សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខអង្គការសហប្រជាជាតិ ទទួលស្គាល់កិច្ចព្រមព្រៀង ដែលមានគោលបំណង បញ្ចប់វិបត្តិនៅហៃទី

2024/03/13 12:16:05 pm        279
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញការវាយតម្លៃចំពោះសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងដៃគូរបស់ខ្លួនសម្រាប់ការបង្កើតដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសហៃទី។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ប្រមុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយ ការទទួលខុសត្រូវ និងមានចំណាត់ការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងលើការរៀបចំអភិបាលកិច្ច អន្តរកាល ដើម្បីស្តារ ស្ថាប័នលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតដោយសន្តិវិធី គួរឱ្យ ទុកចិត្ត និងមានការចូលរួម។ កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Dujarric បាននិយាយថា លោក Guterres ក៏បានទទួលស្គាល់ការប្រកាសរបស់នាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហេនរី(Ariel Henry) ថាលោក នឹងលាលែងពីតំណែង ភ្លាមៗនៅពេលមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។ អ្នកនាំពាក្យរូបនេះបាននិយាយថាលោកអគ្គលេខាធិការ បានបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពមិនផ្លាស់ប្តូរ របស់លោក ជាមួយប្រជាជនហៃទី ដែលត្រូវការសុវត្ថិភាព ទីជម្រក ស្បៀងអាហារ និងការថែទាំសុខភាព ហើយត្រូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។ វាមានសារៈសំខាន់ដែលសហគមន៍អន្តរជាតិ សហគមន៍តំបន់ សមុទ្រការ៉ាអ៊ីបនិងអ្នកដទៃ គាំទ្រមធ្យោបាយនេះ ហើយយើងសង្ឃឹមថានឹងនាំទៅរកថ្ងៃល្អប្រសើរ សម្រាប់ប្រជាជនហៃទី។ លើផ្នែកមនុស្សធម៌ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តផ្តល់ជំនួយសង្គ្រោះក្នុងពេលមានអំពើហឹង្សារបស់ក្រុមជនអន្ធពាល។ លោកបាន និយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូរបស់ខ្លួន បន្តដំណើរការគ្លីនិកវេជ្ជសាស្រ្តចល័ត នៅតាមទីតាំងសម្រាប់ជនភៀសខ្លួន ហើយកំពុងបង្កើតមន្ទីរពេទ្យបង្អែកសម្រាប់ករណី ងាយរងគ្រោះ បន្ថែមទៀត។

យានចម្លង Space One Kairos របស់ជប៉ុន បានផ្ទុះនៅលើអាកាស ក្រោយការបាញ់បង្ហោះភ្លាមៗ

2024/03/13 12:05:00 pm        202
យានចម្លង Space One Kairosរបស់ប្រទេសជប៉ុន បានផ្ទុះភ្លាមៗក្រោយការបាញ់បង្ហោះនៅថ្ងៃពុធទី១៣មីនានេះ ខណៈដែលក្រុមហ៊ុននេះ បានព្យាយាមក្លាយជាក្រុមហ៊ុនរបស់ជប៉ុនលើកដំបូងដើម្បីដាក់ផ្កាយរណបនៅក្នុងគន្លងតារាវិថី។ យានចម្លងដើរដោយតឥន្ធនៈរឹង ៤ ដំណាក់កាល ប្រវែង១៨ ម៉ែត្រ ឬស្មើ ៥៩ហ្វីត បានផ្ទុះប៉ុន្មានវិនាទីបន្ទាប់ពីបានហោះឡើងនៅម៉ោង១១និង១នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន បង្កឲ្យមានផ្សែងហុយខ្មួលខ្មាញ់ និងឆេះនៅជិតទីតាំងបាញ់បង្ហោះនៅលើចុងឧបទ្វីប គី (Kii)ប្រទេសជប៉ុនភាគខាងលិច។ យានចម្លង Kairos បានដឹកផ្កាយរណប ពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះ ឬមានអ្នករងរបួសនោះទេ។ ជាធម្មតានៅជិតទីតាំងបាញ់បង្ហោះ ពុំមានមនុស្សនៅក្បែរនោះទេ អំឡុងពេលចាប់ផ្តើមដំណើរការ៕

លោកBiden ទទួលបានការតែងតាំងជាបេក្ខជនដែលនឹងជួបគ្នាជាថ្មីទៀត ជាមួយលោកTrump ក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ

2024/03/13 11:52:03 am        239
លោកប្រធានាធិបតី Joe Biden បានឈ្នះប្រតិភូរគ្រប់គ្រាន់កាលពីថ្ងៃអង្គារទី១២មីនា ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវជួបអតីតប្រធានាធិបតីលោក Donald Trump នាពេលខាងមុខជាអ្វីដែលនឹងក្លាយជាការជួបគ្នាជាថ្មីរវាងបេក្ខជនទាំង២ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំ។ លោក Biden ត្រូវការប្រតិភូ១.៩៦៨នាក់ ដើម្បីទទួលបានការតែងតាំង ជាចំនួនមួយដែលស្ថាប័នស្រាវជ្រាវ Edison Research បាននិយាយថា លោកទទួលបានសំឡេងលើសចំនួន នៅរាត្រីថ្ងៃអង្គារSuper Tuesday ខណៈទទួលបានលទ្ធផលពីការប្រកួតប្រជែងបឋមក្នុងរដ្ឋចចា មុនលទ្ធផលដែលបានរំពឹងទុកពី នៅរដ្ឋ Mississippi, Washington ដែនដីប្រជុំកោះម៉ារីយ៉ាណាខាងជើង និងអ្នកប្រជាធិបតេយ្យដែលកំពុងរស់នៅបរទេស។ លោក Biden បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីទទួលបានដំណឹង ក្នុងបំណងជាអ្វីដែលលោកបានហៅយុទ្ធនាការរបស់លោក Trump ថាជាយុទ្ធនាការពោពេញដោយកំហឹង ការសងសឹក និងការដាក់ទោស ដែលគំរាមកំហែងដល់គ្រប់ផ្នត់គំនិតរបស់សហរដ្ឋអាមេរិក។លោកបាននិយាយថា ពេលនេះ អ្នកបោះឆ្នោតមានជម្រើសអំពីអនាគតរបស់ប្រទេសនេះហើយ។ តើយើងនឹងក្រោកឈរនិងការពារលទ្ធិប្រជាធិបតេយ្យរបស់យើង ឬបណ្ដោយឲ្យអ្នកផ្សេងមកផ្ដួលរំលំ? តើយើងនឹងត្រូវស្ដារសិទ្ធិសេរីភាពរបស់យើងដើម្បីជ្រើសរើសនិងការពារសិទ្ធិសេរីភាពរបស់យើង ឬត្រូវបណ្ដោយឲ្យក្រុមជនជ្រុលនិយមដណ្ដើមយកពីយើងទៅ?។ លោក Trump ត្រូវគេរំពឹងថាឈានទៅកាន់តែជិតទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃអង្គារ ខណៈរដ្ឋចំនួន៤ បានរៀបចំការប្រកួតប្រជែងរួមទាំងរដ្ឋចចា ជារដ្ឋដ៏ប្រទាញប្រទង់ជាទីដែលលោក Trumpប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំពោះការព្យាយាមបង្វែរលទ្ធផលឆ្នោតកាលពីឆ្នាំ២០២០៕

ទ្រព្យរុស្ស៊ី ដែលត្រូវបង្កកដោយសហភាពអឺរ៉ុប នឹងបង្កើតប្រាក់ចំណេញបានរាប់ពាន់លានអឺរ៉ូ រហូតដល់ឆ្នាំ២០២៧

2024/03/13 11:44:38 am        144
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បាននិយាយថា ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ទំនងជាអាចទទួលបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើការវិវត្តនៃអត្រាការប្រាក់សកល។មន្ត្រីរូបនេះបានឱ្យដឹងថា ផ្នែកមួយនៃប្រាក់ចំណេញ ក៏ដូចជាពន្ធលើចំនួនសរុប ទំនងជាត្រូវបានផ្ទេរពីសហភាពអឺរ៉ុប ទៅទីក្រុងគីវ ជាទៀងទាត់ ប៉ុន្តែប្រាក់មួយចំនួននឹងត្រូវទុកនៅលោកខាងលិច ដើម្បីបង្កើតការទប់ស្កាត់ប្រឆាំងនឹងការសងសឹកដែលរំពឹងទុករបស់រុស្ស៊ី ដែលអាចធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកមានអស្ថិរភាព។មន្ត្រីសហភាពអឺរ៉ុប ដែលជិតស្និទ្ធនឹងការចរចាស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិនេះបាននិយាយថា «យើងចង់ជួយអ៊ុយក្រែន ប៉ុន្តែយើងក៏នឹងត្រូវតែធានាថាមិនមានការរំលោភលើស្ថិរភាពហិរញ្ញវត្ថុ»។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូនៃតម្លៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ៕

នាយករដ្ឋមន្ត្រីបារាំង ព្រមានអំពីចំណុចផ្លាស់ប្តូរដ៏សំខាន់ នៅអ៊ុយក្រែន

2024/03/13 11:41:24 am        237
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់សភាថា ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានឈានដល់«ចំណុចផ្លាស់ប្តូរដ៏សំខាន់» ដោយព្រមានអំពី«គ្រោះថ្នាក់ជាក់ស្តែង និងពិតប្រាក» សម្រាប់ប្រទេសបារាំង ប្រសិនបើរុស្ស៊ីទទួលបានជ័យជម្នះលើកងកម្លាំងរបស់ទីក្រុងគីវ។លោក Attal បានចេញនូវទស្សនៈយ៉ាងម៉ឺងម៉ាត់អំពីហានិភ័យនៃការមិនគាំទ្រអ៊ុយក្រែន នៅមុនការបោះឆ្នោតជានិមិត្តរូបនៅក្នុងសភាលើយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈដែលភាពតានតឹងក្នុងស្រុក បានផ្ទុះឡើង នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា។យុទ្ធនាការរបស់លោកម៉ាក្រុង បាននិងកំពុងស្វែងរកនៅក្នុងប្រទេសនូវសារៈសំខាន់នៃការគាំទ្រកាន់តែច្រើនសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់គ្រាប់រំសេវ ដោយទទូចថា សន្តិសុខរបស់អឺរ៉ុប កំពុងប្រឈមនឹងគ្រោះថ្នាក់។បន្ទាប់ពីការជជែកដេញដោល សភាជាន់ទាប បានអនុម័តយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលចុះហត្ថលេខាដោយលោកម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីខែមុន។លោក Attal បានថ្លែងកិច្ចប្រជុំសភាថា៖«អ៊ុយក្រែន កំពុងមើលពួកយើង រង់ចាំការបញ្ជាក់ និងសញ្ញានៃការរួបរួមរបស់យើង នៅពីក្រោយពួកគេ»។លោកបានបន្ថែមថា យើងកំពុងឈានដល់ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងជម្លោះ ហើយថា ជ័យជម្នះរបស់រុស្ស៊ីមាន «គ្រោះថ្នាក់ជាក់ស្តែង» សម្រាប់«ជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង»។

ទួរគី ព្រមានប្រឆាំងនឹងការរីករាលដាលជម្លោះអ៊ុយក្រែន ទៅអង្គការណាតូ ដែលធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរ

2024/03/13 11:38:10 am        119
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថារាល់ជំហានដែលនឹងធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរនៅអ៊ុយក្រែន និងអាចរីករាលដាលជម្លោះទៅកាន់អង្គការណាតូ ត្រូវតែជៀសវាង ដោយបន្ថែមថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បន្ទាប់ពីការបោះឆ្នោតនៅចុងខែនេះ។សមាជិកណាតូ ទួរគី គាំទ្របូរណភាពទឹកដីអ៊ុយក្រែន ប៉ុន្តែប្រទេសនេះក៏រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី និងបាននិយាយជាទៀងទាត់ជាមួយភាគីទាំងពីរក្នុងជម្លោះ។ ទួរគីបានផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា និងនយោបាយ ប៉ុន្តែក៏ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ផងដែរ។លោក អឺដូហ្កាន់ បាននិយាយនៅក្នុងឯកសារយោងទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកនៅប្រទេសស្វីសនៅចុងឆ្នាំនេះថា «ផែនការសន្តិភាពដែលមិនរាប់បញ្ចូលរុស្ស៊ី នឹងមិនផ្តល់លទ្ធផលអ្វីនោះទេ ហើយយើងប្រាកដថា ជំហានដែលនឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលនឹងរីករាលដាលដល់អង្គការណាតូ ត្រូវតែជៀសវាង»។ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកបានត្អូញត្អែរថាមិនមានវិធានការការទូតណាមួយត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចពិភាក្សាទាំងនេះទេ៕

សម្ដេចធិបតី៖ ទោះពេទ្យល្អ ព្យាបាលមិនបង់ប្រាក់ក្ដី ក៏គួរជៀសវាងទៅមន្ទីរពេទ្យ

2024/03/13 11:31:02 am        157
មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សាថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយមិនមានបង់ថវិកាក្ដី។ដើម្បីថែរក្សាសុខភាពឱ្យបានល្អ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូម ឧស្សាហ៍ហាត់ប្រាណឱ្យបានជាប្រចាំ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរំលេចឱ្យដឹងផងដែរថា នៅបណ្ដាប្រទេស ជាច្រើនក្នុងពិភពលោក មានដូចជាអាម៉េរិកក្ដី គេបានចេញច្បាប់មួយ ដើម្បីផ្ដល់ថវិកាសម្រាប់ពលរដ្ឋ ចំណាយលើការហាត់ប្រាណផ្ទាល់ខ្លួន។ ពលរដ្ឋដែលបានហាត់ប្រាណទៀងទាត់មានសុខភាពល្អ ពលរដ្ឋមានសុខភាពល្អ រដ្ឋមិនចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋនោះទេ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋ គឺច្រើនជាងចំណាយ លើការផ្ដល់ថវិកាសម្រាប់ឱ្យពលរដ្ឋទៅហាត់ប្រាណទៅទៀត៕ដោយ៖ គង់ ឌិន

ឥស្សរជនរុស្ស៊ី រំពឹងថាលោក ពូទីន នឹងរុះរើមុខតំណែងមួយចំនួន បន្ទាប់ពីឈ្នះឆ្នោត

2024/03/13 10:59:52 am        96
ប្រភពចំនួនបួនដែលជិតស្និទ្ធនឹងអាជ្ញាធរបាននិយាយថា ឥស្សរជនរបស់រុស្ស៊ី កំពុងរំពឹងថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងរុះរើមុខតំណែងរដ្ឋាភិបាលដើម្បីនាំយកមនុស្សវ័យក្មេងមកធ្វើការ បន្ទាប់ពីអ្វីដែលគេមើលឃើញថាជាទម្រង់នៃជ័យជម្នះក្នុងការបោះឆ្នោតដ៏ខ្លាំងក្លារបស់លោកនៅចុងសប្តាហ៍នេះ។ដោយគ្រប់គ្រងលើគ្រប់រដ្ឋទាំងអស់ និងគ្មានគូប្រជែងនយោបាយពិតប្រាកដ លោក ពូទីន ដែលកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ មក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងឈ្នះតំណែងប្រធានាធិបតីលើកទី៥ របស់ខ្លួន និងកាន់អំណាចរយៈពេល ៦ ឆ្នាំទៀត។ប្រភពទាំងបួននេះបាននិយាយថា ពួកគេរំពឹងថាមនុស្សវ័យក្មេងនឹងត្រូវបាននាំយកទៅក្នុងមុខតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបន្ថែមទៀត រួមទាំងអាចជាអនុរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋាន ហើយសម្រាប់មន្ត្រីរដ្ឋាភិបាលជំនាន់ចាស់ នឹងត្រូវទម្លាក់ ឬចូលនិវត្តន៍ក្រោយការបោះឆ្នោត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី១៥ ដល់១៧ ខែមីនា។ ប្រសិនបើជាប់ឆ្នោតជាថ្មីនៅថ្ងៃអាទិត្យនេះ និងជាប់ម្តងទៀតក្នុងឆ្នាំ២០៣០ លោក ពូទីន វ័យ ៧១ ឆ្នាំ នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦៕

សម្ដេចនាយករដ្ឋមន្រ្តី សន្យាថា នឹងពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែល្អបន្ថែមទៀត នៅគ្រប់លំដាប់ថ្នាក់ទាំងអស់

2024/03/13 10:39:25 am        171
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និង ពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀតទាំងសមត្ថភាព និងសម្ភារៈពេទ្យ ខណៈនៅតាមមណ្ឌលសុខភាព​ទាំងអស់​គ្រូពេទ្យត្រូវតែប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមចាំបម្រើសេវាសុខភាពជូន​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ​នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថា រាជរដ្ឋាភិបាលនឹងបង្កើនសមត្ថភាពគ្រូពេទ្យដល់មូលដ្ឋានទាំងអស់ ពោលគឺឲ្យស្របទៅតាមគោលនយោបាយអាទិភាពចំនួនបីចំណុចរបស់រាជរដ្ឋាភិបាល លើការពង្រឹងវិស័យសុខាភិបាលដោយក្នុងនោះទី១.ត្រូវពង្រឹងមូលដ្ឋានគ្រឹះមន្ទីរពេទ្យ ដែល​រួមមានដូចជា មន្ទីរពេទ្យបង្អែក, មន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាព។ទី២.ត្រូវពង្រឹង និងបង្កើន​សមត្ថភាពគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេសផ្តោតទៅលើគ្រូពេទ្យ នៅតាមបណ្ដាខេត្ត។ និងទី ៣.ត្រូវបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងរដ្ឋ ជាដើម។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវតែ គោរពទៅតាមនិយាម និងក្រមសីលធម៌របស់ខ្លួនឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ក្នុងការបម្រើ ថែរក្សា ការពារ ​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ​ខណៈរាជរដ្ឋាភិបាលនឹងខិតំខំបំពាក់​នូវសម្ភារៈ និង ថ្នាំសង្កូវដល់គ្រប់មន្ទីរពេទ្យបង្អែកឲ្យកាន់​តែទំនើប និងកាន់តែច្រើន​បន្ថែមទៀត​ស្របទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនោះ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ គណបក្សប្រជាជនបន្តបម្រើដល់ប្រជាពលរដ្ឋទៅតាមការសន្យា និងខិតខំបង្កើនសមិទ្ធផលជាច្រើនថែមទៀត

2024/03/13 10:04:30 am        113
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋទៅតាមការសន្យាជានិច្ច ដោយពុំមានការភូតកុហកនោះឡើយ ហើយថែមទាំងនឹងខិតខំកសាង និងបង្កើនសមិទ្ធផលបន្ថែមទៀតជូនដល់បងប្អូនទាំងអស់នៅទូទាំងប្រទេស។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅ បន្តបោះឆ្នោតជូន​ដល់គណបក្សប្រជាជនកម្ពុជា ​រាជរដ្ឋាភិបាលដែលដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតដើម្បីបម្រើដល់បងប្អូនជានិច្ច ជាក់ស្តែងដូច​សមិទ្ធផល​ដែលបានកំពុងកើត​ ឡើងនៅស្រុកកោះធំ ខេត្តកណ្តាលនេះតែម្តង​ដោយមានមន្ទីរពេទ្យ​បង្អែក​ដ៏ទំនើបកម្មសម្រាប់បម្រើដល់សេវា​ សុខភាពដល់បងប្អូនប្រជាពលរដ្ឋនោះ។ក្នុងឱកាសអញ្ជើញជាអធិបតី​ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ​នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទាំងអស់​ដែលបានបន្តបោះឆ្នោត​គាំទ្រ​ដល់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតរៀងមក ​ហើយសម្តេចសូមប្តេជ្ញាថា គណបក្ស​ប្រជាជនកម្ពុជា​ នឹងបន្តបម្រើដល់បងប្អូន​ប្រជាពលរដ្ឋ​ដើម្បីជាការតបស្នងសងគុណ​ដល់បងប្អូនជារៀងដរាបផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM