ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

ការរៀនជំនាញវិជ្ជាជីវៈ មិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែរ

2024/02/29 03:50:04 pm        102
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់យុវជនដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រួសរាន់ចុះឈ្មោះដើម្បីបង្កើតជំនាញមួយក្នុងជីវិត ព្រោះថា នឹងអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យ។ លើសពីនេះថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃនេះថា គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានយុវជនបានមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន ២៧,៥៣៧នាក់ ក្នុងនោះស្រី ៩,៥៦៤នាក់។ ការសិក្សាបែងចែកចំនួន ៥៤៦ថ្នាក់ គ្រប់មុខជំនាញ ក្នុងវិស័យទេសចរណ៍ និងកសិកម្មជាដើម។ឯកឧត្តម បានបញ្ជាក់ថា យុវជនដែលមកចុះឈ្មោះចូលរៀនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែ ពីមូលនិធិជាតិជំនួយសង្គម ក្នុងចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនាខាងមុខ។ ជាមួយនេះ ឯកឧត្តម បានអំពាវនាវដល់យុវជន ដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សូមអញ្ជើញចុះឈ្មោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅជិតលំនៅឋាន ពីព្រោះការរៀនជំនាញនេះធ្វើឲ្យមានជំនាញមួយក្នុងជីវិត ដែលអាចមានការងារធ្វើសមរម្យ និងចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ១,៥លាននាក់ គឺជាការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កម្មវិធីនេះដែរ រដ្ឋាភិបាលនឹងទទួលខុសត្រូវលើការចំណាយទាំងអស់ ដូចជាថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្ររាប់ផ្តល់ការបណ្តុះបណ្តាលជំនាញនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជន ឲ្យកាន់តែប្រសើរជាងមុន។ពាក់ព័ន្ធកម្មវិធីខាងលើនេះដែរ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ៕

រដ្ឋ និងវិស័យឯកជន ជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធវិស័យកសិកម្ម

2024/02/29 03:17:29 pm        205
ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ភីអិលស៊ី សហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការ Grow Asia នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានរៀបចំវេទិកាលើកទី៤ ស្តីពីកសិកម្មប្រកបដោយ​និរន្តរភាព ​ក្រោមប្រធានបទ «ការអនុវត្តកសិកម្មកសិកម្មកកើតឡើងវិញ ឆ្ពោះទៅ​កសិកម្មកា​បូនទាប» ​ក្នុងគោលបំណងត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តកសិកម្ម​ប្រកបដោយ​និរន្តរភាព និងបរិយាប័ន្ន ​កសិកម្មប្រកបដោយភាតរបរិស្ថាន និងលើកកំពស់ជីវភាពកសិករខ្នាតតូច ។វេទិកានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួមប្រមាណ ៣៥០រូប ដែលភាគច្រើនជាថ្នាក់ដឹកនាំសហគមន៍កសិកម្ម តំណាងឲ្យវិស័យឯកជន រាជរដ្ឋាភិបាល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកសិក្សាស្រាវជ្រាវ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ បានគាំទ្រការធ្វើការរួមបញ្ចូលគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីនិរន្តរភាពនៃវិស័យកសិកម្ម ដែលអាចផ្តល់ជាគំរូដ៏ល្អមួយក្នុងការអនុវត្តភាពជាដៃគូគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម មានដូចជា៖ ក្រុមកសិករ ធានាគារ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ដែលមានគោលដៅរួមគ្នា ដើម្បីឈានឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារសម្រាប់កសិករនៅតំបន់ជនបទ។ ប្រការនេះបានឆ្លុះបញ្ចាំងពីគ្រប់តួអង្គពាក់ព័ន្ធបានកំពុងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈក្រសួង បានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹង ដើម្បីពង្រឹងគំរូសហការ ដែលមានគ្រប់តួអង្គពាក់ព័ន្ធដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមកសិករ។ ឯកឧត្តមបណ្ឌិត ម៉ី កល្យាន ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា បានឲ្យដឹងក្នុងលិខិតនេះដែរថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឲ្យគ្រប់ភាគីទាំងរដ្ឋាភិបាល វិស័យឯកជន ក្រុមកសិករ និងដៃគូអភិវឌ្ឍន៍ ដើម្បីជជែកគ្នាស្វែងរកមធ្យោបាយគន្លឹះការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដោយចាប់ផ្តើមពីការកំណត់បញ្ហា និងចូលរួមដោះស្រាយបញ្ហា។ ឯកឧត្តម បានបន្តថា គ្រប់ភាគីរួមគ្នាប្រើប្រាស់ធនធានក្នុងការអនុវត្តកសិកម្មប្រកបដោយចិរភាព ពោលធ្វើយ៉ាងណារក្សាធនធាន និងការអនុវត្តកសិកម្មកកើតឡើងវិញ ដែលអាចប្រើប្រាស់សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា មិនថាក្នុងសង្គម និងជួយដល់បរិស្ថាន។ ដោយឡែក លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងលើការអនុវត្តកម្មវិធីស្តង់ដាដំណាំស្រូវប្រកបដោយនិរន្តរភាព ស្តង់ដាស្រូវកកើតឡើងវិញ និងស្តង់ដា ស្រូវសរីរាង្គប៉ុណ្ណោះទេ តែក៏ជាកម្មវិធីមួយដែលផ្តល់អោយគ្រប់ភាគីពាក់ព័ន្ធ បានបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរ ចែករំលែកគ្នានូវចំណេះដឹង និងការទទួលបាននូវព័ត៌មានថ្មីស្តីអំពីបច្ចេកវិទ្យា ឥណទាន និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យកសិកម្ម។ កម្មវិធីថ្ងៃនេះក៏ជួយបង្ហាញប្រាប់ដល់ពិភពលោកថា កសិកម្មកម្ពុជាកំពុងស្ថិតលើដំណើរផ្លូវឆ្ពោះទៅរកការអនុវត្តតាមស្តង់ដាអន្តរជាតិនានា ក្នុងការចូលរួមសង្គ្រោះផែនដី ក៏ជាយន្តការនៃការពង្រីកមុខមាត់សំរាប់ផ្នែកទីផ្សារអង្ករកម្ពុជាផងដែរ”។លោកស្រី Amy Melissa Chua ប្រធានភាពជាដៃគូនៃអង្គការ Grow Asia បានលើកឡើងពីការគាំទ្ររបស់លោកស្រី សម្រាប់កិច្ចប្រជុំកំពូលនេះថា គឺមានកិត្តិយសណាស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកិច្ចប្រជុំកសិកម្មប្រកបដោយនិរន្តរភាពលើកទី៤ ។ លោកស្រីមើលឃើញថា នេះជាឱកាសដ៏មានតម្លៃ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីរួមគ្នាកសាងប្រព័ន្ធអាហារប្រកបដោយចីរភាព និងមានភាពរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា។ អង្គការ Grow Asia មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រជាដៃគូនៅក្នុងប្រទេសកម្ពុជា។អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រធានាធិបតីហ្វីលីពីន ប្រាប់អូស្ត្រាលី ភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ មានសារៈសំខាន់ជាងពេលណាៗទាំងអស់

2024/02/29 02:26:32 pm        111
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ( Ferdinand Marcos Jr) បានប្រាប់សភាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ជាមួយនឹងនីតិរដ្ឋ និងសន្តិភាពនៅក្នុងតំបន់ ដែលស្ថិតនៅក្រោមការគំរាមកំហែងពីប្រទេសចិន។លោកម៉ាកូស បានប្រាប់កិច្ចប្រជុំរួមពិសេសនៃសភាទាំងពីរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ប្រទេសហ្វីលីពីន នឹងមិនអនុញ្ញាតឲ្យមហាអំណាចបរទេស «ដណ្តើមយកទឹកដីអធិបតេយ្យភាពរបស់យើង សូម្បីតែមួយមីល្លិម៉ែត្រ»។នេះគឺជាការប្រកាសដែលលោកបាននិយាយម្តងហើយម្តងទៀត ចាប់តាំងពីចូលកាន់តំណែង ក្នុងឆ្នាំ ២០២២ ហើយសំដៅទៅលើការទាមទារដែលមានជម្លោះរបស់ចិនចំពោះទឹកដីហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។លោកម៉ាកូស បានបញ្ជាក់ថា អូស្ត្រាលី និងហ្វីលីពីន ចាំបាច់ត្រូវរួមគ្នាប្រឆាំងនឹងបញ្ហាប្រឈមថ្មីចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដូចដែលពួកគេបានប្រឆាំងនឹងកងកម្លាំងជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២។លោកបានបន្ថែមថា៖ «គ្មានប្រទេសតែមួយ អាចធ្វើវាដោយខ្លួនឯងនោះទេ។ គ្មានកម្លាំងណាមួយ អាចទប់ទល់ពួកគេ ដោយខ្លួនឯងបានឡើយ»។ «នេះគឺជាមូលហេតុដែលភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង មាន សំខាន់ជាងពេលណាៗទាំងអស់»។

ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ចុះហត្ថលេខាលើឯកសារជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

2024/02/29 02:19:52 pm        127
ទីភ្នាក់ងារសារព័ត៌មាន Shana ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន១៩ច្បាប់ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន។របាយការណ៍បាននិយាយថា កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខានៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី ១៧ របស់គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដែលគ្របដណ្តប់លើវិស័យដូចជា ថាមពល សុខភាព ពាណិជ្ជកម្ម និងការសិក្សាអប់រំ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បន្ទាប់ពីការចុះហត្ថលេខាលើឯកសារ រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ង់ លោក Javad Owji បាននិយាយថា ប្រទេសរបស់លោក រហូតមកដល់ពេលនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនរបស់រុស្ស៊ី សម្រាប់ការអភិវឌ្ឍតំបន់អណ្តូងប្រេងអ៊ីរ៉ង់ ចំនួន៨កន្លែង។លោក Owji បាននិយាយថា ការពិភាក្សាកំពុងដំណើរការ ទាក់ទងទៅនឹងការអភិវឌ្ឍន៍តំបន់អណ្តូងប្រេង និងឧស្ម័នបន្ថែមជាច្រើនកន្លែង ហើយកិច្ចសន្យាថ្មី អាចនឹងត្រូវបានចុះហត្ថលេខា ក្នុងពេលឆាប់ៗនេះ។លោក Novak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ អាចពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យប្រេង ឧស្ម័ន និងគីមីឥន្ធនៈ ការផលិតរថយន្ត និងសេវាកម្មជាច្រើនទៀត។

ឈ្មោះរបស់លោក Trump ត្រូវបានដកចេញពីសន្លឹកឆ្នោតក្នុងរដ្ឋអ៊ីលីណយ(Illinois)

2024/02/29 02:02:14 pm        135
ចៅក្រម រដ្ឋ អ៊ីលីណយ (Illinois)កាលពីថ្ងៃពុធបានរារាំងលោក Donald Trump មិនឲ្យដាក់រូបរបស់លោកនៅលើសន្លឹកឆ្នោតបឋមជ្រើសរើសបេក្ខភាពប្រធានាធិបតីរបស់សាធារណរដ្ឋ នៅរដ្ឋ Illinois ដោយសារតែតួនាទីរបស់លោកនៅក្នុងការបះបោរនៅវិមាន កាពីតូល (Capitol) របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ប៉ុន្តែលោកស្រីបានពន្យារពេលសេចក្ដីសម្រេចរបស់ខ្លួនមិនទាន់ឲ្យចូលជាធរមានទេ ដោយរំពឹងថា នឹងមានការប្ដឹងឧទ្ធរណ៍ពីអតីតប្រធានាធិបតីអាមេរិករូបនេះ។ ចៅក្រមលោកស្រី ត្រាស៊ី ផទ័រ (Tracie Porter) ប្រចាំតំបន់ Cook County បានឈរនៅខាងអ្នកបោះឆ្នោតរដ្ឋ Illinois ដែលបានអះអាងថា អតីតប្រធានាធិបតីរូបនេះ គួរតែត្រូវបានលុបឈ្មោះចេញពីសន្លឹកឆ្នោតបឋមនៅថ្ងៃទី១៩ ខែមីនារបស់រដ្ឋនេះ និងសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកា ចំពោះការរំលោភលើច្បាប់ប្រឆាំងការបះបោរនៃវិសោធនកម្មទី១៤ក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ លទ្ធផលចុងក្រោយនៃសំណុំរឿងរដ្ឋ Illinois និងបញ្ហាប្រឈមស្រដៀងគ្នានឹងទំនងជាត្រូវបានសម្រេចដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលបានស្តាប់ទឡ្ហីករណ៍ទាក់ទងនឹងឈ្មោះលើសន្លឹកឆ្នោតរបស់លោក Trump កាលពីថ្ងៃទី ៨ ខែកុម្ភៈ។ លោកស្រី Porter បាននិយាយថាលោកស្រីនៅតែរក្សាសេចក្ដីសម្រេចចិត្តរបស់ខ្លួនព្រោះលោកស្រីរំពឹងថានឹងមានការប្តឹងឧទ្ធរណ៍របស់លោកTrump ទៅកាន់តុលាការឧទ្ធរណ៍របស់រដ្ឋ Illinois និងសេចក្ដីសម្រេចដ៏សំខាន់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ក្រុមតស៊ូមតិ Free Speech For People ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដកសិទ្ធិក្នុងរដ្ឋ Illinois បានសរសើរសេចក្តីសម្រេចនេះថាជា ជ័យជម្នះជាប្រវត្តិសាស្ត្រ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ អ្នកនាំពាក្យយុទ្ធនាការរបស់លោក Trump ដែលជាបេក្ខជននាំមុខសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ នេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថានេះជាសេចក្ដីសម្រេចមិនស្របតាមរដ្ឋធម្មនុញ្ញដែលយើងនឹងប្តឹងឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះ។គួររម្លឹកថា កាលពីកន្លងមករដ្ឋ Colorado និង រដ្ឋ Maine បានដកឈ្មោះរបស់លោក Trump ចេញពីសន្លឹកឆ្នោតក្នុងរដ្ឋ បន្ទាប់ពីបានកំណត់ថាលោកត្រូវបានដកសិទ្ធិនៅក្រោមមាត្រាទី៣ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១៤ ។ សេចក្ដីសម្រេចទាំងពីរត្រូវបានផ្អាក ខណៈដែល Trump ប្តឹងឧទ្ធរណ៍៕

សមាជិកសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល មុនពេលកំណត់

2024/02/29 01:58:58 pm        121
សមាជិកសភា បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំសភាសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដោយផ្នែក ដែលកំណត់នៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃសុក្រ។ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានព្រមព្រៀងផ្តល់ហិរញ្ញវត្ថុ ដល់វិស័យជាច្រើនរបស់រដ្ឋាភិបាល និងបានសម្រេចពន្យាពេលកំណត់ដែលមាន នៅដើមខែមីនា រហូតដល់ថ្ងៃទី ៨ ខែមីនា និងថ្ងៃទី ២២ ខែមីនា ដោយការទិញពេលវេលារបស់សភាបន្ថែមទៀត ដើម្បីដំណើរការសេចក្តីស្នើច្បាប់ចំណាយប្រចាំឆ្នាំ។ ប្រធានសភា លោក Mike Johnson និងមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក Chuck Schumer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងមានកិច្ចព្រមព្រៀង ដែលសភាត្រូវតែធ្វើការក្នុងលក្ខណៈទ្វេបក្ស ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរបស់យើង។ បន្ទាប់ពីការរៀបចំឯកសារចុងក្រោយ កញ្ចប់នៃសេចក្តីស្នើច្បាប់បម្រុងរយៈពេលប្រាំមួយឆ្នាំពេញ ដែលផ្តល់មូលនិធិដល់ក្រសួងកសិកម្ម ពាណិជ្ជកម្ម ថាមពល មហាផ្ទៃ យុត្តិធម៌ ដឹកជញ្ជូន និងកិច្ចការអតីតយុទ្ធជន នឹងត្រូវបានបោះឆ្នោត ហើយត្រូវបានអនុម័ត នៅមុនថ្ងៃទី ៨ ខែមីនា។សេចក្តីស្នើច្បាប់បម្រុងចំនួន៦ ដែលនៅសល់ គឺមាន វិស័យការពារជាតិ អង្គភាពសេវាហិរញ្ញវត្ថុ និងរដ្ឋាភិបាលទូទៅ សន្តិសុខមាតុភូមិ ការងារសុខភាព និងសេវាធនធានមនុស្ស អង្គភាពសាខានីតិប្បញ្ញត្តិ និងប្រតិបត្តិការរដ្ឋនិងបរទេស ដែលនឹងត្រូវបានពិនិត្យចុងក្រោយ ត្រូវបោះឆ្នោត និងត្រូវអនុម័ត នៅមុនថ្ងៃទី ២២ ខែមីនា។ ការប្រកាសចុងក្រោយនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Johnson មេដឹកនាំគណបក្សសាធារណរដ្ឋ នៅក្នុងសភា បាននិយាយថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដែលសភានឹងបញញចៀសការបិទរដ្ឋាភិបាល ត្រឹមថ្ងៃកំណត់នៅថ្ងៃសុក្រ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី លោក Joe Biden និងមេដឹកនាំជាន់ខ្ពស់សភា នៅសេតវិមាន។នេះគឺជាលើកទីបួនហើយ ដែលសភាបានអនុម័តសេចក្តីស្នើច្បាប់មូលនិធិបណ្តោះអាសន្ន ដើម្បីបន្តដំណើរការរដ្ឋាភិបាល។

អាមេរិក នឹងទប់ស្កាត់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសចិន និងរុស្ស៊ី ក្នុងចំណោមប្រទេសដទៃទៀត

2024/02/29 01:55:10 pm        170
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីការពារការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកទ្រង់ទ្រាយធំ ទៅកាន់ប្រទេសនៃការព្រួយបារម្ភ។មន្ត្រីរដ្ឋបាលជាន់ខ្ពស់និយាយថា ប្រទេសទាំងនោះ រួមមានប្រទេសចិន រុស្ស៊ី និងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ បាននិយាយថា បទបញ្ជានេះ ផ្តោតលើព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរសើបបំផុតរបស់ពលរដ្ឋអាមេរិក រួមទាំងទិន្នន័យសំណុំហ្សែន ទីតាំងភូមិសាស្ត្រ និងទិន្នន័យហិរញ្ញវត្ថុ។សេចក្តីថ្លែងការណ៍និយាយថា ការលក់ទិន្នន័យន នឹងបង្កើនការប្រឆាំងការស៊ើបការណ៍សម្ងាត់ ការគំរាមកំហែង និងហានិភ័យផ្សេងៗទៀត ជាពិសេសសម្រាប់អ្នកដែលនៅក្នុងជួរយោធា ឬសហគមន៍សន្តិសុខជាតិ។សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រទេសនៃការព្រួយបារម្ភទាំងនោះ អាចប្រើប្រាស់ទិន្នន័យអំពីអ្នកសារព័ត៌មាន អ្នកប្រឆាំង និងអ្នកដទៃ ដើម្បីកំណត់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនអាមេរិក។សេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួនជារឿយៗត្រូវបានលក់ដោយស្របច្បាប់តាមរយៈឈ្មួញកណ្តាល។ មន្រ្តីជាន់ខ្ពស់ បាននិយាយថា បទបញ្ជានេះ នឹងបិទគម្លាតនៅក្នុងសន្តិសុខជាតិ។ រដ្ឋបាល របស់លោក Biden និយាយថា ក្រសួងយុត្តិធម៌ និងក្រសួងដទៃទៀត នឹងសិក្សាបទប្បញ្ញត្តិជាក់ស្តែងខណៈកំពុងស្តាប់មតិពីក្រុមពាណិជ្ជកម្ម។

អាមេរិកកំពុងពិចារណាអំពីការទម្លាក់ជំនួយតាមអាកាសចូលក្នុងតំបន់ហ្កាហ្សា ខណៈការដឹកជញ្ជូនតាមផ្លូវដីយឺត

2024/02/29 11:39:39 am        152
មន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) កំពុងពិចារណាអំពីការទម្លាក់ជំនួយពីយន្តហោះយោធារបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ហ្កា ហ្សា ខណៈដែលការដឹកជញ្ជូនតាមផ្លូវដី កាន់តែលំបាកឡើង។ការវាយលុករបស់យោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឲ្យដែនដីដែលមានប្រជាជនរស់នៅច្រើនសន្ធឹកសន្ធាប់ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបានជម្លៀសប្រជាជនស្ទើរតែទាំងអស់ និងបានធ្វើឲ្យប្រជាជនហ្កាហ្សានស្ថិតក្នុងស្ថានភាពស្រេកឃ្លានយ៉ាងខ្លាំង។ទិន្នន័យរបស់អង្គការសហប្រជាជាតិ បង្ហាញថា បរិមាណជំនួយមនុស្សធម៌សរុបដែលចូលទៅដល់តំបន់ហ្កាហ្សា បានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែកុម្ភៈ ធៀបនឹងខែមករា។យ៉ាងហោចណាស់មនុស្ស ៥៧៦.000នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប មួយភាគបួននៃចំនួនប្រជាជននៅ ទីនោះ កំពុងប្រឈមនឹងភាពស្រេកឃ្លានខ្លាំង នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។ ការិយាល័យនេះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមផ្តល់ជំនួយ បានកំពុងជួប«ឧបសគ្គដ៏លើសលប់ ដើម្បីទទួលបានការផ្គត់ផ្គង់អប្បបរមា ចូលទៅក្នុងតំបន់ហ្កាហ្សា។កុមារម្នាក់ក្នុងចំណោម៦នាក់ ដែលមានអាយុក្រោម ២ឆ្នាំនៅតំបន់ហ្កាហ្សាភាគខាងជើង ទទួលរងនូវ កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយជាក់ស្តែងប្រជាជន២,៣ លាននាក់នៅក្នុងដែនដីប៉ាឡេស្ទីនពឹងផ្អែកលើជំនួយអាហារ«មិនគ្រប់គ្រាន់» ដើម្បីរស់។ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ នេះបើតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយលុកផ្នែកយោធានៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣០.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា។

បណ្តាប្រទេសនៅអឺរ៉ុប មានបំណងបើកស្ថានទូតឡើងវិញនៅកូរ៉េខាងជើង បន្ទាប់ពីបិទដោយសារជំងឺកូវីដ

2024/02/29 10:59:23 am        156
គណៈប្រតិភូអាល្លឺម៉ង់ បានទៅទស្សនកិច្ចរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ជាលើកដំបូង ចាប់តាំងពីស្ថានទូតរបស់ខ្លួនត្រូវបានបិទក្នុងអំឡុងពេលជំងឺរាតត្បាត ខណៈបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតត្រៀមរៀបចំសម្រាប់ការបើកស្ថានទូតឡើងវិញដែលបានរំពឹងទុក។អ្នកនាំពាក្យការិយាល័យការបរទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមួយមកពីការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងដំណើរត្រួតពិនិត្យបច្ចេកទេស។ ស្ថានទូតជាច្រើនបានបិទនៅទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេមិនអាចរកបុគ្គលិកបាន ឬមិនមានការផ្គត់ផ្គង់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ដោយស្ថិតក្រោមការគ្រប់គ្រងបែបផ្តាច់ការរួចទៅហើយ ប្រទេសកូរ៉េខាងជើង បានដាក់ចេញនូវវិធានការណ៍រាតត្បាតដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក រួមទាំងការហាមឃាត់ការធ្វើដំណើរស្ទើតែទាំងស្រុង និងបិទជញ្ជាំងព្រំដែនទ្រង់ទ្រាយធំ ហើយទើបតែថ្មីៗនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងអន្តរជាតិ។អង់គ្លេស និងប្រទេសមួយចំនួនទៀត ដែលបានបិទស្ថានទូតរបស់ខ្លួន និងដកបុគ្គលិកការទូតទាំងអស់ពីប្រទេសកូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២០២០ ក៏កំពុងបញ្ជូនក្រុមការងារទៅត្រួតពិនិត្យនៅទីនោះផងដែរ៕

អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយសាកលវិទ្យាល័យ ស៊ូគូបារ ជប៉ុន

2024/02/29 08:21:17 am        361
អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យ ស៊ូគូបារ ប្រទេស ជប៉ុន កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីសី្តការក្រសួង។អនុស្សារៈយោគយល់គ្នានេះ តំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងលោកសាស្រា្តចារ្យ ichita SHIMODA ប្រធានមន្ទីរពិសោធន៍បេតិកភណ្ឌ ស្ថាបត្យកម្ម នៃសាកលវិទ្យាលយ័ Tsukuba (ស៊ូគូបារ) ប្រទេសជប៉ុន។អនុស្សរណៈនេះផ្តោតទៅលើការអនុវត្ត ការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ភូមិសាស្ត្រ ស្ថាបត្យកម្ម ការអភិវឌ្ឍបច្ចេកទេសត្រួតពិនិត្យ និងកម្មវិធីកសាងសមត្ថភាពដើម្បីការការពារ ថែរក្សា ជួសជុលថែទាំ និងការគ្រប់គ្រងរមណីយដ្ឋានបុរាណនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អនុស្សរណៈធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជន ក្នុងតំបន់​ទាក់ទងនឹងគម្រោង ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Tsukuba ត្រូវចាត់វិធានការសមស្រប ដើម្បីផ្សព្វផ្សាយគម្រោង និងលទ្ធផលស្រាវជ្រាវរបស់ខ្លួន​ដល់ប្រជាជនកម្ពុជា និងជប៉ុនផងដែរ៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
07/23/2025 10:07 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ
07/23/2025 08:07 PM
ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក
07/23/2025 08:07 PM
ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់
07/23/2025 08:07 PM
ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM