សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការបោះឆ្នោតរុស្ស៊ី មានការក្លែងបន្លំខុសច្បាប់

2024/03/18 09:18:25 am        135
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រងប្រទេសរុស្ស៊ីជារៀងរហូត ហើយការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គឺជាការក្លែងបន្លំខុសច្បាប់។លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់ខ្លួនថា «មេដឹកនាំផ្តាច់ការរុស្ស៊ី កំពុងក្លែងធ្វើការបោះឆ្នោតមួយផ្សេងទៀត ហើយលោក ពូទីន ដែលស្រេកឃ្លានអំណាច កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រប់គ្រងជារៀងរហូត»។ លោកបានបន្ថែមថា «មិនមានភាពស្របច្បាប់ក្នុងការបោះឆ្នោតក្លែងក្លាយនេះទេ ហើយបុគ្គលនេះគួរតែត្រូវកាត់ទោសនៅតុលាការទីក្រុងឡាអេ»។ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះឆ្នោតក្នុងសំឡេងគាំទ្រជាង ៨៧ ភាគរយ ដែលនោះជាលទ្ធផលដ៏លើសលប់ក្រោយសម័យសូវៀតនៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់ខ្លួនរួចទៅហើយនេះបន្ថែមទៀត នៅក្នុងជ័យជម្នះដែលលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ មានភាពត្រឹមត្រូវក្នុងការក្រោកឈរឡើងប្រឆាំងលោកខាងលិច និងក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន៕

[UPDATE]លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 08:44:10 am        139
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។ក្រុមអ្នករិះគន់លោក Putin ពាក់ព័ន្ធការស្លាប់របស់ លោក Alexei Navalny បានធ្វើបាតុកម្មជានិមិត្តរូប។គំនិតផ្តួចផ្តើមដែលមានឈ្មោះថា "ថ្ងៃត្រង់ទល់នឹងពូទីន" "Noon against Putin" របស់ពួកគេមានន័យថា ជួរដ៏វែងនៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅក្នុងទីក្រុងនានារបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូ និងសេន ពីទ័រស្បើក និងនៅខាងក្រៅស្ថានទូតជាច្រើននៅបរទេស ប៉ុន្តែមិនដែលប៉ះពាល់អ្វីដល់លទ្ធផលនោះទេ។ ក្រុមឃ្លាំមើល OVD-Info បាននិយាយថាយ៉ាងហោចណាស់ជនជាតិរុស្ស៊ី ៨០ នាក់ត្រូវបានចាប់ខ្លួន។ មិនមានការវាយប្រហារជាបន្តបន្ទាប់លើការិយាល័យបោះឆ្នោតមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃសុក្រនោះទេ។ ប្រទេសលោកខាងលិចបានរួមគ្នាថ្កោលទោសការបោះឆ្នោតថា មិនសេរី ឬយុត្តិធម៌។ ប្រទេសអាល្លឺម៉ង់បានហៅថាជា "ការបោះឆ្នោតក្លែងក្លាយ" ក្រោមការគ្រប់គ្រងបែបផ្តាច់ការ ដែលពឹងផ្អែកលើការ ការគាបសង្កត់ និងអំពើហិង្សា។ ប្រជាជនរុស្ស៊ី មានពេលបីថ្ងៃដើម្បីបោះឆ្នោត ហើយប្រជាជននៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៃអ៊ុយក្រែនមានពេលយូរជាងនេះ ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលអ្នកស្រុកឱ្យចូលរួម។មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុង ប៊រឌីយ៉ានស៍ (Berdyansk) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ហើយអ្នកស្រុកនិយាយអំពីអ្នកសហការគាំទ្ររុស្ស៊ី ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងប្រអប់សន្លឹកឆ្នោតដែលអមដោយទាហានប្រដាប់អាវុធ៕

លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 07:49:28 am        295
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។

ក្រុមវេជ្ជបណ្ឌិតកេនយ៉ា ចាប់ផ្ដើមកូដកម្មទូទាំងប្រទេស ជំរុញឲ្យរដ្ឋាភិបាលបញ្ជូលឈ្មោះពេទ្យហាត់ការជាពេទ្យពេញសិទ្ធិ

2024/03/15 01:44:32 pm        130
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ា បានចាប់ផ្ដើមកូដកម្មទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនាសប្ដាហ៍នេះ ដោយចោទប្រកាន់រដ្ឋាភិបាលថាបានបរាជ័យក្នុងការដោះស្រាយទុក្ខលំបាករបស់ពួកគេ រួមទាំងការអំពាវនាវឲ្យបង្កើន និងបញ្ចូលឈ្មោះពេញសិទ្ធិសម្រាប់បុគ្គិលពេទ្យកម្មសិក្សាឬហាត់ការជាង៤ពាន់នាក់។ កូដកម្មនេះ បានប៉ះពាល់ដល់សេវាវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យនានាទូទាំងប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ខណៈអ្នកជំងឺជាច្រើន មិនត្រូវបានទទួលបានការយកចិត្តទុកដាក់។ តំបន់រងផលប៉ះពាល់ជាច្រើនដោយសារកូដកម្មនេះ រួមមាន តំបន់ ណាគូរូ(Nakuru)តំបន់ក្វាឡេ ( Kwale)តំបន់គីលីហ្វី(Kilifi) តំបន់ មីហ្កូរី (Migori) និងតំបន់ម៉ុមបាសា (Mombasa)។ អគ្គលេខាធិការនៃគ្រូរពេទ្យជំនាញវេជ្ជសាស្ត្រ និងសហជីពពេទ្យធ្មេញ(KMPDU) លោក ដាវជី អាតេឡា (Davji Atellah) បាននិយាយថា ពួកគេបានប្រឆាំងទៅនឹងចំណាត់ការឧស្សាហកម្ម បន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលបានបរាជ័យ។ លោកបានបញ្ជាក់កាលពីថ្ងៃពុធថា ការជូនដំណឹងអំពីកូដកម្មរបស់យើងរយៈពេលថ្ងៃនិងសកម្មភាពឧស្សាហកម្មរបស់យើង នឹងចាប់ផ្ដើមហើយ។ កាលពីថ្ងៃពុធ តុលាការទំនាក់ទំនងការងារនិងជួល បានបញ្ឈប់កូដកម្មនោះ និងបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមការចរចាដើម្បីដោះស្រាយក្ដីកង្វល់ទាំងនេះ។លោកពីទ័រ ជីរូ (Peter Njiru) ជាអ្នកជំងឺម្នាក់មកពីតំបន់ណាគូរូ ចម្ងាយ១៦០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) បាននិយាយថាយើងឈឺចាប់ណាស់។ខ្ញុំនៅទីនេះច្រើនម៉ោងហើយគ្មានគ្រូពេទ្យណាមកមើលខ្ញុំទេ ។រដ្ឋាភិបាលគួរតែដោះស្រាយវិបត្តិនេះឲ្យបានឆាប់ៗ៕

រដ្ឋមន្ត្រីការពារជាតិជប៉ុននិយាយថា ការហោះហើរយន្តហោះOsprey គឺឲ្យស៊ាំទៅនឹងស្ថានភាពបើកបរ

2024/03/15 01:41:17 pm        136
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Kihara Minoru និយាយថា កងកម្លាំងសហរដ្ឋអាមេរិក ក្នុងប្រទេសជប៉ុន កំពុងធ្វើការហោះហើរជាមូលដ្ឋាននៃយន្តហោះដឹកជញ្ជូន Osprey ដើម្បីជួយក្រុមយានិកឱ្យស៊ាំទៅនឹងកម្រិតជំនាញរបស់ពួកគេ។លោក Kihara បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីជើងហោះហើររបស់យន្តហោះ tilt-rotor បានដំណើរការឡើងវិញនៅស្ថានីយ៍អាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិកនៅក្នុងខេត្តភាគនិរតីនៃកោះ Okinawa របស់ប្រទេសជប៉ុន។យន្តហោះនេះត្រូវបានត្រូវបានគេចតចោលបន្ទាប់ពីបានធ្លាក់នៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន កាលពីខែវិច្ឆិកា។ បុគ្គលិកយោធាសហរដ្ឋអាមេរិកទាំងប្រាំបីនាក់ នៅលើយន្តហោះបានស្លាប់។លោក Kihara បាននិយាយថា យន្តហោះកំពុងធ្វើការហោះហើរជាមូលដ្ឋាន បន្ទាប់ពីមានការថែទាំ និងការបណ្តុះបណ្តាលសមាជិកយានិកក្នុងគោលបំណងការពារឧបទ្ទវហេតុនៅពេលអនាគត។ លោកនិយាយថា លោក និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបញ្ជាក់ជាថ្មីនៅក្នុងការសន្ទនាតាមទូរស័ព្ទថា ការធានាបានសុវត្ថិភាពនៃការហោះហើរ គឺជាអាទិភាពកំពូលសម្រាប់ទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោក Kihara បានសន្យាថា ប្រទេសទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងចាត់វិធានការសុវត្ថិភាពចាំបាច់ទាំងអស់។

មេដឹកនាំប៉ាឡេស្ទីន តែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏យូរឆ្នាំជានាយករដ្ឋមន្ត្រី បន្ទាប់ពីការអំពាវនាវឲ្យមានកំណែទម្រង់

2024/03/15 01:33:13 pm        125
ប្រធានប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានតែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏យូរឆ្នាំរបស់ខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ឲ្យធ្វើការទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលជាផ្នែកនៃចក្ខុវិស័យក្រោយសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់ហ្កាហ្សា។លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) ជាសេដ្ឋវិទូដែលបានសិក្សានៅសហរដ្ឋអាមេរិក និងជាអ្នកឯករាជ្យផ្នែកនយោបាយ នឹងដឹកនាំរដ្ឋាភិបាលវិទ្យាសាស្ត្រនិងបច្ចេកទេសមួយ នៅក្នុងតំបន់វេសបែង (West Bank) ដែលអាចគ្រប់គ្រងតំបន់ហ្កាហ្សាយ៉ាងសំខាន់ មុនពេលក្លាយជារដ្ឋនៅពេលណាមួយ។ ប៉ុន្តែផែនការទាំងនោះ ប្រឈមមុខនឹងឧបសគ្គធំៗ រួមទាំងការប្រឆាំងយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសដែលនៅតែកំពុងបន្តអូសបន្លាយដោយគ្មានទីបញ្ចប់។វាពុំច្បាស់ទេថាតើការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អាបាស នឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់កំណែទម្រង់ដែរឬទេ ខណៈដែលប្រធានអាជ្ញាធរមានវ័យ៨៨ឆ្នាំរូបនេះ នឹងនៅតែគ្រប់គ្រងរួមដដែល។លោក ហានី អាល់ ម៉ាស្រ៊ី (Hani al-Masri) អ្នកវិភាគនយោបាយប៉ាឡេស្ទីន បាននិយាយថា៖«ការផ្លាស់ប្តូរដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ចង់បាន មិនមែនជាការផ្លាស់ប្តូរដែលពលរដ្ឋប៉ាឡេស្ទីន ចង់បាននោះទេ»។ «ប្រជាជនចង់បានការផ្លាស់ប្តូរនយោបាយពិតប្រាកដ មិនមែនការផ្លាស់ប្តូរឈ្មោះទេ...ពួកគេចង់ បានការបោះឆ្នោត»។លោកបាននិយាយថា លោកមូស្តាហ្វា គឺជា «បុរសដែលមានការគោរព និងមានចំណេះដឹង ប៉ុន្តែនឹងតស៊ូក្នុងការបំពេញតាមការទាមទាររបស់សាធារណៈជន ដើម្បីកែលម្អស្ថានភាពនានា នៅក្នុងតំបន់វេសបែង ជាទីដែលការរឹតបន្តឹងរបស់អ៊ីស្រាអែល បានដាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមបានបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

សភាអ៊ឺរ៉ុប៖រុស្ស៊ីគួរតែប្រគល់មាសរបស់រ៉ូម៉ានីដែលផ្ញើទៅទីក្រុងមូស្គូក្នុងកំឡុងសង្គ្រាមលោកលើកទី១ឲ្យប្រទេសនេះវិញ

2024/03/15 01:18:21 pm        234
សមាជិកសភារ៉ូម៉ានីម្នាក់ បាននិយាយថា សមាជិកសភាក្នុងសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចដែលមិនជាប់កាតព្វកិច្ច ដោយបញ្ជាក់ថា រុស្ស៊ីគួរតែប្រគល់មាស និងវត្ថុបេតិកភណ្ឌដ៏មានតម្លៃផ្សេងទៀតដែលត្រូវបានបញ្ជូនទៅទីក្រុងមូស្គូក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឲ្យទៅប្រទេសរ៉ូម៉ានី ដើម្បីរក្សាសុវត្ថិភាព។ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះរាជាណាចក្ររ៉ូម៉ានី បានបញ្ជូនកាក់មាសចំនួន ៩១.៥តោនតាមផ្លូវដែកទៅកាន់ទីក្រុងមូស្គូ រួមជាមួយនឹងគ្រឿងអលង្ការ និងសម្បត្តិវប្បធម៌ដូចជាស្នាដៃសិល្បៈជាដើម។ នៅក្នុងសង្រ្គាម រូម៉ានីបានចូលភាគីជាមួយរុស្ស៊ី អង់គ្លេស និងបារាំង ប្រឆាំងនឹងអាល្លឺម៉ង់ ចក្រភពអូទ្រីស-ហុងគ្រី និងចក្រភពអូតូម៉ង់។មាសទាំងនោះ ត្រូវបានរឹបអូស បន្ទាប់ពីក្រុមឆ្លេងនិយម បានដណ្តើមអំណាច នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ ១៩១៧។ ប៉ុន្មានឆ្នាំក្រោយមក កិច្ចខិតខំប្រឹងប្រែងរបស់រ៉ូម៉ានី ដើម្បីយកមាសមកវិញ គឺគ្មានប្រសិទ្ធ ភាព។ វត្ថុវប្បធម៌មួយចំនួន ត្រូវបានប្រគល់មកវិញដោយអាជ្ញាធរសូវៀតក្នុងឆ្នាំ ១៩៣៥ និង ១៩៥៦ ប៉ុន្តែមិនមែនមាសទេ។នៅឆ្នាំ២០០៣ គណៈកម្មការចម្រុះមួយ ត្រូវបានបង្កើតឡើងរវាងរ៉ូម៉ានី និងរុស្ស៊ី ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ហើយក៏ធ្វើការលើបញ្ហាមាសផងដែរ។កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចនេះ ដែលស្នើឡើងដោយសមាជិកសភារ៉ូម៉ានី លោក អឺហ្គែន ថូម៉ាក (Eugen Tomac) ដែលមានការគាំទ្រពីធនាគារជាតិនៃរូម៉ានី ដោយកំណត់ថា ទីក្រុងមូស្គូ គួរតែប្រគល់មាសនោះមកវិញ។លោកថូម៉ាក បានសាទរការបោះឆ្នោតនេះថា ជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ និងជារឿងសេចក្តីថ្លៃថ្នូររបស់ជាតិ ក្នុងការបង្ហោះនៅលើFacebook។ លោកបាននិយាយថា៖«ប្រទេសរ៉ូម៉ានី មិនអាចទទួលយកអ្វីដែលមិនតិចជាងការប្រគល់មាសចំនួន ៩១.៥ តោន និងសម្បត្តិវប្បធម៌ទាំងអស់មកវិញ។

ជប៉ុន ផ្អាកការបញ្ចេញសំណល់ទឹកពីរោងចក្រហ្វ៊ូគូស៊ីម៉ា ក្រោយការរញ្ជួយដី ជាការប្រុងប្រយ័ត្នជាមុន

2024/03/15 01:14:43 pm        115
ប្រតិបត្តិករបាននិយាយ ខណៈបញ្ជាក់ថាវិធានការនេះ ជាការប្រុងប្រយ័ត្នជាមុន ថា ការបញ្ចេញសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដ៏ចម្រូងចម្រាសរបស់ប្រទេសជប៉ុន ត្រូវបានពន្យាពេលនៅថ្ងៃសុក្រទី១៥ខែមីនាសប្ដាហ៍នេះ ក្រោយការរញ្ជួយដី។ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា នៅម៉ោង១២និង១៤នាទីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ការរញ្ជួយកម្រិត៥,៨រ៉ិចទ័រ បានអង្រួនតំបន់ឆ្នេរភាគឦសានតំបន់រោងចក្រហ្វ៊ូគូស៊ីម៉ា ដែលរងការផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ២០១១ ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយនៅលើបណ្ដាញសង្គម X ដោយសំដៅដល់ដំណើរការបញ្ចេញសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរថា យើងធ្លាប់បានបញ្ជាក់ហើយថា ពុំមានការខុសពីធម្មតាអ្វីទេ លើការបញ្ចេញសំណល់ទឹកដែលបានធ្វើប្រព្រឹត្តិកម្ម ឬពង្រាវ រួច។ ប៉ុន្តែផ្អែកលើសុវត្ថិភាព យើងបានផ្អាកប្រតិបត្តិការនៅទីតាំងនានាស្របតាមនិតិវិធីប្រតិបត្តិការបង្កាrជាមុន ។ អាជ្ញាធរនិយ័តករជប៉ុន ក៏បាននិយាយផងដែរភ្លាមៗបន្ទាប់ពីរញ្ជួយដីថា គ្មានភាពខុសប្រក្រតីណាមួយត្រូវបានរកឃើញនៅរោងចក្រហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈិ ឬរោងចក្រថាមពលហ្វ៊ូគូស៊ីម៉ា ដៃនី របស់ខ្លួននោះទេ។ ក្រុមហ៊ុន TEPCO បានចាប់ផ្ដើមការបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យសកម្មចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ឆ្នាំមុន៕

សម្ដេចធិបតី៖ ៦ខែនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ប្រកបដោយសមិទ្ធផល

2024/03/15 12:58:14 pm        190
ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តភ្លាមៗ ក្រោយរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះមានដូចជា៖ ទី១ ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដែលគ្របដណ្តប់លើ​ប្រជាពលរដ្ឋ​ចំនួន៦,៨ លាននាក់ នៅក្នុងនោះមានសមាជិកប.ស.ស ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្ត​សរុបជាង ២លាន១សែននាក់។ ទី២ មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារ​ងាយរងហានិភ័យ​ចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់។ ទី៣ មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់ និងពង្រីកការគ្របដណ្តប់នូវរបបសន្តិសុខសង្គមដល់ប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ ម៉ឺននាក់។ ទី៤-ការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទី៥- ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី៦-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មនៅក្នុងគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យ​អនុវត្ត​ភ្លាមៗ​ចាប់ពីឆ្នាំ ២០២៣ មកនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំ​របស់រដ្ឋ។ សរុបមក គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្ដេចធិបតី គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ​ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ គោលនយោបាយនេះ ​គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ចាត់ទុកលទ្ធផលបោះឆ្នោតព្រឹទ្ធសភា បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

2024/03/15 12:37:01 pm        145
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកលទ្ធផលផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅប្រកបដោយភាពចាស់ទុំ និងលទ្ធិប្រជាធិបតេយ្យ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីកត្តាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតី ថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយ ជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្ស ៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួម រហូតដល់ ៩៩,៨៦%។ សម្តេចធិបតីបន្តថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បានបង្ហាញពីភាពចាស់ទុំផ្នែក នយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ជា​ពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ដែលបាន​សហការចូលរួម និងញ៉ាំងឱ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវនិងតម្លាភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាកូរ៉េខាងត្បូងអះអាងថា បានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់នៅជិតព្រំដែន
06/24/2026 07:06 PM
លោក Kim ៖ កូរ៉េខាងជើងគួរផលិតនាវាចម្បាំង ២គ្រឿង ក្នុង ១ឆ្នាំ នៅរយៈពេល ៥ឆ្នាំក្រោយ
06/24/2026 06:06 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Gimpo របស់កូរ៉េខាងត្បូង
06/24/2026 06:06 PM
រលកកម្ដៅនឹងមាន​នៅ​ភាគខាងជើង និងភាគ​កណ្តាលវៀតណាម ដោយសីតុណ្ហភាពអាចលើស ៤០​អង្សាសេ
06/24/2026 06:06 PM
ភ្លៀងធ្លាក់ខ្លាំងលើកដំបូងក្នុងឆ្នាំ ២០២៦ វាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌា
06/24/2026 06:06 PM
រដ្ឋទី ២របស់អូស្រ្តាលី រាយការណ៍ករណីកើតមានជំងឺគ្រុនផ្តាសាយបក្សី H5N1
06/24/2026 06:06 PM
បារាំងរកឃើញជំងឺ Ebola ដំបូង ជា​ករណី​ទី​១ នៅក្រៅទ្វីបអាហ្វ្រិក អំឡុង​ការផ្ទុះឡើងបច្ចុប្បន្ន
06/24/2026 06:06 PM
ប៉ូឡូញព្រមានថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារ «ទង់ក្លែងក្លាយ» ក្រោយ​លោក Putin គំរាមកំហែង
06/24/2026 06:06 PM
រូបភាពផ្កាយរណបបង្ហាញពីដំណើរបោកបក់របស់ព្យុះទីហ្វុង Mekkhala នៅសមុទ្រហ្វីលីពីន
06/24/2026 06:06 PM
ជនសង្ស័យនៃក្រុម DAESH ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ មុនកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ា
06/24/2026 06:06 PM