សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ម៉ុង ឬទ្ធី អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តពោធិ៍សាត់

2024/01/18 01:59:09 pm        356
ពោធិ៍សាត់៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨រូប ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធាន​ក្រុម​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចំនួន៣១១រូប ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៧ស្រុក ក្រុង និង​​៤៩​ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិត​ក្នុង​សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ចំពោះខេត្តពោធិ៍សាត់ ទីតាំង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមណ្ឌលធនធានមនុស្ស ស្ថិត​ក្នុង​បរិវេណ​សាលា​បឋមសិក្សាពោធិ៍សាត់ ការិយាល័យបោះឆ្នោតលេខ៧០០៥ មានអ្នកបោះឆ្នោត​៣៤៥នាក់​ ក្នុង​នោះអ្នកតំណាងរាស្ត្រ៤នាក់ សមាជិកក្រុមប្រឹ​ក្សា​ឃុំស​ង្កាត់​ទាំង​៤៩ ​ចំនួន​៣៤១​នាក់​។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះស​មិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយ​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ ​ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ល្អ​ប្រសើរ និងសម្បូបែប។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនថា គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា បាន​សម្រេច​ចាត់​តាំង​ក្រុម​បេក្ខជន​ឈរ​​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ចំនួន១៨រូប ដែលមានឯកឧត្តមជាប្រធាន បាន​មក​បង្ហាញ​មុខ​ជូន​អង្គបោះឆ្នោតបានស្គាល់នាពេលនេះ។ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧។ ជា​មួយគ្នានោះឯកឧត្តម បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើន​ការ​ប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀម​ឯក​សារ​ពាក់​ព័ន្ធ​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​បា​​​ន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី១​ឱ្យ​បាន​គ្រប់​ៗ​គ្នា៕ អត្ថបទ៖ ភិរុណ ពៅ

សេតវិមានបញ្ជាក់អំពី តម្រូវការបន្ទាន់ដ៏អស់សង្ឃឹម សម្រាប់លំហូរសព្វាវុធទៅអ៊ុយក្រែន

2024/01/18 01:44:49 pm        224
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានបញ្ជាក់លើតម្រូវការដ៏សំខាន់ និង បន្ទាន់ សម្រាប់ការបន្តលំហូរជំនួយផ្នែកសន្តិសុខ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ។លោក Kirby បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធសព្វាវុធមួយចំនួន ដោយទទួលស្គាល់ថា គ្រាប់រំសេវមួយចំនួនមានការផ្គត់ផ្គង់ខ្វះខាត ដោយសារតម្រូវការនៅសមរភូមិ និងសកម្មភាពរបស់រុស្ស៊ី។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាន អំពីជំនួបរវាងប្រធានាធិបតីលោក Joe Biden ជាមួយប្រធានសភា លោក Mike Johnson និងមេដឹកនាំសភាសាធារណៈរដ្ឋដទៃទៀត កាលពីរសៀលថ្ងៃពុធ លោក Kirby បានទទូចថា ការផ្តោតការយកចិត្តទុកដាក់ បានពិភាក្សាអំពីប្រទេសអ៊ុយក្រែន។លោក Biden បានស្នើសុំមូលនិធិបន្ថែមចំនួន ៦១,៤ ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវសព្វាវុធ និងបំពេញបន្ថែមស្តុករបស់សហរដ្ឋអាមេរិក។ វាគឺជាផ្នែកមួយនៃសំណើ «បំពេញបន្ថែម» ដែលរួមបញ្ចូលទាំង ១៤,៣ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ីស្រាអែល និង ១៣,៦ពាន់លានដុល្លារសម្រាប់ការការពារព្រំដែន។

លោកហ្សេឡិនស្គី៖ កង្វះជំនួយដល់អ៊ុយក្រែនមានន័យថា វិបត្តិសម្រាប់អឺរ៉ុប

2024/01/18 01:36:27 pm        211
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានពីគ្រោះថ្នាក់នៃការពន្យារពេលបន្ថែមទៀត នៅក្នុងផ្តល់ជំនួយរបស់លោកខាងលិចសម្រាប់ប្រទេសរបស់ខ្លួន ដែលរងការវាយប្រហារពីប្រទេសរុស្ស៊ីអស់រយៈពេលជិតពីរឆ្នាំមកហើយ។លោកហ្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងរមណីយដ្ឋានជិះស្គីរបស់ស្វ៊ីសនៅទីក្រុងដាវូស ( Davos) កាលពីថ្ងៃពុធថា នឹងមានវិបត្តិដ៏ធំមួយសម្រាប់អឺរ៉ុបទាំងមូល។លោកហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ប៉ុន្តែបើគ្មានជំនួយហិរញ្ញវត្ថុ រុស្ស៊ីនឹងអាច ដណ្តើមយកអ៊ុយក្រែនបាន ហើយនៅពេលពួកគេដណ្តើមបានអ៊ុយក្រែនភ្លាម វានឹងក្លាយជាសង្រ្គាមរវាងអង្គការណាតូ និងរុស្ស៊ី។លោកបានបន្តថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មានការវាយប្រហារបែបនេះទៅលើសម្ព័ន្ធមិត្តយោធា នៅក្នុងចិត្ត។លោកហ្សេឡិនស្គី បាននិយាយថា ផលវិបាកផ្ទាល់នៃការខ្វះការគាំទ្ររបស់លោកខាងលិច នឹងជាការចុះខ្សោយនៅក្នុងសមរភូមិជាមួយនឹងកង្វះខាតកាំភ្លើងធំ។ លោកបានព្រមានថា ការការពារដែនអាកាសក៏នឹងចុះខ្សោយផងដែរ ដោយសារកង្វះមីស៊ីល ហើយនឹងមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។

ក្រសួងបរិស្ថានណែនាំ៤ ចំណុចដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការបំពុលខ្យល់នៅក្នុងរដូវប្រាំង

2024/01/18 01:08:28 pm        313
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុង កំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹង និងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ ​ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំនុចដូចខាងក្រោម៖ទី១.អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់​ជញ្ជ្រាំង​ សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។ទី២.អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។ទី៣.អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ អត្ថបទ៖ទូច សោភ័ណ 

ក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S24 ដែលមានមុខងារ AI ដើម្បីយកឈ្នះ Apple

2024/01/18 12:25:36 pm        265
ទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន ស៊ែមសុង (Samsung) ដែលបានបង្ហាញកាលពីថ្ងៃពុធ (១៧ មករា) នឹងមានមុខងារប្រាជ្ញាសិប្បនិមិត្ត អេអាយ (AI) ជាច្រើនដូចជាការបកប្រែការហៅទូរសព្ទជាភាសាបរទេសក្នុងពេលដំណាលគ្នាជាដើម នៅក្នុងការជំរុញចុងក្រោយរបស់ក្រុមហ៊ុននេះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន អេបផល (Apple)។ក្រុមហ៊ុន អេបផល បាននាំមុខលើការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន ស៊ែមសុង ក្នុងឆ្នាំ២០២៣ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យសារជីវកម្មអន្តរជាតិ ដោយធ្វើឲ្យក្រុមហ៊ុន ស៊ែមសុង មានការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ ដោយសារតម្រូវការសម្រាប់ឧបករណ៍លំដាប់ខ្ពស់កើនឡើងខ្លាំងក្នុងទីផ្សារ ដោយជាផ្នែកមួយដែលក្រុមហ៊ុន អេបផល កំពុងមានឥទ្ធិពល។ជាការឆ្លើយតប ក្រុមហ៊ុន ស៊ែមសុង កំពុងផ្តល់ជូននូវមុខងារបញ្ញាសិប្បនិមិត្តជាច្រើននៅក្នុងម៉ូដែល ហ្គាឡាក់ស៊ី អែស២៤ (Galaxy S24) ពិសេសរបស់ខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការទាក់ទាញអ្នកទិញ។ ដោយមុខងារនោះមាននៅក្នុង ១៣ភាសាផ្សេងៗគ្នា មុខងារ AI នៅលើឧបករណ៍ត្រូវបានផ្តល់ជូនតាមរយៈការបណ្តុះបណ្តាល AI ជំនាន់ថ្មីរបស់ស៊ែមសុង។ទូរស័ព្ទស៊េរី ហ្គាឡាក់ស៊ី អែស២៤ នឹងត្រូវបានលក់ចាប់ពីថ្ងៃទី៣១ ខែមករា ខាងមុខនេះ។ នៅសហរដ្ឋអាមេរិក ទូរស័ព្ទ ហ្គាឡាក់ស៊ី អែស២៤ នឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារ និងកំណែពិសេសចំនួនពីរប្រភេទទៀតគឺទូរស័ព្ទ អែស២៤ ភ្លឺស (S24 Plus) តម្លៃចាប់ពី ៩៩៩ដុល្លារ និងទូរស័ព្ទ អែស២៤ អ៊ុលត្រា (S24 Ultra) តម្លៃចាប់ពី ១.២៩៩ដុល្លារ៕

ផ្លូវប្របមាត់សមុទ្រតភ្ជាប់ពីក្រុងកែបទៅឆ្នេរអង្កោល សម្រេចការសាងសង់បានប្រមាណ ៩៥ភាគរយ

2024/01/18 12:09:30 pm        334
អភិបាលខេត្តកែប បានលើកឡើងថា ការស្ថាបនាផ្លូវថ្មីប្របមាត់សមុទ្រប្រវែង ជាង១២ គ.ម តភ្ជាប់​​ក្រុង​កែបទៅឆ្នេរអង្កោល សម្រេចបានលទ្ធផលរង្វង់៩៥%ហើយ បើគិតមកដល់ពេលនេះ ហើយ​តាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ ឯកឧត្តម​រំពឹង​សមិទ្ធផល​នេះ ​នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរអង្កោលកាន់តែប្រសើរ។  ថ្លែងប្រាប់អ្នកសារព័ត័មាន ក្នុងដំណើរអញ្ជើងចុះពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និង​ថ្មើរ​ជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ ពីក្រុងកែបឆ្ពោះទៅឆ្នេរអង្គោល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៤នេះ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ទម្រាំ​បាន​ផ្លូវ​ប្រប​មាត់​សមុទ្រ ដែលជាផ្លូវស្ថាបនាថ្មីសុទ្ធសាទនេះ អាជ្ញាធរខេត្តបានខិតខំខ្លាំងណាស់ គ្រាន់តែ​ការ​សម្រប​សម្រួលដោះស្រាយផលប៉ះពាល់រវាងពលរដ្ឋ និងអាជ្ញាធរ ជាប់គាំងប្រមាណជាង៦ឆ្នាំ ទើប​តែ​អាណត្តិឯកឧត្តមចូលកាន់តំណែងនេះទេ ទើបស្រុះស្រួលគ្នា រហូតឈាន​ដល់​ទទួល​បាន​សមិទ្ធ​ផល​ថ្មី ដូចពេលនេះ ។ បន្ទាប់ពីបានពិនិត្យជាក់ស្តែង និងបានជួបជាមួយនឹងមន្ត្រីជំនាញ ក្រុម​ការងារស្ថាបនា ឯកឧត្តមធ្វើការសន្និដ្ឋានថា បច្ចុប្បន្នផ្លូវក្រាលកៅស៊ូបានសម្រេចរួចរាល់ ផ្លូវ​ថ្មើរ​ជើង និងផ្លូវជិះកង់ក៏ជិតរួចរាល់ សរុបលទ្ធផលនៃការស្ថាបនាផ្លូវសម្រេចបានរង្វង់ ៩៥ភាគរយ ហើយ​គ្រោង​នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។ ឯកឧត្តមបានបន្ថែមថា ផ្លូវប្របមាត់សមុទ្រនេះក្រៅពីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ វាក៏ជា​សសៃឈាម​ទេសចរណ៍ដ៏មានសារៈសំខាន់ផងដែរ ដែលស្របទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល អាណត្តិមុន រហូតមកដល់អាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយអាជ្ញាធររាជធានី ខេត្ត ពង្រីកនូវ​សក្តានុពល​ទេសចរណ៍​របស់​ខ្លួន​ តាមរយៈការខិតខំរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា តាមរយៈសមិទ្ធផលធំៗជាច្រើនរបស់ខេត្តកែប បាន​ចូល​រួម​ចំណែក​ទាញ​យកប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចគ្នានេះ​ដែរ​ផ្លូវ​​ប្រប​មាត់សមុទ្រទៅឆ្នេរអង្កោលនេះ ពេលស្ថាបនារួច សម្ភោធដាក់ឲ្យដំណើរការ ឯកឧត្តម​ជឿ​ថា​គម្រោង​អភិវឌ្ឍន៍លើវិស័យទេសចរណ៍នឹងហូរចូលមក ប្រជាពលរដ្ឋ អាជីវករនៅ​តំបន់​ឆ្នេរ​អង្កោល នឹងកាន់តែមានជីវភាពល្អប្រសើរ៕

ប្រធាន IMF៖ កំណើនផលិតផលសរុបក្នុងស្រុក ឬGDP របស់ចិន ជាព័ត៌មានល្អសម្រាប់ពិភពលោក

2024/01/18 11:58:14 am        162
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា កំណើនសេដ្ឋកិច្ចចិនកាលពីឆ្នាំ ២០២៣ គឺជាដំណឹងល្អសម្រាប់ប្រទេសចិន និងពិភពលោក។ លោកស្រី គ្រីស្តាលីណា ចជីវ៉ា (Kristalina Georgieva) បានប្រាប់សារព័ត៌មាន Xinhua នៅទីក្រុង Davos ប្រទេសស្វីស នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកថា សេដ្ឋកិច្ចចិនបានបំពេញតាមគោលដៅរបស់ប្រទេស ដែលត្រូវបានកំណត់ប្រហែល៥% ហើយពិតជាលើសពីតម្រូវការទៀត។ នោះគឺជាដំណឹងល្អសម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ ដោយសារតែប្រទេសចិន ផ្តល់នូវកំណើនសេដ្ឋកិច្ចមួយភាគបីនៃពិភពលោក។ កាលពីថ្ងៃពុធ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើង ៥,២ ភាគរយបើធៀបទៅនឹងឆ្នាំមុន ដល់កម្រិតខ្ពស់ថ្មី មួយគឺ១២៦,០៦ សែនកោដិយ័ន ប្រហែល ១៧,៧១ សែនកោដិដុល្លារ កាលពីឆ្នាំមុន។ លោកស្រី ចជីវ៉ា បានកត់សម្គាល់ថារដ្ឋាភិបាលចិនកំពុងផ្តោតសំខាន់លើការរុញកំណើនគុណភាពខ្ពស់ និងផ្លាស់ប្តូរគំរូកំណើនដែលខ្លួនបានតម្រង់ទិសដំបូង តាមរយៈការនាំចេញទៅកាន់គំរូមួយទៀតដែលផ្លាស់ប្ដួរតួនាទីពីប្រទេសផលិត ទៅជាប្រទេសប្រើប្រាស់កាន់តែធំ។ លោកស្រីបានលើកឡើងថា យើងគឺជាដៃគូដ៏ល្អជាមួយប្រទេសចិន ដោយលោកស្រីបានបន្ថែមថា ប្រទេសចិនមានសក្តានុពលដ៏អស្ចារ្យក្នុងការនាំមកនូវផលិតភាពកាន់តែច្រើន និងដើម្បីបង្កើតកម្លាំងពលកម្មដែលមានផលិតភាពកាន់តែច្រើន។ យោងតាមលោកស្រី កំណែទម្រង់ ការបើកចំហ និងសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក គឺជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសចិនដើម្បីបន្តទៅមុខ។ មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីខែវិច្ឆិកាឆ្នាំមុនបានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៣ ពី ៥,០ ភាគរយ ដល់ ៥,៤ ភាគរយ និងសម្រាប់ ២០២៤ ពី ៤,២ ភាគរយ ដល់ ៤,៦ ភាគរយធៀបនឹងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីខែតុលា៕

ប្រព័ន្ធផ្សព្វផ្សាយ Politico៖ នាយករដ្ឋមន្ត្រីចិនសម្រេចចិត្ត មិនជួបជាមួយហ្សេឡិនស្គីនៅទីក្រុង ដាវូស (Davos)

2024/01/18 11:48:32 am        238
ប្រព័ន្ធផ្សព្វផ្សាយ Politico បានរាយការណ៍ថា លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន មិនអាចជួបជាមួយនាយករដ្ឋមន្ត្រីចិន លី កាំង (Li Qiang) ក្នុងប្រទេសស្វ៊ីស ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស ដែលអាចបង្ហាញថា ប្រទេសចិនពុំមានឆន្ទៈក្នុងការបញ្ចប់សង្រ្គាមពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ .នៅមុនកិច្ចប្រជុំកំពូលសន្តិភាពពហុជាតិ នៅភ្នំអាល់នៃប្រទេសស្វ៊ីស ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយថា វាជារឿងចាំបាច់សម្រាប់ប្រទេសចិន ក្នុងការចូលរួមកិច្ចចរចាសន្តិភាព ហើយបានព្រលយពាក្យថា លោកហ្សេឡិនស្គី នឹងមានឱកាសជជែកជាមួយនាយករដ្ឋមន្ត្រីចិន លី កាំង(Li Qiang)។នៅទីបញ្ចប់ អ៊ុយក្រែន មិនបានធ្វើឲ្យមានការរីកចម្រើនក្នុងការទទួលបានប្រទេសចិនចូលរួមការចរចាឡើយ ហើយលោកហ្សេឡិនស្គី និង លោកលី បានបរាជ័យក្នុងការជួបពិភាក្សាគ្នា»។យោងតាមសារព័ត៌មាន Politico វាបង្ហាញថា ប្រទេសចិនមិនមានចេតនាជំរុញឲ្យបញ្ចប់សង្រ្គាមពេញលក្ខណៈរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) លើអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ ចិនបានគាំទ្ររុស្ស៊ី ដោយផ្តល់សម្ភារៈសម្រាប់ប្រើប្រាស់យោធា។សារព័ត៌មាន Politico បានរាយការណ៍ដោយយោងទៅលើក្រុមមន្ត្រីអនាមិកថា៖«ការសម្រេចចិត្តរបស់ចិន មិនជួបជាមួយអ៊ុយក្រែន ហាក់ដូចជាចេតនា ហើយមិនមែនជាលទ្ធផលនៃបញ្ហាកំណត់ពេលនោះទេ។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា ទីក្រុងប៉េកាំង បានច្រានចោលសំណើរបស់ទីក្រុងគីវ សម្រាប់កិច្ចប្រជុំ នៅពេលណាមួយក្នុងអំឡុងពេលទស្សនកិច្ចប្រទេសស្វ៊ីស។ បន្ទាប់ពីរុស្ស៊ី បានជំរុញឲ្យខ្លួនបញ្ឈប់ការជួបគ្នាខាងការទូតជាមួយអ៊ុយក្រែន»។

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសធ្វើយុទ្ធនាការរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ចេញផុតពីកម្ពុជា​ទ្រង់ទ្រាយធំ​នាពេលខាងមុខ

2024/01/18 11:26:03 am        418
ភ្នំពេញ៖ មួយរយៈពេលនេះគេសង្កេតឃើញថា មានក្រុមយុវជន អង្គការ សមាគម បាន​ធ្វើ​យុទ្ធនាការ​ឃោសនា និងធ្វើវេទិកាសាធារណៈ ជាច្រើនកន្លងមក មានដូចជា ការផ្សេព្វផ្សាយ សៀវភៅ​ខៀវ លើកផ្លាកដដា វេទិកាតាមបណ្តាលខេត្ត ក្រុម ជាដើម។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិល នានា បានចេញសេចក្តីប្រកាសថ្កោលទោស ក្រុម​ប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ នានា ប្រមូល​កម្លាំង​ជាតិ​ទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីប​ន្ត​រក្សា​បាន​នូវ​សេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។ យុវជន ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង ១៦ ផែន និងជាប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើន នាំ​គ្នា​ផ្សព្វ​ផ្សាយ ធ្វើការអំពាវនាវ ដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នា​លុប​បំបាត់​មនោគម​វិជ្ជា​ជ្រុលនិយមចេញពីកម្ពុជា។លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កល​ទោស​ចំពោះ​មេ​ដឹកនាំ​ក្រុម​ប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមក​ចូល​រួម​ធ្វើ​អំពើ​ខុស​ច្បាប់​ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែង​មាន​មេដឹកនាំ​ក្រុម​ប្រឆាំង​ជា​ទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល​នយោបាយ ភូតភរកុហក ប្រជាភិថុត បោក​បញ្ឆោត​សកម្មជន​របស់​ខ្លួន​ឲ្យ​ជឿលង់​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិប​ឆ្នាំមក​នេះ​មិន​ដែល​បាន​ផ្តល់​ផល​ចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌​នយោបាយល្អៗ​ហើយ​បង្កើតនូ​វវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុន​ការ​បោះឆ្នោត​នីតិកាល​ទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារ​គំរាម​ក្នុង​ន័យ​នយោបាយ​ទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍ​ពេញ​លេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរ​តែ​នាំ​គ្នាអ​បអរសាទរ និងចូលរួមលើវិថីសន្តិភាព។លោក ហេង សំណាង បានឲ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញ​យុទ្ធនាការ​ឃោសនា​ជា​ទ្រង់​ទ្រាយ​ធំ តែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់​អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា ។ ក្នុងរយៈ​ពេល​នេះ​ជា​រយៈពេល​ដ៏​មាន​សារៈ​សំខាន់​បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង​សមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០៥០។លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បី​កសាង​ប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និង​ការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិ​ប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ​ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕

គណៈកម្មការភូមិមួយផលិតផលមួយ រៀបចំព្រឹតិការណ៍ពិព័រណ៍ផលិតផលនៅសួនស្ទឹងសែន

2024/01/18 11:16:46 am        114
កំពង់ធំ៖ គណៈកម្មការភូមិមយយផលិតមួយរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល «ភូមិមួយ ផលិតផលមួយ» នៅសួនស្ទឹងសែន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ស្ថិត​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២២០៤, គណៈកម្មការភូមិមួយផលិតផលមួយ រៀប​ចំ​បើក​កម្ម​វិធីការ​ដាក់​តាំង​ពិព័រណ៍ផលិត​ផល​ក្នុងស្រុក «ភូមិមួយផលិតផលមួយ» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ​។ ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គោល​នយោបាយ​ជាតិ​សម្រាប់​ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​អ្នក​ផលិត​ខ្នាត​តូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀង​អាហារ និងភេសជ្ជៈ ត្រូវមានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជា​ការ​ស្តុក​ទុក​វត្ថុ​ធាតុ​ដើម ផលិតផលសម្រេច និងការវេចខ្ចប់ឲ្យបានស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃ ជា​ពិសេស​ការ​គ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ លោកបន្តថា កន្លងមក គណៈ​កម្មការ​មួយ​ផលិតមួយថ្នាក់ខេត្ត បានពិនិត្យ និងវាយតម្លៃ ជំវិញទំនិញ និងសេវាកម្ម សរុប​ចំនួន​ ២៦ប្រភេទ ដែលទំនិញមានចំនួន២២ប្រភេទ និងសេវា ចំនួន៤ ប្រភេទ ក្នុងចំណោម​សំណើរ​ទាំង​អស់​នេះ គណៈកម្មការជាតិភូមិមួយផលិតផលិតផលមួយ បានទទួលស្គាល់ទំនិញ ចំនួន ១៨​ប្រភេទ និងសេវាកម្មចំនួន ៣ប្រភេទ ។ លោកបន្តថា ម្ចាស់សិប្បកម្ម សហគ្រាស ភោជនីយដ្ឋាន សហគមន៍ មានសិទ្ធិបំពេញពាក្យស្នើសុំ ចូលជាសមាជិកផលិតផលភូមិ មួយ​ផលិត​​ផ​លមួយបានផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិមួយ​ផលិតផលមួយ មានប្រសាសន៍ដោយលើកឡើងថា ក្រោមគម្រោង​លើក​កម្ពស់​ការ​អនុវត្ត​អនាម័យ​របស់​អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថិភាព និងអនាម័យ​ចំណី​អាហារ មានគោលបំណងដើម្បីផ្តល់ជូននូវចំណេះដឹងដល់ប្រតិបត្តិករគ្រប់ទីកន្លែង ក្នុង​ការ​ផលិត​ចំណី​អាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន​ផែនការ​អនុវត្ត​ន៍​នូវ​គោលការណ៍ណែនាំស្តីពីសុវត្ថិភាព មានអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់​ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និង​អនាម័យ ចំណីអាហារសម្រាប់កន្លែងផលិតឱ្យបានជាអតិប្បរមា។ ក្នុងនាម គណៈកម្មការ​ភូមិមួយ​ផលិតផល​មួយ នៅតែបន្តលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងអស់ ព្យាយាម​ពង្រីក ស្វែងយល់ចំណេះដឹងបន្ថែមទៀត ក្នុងចូលរួមជាមួយគ្នាក្នុងកាផលិត ទាំង​បរិមាណ និងអនាម័យឲ្យកាន់តែប្រសើរឡើង ដើម្បីធានាបានថា ផលិតផល​ទាំង​អស់​រក្សា​បាន​ទាំង​សុខភាព និងសុវត្ថិភាពម្ហូបអាហារ ទាំងអ្នកផលិត និងអ្នកបរិភោព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
06/30/2026 04:06 PM
ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ
06/30/2026 04:06 PM
កុងហ្គោនិយាយថាមានករណីឆ្លងជំងឺអេបូឡាជាង១.០០០ករណី ត្រូវបានបញ្ជាក់ រួមទាំងអ្នកស្លាប់៣៧៧ នាក់
06/30/2026 04:06 PM
នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស
06/30/2026 04:06 PM
លោកស្រី Fujimori ឈ្នះការបោះឆ្នោតប៉េរូក្នុង​សំឡេង​ស្ដួចស្ដើង​ សម្រាប់​ការ​ឈរ​ឈ្មោះ​លើកទី៤
06/30/2026 04:06 PM
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវបានចាប់ខ្លួន នៅអូស្ត្រាលី ក្រោយ​រកឃើញគ្រឿង​ញៀន​ក្នុងកាបូប
06/30/2026 04:06 PM
សហភាពអឺរ៉ុប និងចិន ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយភាពតានតឹង
06/30/2026 04:06 PM
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
06/30/2026 03:06 PM
កង​ទ័ព​រំដោះ​ប្រជាជន​ចិន ធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ នៅជុំវិញតំបន់​ថ្មប៉ប្រះទឹក​
06/30/2026 03:06 PM
អ្នករួច​ជីវិត រិះគន់​ការ​ផ្ដល់​ជំនួយយឺតយ៉ាវ​ ក្រោយ​រញ្ជួយដីដ៏​អាក្រក់​បំផុត​ នៅវ៉េណេស៊ុយអេឡា
06/30/2026 03:06 PM