សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការស្ថាបនាផ្លូវក្រាលល្បាយគ្រួស ២ខ្សែ នៅស្រុកជុំគីរី

2023/12/28 02:49:31 pm        277
គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភវិឌ្ឍន៍ជនបទ បានចុះ​ពិនិត្យ​វាយ​តម្លៃបញ្ចប់ការងារស្ថាបនាផ្លូវដីក្រាលល្បាយគ្រួស ២ខ្សែ និងលូ ២គម្រោង នៅ​ស្រុកជុំគីរី ខេត្តកំពត។នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ​គណៈ​កម្មការ​អន្តរ​ក្រសួង​ចុះ​ត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពត​។ គម្រោងទី១÷ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៤ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពី ប់មុខពីរចំនួន ១កន្លែង លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងគម្រោងទី២ . ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៥ ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤​កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដែលគម្រោងទាំង២នេះ អនុវត្ត​ដោយ​ក្រុម​ការងារ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។ក្រោយពីបានត្រួតពិនិត្យរួច ឯកឧត្តមបណ្ឌិត ក៏ជា​គណៈកម្មការ​អន្តរ​ក្រសួង​បាន​សម្រេច​ព្រម​ទទួល​យក​ការបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូ ទាំង២គម្រោងខាងលើ និង​ថា​ក្រុម​ការងារ​វិស្វកម្ម ពិតជាបានអនុវត្តត្រឹមត្រូវតាមលក្ខណៈ បទដ្ឋានបច្ចេកទេស ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និងសោភណ្ឌភាព សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​កាន់តែប្រសើរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរអភិវឌ្ឃន៍ជនបទ អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវទាំងនោះ អោយបានល្អ និង​ចូលរួម​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវអោយជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេស​ពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន រួមគ្នាប្រើ រួមគ្នា​ថែ​ទាំ​ផ្លូវ​ឲ្យ​បាន​ល្អ៕​

គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា

2023/12/28 01:57:53 pm        617
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះ​ប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បាន​រក​ឃើញ​លេខ​រៀង​របស់​ខ្លួន​ផង​ដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខ​រៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែល​ពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និង​តំណាង​គណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួម​ធ្វើ​ជា​សាក្សី​ផង​ដែរ ។នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យ​មាន​ភាព​យុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅ​លើ​សន្លឹកឆ្នោត ។ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់​គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់​ការ​ឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោតផងដែរ ។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បាន​បញ្ចប់​រួច​ហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបាន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បាន​ទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែល​មាន​ចំនួនជាង១ម៉ឺន១ពាន់នាក់ ។ ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ការស្ទង់មតិ៖ ៥៨ភាគរយនៃប្រជាជនអ៊ុយក្រែនជឿថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាម ក្នុងរយៈពេលខ្លី

2023/12/28 12:54:49 pm        398
ជាងពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន មានសុទិដ្ឋិនិយមអំពីឱកាសរបស់ប្រទេសពួកគេ ក្នុងការឈ្នះសង្រ្គាមជាមួយរុស្ស៊ីក្នុងរយៈពេលខ្លី នេះបើយោងតាមការស្ទង់មតិរបស់មូលនិធិ Ilko Kucheriv Democratic Initiatives និងមជ្ឈមណ្ឌល Razumkov ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៧ ខែធ្នូ។ក្នុងចំណោមអ្នកដែលជឿជាក់លើជ័យជម្នះ ក្នុងរយៈពេលខ្លី ៦ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ២១ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះនៅរដូវក្តៅឆ្នាំ ២០២៤ ហើយ ៣១ភាគ ជឿថា ជ័យជម្នះ អ៊ុយក្រែននឹងចំណាយពេលពី ១ ទៅ ២ ឆ្នាំ។ចំណែក ១៥ភាគរយ ផ្សេងទៀតជឿថាអ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលមធ្យមរវាង ៣ ទៅ ៥ ឆ្នាំចាប់ពីពេលនេះ។ មានតែអ្នកឆ្លើយសំណួរ ២,៥ភាគរយ ប៉ុណ្ណោះដែលជឿថា ជ័យជម្នះរបស់អ៊ុយក្រែន នឹងមិនកើតឡើងពិតឡើយ។ការស្ទង់មតិ ក៏បានបង្ហាញផងដែរថា ភាគច្រើននៃប្រជាជនអ៊ុយក្រែន ឬ ៨៨ភាគរយនៃអ្នកឆ្លើយសំណួរជឿថា អ៊ុយក្រែននឹងងើបចេញពីជ័យជម្នះពីសង្គ្រាម ខណៈដែល ៥ភាគរយនៃអ្នកឆ្លើយតបសង្ស័យថា ជ័យជម្នះ នឹងអាចទៅរួច។ក្នុងចំណោមអ្នកដែលរស់នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ សមាមាត្រនៃអ្នកឆ្លើយតបដែលនិយាយថា ពួកគេសង្ស័យលើជ័យជម្នះសម្រាប់អ៊ុយក្រែន បានកើនឡើងដល់១០ភាគរយ។

យុវជនអ៊ីស្រាអែល ដែលបដិសេធមិនចុះឈ្មោះចូលបម្រើកងទ័ព ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣០ថ្ងៃ

2023/12/28 12:51:03 pm        476
សកម្មជនអ៊ីស្រាអែល ដែលមានអាយុ ១៨ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយោធា រយៈពេល ៣០ថ្ងៃ បន្ទាប់ពីគេ បានបដិសេធមិនចុះឈ្មោះបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែល ចំពេលសង្រ្គាមអ៊ីស្រាអែលហាម៉ាសដែលកំពុងបន្ត។យោងតាមវីដេអូដែលបានបង្ហោះនៅលើគណនីX របស់អង្គការMesarvot ដែលជាអង្គការមានទំនាក់ទំនងជាមួយជនជាតិអ៊ីស្រាអែលវ័យក្មេង ដែលមិនចង់បម្រើក្នុងយោធារដ្ឋ លោក Tal Mitnick បាននិយាយមុនពេលខ្លួនដើរចូលទៅក្នុងមូលដ្ឋានយោធា Tel HaShomerថា៖«ខ្ញុំជឿថា ការសម្លាប់មិនអាចដោះស្រាយការសម្លាប់បានទេ»។ «ការវាយប្រហារឧក្រិដ្ឋកម្មលើតំបន់ហ្កាហ្សា នឹងមិនដោះស្រាយការកាប់សម្លាប់ដ៏ឃោរឃៅ ដែលក្រុមហាម៉ាស បានធ្វើឡើងនោះ។ អំពើហិង្សា មិនអាចដោះស្រាយអំពើហិង្សាបានទេ។ នោះហើយជាមូលហេតុដែលខ្ញុំបដិសេធ»។មនុស្សមួយក្រុម បានប្រមូលផ្តុំគ្នាដោយសាមគ្គីភាពជាមួយ យុវជន Mitnick មុនពេលចូលទៅក្នុងមូលដ្ឋានយោធា ដែលលោក ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃអង្គារ។ ការកាត់ទោសដាក់ពន្ធនាគាររបស់លោក អាចនឹងត្រូវបន្តឲ្យលើសពី ៣០ថ្ងៃដំបូង ប្រសិនបើលោក បដិសេធមិនព្រមចុះឈ្មោះម្តងទៀត។ការសម្រេចចិត្តនេះ កើតឡើងក្នុងអំឡុងពេលអស់សង្ឃឹមចំពោះតំបន់ហ្កាហ្សា ដែលនៅតែរងការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលជិត ១២សប្តាហ៍ហើយ បន្ទាប់ពីសង្គ្រាម បានចាប់ផ្តើម។ ប្រជាជនប៉ាឡេស្ទីនជាង ២០. 000នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។ របាយការណ៍របស់អង្គការសហប្រជាជាតិ ក៏បានព្រមានផងដែរថា ប្រជាជនជាងកន្លះលាននាក់ នៅតំបន់ហ្កាហ្សា កំពុងស្រេកឃ្លាន ដោយហានិភ័យនៃគ្រោះទុរ្ភិក្ស កើនឡើងជារៀងរាល់ថ្ងៃ។

រដ្ឋាភិបាលជប៉ុន អនុម័តផែនការបឋមសម្រាប់មូលដ្ឋានអាមេរិក ជុំវិញការប្រឆាំងរបស់ខេត្តអូគីណាវ៉ា

2023/12/28 12:42:07 pm        434
រដ្ឋាភិបាលជប៉ុន បានអនុម័តផែនការបឋម ដែលជំនួសរដ្ឋាភិបាលខេត្តនូវការងារកែលម្អមូលដ្ឋាន ជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងមូលដ្ឋានកងម៉ារីនសហរដ្ឋអាមេរិក នៅក្នុងខេត្តអូគីណាវ៉ា។រដ្ឋាភិបាលកណ្តាល មានផែនការផ្លាស់ប្តូរទីតាំងស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់ទីតាំងមួយនៅតំបន់ Henoko ទីក្រុង Nago ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តអូគីណាវ៉ា ក៏ដោយ។មន្ត្រីខេត្តអូគីណាវ៉ា បានជំទាស់ទៅនឹងការចេញសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ ដែលបង្គាប់ឱ្យខេត្តនេះ អនុម័តការងារកែលម្អមូលដ្ឋានដែលពាក់ព័ន្ធនៅតំបន់ឈូងសមុទ្រ នៅត្រឹមថ្ងៃចន្ទ។ក្រសួងរៀបចំដែនដី បានផ្តល់ភ្លើងខៀវចំពោះការងារនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាលើកដំបូង សម្រាប់រដ្ឋាភិបាលកណ្តាល ក្នុងការជម្នះលើការសម្រេច របស់អាជ្ញាធរតំបន់ ដោយផ្អែកលើច្បាប់ស្វ័យភាពក្នុងតំបន់។ បន្ទាប់ពីមានការអនុម័ត ក្រសួងការពារជាតិ មានផែនការចាប់ផ្តើមការងារកែលម្អមូលដ្ឋាន នៅមូលដ្ឋានផ្លាស់ប្តូរទីតាំង នៅពាក់កណ្តាលខែមករា ខាងមុខនេះ។អភិបាលខេត្តអូគីណាវ៉ា លោក Tamaki Denny បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្តាល បានរំលោភលើស្វ័យភាព និងការពឹងផ្អែកលើខ្លួនឯងរបស់រដ្ឋាភិបាលតំបន់។ លោកនិយាយថា ខេត្តអូគីណាវ៉ា ត្រូវតែអនុញ្ញាតម្តងទៀតឲ្យគេដឹងថា នេះមិនមែនគ្រាន់តែជាបញ្ហាទាក់ទងនឹងខេត្តនេះប៉ុណ្ណោះទេ។

ប្រធានាធិបតីអ៊ុយក្រែន និយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតសព្វាវុធដ៏ធំ

2023/12/28 12:24:29 pm        478
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតផ្នែកការពារជាតិធំបំផុតមួយនៅក្នុងពិភពលោក ហើយបញ្ហានេះ លោកប្រាកដថាឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន ពិតជាអាចក្លាយជារោងចក្រផ្នែកការពារជាតិដ៏មានផលិតភាព និងរឹងមាំបំផុតមួយក្នុងចំណោមរោងចក្រចំនួន ១០ នៅលើពិភពលោក នៅទីបំផុត។លោកបាននិយាយក្នុងអំឡុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធថា ឧស្សាហកម្មនេះ កំពុងរួមចំណែករួចទៅហើយ មិនត្រឹមតែក្នុងការពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់អ៊ុយក្រែនក្នុងពេលមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការងារផងដែរ ។លោក Zelensky បានសរសើរដល់កិច្ចព្រមព្រៀង ជាមួយដៃគូប្រទេសលោកខាងលិច លើសពីសហរដ្ឋអាមេរិកទាំងអស់ លើការផលិតសព្វាវុធរួមគ្នាថា ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុតរបស់យើងនៅឆ្នាំនេះ។ លោកនិយាយថា នេះធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតយុទ្ធោបករណ៍ទំនើបៗ ហើយ ការផលិតសព្វាវុធបែបប្រទេសលោកខាងលិច នឹងត្រូវបានគេធ្វើមូលដ្ឋានីយកម្មបន្ថែមទៀត។កាលពីពេលមុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Olexander Kamyshin បានប្រាប់សារព័ត៌មានថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតផ្នែកការពារជាតិរបស់ខ្លួនបីដង ក្នុងឆ្នាំបច្ចុប្បន្ន។

សហរដ្ឋអាមេរិក បញ្ចេញជំនួយយោធាចុងក្រោយ ២៥០លានដុល្លារឲ្យទៅអ៊ុយក្រែន

2023/12/28 11:47:43 am        361
សេតវិមាន បានអនុម័តកញ្ចប់ជញ្ជូនយោធាអាមេរិកមួយផ្សេងទៀតឲ្យទៅអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់២៥០លានដុល្លារអាមេរិក។ ក្រុមមន្ត្រីអាមេរិក និយាយថា កញ្ចប់ជំនួយចុងក្រោយរួមមានប្រព័ន្ធការពារដែលអាកាស កាំភ្លើងធំនិងគ្រាប់រំសេវសម្រាប់អាវុធធុនតូច និង អាវុធប្រឆាំងរថក្រោះ ។ ប៉ុន្តែជំនួយនេះ នឹងក្លាយជាមូលនិធិចុងក្រោយ ដោយគ្មានការអនុម័តពីសភាថ្មីៗ ជាទីដែលការចរចា បានជាប់គាំង។ ប្រទេសអ៊ុយក្រែន បានព្រមានថា កិច្ចខិតខំសង្រ្គាមនិងហិរញ្ញវត្ថុសាធារណៈកំពុងជួបការប្រឈម ប្រសិនបើណ្ដាប្រទេសលោកខាងលិច ពុំផ្ដល់ជំនួយបន្ថែមទៀត។ ស្របពេលការវាយបកលើកងកម្លាំងរុស្ស៊ីនៅត្រឹង នៅក្នុងភាគខាងកើតប្រទេស និងមានការប្រែប្រួលតិចតួច លើការគ្រប់គ្រងសមរភូមិមុខ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រឈម នឹងការបាត់បង់ជំនួយពីក្រុមសម្ព័ន្ធមិត្ត នៅក្នុងទីក្រុងវ៉ាស៊ីនតោន និង អឺរ៉ុប ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយក្នុងសង្រ្គាមអ៊ុយក្រែន ទទួលបានការគាទ្រខ្លាំង នៅក្នុងសភាអាមេរិក ក្ដី កិច្ចព្រព្រមព្រៀងជួយផ្ដល់អាវុធបន្ថែម ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ ដែលទទូចថា វិធានការសន្តិសុខកាន់តែតឹងរ៉ឹងលើព្រំដែនអាមេរិក និងម៉ិកស៊ិក ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួយយោធាណាមួយ៕

រាជធានីភ្នំពេញកំពុងរីកចម្រើនតាមរយៈគម្រោងវិនិយោគ ការផ្តល់សេវា និងសន្តិសុខល្អ

2023/12/28 11:45:43 am        531
អភិបាលរាជធានីភ្នំពេញបានបង្ហាញការរីកចម្រើនជាច្រើនក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៣​នេះ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤​ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា រដ្ឋបាលរា​ជ​ធានី​ភ្នំពេញ​ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដោយ​រក្សា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អ បើ​តាម​របាយការណ៍​បង្ហាញ​ឱ្យ​ឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខ​សុវត្ថិភាព និងកិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​កាន់​តែ​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​មូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានី​ក៏​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជនក្រីក្រ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិត​មក​ទល់​ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំហើយ និង​បាន​បិទ​បញ្ចប់​គម្រោង​កាល​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ ៥៦.៦៧៧ នាក់ និងដោយប្រយោលប្រមាណ ២២ ម៉ឺននាក់ ។ឯកឧត្តម ឃួង ស្រេង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រក ចេញ​ចូលតែមួយទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។ បច្ចុប្បន្ន​នេះគ​ម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​នឹង​កំពុង​ដំណើរ​ការ​សាង​សង់​ក្នុង​រាជធានីភ្នំពេញ ក្នុងនោះមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗ​ចាប់​ពី​ប្រាំ​ជាន់​ឡើង​ទៅ​មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាត​សាង​សង់​ក្នុង​គ​ម្រោងថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លាន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ដោយឡែករោងចក្រវិនិយោគមានចំនួន ៧៦៣ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើន​ឡើង​យ៉ាង​គំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹង​តម្លៃ​ប៉ាន់ស្មាន​ផលិតផល​សរុប​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយ​ពេល​បើក​ដំណើរ​ការ​សេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រុស្ស៊ីអះអាងថា ខ្លួនបានប្តូរទិសដៅការនាំចេញប្រេងភាគច្រើនពីអឺរ៉ុប ទៅប្រទេសចិន និងឥណ្ឌាវិញ

2023/12/28 11:42:25 am        411
លោក ឧបនាយករដ្ឋមន្ត្រី Alexander Novak បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានប្តូរទិសដៅការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុប ទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ រយៈពេលជិតពីរឆ្នាំ បន្ទាប់ពីទីក្រុងមូស្គូ រងការវាយប្រហារដោយទណ្ឌកម្មរបស់លោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បណ្តាប្រទេសលោកខាងលិច បានវាយប្រហាររុស្ស៊ីជាមួយនឹងទណ្ឌកម្មមួយចំនួន រួមទាំងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងតាមសមុទ្ររបស់ខ្លួន។លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពល បាននិយាយថា៖«ពីមុន យើងបានផ្គត់ផ្គង់ប្រេងសរុបពី ៤០ភាគរយ ទៅ៤៥ភាគរយនៃផលិតផលប្រេងទៅកាន់អឺរ៉ុប»។លោក Novak បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា៖«ឆ្នាំនេះ យើងរំពឹងថា តួលេខនេះ នឹងមិនលើសពី ៤ ទៅ ៥ភាគរយនៃការនាំចេញសរុបទេ»។ដោយសារវាកំពុងបាត់បង់ចំណែកទីផ្សារជាច្រើននៅអឺរ៉ុប ទីក្រុងមូស្គូ បានងាកទៅរកអ្នកទិញផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ។លោក បានបន្តទៀតថា៖«ប្រទេសចិនដែលមានចំណែក (នៃការនាំចេញប្រេង) បានកើនឡើងដល់ ៤៥-៥០ ភាគរយ ហើយឥណ្ឌា បានក្លាយជាដៃគូសំខាន់របស់យើង ក្នុងស្ថានភាពបច្ចុប្បន្ន។ប្រទេសឥណ្ឌា ដែលពីមុន ទទួលបានការដឹកជញ្ជូនស្ទើរតែគ្មាន បានក្លាយជាអ្នកទិញដ៏សំខាន់។

រុស្សី និងឥណ្ឌា កាន់តែខិតទៅជិតការផលិតគ្រឿងយុទ្ធោបករណ៍រួមគ្នា

2023/12/28 11:03:49 am        265
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាប្រទេសរុស្ស៊ី និងឥណ្ឌា បានធ្វើឱ្យមានការវិវឌ្ឍន៍ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សាស្តីពីផែនការរួមគ្នាផលិតគ្រឿងយុទ្ធោបករណ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌាលោក ស៊ុប្រាហ្វម៉ានយ៉ាម ចៃសានការ (Subrahmanyam Jaishankar) នៅទីក្រុងមូស្គូ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡាវរ៉ូវ បាននិយាយថា កិច្ចសហប្រតិបត្តិការបែបនេះមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយធានាសន្តិសុខនៅលើទ្វីបអាស៊ីអឺរ៉ុប។ លោកបាននិយាយថា ទីក្រុងមូស្គូគោរពបំណងប្រាថ្នារបស់ឥណ្ឌាក្នុងការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់ផ្នែករឹងយោធារបស់ខ្លួន ហើយក៏បានត្រៀមខ្លួនផងដែរដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ទីក្រុងញ៉ូវដេលី ក្នុងការផលិតរបស់ដែលឥណ្ឌាត្រូវការនៅក្នុងប្រទេសឥណ្ឌា។ឥណ្ឌាបានក្លាយជាដៃគូសេដ្ឋកិច្ចស្នូលមួយរបស់រុស្ស៊ីចាប់តាំងពីប្រទេសលោកខាងលិចក្នុងឆ្នាំ២០២២ បានដាក់ទណ្ឌកម្មលើក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ រុស្ស៊ីបានបង្វែរការនាំចេញប្រេងជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងបង្កើនការទូតនៅក្នុងក្រុមប្រទេស ប្រ៊ីក (BRICS) ជាប្លុកដែលប្រទេសទាំងពីរកំពុងបង្កើតសមាជិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM