សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក បានស្នើឱ្យចិន ជំរុញអ៊ីរ៉ង់ឱ្យទប់ស្កាត់ការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមហ៊ូទី

2024/01/25 02:50:34 pm        129
សហរដ្ឋអាមេរិក បានស្នើឱ្យប្រទេសចិន ជំរុញឱ្យទីក្រុងតេអេរ៉ង់ ទប់ស្កាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងដែលបានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ប៉ុន្តែគេឃើញមានសញ្ញាតិចតួចប៉ុណ្ណោះនៃការជួយពីទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃពុធ (២៤ មករា) ដោយដកស្រង់សម្តីក្រុមមន្ត្រីសហរដ្ឋអាមេរិក។របាយការណ៍នោះបាននិយាយថា សហរដ្ឋអាមេរិកបានលើកបញ្ហានេះម្តងហើយម្តងទៀតជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិនក្នុងរយៈពេលបីខែកន្លងមកនេះ។របាយការណ៍ដដែលនោះបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ក៏បានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនរបស់លោកផងដែរ ដោយបន្ថែមថា ក្រុមមន្ត្រីអាមេរិកជឿថា មានភស្តុតាងតិចតួចណាស់ដែលថាចិនបានដាក់សម្ពាធណាមួយលើអ៊ីរ៉ង់ដើម្បីទប់ស្កាត់ក្រុមហ៊ូទី លើសពីសេចក្តីថ្លែងការណ៍យកគួរមួយដែលទីក្រុងប៉េកាំង បានចេញកាលពីសប្តាហ៍មុន។ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការភ័យខ្លាចចំពោះអតិផរណាពិភពលោក។ ការវាយប្រហារទាំងនោះក៏បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការរាលដាលនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឲ្យមជ្ឈិមបូព៌ាមានអស្ថិរភាព៕

សមាជិកសភាគណបក្សការងារ៖ លោក ស៊ុណាក់ មានឈាមជនស្លូតត្រង់ជាប់ដៃរបស់ខ្លួន ពាក់ព័ន្ធនឹងជម្លោះតំបន់ហ្កាហ្សា

2024/01/25 02:39:05 pm        174
សមាជិកសភាមួយរូបនៃគណបក្សការងារ បានចោទប្រកាន់លោកនាយករដ្ឋមន្ដ្រីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak)ថា មាន «ឈាមរបស់មនុស្សស្លូតត្រង់រាប់ពាន់នាក់ជាប់ដៃរបស់ខ្លួន» ជុំវិញការដោះស្រាយជម្លោះរបស់រដ្ឋាភិបាលនេះ នៅតំបន់ហ្កាហ្សា។លោកតាហ៊ី អាលី (Tahir Ali) សមាជិកសភាសម្រាប់សភា Birmingham Hall Green បានជំរុញឲ្យ នាយករដ្ឋមន្ត្រីប្តេជ្ញាទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងអន្តរាគមន៍ដ៏ខ្លាំងក្លានៅក្នុងសភាតំណាងរាស្ត្រ។ លោកបានសួរថា៖«តើឥឡូវនេះមិនមែនជាពេលដែលលោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថា លោកមានឈាមមនុស្សស្លូតត្រង់រាប់ពាន់នាក់ជាប់ដៃរបស់ខ្លួនទេឬ ហើយសម្រាប់លោកត្រូវប្តេជ្ញាទាមទារបទឈប់បាញ់ជាបន្ទាន់ និងការបញ្ចប់ជួញដូរអាវុធរបស់ចក្រភពអង់គ្លេសជាមួយអ៊ីស្រាអែលដែរ?ចាប់តាំងពីពេលនោះមក ភាគីទាំងពីរ បានសម្តែងការគាំទ្រចំពោះបទឈប់បាញ់ «ប្រកបដោយនិរន្តរភាព» នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែបានជំរុញការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់។នៅសប្តាហ៍នេះ លោកដេវីត កាមេរូន ( Lord Cameron) រដ្ឋមន្ត្រីការបរទេស បាននិយាយថា លោកបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីធ្វើការឈានទៅរកផែនការសម្រាប់ «បទឈប់បាញ់ប្រកបដោយនិរន្តរភាព និងអចិន្ត្រៃយ៍ដោយគ្មានការវិលត្រឡប់ទៅរកអរិភាពវិញ»។

សាធារណៈរដ្ឋកូរ៉េ កោតសរសើរ​ការរៀបចំ​បរិស្ថានរបស់កម្ពុជា​ដែលផ្តល់​សក្តានុពល​ដល់ការវិនិយោគ

2024/01/25 02:39:03 pm        160
ភ្នំពេញ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​ប្រទេសក​ម្ពុជា។ ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD.។ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម Chung Sye-kyun ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បន្ថែម​ពី​នេះ​តប​លើការ​លើក​ឡើង​អំពី​គុណ​ភាព​ខ្យល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរ​អំពី​ទិសដៅ​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពល​ប្រើប្រាស់​សរុប​សម្រាប់​ឆ្នាំ​២០២៤​។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តម Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​សក្ដានុពល​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បី​ពង្រីក​សកម្មភាព​វិនិយោគ​រវាង​ភាគី​ទាំងពីរ។ក្នុងឱកាសនេះ ឯកឧត្តម Chung Sye-kyun បានបង្ហាញ​ទស្សនៈ​វិជ្ជមាន​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយ​កម្ពុជា​អាច​រក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏​ស្រប​តាម​ទិស​ដៅ​របស់​ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុង​ការ​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ដោយអនុវត្តលើការការពារបរិស្ថានផងដែរ។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរ​កម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការ​ជំរុញ​ឱ្យ​មាន​វិនិយោ​គិន​ពី​ក្រុមហ៊ុន​នានារបស់សាធារណរដ្ឋកូរ៉េចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ដោយឡែកចំពោះក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លេីងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លេីងអគ្គិសនីសម្រាប់រថយន្ត ដើម្បី​នាំ​ចេញ​។ ​ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ បាន​បង្ហាញ​ទិស​ដៅ​ក្នុង​ការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់​នាំ​ចេញ​ទៅទីផ្សារពិភពលោក៕

ស្វីសសន្យាបង្កើនកញ្ចប់ថវិកាបន្ថែមលើសកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញា ឆ្នាំ២០២៤

2024/01/25 02:22:53 pm        99
ប្រទេសស្វីសបានអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំ​ប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ព្រមទាំង​បានសន្យាផ្តល់​នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជា​ឱ្យទទួលបានជោគជ័យទៅតាមគោលដៅ​ដែលរំពឹង​ទុក ​ព្រមទាំងបានសន្យាបង្កើនកញ្ចប់ថវិកា​បន្ថែមសម្រាប់សកម្មភាព និង​បេសកកម្មរបស់​កម្ពុជា ក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤។ការសាទរកោតសសើរនិងសន្យាគាំទ្រដល់កម្ពុជាយ៉ាងដូច្នេះ ខណៈឯកឧត្តមបណ្ឌិត លី ធុជ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ​នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ​ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីសនា ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ស្ថិតនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ក្នុងជំនួបទ្វេភាគីនេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តោតលើការងារសំខាន់ៗចំនួន ៣ រួមមាន (១)ការផ្សព្វផ្សាយភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា របស់កម្ពុជា (២)ការកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូរពាក់ព័ន្ធ និង(៣)ការជំរុញឱ្យមានការចូលរួមជាមួយកម្ពុជាដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។នៅកិច្ចប្រជុំទ្វេភាគីនេះកម្ពុជាបានទទួលនូវលទ្ធផលជាវិជ្ជមាន ដោយប្រទេសស្វីស បាន​អបអរសាទរ និងកោត សរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង​របស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ព្រមទាំង​បាន​សន្យាបង្កើនកញ្ចប់ថវិកាបន្ថែមសម្រាប់សកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រ​ដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤៕ដោយ ភារម្យ

សាខាកាកក្រហមកម្ពុជាខេត្តសៀមរាប ជួបប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍

2024/01/25 01:58:44 pm        206
នាព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។នាឱកាសនោះលោកជំទាវ ទុយ ជិ បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរ​បទពិសោធន៍​របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នាពេលនេះ លោកជំទាវ បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរ​ទស្សនកិច្ចផ្លាស់ប្តូរ​បទពិសោធន៍​រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។នៅក្នុងឱកាសនោះផងដែរ​លោកជំទាវ ទុយ ជិ និងគណៈប្រតិភូកាកបាទ​ក្រហម​សាធារណរដ្ឋកូរ៉េ​សាខាឆុងជឺ ក៏​បានដាំកូនឈើទាល​នៅក្នុង​បរិវេណ​សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកជា​អនុស្សាវរីយ៍ ហើយបន្តទៀតគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ​ក៏​បាន អញ្ជើញ​ទស្សនាព្រៃឈើ​ ក្នុង​សួនឧទ្យាន​សហវត្ស​កាកបាទក្រហមកម្ពុជាផងដែរ ៕

អាមេរិក និងអ៊ីរ៉ង់ ខិតជិតយ៉ាងគ្រោះថ្នាក់ដល់ការប្រឈមមុខដាក់គ្នានៅមជ្ឈិមបូព៌ា

2024/01/25 12:59:30 pm        131
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលរួចហើយទៅដល់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដោយមានការរំពឹងទុកនៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចក្នុងតំបន់ និងមហាអំណាចពិភពលោក ដែលក្លាយជាភាពកាន់តែទំនងមិនធ្លាប់មាន។ នៅទូទាំងតំបន់ ការប្រយុទ្ធគ្នាភាគច្រើនត្រូវបានកំណត់ព្រំដែនទៅនឹងការវាយប្រហារសងសឹក រវាងកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅម្ខាង ហើយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត នៅម្ខាង។ ប៉ុន្តែអន្តរាគមន៍ផ្ទាល់ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការព្រួយបារម្ភថាជម្លោះតំណាងរវាងប្រទេសទាំងពីរ អាចប្រែក្លាយទៅជាជម្លោះដោយផ្ទាល់។រហូតមកដល់ពេលនេះ អាមេរិក និងអ៊ីរ៉ង់ បានជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ សហរដ្ឋអាមេរិក បានវាយប្រហារក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់ ខណៈក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានកំណត់គោលដៅលើបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ទីក្រុងតេអេរ៉ង់ បានវាយប្រហារទៅលើអ្វីដែលខ្លួនបាននិយាយថាក្រុមប្រឆាំងអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងនៅប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថាន បានឆ្លើយតបដោយការវាយប្រហារសងសឹក។ សាធារណរដ្ឋឥស្លាមមួយនេះ ដែលបានប្រឆាំងជាយូរមកហើយចំពោះវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក ជាអ្វីដែលខ្លួនចាត់ទុកថាជាផែនការខាងក្រោយរបស់ខ្លួន ដែលបានចំណាយពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ក្នុងការកសាងបណ្តាញឥស្លាមនិយម កងជីវពលប្រឆាំងលោកខាងលិច និងប្រឆាំងអ៊ីស្រាអែល ដែលខ្លួនបណ្តុះបណ្តាល ផ្តល់មូលនិធិ និងអាវុធ។ សហរដ្ឋអាមេរិក ដែលបានព្យាយាមងាកចេញពីមជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានមើលឃើញថាខ្លួនត្រូវបានទាញចូលត្រឡប់ទៅក្នុងតំបន់នេះវិញ។

គណបក្សប្រឆាំង តង់ហ្សានី តវ៉ាទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ

2024/01/25 12:44:52 pm        131
ប្រឆាំងរបស់ប្រទេសតង់ហ្សានី បានរៀបចំការតវ៉ាដ៏ធំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមមនេះ កាលពីថ្ងៃពុធទី២៤ខែមករា ដើម្បីទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញក្នុងការកាត់បន្ថយអំណាចរបស់ប្រធានាធិបតី និងកំណែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោតមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ។ ការតវ៉ាកាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ដាអេសសាឡាម (Dar es Salaam) ត្រូវបានហៅដោយគណបក្សប្រឆាំងសម្រាប់លទ្ធិប្រជាធិបតេយ្យនិងជឿនលឿន ដែលត្រូវគេស្គាល់ថា CHADEMA។ ក្រុមអ្នកគាំទ្រចលនា CHADEMA រាប់ពាន់នាក់បានដើរក្បួនឆ្លងកាត់រដ្ឋធានី ដាអេសសាឡាម ដោយក្រវីបរដា ដែលមានសុភាសិតជំរុញឲ្យធ្វើកំណែទម្រង់ឲ្យឯករាជ្យនៅគណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋធម្មនុញ្ញ។ ក្រុមមន្រ្តីនគរបាល បានអមក្បួនរបស់ក្រុមបាតុករ។ ក្រុមអ្នកតវ៉ានៅក្បួននោះ បាននិយាយថា ពួកគេបារម្ភអំពីការអត់ការងារធ្វើ និងការកើនឡើងនៃការចំណាយសម្រាប់ជីវិភាពប្រចាំថ្ងៃ នៅក្នុងប្រទេសតង់ហ្សានី ដូច្នះទើបពួកគេអំពាវនាវឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ។ លោកស្រីប្រធានាធិបតី សាមីយ៉ា ស៊ូលូហ៊ូ ហាសាស(Samia Suluhu Hassan) កាលពីខែមុន បានដកបម្រាមលើការប្រមូលផ្ដុំខាងនយោបាយនានា ដែលអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក ចន ម៉ាហ្គូហ្វ៊ូលី(John Magufuli) បានអនុវត្តន៍កាលពីឆ្នាំ២០១៦ និងបានបន្ធូរបន្ថយការរឹតត្បឹតលើផ្នែកព័ត៌មាន និងបក្សប្រឆាំង។ ទោះយ៉ាងណាក្ដីលោកស្រី ហាសាន បានប្រឈមនឹងការរិះគន់ពីក្រុមសកម្មជនសិទ្ធិមនុស្ស កាលពីឆ្នាំមុន បន្ទាប់ពីមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ពីបទរៀបចំគម្រោងការតវ៉ា ប្រឆាំងនឹងកិច្ចព្រមព្រៀងគ្រប់គ្រងកំពង់ផែមួយកន្លែង៕

សហជីពនានានៅអាហ្សង់ទីន លើកឡើងពីបញ្ហាប្រឈមចំពោះប្រធានាធិបតីថ្មី ដោយធ្វើកូដកម្មនិងតវ៉ា

2024/01/25 12:33:24 pm        105
សហជីពធំបំផុតរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ១២ ម៉ោងកាលពីថ្ងៃពុធ ជាមួយកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្មនៅកណ្តាលទីក្រុង Buenos Aires ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹងផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ ធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក Javier Milei ។កម្មករជាច្រើន បានមកប្រមូលផ្ដុំគ្នានៅទីលាន Congress Plaza ខណៈអ្នកធ្វើកូដកម្មភាគច្រើន បានជ្រើសរើសការទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅក្បែរៗនោះ។សកម្មភាពនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ចាប់ពីការដឹកជញ្ជូនរហូតដល់វិស័យធនាគារ គឺជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងទៅនឹងផែនការរបស់ លោក Milei សម្រាប់ការកាត់បន្ថយការចំណាយ និងការធ្វើឯកជនភាវូបនីយកម្ម ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមុន ដោយសន្យាថា នឹងជួសជុលសេដ្ឋកិច្ចដែលធ្លាក់ចុះពីអតិផរណា ២១១ភាគរយ និងបំណុលដែលជាប់គាំង។កូដកម្មនេះ ត្រូវបានសម្របសម្រួលដោយសហជីពឆ័ត្រដ៏មានឥទ្ធិពលរបស់សហព័ន្ធការងារទូទៅ (CGT) ហើយកើតឡើងក្នុងពេលមានការពិនិត្យយ៉ាងសំខាន់នៃការជំរុញកំណែទម្រង់ធំៗចំនួនពីររបស់លោក Milei ។ ប៉ុន្តែទោះបីជាកូដកម្ម ដែលបានចាប់ផ្តើមនៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈក៏ដោយ រដ្ឋាភិបាលរបស់លោក Milei បានប្តេជ្ញាប្រកាន់ខ្ជាប់នូវផែនការកំណែទម្រង់របស់ខ្លួន។ រដ្ឋាភិបាលថ្មីនិយាយថា វិធានការរឹតត្បិតថវិកា គឺត្រូវការជាចាំបាច់ បន្ទាប់ពីការចំណាយច្រើនហួសប្រមាណជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសអាហ្សង់ទីន មានបំណុលយ៉ាងច្រើនចំពោះម្ចាស់បំណុលក្នុងស្រុក និងអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដ៏រង្គោះរង្គើចំនួន ៤៤ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

តុលាការពិភពលោក នឹងប្រកាសសេចក្តីសម្រេចលើសំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅថ្ងៃទី ២៦ ខែមករា

2024/01/25 12:29:03 pm        115
ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ទី ២៦ ខែមករា ថាតើពួកគេនឹងផ្តល់វិធានការបន្ទាន់ប្រឆាំងអ៊ីស្រាអែលឬយ៉ាងណា បន្ទាប់ពីការចោទប្រកាន់ធ្វើឡើងដោយប្រទេសអាហ្វ្រិកខាងត្បូងថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា គឺជាការប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនេះ។តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយនិយាយថាគណៈកម្មការចៅក្រមចំនួន ១៧រូប នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួន នៅក្នុងតុលាការនៅថ្ងៃទី ២៦ ខែមករា។កាលពីដើមខែនេះ ក្នុងសវនាការរយៈពេលពីរថ្ងៃ ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ដើម្បីបង្គាប់ឱ្យផ្អាកជាបន្ទាន់នៃយុទ្ធនាការយោធាដ៏មហន្តរាយរបស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ប្រទេសអ៊ីស្រាអែល បានច្រានចោលបទចោទប្រកាន់អំពើប្រល័យពូជសាសន៍ថាជា «ការបំភ្លៃធ្ងន់ធ្ងរ» និងបាននិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន និងកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ពុំមែនជនស៊ីវិលប៉ាឡេស្ទីននោះទេ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកពេលទៅថ្ងៃទី០២កុម្ភៈវិញ

2024/01/25 11:17:40 am        303
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដែលគ្រោងប្រព្រឹត្តទៅនៅ​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤​ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានលើកទៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រោងនឹង​ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សូមអបអរសាទរ!ប្រទេសកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
06/30/2026 12:06 PM
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈក្រុមបាតុករសេណេហ្គាល់ប្រឆាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបំពេញកាតព្វកិច្ច ប្រសិនបើអាមេរិកគោរពតាមអនុស្សរណៈនៃការយោគយល់
06/30/2026 12:06 PM
មន្រ្ដីជំនាញកិច្ចការព្រំដែន៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែង​ចម្រុះ​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​ពី​ខ្សែប​ន្ទាត់​ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន
06/30/2026 12:06 PM
សភាអាមេរិកដាក់សម្ពាធលើលោក Rubio និងលោក Witkoff ជុំវិញស្តុកនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកចេញទណ្ឌកម្មប្រេង
06/30/2026 12:06 PM
ជនបរទេសរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីអាហ្វ្រិកខាងត្បូង ខណៈការប្រឆាំងជនអន្តោប្រវេសន៍កើនឡើង
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ុយក្រែន ចំអកឲ្យការរុលចូលរបស់យោធារុស្ស៊ី និងនិយាយថាទីក្រុងមូស្គូ បដិសេធសំណើសន្តិភាពទាំងអស់
06/30/2026 11:06 AM
មន្ត្រីនិយាយថា អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់រួមគ្នាលើច្រកសមុទ្រ Hormuz
06/30/2026 11:06 AM
អ៊ុយក្រែន ស្ដីបន្ទោសការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់មនុស្ស ១១ នាក់ និង ៤០ នាក់រងរបួស
06/30/2026 11:06 AM
អ្នកគាំទ្រប្រេស៊ីល និងជប៉ុនអបអររួមគ្នាក្រោយប្រេស៊ីលយកឈ្នះជប៉ុននៅបាល់ទាត់ពិភពលោក ២០២៦
06/30/2026 11:06 AM