្វើឡើងកាលពីខែមុន ដោយនិយាយថា មិនអាចមានការបោះឆ្នោតកើតឡើងទេ រហូតដល់ប្រទេសនេះមានសុវត្ថិភាព។ ប៉ុន្តែការសម្រេចចិត្តរបស់លោកបានធ្វើឱ្យក្រុមបាតុករខឹងសម្បារកាន់តែខ្លាំង ដែលទាមទារឱ្យលាលែងពីតំណែងជាច្រើនខែមកហើយ ខណៈប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត និងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលកាន់តែធ្ងន់ធ្ងរ ៕

ប្រធាន IAEA នឹងពិនិត្យមើលប្រតិបត្តិការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi

2024/03/12 12:15:09 pm        91
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ នៅថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន។ អគ្គនាយក លោក Rafael Mariano Grossi នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។ លោក ត្រូវបានគេរំពឹងថានឹង ជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa នៅថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីប្រតិបត្តិកររោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួចចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហា ឆ្នាំមុន។ លោក Grossi នឹងពិនិត្យមើលពីរបៀបប្រតិបត្តិការបង្ហូរទឹកចេញ ដែលកំពុងត្រូវបានអនុវត្ត នៅពេលលោកទៅកាន់រោងចក្រនៅថ្ងៃពុធស្អែកនេះ។ មុននឹងបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងមហាសមុទ្រ ប្រតិបត្តិកររបស់រោងចក្របានពង្រាវទឹកដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ថា ប្រតិបត្តិការនេះ គឺស្របទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ប៉ុន្តែប្រទេសចិន បានផ្អាកការនាំចូលផលិតផលសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រតិបត្តិករ បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច។ កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន បានប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនៅរោងចក្រ Fukushima Daiichi ។ នៅថ្ងៃនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បាននិយាយថា ការរឹតត្បិត ដែលពុំមានមូលដ្ឋាននៅក្នុងវិទ្យាសាស្ត្រ មិនត្រូវបណ្តែតបណ្តោយឱ្យបាននោះទេ។ លោក បានប្ដេជ្ញាបន្តទាមទារឱ្យប្រទេសចិន ដកចេញវិធានការនេះជាបន្ទាន់។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងបំបាត់ការព្រួយបារម្ភពីសុវត្ថិភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអតាមិកអន្តរជាតិ(IAEA)។

លោក Biden ជួបការលំបាកក្នុងការទាញយកប្រជាប្រិយភាពពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅនៅរដ្ឋ Georgia

2024/03/12 12:02:31 pm        106
មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីក្រុមសង្គមស៊ីវិលសម្រាប់ជនជាតិស្បែកខ្មៅ វ័នដា ម៉ូស៍លី (Wanda Mosley) បានជំរុញអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅរាប់ពាន់នាក់នៅទូទាំងរដ្ឋ ចចា (Georgia) ដើម្បីជួយយកជ័យជម្នះការបោះឆ្នោតសកលកាលពីឆ្នាំ២០២០ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។បច្ចុប្បន្ន អ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្តដោយសារកំណើននៃការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាទិភាពនៃយុត្តិធម៍ពូជសាសន៍ដែលពួកគេមានអារម្មណ៍ថាគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មិនទាន់បានបំពេញតាមការសន្យា នេះបើយោងតាមការស្ទង់មតិ និងការសម្ភាសន៍បានបង្ហាញ។ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) នៅក្នុងខែមករា បានរកឃើញថាជនជាតិអាមេរិកស្បែកខ្មៅមានការខ្វែងគំនិតគ្នាលើការបំពេញមុខងាររបស់លោក បៃដិន ដែលប្រហែល ៤៩ ភាគរយនៃមនុស្សពេញវ័យស្បែកខ្មៅមិនយល់ស្រប ហើយមានមនុស្ស ៤៨ ភាគរយប៉ុណ្ណោះបានយល់ស្រប ខណៈធ្លាប់មានអ្នកបោះឆ្នោតស្បែកខ្មៅ ៩២ ភាគរយបានគាំទ្រលោក បៃដិន កាលពីឆ្នាំ២០២០។ទាំងលោក បៃដិន និងគូប្រជែងរបស់ខ្លួន គឺបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ Georgia កាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតមុនការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ លទ្ធផលនៅទីនោះអាចដើរតួនាទីជាផ្លូវដ៏លំបាកមួយនៅខាងមុខសម្រាប់លោក បៃដិន មុនពេលការបោះឆ្នោតសកលនៅខែវិច្ឆិកា ក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ដែលតាមប្រវត្តិសាស្ត្រគឺជាប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ៕

ប្រមុខ NATO៖ ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បង្ហាញថាលោក ពូទីន បានបរាជ័យហើយ

2024/03/12 11:59:36 am        85
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឱ្យប្រទេសនេះចុះខ្សោយ។លោក ស្តុលថិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឱ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឱ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ «អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ»។ការអត្ថាធិប្បាយរបស់ប្រមុខណាតូ ដែលធ្វើឡើងនៅក្បែរនាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីស្ទើសសុន (Ulf Kristersson) នេះ បានកើតឡើងមុនពេលទង់ជាតិរបស់ប្រទេសស៊ុយអែតត្រូវបានបង្ហូតឡើងលើបង្គោលទង់ជាតិនៅឯទីស្នាក់ការកណ្តាលទីក្រុងប្រ៊ុចសែល របស់អង្គការណាតូ ក្នុងពិធីមួយដែលប្រទេសស៊ុយអែតក្លាយជាប្រទេសសមាជិកទី៣២ របស់សម្ព័ន្ធយោធា។សម្រាប់រុស្សី លោក ពូទីន បានចាត់ទុកការលុកលុយទាំងអស់របស់ខ្លួននៅឆ្នាំ ២០២២ លើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ការពារប្រឆាំងនឹងអង្គការណាតូ ដែលកំពុងពង្រីកខ្លួន ខណៈបណ្ដាប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះបានផ្ដល់ប្រាក់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេដល់ទីក្រុងគីវ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងតបតនឹងរុស្ស៊ី៕

ឥណ្ឌា មានចំណាត់ការមុនការបោះឆ្នោតដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិ ដែលប្រឆាំងដោយពលរដ្ឋមូស្លីម

2024/03/12 11:55:55 am        88
ប្រទេសឥណ្ឌា បានប្រកាសវិធានការកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិឆ្នាំ ២០១៩ ដែលក្រុមអ្នករិះគន់ ចាត់ទុកថាប្រឆាំងពលរដ្ឋមូស្លីម ប៉ុន្មានសប្តាហ៍មុនពេលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី សម្រាប់រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោក។ ច្បាប់វិសោធនកម្មចូលសញ្ជាតិ ផ្តល់សញ្ជាតិឥណ្ឌាដល់សាសនាហិណ្ឌូ ប៉ារស៊ីស ស៊ីក ពុទ្ធសាសនិក ជេន និងគ្រិស្តសាសនិក ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន នៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤។ ក្រុមអ្នកកាន់សាសនាឥស្លាមនិយាយថា ច្បាប់នេះ រួមជាមួយនឹងការចុះបញ្ជីជាតិដែលបានស្នើឡើងរបស់ពលរដ្ឋ អាចរើសអើងប្រឆាំងពលរដ្ឋមូស្លីម ២០០លាននាក់នៅប្រទេសឥណ្ឌា ជាចំនួនប្រជាជនមូស្លីមច្រើនបំផុតទីបីរបស់ពិភពលោក។ ពួកគេបារម្ភថា រដ្ឋាភិបាលអាចនឹងដកសញ្ជាតិពលរដ្ឋមូស្លីម ចេញដោយគ្មានឯកសារក្នុងរដ្ឋព្រំដែនមួយចំនួន។ រដ្ឋាភិបាលបដិសេធថា ខ្លួនមិនប្រឆាំងពលរដ្ឋមូស្លីមនោះទេ ហើយនិយាយថា ច្បាប់នេះចាំបាច់ត្រូវជួយជនជាតិភាគតិច ដែលប្រឈមមុខការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសដែលមានពលរដ្ឋមូស្លីមភាគច្រើន។ គណបក្សប្រឆាំង បាននិយាយថាការប្រកាសកាលពីថ្ងៃចន្ទ ត្រូវបានជំរុញដោយការបោះឆ្នោតខិតចូលជិតមកដល់។ លោក D. Raja អគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំតំបន់របស់ប្រទេសឥណ្ឌា បាននិយាយថា គ្មានអ្វីក្រៅពីការបែងចែកប្រជាជន បង្កើតភាពតានតឹងក្នុងចំណោមប្រជាជននៅពេលបោះឆ្នោតនោះទេ។

សម្តេចធិបតី៖ គម្រោងសាងសង់អាកាសយានអន្តរជាតិតេជោ មិនមែនសង់ឡើងឲ្យល្អតែមើលទេ គឺធ្វើឡើងដើម្បីប្រយោជន៍កម្ពុជា

2024/03/12 11:38:50 am        181
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ មិនមែនសាងសង់ឡើងឲ្យគ្រាន់តែល្អមើលនោះទេ គឺគ្រប់យ៉ាងធ្វើឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ខណៈសមិទ្ធផលនេះ មានឡើងក៏កើតចេញពីផលលាភនៃសន្តិភាពផងដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4Fដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍ជាច្រើនដែលកើតចេញ ពីអាកាសយានដ្ឋាននេះនឹងដល់ដៃបងប្អូនប្រជាពលរដ្ឋ និងដល់ប្រទេសជាតិទាំងមូល។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការសម្រេចកសាងអាកាស​យានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលាន​យន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នាផងដែរនោះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាកន្លែងមួយ ដែលមានសក្ដានុពលសម្រាប់ទិសនិរតីផងដែរ ដូច្នេះហើយរាជរដ្ឋាភិបាលជ្រើស​យកកន្លែងនេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាសសម្រាប់​ប្រជាជន​រាប់លាននាក់ នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរ​ការ​សាងសង់នៅឆ្នាំ ២០២០ ដែលនៅលើផ្ទៃដីចំនួន ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សម្រេចបានការសាងសង់ចំនួន ជាង៦៦ភាគរយហើយក្នុងដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់នាឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទបាន ចក់

បណ្ដាប្រទេសមូស្លីម ប្រកាសចាប់ផ្ដើមពិធីបុណ្យរ៉ាម៉ាដាន ក្រោមស្រមោលសង្រ្គាមនៅហ្កាហ្សា

2024/03/12 10:26:04 am        168
ដោយពិធីបុណ្យរ៉ាម៉ាដាន(Ramadan) បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងប្រទេសជាច្រើនទៀត បានប្រកាសជាខែតមអាហារដ៏វិសុទ្ធរបស់មូស្លីម ដែលនឹងប្រព្រឹត្តទៅក្រោមស្រមោលសង្រ្គាមបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។អារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា តុលាការកំពូលបានប្រកាសថា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ជាការចាប់ផ្តើមនៃខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ឆ្នាំនេះ។ប្រទេសអារ៉ាប់រួម និងកាតា ក៏បានប្រកាសកាលបរិច្ឆេទចាប់ផ្តើមសម្រាប់បុណ្យរ៉ាម៉ាដាន តាមរយៈសារព័ត៌មានផ្លូវការរបស់ខ្លួនផងដែរ បន្ទាប់ពីការគយគន់ឃើញព្រះចន្ទមួយចំហៀង។មុននេះ ប្រទេសអ៊ីរ៉ង់ សម្រេចជ្រើសរើសយកថ្ងៃអង្គារទី១២មីនាសប្ដាហ៍នេះ ជាការចាប់ផ្តើមនៃបុណ្យ រ៉ាម៉ាដាន បន្ទាប់ពីការិយាល័យ អ៊ីស្តេឡាល "Estehlal" ឬការិយាល័យសង្កេតព្រះចន្ទបាននិយាយថា ខ្លួនមិនទាន់អាចសង្កេតឃើញព្រះចន្ទនៃរ៉ាម៉ាដាន បាននៅឡើយទេ៕

ឥណ្ឌាទទួលបានជោគជ័យក្នុងការបាញ់តេស្តមីស៊ីល ផលិតក្នុងស្រុកជាលើកដំបូង ដែលអាចផ្ទុកក្បាលគ្រាប់បានច្រើន

2024/03/12 10:20:37 am        154
លោកនាយករដ្ឋមន្ត្រី ណារិនដ្រូ ម៉ូឌី (Narendra Modi) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានទទួលជោគជ័យក្នុងការបាញ់តេស្តលើកដំបូងនូវមីស៊ីលផលិតក្នុងស្រុក ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់។លោកម៉ូឌី បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterថា មីស៊ីលនេះ ត្រូវបានបំពាក់ដោយឧបករណ៍ដែលអាចកំណត់គោលដៅបានច្រើនដោយឯករាជ្យ។ ប្រទេសឥណ្ឌា បាននិងកំពុងអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិនកាន់តែរីកចម្រើន។នៅឆ្នាំ ២០២១ ឥណ្ឌា បានសាកល្បងដោយជោគជ័យនូវ Agni-5 ដែលជាមីស៊ីលបាលិស្ទិកអន្តរទ្វីប ដែលអាចបំពាក់ដោយនុយក្លេអ៊ែរដែលមានរយៈចម្ងាយ ៥.000គីឡូម៉ែត្រ (៣.១២៥ ម៉ាយ) ដែលត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារទៅលើប្រទេសចិនស្ទើរតែទាំងមូល។ មីស៊ីល Agni-5 គឺជាមីស៊ីលបាលិស្ទិករយៈចម្ងាយដែលបាញ់ពីដីទៅកាន់គោលដៅលើដី ឬក្នុងសមុទ្រ។ប្រទេសឥណ្ឌា ក៏អាចវាយលុកបានគ្រប់ទីកន្លែងក្នុងប្រទេសប៉ាគីស្ថានដែលនៅជិតខាង ជាសត្រូវដែលខ្លួនបានធ្វើសង្គ្រាមជាមួយចំនួនបីលើក ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីអាណានិគមនិយមអង់គ្លេស ក្នុងឆ្នាំ ១៩៤៧។

CNN៖ រុស្ស៊ី នឹងផលិតគ្រាប់កំាំភ្លើងធំជិត៣ដងច្រើនជាងអាមេរិក និងអឺរ៉ុប អាចផ្ដល់ឲ្យអ៊ុយក្រែន

2024/03/12 10:17:07 am        188
ទូរទស្សន៍CNN បានរាយការណ៍កាលពីថ្ងៃទី ១១ មីនា ដោយដកស្រង់ការប៉ាន់ប្រមាណរបស់សម្ព័ន្ធយោធាណាតូ និងប្រភពមិនបញ្ចេញឈ្មោះដែលដឹងបញ្ហានេះថា ប្រទេសរុស្ស៊ី គ្រោងនឹងផលិតគ្រាប់កាំភ្លើងធំជិត៣ ដង ច្រើនជាងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅឆ្នាំនេះ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការណាតូដែលទូរទស្សន៍ CNN និងប្រភពរបស់ទីភ្នាក់ងាររបស់ប្រព័ន្ធផ្ព្វផ្សាយនេះទទួលបាន រុស្ស៊ី កំពុងផលិតគ្រាប់កាំភ្លើងធំជិត២៥០.០០០គ្រាប់ ក្នុងមួយខែ ឬប្រហែល ៣ លាន គ្រាប់ក្នុងមួយឆ្នាំ។ មន្ត្រីចារកម្មជាន់ខ្ពស់របស់អឺរ៉ុប បានប្រាប់សារព័ត៌មាន CNN ថា ជារួម សហរដ្ឋអាមេរិក និងអឺរ៉ុបអាចផលិតគ្រាប់រំសេវប្រមាណ ១,២លានគ្រាប់ក្នុងមួយឆ្នាំ ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ទីក្រុង Kyiv កំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងខ្លាំង ខណៈកញ្ចប់ថវិកាចំនួន ៦១ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកនៅតែជាប់គាំងក្នុងសភា។ ប្រទេសជាច្រើននៅអឺរ៉ុបបានចូលរួមគំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆែក ក្នុងការទិញគ្រាប់កាំភ្លើងធំដែលត្រូវការចំនួន៨០០.០០០គ្រាប់ សម្រាប់អ៊ុយក្រែន។ CNN បានរាយការណ៍ យោធាសហរដ្ឋអាមេរិកមានគោលបំណងផលិតកាំភ្លើងធំចំនួន១០០.០០០គ្រាប់ក្នុងមួយខែនៅចុងឆ្នាំ២០២៥ ដែលនៅតែតិចជាងពាក់កណ្តាលនៃផលិតកម្មប្រចាំខែរបស់រុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ សូម្បីតែចំនួននេះក៏មិនអាចទទួលបានដែរ ដោយសារតែបញ្ហាការផ្តល់មូលនិធិនៅក្នុងសភា។ យោងតាមមន្ត្រី ទាហានរុស្ស៊ីបច្ចុប្បន្នកំពុងបាញ់ចំនួន ១០.០០០ គ្រាប់ប្រចាំថ្ងៃនៅលើសមរភូមិ ខណៈអ៊ុយក្រែនបាញ់តែ ២.០០០ គ្រាប់ប៉ុណ្ណោះ។ មន្ត្រីតំណាងសម្ព័ន្ធយោធាណាតូសុំមិនបញ្ចេញឈ្មោះបាននិយាយថា រុស្ស៊ីកំពុងដំណើរការរោងចក្រផលិតគ្រាប់កាំភ្លើងធំរបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ហើយបានជួលកម្លាំងមនុស្សប្រហែល ៣,៥ លាននាក់ ធៀបនឹងចំនួន២,៥ លាននាក់មុនពេលចាប់ផ្តើមសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕

ហុងគ្រីនិយាយថា លោក Trump នឹងមិនផ្តល់លុយជួយអ៊ុយក្រែនទេ ប្រសិនបើជាប់ឆ្នោត

2024/03/12 09:41:52 am        202
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បាននិយាយបន្ទាប់ពីជួបលោក ដូណាល់ ត្រាំ (Donald Trump) ថាអតីតមេដឹកនាំអាមេរិករូបនេះនឹងមិនផ្តល់ប្រាក់ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីទេ ប្រសិនបើលោកឈ្នះតំណែងប្រធានាធិបតីម្តងទៀត ហើយការធ្វើបែបនេះនឹងពន្លឿនការបញ្ចប់សង្គ្រាម។នាយករដ្ឋមន្ត្រីជាតិនិយមរបស់ហុងគ្រី លោក អ័របាន ដែលកំពុងគាំទ្រយុទ្ធនាការបោះឆ្នោតរបស់សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាន់តំណែងសេតវិមាន បានជួបលោក ត្រាំ នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃសុក្រ។លោក អ័របាន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃអាទិត្យថា «ប្រសិនបើអាមេរិក និងអឺរ៉ុប មិនផ្តល់លុយ និងសព្វាវុធដល់អ៊ុយក្រែន នោះសង្គ្រាមនេះនឹងត្រូវចប់ ព្រោះយើងដឹងហើយថាអ៊ុយក្រែន មិនអាចឈរដោយខ្លួនឯងបានទេ»។លោក អ័របាន បានបដិសេធមិនបញ្ជូនអាវុធទៅកាន់ទីក្រុងគីវ និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក។ បណ្ដាមេដឹកនាំអឺរ៉ុបមានការព្រួយបារម្ភជាយូរណាស់មកហើយដែលថាបេក្ខភាពតំណែងប្រធានាធិបតីរបស់លោក ត្រាំ នឹងមានន័យថាជាការថយចុះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តយោធាឆ្លងតំបន់អាត្លង់ទិករបស់អង្គការណាតូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា
08/03/2025 07:08 PM
BREAKING NEWS ÷ ក្រសួងការពារជាតិកម្ពុជា៖កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែនជាមួយកម្ពុជាឆាប់ៗនេះ
08/03/2025 07:08 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ
08/03/2025 05:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក
08/03/2025 04:08 PM
ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ
08/03/2025 04:08 PM
សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ
08/03/2025 03:08 PM
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នាទូទាំងពិភពលោកតវ៉ាប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
08/03/2025 03:08 PM
ប្រតិភូខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគដែលទទួលបានពីសប្បជនផ្ដល់ជូនវីរកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ
08/03/2025 03:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងមូសុងនៅប្រទេសឥណ្ឌា បានកើនឡើងដល់ជិត១៨០នាក់
08/03/2025 03:08 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជិត ៤ ម៉ឺនកន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)
08/03/2025 03:08 PM