សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

ការពិភាក្សាចំណាប់ថ្នូររវាងកាតា និងអ៊ីស្រាអែល មានសញ្ញាវិជ្ជមាន ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់សម្រេចឡើយ

2023/12/20 11:23:59 am        151
កិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីកាតា និងប្រធានទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ស្តីពីជំហានដើម្បីដោះលែងចំណាប់ថ្នូរបន្ថែមទៀតដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស មានភាពវិជ្ជមាន ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះទេ នេះបើតាមប្រភពមួយបានរាយការណ៍សង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងការទូតនេះ។ភាគីពិភាក្សាទាំងបីបានជួបប្រជុំគ្នានៅរដ្ឋធានី វ៉ាសូវី របស់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល និង «ការផ្អាកប្រយុទ្ធមនុស្សធម៌» នៅក្នុងសង្គ្រាមនៅហ្កាហ្សា។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបាន «បញ្ជូនប្រមុខទីភ្នាក់ងារចារកម្ម ម៉ូសាដ ទៅកាន់អឺរ៉ុបចំនួនពីរដង ដើម្បីលើកកម្ពស់ដំណើរការសម្រាប់ការដោះលែងចំណាប់ថ្នូររបស់យើង» ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលត្រូវបានពិភាក្សានោះទេ។ប្រទេសកាតា បាននិយាយថាខ្លួនកំពុងប្រឹងប្រែងដើម្បីជួសជុលកិច្ចព្រមព្រៀងបទឈប់បាញ់មនុស្សធម៌ដែលបានដួលរលំបន្ទាប់ពីរយៈពេលមួយសប្តាហ៍កាលពីថ្ងៃទី០១ ខែធ្នូ និងជំរុញឱ្យមានការបញ្ចប់យ៉ាងទូលំទូលាយចំពោះសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានរយៈពេលជាងពីរខែ និងដែលបានបង្កគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា មួយនេះ៕

កងកម្លាំងការពារអ៊ីស្រាអែល ច្រានចោលការចោទប្រកាន់ថា ខ្លួនបានសម្លាប់ស្ត្រីពីរនាក់ នៅព្រះវិហារនៃតំបន់ហ្កាហ្សា

2023/12/20 11:17:39 am        197
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងរុញច្រានប្រឆាំងនឹងរបាយការណ៍ទាក់ទងនឹងស្ត្រីគ្រិស្តសាសនិកពីរនាក់ ដែលត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅក្នុងតំបន់ដែលមានវិហារកាតូលិកតែមួយគត់របស់តំបន់ហ្កាហ្សា កាលពីចុងសប្តាហ៍មុន។សម្តេចសង្ឃនៃទីក្រុងហ្ស៊េរុយសាឡឹម បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសៅរ៍ថា អ្នកបាញ់ស៊ីបរបស់កងកម្លាំងការពារអ៊ីស្រាអែល បានសម្លាប់ស្ត្រីគ្រិស្តសាសនិកពីរនាក់ នៅខាងក្នុងវិហារគ្រួសារបរិសុទ្ធ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលគ្រួសារគ្រិស្តសាសនិកភាគច្រើន បានភៀសខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស។សម្តេចសង្ឃនៃក្រុងយេរូសាឡឹមមានព្រះនាម ពៀបាតទីស្តា ភីសហ្សាបាឡា (Pierbattista Pizzaballa) បានសរសេរ នៅក្នុងរបាយការណ៍មួយ ក្រោយមកត្រូវបានបោះពុម្ពឡើងវិញដោយគេហទំព័រ Holy See ថា ស្ត្រីម្នាក់ឈ្មោះ Nahida Khalil Anton និងកូនស្រីរបស់គាត់ឈ្មោះ Samar Kamal Anton ត្រូវបាន «បាញ់សម្លាប់ នៅពេលពួកគេ ដើរទៅកាន់ព្រះវិហារ Sisters' Convent។សម្តេចសង្ឃ ភីសហ្សាបាឡា ដែលជាព្រះសង្ឃកាតូលិក បានមានព្រះបន្ទូលថា៖ «ម្នាក់ត្រូវបានសម្លាប់ ខណៈដែលនាង បានព្យាយាមនាំម្នាក់ទៀត ទៅរកកន្លែងសុវត្ថិភាព។ មនុស្ស៧នាក់ទៀត ត្រូវបានគេបាញ់ និងរងរបួស ខណៈពួកគេ ព្យាយាមការពារអ្នកផ្សេងទៀត នៅក្នុងបរិវេណព្រះវិហារនោះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2023/12/20 11:07:54 am        214
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារវីងថៅវើ ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកប ដោយនិរន្តរភាព ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់​ចិញ្ចឹម​រាង្គកាយមនុស្ស នោះដែរ ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់​របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃ ការ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយ តប ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និង ធនាគារ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។ ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារ នៅ កម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកប ដោយចីរភាព ។ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និង កម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង ។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការ ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។ លើសពីនេះ, ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ៕

ការបាញ់មីស៊ីលដោយមិនប្រុងប្រយ័ត្នរបស់កូរ៉េខាងជើង ត្រូវការការឆ្លើយតបជាសាកលដ៏ម៉ឺងម៉ាត់

2023/12/20 10:23:37 am        157
បណ្ដាប្រទេសមហាអំណាចពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី១៩ ខែធ្នូថា សហគមន៍អន្តរជាតិត្រូវការការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងឯកភាពគ្នា ចំពោះការផលិតអាវុធនុយក្លេអ៊ែរ និងការបាញ់មីស៊ីល ដោយខ្វះការប្រុងប្រយ័ត្ន របស់កូរ៉េខាងជើង។ ក្រុមរដ្ឋមន្ត្រីការបរទេស G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបាញ់មីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងព្យុងយ៉ាងថា សកម្មភាពដែលគ្មានការប្រុងប្រយ័ត្នម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ត្រូវតែឆ្លើយតបយ៉ាងរហ័ស រួបរួម និងម៉ឺងម៉ាត់ ជាពិសេសពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបទំនើបនិងមានសមត្ថភាពខ្លាំបំផុត ដែលអាចបាញ់ទៅដល់សហរដ្ឋអាមេរិក។ កូរ៉េខាងជើង បាននិយាយថា មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន (Kim Jong Un) បានត្រួតពិនិត្យការបាញ់នេះ ដោយផ្ទាល់ ហើយបានព្រមានទីក្រុងវ៉ាស៊ីនតោន ដែលបានពង្រឹងទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ប្រឆាំងនឹងការធ្វើការសម្រេចចិត្តខុស។ នៅក្នុងទង្វើចុងក្រោយបំផុត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី រវាងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើឱ្យសកម្មនៃប្រព័ន្ធមួយដើម្បីចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងស្តីពីការបាញ់អាវុធរបស់កូរ៉េខាងជើងដែលត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមមេដឹកនាំប្រទេសទាំងបីកាលពីខែសីហា៕

លោក Zelenskiy ជឿជាក់ថាសហរដ្ឋអាមេរិក នឹងមិនក្បត់អ៊ុយក្រែន ជុំវិញជំនួយហិរញ្ញវត្ថុនោះទេ

2023/12/20 10:18:25 am        135
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (១៩ ធ្នូ) ថាលោកមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិន «ក្បត់» ប្រទេសអ៊ុយក្រែន ដោយការពន្យារពេលមូលនិធិដ៏សំខាន់ក្នុងសម័យសង្គ្រាម ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជំនួយសម្រាប់អ៊ុយក្រែន ត្រូវបានពន្យារដោយគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក ហើយសេតវិមានបានព្រមានថាជំនួយនឹងអស់នៅចុងឆ្នាំ ប្រសិនបើមិនបន្ត។លោក Zelenskiy បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងគីវ ថា «យើងកំពុងធ្វើការយ៉ាងមមាញឹកលើបញ្ហានេះ ហើយខ្ញុំប្រាកដថាសហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ ហើយអ្វីដែលយើងបានព្រមព្រៀងគ្នានៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានសម្រេចទាំងស្រុង»។ លោកបានបន្ថែមថា ជំនួយផ្នែកហិរញ្ញវត្ថុគឺជាគន្លឹះសំខាន់ក្នុងការការពារអ៊ុយក្រែន ពីការវាយប្រហាររបស់ទីក្រុងមូស្គូ ដែលជិតឈានដល់រយៈពេលពីរឆ្នាំ ហើយមិនមានសញ្ញាណាមួយនៃការធូរស្រាលនោះទេ។អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានថវិកាចំនួន ៤៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ដែលភាគច្រើនរួមជាមួយជំនួយបរទេស ព្រមទាំងថវិកា ១៨,៥ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប និងជាង ៨ពាន់លានដុល្លារពីកញ្ចប់ថវិការបស់សហរដ្ឋអាមេរិក ដែលមានជំនួយយោធាដ៏សំខាន់ផងដែរ៕

លោក Trump ត្រូវបានរារាំងមិនឲ្យមានឈ្មោះក្នុងសន្លឹកឆ្នោតនៅរដ្ឋ Colorado សហរដ្ឋអាមេរិក

2023/12/20 10:09:44 am        134
តុលាការកំពូលនៃរដ្ឋ ខូឡូរ៉ាដូ (Colorado) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានដកសិទ្ធិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) មិនឲ្យមានឈ្មោះក្នុងសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីរបស់រដ្ឋនេះនៅឆ្នាំក្រោយ ជុំវិញតួនាទីរបស់លោកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងការវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ដោយអ្នកគាំទ្ររបស់ខ្លួន។សេចក្តីសម្រេចនេះ ធ្វើឱ្យលោក ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថាមិនមានសិទ្ធិសម្រាប់គ្រប់គ្រងសេតវិមាន ក្រោមបទប្បញ្ញត្តិដ៏កម្រប្រើនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលរារាំងមន្ត្រីដែលបានចូលរួមក្នុង «ការបះបោរ ឬការប្រឆាំង» មិនឲ្យកាន់តំណែង។តុលាការបានសម្រេចថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រារាំងបេក្ខជនប្រធានាធិបតីនាំមុខគេសម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤ រូបនេះ ពីការមានឈ្មោះនៅលើសន្លឹកឆ្នោតដោយសារតែតួនាទីរបស់លោកក្នុងការជំរុញឱ្យមានអំពើហិង្សាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។បណ្ដឹងនេះត្រូវបានបញ្ជូនដោយក្រុមអ្នកបោះឆ្នោតរដ្ឋ ខូឡូរ៉ាដូ ជំរុញដោយក្រុមពលរដ្ឋសម្រាប់ទំនួលខុសត្រូវ និងសីលធម៌នៅទីក្រុងវ៉ាស៊ីនតោន ដែលបានប្រកែកថា លោក ត្រាំ គួរតែត្រូវបានដកសិទ្ធិពីការបោះឈ្នោតជុំវិញការញុះញង់អ្នកគាំទ្ររបស់ខ្លួនឱ្យវាយប្រហារវិមានកាពីតូល ក្នុងការប៉ុនប៉ងដែលបរាជ័យរបស់ខ្លួន ដើម្បីរារាំងការផ្ទេរអំណាចប្រធានាធិបតីទៅលោក ចូ បៃដិន ក្រោយការបោះឆ្នោតឆ្នាំ២០២០៕

ឯកឧត្តម គីម រិទ្ធី ណែនាំឱ្យពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត

2023/12/20 10:04:12 am        130
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ម្សិលមិញនេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុកត្រូវពង្រឹងអនុវត្តន៍តួនាទីភារកិច្ចជំនាញ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ។កិច្ចប្រជុំនាពេលនេះ បានលើកឡើងអំពីរបាយការណ៍ បញ្ហាប្រឈម ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆ្នាំ២០២៣ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ការជួញដូរមនុស្ស និង បទល្មើសផ្សេងៗ។ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានណែនាំឲ្យមានមន្រ្តីប្រចាំការទទួលខុសត្រូវ ដើម្បីដោះស្រាយការស្នើសុំសេវាផ្សេងៗ ពីប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពង្រឹងយន្តការតាមដាន ត្រួតពិនិត្យបញ្ហាដឹកនាំការអនុវត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងស្រាវជ្រាវបង្ក្រាបបទល្មើស ឲ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាព និងសមត្ថភាពរបស់ មន្ត្រីនគរបាលយុត្តិធម៌ និងប៉ុសិ៍តនគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹង និងពង្រីកប្រជាការពារ ​បន្ថែមឲ្យសមស្របតាមតម្រូវការ និងភូមិសាស្រ្តជាក់ស្តែង​របស់មូលដ្ឋាន បង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និង​បង្កើនការផ្លាស់ប្តូរព័ត៌មានជា​ មួយដៃគូជាតិ និងអន្តរជាតិ ដើម្បីស្រាវជ្រាវទប់ស្កាត់បទល្មើសផ្សេងដែលកើតមានឡើង។ឯកឧត្តម គីម រិទ្ធី បានកោតសរសើរដល់ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបាន​ខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផល ល្អប្រសើរ និងបានទប់ស្កាត់​បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទ ល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្ត ​ជាពិសេសនៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក និង បន្ដខិតខំប្រឹងប្រែង​បំពេញការងារ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាព​សុខុដុមរម្យ​ជូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន៕ 

កោះតៃវ៉ាន់ ផ្តល់ជំនួយដល់ប្រទេសចិនបន្ទាប់ពីរញ្ជួយដីដ៏មហន្តរាយ ដោយទុកភាពតានតឹងមួយឡែក

2023/12/20 09:41:51 am        122
មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានសម្តែងការរំលែកទុក្ខដល់ប្រទេសចិនកាលពីថ្ងៃអង្គារ (១៩ ធ្នូ) និងបានប្រកាសផ្តល់ជំនួយពីរដ្ឋាភិបាលលោកស្រី បន្ទាប់ពីគ្រោះរញ្ជួយដីបានសម្លាប់មនុស្សជាង ១២០នាក់ នៅចុងភាគខាងជើងនៃតំបន់ខ្ពង់រាប ឈីងហៃ-ទីបេ។ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន បានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសចិន ព្យាយាមអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនជាមួយនឹងការដាក់សម្ពាធនយោបាយ និងយោធា។ដោយទុកចោលភាពតានតឹងនៅមួយឡែក លោកស្រី សៃ បានននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា «យើងសូមចូលរួមរំលែកទុក្ខដោយស្មោះអស់ពីចិត្ត» ចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានប្រមូលផ្តុំក្រុមស្វែងរក និងជួយសង្គ្រោះមនុស្សចំនួន ១៦០នាក់ សត្វសុខនចំនួន ៤ក្បាល និងការផ្គត់ផ្គង់ចំនួន ១៣តោន ដែលត្រៀមរួចជាស្រេចដើម្បីទៅកាន់ប្រទេសចិន ប្រសិនបើមានការស្នើសុំ។ ប្រទេសចិនមិនបាននិយាយថាតើខ្លួននឹងអនុញ្ញាតឲ្យក្រុមសង្គ្រោះនៅបរទេសណាមួយចូលរួមប្រតិបត្តិការនោះទេ។លោកស្រី សៃ បានចូលរួមរំលែកទុក្ខដល់ប្រទេសចិនចំពោះគ្រោះមហន្តរាយនានា រួមទាំងឆ្នាំមុនបន្ទាប់ពីការរញ្ជួយដីក្នុងខេត្ត ស៊ីឈួន (Sichuan) ផងដែរ។ កោះតៃវ៉ាន់ ដែលជារឿយៗក៏ទទួលរងគ្រោះពីការរញ្ជួយដីដល់ខ្លួនផងដែរនោះ បានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០០៨ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារខេត្តស៊ីឈួន ដែលបានសម្លាប់មនុស្សជិត ៧០.០០០នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយក្នុងប្រទេសចិន៕

លោក ពូទីន និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីអ៊ុយក្រែន

2023/12/20 09:38:24 am        131
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (១៩ ធ្នូ) ថារុស្ស៊ី នឹងត្រៀមខ្លួនដើម្បីពិភាក្សាជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប អំពីអនាគតរបស់អ៊ុយក្រែន ប្រសិនបើពួកគេចង់ពិភាក្សា ប៉ុន្តែថាទីក្រុងមូស្គូ នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។លោកពូទីន ដែលបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ បាននិយាយម្តងហើយម្តងទៀតថាលលោកនឹងត្រៀមខ្លួនដើម្បីពិភាក្សាអំពីសន្តិភាពទោះបីជាក្រុមមន្រ្តីលោកខាងលិច និយាយថាលោកកំពុងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា មុនពេលធ្វើការខិតខំប្រឹងប្រែងពិតប្រាកដក៏ដោយ។លោកពូទីន បានប្រាប់កិច្ចប្រជុំនៃថ្នាក់ដឹកនាំការពារជាតិនៅទីក្រុងមូស្គូថា «ប្រសិនបើអ៊ុយក្រែន អឺរ៉ុប និងសហរដ្ឋអាមេរិក ជាពិសេសអ្នកដែលស្អប់រុស្ស៊ី ចង់ចរចានោះ យើងអនុញ្ញាតឱ្យពួកគេធ្វើបែបនោះ ប៉ុន្តែយើងនឹងធ្វើវាដោយផ្អែកលើផលប្រយោជន៍ជាតិរបស់យើង។ យើងនឹងមិនបោះបង់អ្វីដែលជារបស់យើងទេ»។ប្រទេសរុស្ស៊ី គ្រប់គ្រងប្រហែល១៧,៥% នៃទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃអ៊ុយក្រែន នៅពេលដែលសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។ ប្រទេសរុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ហើយកាលពីឆ្នាំមុនបាននិយាយថាតំបន់ចំនួនបួនបន្ថែមទៀតរបស់អ៊ុយក្រែនដែលកងទ័ពរបស់ខ្លួនគ្រប់គ្រងដោយផ្នែក គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ ទីក្រុងគីវ និយាយថា ខ្លួននឹងមិនឈប់នោះទេ រហូតដល់ទាហានរុស្ស៊ីទាំងអស់ ត្រូវបានបណ្តេញចេញពីអ៊ុយក្រែន៕

កូរ៉េខាងជើង៖ ការបាញ់សាកល្បងមីស៊ីល Hwasong-18 ICBM គឺជាការឆ្លើយតបទៅនឹងអរិភាពរបស់អាមេរិក

2023/12/20 09:33:40 am        91
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយស្តីពីប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បន្ទាប់ពីការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបមួយផ្សេងទៀត ដែលបានធ្លាក់នៅភាគខាងលិច កោះហុកកៃដូ របស់ប្រទេសជប៉ុន។ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) ថ្មីបំផុតរបស់រដ្ឋឯកោមួយនេះកាលពីថ្ងៃចន្ទ ទី១៨ខែ ធ្នូ ដើម្បីវាស់ស្ទង់ការត្រៀមខ្លួនសម្រាប់សង្រ្គាមរបស់កម្លាំងនុយក្លេអ៊ែរ ប្រឆាំងចំពោះការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការប្រព័ន្ធចែករំលែកទិន្នន័យមីស៊ីលតាមពេលវេលាជាក់ស្តែង។សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានបង្កើនកម្លាំងសមយុទ្ធយោធារួមគ្នាប្រឆាំងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលបាលីស្ទីកច្រើនគ្រាប់ជាបន្តបន្ទាប់ ហើយកាលពីខែវិច្ឆិកា បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
06/26/2026 05:06 PM
ទឹកទន្លេ Kamo ស្ថិតក្នុងទីក្រុង Kyoto របស់ជប៉ុន កញ្រ្ជោលឡើងជាមួយចរន្តល្បាប់ភក់ ក្រោយភ្លៀងធ្លាក់ខ្លាំង
06/26/2026 05:06 PM
អ៊ីតាលីច្រានចោលការលើកឡើងរបស់ប្រមុខណាតូដែលថា ខ្លួនចូលរួមសង្គ្រាមរបស់អាមេរិកប្រឆាំងនឹង អ៊ីរ៉ង់
06/26/2026 05:06 PM
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
06/26/2026 05:06 PM
អូស្ត្រាលីពិចារណាអនុវត្តច្បាប់កាន់​តែ​តឹង​រ៉ឹង លើបម្រាម​បណ្ដាញ​សង្គម សម្រាប់ក្មេងជំទង់
06/26/2026 05:06 PM
ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង
06/26/2026 05:06 PM
ក្រុមអ្នកជំនាញជួយសង្រ្គោះមកពីឈីលី ធ្វើដំណោះរទៅដល់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដ៏ខ្លាំងក្លា ២លើក
06/26/2026 05:06 PM
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
06/26/2026 05:06 PM
អ៊ីរ៉ង់មិនធានាសុវត្ថិភាពដល់នាវានៅច្រកសមុទ្រហ័រមូស នៅខាងក្រៅផ្លូវដែលបានកំណត់ទេ
06/26/2026 05:06 PM
អ្នកការទូតជាន់ខ្ពស់អាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ មិនអាស្រ័យលើប្រទេសចិនទេ
06/26/2026 05:06 PM