សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
នៅចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង អះអាងថា បារាំងប្តេជ្ញាបន្តជួយកម្ពុជាជានិច្ច
ជំនួបពិសេសមួយទល់មួយ សម្ដេចតេជោ និងប្រធានាធិបតីបារាំងបង្ហាញភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជាសម្រេចបាន នាពេលកន្លងមក

2024/02/16 09:27:58 pm        454
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សម្តែងការគួរសម និងជម្រាបលា។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួប​សម្តែង​ការ​គួរសម និងជម្រាបលា​ក្នុង​ឱកាសដែល​លោក​ជំទាវ​បញ្ចប់អណត្តិការទូតនៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូ​វ​បាន​ជ្រើស​តាំង​ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវ​ឯក​អគ្គ​រដ្ឋទូត ក៏បាន​សម្តែង​នូវ​ការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ នៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕

គ.ជ.ប នឹងដកសិទ្ធិបេក្ខជន និងបក្សនយោបាយណាប្រព្រឹត្ត​អំពើញុះញង់​ដល់​ការឃោសនាបោះឆ្នោត

2024/02/16 08:51:59 pm        522
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង​ចាត់​វិធានការ​ច្បាប់​ដោយដកសិទ្ធិបេក្ខជន និងគណបក្សនយោបាយណាដែលបាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ដល់​ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។បន្ទាប់ពី គ.ជ.ប កត់សម្គាល់ឃើញមាន គណបក្ស​នយោបាយ​ដែល​គ្មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គណបក្សនយោបាយមានសិទ្ធិ និងឱកាស​ទាក់​ទាញអ្នកគាំទ្ររបស់ខ្លួន ដោយផ្អែកលើក្រមសីលធម៌ និងច្បាប់ស្តីពីការ​បោះឆ្នោត​។ ឯកឧត្តម បន្តថា យោងតាមមាត្រា៧១ ចែងថា គ្រប់គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយគំរាមកំហែង បំភិតបំភ័យ លួងលោមអ្នកបោះឆ្នោតឱ្យប្តិតមេដៃ ឬស្បថ ក៏​ដូច​ជា​សន្យា​បោះឆ្នោតឱ្យគណបក្សណាមួយនោះទេ។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងករណីមានការដាក់ពាក្យបណ្តឹងផ្លូវការ និងមាន​ជា​សកម្ម​ភាព​ញុះញង់ គ.ជ.ប នឹងពិនិត្យហើយចាត់វិធានការច្បាប់ដោយដកសិទ្ធិជាបេក្ខជន ឬគណបក្ស​នយោបាយ​នោះ​ផ្អែកលើហេតុផលបង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ គ.ជ.ប មិនទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​ណាមួយ​ជា​ផ្លូវការនៅឡើយទេ ប៉ុន្តែ គ.ជ.ប ស្វាគមន៍ទទួល​រាល់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​ចាប់​ពី​ពេល​នេះ​តទៅ​រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។តាម​រយៈសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញនេះ បានចាត់​ទុក​សកម្ម​ភាព​អំពើញុះញង់ដល់ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជា​ការ​រំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និង​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្តលើការបោះឆ្នោត។ទន្ទឹម​គ្នានេះ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ចាត់​ទុក​បញ្ហា​ការ​បង្ខិតបង្ខំ គំរាមកំហែងជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ ដោយសារ​នេះ​ជា​ការ​រំលោភ​បំពាន​ដល់​សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោតរបស់អ្នកបោះឆ្នោត ដែល​ធានាការពារដោយរដ្ឋធម្មនុញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រម​ទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សកម្មភាព​ទាំង​នេះ​ធ្វើ​ឱ្យ​ចលាចល​ដល់​អ្នក​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋបាលឃុំ-សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែលបានកំណត់ដោយច្បាប់៕ អត្ថបទ៖ សេក ឧត្តម 

ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក

2024/02/16 08:10:26 pm        199
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ឱកាសដែល លោក ជំទាវ បញ្ចប់អណត្តិការទូតនៅ ព្រះរាជាណាចក្រ កម្ពុជា ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕ 

អាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះ៥គ្រឿង ទៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដើម្បីបង្ហាញកម្លាំងដាក់ចិន

2024/02/16 08:00:50 pm        100
ក្រុមអ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកទំនងជានឹងបញ្ជូននាវាផ្ទុកយន្តហោះជិតពាក់កណ្ដាលរបស់ខ្លួនចូលទៅក្នុងមហាសាគរប៉ាស៊ីហ្វិកភាគខាងលិចនៅឆ្នាំនេះ ជាសញ្ញានៃការរារាំងទប់ទល់នឹងសកម្មភាពយោធាដែលចេះតែកើនឡើងក្នុងតំបន់ ពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង។ នាវាផ្ទុកយន្តហោះចំនួន៣គ្រឿងរបស់អាមេរិក កំពុងធ្វើប្រតិបត្តិការរួចទៅហើយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈ២គ្រឿងទៀត កំពុងធ្វើដំណើរទៅ។ ការទៅដល់របស់នាវាទាំងនោះនឹងក្លាយជាព្រឹត្តិការណ៍លើកដំបូងដែលមាន៥ ក្នុងចំណោមក្រុមនាវាដ៏មានអំណាច១១គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់។ យោងតាមក្រុមអ្នកតាមដានកងទ័ពជើងទឹករបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាផ្នែកមួយនៃអង្គភាពកងទ័ពជើងទឹកប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញកំពុងធ្វើដំណើរចាកចេញពីកំពង់ផែរបស់ខ្លួនក្នុងទីក្រុង សាន់ឌីហ្គោ(San Diego)រដ្ឋCalifornia និងកំពុងឆ្ពោះទៅកាន់មហាសាគរប៉ាស៊ីហ្វិកខាងលិច គិតត្រឹមថ្ងៃទី៥ខែកុម្ភៈ ។នាវា USS George Washington ក៏ត្រូវគេរំពឹងថានឹងដាក់ពង្រាយក្នុងតំបន់នេះផងដែរ ដើម្បីជំនួសវត្តមាននាវា USS Ronald Reagan ដែលនឹងត្រូវផ្លាស់ទីតាំងពីទីក្រុង Yokosuka ប្រទេសជប៉ុន សម្រាប់ជួយសម្របសម្រួលនៅបរិវេនអង្គភាពកងទ័ពជើងទឹកភូហ្គេតសោន(Puget Sound)ក្នុងទីក្រុងវ៉ាស៊ីនតោន។ កាលពីខែមករា នាវា USS Carl Vinson បានធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកូរ៉េខាងត្បូងនិងជប៉ុន នៅក្នុងសមុទ្រចិនខាងកើត ក្រោយការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង។ លោក បេនចាមីន បាតុន សាស្ត្រាចារ្យរងនៅវិទ្យាស្ថាន ម៉ាឡេស៊ី របស់សាកលវិទ្យាល័យ ណូទីងហាម នៅចក្រភពអង់គ្លេសបាននិយាយថា ការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់នៅតែជាអាទិភាពទី១របស់អាមេរិក ប្រសិនបើមានទំនាក់ទំនងកក់ក្ដៅទ្វេភាគី ៕

មន្ត្រីសេតវិមាន និយាយថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយរបស់អ៊ុយក្រែន

2024/02/16 07:58:09 pm        151
មន្ត្រីសេតវិមាន បានជំរុញឱ្យសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ថវិកា ដើម្បីផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍អំពីការប៉ុនប៉ងរបស់យោធាដែលនៅបន្តរបស់រុស្ស៊ី ដើម្បីហ៊ុមព័ទ្ធ និងដណ្តើមយកទីក្រុង អាវឌីកា(Avdiivka) នៅក្នុងតំបន់ Donetsk ភាគខាងកើត។លោក Kirby និយាយថា សេតវិមានបានទទួលដំណឹងពីប្រជាជនអ៊ុយក្រែនថា ស្ថានភាពធ្ងន់ធ្ងរខ្លាំង។ លោក បាននិយាយថា រុស្ស៊ី បន្តវាយលុកលើទីតាំងជាច្រើនកន្លែងរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយទីក្រុង Avdiivka មានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក ពុំអាចផ្តល់ទៅឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ដែលពួកគេត្រូវការខ្លាំង ដើម្បីរារាំងការវាយលុករបស់រុស្ស៊ីទាំងនេះបានទេ។ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស កាលពីថ្ងៃអង្គារ រួមមានទាំងមូលនិធិសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែវានៅតែមិនច្បាស់លាស់នោះទេថាតើ សេចក្តីស្នើច្បាប់ថវិកា អាចធ្វើឲ្យដាច់ស្រេចសម្រាប់សភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋឬយ៉ាងណា។

លោក ពូទីន ជំរុញឱ្យជនជាតិរុស្ស៊ីយកកូនឱ្យច្រើន ខណៈការរស់រានរបស់ប្រជាសាស្រ្ត កំពុងជួបហានិភ័យ

2024/02/16 07:48:50 pm        88
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា ក្រុមគ្រួសារជនជាតិរុស្ស៊ី ត្រូវតែបង្កើតកូនយ៉ាងហោចណាស់ពីរនាក់ សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ប្រជាសាស្ត្រ ហើយត្រូវមានកូនបីនាក់ ឬច្រើនជាងនេះ ប្រសិនបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខ។រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹង ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុនមក ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចេញពីការប្រឆាំងទៅនឹងជម្លោះ ឬការភ័យខ្លាចនៃការកោះហៅឱ្យចូលប្រយុទ្ធ។លោក ពូទីន បានប្រាប់និយោជិតនៅរោងចក្រផលិតរថក្រោះមួយនៅតំបន់ យ៉ូរ៉ាល់ស៍ (Urals) ថាកុមារពីរនាក់ក្នុងមួយគ្រួសារ គឺជាចំនួនអប្បបរមា ប្រសិនបើប្រជាជននៃប្រទេសរុស្ស៊ី ចង់រក្សាអត្តសញ្ញាណរបស់ពួកគេ ហើយបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខទៀត គឺត្រូវយកកូនបីនាក់ក្នុងមួយគ្រួសារ។ការិយាល័យស្ថិតិរដ្ឋបានប៉ាន់ប្រមាណប្រជាជនមានចំនួន ១៤៦,៤ លាននាក់នៅដើមឆ្នាំ២០២៣ ដោយធ្លាក់ចុះពីចំនួនជិត ១៤៩ លាននាក់កាលពី ២០ ឆ្នាំមុន ប៉ុន្តែកើនឡើងលើសពីកម្រិតទាបដែលមានចំនួនប្រហែល ១៤៣ លាននាក់នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ ២០១២៕

រដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដែលដឹកនាំដោយរបបសឹក បញ្ជាក់ពីផែនការបង្កើតសហព័ន្ធរដ្ឋត្រីភាគី

2024/02/16 07:42:11 pm        82
ក្រសួងការបរទេសម៉ាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថា ប្រទេសបួរគីណាហ្វាសូ ម៉ាលី និងនីហ្សេ ដែលដឹកនាំដោយរបបសឹក គ្រោងនឹងបង្កើតសហព័ន្ធត្រីភាគីមួយ ខណៈដែលប្រទេសទាំងបីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅតាមរយៈសម្ព័ន្ធភាព ដែលគំរាមកំហែងដល់សមាហរណកម្មអាហ្វ្រិកខាងលិចកាន់តែទូលំទូលាយ។ប្រទេសជិតខាងទាំងបីនៅក្នុងតំបន់ក្រីក្រ សាហែល (Sahel) របស់អាហ្រ្វិកនេះ បានប្រកាសកាលពីខែមករា ថាពួកគេនឹងចាកចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដោយនោះជាការសម្រេចមួយដែលប្លុកនេះបានជំរុញឱ្យពួកគេពិចារណាឡើងវិញ ដោយព្រមានអំពីផលលំបាកបន្ថែមជុំវិញការដកខ្លួន។នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានី អៅហ្កាឌូហ្គូ (Ouagadougou) របស់បួរគីណាហ្វាសូ រដ្ឋមន្ត្រីរបស់ប្រទេសទាំងបី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដកខ្លួនចេញពីប្លុក ECOWAS ដោយមិនបង្អង់យូរ ហើយបន្តកិច្ចសហប្រតិបត្តិការក្រោមសន្ធិសញ្ញាដែលគេស្គាល់ថាជាសម្ព័ន្ធភាពនៃរដ្ឋ សាហែល (AES) និងការបង្កើតសហព័ន្ធរដ្ឋត្រីភាគី។ក្រុមនេះមិនបានចែករំលែកព័ត៌មានលម្អិតអំពីមធ្យោបាយដែលសហព័ន្ធនោះនឹងដំណើរការ ឬផែនការដើម្បីតម្រឹមផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខនោះទេ ខណៈដែលពួកគេកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការប្រយុទ្ធ ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយពួកបះបោរអ៊ីស្លាម ដែលបានធ្វើឱ្យមានអស្ថិរភាពនៅក្នុងអនុតំបន់អាហ្រ្វិកមួយនេះ៕

លោកបៃដិន ប្រាប់លោកណេតាន់យ៉ាហ៊ូជាថ្មីម្តងទៀតថា ជនស៊ីវិលនៅទីក្រុងរ៉ាហ្វា ត្រូវតែត្រូវបានការពារ

2024/02/16 07:30:06 pm        75
សេតវិមាន បាននិយាយថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ( Joe Biden) កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជាថ្មី ម្តងទៀតថា លោកមិនគួរបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា( Rafah) ដោយគ្មានផែនការដែលអាចទុកចិត្តបាន និងអាចប្រតិបត្តិបាន ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីននោះទេ។ការសន្ទនារវាងមេដឹកនាំទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលលោកបៃដិន បានព្រមានលោកណេតាន់យ៉ាហ៊ូអំពីការផ្លាស់ប្តូរទៅកាន់ផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានផែនការធានាសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ មួយលាននាក់ដែលស្នាក់នៅទីនោះ។មេដឹកនាំពីរ ក៏បាននិយាយអំពីការចរចាអំពីចំណាប់ថ្នូរដែលកំពុងបន្ត ហើយលោកបៃដិន បានសន្យាថានឹងបន្តធ្វើការពេញម៉ោង ដើម្បីជួយរំដោះចំណាប់ថ្នូរ ដែលបានចំណាយពេល ១៣២ថ្ងៃ នៅក្នុងការចាប់ឃុំឃាំងក្រុមហាម៉ាស នេះបើយោងតាមសេតវិមានដែលអានការសន្ទនានោះ។កងកម្លាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយឆ្មក់ចូលមន្ទីរពេទ្យដែលមានមុខងារធំបំផុតនៅហ្កាហ្សា ដែលជាវាយលុកបានបង្កើនការជូនដំណឹងជាថ្មីអំពីជោគវាសនារបស់អ្នកជំងឺ និងបុគ្គលិកពេទ្យរាប់រយនាក់ និងជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ ដែលបានស្វែងរកទីជម្រកនៅទីនោះពីសង្គ្រាម។ការប្រយុទ្ធគ្នានៅមន្ទីរពេទ្យ បានកើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីបង្ហាញការអត់ធ្មត់ បន្ទាប់ពីបានប្តេជ្ញាថា នឹងបង្កើនការវាយលុករបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាកន្លែងសុវត្ថិភាពចុងក្រោយ នៅតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអង់គ្លេស ស្វាគមន៍ការទម្លាក់ជំនួយរបស់ហ្ស៊កដានី នៅហ្កាហ្សា បន្ទាប់ពីបានជួបជាមួយស្តេចអាប់ឌុលឡា

2024/02/16 07:27:37 pm        100
ការិយាល័យរបស់លោក បាននិយាយនៅក្នុងការសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំជាមួយស្តេចហ្ស៊កដានី អាប់ឌុលឡា (Abdullah) នៅសភា Downing Street លោក នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី ក្នុងការទម្លាក់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា។វីដេអូមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋរបស់ហ្ស៊កដានី បង្ហាញពីព្រះមហាក្សត្រ នៅលើយន្តហោះ ហើយបានចូលរួមក្នុងការទម្លាក់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យបណ្តោះអាសន្ន នៅក្នុងតំបន់នោះ។អ្នកនាំពាក្យសភា Downing Street បាននិយាយថា៖«លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ហ្ស៊កដានី ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់តំបន់ហ្កាហ្សាតាមជើងគោក និងផ្លូវអាកាស ហើយលោកបានកំណត់ការងាររបស់ចក្រភពអង់គ្លេស ក្នុងការបើកលទ្ធភាព ផ្តល់ជំនួយ និងកាត់បន្ថយវិបត្តិមនុស្សធម៌»។ការិយាល័យរបស់លោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស៊ុណាក់ បានអំពាវនាវឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់កែរ៉ែម សាឡុម ( Kerem Shalom) យ៉ាងពេញលេញ ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយអន្តរជាតិនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

សវនាការជំនុំជម្រះក្ដីករណីបង់ប្រាក់បំបិទមាត់ របស់លោក Trump គ្រោងនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ

2024/02/16 07:19:42 pm        90
សវនាការជំនុំជម្រះក្ដីបទព្រហ្មទណ្ឌលើកដំបូងមិនធ្លាប់មានរបស់អតីតប្រធានាធិបតីអាមេរិកលោកDonald Trump គ្រោងនឹងចាប់ផ្តើមនៅខែក្រោយ ខណៈលោកការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបង់ប្រាក់បំបិទមាត់បិទបាំងទោសកំហុស។បុរសវ័យ៧៧ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងតុលាការនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកការកាត់ក្តីដែលលោកបានច្រានចោលការចោទប្រកាន់ឬពន្យារពេល។ប៉ុន្តែចៅក្រមលោកជូអាន ម៊ើឆាន(Juan Merchan)មិនត្រូវបានយល់ស្របដោយអំណះអំណាងដែលថាកាលវិភាគនៃការជំនុំជម្រះក្ដីនេះ នឹងប៉ះពាល់ដល់យុទ្ធនាការប្រធានាធិបតីរបស់លោកនោះទេ។លោក Trump បានហៅការសម្រេចចិត្តចាប់ផ្តើមសវនាការនៅថ្ងៃទី២៥ ខែមីនាថាជារឿងអាម៉ាស់ ។ លោក បាននិយាយនៅខាងក្រៅបន្ទប់សវនាការបន្ទាប់ពីសវនាការថា ច្បាស់ណាស់ ខ្ញុំកំពុងឈរឈ្មោះបោះឆ្នោតម្តងទៀត។ តើអ្នកអាចឈរឈ្មោះបោះឆ្នោតបានដោយរបៀបណា ហើយត្រូវអង្គុយនៅក្នុងតុលាការក្នុងទីក្រុង Manhattan ពេញមួយថ្ងៃបែបនេះ?។ក្រុមមេធាវីរបស់លោក Trump បានធ្វើអំណះអំណាងស្រដៀងគ្នានេះក្នុងអំឡុងពេលសវនាការមុនការកាត់ក្តី ប៉ុន្តែចៅក្រមរដ្ឋញូវយ៉កបាននិយាយថា ការអះអាងទាំងនោះពុំមានឫសគល់នៅក្នុងច្បាប់ទេ ហើយថាលោកនឹងពន្យារពេលសម្រាប់ហេតុផលផ្លូវច្បាប់ប៉ុណ្ណោះ។រដ្ឋអាជ្ញាសង្កាត់Manhattan លោក អាល់វីន ប្រ៊ែក(Alvin Bragg) បានចោទប្រកាន់អតីតប្រធានាធិបតីពីបទក្លែងបន្លំចំនួន ៣៤ករណី ដោយចោទប្រកាន់លោក Trump បានក្លែងបន្លំកំណត់ត្រាអាជីវកម្ម និងការបង់ប្រាក់បំបិទមាត់ ឱ្យទៅតារាភាពយន្តអាសអាភាសអ្នកស្រី Stormy Daniels។អ្នកស្រី Daniels បាននិយាយថា អ្នកស្រីត្រូវបានគេផ្តល់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ក្នុងឆ្នាំ ២០១៦ដើម្បីបំបិទមាត់អំពីការរួមភេទជាមួយបេក្ខជនប្រធានាធិបតីនៅពេលនោះ។ លោក Trumpបានបដិសេធថាពួកលោកមិនមានទំនាក់ទំនងស្នេហាទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
11/15/2026 08:11 PM
សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
11/15/2026 08:11 PM
សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
11/15/2026 08:11 PM
សម្ដេច​ធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន
11/15/2026 06:11 PM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី និងប្រធានាធិបតីបារាំង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone
11/15/2026 06:11 PM
កម្ពុជាលើកយកការវិនិយោគលើវប្បធម៌ សម្រាប់ដំណោះស្រាយថ្មីដើម្បីសេដ្ឋកិច្ចរុងរឿង ក្នុងកិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តី
11/15/2026 06:11 PM
ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​បរទេស​ចម្រុះ​ជា​តិ​សាសន៍ និងបានទទួលការបញ្ជាទិញ
11/15/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវទី១ នៃបណ្ដាប្រទេសនានា អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
11/15/2026 06:11 PM