សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីទួរគី និយាយថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu មិនខុសពីលោកហ៊ីត្លែរ ទេ

2023/12/28 10:30:38 am        300
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនខុសពីមេដឹកនាំបក្សកុម្មុយនីស្តណាហ្ស៊ីអាល្លឺម៉ង់ លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler) នោះទេហើយបានប្រដូចការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ទៅនឹងការប្រព្រឹត្តអំពើសម្លាប់រង្គាលចំពោះជនជាតិជ្វីហ្វដោយពួកណាហ្ស៊ី។ដោយបន្ថែមវោហាសាស្ត្ររិះគន់របស់ខ្លួន លោក Erdogan បាននិយាយថា ប្រទេសទួរគី នឹងស្វាគមន៍ក្រុមអ្នកអប់រំ និងអ្នកវិទ្យាសាស្ត្រដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញចំពោះទស្សនៈរបស់ពួកគេលើជម្លោះនៅតំបន់ហ្កាហ្សា ដោយបន្ថែមថាបណ្ដាប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល ជាប់ពាក់ព័ន្ធនៅក្នុងអ្វីដែលលោកហៅថាឧក្រិដ្ឋកម្មសង្គ្រាម។លោក អឺដូហ្កាន់ បាននិយាយថា «ពួកគេទាំងនោះធ្លាប់និយាយអាក្រក់អំពីហ៊ីត្លែរ ប៉ុន្តែតើគេមានអ្វីខុសប្លែកពីលោកហ៊ីត្លែរ? អ្វីដែលលោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើមិនខុសពីអ្វីដែលហ៊ីត្លែរបានធ្វើទេ។ លោក ណេតាន់យ៉ាហ៊ូ ទទួលបានការគាំទ្រពីលោកខាងលិច ហើយជាមួយការគាំទ្រទាំងអស់នោះពួកគេបានសម្លាប់ពលរដ្ឋហ្កាហ្សាជាង ២ម៉ឺននាក់»។លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិឃឺដ និងបានបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការចាប់អ្នកសារព័ត៌មានដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន គ្មានសិទ្ធិប្រៀនប្រដៅយើងនោះទេ»។សមាជិកណាតូទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមួយនេះ បានរិះគន់ការវាយលុកតាមផ្លូវអាកាសនិងជើងគោករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយហៅអ៊ីស្រាអែលថាជា «រដ្ឋភេរវករ» ហើយបាននិយាយថាមេដឹកនាំរបស់រដ្ឋនេះ ត្រូវតែត្រូវបានកាត់ទោសនៅក្នុងតុលាការអន្តរជាតិ៕

រយៈពេល៤ខែ ក្រសួងការងារបានអនុវត្តអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីទាំង៦ចំណុច គ្រប់ជ្រុងជ្រោយ

2023/12/28 09:39:06 am        282
រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​នីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹក​នាំ​​ក្រសួង​ការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជា​អនុសាសន៍​ដែល​សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិ​ដើម្បី​អនុវត្ត​ឱ្យ​បា​ន​នៅ​ឆ្នាំ២​០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់​ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​កម្មករ​និយោជិត​ឆ្នាំ​២០២៤ ដែល​សម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារ​ តាមរយៈ​យន្តការ​ការ​ចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតី​បន្ថែម​២​ដុល្លារ​ទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់​ចំណុច​នេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​មុន​ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា។ ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុក​សមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេច​នាយករដ្ឋ​មន្ត្រី​ ប្រកាស​កា​ល​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មាន​ក្រុម​គោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និ​ង​គ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុម​គោល​ដៅ​ប្រមាណ​ជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួង​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧​រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួង​បាន​អនុវត្ត​ការងារ​នេះ​យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំង​ពី​ខែ​សីហា​រហូត​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេល​សម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាម​ប្រសាសន៍​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។ សម្រាប់​ការងារចុងក្រោយទី៦ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បាន​ដាក់​ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និង​ការ​ពង្រឹង​វិសាល​ភាព​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹង​ដាក់​ចេញ​នូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់​ពី​ឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍​ចំនួន​៤​ចំណុច​ផ្សេង​ទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់​ពី​វឌ្ឍនភាព​ចំនួន​៤​ចំណុច​ផ្សេង​ទៀត​ដែលក្រសួងបានសម្រេចផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញនាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី

2023/12/28 09:16:53 am        627
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានប្រកាស ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយ​បាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា នាវាទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធាន​ឧត្ត​ម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែល​ជា​ទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់​គុណ​តម្លៃ​នៃ​មនុស្ស​ជាតិ​។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិត​អ្នក​ទេសចរជាង ២២០០ នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបាន​ទទួល​នូវ​បដិសណ្ឋារ​កិច្ច​ដល់​អ្នក​ទេសចរ​ទាំង​អស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ សម្ដេចថ្លែងថា ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និង​យល់​ច្បាស់​អំពី​សក្តា​នុពល​របស់​កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺ​បាន​សរ​បញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកប​ដោយ​ភាព​ប្រាកដ​និយម​របស់​សម្តេច​តេជោ ហ៊ុន សែន៕

កម្ពុជាសូមស្វាគមន៍ការមកដល់ម្ដងទៀតនាវាទេសចរណ៍ MS Westerdam ជាមួយភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០០ នាក់មកដល់កំពង់ផែក្រុងព្រះសីហនុនាព្រឹកនេះ!

2023/12/28 08:30:15 am        410
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណ ២០០០ នាក់ចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។សូមជម្រាបថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុនាពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៍ធំ៕

រដ្ឋបាលខេត្តឧត្តរមានជ័យ អបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស១២ធ្នូឆ្នាំ២០២៣

2023/12/27 03:26:42 pm        123
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ធ្នូឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរ​ទិវា​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យខួបលើកទី១៧ «ក្រោមប្រធានបទបច្ចេកវិទ្យាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនជួញដូរមនុស្ស» ។ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ទិវា​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យមានការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ដែលបង្កើតឡើង​ដោយ​ជនល្មើស​ដែលមាន​ល្បិចកល​ពិសពុល​​ប្រកប​ដោយ​គ្រោះថ្នាក់ ​និង​ធ្វើ​ឱ្យ​មនុស្សជាច្រើននាក់​បានធ្លាក់ចូលក្នុង​អន្ទាក់​នៃ​អំពើ​ជួញដូរមនុស្ស និងការ​កេងប្រវ័ញ្ច​យ៉ាង​សាហាវ​ឃោរឃៅ លើ​គ្រប់រូបភាព។ឯកឧត្តម បានបន្តថា កត្តា​ទាំងអស់នេះ គប្បី​បងប្អូន ក៏ដូច​ជា​ប្អូនៗ​សិស្សានុសិស្ស ដែល​កំពុងសិស្សា ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិឡា​ សម័យទំនើបឌីជីថលនេះ ​ដោយមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ​ព្រោះបច្ចុប្បន្ននេះ ការជួញដូរមនុស្សមានគ្រប់រូបភាពលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ដែលងាយនឹងចាញ់បោក​ដោយការ​លោងលោម​ពី​ជនល្មើស​ដោយប្រការណាមួយ ត្រូវ​ប្រញាប់​រាយការណ៍​មកមន្រ្តី​ជំនាញ​ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងអាចជួយដោះស្រាយ​រាល់​បញ្ហា​ប្រឈមនានា ​ជូន​បងប្អូន​កូនក្មួយ​បានទាន់ពេលវេលា​ផងដែរ​៕ អត្ថបទ ឃិន សារិទ្ធ

រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកនៅប្រទេសជប៉ុន នឹងបន្តដំណើរឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ

2023/12/27 02:02:48 pm        139
និយ័តករថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុន នៅថ្ងៃពុធ (២៧ ធ្នូ) នេះបានដកបម្រាមប្រតិបត្តិការដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំឈ្មោះ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwazaki-Kariwa) របស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco កាលពីពីរឆ្នាំមុន ដោយបានជម្រះផ្លូវសម្រាប់រោងចក្រនេះដើម្បីបន្តដំណើរការឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ។ក្រុមហ៊ុន Tepco បានខ្នះខ្នែងក្នុងការនាំយករោងចក្រថាមពលអាតូមិកដ៏ធំបំផុតរបស់ពិភពលោកនេះឲ្យត្រឡប់មកដំណើរការវិញដើម្បីកាត់បន្ថយការចំណាយក្នុងប្រតិបត្តិការ ប៉ុន្តែការបន្តឡើងវិញនៅតែត្រូវការការយល់ព្រមពីមូលដ្ឋាននៅក្នុងខេត្ត នីហ្កាតា (Niigata) លើឆ្នេរសមុទ្រជប៉ុន។ ជាមួយនឹងសមត្ថភាពទំហំ ៨.២១២មេហ្គាវ៉ាត់ (MW) រោងចក្រនេះបានឈប់ដំណើរការចាប់តាំងពីប្រហែលឆ្នាំ២០១១ មកនៅពេលដែលគ្រោះមហន្តរាយ ហ៊្វូគូស៊ីម៉ា (Fukushima) បានជំរុញឱ្យមានការបិទប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសជប៉ុននៅពេលនោះ។នៅឆ្នាំ២០២១ អាជ្ញាធរនិយ័តកម្មនុយក្លេអ៊ែរ (NRA) បានរារាំងក្រុមហ៊ុន Tepco មិនឲ្យប្រតិបត្តិការរោងចក្រថាមពល កាស៊ីវ៉ាហ្សាគី-ការីវ៉ា ដែលជាស្ថានីយ៍ថាមពលអាតូមិកតែមួយគត់ដែលអាចដំណើរការបាននេះទេ ដោយសារតែការរំលោភបំពានសុវត្ថិភាពរួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសឆ្គងដែលនាំឱ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាតចូលទៅកាន់តំបន់រសើបនៃរោងចក្រនេះ៕

គណៈកម្មាធិការសភាប្រទេសទួរគី អនុម័តបំណងចូលជាសមាជិកNATO របស់ប្រទេសស៊ុយអែត

2023/12/27 12:20:08 pm        159
គណៈកម្មាធិការដ៏សំខាន់នៅក្នុងសភាប្រទេសទួរគី កាលពីថ្ងៃអង្គារ បានអនុម័តបំណងរបស់ប្រទេសស៊ុយអែត ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធា NATO បន្ទាប់ពីការពន្យារពេលជាច្រើនខែ ដោយបានជម្រះឧបសគ្គមួយផ្សេងទៀត នៅក្នុងដំណើរការចូលជាសមាជិករបស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន។ បំណងចូលជាសមាជិកសម្ព័ន្ធយោធាNATO របស់ប្រទេសស៊ុយអែត បានជាប់គាំងក្នុងពេលមានការជំទាស់ពីប្រទេសទួរគី និងប្រទេសហុងគ្រី។ ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានបោះបង់ចោល ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ ហើយបានព្យាយាមចូលជាសមាជិកអង្គការការពារដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ បំណងរបស់ប្រទេសទាំងពី បានទទួលការយល់ព្រមយ៉ាងរហ័ស ពីសមាជិកសម្ព័ន្ធយោធាNATO ទាំងអស់ លើកលែងតែប្រទេសទួរគី និងហុងគ្រី។ ប៉ុន្តែនៅទីបំផុត ប្រទេសទាំងពីរ បានបន្ធូរបន្ថយ ហើយប្រទេសហ្វាំងឡង់ ត្រូវបានទទួលយកជាសមាជិកទី ៣១ របស់សម្ព័ន្ធយោធាNATO កាលពីខែមេសា។ ប្រទេសទួរគី និងហុងគ្រី នៅតែជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលនៅសល់ ក្នុងការផ្តល់សច្ចាប័នលើបំណងរបស់ប្រទេសស៊ុយអែត រយៈពេល១៩ខែ បន្ទាប់ពីស៊ុយអែត បានដាក់ពាក្យស្នើសុំចូលជាសមាជិក។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាប្រទេសទួរគី បានអនុម័តចំណាត់ការនេះ។ ជំហាននេះ បានត្រួសត្រាយផ្លូវទៅកាន់ការបោះឆ្នោត ធ្វើឡើងដោយសភាពេញលេញ ដែលសម្ព័ន្ធមិត្តកំពុងកាន់អំណាចរបស់លោក Erdogan ទទួលបានអាសនៈភាគច្រើន។ លោក Erdogan កាលពីខែកក្កដា បានដកការជំទាស់របស់លោក ចំពោះសមាជិកភាពសម្ព័ន្ធយោធាណាតូ របស់ប្រទេសស៊ុយអែត បន្ទាប់ពីទីក្រុង Stockholm បានបង្ក្រាបលើក្រុមជនជាតិឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាក្រុមភេរវករ។

ការផ្ទុះកំហឹងកើនឡើងកាន់តែខ្លាំងពីក្រុមអ្នកបោះឆ្នោតវ័យក្មេងលើគោលនយោបាយរបស់លោក Biden ក្នុងសង្រ្គាមហ្កាហ្សា

2023/12/27 11:47:26 am        165
ការបោះឆ្នោតប្រធានាធិបតីឆ្នាំ នៅឆ្នាំ២០២៤ខាងមុខ នឹងក្លាយជាការប្រកួតប្រជែងផ្នែកនយោបាយមួយក្នុងចំណោមការប្រកួតប្រជែងផ្នែកនយោបាយសំខាន់ៗបំផុតនៅក្នុងការចងចាំដ៏រស់រវើក។ ប៉ុន្តែខណៈសង្រ្គាមនៅតំបន់ហ្កាហ្សា កក្រើកឡើងកាន់តែក្តៅគគុក ការគាំទ្រដ៏រឹងមាំរបស់ លោកប្រធានាធិបតី Joe Biden លើអ៊ីស្រាអែល កំពុងធ្វើឱ្យរូបលោកមានជម្លោះជាមួយនឹងក្រុមអ្នកគាំទ្រសំខាន់ៗមួយចំនួនរបស់ខ្លួន ដែលជាអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងសហរដ្ឋអាមេរិក។ លោក អាប់ឌុល អូស្មានូ (Abdul Osmanu)អាយុ ២២ឆ្នាំ និយាយថា រូបគេ មិនប្រាកដថាអាចបោះឆ្នោតឱ្យលោកប្រធានាធិបតី Joe Biden ម្តងទៀតទេ។ លោកបាននិយាយថា ការស្ទាក់ស្ទើរនោះ ភាគច្រើនពាក់ព័ន្ធនឹងការគាំទ្ររបស់រដ្ឋបាលលោក Biden ចំពោះអ៊ីស្រាអែល ស្របពេលអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។ អ្នកបោះឆ្នោតជាយុវជនម្នាក់ទៀត មកពីរដ្ឋខុនណេកធីខាត់(Connecticut) បានប្រាប់សារព័ត៌មាន BBC ថា រូបគេកំពុងថ្លឹងថ្លែងថាតើត្រូវបោះឆ្នោតឱ្យបេក្ខជនភាគីទីបី ឬទុកសន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីរបស់គេឱ្យនៅទំនេរនៅឆ្នាំ២០២៤ខាងមុខនេះ ។ ការសម្រេចចិត្តនេះគឺពិបាកណាស់ ខណៈរូបគេ ក៏ដូចជាអ្នកបោះឆ្នោតវ័យក្មេងជាច្រើននាក់ទៀត មិនចង់ឃើញ លោក Donald Trump ជាប់ឆ្នោតម្តងទៀត។ ក្នុងរយៈពេលពីរខែកន្លងមកនេះ អ្នកបោះឆ្នោតវ័យក្មេងជាច្រើនបានមើលឃើញនៅក្នុងព័ត៌មាន និងរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៃសង្គ្រាម និងការបំផ្លិចបំផ្លាញពីក្នុងតំបន់ហ្កាហ្សា។ ពួកគេបានតាមដានចំនួនអ្នកស្លាប់ ខណៈដែលចំនួនជនជាតិប៉ាឡេស្ទីន ស្លាប់ បានកើនដល់ជាង ២ម៉ឺននាក់ ៕

ការព្រួយបារម្ភ កើនឡើងចំពោះជម្លោះមជ្ឈិមបូព៌ាកាន់តែរីកធំ

2023/12/27 11:41:04 am        212
ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មន្ត្រីអ៊ីរ៉ង់ម្នាក់ នៅក្នុងប្រទេសស៊ីរី គឺជាការវិវឌ្ឍចុងក្រោយបង្អស់ ដែលបង្កការភ័យខ្លាចចំពោះ ជម្លោះកាន់តែធំឡើង នៅមជ្ឈិមបូព៌ា ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្តផ្ទុះឡើង ជាមួយនឹងចំនួនអ្នកស្លាប់កើនឡើង។ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកអ៊ីស្រាអែលចំពោះការវាយប្រហារ ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ និងជាការបាត់បង់ផ្ទាល់របស់ទីក្រុងតេអេរ៉ង់ក្នុងសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា៖«ទីក្រុងតែលអាវីវ (Tel Aviv) កំពុងរង់ចាំការរាប់ថយក្រោយដ៏លំបាកមួយ»។ការវាយប្រហារនេះ ក៏កើតឡើង ចំពេលដែលការស្លាប់ជនស៊ីវិលកើនឡើង នៅក្នុងតំបន់ហ្កាហ្សា ជាមួយនឹងការធ្លាក់ចុះសក្តានុពលណាមួយដែលគំរាមកំហែងថានឹងលុបចោលកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាពីសហរដ្ឋអាមេរិក ដើម្បីធានាថា សង្គ្រាមមិនរីកធំហួសពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសទេ។សហរដ្ឋអាមេរិកខ្លួនឯង កំពុងធ្លាក់ចូលទៅក្នុងជម្លោះនេះកាន់តែជ្រៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ការពារការវាយប្រហារឥតឈប់ឈរពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។កងជីវពល បានធ្វើការវាយប្រហារដ៏សាហាវបំផុតរបស់ពួកគេ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្តើម នៅពេលដែលការវាយប្រហារដោយយានដ្រូន នៅថ្ងៃបុណ្យណូអែល បានធ្វើឲ្យទាហានអាមេរិកម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងពីរនាក់ផ្សេងទៀត រងរបួស។

លោក Xi Jinping ប្តេជ្ញាទប់ស្កាត់អ្នកបំបែកកោះតៃវ៉ាន់ ពីប្រទេសចិន

2023/12/27 11:27:10 am        109
ភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ(Xinhua)បានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថានឹងទប់ស្កាត់ចំពោះអ្នកណាក៏ដោយដែលព្យាយាមបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន តាមមធ្យោបាយណាមួយ រយៈពេលជាងពីរសប្តាហ៍មុនពេលកោះតៃវ៉ាន់ជ្រើសរើសមេដឹកនាំថ្មី។ ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយ ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ដើម្បីអះអាងសិទ្ធិគ្រប់គ្រងអធិបតេយ្យភាពរបស់ខ្លួន។ កោះតៃវ៉ាន់ រៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅថ្ងៃទី ១៣ ខែមករា ហើយរបៀបដែលកោះនេះគ្រប់គ្រងទំនាក់ទំនងជាមួយចិនគឺជាចំណុចសំខាន់នៃជម្លោះនៅលើដំណើរការនៃយុទ្ធនាការ។ នៅក្នុងសន្និសីទរំលឹកខួបលើកទី ១៣០ នៃការចាប់កំណើតរបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលនៅឆ្នាំ ១៩៤៩ បានកម្ចាត់រដ្ឋាភិបាលសាធារណៈរដ្ឋចិននៅក្នុងសង្គ្រាមស៊ីវិល ដែលបន្ទាប់មកបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ លោក Xi បាននិយាយថា ការបង្រួបបង្រួមជាតិពេញលេញគឺជានិន្នាការដែលមិនអាចប្រកែកបាន ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ខាងលើ បានដកស្រង់សម្តីលោក X ដែលបានប្រាប់មន្ត្រីជាន់ខ្ពស់មកពីបក្សកុម្មុយនិស្តថា មាតុភូមិត្រូវតែបង្រួបបង្រួមគ្នាឡើងវិញ ហើយការបង្រួបបង្រួមជាមួយជាមួយចិនដីគោក និងកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួចដែលនឹងត្រូវតែធ្វើ។ប្រទេសចិន និយាយថាការបោះឆ្នោតនៅកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ប៉ុន្តែប្រជាជនរបស់កោះនេះ ត្រូវប្រឈមនឹងជម្លោះរវាងសង្រ្គាម និងសន្តិភាព និងការប៉ុនប៉ងទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ មានន័យថា សង្រ្កាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM