សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស

2024/02/22 01:35:02 pm        162
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ខណៈសម្ដេច បានមើលឃើញថា សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ដោយសារវិស័យសុខាភិបាលរបស់កម្ពុជា បានផ្ដល់សេវាល្អប្រសើរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួម​ប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ឱ្យបន្តប្រឹងប្រែង​ធ្វើការងារទេវតា ជួយអាយុជីវិតមនុស្ស ជាពិសេសពង្រឹងលើការផ្ដល់សេវាសុខាភិបាលនេះឱ្យ​បានល្អ​ថែមទៀត​ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានថ្លែងលើកទឹកចិត្តគ្រូបង្រៀន និងគ្រូពេទ្យថា ពិន្ទុពិតប្រាកដ​របស់គ្រូពេទ្យ និងគ្រូបង្រៀន ​គឺឋិតនៅលើសិស្សបានពិន្ទុល្អក្នុងការសិក្សា អាណាព្យាបាលពេញចិត្ត និងអ្នកជំងឺពេញចិត្តក្រោយទទួលបានការព្យាបាលជាដើម។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ថា ​ក្នុងនាមជាគ្រូពេទ្យ ឬគ្រូបង្រៀន គឺគ្មានអ្វីដែលរីករាយ ​សប្បាយចិត្តជាងឃើញកូនសិស្ស ឬមនុស្សដែលខ្លួនបង្រៀនទទួល​បាន​ជោគជ័យ ឃើញមនុស្សដែលខ្លួនព្យាបាលបានជាសះស្បើយជួបជុំគ្រួសារនោះទេ។ សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ បានផ្ដោតសំខាន់លើការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ​និងវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីធ្វើ​យ៉ាង​ណាអភិវឌ្ឍន៍​ធនធានមនុស្សកម្ពុជាឱ្យមានភាពរីកចម្រើន និងផ្ដល់សេវាសុខាភិបាល​ល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងនៅទីក្រុង ​និងនៅមូលដ្ឋាន ឃុំ សង្កាត់តាម​បណ្ដាខេត្តនានា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតលើការបង្កើតសមិទ្ធផលថ្មី និងកែលម្អចំណុចអវិជ្ជមាន

2024/02/22 01:28:27 pm        176
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏បានផ្ដោតជាសំខាន់ទៅលើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងការខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ ជាពិសេសការអនុវត្តការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។ សម្តេចធិបតីបានថ្លែងថា ដើម្បីដឹកនាំរដ្ឋឱ្យធ្វើដំណើរបានល្អប្រសើរ ត្រូវផ្តោតលើផលវិជ្ជមាន ហើយកែលម្អចំណុចអវិជ្ជមាន។ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ផ្តោត​លើគោលដៅចំនួនពីរ​ គឺពង្រីកសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃ កែលម្អកាត់បន្ថយនូវចំណុចអវិជ្ជមាន។សូមជម្រាបថា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះគឺជាខួបគម្រប់៦ ខែគត់របស់រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលថ្មីបានការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាព​ធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេល​វេលានេះ។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ ​បានសម្រេចលទ្ធផលហួសពីការស្មាន និងធ្វើឱ្យមហាជនទូទៅ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័សទាំងកម្រិតជាតិ និងអន្តរជាតិ៕អត្ថបទ៖វ៉ន ដារ៉ា 

សម្ដេចធិបតី៖ ការកែទម្រង់របស់រដ្ឋាភិបាលមិនមែនជាការធ្វើបដិវត្តន៍ទេ តែជាការបន្តនិរន្តរភាព

2024/02/22 01:22:27 pm        151
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិទី៧នេះ មិនមែនជាការធ្វើ បដិវត្តន៍នោះទេ ប៉ុន្ដែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានផ្ដោតសំខាន់លើការកែទម្រង់ស្ថាប័នរបស់ខ្លួន គឺការសម្អាតផ្ទះខ្លួនឯងជាមុន។ សម្ដេចបញ្ជាក់ថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលក៏បានផ្ដោតលើការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ ជាជាងការពង្រីកបន្ថែម ពិសេសចំពោះការជ្រើសរើសមន្រ្ដីរាជការ និងការកែសម្រួលរដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័នរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រី ជំនួយការ ទៅ ជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិបាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី៖ ការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដើម្បីលើកកម្ពស់ការផ្តល់សេវាល្អដល់ពលរដ្ឋ

2024/02/22 01:14:33 pm        131
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី ចូលរួមប្រកាស​ទទួល​ស្គាល់​ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ​និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ​នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អបអរសាទរ ជ័យលាភី​អង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន ១០ និង​កម្រិត​សាលាបឋមសិក្សាចំនួម ១០ ព្រមទាំងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ចំនួន ១០ សម្រាប់ឆ្នាំ២០២៣។សម្ដេចធិតបី បានថ្លែងថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុង​វិស័យអប់រំ និងវិស័យសុខាភិបាលនេះ ​ក៏ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់​ពីរាជរដ្ឋាភិបាល​ និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកាផងដែរ។ សូមជម្រាបថា ការកសាង និងពង្រីកភាពជាគំរូនេះចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែម​កាន់តែខ្លាំង។រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោត​លើការកែ​លម្អអភិបាលកិច្ច ​និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ​ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹងនិងការកែទម្រង់ស្ថាប័ន​ដោយ​ខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិង​ការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋាភិបាលទីក្រុងតូក្យូ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជប៉ុន យល់ព្រមសហការ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង

2024/02/22 12:55:50 pm        138
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខការទូតនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង២០(G-20 ) នៅក្នុងប្រទេសប្រេស៊ីល។រដ្ឋមន្ត្រីការបរទេស ចូ តែយុល ( Cho Tae-yul) និងសមភាគីជប៉ុនលោកស្រី យូកូ កាមីកាវ៉ា (Yoko Kamikawa) បានឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃពុធ ខណៈដែលពួកគេ បានជួបតទល់គ្នា នៅទីក្រុង រីអូ ឌឺ ជេនណេរ៉ូ (Rio de Janeiro) ដែលជាជំនួបលើកដំបូង ចាប់តាំងពីលោកចូ ឡើងកាន់តំណែងកាលពីខែមុន។ កិច្ចពិភាក្សានេះ មានរយៈពេល៣០នាទី។ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«រដ្ឋមន្ត្រីទាំងពីរ បានថ្កោលទោសចំពោះ វោហាស័ព្ទ និងបង្កហេតុថ្មីៗរបស់កូរ៉េខាងជើង ដែលកំពុងតែបង្កើនភាពតានតឹង នៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់។ពួកគេ បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីនាំប្រទេសកូរ៉េខាងជើងត្រឡប់ទៅមាគ៌ានៃការរំសាយអាវុធនុយក្លេអ៊ែរ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកូរ៉េខាងត្បូង និងជប៉ុន និងក្នុងចំណោមកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ក្រសួងបានបន្តទៀតថា លោក ចូ បានអំពាវនាវឲ្យភាគីទាំងពីរ បន្តទំនាក់ទំនងជិតស្និទ្ធទាក់ទងនឹងទំនាក់ទំនងរបស់ប្រទេសជប៉ុនជាមួយកូរ៉េខាងជើង។កិច្ចប្រជុំរបស់ពួកគេ បានកើតឡើង ចំពេលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះការផ្សព្វផ្សាយការទូតរបស់ប្រទេសជប៉ុន ទៅកាន់កូរ៉េខាងជើងសម្រាប់កិច្ចប្រជុំកំពូលដ៏សំខាន់រវាងនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា ( Fumio Kishida) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un)។

អ៊ុយក្រែន ខ្វះចំនួនកងទ័ព និងអាវុធ ព្រោះការវាយប្រហារឥតឈប់ឈរពីរុស្ស៊ី ខណៈសង្រ្គាមជិតឈានចូលឆ្នាំទី៣

2024/02/22 12:50:44 pm        117
ស្របពេលសង្រ្គាមអ៊ុយក្រែនជិតឈានចូលដល់ឆ្នាំទី ៣កងពលតូចថ្មើរជើងទី ៥៩ កំពុងប្រឈមការពិតដ៏ក្រៀមក្រំ ពោលគី ប្រទេសនេះកំពុងខ្វះទាហាន និងគ្រាប់រំសេវ។ ក្រុមអ្នកយកព័ត៌មាន Reuters ដែលបានចំណាយពេលពីរសប្តាហ៍នៅជិតសមរភូមិជួរមុខ មុនថ្ងៃគម្រប់ខួបសង្គ្រាម ២៤ កុម្ភៈ និយាយទៅកាន់ទាហាន និងមេបញ្ជាការជាង ២០ នាក់។ ស្របពេលនៅតែមានការលើកទឹកចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ពួកគេបានពិពណ៌នាអំពីបញ្ហាប្រឈមនៃការទប់ទល់សត្រូវ ដែលមានកម្លាំងខ្លាំង និងមានអាវុធទំនើបជាង។ ម្នាក់ក្នុងចំណោមពួកគេ គឺជាមេបញ្ជាការម្នាក់ ដែលបាននិយាយថា យើងមានបញ្ហាធំជាមួយកម្លាំងមនុស្ស យើងពិតជាខ្វះកម្លាំង។ មនុស្សបានបាត់បង់ភាពរីករាយរបស់ពួកគេ ដែលមាននៅពេលការចាប់ផ្ដើមការលុកលុយពេញបន្ទុក។ យើងត្រូវការកម្លាំងច្រើនថែមទៀត ព្រោះថាកងទ័ពជាច្រើននៅទីនេះអស់កម្លាំងប្រយុទ្ធហើយ។ចំណែកមេបញ្ជាការម្នាក់ទៀតបានប៉ាន់ប្រមាណថាមានតែ ៦០ ទៅ ៧០% នៃកម្លាំងទ័ពប្រយុទ្ធរាប់ពាន់នាក់នៅក្នុងកងពលតូច ចាប់តាំងពីជម្លោះចាប់ផ្តើមរហូតមកដល់ពេលនេះ ។អ្នកផ្សេងទៀតត្រូវបានសម្លាប់ របួស ឬរត់ចោលសមរភូមិ ។ លោកថាកងទ័ពរបស់លោក ឥឡូវនេះចំណាយពេលកាន់តែច្រើនពួនសំងំនៅក្នុងលេណដ្ឋាននិងនៅតាមមូលដ្ឋាននានា។ ដូចអ្នកអាចឃើញស្រាប់ហើយថា តើអាកាសធាតុបែបណា មានភ្លៀង និងព្រិលធ្លាក់មិនឈប់ ហេតុនេះធ្វើឲ្យមនុស្សឈឺដោយជំងឺផ្តាសាយ ឬឈឺទ្រូង។ ពេលខ្លះកងទ័ពមិនអាចចេញប្រយុទ្ធបាន ហើយគ្មានអ្នកណាមកជំនួសបានទេ។កាលពីខែធ្នូ លោក Putin បានបញ្ជាឲ្យបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី ឲ្យដល់១៧ ម៉ឺននាក់ ដល់១,៣លាននាក់។ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ មានប្រហែល៨សែននាក់។ អ៊ុយក្រែន ក៏ខ្វះការផ្គត់ផ្គង់កាំភ្លើងធំផងដែរខណៈដែលខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើកញ្ចប់ថវិកា និងគ្រឿងយុទ្ធោបករណ៍ពីបរទេសដើម្បីបំពេញខ្លាំងអាវុធសង្រ្គាមរបស់ខ្លួន។ ប៉ុន្តែកញ្ចប់ជំនួយទំហំ៦១ពាន់លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ដែលបានព្រមព្រៀងផ្ដល់ឲ្យខ្លួន នឹងធ្វើឲ្យខកខានគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួន១លានគ្រាប់ដល់អ៊ុយក្រែន ស្របពេលដែលប្រទេសរងការហែកហួរដោយសង្រ្គាមមួយនេះ កំពុងទន្ទឹង់រង់ចាំជំនួយបន្ថែមទៀត៕

UN៖ ការឡោមព័ទ្ធរបស់អ៊ីស្រាអែល ប្រែក្លាយមន្ទីរពេទ្យណាស៊ររបស់ហ្កាហ្សាទៅជាវាលពិឃាដ

2024/02/22 12:43:01 pm        77
ក្រុមមន្ត្រីមកពីអង្គការសហប្រជាជាតិដែលបានធ្វើបេសកកម្មជម្លៀសមនុស្សពីមន្ទីរពេទ្យណាស៊រ (Nasser) របស់តំបន់ហ្កាហ្សា បានហៅថាជាស្ថានភាពដ៏វិនាសកម្មនៅមន្ទីរពេទ្យធំបំផុតទី២ក្នុងតំបន់ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធនេះ ដោយនិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលបានប្រែក្លាយកន្លែងព្យាបាលអ្នកជំងឺដ៏យ៉ាប់យ៉ឺនទៅជាវាលពិឃាដ។ ការអត្ថាធិប្បាយ នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃពុធ បានកើតឡើង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងចំពោះអ្នកជំងឺរាប់សិបនាក់ និងបុគ្គលិកពេទ្យ ដែលនៅតែជាប់ក្នុងមន្ទីរពេទ្យ នៅពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នោះ។ យោងតាមអង្គការសុខភាពពិភពលោក មន្ទីរពេទ្យនៅក្នុងទីក្រុងខាន់យ៉ូនីសរបស់តំបន់ហ្កាហ្សា បានបញ្ឈប់ដំណើរការកាលពីសប្ដាហ៍មុន បន្ទាប់ពីការឡោមព័ទ្ធរយៈពេលមួយសប្ដាហ៍របស់កងទ័ពអ៊ីស្រាអែលក្រោយការវាយឆ្មក់ ។ទីភ្នាក់ងារសុខភាពសកល រួមជាមួយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) និងសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) បានត្រៀមជម្លៀសអ្នកជំងឺធ្ងន់៣២នាក់ រួមទាំងកុមាររបួស និងអ្នកទាំងឡាយដែលមិនអាចដើរបាន។លោក Jonathan Whittal មន្ត្រីអង្គការ OCHA ដែលបានចូលរួមក្នុងបេសកកម្មជម្លៀសកាលពីថ្ងៃទី១៨ និង១៩កុម្ភៈ បាននិយាយថា អ្នកជំងឺនៅមន្ទីរពេទ្យនេះស្ថិតក្នុងស្ថានភាពអស់សង្ឃឹមហើយ បានជាប់ខ្លួននៅទីនោះដោយគ្មានអាហារ ទឹក និងភ្លើង៕

គណៈកម្មការអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួន

2024/02/22 12:39:42 pm        77
ដោយខួប២ឆ្នាំ នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែនខិតចូលជិតមកដល់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល្លឺម៉ង់ លោកស្រី ណានស៊ី ហ្វាស័រ (Nancy Faeser) និងស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី អ៊ីលវ៉ា ចូហានសុន(Ylva Johansson) បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលមកដល់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន នៅអតីតអាកាសយានដ្ឋាន Tegel ទីក្រុងប៊ែកឡាំង កាលពីថ្ងៃពុធ។ អាកាសយានដ្ឋាននេះ ត្រូវបានបិទនៅក្នុងឆ្នាំ២០២០ ហើយភ្លាមៗនោះ បន្ទាប់ពីផ្ទុះសង្គ្រាម វាបានប្រែក្លាយទៅជាមជ្ឈមណ្ឌលចុះឈ្មោះ និងជាទីជម្រកគ្រាអាសន្ន។ លោកស្រី Johannson បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង១លាននាក់ បានមកដល់ប្រទេសអាល្លឺម៉ង់ ដើម្បីភៀសខ្លួនចេញពីសង្គ្រាម និងដើម្បីកសាងជីវិតថ្មីរបស់ពួកគេ។ លោកស្រី បានអរគុណដល់ការគាំទ្ររបស់អាជ្ញាធរប្រទេសអាល្លឺម៉ង់ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការស៊ីវិល។ លោកស្រី Faeser បានបញ្ជាក់ថា ទីក្រុងប៊ែកឡាំង គឺជាចំណុចមកដល់ដ៏សំខាន់សម្រាប់ជនភៀសខ្លួន ដោយមានប្រជាជនអ៊ុយក្រែនប្រមាណ១៥.០០០នាក់ បានមកដល់ក្នុងមួយថ្ងៃ កាលពីឆ្នាំ២០២២។កាតព្វកិច្ចប្រកបដោយសីលធម៌របស់សហភាពអឺរ៉ុប ត្រូវធ្វើឲ្យប្រាកដថា ប្រជាជនអ៊ុយក្រែនអាចត្រឡប់ទៅវិញនៅថ្ងៃណាមួយ ទៅកាន់ប្រទេសដែលមានសុវត្ថិភាពដើម្បីកសាងប្រទេសរបស់ពួកគេឡើងវិញ និងឈានឆ្ពោះទៅមុខបន្ថែមទៀតលើផ្លូវឆ្ពោះទៅរកការចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប។

ចិន ទាមទារឲ្យកោះតៃវ៉ាន់ ដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវក្នុងឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់

2024/02/22 12:36:56 pm        165
រដ្ឋាភិបាលប្រទេសចិន បានអំពាវនាវឱ្យអាជ្ញាធរកោះតៃវ៉ាន់ ប្រាប់ពីការពិត អំពីឧបទ្ទវហេតុលិចទូកបណ្តាលឲ្យមានអ្នកស្លាប់ កាលពីសប្តាហ៍មុន ដែលជាប់ទាក់ទងជាមួយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ និងត្រូវដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធ។ អ្នកនេសាទជនជាតិចិនពីរនាក់បានស្លាប់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់ ខណៈត្រូវបានដេញតាមដោយឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់នៅជិតកោះ គីនមឹន(Kinmen) ស្ថិតនៅជិតទីក្រុង ស៊ីមឹន(Xiamen) ក្នុងខេត្ត Fujian ប្រទេសចិន។ ទូរទស្សន៍កណ្តាលរដ្ឋចិន កាលពីថ្ងៃពុធ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកនេសាទចិនពីរនាក់ដែលនៅរស់រានមានជីវិត ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា ទូកនេសាទរបស់ពួកគេបានក្រឡាប់ បន្ទាប់ពីទូកត្រូវបានបុកដោយនាវារបស់កោះតៃវ៉ាន់។ ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ បានបញ្ជាក់ថា ការលើកឡើងរបស់ជនជាតិចិនរូបនេះ ត្រូវបានតាក់តែងដោយអាជ្ញាធរប្រទេសចិន។ កោះតៃវ៉ាន់គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព កោះ Kinmen ហើយកោះតៃវ៉ាន់ បានកំណត់នូវអ្វីដែលខ្លួនចាត់ទុកថា «ជាដែនទឹកត្រូវបានហាមឃាត់ និង រឹតត្បិត នៅជុំវិញតំបន់នេះ ដើម្បីរារាំងទូកចិន មិនឱ្យចូលមកដោយគ្មានការអនុញ្ញាត។ អាជ្ញាធរកោះតៃវ៉ាន់ បាននិយាយថា ទូកចិន កំពុងធ្វើប្រតិបត្តិការនៅខាងក្នុង ដែនទឹកដែលត្រូវបានហាមឃាត់ ហើយឆ្មាំល្បាតឆ្នេរ បានធ្វើសកម្មភាពស្របទៅតាមច្បាប់។ ប៉ុន្តែប្រទេសចិន បាននិយាយថា គ្មានអ្វីដែលជាដែនទឹកត្រូវបានហាមឃាត់ឬរឹតត្បិតនោះទេ ហើយបន្តរិះគន់សកម្មភាពរបស់កោះតៃវ៉ាន់។ ក្រុមអ្នកសង្កេតការណ៍និយាយថា ប្រទេសចិនកំពុងអះអាងសិទ្ធម្តងហើយម្តងទៀតថា កោះតៃវ៉ាន់ ត្រូវតែដាក់កំហុសចំពោះឧប្បត្តិហេតុនេះ ក្នុងការប៉ុនប៉ងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសម្ពាធដែលខ្លួនកំពុងអនុវត្តលើការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន។

ការចំណាយលើការចិញ្ចឹមកូននៅចិន ស្ថិតក្នុងចំណោមការចំណាយខ្ពស់បំផុតនៅលើពិភពលោក

2024/02/22 12:32:14 pm        178
ប្រទេសចិន គឺជាកន្លែងមួយក្នុងចំណោមកន្លែងចំណាយច្រើនបំផុតក្នុងពិភពលោកក្នុងការចិញ្ចឹមកូន ធៀបនឹងតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការលើកឡើងរបស់ស្ថាប័នគិតគូររបស់ចិនកាលពីថ្ងៃពុធ (២១ កុម្ភៈ) ខណៈដែលស្ថាប័ននេះបានរៀបរាប់លម្អិតអំពីការចំណាយទាំងពេលវេលា និងឱកាសសម្រាប់ស្ត្រីដែលជ្រើសរើសមានកូននៅក្នុងប្រទេសនេះ។របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រជាជន អ៊ូវ៉ា (YuWa) ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានឱ្យដឹងថា តម្លៃនៃការចិញ្ចឹមកូនម្នាក់រហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ ធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ គឺប្រហែល ៦,៣ ដងនៅក្នុងប្រទេសចិន ដែលប្រហែលនឹង ៦៨០.០០០យ័ន (៩៤.៥៥៧ ដុល្លារអាមេរិក) ធៀបនឹងចំនួន ២,០៨ ដងក្នុងប្រទេសអូស្ត្រាលី, ចំនួន ២,២៤ ដងនៅបារាំង, ចំនួន ៤,១១ ដងនៅសហរដ្ឋអាមេរិក និងចំនួន ៤,២៦ ដងនៅក្នុងប្រទេសជប៉ុន។ការចិញ្ចឹមកូន ក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈជីវភាពរបស់បុរសនៅតែមិនមានការផ្លាស់ប្តូរច្រើន។ របាយការណ៍នេះធ្វើឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ ខណៈអត្រាកើតបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ២០១៦។ស្ត្រីជនជាតិចិនកាន់តែច្រើន កំពុងជ្រើសរើសមិនយកកូនដោយសារតែថ្លៃថែទាំកុមារខ្ពស់ខ្លាំងពេក និងការមិនចង់រៀបការ ឬការភ័យខ្លាចថាត្រូវផ្អាកអាជីពការងាររបស់ខ្លួនបន្ទាប់ពីមានកូន ខណៈពេលដែលការរើសអើងយេនឌ័រនៅតែមានច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM
07/19/2025 01:07 PM
ការខូចខាតនៅកូរ៉េខាងត្បូង កើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំង ចូលដល់ថ្ងៃទី៤
07/19/2025 01:07 PM
កម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
07/19/2025 01:07 PM
គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
07/19/2025 12:07 PM
កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ
07/19/2025 12:07 PM
សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ ដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ
07/19/2025 12:07 PM
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ
07/19/2025 12:07 PM
អែលសាល់វ៉ាឌ័រ បញ្ជូនពលរដ្ឋវេណេស៊ុយអេឡាដែលត្រូវបានឃុំខ្លួន ត្រឡប់ទៅប្រទេសវិញជាថ្នូរនឹងពលរដ្ឋអាមេរិក
07/19/2025 11:07 AM
ការផ្ទុះនៅមូលដ្ឋានតម្រួតទីក្រុង Los Angeles បានសម្លាប់នាយរងបីនាក់
07/19/2025 11:07 AM
លោក Trump៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ» មួយចំនួននឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ
07/19/2025 11:07 AM