គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ គ្រូឯកទេសអប់រំកាយទាំង១០០រូប ទើបប្រឡងជាប់ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យអប់រំ

2024/02/06 07:52:56 am        276
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្រូឯកទេសអប់រំកាយ និងកីឡាទាំង១០០រូប ដែលទើបតែប្រឡងជាប់នាពេលប៉ុន្មានថ្ងៃកន្លងទៅ នឹងក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្ស ខណៈគ្រូទាំង១០០នាក់ គឺបានឆ្លងកាត់នៃការប្រឡងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ននោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាគោលការណ៍ចម្បងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ។សម្តេចធិបតី លើកឡើងទៀតថា បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅ​ខេត្តចំនួន ២១ មានដូចជា កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥នាក់ (ស្រ្តី ០៧ នាក់) បែងបចែកតាមបណ្តាខេត្តចំនួន២០ ក្នុងនោះ មានវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យចំនួន៥៤។កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥នាក់ ( ស្ត្រី ០១ នាក់) បែងចែកតាមបណ្តាខេត្តចំនួន ១៣ ក្នុងនោះមាន វិទ្យាល័យ ចំនួន១៥ និងអនុវិទ្យាល័យ ចំនួន ១០។សម្តេចធិបតី បានបញ្ជាក់ថា«គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង ១០០រូបត្រូវបំពេញ​តាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល ​នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាង​នូវមូលធនមនុស្ស ក្លាយជាប្រជាជនសកល​ ពោរពេញដោយសក្តានុពល និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្តនាថ្ងៃទី២៤ សីហា ២០២៣ និងផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេច​បាននូវចក្ខុវិស័យក្លាយជាប្រទេស​ដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នា២០៥០ជាដើម»៕អត្ថបទ៖ បាន ចក់

ឯកឧត្តម គឹម រិទ្ធី អញ្ជើញជាអធិបតី ក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារផ្ដល់ឈាមនៅមន្ទីរពេទ្យបង្អែក ១៦មករា

2024/02/05 05:26:27 pm        84
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត អញ្ជើញជាអធិប តីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារផ្តល់ឈាម ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ដែលពិធីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូប ។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានលើកឡើងថា ពិធីបញ្ចុះបឋមសិលានេះ គឺជា​សមិទ្ធផលគួរជាទីមោទនរបស់ប្រជាជនខេត្តព្រះវិហារ ទាំងមូល ដែលក្នុងមន្ទីរពេទ្យរបស់យើង​បាន​កសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ​ហើយអាគារផ្តល់ឈាមនេះ សម្រាប់​រក្សាទុកឈាមឲ្យបានល្អ ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាម​សម្រាប់សង្គ្រោះបន្ទាន់ ។ លើសពីនេះទៅទៀតអគារផ្តល់ាឈាមនេះមានសារៈសំខាន់ខ្លាំងណាស់​ ក្នុងការផ្តល់ឈាម និង​រក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ឈាមជូនដល់មន្ទីរពេទ្យខេត្តរបស់​យើងពីសំណាក់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការ​យកទៅផ្គត់ផ្គង់​ដល់បងប្អូន ​ដែលគាត់មានតម្រូវការឈាម ។គួបញ្ជាក់ថា អគារផ្តល់ឈាមថ្មីនេះមាន ទំហំ១៦ម៉ែត្រX៨ម៉ែត្រ ប្រក់ក្បឿងកម្ពស់មួយ ជាន់​តាមការគ្រោងទុក និងត្រូវបានបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា​ ឆ្នាំ២០២៤ខាងមុខ ក្រោមការ​ឧបត្ថម្ភថវិកាផ្ទាល់​របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺសាងសង់​ដើម្បីធានានូវ ដំណើរការ​ផ្តល់ឈាម ដោយក្នុងនោះរួមមាន កន្លែងស្តុកឈាម ​បន្ទប់រងចាំ ​កន្លែងផលិត ផ្តល់ឈាម ក៏ដូចជា​បន្ទាប់សម្រាប់ទទួលអំណោយឈាម ។ ឈាមនិងសមាសសភាពឈាមមាន សារៈសំខាន់ណាស់ សម្រាប់​ជួយជិវិតមនុស្សឲ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺដូចជា៖ ​ការវះ កាត់ធំៗ ការសម្រាលកូន​មិនប្រក្រតី គ្រោះថ្នាក់ធ្ងន់ធ្ងរ ជំងឺមហារី ជំងឺខ្សោយតម្រងនោម ៕

បណ្ដាបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី ហាក់មានភាពផ្សះផ្សានៅក្នុងការជជែកដេញដោលមុនការបោះឆ្នោត

2024/02/05 02:44:35 pm        51
បេក្ខភាពប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី ហាក់មានការផ្សះផ្សាគ្នាខុសប្លែកពីធម្មតានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ចុងក្រោយបង្អស់ ខណៈដែលការប្រកួតប្រជែងដ៏ក្តៅគគុកដើម្បីដឹកនាំប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។នៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិ និងបេក្ខជនប្រធានាធិបតីនាំមុខ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អតីតអភិបាលក្រុងហ្សាកាតា លោក អានីស៍ បាស្វេដាន (Anies Baswedan) និងអតីតអភិបាលខេត្តជ្វា លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) បង្ហាញភាពស្និទ្ធស្នាល មិនដូចការជជែកដេញដោលគ្នាពីមុន ដែលការវាយប្រហារពាក្យសម្ដីយ៉ាងខ្លាំងក្លាចង្អុលទៅលើបេក្ខជននាំមុខ។លោករដ្ឋមន្ត្រី ប្រាបូវ៉ូ កំពុងប្រកួតក្នុងការបោះឆ្នោតជាមួយកូនប្រុសរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិ លោក ចូកូ វីដូដូ (Joko Widodo) ដែលជាការពិតមួយបានធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីព្រួយបារម្ភអំពីការជ្រៀតជ្រែកផ្នែកនយោបាយ និងការងើបឡើងវិញនៃនយោបាយរាជវង្សនៅក្នុងលទ្ធិប្រជាធិបតេយ្យវ័យក្មេងមួយនេះ។លោកអតីតអភិបាលខេត្តជ្វា ហ្កានចា បានជំរុញអ្នកបោះឆ្នោតឱ្យប្រយុទ្ធប្រឆាំងនឹងនយោបាយរាជវង្ស ដោយនិយាយថាផលប្រយោជន៍របស់គ្រួសារត្រូវបានផ្តល់អាទិភាពលើសពីបញ្ហាប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកអតីតអភិបាលក្រុងហ្សាកាតា អានីស៍ បានរិះគន់អ្វីដែលលោកពណ៌នាថាជានយោបាយនៃកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធថាមិនមានបេក្ខជនណាម្នាក់ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕

ចិន រំពឹងថា នឹងមើលឃើញកំណើនអ្នកធ្វើដំណើរចូល និងចេញពីប្រទេសខ្ពស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

2024/02/05 02:36:55 pm        23
រដ្ឋបាលអន្តោប្រវេសន៍ជាតិ (NIA) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងមើលឃើញការកើនឡើងនៃការធ្វើដំណើរទាំងចូលក្នុង និងចេញក្រៅប្រទេសនេះ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យនិទាឃរដូវ ឬពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខ ដោយត្រលប់ទៅកម្រិតមុនការរាតត្បាតជំងឺCOVID -19 កាលពីឆ្នាំ ២០១៩ ។ យោងរដ្ឋបាលអន្តោប្រវេសន៍ជាតិខាងលើ ចិនដីគោកនឹងមើលឃើញការធ្វើដំណើរជាមធ្យមប្រចាំថ្ងៃចំនួន១,៨ លាននាក់ទាំងចូល និងចេញពីប្រទេស អំឡុងពេលថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំនេះ ដែលជាការកើនឡើងប្រហែល ៣,៣ ដងបើធៀបនឹងឆ្នាំមុន។ ប្រភពដដែល ប៉ាន់ប្រមាណថា លំហូរអ្នកដំណើរខ្ពស់បំផុតនៅកំពង់ផែអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗនឹងកើតឡើងនៅចន្លោះថ្ងៃទី ៨ និង ១១ ខែកុម្ភៈ ក៏ដូចជាថ្ងៃទី ១៦ និង ១៧ ខែកុម្ភៈ ខណៈ កំពង់ផែដីគោកក្បែរនឹងតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ត្រូវបានរំពឹងទុកនឹងហក់ដល់កម្រិតខ្ពស់បំផុតចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកុម្ភៈ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចេញ ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ភ្នាក់ងារអធិការកិច្ចព្រំដែនត្រូវបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យលំហូរអ្នកដំណើរ និងបញ្ចេញព័ត៌មានពាក់ព័ន្ធឱ្យបានទាន់ពេលវេលាសម្រាប់ជាឯកសារយោងរបស់អ្នកធ្វើដំណើរ។ រដ្ឋបាលអន្តោប្រវេសន៍ជាតិ បានបន្ថែមថា បុគ្គលិកគ្រប់គ្រាន់ ត្រូវបានដាក់ពង្រាយដើម្បីធានាថា ពលរដ្ឋចិន ឆ្លងកាត់ជួរគយក្នុងរយៈពេលមិនលើសពី ៣០ នាទីឡើយ ។ លើសពីនេះ ភ្នាក់ងារត្រួតពិនិត្យព្រំដែនត្រូវបានស្នើសុំឱ្យសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ និងនាយកដ្ឋានមូលដ្ឋាន ដើម្បីគ្រប់គ្រងសកម្មភាពរបស់អ្នកដំណើរ ពង្រីកម៉ោងបោសសំអាតគយ និងផ្តល់ជំនួយចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើរដ៏មមាញឹកបំផុត៕

លោកស៊ី ពិនិត្យមើលកងទ័ពដែលឈរជើងនៅទីក្រុងធានជីន និងស្វាគមន៍ដល់ទាហានទាំងអស់ នៅមុនពិធីបុណ្យចូលឆ្នាំ

2024/02/05 01:56:19 pm        48
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រ បានត្រួតពិនិត្យកងទ័ពដែលឈរជើងនៅទីក្រុងធៀនជីន ( Tianjin) ភាគខាងជើងប្រទេសចិន នៅមុនពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំ ចិន។លោកស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) បានស្វាគមន៍ដល់បុគ្គលិកបម្រើការនៃកងទ័ពរំដោះប្រជាជន និងកងកម្លាំងនគរបាលប្រដាប់អាវុធរបស់ប្រជាជន បុគ្គលិកស៊ីវិល ដែលបានបម្រើការនៅក្នុងកងកម្លាំងយោធា និងសមាជិកនៃកងជីវពល និងកងកម្លាំងបម្រុង ក្នុងនាមគណៈកម្មាធិការកណ្តាល (CPC) និង គណៈកម្មាធិការយោធាមជ្ឈិម (CMC)។នៅព្រឹកថ្ងៃសុក្រ លោកប្រធានាធិបតីស៊ី បានជួបជាមួយក្រុមតំណាងនៃទីបញ្ជាការយោធភូមិភាគធានជីន ហើយបានថតរូបក្រុមជាមួយពួកគេ។លោកបានថ្លែងថា កងទ័ពដែលឈរជើងក្នុងទីក្រុងធានជីន បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចនិងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន(CPC) និង គណៈកម្មាធិការយោធាមជ្ឈិម (CMC) ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយបានធ្វើឲ្យមានភាពជឿនលឿនជាក់ស្តែង ក្នុងវិស័យផ្សេងៗនៃការងារ និង បានបំពេញភារកិច្ចសំខាន់ៗបានល្អប្រសើរ។ដោយសរសើរដល់ការបំពេញការងាររបស់កងទ័ពក្នុងការជួយគាំទ្រដល់ទីក្រុងធានជីន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់របស់ខ្លួន លោកស៊ី បាននិយាយថា ការរួមចំណែករបស់ពួកគេ មានសារៈសំខាន់ចំពោះការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។សម្រាប់ឆ្នាំថ្មីនេះ លោក បានជំរុញឲ្យការអនុវត្តពេញលេញនៃការគិតរបស់គណបក្សនេះលើការពង្រឹងយុទ្ធសាស្ត្រយោធា និងយោធាសម្រាប់យុគសម័យថ្មី និងការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ខួបមួយសតវត្សរ៍នៃកងទ័ពរំដោះប្រជាជនចិន នៅឆ្នាំ ២០២៧។លោកប្រធានាធិបតីស៊ី ក៏បានសង្កត់ធ្ងន់ថា នៅពេលដែលពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៤ ខិតជិតមកដល់ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស គួរតែពង្រឹងការត្រៀមខ្លួនប្រយុទ្ធ ការពារសន្តិសុខជាតិ និងរក្សាស្ថិរភាពសង្គម ដើម្បីធានាឲ្យប្រជាជនមានពិធីបុណ្យនិទាឃរដូវដ៏រីករាយ និងសន្តិភាព។

លោក Bukele របស់ប្រទេសអែលសាវ៉ាឌ័រ ប្រកាសខ្លួនឯងថា ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី

2024/02/05 01:43:34 pm        70
ប្រធានាធិបតី លោក Nayib Bukele កាលពីថ្ងៃអាទិត្យ បានប្រកាសថាខ្លួនលោក ថាជាអ្នកទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រទេស អែល សាវ៉ាឌ័រ ដោយអះអាងថា លោកទទួលបានច្រើនជាង ៨៥ ភាគរយនៃសន្លឹកឆ្នោត ទោះបីជាមន្ត្រីបោះឆ្នោត ពុំទាន់បានបញ្ចេញលទ្ធផលណាមួយក៏ដោយ។លោក Bukele ទទួលបានការគាំទ្រខ្លាំង ក្នុងការទទួលជ័យជម្នះអាណត្តិ៥ឆ្នាំទៀត ខណៈអ្នកបោះឆ្នោតភាគច្រើនបានទុកមួយឡែកនូវការព្រួយបារម្ភ អំពីការបាត់បង់លទ្ធិប្រជាធិបតេយ្យ ដើម្បីផ្តល់ឱកាសដល់លោកសម្រាប់ការបង្ក្រាបក្រុមជនអន្ធពាលដ៏ឃោឃៅ ដែលបានធ្វើអោយសន្តិសុខប្រសើរឡើង នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ។ លោក Bukele អាយុ ៤២ ឆ្នាំបាននិយាយថាគណបក្ស ញូវ អាយឌៀ(New Ideas) របស់លោក ក៏បានទទួលតួនាទីតំណែងយ៉ាងហោចណាស់ ៥៨អសនៈ នៅក្នុងសភានីតិប្បញ្ញត្តិដែលមាន ៦០ អាសនៈរបស់ប្រទេសអែលសាវ៉ាឌ័រ ដោយលើកឡើងពីព័ត៌មានមិនទាន់ជាក់លាក់ ដែលលោកទទួលបាន។ មន្ត្រីរៀបចំការបោះឆ្នោត ពុំទាន់ធ្វើអត្ថាធិប្បាយអំពីលទ្ធផលនេះនៅឡើយ។ មណ្ឌលបោះឆ្នោត បានបិទនៅម៉ោង៥ល្ងាច ប្រហែលពីរម៉ោងមុនពេល លោក Bukele អះអាងទទួលបានជ័យជម្នះ។ បច្ចុប្បន្ន លោក Bukele ហាក់ទំនងជាត្រៀមខ្លួនដើម្បីក្លាយជាប្រធានាធិបតីអែលសាវ៉ាឌ័រ ដំបូងគេក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ដែលបានជាប់ឆ្នោតជាថ្មី។លោក Bukele មានប្រជាប្រិយភាពខ្លាំង បានធ្វើយុទ្ធនាការលើភាពជោគជ័យនៃយុទ្ធសាស្រ្តសន្តិសុខរបស់លោក ដែលអាជ្ញាធរ បានផ្អាកសេរីភាពស៊ីវិល ដើម្បីចាប់ខ្លួនពលរដ្ឋអែលសាវ៉ាឌ័រ ជាង ៧៥.០០០នាក់ ដោយគ្មានបទចោទប្រកាន់។ ការឃុំខ្លួន បាននាំឱ្យមានការថយចុះយ៉ាងគំហុក នៃអត្រាឃាតកម្មនៅទូទាំងប្រទេស និងបានប្រែក្លាយប្រទេសមានប្រជាជន ៦,៣ លាននាក់ ដែលធ្លាប់ជាប្រទេសគ្រោះថ្នាក់បំផុតលើពិភពលោក។

លោកស្រី នីគីហាលី ព្រមានថាអាមេរិក នឹងមិនអាចរស់បានឡើងសម្រាប់រយៈពេល៤ឆ្នាំនៃសកម្មភាពចលាចលរបស់លោក Trump

2024/02/05 01:40:37 pm        126
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី នីគី ហាលី (Nikki Haley) បានរៀបចំព្រឹត្តិការណ៍ប្រមូលផ្ដុំមួយនៅក្នុងទីក្រុង ឆាឡេស្ទូន(Charleston)នៃរដ្ឋ South Carolina ដែលរដ្ឋកំណើតរបស់លោកស្រីកាលពីថ្ងៃអាទិត្យ ទី៤ខែកុម្ភៈ ។ បន្ទាប់ពីត្រូវបានរំខានមួយសន្ទុះដោយសាធារណជនម្នាក់ចេញពីការជួបជុំ លោកស្រីហាលី បានបន្តសុន្ទរកថាដោយផ្ដោតលើការវាយប្រហារប្រឆាំងនឹងលោក Donald Trump និងលោកប្រធានាធិបតី Joe Biden ដែលក្លាយជាការរិះគន់ចំៗ អំពីវ័យរបស់លោកទាំង២។ លោកស្រី បាននិយាយថា លោកស្រី នឹងមិនទៅណាទេ គូប្រជែងចុងក្រោយរបស់លោក Trump ដែល ខឹងសម្បារ ចំពោះអតីតប្រធានាធិបតីរូបនេះ ដោយការច្រានចោលការទម្លាក់ចោលការប្រកួតប្រជែងរបស់លោកស្រី បន្ទាប់ពីជំន័យជម្នះរបស់លោកនៅរដ្ឋ អាយអូវ៉ា (Iowa) និងរដ្ឋ ញូវហែមស៊រ ( New Hampshire)បានហុចឱកាសឲ្យលោកាន់តែណែន លើការតែងតាំងជាបេក្ខភាពនិង ទំនងជាត្រូវបានកំណត់ថារូបលោកនឹងក្លាយជាគូប្រជែងជាថ្មីក្នុងការបោះឆ្នោតសកលជាមួយលោក ប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យនៅខែវិច្ឆិកាខាងមុខនេះ។ លោកស្រីហាលី បន្តការវាយប្រហារបន្ថែមទៀតលើអតីតប្រធានាធិបតីរូបនេះ ដោយការព្រមានពីភាពចលាចលដោយសាររូបលោក ក្នុងរយៈពេល៤ឆ្នាំ ហើយថាសហរដ្ឋអាមេរិក នឹងមិនអាចរស់បានទេ ប្រសិនបើលោក Trump ត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះ៕

ប្រធានាធិបតីអ៊ុយក្រែន ពិនិត្យសមរភូមិក្នុងពេលមានការរំពឹងទុកថា ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់អាចត្រូវបណ្តេញចេញ

2024/02/05 01:36:03 pm        134
ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទៅពិនិត្យកងទ័ពនៅសមរភូមិភាគអាគ្នេយ៍ និងបំពាក់មេដាយ ក្នុងពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេបញ្ចាការកងទ័ពម្នាក់ដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបានបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ។ លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានចុះពិតនិត្យតំបន់ Zaporizhzhia ថា វាជាកិត្តិយសណាស់ដែលបាននៅទីនេះនៅថ្ងៃនេះ ហើយការមកទីនេះគឺដើម្បី គាំទ្រដល់អ្នកចម្បាំង និងផ្តល់រង្វាន់ដល់ពួកគេ។ ដំណើរចុះពិនិត្យរបស់ប្រធានាធិបតី ទៅកាន់បន្ទាត់សមរភូមិ បានធ្វើឡើង នៅពេលដែលមានភាពមិនប្រាកដប្រជា អំពីជោគវាសនារបស់មេបញ្ជាការកងទ័ព លោក វ៉ាលឺរី ហ្សាលូស្នីយី(Valeriy Zaluzhnyi)។ ប្រភពព័ត៌មានចំនួនពីរ បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន បានជូនដំណឹងដល់សេតវិមានថា ខ្លួនមានផែនការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់ប្រទេស ដែលទទួលខុសត្រូវចំពោះសង្គ្រាមប្រឆាំងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។ ចំណាត់ការចោទប្រកាន់ក្នុងការបណ្តេញលោក Zaluzhnyi ដែលបានប៉ះទង្គិចជាមួយ លោក Zelenskyy ជុំវិញបញ្ហាជាច្រើនបន្ទាប់ពីការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន ដែលបានបរាជ័យក្នុងការដណ្តើមយកមកវិញដែនដីសំខាន់ៗជាច្រើនដែលចូលគ្រប់គ្រងដោយរុស្ស៊ី ។ ដោយត្រូវបានគេស្គាល់ថាជា «ឧត្តមសេនីយ៍ដែក» លោក Zaluzhnyi មានប្រជាប្រិយភាពខ្លាំង។ ការដកតំណែងរបស់លោក អាចប៉ះពាល់ដល់ទឹកចិត្តក្នុងចំណោមកងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធដើម្បីកាន់កាប់ទីតាំងនៅតាមបណ្តោយសមរភូមិជួរមុខជាង ១.០០០គីឡូម៉ែត្រ ប្រឆាំងកងកម្លាំងរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានឃ្លាំងស្តុកសព្វាវុធដ៏ធំ។

អភិបាលរដ្ឋតិចសាស់ដែលគាំទ្រ ដោយអភិបាលរដ្ឋគណបក្សសាធារណៈរដ្ឋនៅអាមេរិក នៅតែប្រកាន់តឹងបញ្ហាព្រំដែន

2024/02/05 12:53:38 pm        60
អភិបាលរដ្ឋតិចសាស់លោក គ្រេក អាបុត(Greg Abbott) ដែលចូលរួមដោយអភិបាលរដ្ឋមកពីគណបក្សសាធារណៈរដ្ឋ កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាប្រឆាំងរដ្ឋបាល លោក Joe Biden និងរក្សាការគ្រប់គ្រងរដ្ឋនៃចំណុចក្តៅនៅព្រំដែនរបស់សហរដ្ឋអាមេរិក ដរាបណាខ្លួននៅគ្រប់គ្រង ។រដ្ឋបាល លោក Biden បានប្រកាន់ខ្ជាប់ថា ការគ្រប់គ្រងព្រំដែនស្ថិតក្រោមអំណាចច្បាប់សហព័ន្ធយ៉ាងតឹងរ៉ឹង ប៉ុន្តែ លោក Abbott បានដាក់ពង្រាយឆ្មាំជាតិរដ្ឋ Texas នៅឧទ្យាន Shelby ក្នុងទីក្រុងព្រំដែន Eagle Pass ជាកន្លែងដែលលោក បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ រួមជាមួយអភិបាលរដ្ឋគណបក្សសាធារណរដ្ឋ មកពីរដ្ឋចំនួន ១៣ ផ្សេងទៀត។ការធ្វើអន្តោប្រវេសន៍ បានក្លាយជាបញ្ហានយោបាយដ៏ខ្លាំងក្លាក្នុងការឆ្ពោះទៅរកបោះឆ្នោតរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ដែលទំនងជានឹងដាក់ឲ្យលោក Biden ប្រកួតប្រជែងជាមួយអតីតប្រធានាធិបតី លោក Donald Trump។អភិបាលរដ្ឋជាច្រើន បានមកជួបប្រជុំគ្នា មួយថ្ងៃបន្ទាប់ពីក្រុមបាតុកររាប់រយនាក់ មកពីជុំវិញសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានសម្រុកទៅកាន់ទីក្រុងព្រំដែនហ្គីម៉ាដូ(Quemado) រដ្ឋតិចសាស់ មានចម្ងាយប្រមាណ៣២ គីឡូម៉ែត្រ ពីទីក្រុង Eagle Pass ដើម្បីបញ្ចេញមតិជុំវិញការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងបង្ហាញការគាំទ្រចំពោះ លោក Trump នៅក្នុងការប្រមូលផ្តុំ លាយឡំនយោបាយព្រំដែនជាមួយវោហាសាស្ត្រផ្នែកសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧កុម្ភៈ

2024/02/05 10:30:17 am        222
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះបើតាម​សេចក្តី​ប្រកាស​​របស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ក្រសួងការបរទេសបានឲ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់​ដឹកនាំ​វិស័យឯកជន​នៃសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃ ព្រះរាជា​ណា​ចក្រ​ថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយ​ឡែក​​ជា​មួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហ​ប្រតិបត្តិការ​ទ្វេភាគីនិងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹង​ធ្វើ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯក​សារ​ស្តីពី​កិច្ច​សហប្រ​តិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា​បើ​កនៅ​ក្នុ​ងវេទិកាធុរកិច្ចកម្ពុជា-ថៃ។ដំណើរទស្សន​កិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខ នឹង​ពង្រឹង​បន្ថែមទៀ​តនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់​ផល​ប្រយោជន៍​ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ពោធដាក់ឱ្យជាផ្លូវការអគារសាលាបឋមសិក្សាថ្មី១ខ្នង ២បន្ទប់ បន្ទាប់ពីជួសជុល និងសាងសង់ឡើងវិញរួចរាល់ ដើម្បីបម្រើឱ្យវិស័យអប់រំនៅក្នុងមូលដ្ឋាន
07/15/2025 07:07 AM
ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM