សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ​បរិស្ថាន​ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត

2023/12/21 08:53:02 am        242
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តី​ការ​ក្រសួង​បរិស្ថាន។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បាន​កំណត់​គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេស ការប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។ កិច្ច​ការ​ដ៏​មាន​សារៈ​សំខាន់​នេះ ​គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ "ការធានាចីរភាពបរិស្ថាន និង​ការ​រៀបចំ​ខ្លួន​ឆ្លើយ​តប​ទៅ​នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង" ដែល​មាន​គោល​ដៅ​យុទ្ធ​សាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការ​ពង្រឹង​ការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និង​ការ​ចូលរួ​ម​ចំណែក ​ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ឯកឧត្តម កែវ រ៉េមី៖ មន្រ្តីពន្ធនាគារខេត្តកណ្តាល បានបំពេញតួនាទីភារកិច្ចធ្វើឱ្យជនជាប់ឃុំទទួលបានការយកចិត្តទុកដាក់

2023/12/20 02:09:34 pm        218
កណ្ដាល៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា មន្រ្តីពន្ធនាគារខេត្តកណ្តាល បានបំពេញតួនាទីភារកិច្ចធ្វើឱ្យជនជាប់ឃុំទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា។ ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុក្ខជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន ផងដែរ។នាឱកាសនោះឯកឧត្តម កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារ​ខេត្តកណ្តាល ដែលបានបំពេញតួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាព​នៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការ​កំណត់​នៃច្បាប់ស្តីពីពន្ធនាគារ។ ទន្ទឹមនេះឯកឧត្ដម កែវ រ៉េមី ​ក៏បាន​ផ្តាំផ្ញើ​ដល់ថ្នាក់ដឹកនាំ និង​មន្ត្រីពន្ធនាគារ​ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងការប្រើអំពើហិង្សា ​និងការធ្វើទារុណកម្ម ជាពិសេស​សូម​ប្រកាន់ខ្ជាប់​និង​គោរព​តាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ តាមនាមឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី ពន្ធនាគារ​ទាំងអស់ ដែលតែងតែផ្តល់ការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជានាពេល កន្លងមក ក្នុងការលើកកម្ពស់ ​ការការពារសិទ្ធិ​ និងសេរីភាពរបស់ជនជាប់ឃុំ។ ក្នុងនោះផងដែរ ​គណៈកម្មាធិការ​ សិទ្ធិមនុស្សកម្ពុជា ​ក៏បាននាំយកនូវ​អំណោយ​ជាឱសថ និង​អង្ករចំនួន២តោន​សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ។គួរបញ្ជាក់ថា ​លោក ខៀវ សំផន ​បច្ចុប្បន្នស្ថិតនៅក្នុងវ័យចំណាស់ គឺជាអតីតប្រមុខរដ្ឋនៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ​និងជាអតីតមេដឹកនាំខ្មែរក្រហមតែមួយគត់ដែលនៅមានជីវិតនៃសំណុំរឿង ០០២/០២ របស់ ​សាលាក្តីខ្មែរក្រហម ​ហើយកំពុងតែអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារខេត្តកណ្តាល។ លោក ខៀវ សំផន ត្រូវបានដាក់ឃុំនៅអគារ និងបន្ទប់ឃុំឃាំងដាច់ដោយឡែក​ពីជនជាប់​ឃុំផ្សេងទៀត និងទទួលបានការមើលថែដោយយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ៕ 

លោក ពូទីន បង្កើនសម្ពាធយោធាលើអ៊ុយក្រែន ខណៈដែលរំពឹងថា ការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុងគីវ នឹងថយចុះ

2023/12/20 01:44:35 pm        179
បន្ទាប់ពីការវាយបករបស់អ៊ុយក្រែនពីរដូវក្តៅ រុស្ស៊ី កំពុងកសាងធនធានរបស់ខ្លួនសម្រាប់ដំណាក់កាលថ្មីនៃសង្រ្គាមនៅរដូវរងា ដែលអាចពាក់ព័ន្ធនឹងការព្យាយាមពង្រីកការរុលទៅមុខរបស់ខ្លួន នៅភាគខាងកើត និងដោះស្រាយផលប៉ះពាល់ដ៏ធំចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាសង្ឃឹមថា សម្ពាធយោធាឥតឈប់ឈរ រួមជាមួយនឹងការផ្លាស់ប្តូរកម្លាំងជំរុញផ្នែកនយោបាយលោកខាងលិច និងការផ្តោតជាសកលលើសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់ នឹងផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមជិតពីរឆ្នាំ និងបង្ខំទីក្រុងគីវធ្វើតាមការទាមទាររបស់ទីក្រុងមូស្គូ។លោក Tatiana Stanovaya អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Carnegie Russia Eurasiaបាននិយាយនៅក្នុងការវិភាគនាពេលថ្មីៗនេះថា៖«តាមដែលថ្នាក់ដឹកនាំរុស្ស៊ី មានការព្រួយបារម្ភ ការប្រឈមមុខជាមួយលោកខាងលិច បានឈានដល់ចំណុចរបត់មួយគឺ ការវាយលុកបករបស់អ៊ុយក្រែន បានបរាជ័យ ប្រទេសរុស្ស៊ី មានទំនុកចិត្តជាងពេលណាៗទាំងអស់ ហើយការបែកបាកសាមគ្គីភាពលោកខាងលិចកំពុងរីកកាន់តែធំឡើង»។ ។កញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន បានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ខណៈដែលគណបក្ស សាធារណរដ្ឋ ទាមទារឲ្យភ្ជាប់ប្រាក់បន្ថែមទៀតទៅនឹងការផ្លាស់ប្តូរសន្តិសុខព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលជំទាស់ដោយគណបក្សប្រជាធិបតេយ្យ។ សហភាពអឺរ៉ុបកាលពីសប្តាហ៍មុន បានបរាជ័យក្នុងការយល់ព្រមលើកញ្ចប់ថវិកាចំនួន ៥៤ ពាន់លានដុល្លារ នៅក្នុងជំនួយហិរញ្ញវត្ថុ ដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំងនេះ។

របាយការណ៍ស្ថានភាពអ៊ីស្រាអែល-ហ្គាហ្សា៖ ក្រុមមេដឹកនាំយោធាអាមេរិក ជំរុញឲ្យមានកាត់បន្ថយយុទ្ធនាការ

2023/12/20 01:40:17 pm        127
សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន តាន់យ៉ាហ៊ូ (Benjamin Netanyahu) និងក្រុមមន្ត្រីជាន់ខ្ពស់ ក្នុងប្រទេស អ៊ីស្រាអែល រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងលោកឧត្តមសេនីយ៍កងទ័ពអាកាស CQ Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរទៅប្រតិបត្តិការប្រយុទ្ធ ដែលមិនសូវខ្លាំងដូចពីមុន។ ការបោះពុម្ភផ្សាយរបស់សារព័ត៌មាននេះ បានឲ្យដឹងថា លោក Austin និង លោក Brown បានជំរុញអ៊ីស្រាអែលឲ្យផ្លាស់ប្តូរទៅរកការវាយឆ្មក់គោលដៅបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដើម្បីកំណត់ចំនួនជនស៊ីវិល ដែលបាត់បង់ជីវិត អនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ទៅដល់ប្រជាជនក្នុងដែនដីនេះ និងទទួលបានការគាំទ្រពីអន្តរជាតិបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។សារព័ត៌មាន Journal បានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូតធំជាងមុនរបស់ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលមជ្ឈិមបូព៌ាមួយចំនួនសម្រាប់អ៊ីស្រាអែល ដើម្បីចាប់ផ្តើមបញ្ចប់ដំណាក់កាលដ៏ខ្លាំងក្លាបំផុតនៃប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា។ដូចដែលយើងបានរាយការណ៍ពីមុនមកហើយ ក្រុមមន្ត្រីអាមេរិក បានប្រាប់អ៊ីស្រាអែលដោយផ្ទាល់ថា ពួកគេចង់ឃើញទំហំនៃការប្រយុទ្ធគ្នា ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មិនមែនរាប់ខែនោះទេ ជុំវិញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនខូចខាតផ្នែកមនុស្សធម៌។

សម្ដេចធិបតី៖ ការរីកចម្រើនវិស័យធនាគារជួយគាំទ្រដល់ដំណើរការគោលនយោបាយ​រដ្ឋាភិបាលឌីជីថល

2023/12/20 01:18:18 pm        218
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីក​ចម្រើន​នៅ​ក្នុង​វិស័យ​ធនាគាររបស់កម្ពុជា គឺបានចូលរួ​ម​ចំណែក​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​នៃ​ការ​អនុវ​ត្ត​គោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ខណៈ​រយៈពេល​កន្ល​ង​មកនេះ ធនាគារវីងបានចូលរួមសំខាន់ក្នុងការបើកប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និង​ងាយ​រងគ្រោះ ជាពិសេសនាអំឡុងពេលវិបត្តិកូវីដ-១៩។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយ​បាន​ថ្លែង​អបអរ​សាទរ​ដល់ធនាគារវីង និងបណ្ដាធនាគារផ្សេងៗនៅកម្ពុជា ដែលមាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ និងការ​សេវា​រហ័ស​តាម​ប្រព័ន្ធ​ឌីជីថល​សល់​ប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលមានតម្រូវការ។ សម្ដេចធិបតីបានថ្លែងថា ធនាគារវីង ក៏ដូចជាបណ្ដា​ធនាគារ​ផ្សេង​ទៀត​បាន​ចូល​រួម​ចំណែក​ជា​ច្រើន​ជួយ​ដល់​រាជរ​ដ្ឋាភិបាល​ដោយ​បាន​ដើរ​តួនាទី​ជួយ​ជំរុញ​នៅ​ក្នុង​ប្រតិបត្តិការ​យ៉ាង​ច្រើន​ទៅ​ដ​ល់​អាជីវករ ពាណិជ្ជករ និយោជិត និងប្រជាជន​នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ទាក់​ទិន​នឹង​សុវត្ថិភាព នៃការទុកដាក់ប្រាក់ និងផ្ទេរប្រាក់ ប្រើប្រៀបធៀន​ទៅនឹង​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ផ្សេង​ទៀត។ ប្រតិបត្តិការរបស់ធនាគារទាំងនោះ ក៏បានជួយ​សម្រួល​ច្រើន​ដល់​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា និងប្រាក់លើការទូទាត់ថ្លៃទឹកភ្លើង បង់កាប្រាក់កម្ចី និងការទូទាត់​ផ្សេងៗ​ទៀត​។ ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែល​បាន​សហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការ​ជួយ​អនុវ​ត្ត​​គោល​នយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយ​សម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបា។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និង​ជួយ​ជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ ធនាគារជាតិកម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធជាច្រើនលើការទូទាត់ប្រាក់ដោយប្រើ QR Code

2023/12/20 01:04:55 pm        147
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិ​កម្ពុជា បានធ្វើទំនើបកម្មជាច្រើនលើប្រព័ន្ធការទូទាត់ប្រាក់ដោយប្រើ QR Code ហើយ​ថ្មី​ៗនេះ​ធនាគារ​ជាតិ​ក៏​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយបណ្ដាប្រទេសជាច្រើន លើការរៀប​ចំ​ប្រព័ន្ធ​ទំនាក់​ទំនង ដើម្បីជួយដល់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ផ្សេងៗទៀតផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមឌីជីថល រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ​បញ្ចកោណ​ដំណាក់​កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅ​សម្រេច​ចក្ខុ​វិស័យ​ ឆ្នាំ២០៣០ ឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ការរី​ក​ចម្រើន​វិទ្យា​សាស្រ្ដ និងបច្ចេកវិទ្យាសាកល ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និង​ជា​ចលករ​សំខាន់គ្របដណ្ដប់នៅលើគ្រប់ទិដ្ឋភាព សង្គម សេដ្ឋកិច្ច រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ធនាគារ​ផង​ដែរ​។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា ហើយ​ក៏​ជា​អាជ្ញាធរ​រូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ បេសក​កម្ម​ចម្បង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្រប​ខ័ណ្ឌ​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានដាក់ឱ្យអនុវត្តនូវគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយ​ឈរ​​នៅ​លើ​មូល​ដ្ឋាន​នៃ​ការ​លើក​កម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ការរក្សានូវស្ថិភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បី​ចាប់​យកអត្ថប្រយោជន៍ជាអតិបរិមា និងបរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា​៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ធនាគារនានាឱ្យយកចិត្តទុកដាក់​ពង្រឹងប្រព័ន្ធ​សុវត្ថិភាព

2023/12/20 12:54:22 pm        201
ស្របពេលវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា កំពុងមានការវិវត្តន៍ រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ជា​ពិសេស​ការ​វិវត្តន៍ទៅក្នុងវិស័យឌីជីលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ក្រើន​រំលឹក​ដល់​បណ្ដា​ធនាគារនានា ត្រូវយកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយពីក្រុមចោរបណ្ដាញអ៊ីនធឺណិត។ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ ដល់​ធនាគារ​ទាំង​អស់​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ទូលំទូលាយ​ដើម្បី​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុនៅកម្ពុជា។ នៅក្នុងឱកាសនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា សមិទ្ធផល​មួយ​ដ៏​មាន​សារៈ​សំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» ដែលចូល​រួម​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ សម្ដេចធិបតីបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយទាំងនេះ​នឹង​មាន​សារៈ​សំខាន់​សម្រាប់​វិស័យ​ធនាគារ នៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស  បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិន​ត្រឹម​តែ​រួម​ចំណែក​លើក​កម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួម​ចំណែក​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព៕

មេដឹកនាំព្រឹទ្ធសភាអាមេរិកនិយាយថា គ្មានជំនួយសម្រាប់អ៊ុយក្រែននោះទេ នៅមុនដំណាច់ឆ្នាំ

2023/12/20 12:02:47 pm        167
មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចអនុម័តជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែននៅមុនដំណាច់ឆ្នាំនេះបានទេ ខណៈភាគីទាំងពីរនៅតែបន្តស្វែងរកការសម្របសម្រួល។លោក Chuck Schumer គណបក្សប្រជាធិបតេយ្យ និងលោក Mitch McConnell គណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ខណៈក្រុមអ្នកចរចា ធ្វើការលើបញ្ហាដែលនៅសេសសល់ វាគឺជាក្តីសង្ឃឹមរបស់យើង ដែលថាកិច្ចខិតខំប្រឹងប្រែងនឹងអនុញ្ញាតឱ្យព្រឹទ្ធសភា មានចំណាត់ការយ៉ាងឆាប់រហ័ស នៅដើមឆ្នាំថ្មី។ «នៅក្នុងពេលវេលាដែលនៅសល់ក្នុងឆ្នាំនេះ ព្រឹទ្ធសភា និងក្រុមអ្នកចរចាផ្នែករដ្ឋបាល នឹងបន្តធ្វើការដោយស្មោះត្រង់ឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួន»។បញ្ហាប្រឈមជាច្រើននៅតែមាន ប៉ុន្តែយើងប្តេជ្ញាដោះស្រាយតម្រូវការនៅព្រំដែនភាគខាងត្បូង និងជួយសម្ព័ន្ធមិត្ត និងដៃគូ ចំពោះការប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ព្រឹទ្ធសភា នឹងមិនអនុញ្ញាតប្រទេសទាំងនេះ មានបញ្ហាប្រឈមសន្តិសុខជាតិ ដោយគ្មានដំណោះស្រាយនោះទេ។សេចក្តីប្រកាសពីវិមាន Capitol Hill បានកត់សម្គាល់ពីការលំបាកមួយផ្សេងទៀតសម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលរដ្ឋាភិបាលរបស់លោក បានព្រមានអំពី «តម្រូវការច្រើនបំផុត សម្រាប់សព្វាវុធនៅមុនរដូវរងា»។លោក Zelenskyy នៅតែមានសង្ឃឹមដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក «នឹងមិនក្បត់សន្យានោះទេ» ចំពោះប្រទេសដែលត្រូវបានហ៊ុមព័ទ្ធរបស់លោក។ យោធារបស់អ៊ុយក្រែន បានបរាជ័យក្នុងការបង្កើនការវាយបកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយសម្ពាធរបស់រុស្ស៊ីលើសមរភូមិនៅតែរឹងមាំ។

ក្រុមសិទ្ធិជនស៊ីវិល ដាក់បណ្តឹងជំទាស់ទៅនឹងច្បាប់ អន្តោប្រវេសន៍ថ្មីរបស់រដ្ឋតិចសាស់

2023/12/20 11:50:09 am        151
ក្រុមសិទ្ធិជនស៊ីវិល បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃអង្គារ ដោយជំទាស់ទៅនឹងច្បាប់ថ្មីដែលគាំទ្រដោយគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋតិចសាស់ ដែលនឹងផ្តល់ឱ្យមន្ត្រីរដ្ឋនូវអំណាចដ៏ទូលំទូលាយក្នុងការចាប់ខ្លួន កាត់ទោស និងនិរទេសអ្នកដែលឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ។ កាលពីថ្ងៃច័ន្ទ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចុះហត្ថលេខាលើច្បាប់ផ្តល់អំណាចដល់ការអនុវត្តច្បាប់របស់រដ្ឋ និងក្នុងតំបន់ ដែលត្រូវបានផ្ទេរអំណាចជាយូរមកហើយទៅឱ្យរដ្ឋាភិបាលសហព័ន្ធ។ ច្បាប់នេះ ត្រូវបានគេស្គាល់ថា SB4 នឹងចូលជាធរមាននៅខែមីនា ហើយបង្កើតច្បាប់ព្រហ្មទណ្ឌរដ្ឋថ្មីមួយ សម្រាប់ការចូលមកដោយខុសច្បាប់ ឬចូលរដ្ឋតិចសាស់ជាថ្មី ដោយមានទោសឲ្យជាប់ពន្ធនាគារចាប់ពី ១៨០ ថ្ងៃ រហូតដល់២០ ឆ្នាំ។ ចៅក្រមរដ្ឋតិចសាស់ នឹងត្រូវតម្រូវឱ្យចេញសេចក្តីបង្គាប់ឱ្យជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ដោយមានការកាត់ទោសរហូតដល់២០ឆ្នាំ សម្រាប់អ្នកដែលមិនព្រមធ្វើតាម។ពាក្យបណ្តឹងនេះអះអាងថា សេចក្តីស្នើច្បាប់របស់រដ្ឋតិចសាស់ បំពានដោយខុសច្បាប់លើសិទ្ធិអំណាចរបស់រដ្ឋាភិបាលសហព័ន្ធ ក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រទេស។ ក្រុម ដែលដឹកនាំដោយសហភាពសេរីភាពស៊ីវិលអាមេរិក បាននិយាយថា ច្បាប់នេះ ហាមឃាត់ជនអន្តោប្រវេសន៍ដោយខុសច្បាប់មិនឲ្យដាក់ពាក្យទៅកាន់រដ្ឋាភិបាលអាមេរិកសម្រាប់ការសុំសិទ្ធិជ្រកកោន ឬការការពារមនុស្សធម៌ផ្សេងទៀត។ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃអង្គារ បានចាត់ទុកច្បាប់នេះថា «អមនុស្សធម៌»។ លោកនិយាយថា ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បានធ្វើការរួចហើយដើម្បីជំទាស់ទៅនឹងច្បាប់នេះ និងបានចោទប្រកាន់លោក Abbott ថាបានធ្វើទង្វើបែបនេះដើម្បីផលប្រយោជន៍នយោបាយ។

សមាជិកសភាបារាំង ផ្តល់ការអនុម័តចុងក្រោយចំពោះសេចក្តីស្នើច្បាប់អន្តោប្រវេសន៍កាន់តែតឹងរ៉ឹង

2023/12/20 11:44:41 am        122
សមាជិកសភាប្រទេសបារាំង បានអនុម័តសេចក្តីស្នើច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់ កាលពីថ្ងៃអង្គារ ដោយសភាទាំងពីរបានផ្តល់ការអនុម័តចុងក្រោយរបស់ពួកគេ ចំពោះបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ដែលនឹងកាត់បន្ថយការចំណាយផ្នែកសុខុមាលភាពសម្រាប់ជនបរទេសជាពិសេស។ច្បាប់កាន់តែតឹងរ៉ឹង បង្ហាញពីការផ្លាស់ប្តូរទៅខាងស្ដាំនិយម ក្នុងនយោបាយភាគច្រើននៅអឺរ៉ុប ដែលបានបង្កឱ្យមានភាពមិនសប្បាយចិត្តក្នុងចំណោមសមាជិកសភាឆ្វេងនិយមរបស់ប្រធានាធិបតី លោក Emmanuel Macron ដោយប្រព័ន្ធផ្សព្វផ្សាយបារាំង បានសន្និដ្ឋានថារដ្ឋមន្ត្រីជាច្រើនគំរាមលាលែងពីតំណែង។ រដ្ឋាភិបាលបារាំង បាននិយាយពីដំបូងថា នេះនឹងក្លាយជាច្បាប់បញ្ចុះបញ្ចូលនិងបង្ខំ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនអន្តោប្រវេសន៍ធ្វើការក្នុងវិស័យជាច្រើនកំពុងខ្វះការងារដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ ប៉ុន្តែក៏នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ផងដែរ។ទោះជាយ៉ាងណា ដើម្បីទទួលបានការគាំទ្រនូវសិទ្ធិ រដ្ឋាភិបាលបានព្រមព្រៀងកាត់បន្ថយវិធានការអនុញ្ញាតឱ្យស្នាក់នៅ ខណៈមានការការពន្យារពេលការទទួលបានអត្ថប្រយោជន៍សុខុមាលភាពរបស់ជនអន្តោប្រវេសន៍ រួមទាំងអត្ថប្រយោជន៍សម្រាប់កុមារ និងប្រាក់ឧបត្ថម្ភលំនៅឋាន ជាច្រើនឆ្នាំ។បារាំង មានមោទនភាពជាយូរណាស់មកហើយ ក្នុងការផ្តល់ប្រព័ន្ធសុខុមាលភាពដ៏សប្បុរសបំផុតមួយនៅលើពិភពលោក ដោយផ្តល់ការបង់ប្រាក់ដល់ជនបរទេស ថែមទាំងជួយពួកគេបង់ថ្លៃឈ្នួល ឬមើលថែទាំកូនៗរបស់ពួកគេ។សេចក្តីស្នើច្បាប់ដែលបានអនុម័ត នឹងពន្យារការទទួលបានសិទ្ធចំពោះអត្ថប្រយោជន៍ស្នាក់នៅ សម្រាប់ជនអន្តោរប្រវេសន៍ដែលគ្មានការងារធ្វើនៅសហភាពអឺរ៉ុប ក្នុងរយៈពេលប្រាំឆ្នាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់ស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងរបស់បារាំង និងអ៊ីតាលី ក្នុងការបង្កើតសម្ព័ន្ធភាព ដើម្បីបន្តវេនពី UNIFIL
06/26/2026 06:06 PM
អង្គការសមុទ្រអន្តរជាតិផ្អាកការជម្លៀសនាវិកចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកទំនិញ
06/26/2026 06:06 PM
ក្រុមធម្មយាត្រានិកាយស៊ីអ៊ីតប្រារព្ធថ្ងៃ Ashura នៅទីក្រុង Karbala របស់ប្រទេសអ៊ីរ៉ាក់
06/26/2026 06:06 PM
រុស្ស៊ីនឹងពង្រីកការនាំចេញបច្ចេកវិទ្យាថាមពលទៅកាន់ប្រទេស BRICS
06/26/2026 06:06 PM
ក្រុមជំនួយពិភពលោកចូលរួមប្រតិបត្តិការសង្រ្គោះនៅវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ២៣៥នាក់
06/26/2026 06:06 PM
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
06/26/2026 06:06 PM
មេដឹកនាំអាមេរិកឡាទីន រួបរួមគ្នាគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏មហន្តរាយ
06/26/2026 06:06 PM
អូស្ត្រាលី ពិចារណាលើការអនុវត្តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់កាន់តែតឹងរ៉ឹង
06/26/2026 06:06 PM
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
06/26/2026 06:06 PM
អង្គការលើកលែងទោសអន្តរជាតិ ជំរុញឱ្យសហគមន៍អន្តរជាតិប្រមូលជំនួយបន្ទាន់សម្រាប់វ៉េណេស៊ុយអេឡា
06/26/2026 06:06 PM