BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋកាលីហ្វ័រនីញ៉ា រក្សាទុកលោក Trump នៅលើសន្លឹកឆ្នោតតំណែងប្រធានាធិបតី ទោះបីជាមានការអំពាវនាវឱ្យដកលោកចេញក៏ដោយ

2023/12/30 10:48:19 am        132
រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសម្រេចរក្សាទុកអតីតប្រធានាធិបតី លោក Donald Trump នៅលើសន្លឹកឆ្នោតបឋមតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ទោះបីជាមានសម្ពាធកាន់តែខ្លាំងសម្រាប់ការប្រកាសថាលោកពុំមានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីនៅក្នុងរដ្ឋនេះក៏ដោយ។ រដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា លោកស្រី Shirley Weber បានបោះពុម្ពបញ្ជីបេក្ខជន ដែលមានការបញ្ជាក់ សម្រាប់ការបោះឆ្នោតបឋមប្រធានាធិបតីនៅថ្ងៃទី ៥ ខែមីនា របស់រដ្ឋនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលរួមបញ្ចូលឈ្មោះរបស់លោក Trump ផងដែរ។ មន្ត្រីជាប់ឆ្នោតជាច្រើននាក់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា រួមទាំងអភិបាលរង លោក អេឡែនី គូណាឡាគីស(Eleni Kounalakis) បានអំពាវនាវឱ្យដកសិទ្ធិលោក Trump សម្រាប់តួនាទីដ៏ចម្រូងចម្រាសរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ទៅលើវិមានកាពីតូល សហរដ្ឋអាមេរិក។ លោក Kounalakis បានផ្ញើលិខិតទៅលោកស្រី Shirley Weber កាលពីសប្តាហ៍មុនដោយជំរុញឱ្យលោកស្រី រិះរកគ្រប់ជម្រើសផ្លូវច្បាប់ ដើម្បីឱ្យលោក Trump ចាកចេញ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋ Maine បានដកសិទ្ធិលោក Trump ពីសន្លឹកឆ្នោតរដ្ឋនៅក្នុងការបោះឆ្នោតបឋមតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ ដោយក្លាយជារដ្ឋទីពីរដែលប៉ុនប៉ងរារាំងអតីតប្រធានាធិបតីរូបនេះ ដោយសារតែការវាយប្រហារលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ រដ្ឋ Colorado គឺជារដ្ឋដំបូងគេដែលព្យាយាមហាមឃាត់លោក Trump ពីការបោះឆ្នោតឆ្នោត បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋ បានសម្រេចកាលពីថ្ងៃទី ១៩ ខែធ្នូថា លោក Trump ពុំមានលក្ខណៈគ្រប់គ្រាន់សម្រាប់តំណែងប្រធានាធិបតីឡើយ។ កាលពីថ្ងៃពុធ តុលាការកំពូលរដ្ឋ Michigan បានច្រានចោលការប៉ុនប៉ងដកលោក Trump ចេញពីការបោះឆ្នោតបឋមរបស់រដ្ឋ សម្រាប់ការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំ ២០២១។ ក្រៅពីរដ្ឋ Michigan បញ្ហាប្រឈមស្រដៀងគ្នាប្រឆាំងលោក Trump ដែលបានដាក់បណ្តឹងក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ត្រូវបានច្រានចោលរួចហើយ។

រដ្ឋបាលស្រុកមោងឫស្សីយកមុខម្ហូបជាប្រពៃណីស្រុករបស់ខ្លួនជិត១០មុខ ដាក់តាំងពិព័រណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល នៅទីរួមខេត្តបាត់ដំបង

2023/12/30 10:39:31 am        574
ខណៈរដ្ឋបាលខេត្តបាត់ដំបង បានកំពុងរៀបចំពិព័រណ៍ម្ហូបខ្មែរជាប្រពៃណីរបស់ខេត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរ​សាទរក្រុងបាត់ដំបង បានចុះបញ្ជីបណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់​អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារនោះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានយកមុខម្ហូបអាហារ ដែលជាប្រពៃណីស្រុករបស់ខ្លួនយកទៅដាក់តាំងពិព័រណ៍លក់ និងផ្តល់ជូនដល់ភ្ញៀវជាតិ និង​អន្តរជាតិភ្លក់ ដោយឥតគិតថ្លៃផងដែរ។បើតាមលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី ​បានលើកឡើងថា ដើម្បីគាំទ្រ និង​លើកស្ទួយ​ដល់​ស្នាដៃ​ចម្អិន​ម្ហូបអហារប្រពៃណីរបស់បងប្អូន​ប្រជាពលរដ្ឋនៅស្រុកមោងឫស្សីនោះ រដ្ឋបាលស្រុក មោងបានសម្រេចយកមុខម្ហូបចំនួន៩មុខ ដូចជា ហម៉ុក ដែលធ្វើពីត្រីអណ្តែង នំបញ្ចុកសម្លប្រហើ ខ្យងអាំង ​ខ្យងស្ងោរ​ ត្រីឆ្អើរ សាច់គោអាំងគ្រឿង និងបង្អែមគ្រាប់ឈូកជាដើម ដើម្បីដាក់តាំងបង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញ​ទៅទស្សនាកម្សាន្ត​នៅ​ក្នុងកម្មវិធីឆ្លងឆ្នាំសកលនោះ បានភ្លក់រស់ជាតិម្ហូបអាហារដែលជា​ទំនៀមទម្លាប់​វប្បធម៌ប្រពៃណី​របស់បងប្អូនស្រុកមោងឫស្សីតាំងពីបុរាណកាលមក។សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិព័រណ៍ម្ហូបខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមាន ការតាំងបង្ហាញ ម្ហូបអាហារ និងបង្អែម រាប់រយមុខនេះ គឺដើម្បីអបអរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរសាទរក្រុងបាត់ដំបង បាន​ចុះបញ្ជី​បណ្ដាញ​ទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញ​មោទកភាព​ដែលក្រុងបាត់ដំបង​ត្រូវបានចុះបញ្ជីជា​បណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ ខណៈ ខេត្តបាត់ដំបង មាន​ម្ហូបអាហារ ​ដ៏សំបូរបែប ​រសជាតិឆ្ងាញ់ ហើយវិស័យម្ហូបអាហារនេះ​ទៀតសោត​បានរួមចំណែក​យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាច្រើន​មកទស្សនា​កម្សាន្តនៅខេត្តបាត់ដំបង៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧»

2023/12/30 08:32:51 am        52
នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៣ នេះ មានរយៈពេល ២៥ឆ្នាំហើយ៕​

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ ផ្លូវ និងស្ពាន នៅស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល

2023/12/29 03:43:32 pm        160
ឯកឧត្ដម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២៣ ចុះត្រួតពិនិត្យ ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣.៧៨០ គម. ស្ពានបេតុង ០១ កន្លែង ប្រវែង ៤៥ ម. និងសំណង់សិល្បការ្យមួយចំនួនទៀត នៅស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល ប្រើប្រាស់ថវិកាជំពូក២១ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ ឯកឧត្ដម​បណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សារៈសំខាន់ ក្នុងការចូលរួមចំណែក​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បាន​គ្រប់​រដូវកាល។ ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែល​ប្រើ​ប្រាស់​ផ្លូវ​នេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង​មិនកាប់គាស់នាំអោយខូចទ្រង់ទ្រាយផ្លូវជាដើម។ គួរបញ្ជាក់ថា ផ្លូវ គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល (ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយ​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង ដើម្បីការអភិវឌ្ឍន៍នូវសរសៃឈាមសេដ្ឋកិច្ចនេះ ដែលក្នុងនោះមាន ផ្លូវជនបទ ផ្លូវជាតិ ផ្លូវល្បឿនលឿន និងស្ពានជាដើម៕

សម្តេចធិបតី ណែនាំឱ្យបន្តសាងសង់វិមានឈ្នះ ឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានៅតំបន់សំខាន់ៗ

2023/12/29 03:41:56 pm        149
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំ​ឱ្យ​ក្រុមការងារបន្ត បានណែនាំឱ្យបន្តសាងសង់វិមានឈ្នះឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗបន្ថែមទៀត និងអំពាវនាវដល់បណ្ដាសប្បុរសជននានាបន្តចូលរួមគាំទ្រ​ដល់​សកម្មភាព កសាងវិមានឈ្នះ​ ឈ្នះនេះបន្ថែមទៀត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាស អញ្ជើញជា​អធិបតីក្នុងពិធីអបអរសាទរខួប ​២៥ ​ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា​ និងការអនុវត្ត​ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ បានជោគជ័យរហូត​ដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោល​នយោបាយច្បាស់លាស់​របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ​ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀត​រួមទាំង​ប្រជាពលរដ្ឋផងដែរ។ សម្តេចធិបតី ​បានណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះឱ្យបានទូលំទូលាយ​ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេសបន្តរកថវិកាកសាងសំណង់ពាក់ព័ន្ធ​វិមាននយោបាយឈ្នះ-ឈ្នះ និងសំណង់ផ្សេងៗទៀត។សូមជម្រាបថា វិមានឈ្នះ ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ ​និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ ​សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ ម៉ែត្រ ទទឹង ៣៦ ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ​ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ និងជាសមិទ្ធផលស្ថាបត្យកម្មរបស់កូនខ្មែរពិតប្រាកដ ហើយត្រូវបានសាងសង់​ឡើងដោយដកស្រង់ចេញពីអត្ថន័យនៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន។ វិមានដែលជាស្នាដៃស្ថាបត្យកម្មសម័យទំនើប និងជាតឹកតាងប្រវត្តិសាស្ត្រ​របស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មាន​សារសំខាន់​ចំនួនបីរួមមាន ទី១ កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗ​ចំនួន៣នាំ​ឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ)។ ទី២ តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់ តាំងនយោបាយ និងយោធាខ្មែរក្រហម និង សារៈសំខាន់ ទី៣. តួវិមានមាន ជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី ណែនាំឱ្យបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជា នៅវិមាននយោបាយឈ្នះ ឈ្នះ

2023/12/29 03:30:06 pm        348
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍​ណែនាំ​ឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់​សង្គ្រាម​នៅកម្ពុជា និងបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជា​នៅវិមាននយោបាយ​ឈ្នះ ឈ្នះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាស អញ្ជើញជា​អធិបតីក្នុង​ពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប​ដោយជោគជ័យ​នយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះទាំងអស់ ​ជាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និង​ថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញ​នូវការ​សាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់​កម្ពុជាសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើង​ដើម្បីកូនខ្មែរទាំងអស់គ្នា ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់​ឡើង​ដើម្បីសម្រាប់ចារិកទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែ​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ​ គឺធ្វើឡើងដើម្បីជាការបង្ហាញ និង​ទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ វិមាននយោបាយឈ្នះ ឈ្នះ បានតម្កល់ទុកតឹកតាងជាប្រវត្តិសាស្ត្រដល់ខ្មែរជំនាន់ក្រោយ

2023/12/29 02:54:36 pm        169
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ជាពិសេសទុកជាតឹកតាងប្រវត្តិសាស្រ្ដសម្រាប់កូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះដោយបាន អបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍ ​នៅ​កម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។ សម្តេធិបតី ថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់​ចូលរួមជាមួយសម្តេចតេជោទេនោះ។សូមជម្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការ​បញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣ នៅទីតាំងវិមាន ឈ្នះ ឈ្នះ ក្នុងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធីឆ្លង​ឆ្នាំសកលឆ្នាំ២០២៤។ ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ​ ការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ការរៀបចំ ព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រ​ដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃនៃនយោបាយ​ឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើង​ដោយ​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជា​ស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព​នៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់​ជាតិមាតុភូមិ​ក្នុងការបន្តថែរក្សាស្ថិរភាព ​សន្តិសុខ និងអភិវឌ្ឍន៍ជាតិ ​មាតុភូមិកម្ពុជាទាំងមូល៕

វ៉េណេហ្ស៊ុយអេឡា នឹងធ្វើសមយុទ្ធយោធា បន្ទាប់ពីចក្រភពអង់គ្លេស បញ្ជូននាវាចម្បាំងទៅហ្គីយ៉ាន

2023/12/29 02:30:31 pm        87
វ៉េណេហ្ស៊ុយអេឡា បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ធ្វើសមយុទ្ធយោធាជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូននាវាចម្បាំងទៅគាំទ្រប្រទេសជិតខាងហ្គីយ៉ាន។ក្រុមមេដឹកនាំយោធា បាននិយាយថា ទាហាន ៥.៦០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ «ការពារ» នៅលើឆ្នេរសមុទ្រការ៉ាអ៊ីបភាគខាងកើត និងអាត្លង់ទិករបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។កាលពីដើមខែនេះ អ្នកបោះឆ្នោតវ៉េណេហ្ស៊ុយអេឡា បានគាំទ្រការបង្កើតរដ្ឋថ្មីមួយនៅតំបន់ Essequibo ដែលសម្បូរដោយប្រេង។ប្រទេសហ្គីយ៉ាន បានគ្រប់គ្រងតំបន់នេះ អស់ជាច្រើនទសវត្សរ៍មកហើយ។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) បាននិយាយថា សមយុទ្ធ កំពុងត្រូវបានចាប់ផ្តើម «ដើម្បីឆ្លើយតបទៅនឹងការញុះញង់ និងការគំរាមកំហែងរបស់ចក្រភពអង់គ្លេសប្រឆាំងនឹងសន្តិភាព និងអធិបតេយ្យភាពនៃប្រទេសរបស់យើង»។លោកបានបន្ថែមថា វិធានការនេះ គឺ «ជាការគំរាមកំហែងផ្នែកយោធាជាក់ស្តែងពីទីក្រុងឡុងដ៍» និងបានបំពាន«ស្មារតី»នៃកិច្ចព្រមព្រៀងថ្មីៗនេះ ដែលសម្រេចបានរវាងប្រទេសវ៉េណេហ្ស៊ុយអេឡា និងហ្គីយ៉ាន មិនប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយជម្លោះរបស់ពួកគេទេ។

លោកហ្សេឡិនស្គី អំពាវនាវឲ្យមានការរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី នៅឆ្នាំ ២០២៤

2023/12/29 02:27:15 pm        76
ចំពេលមានភាពមិនច្បាស់លាស់អំពីជំនួយយោធាក្នុងឆ្នាំខាងមុខនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូ មៀ ហ្សេឡិនស្គី (Volodymyr Zelensky)កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិឲ្យ ចូលរួមកម្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។លោកហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលល្ងាចរបស់ខ្លីយ៉ាងខ្លីនៅមុនដំណាច់ឆ្នាំនេះថា៖ ៖ភេរវកម្មរបស់រុស្ស៊ី ត្រូវតែចាញ់។ ភេរវកម្ម ត្រូវតែបរាជ័យជានិច្ច ហើយយើងទាំងអស់គ្នានៅក្នុងពិភពសេរីត្រូវតែធានាឲ្យមានការរួបរួមគ្នា»។ លោកបានបន្តថា អ្វីគ្រប់យ៉ាង ត្រូវតែធ្វើដើម្បីធានាថា អ្នករាល់គ្នា «បង្ហាញពីការរួមកម្លាំងគ្នា» ក្នុងឆ្នាំខាងមុខនេះ។លោកហ្សេឡិនស្គី ក៏បានថ្លែងអំណរគុណដល់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ចំពោះក្តីប្រាថ្នាសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាមេរិកសម្រាប់កញ្ចប់ជំនួយយោធាចុងក្រោយបង្អស់របស់ខ្លួន។លោកបាននិយាយសំដៅទៅលើសហរដ្ឋអាមេរិកដែលផ្គត់ផ្គង់មីស៊ីលថ្មីសម្រាប់ការពារដែនអាកាសមីស៊ីលតម្រង់គោលដៅ HIMARS គ្រាប់កាំភ្លើងធំធុន ១៥៥ និង ១០៥ មិល្លីម៉ែត្រ និងរថពាសដែកបន្ថែម។ លោកហ្សេឡិនស្គី បាននិយាយថា៖«យើងត្រូវការ អ្វីៗគ្រប់យ៉ាង»។យោធាអ៊ុយក្រែន បានគូសបញ្ជាក់ម្តងហើយម្តងទៀតនូវតម្រូវការរបស់ខ្លួនសម្រាប់គ្រាប់រំសេវបន្ថែមទៀត ដើម្បីការពារសង្រ្គាមរុស្ស៊ី ដែលបានចាប់ផ្តើមដោយវិមានក្រឹមឡាំង ក្នុងខែកុម្ភៈឆ្នាំ ២០២២។

បេសកជនអ៊ីស្រាអែលប្រចាំប្រទេសអាល្លឺម៉ង់ សង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវពាណិជ្ជកម្ម នៅសមុទ្រក្រហម

2023/12/29 02:10:04 pm        87
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអាល្លឺម៉ង់ បាននិយាយថា ការការពារផ្លូវពាណិជ្ជកម្មពិភពលោកដ៏ តាមរយៈសមុទ្រក្រហម គួរតែមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលក្រុម ឧទ្ទាមយេម៉ែន បានដាក់ការរារាំងលើការឆ្លងកាត់នាវាពាណិជ្ជកម្មតាមផ្លូវទឹកនេះ។លោកឯកអគ្គរដ្ឋទូត Ron Prosor បានថ្លែងប្រាប់សារព័ត៌មាន dpa ថា៖«អ្វីដែលក្រុមហួទី កំពុងធ្វើនៅក្នុងសមុទ្រក្រហម គឺមិនត្រឹមតែសំដៅប្រឆាំងនឹងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំំងប្រឆាំងនឹងសហគមន៍អន្តរជាតិទាំងមូល»។ «ក្នុងនាមជាប្រទេសនាំចេញ ផ្លូវនេះ គឺស្ថិតក្នុងការអារម្មណ៍របស់ប្រទេសអាល្លឺម៉ង់ ដោយសារវាគឺផ្លូវសមុទ្រ មិនត្រូវបានគេយកថ្លៃ»។ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរូបនេះ បាននិយាយទៀតថា លោកមិនចង់ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល នៅទីក្រុងប៊ែរឡាំង ទាក់ទងនឹងការចូលរួមរបស់អាល្លឺម៉ង់ ដែលអាចកើតមាន នៅក្នុងកងកម្លាំងជើងទឹកដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារនាវាដែលឆ្លងកាត់សមុទ្រនោះទេ។ទោះយ៉ាងណាក៏ដោយ លោកបានបន្តថា៖«ប្រទេសអាល្លឺម៉ង់ គឺស្ថិតនៅក្នុងចំណោមរដ្ឋល្អ ប្រជាធិបតេយ្យ និងមានការទទួលខុសត្រូវ។ ខ្ញុំប្រាកដថា ការសម្រេចចិត្តត្រឹមត្រូវ នឹងត្រូវបានធ្វើឡើង»។សហរដ្ឋអាមេរិក និយាយថា មានប្រទេសជាង២០ចូលរួមក្នុងសម្ព័ន្ធភាពយោធា។ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងពិចារណាអំពីការដាក់ពង្រាយនាវារបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM