សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF អនុម័តកញ្ចប់ថវិកា ៨៨០ លានដុល្លារសម្រាប់អ៊ុយក្រែន

2024/02/23 12:38:59 pm        144
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ប្រាក់ចំនួន៨៨០ លានដុល្លារដល់អ៊ុយក្រែនក្នុងដំណាក់កាលទីបីនៃកញ្ចប់ជំនួយចំនួន១៥.៦ ពាន់លានដុល្លារដែលត្រូវបានអនុម័តកាលពីឆ្នាំមុននៅពេលដែលទីក្រុង Kyiv ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ ជំនួយដែលបានប្រកាសជិតពីរឆ្នាំមកដល់បច្ចុប្បន្ន បន្ទាប់ពីកម្លាំងរុស្ស៊ីបាន បញ្ជូនកងទ័ពឆ្លងព្រំដែនចូលអ៊ុយក្រែន នៅតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។ លោក ហ្កាវីន ក្រេ(Gavin Gray) ប្រធានប្រតិបត្តិ IMF ដែលបានជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង វ៉ាសូវី (Warsaw) នាពេលថ្មីៗនេះបាននិយាយថា ការអនុវត្តក្រោមកម្មវិធីនេះ មានភាពរឹងមាំ ទោះបីជាមានបញ្ហាប្រឈមនៃសង្រ្គាមក៏ដោយ ។ ក្រុមនេះបានវាយតម្លៃគោលដៅដែលបានបង្កើតឡើងកាលពីមួយឆ្នាំមុន នៅពេលដែលកញ្ចប់ជំនួយរយៈពេល ៤ ឆ្នាំត្រូវបានអនុម័ត។ លោក ក្រេ បាននិយាយថាក្រុមអាជ្ញាធរបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តនបរិមាណទាំងអស់ ដោយមានការខកខានតិចតួចលើប្រាក់ចំណូលពន្ធដោយសារការបិទព្រំដែន និងស្តង់ដាររចនាសម្ព័ន្ធទាំងបួន ដោយសារការពិនិត្យឡើងវិញ។មូលនិធិ IMF បាននិយាយថា អ៊ុយក្រែន នឹងត្រូវការប្រាក់ ៤៨៦ ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញពីការបំផ្លិចបំផ្លាញដោយសារសង្គ្រាម២ឆ្នាំមកនេះ ៕

ក្រុមមន្រ្តីលោកខាងលិច៖ លោក ពូទីន នៅតែជឿជាក់ថាខ្លួនអាចឈ្នះសង្រ្គាមអ៊ុយក្រែន

2024/02/23 12:11:24 pm        179
ក្រុមមន្ត្រីលោកខាងលិចបាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃថ្មីនៃសង្គ្រាមអ៊ុយក្រែនថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅតែមានចេតនាព្យាយាមកម្ចាត់ និងគ្រប់គ្រងអ៊ុយក្រែន រយៈពេលពីរឆ្នាំបន្ទាប់ពីការបើកការលុកលុយ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាងកន្លះលាននាក់។ប្រធានាធិបតីរុស្សីរូបនេះ ត្រូវបានគេគិតថាកំពុងមានសុទិដ្ឋិនិយមខ្លាំងជាងឆ្នាំមុន ដោយសារការបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាលើជំនួយយោធាចំនួន ៦០ ពាន់លានដុល្លារបន្ថែមទៀតឱ្យអ៊ុយក្រែន និងជោគជ័យថ្មីៗតិចតួចនៅលើសមរភូមិ ពោលគឺការដណ្តើមបានទីក្រុង អាវឌីអ៊ីវកា (Avdiivka)។ក្រុមមន្ត្រីទាំងនោះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងមិនជឿថារុស្ស៊ី បានបោះបង់ចោលនូវគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកអ៊ុយក្រែននោះទេ ខណៈលោក ពូទីន នៅតែជឿថាខ្លួនអាចឈ្នះសង្គ្រាមនេះបាន»។ ការវាយតម្លៃថ្មីនេះកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីលោក ពូទីន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនឱ្យបន្តការវាយប្រហារ បន្ទាប់ពីជ័យជម្នះដ៏បង្ហូរឈាមនៅក្រុង អាវឌីអ៊ីវកា។ជាមួយនឹងការវិវត្តន៍តិចតួចបំផុតនៅលើសមរភូមិ លោក ពូទីន កំពុងសង្ឃឹមថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់បានលើកសរសើរថ្នាក់ដឹកនាំវិមានក្រឹមឡាំង អាចវិលត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញ ខណៈរបាយការណ៍ថ្មីៗនេះបានលើកឡើងថា លោក ត្រាំ អាចនឹងដកហូតជំនួយនាពេលអនាគតដល់អ៊ុយក្រែន ដើម្បីបង្ខំឱ្យចរចាកិច្ចព្រមព្រៀងសន្តិភាព៕

សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការផ្តល់មីស៊ីលបាលិស្ទិកឱ្យរុស្ស៊ី

2024/02/23 12:04:18 pm        153
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) បានព្រមានអ៊ីរ៉ង់ អំពីការឆ្លើយតប «យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ» ពីសហគមន៍អន្តរជាតិ ប្រសិនបើទីក្រុងតេអេរ៉ង់ ផ្តល់មីស៊ីលបាលិស្ទិកដល់ប្រទេសរុស្ស៊ី បន្ទាប់ពីសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា សាធារណរដ្ឋអ៊ីស្លាមមួយនេះបានដឹកជញ្ជូនអាវុធដ៏មានឥទ្ធិពលទៅកាន់ទីក្រុងមូស្គូ។ថ្លែងនៅក្នុងសន្និសីទអនឡាញខ្លីជាមួយអ្នកយកព័ត៌មាន អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់មើលឃើញការបញ្ជាក់ថាមីស៊ីលទាំងនោះបានបញ្ជូនពីអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី នៅឡើយទេ។លោក ឃឺបប៊ី បានបន្ថែមថា «ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដែលកំពុងបន្តរបស់អ៊ីរ៉ង់ ចំពោះសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី យើងនឹងដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ហើយយើងត្រៀមខ្លួនក្នុងការបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ លក់មីស៊ីលបាលិស្ទិកទៅឱ្យរុស្ស៊ីពិតមែន»។សារព័ត៌មានរ៉យទ័របានរាយការណ៍ផ្តាច់មុខកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលបាលិស្ទិកបាញ់ពីផ្ទៃដីទៅផ្ទៃដី ឬបាញ់ពីផ្ទៃដីទៅសមុទ្រដ៏មានអានុភាពជាច្រើនគ្រាប់ ដោយដកស្រង់ប្រភពចំនួនប្រាំមួយ ដែលប្រភពមួយក្នុងចំណោមនោះបាននិយាយថា អ៊ីរ៉ង់បានផ្តល់មីស៊ីលប្រហែល ៤០០ គ្រាប់ឱ្យរុស្ស៊ី ដោយនេះជាសកម្មភាពដែលបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕

អ៊ីស្រាអែល យល់ព្រមបញ្ជូនក្រុមចរចាទៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរ

2024/02/23 12:01:04 pm        110
មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាមរបស់ប្រទេសអ៊ីស្រា អែល បានយល់ព្រមបញ្ជូនក្រុមចរចាដែលដឹកនាំដោយប្រធានទីភ្នាក់ងារចារកម្ម Mossad លោក ដេវីត បានៀ (David Barnea) ទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដើម្បីបន្តការពិភាក្សាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏សំខាន់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។មន្ត្រីរូបនេះ បានបន្តថា ក្រុមចរចា ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់សិទ្ធិអំណាចឲ្យចូលរួមក្នុងការចរចាសំខាន់ៗជាជាងការស្តាប់សំណើដូចដែលពួកគេបានធ្វើក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងគែរ កាលពីសប្តាហ៍មុន។គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលទាំងមូល ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើបញ្ហានេះ ទាំងយប់ ដើម្បីផ្តល់ការយល់ព្រមចុងក្រោយសម្រាប់ការធ្វើដំណើរនេះ។ប្រភពពីរដែលដឹងពីផែនការ បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា នាយក CIA លោក ប៊ីល ប៊ឺន (Bill Burns) និងសមភាគីអេហ្ស៊ីប និងកាតារបស់លោក ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះសម្រាប់កិច្ចពិភាក្សា។ ចំណែករដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់បញ្ជាក់ពីវត្តមានរបស់ខ្លួននៅឡើយទេ។ការសម្រេចចិត្តនេះ បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាមកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅចុងមួយថ្ងៃដែលឃើញអ្នកសម្របសម្រួលមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកចូ បៃដិន (Joe Biden) គឺលោក ប្រេត មិកហ្គឺក (Brett McGurk) ជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu)ផងដែរ។មន្ត្រីអ៊ីស្រាអែល បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល បានរង់ចាំការបញ្ជាក់ថា ការសម្របសម្រួលបានឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា មុនពេលយល់ព្រមត្រឡប់ទៅតុចរចា វិញ។ទីបំផុត ភ័ស្តុតាងនោះ រួមជាមួយនឹងការចង្អុលបង្ហាញជាវិជ្ជមានពីកិច្ចពិភាក្សានៅទីក្រុងគែរ កាលពីថ្ងៃពុធ និងការលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិក បានធ្វើឲ្យមានកិច្ចព្រមព្រៀងអ៊ីស្រាអែលបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងប៉ារីស។

ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/23 12:00:01 pm        138
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្ដម កែ គឹមយ៉ាន សមាជិក គណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​អម​ដោយ​ក្រុម​ការងារ​គ្រប់​ថ្នាក់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធ​នាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិក​ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយមានជ័យ។ ជាមួយនឹងការពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន សែន ប្រធាន​គណបក្ស ក្នុងនាមគណបក្សប្រជាជនកម្ពុជា នាឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាន​ថ្លែង​នូវ​ការ​កោត​សរសើរ ​អរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល ១៤ថ្ងៃ បានធ្វើសកម្មភាព​ឃោសនា និងផ្សព្វផ្សាយពីសមិទ្ធផល កម្មវិធី គោល​នយោបាយ​នានា​របស់គណបក្សទទួលបាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិកគណបក្សទាំងអស់នៅទូទាំង​ខេត្ត​បន្ទាយមានជ័យហើយសង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងទទួលបានជ័យជម្នះ​តាម​ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយត​ម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែល​ខិតខំ​ចូល​រួម​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបាន​បង្ក​លក្ខណៈងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​នានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ និងគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និង​ជន​រួមជាតិទាំងអស់ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់​ការ​គាំទ្រ​យ៉ាង​ធំធេង​ចំពោះ​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា រួម​សាមគ្គី​គ្នា​ជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និង​អភិវឌ្ឍ​មូល​ដ្ឋាន​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានណែ​នាំ​ឱ្យ​សមាជិក​ទាំងអស់​ត្រូវ​ចូល​រួម​ធានា​សន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មាន​អំ​ពើ​ហិង្សា ឬបាតុភាពនានា ដែលរារាំង​ឬ​បំផ្លាញ​ការ​បោះ​​ឆ្នោតដោយសហការ​ល្អ​ជាមួយនឹង​ គ.ជ.ប របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​បាន​ម៉ត់ចត់ អង្គបោះឆ្នោតត្រូវថែទាំសុខភាព ត្រៀម​ឯកសារ សម្រាប់​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមានលេខរៀងទី១ទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បី​បន្តបម្រើប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​បាន​កាន់​តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ថែម​ទៀតតាមកម្មវិធីនយោបាយ ផែនការដាក់ចេញ៕​ អត្ថបទ​ រូបភាព​ រឿង​ ចន្ទ្រា

អាល្លឺម៉ង់ និងបណ្តាដៃគូសហភាពអឺរ៉ុប មានការខ្វែងគំនិតគ្នាលើជំនួយយោធាទ្វេភាគី ដល់អ៊ុយក្រែន

2024/02/23 11:58:25 am        137
រដ្ឋាភិបាលអាល្លឺម៉ង់ បានការពារជំហររបស់ខ្លួន ក្នុងការចរចាអំពីមូលនិធិរបស់សហភាពអឺរ៉ុប ក្នុងការផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍ដល់អ៊ុយក្រែន ដោយប្រឈមមុខនឹងការរិះគន់ពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។រដ្ឋាភិបាលអាល្លឺម៉ង់ ចង់ធានាថា ខ្លួនមិនចំណាយច្រើនជាងចំណែកសមធម៌របស់ខ្លួន ទៅក្នុងកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់សព្វាវុធដល់អ៊ុយក្រែន ដោយសារថា ខ្លួនក៏ធ្វើការបរិច្ចាគទ្វេភាគីយ៉ាងច្រើនដល់ក្រុងគីវផងដែរ។ទីក្រុងប៊ែរឡាំង បានបញ្ជាក់ថា ការបរិច្ចាគទ្វេភាគីបែបនេះ គួរតែត្រូវបានធ្វើឡើងដល់ការចូលរួមវិភាគទាន របស់ខ្លួនចំពោះមូលនិធិដែលកាន់តែកើនឡើងនោះ។ប្រទេសអាល្លឺម៉ង់ បានសន្យារួចហើយនូវជំនួយយោធាទ្វេភាគីជាង ៧ពាន់លានអឺរ៉ូ (៧,៦ ពាន់លានដុល្លារ) ដល់អ៊ុយក្រែនសម្រាប់ឆ្នាំនេះ។ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅសហភាពអឺរ៉ុប លោក Michael Clauß បានប្រាប់សារព័ត៌មាន dpa បន្ទាប់ពីកិច្ចចរចាចុងក្រោយកាលពីថ្ងៃពុធថា៖«ការផ្តល់ឧបករណ៍យោធាយ៉ាងរហ័ស និងមិនមានភាពស្មុកស្មាញ គឺមានសារៈសំខាន់សម្រាប់ប្រទេសនេះ»។សហភាពអឺរ៉ុបសង្ឃឹមថា នឹងផ្តល់ប្រាក់បន្ថែមចំនួន ៥ពាន់លានអឺរ៉ូនៅឆ្នាំនេះ ដើម្បីឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប អាចផ្គត់ផ្គង់អាវុធ និងឧបករណ៍រួមគ្នាដល់អ៊ុយក្រែន តាមរយៈអ្វីដែលហៅថា ឧបករណ៍សន្តិភាពអឺរ៉ុប(EPF)។

កិច្ចប្រជុំG20៖ ដំណោះស្រាយរដ្ឋពីរ ឆ្លើយតបទៅនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនតែប៉ុណ្ណោះ

2024/02/23 11:54:41 am        63
រដ្ឋមន្ត្រីប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ស្ទើរតែយល់ព្រមជាឯកច្ឆន្ទ ក្នុងការគាំទ្ររបស់ពួកគេចំពោះដំណោះស្រាយរដ្ឋពីរដែលជាផ្លូវតែមួយគត់ ដើម្បីសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក ម៉ៅរ៉ូ វីអេរ៉ា (Mauro Vieira) បាននិយាយនៅពេលបិទកិច្ចប្រជុំរយៈពេលពីរថ្ងៃនោះថា៖«មានការឯកភាពគ្នាជាក់ស្តែងទៅលើដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយតែមួយគត់ចំពោះជម្លោះនេះ»។លោកវីអេរ៉ា បាននិយាយថា សមាជិកទាំងអស់នៃក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បានបង្ហាញពីការព្រួយបារម្ភអំពីសង្គ្រាមនៅតំបន់ហ្កាហ្សា និងហានិភ័យនៃជម្លោះ ដែលកំពុងរីករាលដាល នៅមជ្ឈិមបូព៌ា។លោកបានបញ្ជាក់ថា មានការអំពាវនាវឲ្យមានបទឈប់បាញ់ និងជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ខណៈដែលប្រទេស «ជាច្រើន» បានរិះគន់ការវាយលុកយោធារបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា( Rafah)។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើន ច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល នៅតែអះអាងថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងដល់តំបន់ ប៉ុន្តែបានបដិសេធការអំពាវនាវរបស់បណ្តាប្រទេសមួយចំនួន រួមទាំងប្រទេសប្រេស៊ីលឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយនោះ។

គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា

2024/02/23 10:44:09 am        201
បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ​បិទយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ នៅខេត្តបាត់ដំបង។ថ្លែង​ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានក្រើន​រំលឹក​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សាសុខភាព និងត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ​ សម្រាប់​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នា។ឯកឧត្តម អំពាវនាវ​ដល់អង្គ​បោះឆ្នោត​ទាំងអ​ស់​នៅ​ទូទាំង​ខេត្តបាត់ដំបង សូម​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀងទី១ នៅ​លើ​សន្លឹក​ឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង បានឱ្យដឹងថា អង្គបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប៦៨៤នាក់ ក្នុង​នោះអង្គបោះឆ្នោតជាតំណាងរាស្រ្តចំនួន៨នាក់ និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង៦៧៦នាក់។ អង្គបោះឆ្នោតទាំងអស់បានចុះឈ្មោះបោះឆ្នោតរួចរាល់ និង​មាន​ឯកសារ​គ្រប់គ្រាន់សម្រាប់បម្រើឱ្យការបោះឆ្នោត។ជាមួយគ្នានោះ អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពី​ការ​ត្រៀម​លក្ខណៈ​រួច​រាល់​ សម្រាប់​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភានាពេលខាងមុខ។អង្គបោះឆ្នោតអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស​នយោបាយ​តែមួយ​គត់​ដែល​បាន​ស្វែង​រក​សុខសន្តិភាពជូនប្រជាពលរដ្ឋ និងមានសមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន៨៣១នាក់ ក្នុង​នោះ​អ្នក​បោះឆ្នោតជាអ្នកតំណាងរាស្រ្តក្នុងមុខតំណែងមានចំនួន៨រូប និងអង្គបោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងមុខ​តំណែង​មាន​ចំនួន​៨២៣រូប​។​ ចំពោះ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន២ ការិយាល័យដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុង​បាត់​ដំបង​ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់​ពី​ម៉ោង​៧ព្រឹក​រហូតដល់ម៉ោង៣រសៀល៕

ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ចេញធ្វើយុទ្ធនាការ

2024/02/23 09:38:56 am        227
កំពង់ឆ្នាំង ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ប្រមាណជាង ១ម៉ឺន៥ពាន់នាក់ បានចូលរួមដង្ហែរ​ក្បួនបិទបញ្ចប់យុទ្ធនាការ​ ឃោសនា​​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ដោយ​ផ្តើម​ចេញ​ពី​សួនច្បារ​វិមានឯករាជ្យ​ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅតាមបណ្តាក្រុងស្រុកទាំង ៨នៃខេត្តកំពង់ឆ្នាំង។នៅក្នុងខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់នៅព្រឹកនេះ បាន​ដង្ហែរ​ក្បួន​ឃោសនា​របស់​ខ្លួនយ៉ាងធំ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រារព្ធ​ពិធី​យុទ្ធនាការ​ឃោស​នា​បោះឆ្នោ​ត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសួនវិមានឯករាជ្យ ហើយ​ក្នុង​នោះ​មាន​សមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង ១ម៉ឺន៥ពាន់នាក់បានចូលរួម ហើយ​មធ្យោបាយ​មានកង់ ម៉ូតូ រថយន្តរាប់រយគ្រឿង។ ក្នុងយុទ្ធនាការក្នុងថ្ងៃបញ្ចប់នេះ គណបក្ស​ប្រជាជន​កម្ពុជាខេត្តកំពង់ឆ្នាំង បាន​ចាប់​ផ្តើមដង្ហែចេញ​ពី​ចំណុច​ជិត​សួន​វិមាន​ឯករាជ្យ​ក្រុង​កំពង់ឆ្នាំង បន្តទៅតាមបណ្តាក្រុងស្រុកទាំង៨របស់ខេត្ត ដោយមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈកម្មាធិការគណៈបក្សខេត្តកំពង់ឆ្នាំងជាអ្នកនាំមុខ។ លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅ​ថ្ងៃ​បញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបាន​ដាក់​សំណើរ​មក​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំបិទយុទ្ធនាកា​រ​ឃោសនា​ ៕ កាំង ហុងវាស្នា

សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ១៥០០នាក់ ដង្ហែក្បួន​បិទយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតំណាងសមាជិកព្រឹទ្ធសភា

2024/02/23 09:17:34 am        269
កោះកុង៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ហែរក្បួន​បិទ​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈិត សុខុន អនុ​ប្រធាន​ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជានៃភូមិភាគទី៧ ឯកឧត្តម ដុំ យុហៀន អនុប្រធាន​ការងារ​គណបក្ស​ចុះ​មូកដ្ឋាន​ស្រុក​ស្រែអំបិល និងឯកឧត្តម សោម សិទ្ធិរម្យ តំណាងឯកឧត្តម ផន ណារ៉ា ប្រធាន​ក្រុម​ការងារ​គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រែអំបិល។លោក ជា ច័ន្ទកញ្ញា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា ស្ថានភាពនៃយុទ្ធនាការឃោសនាប៉ុន្មានមកនេះ គឺប្រព្រឹត្ត​ដោយ​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ គ្មានបាតុភាពអាក្រក់ ឬការកំរាមគំហែង​ពី​បណ្តាគ​ណបក្ស​នយោបាយ​ណា​មួយ​ឡើយ។លោក ជា ច័ន្ទកញ្ញា បន្ថែមទៀតថា សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានសមាជិក សមាជិកា​បក្ស​ម​ក​ពី​ឃុំ​ចំនួន​៦ ប្រមាណ១៥០០នាក់ រថយន្តតូច១៥១គ្រឿង រថយន្តធំ២៣គ្រឿង និងម៉ូតូ​២១១​គ្រឿង​ចូល​រួម​ដង្ហែក្បូនបិទយុទ្ធនាការថ្ងៃនេះ។ ដោយឡែកមានមធ្យោបាយទៅបោះឆ្នោត អាហារ និងកាត្រឡប់​ពី​មណ្ឌល​បោះឆ្នោត​ជូន​អង្គ​បោះឆ្នោត​រួច​រាល់ហើយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។គួរជម្រាបថា មូលដ្ឋានស្រុកស្រែអំបិល ដង្ហែក្បួនបិទយុទ្ឋនាការនៅព្រឹកនេះ រីឯតាម​បណ្តា​ក្រុង​ស្រុក​ចំនួន៦ផ្សេងទៀតនឹងបិទយុទ្ធនាការពេលរសៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM