រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចប្រធាន​សភាផ្តាំនិស្សិតខ្មែរសិក្សានៅឡាវខិតខំរៀនសូត្រឱ្យមានវិជ្ជាជីវៈច្បាស់លាស់ដើម្បីបម្រើប្រទេសជាតិ

2023/12/03 04:29:37 pm        194
ភ្នំពេញ៖ ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅ​ ក្នុងទីក្រុងវៀងចន្ទន៍។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូននិស្សិតនិងមន្រ្តីការទូតទំាងអស់ដែលមានវត្តមាននាឱកាសនោះ។ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។ សម្តេចបានលើកឡើងថា​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបក្មួយៗនិស្សិតពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតសំខាន់លើការថែរក្សាការពារសុខសន្តិភាព និងការលើកកម្ពស់ជីវភាពលរដ្ឋប្រកបចីរភាព។ សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។ សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន មួយរូបបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា។តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសឡាវ និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន៦៧នាក់ ក្នុងនោះ៣០នាក់ជាស្រ្តី។សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន២៥នាក់ បួននាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន៤នាក់ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ​ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរ សាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសាអង់គ្លេសជាដើម។ សម្តេចមហារដ្ឋសភាធិការធិបតី បានមានប្រសាសន៍ថាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះនិស្សិតនិងពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការនៅក្រៅប្រទេសជាប្រចាំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញអធិបតី ប្រកាសបិទពិធីបុណ្យសមុទ្រនៅខេត្តកែប

2023/12/03 03:54:15 pm        719
កែប៖ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅចូលថ្ងៃទី៣ហើយ ក្រោម​ទិដ្ឋភាព​សប្បាយរីករាយកុះករ ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៣​នេះ។គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណង នៃពិធិបុណ្យសមុទ្រ គឺ​ដើម្បីរួម​គ្នា​អភិរក្ស​ការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំង​លើក​តម្កើង​ការ​ផ្សព្វផ្សាយ​គោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញ​ទេសចរជាតិ និង​អន្តរជាតិ​មក​ទស្សនាកាន់​តែ​ច្រើន។ពិធីបុណ្យសមុទ្រត្រូវ​បានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រ​កម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំង​អស់​គ្នា​ដើម្បី​ទេសចរណ៍​»​។ចំពោះកម្មវិធី​នានាក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ ការរៀបចំសិក្ខាសាលា ការដាំដើមឈើ ការប្រារព្ធពិធី​បើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ។ រីឯសកម្មភាពសម្រាប់​ការ​ទស្សនា​កម្សាន្ត​សំខាន់​ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការ​តាំង​ពិព័រណ៍​ផលិត​ផល​ក្នុងស្រុកនិងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ ក៏មានដែរ​នូវ​ការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែប​សិប្បនិមិ្មត (បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនី​ជាតិ​ និង​អន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់)។ពិធី​កាត់​ខ្សែបូរបើកពិធីជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក​រាជ​រដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការ​ជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិង​មន្ត្រីរាជការ​នៃ​ក្រសួង​ទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ច​ខេត្ត​កែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជន​កាក​បាទ​ក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់៕

សម្ដេចធិបតី អំពាវនាវដល់ក្រសួង និងភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំនេះ

2023/12/03 12:06:33 pm        273
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោម​ប្រធាន​បទ «ដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរសាទរ ទិវាជន​មាន​ពិការភាព​កម្ពុជា និង​អន្តរជាតិ​ឆ្នាំ​នេះស​ម្ដេច​បានអំពាវនាវដល់ក្រសួងស្ថាប័នភាគីពាក់ព័ន្ធ ៧ ចំណុច ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​ឆ្នាំនេះ រួមមាន៖ទី១ ត្រូវ​បង្កើន​ការ​ធ្វើ​វិយោគ​ទុន​លើ​ជន​មានពិការភាព និង​បន្ត​កសាង​ធនធាន​ជន​មាន​ពិការ​ភាព​បន្ថែម​ទៀត រាប់ទាំង ការ​គិត​គូរ​កម្ម​វិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានា​ថា​ជន​​មាន​ពិការភាព​អាច​រស់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយសមធម៌ មានឱកាស​ប្រកួត​ប្រជែង​ទាំង​នៅ​ក្នុង​ប្រទេស តំបន់ និង​សកល​លោក​។ទី២ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និង​វិស័យឯកជនជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិត​របស់​ជន​មាន​ពិការភាព​ដែលជា​ធនធាន​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បានស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។ទី៣ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀប​ចំផា​សុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាម​ច្បាប់​ស្ដីពី​កិច្ច​លើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជនមានពិការភាព។ទី៤ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្ត​ជន​មាន​ពិការភាព​ដែល​មាន​លក្ខណ​សម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មាន​សិទ្ធិ​ចូល​បម្រើ​ការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។ទី៥ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះ​ស្ថាន​ទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយ​ភ្ញាក់​រលឹក​នូវ​កាតព្វកិច្ច​ជ្រើស​រើស​ជន​មាន​ពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។ទី៦ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រម​ទាំង​គ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយ​មាន​ការ​បក​ប្រែ​ភាសា​សញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។ទី៧ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ច​សហប្រតិប​ត្តិ​ការ​ជាមួ​យ​ក្រសួ​ងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​មាន​ពិការ​ភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​។ក្នុងឱកាស​ទិវាជន​មាន​ពិការភាព​ឆ្នាំ​នេះ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ធិបតី​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយក្រៃលែង និងផ្ញើសារ ចូលរួមអបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និង​ជ​នរួមជាតិជាទីស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជា​​លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះ​ស្រាយ​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣​នេះ។សម្ដេចធិបតីបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា​មាន​មោទកភាព​ដោយ​បាន​ចូល​រួម​រៀបចំ​ប្រារព្ធ​ទិវា​ដ៏​ឱឡារិកនេះជាមួយប្រជាជាតិទូទាំង ពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃ​វិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់ របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បី​បន្ត​លើក​ស្ទួយ​សុខុមាល​ភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ៕

ព្រះមហាក្សត្រ ផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាឱ្យបន្តខិតខំប្រឹង ប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញ

2023/12/03 11:02:03 am        290
ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥និងអន្តរជាតិលើកទី៤១ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា បានសព្វព្រះ រាជហឫទ័យផ្ញើ ព្រះរាជសារចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មាន​ពិការភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់នូវការ សួរសុខ​ទុក្ខ​ប្រកប​ដោយ​ក្តី​នឹក​រលឹក និង​ស្រឡាញ់​ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។ព្រះអង្គបានបង្ហាញនូវសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន បទ “ដំណោះ​ស្រាយ​ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ - ព្រោះបាន បង្ហាញពីឆន្ទៈ​របស់​រាជ​រដ្ឋាភិបាលក្នុងការផ្តល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និង ឯកជន​លើក​កម្ពស់​អភិបាលកិច្ចល្អជូនជនមានពិការភាព និ​ង​ជំរុញ​ការ​ចូលរួម​ដ៏ថ្លៃថ្លាមិន​អាច​ខ្វះ​បាន​របស់ បងប្អូន កូនក្មួយ ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជា​ពិសេស​តាម​បែប បច្ចេកវិទ្យាឌីជីថល។ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះករុណា មានបីតិសោមនស្ស សូម​ចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មានពិការភាព ក្នុងឱកាស​ទិវា​ជន​មាន​ពិការ​ភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ព្រះករុណាក៏បានផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជា សូមបន្តកិច្ចខិតខំប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍ​ចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេស សម័យ បច្ចេក​វិទ្យា​ទំនើប​ក្រោម​ដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។ក្នុងន័យនេះ ព្រះអង្គក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួម​របស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គម​មួយ​សម្រាប់​ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការ​ភាព​រប​ស់​យើង​ត្រូវ​ការ​ភាព​កក់​ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះ​គឺ​ជាការ​លើក​ទឹក​ចិត្ត​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​របស់​ពួក​គាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជន​មាន​ពិការភាពទទួលបានសិទ្ធិពេញលេញ។ជាមួយគ្នានេះ ព្រះករុណា បានថ្លែងនូវការកោតសរសើរនិងអរគុណជាអនេកចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិនិងអន្តរជាតិ ប្រទេស​ជាមិត្ត អង្គការជាតិនិងអន្តរជាតិ ដែលបានចូល​រួម​វិភាគ​ទាន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ថវិកា ស្បៀង សម្ភារៈក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេស​ជន​មានពិ​ការភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩កន្លងមក។ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថក៏សូមចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការ អនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យ ប្រជាជាតិ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតេយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីត​រាជ​រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណ​ទាំង​៤​ដំណាក់​កាល​ដោយ​បានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យា នុភា​ព​កម្ពុជា​កាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្ត​និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ប​ញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុង​គោល​ដៅ​ជំរុ​ញ​កំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករ​ជំរុញ​ឱ្យ​សម្រេច​បាន​ទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ជាថ្មីម្តងទៀត ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និង​កាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះ សុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក ៕

ពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ខ្លាំងលើការសម្តែងសិល្បៈចំរុះ សាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

2023/12/03 09:19:41 am        258
ទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា- ជប៉ុន ប្រារព្ធ​ធ្វើ​ឡើងទទួល​បាន​ការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើន កុះករ ក្នុងរាត្រីថ្ងៃទី០២ ធ្នូ ម្សិលមិញនេះ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប។ ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​កាទូតរវាងកម្ពុជា- ជប៉ុន បានបង្ហាញ​អំពី​សិល្បៈ​វប្បធម៌​ប្រពៃណី​ដ៏​ផូរ​ផង់​នៃ​ប្រទេស​ទាំងពីរ​។​ ព្រឹត្តិការណ៍នេះក៏ត្រូវ បានចាត់ទុកជា​ផ្នែកមួ​យ​នៃ​ការ​ខិតខំប្រឹ​ងប្រែ​ង ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរវប្បធម៌ប្រពៃណី។ ស្របគ្នានោះទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ ប្រារព្ធ​ធ្វើ​ឡើង​ទទួល​បានការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា យ៉ាង​ច្រើន​កុះករ។ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា នេះគឺជាលើកទីមួយហើយដែលពួកគាត់បានទស្សនា នូវ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​បែប​នេះ ​ដែលសម្ដែងដោយ សិល្បករសិល្បការិនីខ្មែរ និងជប៉ុន នៅលើទឹកដីអង្គរនេះសូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប ដែលនឹងផ្តល់ឱ្យភ្ញៀវជាតិ និង​អន្តរជាតិអាចចូលរួមទស្សនាដោយសេរី ។ ហើយនៅល្ងាចថ្ងៃទី០៣ ធ្នូ នេះ ក៏មានការ live បន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ BTV Cambodia, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមជនជាតិជប៉ុននៅកម្ពុជា ចាប់ពីម៉ោង៥ល្ងាចតទៅ៕ អត្ថបទ៖ អេណា 

កិច្ចប្រជុំស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ឈានដល់ទីបញ្ចប់

2023/12/02 05:42:18 pm        263
តំណាងមកពីបណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានសន្យាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងៗ។កិច្ចប្រជុំលើកទី២ របស់បណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ បានបញ្ចប់ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។ បណ្ដាអ្នកចូលរួមបានអនុម័តសេចក្តីប្រកាសនយោបាយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៥ថ្ងៃ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។សេចក្តីប្រកាសនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនុយក្លេអ៊ែរ ដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការធ្វើទំនើបកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែរ និងការកើនឡើងភាពតានតឹងជាសកល។ សេចក្ដីប្រកាស បានលើកឡើងថា ការប្រើប្រាស់ ឬការគំរាមកំហែងណាមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យខូចដល់សន្តិភាព និងសន្តិសុខពិភពលោក។សេចក្ដីប្រកាសនេះបានកត់សម្គាល់ថា មានប្រទេសជាច្រើនទៀត ដែលស្ថិតក្រោមការធានាសន្តិសុខនុយក្លេអ៊ែររយៈពេលវែង ហើយថា ការបញ្ជាក់ពីការទប់ស្កាត់នុយក្លេអ៊ែរ ជាគោលនយោបាយសុវត្ថិភាពស្របច្បាប់ «ប្រកបដោយគ្រោះថ្នាក់» បង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។ សេចក្ដីប្រកាសនេះ បានជំរុញឲ្យប្រទេសទាំងអស់បោះបង់ចោលវិធីសាស្រ្តបែបនេះ ហើយជំនួសមកវិញដោយការចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។សូមបញ្ជាក់ថា ប្រទេស និងតំបន់ចំនួន ៥៩ បានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយមានរដ្ឋចំនួន៣៥ ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍៕

សិស្សានុសិស្សរាប់រយនាក់មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង បន្តចុះសិក្សាឈ្វេងយល់នៅវិមានឈ្នះ ឈ្នះ

2023/12/02 04:58:20 pm        276
ខណៈការ​ប្រារព្ធ​ខួប៥ឆ្នាំ​ នៃការសម្ពោធដាក់ឲ្យដំណើរការនូវវិមានឈ្នះ ឈ្នះ នៅសល់តែ​២៩ថ្ងៃទៀត នោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ ​មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២ ​ខែធ្នូ ឆ្នាំ២០២៣នេះ ​បានបន្តចុះមកទស្សនកិច្ច និងសិក្សាឈ្វេងយល់​អំពី​អត្ថន័យ​បន្ថែមទៀត​ នៅវិមានជាប្រវត្តិសាស្រ្តមួយនេះ។ក្រោយធ្វើចុះទស្សនកិច្ច ​និងសិក្សាឈ្វេងយល់អំពីវិមានឈ្នះ ឈ្នះ លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​ទាំងអស់បានលើកឡើងថា ពួកគេបានយល់ដឹង​កាន់តែច្បាស់បន្ថែម​ទៀត​អំពីអត្ថន័យ ខ្លឹមសារ​ដែល​បាន​ចារិក​នៅតាមផ្ទាំងសិលានានា​ក្នុង​បរិវេន​នេះ ​ហើយ​ពួកគេបាន​ថ្លែងអំណរគុណចំពោះ​​សម្តេចតេជោ ​ហ៊ុន សែន និង​យុទ្ធជន​ដទៃទៀត​ដែលបាន​លះ​បង់សាច់ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុជាតិ ​បាននាំឲ្យប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍"

2023/12/02 04:48:16 pm        166
កែប៖ នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ "ពិធីបុណ្យសមុទ្រ លើកទី១០" ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" ដែលរៀបចំឡើងក្នុងខេត្តកែប។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា

2023/12/02 04:33:07 pm        256
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំ​គណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាម​មានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។ ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត និង​បានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយ​ខេត្តណាមួយរបស់កម្ពុជា។ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សមាជិកសមាជិការដ្ឋ​សភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាម​នាពេលនេះ ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យ​កសិម្មបែបទំនើប ទេសចរណ៍ និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយ​ជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។ សម្តេច បានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់​វិស័យ​ព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ ការងារថែទាំផ្លូវជនបទចំនួន១៣ខ្សែ ក្នុងខេត្តពោធិ៍សាត់

2023/12/02 03:46:24 pm        232
គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចំនួន២រូប គឺឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា និងដោយមានការចូលរួម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហម ចំនួន ១៣ខ្សែ ប្រវែងសរុប ១០១ ០៥០ម៉ែត្រ រួមនិងសំណងលូ ស្ពាន និងទំនប់បង្ហៀរ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ ផ្លូវទាំង១៣ខ្សែនោះស្ថិតក្នុងស្រុកកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកតាលោសែនជ័យ រួមមាន៖១-ផ្លូវទួលចា-កែវមុនី ប្រវែង ៩ ៤០០ម ស្ថិតក្នុង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ២-ផ្លូវបាក់ត្រា អូរកា ស្វាយប៉ាក ប្រវែង ១៧ ២៥០ម ស្ថិតក្នុងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ៣-ផ្លូវរលួស ប្រវែង ១១ ១០០ម ស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង៤-ផ្លូវវត្តបន្ទាយត្រោក ភូមិកំពង់សំបួរ ប្រវែង ៤ ២០០ម ស្ថិតក្នុងឃុំស្រែស្តុក និងឃុំកញ្ជរ ស្រុកកណ្តៀង ៥-ផ្លូវរលាប-ទួលក្រួស ប្រវែង ៧ ០០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ៦-ផ្លូវគោករំល-កោះស្វាយ(ផ្លូវវត្តស្រោង) ប្រវែង ៣ ២០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ៧-ផ្លូវដូង-ត្រពាំងរំដេញ ប្រវែង ៧ ៤០០ម ស្ថិតនៅក្នុង ស្រុកក្រគរ ៩-ផ្លូវរលាប-អូរថ្កូវ ប្រវែង ២ ២០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ១០-ផ្លូវភូមិថ្មី តាំងគោក ៥.៥ម ប្រវែង ៦ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ ១១-ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០ ៣០០ម ស្ថិតនៅក្នុងភូមិ ស្រុកតាលោសែនជ័យ ១២-ផ្លូវអូរដារ ប្រវែង ១០ ០០០ម ស្ថិតនៅក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់១៣-ផ្លូវប្រហាល-តាំងគោក ប្រវែង ៨ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេសដូចមានចែងនៅក្នុងកិច្ចសន្យា និងសំណូមពរអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បន្តថែទាំផ្លូវខាងលើ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះជាប្រចាំ ព្រោះផ្លូវទាំងនេះជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា ជម្រុញអោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយ និងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM