សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចូលសមុទ្រនៅថ្ងៃពុធនេះ

2024/01/24 11:09:03 am        122
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹក ពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដោយបន្ថែមថា ការបង្កហេតុដោយការសំញែងអាវុធ ត្រូវប្រឈមនឹងភាពតានតឹងនុយក្លេអ៊ែរកាន់តែធ្ងន់ធ្ងរជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា យោធាអាមេរិក និងកូរ៉េខាងត្បូងកំពុងវិភាគការបាញ់ទាំងនេះ។ ប្រភពខាងលើពុំបានបញ្ជាក់ភ្លាមៗពីចំនួនពិតប្រាកដនៃគ្រាប់មីស៊ីលដែលបានបាញ់ ឬព័ត៌មានលម្អិតនៃការបាញ់នេះទេ។ ការបាញ់នេះបានក្លាយជាព្រឹត្តិការណ៍បាញ់ជាលើកទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីការបាញ់សាកល្បងការ មីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹងលើកដំបូងរបស់ប្រទេសនេះកាលពីថ្ងៃទី១៤ ខែមករា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកាអភិវឌ្ឍន៍រអាវុធរបស់ខ្លួនដែលផ្តោតលើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសជប៉ុន និង នៅកោះហ្គាំ (Guam) ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បន្តពន្លឿនការអភិវឌ្ឍន៍អាវុធ និងចេញការគំរាមកំហែងពីបង្កហេតុណាមួយនៃជម្លោះនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជាការឆ្លើយតបបាននឹងកំពុងពង្រីកសមយុទ្ធយោធារួមរបស់ខ្លួន ដែលលោក Kim អះអាថាជាការហាត់សមការឈ្លានពាន និងសម្រួចយុទ្ធសាស្ត្ររេរាំងរបស់ពួកគេ ដែលបង្កើតឡើងជុំវិញ សមត្ថភាពអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕

មេដឹកនាំសហភាពអឺរ៉ុប ពិចារណាអំពីវិធានការដ៏តឹងរ៉ឹងប្រឆាំងហុងគ្រី ចំពោះការរារាំងជំនួយអ៊ុយក្រែន

2024/01/24 11:02:24 am        181
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី ២២ ខែមករាថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានត្រៀមខ្លួន ដើម្បីចាត់វិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងប្រទេសហុងគ្រី ប្រសិនបើលោកនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orbán) បន្តរារាំងកញ្ចប់ជំនួយចំនួន ៥៤,៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី១ ខែកុម្ភៈ ដោយពុំគិតពីការគាំទ្ររបស់ហុងគ្រីទេ។ជម្រើសដ៏សំខាន់មួយពាក់ព័ន្ធនឹងការទប់ស្កាត់កញ្ចប់ជំនួយរបស់លោកអ័របានជាមួយនឹងរដ្ឋសមាជិកសហភាពអឺរ៉ុបដែលនៅសល់ដឹកនាំមូលនិធិទៅអ៊ុយក្រែន នៅខាងក្រៅដំណើរការថវិការបស់សហភាព អឺរ៉ុប។សំណើនេះ នឹងពាក់ព័ន្ធនឹងការផ្តល់ការធានានៅថ្នាក់ជាតិ ដើម្បីទាក់ទាញមូលនិធិនៅក្នុងទីផ្សារ ប្រសិនបើហុងគ្រី បន្តរារាំងការសម្រេចចិត្តរួមនេះ។ សំណើនេះដែរ ក៏អាចនាំឲ្យមានភាពតានតឹងកើនឡើង»រួមទាំងការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងប៊ុយដាប៉ែស ( Budapest) ដោយសហភាពអឺរ៉ុប ដែលអាចបណ្តាលឲ្យប្រទេសហុងគ្រី បាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន។ទោះជាយ៉ាងណាក៏ដោយ សេណារីយោនេះ ក៏អាចនាំឲ្យមានជម្លោះកាន់តែធំផងដែរ ខណៈដែលនាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក រ៉ូប៊ឹត ហ្វីកូ (Robert Fico) កាលពីសប្តាហ៍មុន បានព្រមានមេដឹកនាំផ្សេងទៀតថាលោកនឹងការពារប្រទេសហុងគ្រីពីវិធានការដ៏សំខាន់ណាមួយ ដែលមានបំណងដកហូតសិទ្ធិរបស់រដ្ឋាភិបាលលោកអ័របាន នៅក្នុងប្លុកនេះ។

របាយការណ៍៖ កូរ៉េខាងជើង រុះរើវិមាននិមិត្តរូបនៃការរួបរួមជាមួយកូរ៉េខាងត្បូង

2024/01/24 10:55:21 am        172
ប្រទេសកូរ៉េខាងជើង បានរុះរើវិមានដ៏ធំមួយនៅក្នុងរដ្ឋធានីរបស់ខ្លួន ដែលជានិមិត្តរូបគោលដៅនៃការផ្សះផ្សាជាមួយកូរ៉េខាងត្បូង តាមបញ្ជារបស់មេដឹកនាំលោក គីម ជុងអ៊ុន ដែលកាលពីសប្តាហ៍មុនបានហៅកូរ៉េខាងត្បូង ថាជា «សត្រូវចម្បង» ហើយបាននិយាយថាការបង្រួបបង្រួមមិនអាចមានទៀតនោះទេ។រូបភាពពីផ្កាយរណបនៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ (២៣ មករា) បានបង្ហាញថាវិមានដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការបង្រួបបង្រួមកូរ៉េ ដែលត្រូវបានសាងសង់ឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េក្នុងឆ្នាំ២០០០ លែងនៅទីនោះទៀតហើយ។ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបាននិយាយថា លោក គីម បានហៅវិមាននេះថាជាកន្លែង «ទើសភ្នែក» នៅក្នុងសុន្ទរកថានៅឯសភាមេដឹកនាំកំពូលកាលពីថ្ងៃទី១៥ ខែមករា ជាទីដែលលោកបានបញ្ជាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់ ភាគខាងត្បូងគឺជា «សត្រូវទីមួយ និងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន»។ភាពតានតឹងបានផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីសមយុទ្ធយោធាកាន់តែខ្លាំងឡើងដោយយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការសាកល្បងអាវុធដោយកូរ៉េខាងជើង ដែលបាននិយាយថា ខ្លួនកំពុងត្រៀមធ្វើ «សង្រ្គាមនុយក្លេអ៊ែរ» ជាមួយសត្រូវ៕

[BREAKING NEWS] មនុស្ស ១០នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅដែនដី ណសវេស ភាគខាងជើងកាណាដា

2024/01/24 10:43:18 am        389
មនុស្ស ១០នាក់បានស្លាប់ ហើយអ្នកនៅរស់រានមានជីវិតតែម្នាក់ បានរងការរលាកធ្ងន់ធ្ងរនៅក្នុង​ការធ្លាក់​យន្តហោះខ្នាតតូច ប៊ីអេអ៊ី ជេតស្រ្ទីម (BAE Jetstream) ដែលមាន ១៩កៅអី នៅព្រឹក​ថ្ងៃអង្គារ (២៣ មករា) នៅភាគខាងជើងប្រទេសកាណាដា។ យន្តហោះ BAE Jetstream ១៩កៅអី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ណសវេស អ៊ែរលៀស (Northwestern Air Lease) នោះបានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើរពីទីក្រុង ហ្វត ស្មីត (Fort Smith) នៅភាគអាគ្នេយ៍នៃដែនដី ណសវេស (Northwest Territories)។មន្ទីរ​ពេទ្យក្នុងតំបន់បានផ្តួចផ្តើមឱ្យមានការឆ្លើយតបចំពោះជនរងគ្រោះដ៏ច្រើន ប៉ុន្តែបាន​ឈប់​ទៅ​វិញ​នៅ​ពេល​ដែលព័ត៌មានលម្អិតនៃសោកនាដកម្មត្រូវបានបញ្ជាក់។ មានអ្នកដំណើរ ៩នាក់ និង​នាវិក ២នាក់ នៅលើយន្តហោះនោះ។ គេមិនទាន់ដឹងភ្លាមៗថា តើអ្នកនៅ​រស់រានមាន​ជីវិ​ត​នោះ​ជា​អ្នក​បើក​យន្តហោះ ឬជាអ្នកដំណើរនោះទេ។ បុគ្គលិករុករក និងជួយសង្គ្រោះយោធា​បានលោត​ឆ័ត្រ​​យោង​ចុះទៅកាន់កន្លែងកើតហេតុនោះនៅរសៀលថ្ងៃអង្គារ (២៣ មករា)។អាជ្ញាធរ​សេវាសុខភាព និងសង្គមនៃដែនដីណសវេស នៅភូមិ ហ្វតស្មីត នៃដែនដីនេះ បាននិយាយថា ខ្លួនបានបើកដំណើរការប្រតិបត្តិការ នៃគ្រោះថ្នាក់ដ៏ធំរបស់ខ្លួនបន្ទាប់​ពីការធ្លាក់​នៅ​ពេល​ព្រឹក។ ក្រុមប្រឹក្សាសុវត្ថិភាពរបស់ប្រទេសកាណាដា កំពុងបញ្ជូនអ្នកស៊ើប​អង្កេតទៅកាន់​ដែនដី​ណសវេស ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

2024/01/24 10:23:49 am        226
ភ្នំពេញ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤)។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីជាដើមនាពេលកន្លងមក។-សម្ដេចធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត៖ ៤៥ ឆ្នាំកន្លងមកនេះ បាន បង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។-សម្ដេចធិបតី៖ កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពផងដែរ។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិនាពេលកន្លងមក ដែលពលិកម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន និងប្រទេសជាតិទាំង មូល។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កំណែទម្រង់កងទ័ព ត្រូវ ផ្អែកលើស្មារតីជាតិនិយម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។-សម្ដេចធិបតី៖ កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។-សម្ដេចធិបតី នាយឧត្ដមសេនីយ៍៖ កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ។ នៅក្នុងពិភពលោក នេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងសមុទ្ររាម កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកងទ័ពកម្ពុជាក៏គ្មានមូលដ្ឋាននៅលើដែនដីប្រទេសណាមួយដែរ លើកលែងតែកងកម្លាំងចូលរួមរក្សាសន្ដិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ។

ទួរគី យល់ព្រមលើសំណើចូលសមាជិកអង្គការ NATO របស់ស៊ុយអែត បន្ទាប់ពីការពន្យារពេលអស់ ២០ខែ

2024/01/24 08:59:58 am        119
សភារបស់ប្រទេសទួរគី បានផ្តល់សច្ចាប័នលើសំណើសមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារ (២៣ មករា) ដោយបានជម្រះឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីការពន្យារពេល ២០ខែ។មហាសន្និបាតរបស់ប្រទេសទួរគី ដែលសម្ព័ន្ធកាន់អំណាចរបស់លោកប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ទទួលបានសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ ២៨៧សំឡេងទល់នឹងការប្រឆាំង ៥៥សំឡេង ដើម្បីអនុម័តលើពាក្យសុំដែលស៊ុយអែត បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនជាការឆ្លើយតបទៅនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។សមាជិកណាតូ ទាំងអស់ត្រូវយល់ព្រមលើពាក្យសុំពីប្រទេសដែលចង់ចូលរួមក្នុងសម្ព័ន្ធយោធានេះ។ នៅពេលដែលស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលរួមនៅឆ្នាំ២០២២ ទួរគីបានលើកឡើងពីការជំទាស់លើអ្វីដែលខ្លួនបាននិយាយថាជាការការពាររបស់ប្រទេសទាំងពីរនេះចំពោះក្រុមដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។ទួរគីបានគាំទ្រសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ កាលពីខែមេសា ឆ្នាំមុន ប៉ុន្តែបានរួមគ្នាជាមួយប្រទេសហុងគ្រី ដោយទុកឲ្យស៊ុយអែតនៅរង់ចាំ។ លោក អឺដូហ្គាន់ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់អនុម័តសំណើសមាជិកភាពនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយទុកឲ្យប្រទេសហុងគ្រី ដែលលោកនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orban) មានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ជារដ្ឋសមាជិកតែមួយគត់ដែលមិនយល់ព្រមលើការចូលជាសមាជិករបស់ស៊ុយអែត៕

សម្តេចធិបតី ណែនាំឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ

2024/01/23 04:44:29 pm        304
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹងបន្ថែមទៀត ចំពោះជាតិអាល់កុលនៅតាមដងផ្លូវ ខណៈបញ្ហាចរាចរណ៍ បានកើតឡើងយ៉ាងរន្ធត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាចរាចរណ៍ដែលបានកើតឡើង​ដោយសារគ្រឿង​ស្រវឹង​ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ​គួរឲ្យរន្ធត់យ៉ាងខ្លាំង ជាក់ស្តែងដូចករណី​ដែលបានបុក​មនុស្សស្លាប់ ​និងរងរបួសជាច្រើននាក់នៅស្ពានឫស្សីកែវ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដោយ​សារតែគ្រឿងស្រវឹងនេះតែម្តង ​ដូច្នេះត្រូវតែអនុវត្តន៍ ពិនិត្យជាតិអាល់កុល​ចំពោះអ្នកបើកបរ​តាម​ដងផ្លូវ​បន្ថែមទៀត ​ចាប់ពីពេលនេះតទៅ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានអំពាវដល់បណ្តាប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយ​ពាណិជ្ជកម្មស្រាបៀ គប្បីត្រូវមានកម្រិត​ដោយ​មិនត្រូវ​ឲ្យពិធីករ ពិធីការិនី ឬប្រជាពលរដ្ឋ ​ជាពិសេសគឺយុវជន-យុវនារី​ គាស់​កំប៉ុង​ភ្លក់​ស្រាបៀ​ដែល​កំពុង​មានការ​ឡាយ ​ក្នុងកម្មវិធីអ្វីនោះឡើយ ខណៈរូបភាព​ដែលបង្ហាញ​ពី​យុវជនឲ្យមានការភ្លក់​ស្រាបៀ​នៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់មហាជននោះ វាជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល។យ៉ាងណាក៏ដោយក្រោយមានការផ្ទុះការរិះគន់​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទង​នឹងស្រាបៀ​នោះ​សម្តេច ធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​ក៏បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ​នានា​ផងដែរ ដោយកិច្ចប្រជុំនោះ​ត្រូវបាន​សម្តេច អះអាងថា ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​ទទួល​ការ​សំណូមពរពីសម្តេច ហើយពួកគេនឹងធ្វើការ​ផ្សព្វផ្សាយ​ដូចអ្វីដែល​នាយករដ្ឋមន្រ្តី បាន​ណែនាំយ៉ាងដូច្នេះដែរ៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ វិស័យព័ត៌មានមានសារសំខាន់បំផុត ក្នុងការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ

2024/01/23 04:28:53 pm        139
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អំណាចនៃវិស័យព័ត៌មាន គឺជាអំណាចទី៤ ហើយប្រសិនបើប្រើប្រាស់ត្រូវវិស័យនេះ គឺមានសារសំខាន់បំផុតក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាប្រតិបត្តិករសំខាន់ណាស់ក្នុងការផ្ដល់ព័ត៌មានពិតត្រឹមត្រូវមានវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ និងសាធារណៈជន ដូច្នេះកុំធ្វើអ្វីឲ្យខុសវិជ្ជាជីវៈរបស់ខ្លួន ដោយត្រូវនាំមកនូវព័ត៌មានពិត មិនត្រូវប្រឌិត ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរ ថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារ​ឲ្យពួកគេបន្ត​ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ​ខណៈអ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំ​ឲ្យប៉ះពាល់ដល់ស្ថិរភាព ​និង​សន្តិសុខ​សង្គម ​ដូច្នេះសម្តេចក៏បាន ណែនាំ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ពិនិត្យ​មើល​ចំពោះការ​ឡាយផ្ទាល់​របស់អ្នកសារព័ត៌មានខ្លះ ដែលនាំឲ្យ​មាន​ផលប៉ះពាល់ផ្ទាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់គេ ខណៈការឡាយទាំងនោះ​បាន​បង្ហាញនូវមុខ​គេជាពិសេសគឺស្រ្តីតែម្តង៕អត្ថបទ៖ បាន ចក់

កិច្ចប្រជុំកំពូលភាគខាងត្បូងលើកទី៣ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

2024/01/23 02:19:39 pm        92
កិច្ចប្រជុំកំពូលភាគខាងត្បូងលើកទី ៣ បានបញ្ចប់កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Kampala ប្រទេសអ៊ូហ្គង់ដា ដោយមានមេដឹកនាំជាច្រើនចូលរួម អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា និងការការពារជនស៊ីវិល។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលបានមកជួបជុំមេដឹកនាំនៃក្រុមសមាជិកចំនួន ៧៧ប្រទេស ហើយប្រទេសចិន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុវត្តកិច្ចខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេចរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយមិនពន្យារពេល។ កិច្ចប្រជុំកំពូលភាគខាងត្បូង គឺជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តជាន់ខ្ពស់របស់ក្រុមប្រទេសចំនួន ៧៧ ដែលមានសមាជិកចំនួន ១៣៤នាក់។ តំណាងជាន់ខ្ពស់នៃប្រទេសជិត ១០០ និងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្រុមមេដឹកនាំ បាននិយាយនៅក្នុងឯកសារលទ្ធផលនៃកិច្ចប្រជុំថា យើងក៏បានបញ្ជាក់ឡើងវិញនូវការទាមទាររបស់យើងសម្រាប់ការដកចេញបន្ទាន់ និងពេញលេញនៃការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានដាក់នៅតំបន់ហ្កាហ្សា ដែលបង្កើតជាការដាក់ទណ្ឌកម្មរួមដ៏ធំ។ ពួកគេបានអំពាវនាវ ឱ្យមានការរុះរើទាំងស្រុង និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត និងតំបន់ Golan Heights របស់ប្រទេសស៊ីរីដែលកាន់កាប់។ ក្រុមមេដឹកនាំ បាននិយាយថា អ៊ីស្រាអែលកំពុងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សម្រាប់ការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស៊ីរី រួមទាំងអាកាសយានដ្ឋានស៊ីវិល ដែលគំរាមកំហែងដល់ជីវិតរស់នៅរបស់ជនស៊ីវិល រារាំងប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «មិនទុកនរណាម្នាក់រងគ្រោះនៅពីក្រោយឡើយ»។ ប្រទេសអ៊ូហ្គង់ដា បានកាន់តួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលពីប្រទេសគុយបា។ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំកំពូលភាគខាងត្បូង ត្រូវបានធ្វើឡើងនៅ អាហ្វ្រិក។ កិច្ចប្រជុំកំពូលពីរលើកកាលពីពេលមុន ត្រូវបានធ្វើឡើងនៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ក្នុងឆ្នាំ ២០០០ និងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងឆ្នាំ ២០០៥។

លោក ត្រាំ ប្រឈមនឹងគូប្រជែងចុងក្រោយរបស់ខ្លួន ខណៈការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire ខិតកាន់តែជិត

2024/01/23 02:12:22 pm        110
អ្នកបោះឆ្នោតនៅរដ្ឋ ញូវហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃអង្គារ (២៣ មករា) នេះ ខណៈដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលនៅសល់ចុងក្រោយគឺលោកស្រី នីកគី ហាលី (Nikki Haley) នៅក្នុងការបោះឆ្នោតបឋមនេះ។ អតីតប្រធានាធិបតីអាមេរិករូបនេះសង្ឃឹមថាលទ្ធផលឆ្នោតនឹងផ្ដល់វាយលុកដ៏ធំដល់យុទ្ធនាការរបស់អតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) លោកស្រី នីកគី ហាលី។លោកស្រី ហាលី សង្ឃឹមថា ប្លុកអ្នកបោះឆ្នោតឯករាជ្យរបស់រដ្ឋដែលសម្បូរដោយថ្មក្រានីតមួយនេះ នឹងជួយលោកស្រី យកជ័យជម្នះដ៏ខកចិត្តសម្រាប់លោកត្រាំ នៅក្នុងការប្រជែងតំណែងសេតវិមានរបស់សាធារណរដ្ឋ។ ការប្រកួតលើកទីពីរនេះ ធ្វើឡើងបន្ទាប់ពីការឈ្នះដ៏លើសលប់របស់លោក ត្រាំ កាលពីសប្តាហ៍មុននៅរដ្ឋ អ៊ីអូវ៉ា (Iowa)។បេក្ខភាពគណបក្សសាធារណរដ្ឋចុងក្រោយនឹងប្រជែងជាមួយបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ ដែលទំនងជាលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា។ គណបក្សប្រជាធិបតេយ្យក៏កំពុងបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់ពួកគេនៅរដ្ឋ ញ៉ូវហែមស៊ៀ នៅថ្ងៃអង្គារ នេះដែរប៉ុន្តែដោយសារតែជម្លោះរវាងក្រុមមន្ត្រីគណបក្សជាតិ និងមូលដ្ឋាន លោក បៃដិន គឺជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេដែលមិនបង្ហាញខ្លួននៅលើសន្លឹកឆ្នោត។លោក ត្រាំ វ័យ ៧៧ឆ្នាំ បាននាំមុខក្នុងពិន្ទុពីរខ្ទង់រួចហើយនៅក្នុងការស្ទង់មតិជាច្រើនដែលបានធ្វើឡើងនៅរដ្ឋ ញ៉ូវហែមស៊ៀ មុនពេលការបោះបង់របស់អភិបាលរដ្ឋហ្ល្វរីដា លោក រ៉ន ដឺសេនធីស (Ron DeSantis)។ ការស្ទង់មតិភាគច្រើនបង្ហាញថាក្រុមអ្នកគាំទ្ររបស់លោកអភិបាលរដ្ឋហ្ល្វរីដា រូបនេះភាគច្រើនចាត់ទុកលោក ត្រាំ ជាជម្រើសបន្ទាប់ដ៏ល្អបំផុត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM