សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីន នឹងនៅតែបន្តអះអាងសិទ្ធិនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយចិន

2024/07/23 10:05:52 am        83
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ហ្វីលីពីននឹងបន្តអះអាងសិទ្ធិរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានឈានដល់ «កិច្ចព្រមព្រៀងបណ្តោះអាសន្ន» ជាមួយប្រទេសចិន អំពីបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ខ្លួនដល់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ។ខណៈដែលក្រសួងការបរទេសចិន និងក្រសួងការបរទេសហ្វីលីពីន (DFA) មិនបានផ្តល់ព័ត៌មានលម្អិតពីការរៀបចំនេះ ទីក្រុងម៉ានីលបាននិយាយថា វានឹងមិនធ្វើឱ្យខូចជំហរជាតិរៀងៗខ្លួនរបស់ភាគីទាំងពីរឡើយ។ ក្រសួងការបរទេសចិនបានបញ្ជាក់ពី «ការរៀបចំបណ្តោះអាសន្ននេះ» ដោយភាគីទាំងពីរបានព្រមព្រៀងគ្រប់គ្រងការខ្វែងគំនិតគ្នានៃដែនសមុទ្រ និងកាត់បន្ថយភាពតានតឹង។ចិនទាមទារស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ជាទីដែលហ្វីលីពីន ចតនាវាកងទ័ពជើងទឹកដ៏ចំណាស់ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ ទីក្រុងម៉ានីល តែងតែបញ្ជូនបេសកកម្មផ្គត់ផ្គង់ដល់ទាហានដែលឈរជើងនៅដែនទឹកនោះ ដោយប្រែក្លាយវាទៅជាចំណុចប៉ះទង្គិចជាមួយទីក្រុងប៉េកាំង។ក្រសួងការបរទេសចិន បានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួនដែលឱ្យហ្វីលីពីនដកនាវាចម្បាំងនោះចេញ ហើយបាននិយាយថាខ្លួននឹងមិនព្រមឱ្យទីក្រុងម៉ានីល ដឹកជញ្ជូនសម្ភារសាងសង់ក្នុងចំនួនដ៏ច្រើនទៅកាន់ដែនទឹកនោះទេ៕

ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទទីតាំងល្បែងអនឡាញដំណើរការដោយជនជាតិចិន ដែលមានបុគ្គលិករាប់ពាន់នាក់

2024/07/23 10:03:05 am        123
ប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់ លើប្រតិបត្តិការហ្គេមអនឡាញភាគច្រើនដំណើរការដោយជនជាតិចិន នៅក្នុងប្រទេសហ្វីលីពីន ដោយចោទប្រកាន់ពួកគេ ពីបទហានិភ័យក្នុងឧក្រិដ្ឋកម្ម រួមមានការបោកប្រាស់លុយ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងអំពើឃាតកម្ម។លោក Marcos បាននិយាយនៅក្នុងសុន្ទរកថារដ្ឋរបស់លោកថា ហ្វីលីពីន នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារ ដោយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជាមិត្ត ដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងដល់ផលប្រយោជន៍ទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយប្រទេសរបស់លោក គ្រាន់តែមានបំណងដោះស្រាយជម្លោះតែតាមរយៈការទូតប៉ុណ្ណោះ។ការសម្រេចចិត្តរបស់ លោក Marcos ក្នុងការដាក់បម្រាមការលេងល្បែងតាមប្រព័ន្ធអនឡាញ ដំណើរការដោយជនជាតិចិន ដែលតាមការប៉ាន់ប្រមាណមានចំនួនច្រើនជាង៤០០កន្លែង នៅទូទាំងប្រទេសហ្វីលីពីន និងបានជួលបុគ្គលិកជនជាតិចិន និងពលរដ្ឋនៅអាស៊ីអាគ្នេយ៍រាប់ម៉ឺននាក់ ដែលចំណាត់ការនេះ បានធ្វើឡើងក្នុងពេលមានការបង្ក្រាបរបស់រដ្ឋាភិបាល ដែលកំពុងបន្តគាំទ្រដោយទីក្រុងប៉េកាំង។បម្រាមនេះ បាននាំទៅដល់ការបិទអគារធំៗជាច្រើនកន្លែង ដែលអាជ្ញាធរសង្ស័យថា ជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានជ្រើសរើសដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏គួរឱ្យអាណិត។

លោក Netanyahu ប្រឈមនឹងសកម្មភាពថ្លឹងថ្លែងដ៏ជាក់លាក់នៅអាមេរិកបន្ទាប់ពីលោក Biden បោះបង់បេក្ខភាពប្រធានាធិបតី

2024/07/23 10:00:38 am        73
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះក្រោមសម្ពាធដើម្បីបញ្ចប់សង្រ្គាមនៅក្នុងដែនដីហ្កាហ្សា ដែលជាបំណងទាំងពីអ៊ីស្រាអែល ទាំងពីរដ្ឋបាលអាមេរិក។ តើភាពចលាចលខាងនយោបាយនៅក្រុងវ៉ាស៊ីនតោន អាចប៉ះពាល់ យ៉ាងណាខ្លះដល់ដំណើរទស្សនកិច្ច និងទំនាក់ទំនងនាពេលអនាគត?។ លោក Netanyahu គ្រោងជួបលោក Joe Biden ប្រសិនបើលោកប្រធានាធិបតីបានជាសះស្បើយពីជំងឺ Covid-19 ហើយថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភា ជាមេដឹកនាំបរទេសតែមួយគត់ដែលធ្វើដូច្នេះជាលើកទីបួន។ដំណើរនេះផ្តល់ឱ្យលោកនូវវេទិកាមួយសម្រាប់កំណត់ឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីភាពតានតឹងជាច្រើនខែជុំវិញវិធីសាស្រ្តរឹងរូសរបស់លោកចំពោះសង្រ្គាម និងជាឱកាសដើម្បីព្យាយាម បញ្ចុះបញ្ចូលប្រជាជនអ៊ីស្រាអែលថា រូបលោកពុំបានធ្វើឱ្យប្រេះស្រាំទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ពួកគេនោះទេ។ ប៉ុន្តែដំណើរ និងបំណងរបស់លោក ត្រូវបានធ្វើឲ្យស្រអាប់ខ្លាំង ដោយការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Biden មិនស្វែងរកការបោះឆ្នោតឡើងវិញ ដោយបង្ហាញពីភាពមិនច្បាស់លាស់ខាងនយោបាយអំពីដៃគូបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងសេតវិមាន ។អំឡុងទស្សនកិច្ចរបស់លោក លោក Netanyahu ក៏បានស្នើសុំជួបលោក Trumpផងដែរ៕

លោកស្រី Harris បើកយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកដំបូងចាប់តាំងពីលោក Biden រុញឲ្យទល់នឹងលោកTrump

2024/07/23 09:54:19 am        81
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ចាប់តាំងពីបានចូលប្រកួតប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលោកប្រធានាធិបតី Joe Biden វ័យ៨១ឆ្នាំ បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញភ្លាមៗកាលពីថ្ងៃអាទិត្យ ហើយបានគាំទ្រលោកស្រីជាអ្នកស្នងតំណែងរបស់លោករុញឲ្យតតាំងជាមួយលោកTrump។ដោយលោកស្រីបានសរសើរសមិទ្ធផលរបស់លោកប្រធានាធិបតី Joe Biden ។ លោកស្រី Harris បាននិយាយនៅឯព្រឹត្តិការណ៍នៅសេតវិមានថា"កេរដំណែលរបស់លោកJoe Biden ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះគឺមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប"។ "ជារៀងរាល់ថ្ងៃ ប្រធានាធិបតីរបស់យើង លោក Joe Biden តស៊ូដើម្បីប្រជាជនអាមេរិក ហើយយើងមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការបម្រើរបស់លោកចំពោះជាតិរបស់យើង" ។ លោកស្រី Harris មិនបានសំដៅជាទៅលើឋានៈថ្មីរបស់លោកស្រីជាបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យសម្រាប់បេក្ខជនប្រធានាធិបតីបន្ទាប់ពីលោក Biden ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាលោកកំពុងដើរចេញក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកគណបក្សប្រជាធិបតេយ្យ។ ការចាកចេញរបស់លោក Biden គឺជាការតក់ស្លុតចុងក្រោយបំផុតចំពោះការប្រកួតប្រជែងកៅអីនៅសេតវិមាន ដែលរាប់បញ្ចូលទាំងការលួចធ្វើឃាតអតីតប្រធានាធិបតី Trump មិនបានសម្រេច ដោយខ្មាន់កាំភ្លើងម្នាក់ ក្នុងអំឡុងពេលយុទ្ធនាការ និងការតែងតាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក J.D. Vance ជាអនុប្រធានាធិបតីរបស់លោក Trump៕

យុទ្ធនាការរបស់លោកស្រី Harris រៃអង្គាសប្រាក់បាន៨១លានដុល្លារ ក្នុងរយៈពេល២៤ម៉ោងដំបូង

2024/07/23 09:51:33 am        94
ម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យ បានដាក់បញ្ចូលចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងយុទ្ធនាការរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ក្នុងរយៈពេល២៤ ម៉ោង ចាប់តាំងពីលោក Joe Biden បានលាឈប់ពីការប្រកួតប្រជែងតំណែងនៅសេតវិមាន និងបានគាំទ្រដល់អ្នករួមដំណែងរបស់លោក។យុទ្ធនាការរបស់លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ក្រុមរបស់លោកស្រី Harris រៃអង្គាសប្រាក់បានចំនួន៨១លានដុល្លារអាមេរិក ក្នុងរយៈពេល២៤ម៉ោងដំបូងរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ បានអះអាងថា នេះគឺជាការកើនឡើងច្រើនបំផុតក្នុងរយៈពេល២៤ម៉ោង ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតី។លោកស្រី Harris វ័យ៥៩ឆ្នាំ ទទួលបានការគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើន បន្ទាប់ពីទទួលបានការគាំទ្រពីលោក Biden កាលពីថ្ងៃអាទិត្យ។នៅពេលនេះ យុទ្ធនាការរបស់លោកស្រី ទំនងជាបានផ្ដល់ថាមពលដល់ម្ចាស់ជំនួយទាំងធំតូច ដែលជាការផ្លាស់ប្តូរពីអំឡុងពេលមិនច្បាស់លាស់ បន្ទាប់ពីការអនុវត្តន៍ជជែកដេញដោល ពុំបានល្អរបស់លោក Biden ទល់នឹងលោក Trump ដែលតាមសេចក្តីរាយការណ៍ នៅពេលនោះម្ចាស់ជំនួយធំៗ បានបញ្ឈប់ការរៃអង្គាសថវិកា។

លោកស្រី Harris៖ ការពង្រឹងវណ្ណៈកណ្តាលនឹងក្លាយជាគោលដៅនៃតំណែងប្រធានាធិបតី

2024/07/23 09:12:38 am        83
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ការកសាងវណ្ណៈកណ្តាលនឹងស្ថិតនៅចំកណ្តាលនៃការប្រជែងតំណែងប្រធានាធិបតីរបស់ខ្លួន ជាមួយនឹងអាទិភាពផ្សេងទៀត រួមទាំងការគ្រប់គ្រងកាំភ្លើង និងសិទ្ធិបន្តពូជ។លោកស្រី Harris បាននិយាយទៅកាន់បុគ្គលិកយុទ្ធនាការមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានដកខ្លួនពីការប្រកួតប្រជែង ហើយបានគាំទ្រអនុប្រធានាធិបតីរូបនេះ សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ។ លោកស្រី Harris បាននិយាយថា៖ «យើងតស៊ូរួមគ្នាដើម្បីកសាងជាតិ ដែលមនុស្សគ្រប់រូបមានការថែទាំសុខភាពសមរម្យ កម្មករគ្រប់រូបទទួលបានប្រាក់កម្រៃល្អប្រសើរ និងមនុស្សចាស់អាចចូលនិវត្តន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ។ នោះហើយជាគោលដៅនៃតំណែងប្រធានាធិបតីរបស់ខ្ញុំ»។លោក Biden ដែលបានដកខ្លួនពីការប្រជែងអាណត្តិថ្មី ស្របពេលមានការបារម្ភពីវ័យ និងសុខភាព បានហៅទូរសព្ទចូលទៅក្នុងព្រឹត្តិការណ៍យុទ្ធនាការរបស់លោកស្រី Harris ។ ក្នុងសំឡេងបែបស្អករបស់ខ្លួន លោក Biden បានកោតសរសើរអនុប្រធានាធិបតីរបស់ខ្លួនចំពោះការប្ដជ្ញាចិត្តរបស់លោកស្រី។លោកស្រី Harris វ័យ ៥៩ឆ្នាំបានគូសបញ្ជាក់អំពីគោលនយោបាយជាបន្តបន្ទាប់ ដែលខ្លួនសន្យាថានឹងបន្ត រួមទាំងការចុះហត្ថលេខាលើច្បាប់ដើម្បីការពារសិទ្ធិរំលូតកូន និងហាមប្រាមប្រភេទកាំភ្លើងវាយប្រហារ៕

លោកស្រី Kamala Harris ចាញ់ប្រៀបក្នុងការប្រកួតប្រជែងឆ្នាំ២០២៤ ទល់នឹងលោក Donald Trump

2024/07/23 08:43:31 am        120
ស្របពេលគណបក្សប្រជាធិបតេយ្យរួបរួមគ្នាជុំវិញខ្លួនអនុប្រធានាធិបតីលោកស្រី Kamala Harris ជាបេក្ខភាពថ្មីរបស់ពួកគេ អារម្មណ៍សាធារណៈរបស់ពួកគេពិតជារីករាយណាស់។ ឥឡូវនេះ ពួកគេសង្ឃឹមថា គណបក្សនេះមានបេក្ខភាពដែលអាចតតាំងគ្នាជាមួយលោកTrump និងអាចមានលទ្ធភាពយកឈ្នះបាន។ក្តីសង្ឃឹមទាំងនេះមិនទាន់ត្រូវបានគាំទ្រដោយទិន្នន័យការស្ទង់មតិនៅឡើយទេ ដែលបច្ចុប្បន្នបង្ហាញថា លោកស្រី Harris កំពុងតែចាញ់ប្រៀបលោកTrump ។  ការវាយតម្លៃការគាំទ្ររបស់ លោកស្រី Harris គឺមិនល្អទេ ពោលគឺ មានការគាំទ្រចំនួន៣៨ ភាគរយ ទល់នឹងការមិនគាំទ្រ៥០ភាគរយ នៅក្នុងការស្ទង់មតិរបស់គេហំព័រអាមេរិកFiveThirtyEight Interactives ។ លោកស្រីតាមពីក្រោយលោក Trump ប្រហែល ២ ពិន្ទុទូទាំងប្រទេស ជាមធ្យម ហើយការស្ទង់មតិជាសាធារណៈមួយចំនួនដែលដាក់លោកស្រីឲ្យទប់ទល់នឹងលោក Trump នៅក្នុងរដ្ឋប្រទាញប្រទង់គ្នាក្នុងការគាំទ្របក្សទាំង២ ស្ទើរតែទាំងអស់ បង្ហាញថាលោកស្រីតាមពីក្រោយ លោក Trump ជួនកាលមានសំឡេងគាំទ្រចាញ់ដាច់ទៀតផង។ ឥឡូវនេះ ប្រហែលជាការស្ទង់មតិទាំងនោះលែងមានប្រយោជន៍ច្រើនទៀតហើយ ដោយសារពេលនោះ អ្នកបោះឆ្នោតនៅមិនទាន់បានស្គាល់លោកស្រី Harris ច្បាស់។ ប្រហែលជាលោកស្រី នឹងធ្វើយុទ្ធនាការដ៏ឆ្លាតវៃ និងខ្លាំងក្លា ហើយអាចយកឈ្នះចិត្តអ្នកបោះឆ្នោត។ ភាពរីករាយ នឹងអាចត្រឡប់មកវិញ ក្រោយការជ្រើសរើសឈ្មោះរបស់លោកស្រីដាក់លើសន្លឹកឆ្នោត។ខណៈពេលនេះនយោបាយអាមេរិក មុនការបោះឆ្នោតពោពេញដោយការវាយប្រហារពាក្យសម្ដីដាក់គ្នារវាងលោក Trump និងលោកស្រីHarris ៕

គណបក្សនយោបាយ នឹងជួបជុំគ្នាអបអរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/22 03:28:32 pm        189
គណបក្សនយោបាយ នឹងរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរ​ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដើម្បីប្រកាសពីការគាំទ្រនូវសមិទ្ធផលដែល​មាន​អត្ថប្រយោជន៍​យូរ​អង្វែង សម្រាប់​ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោកាន់តែខិតជិតចូលមកដល់ មាន​គណបក្ស​នយោបាយមួយចំនួនក្នុងចំណោមគណបក្សនយោបាយនានាក្នុងកម្ពុជា បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុង​នាម​គណបក្ស​នយោបាយ​ដែល​ជា​សម្ព័ន្ធ​ភាព​បាន​គ្រោងក្នុងការជួបជុំជាមួយមេដឹកនាំគណបក្សនយោបាយផ្សេងទៀត ដើម្បី​ពិភាក្សា​អំពី​ការ​ត្រៀមរៀបចំពិធីជួបជុំក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា​គម្រោង​ដ៏​មាន​សារៈ​សំខាន់ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ពាក់​ព័ន្ធនឹងការរៀបចំជួបជុំអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្នុងនាម​អ្នក​នយោបាយ​ត្រូវ​តែ​គាំទ្រនូវអ្វីដែលជាអត្ថប្រយោជន៍ និងមានលក្ខណៈជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។ជាមួយគ្នានេះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បញ្ជាក់ថា ការចូលរួមអបអរ​សាទរ​ថ្ងៃ​បើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនាពេលខាងមុខ គឺដើម្បីឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ចំពោះ​ផលប្រយោជន៍ជាតិ និងអនាគតសម្រាប់ប្រជាពលរដ្ឋកម្ពុជាដ៏យូរអង្វែង។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បី​ឱ្យ​គម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់​ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម  

អគ្គលេខាធិការរងUN៖ សម្តេចតេជោមិនត្រឹមតែរកសន្តិភាពជូនកម្ពុជា​ប៉ុណ្ណោះទេថែមទាំង​ជួយ​ដល់បណ្តាប្រទេសនៅលើពិភពលោកថែមទៀត

2024/07/22 02:58:50 pm        192
លោក Atul KHARE អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែកគាំទ្រ​ប្រតិបត្តិការបានអះអាងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា​ប្រធាន​ព្រឹទ្ធសភា មិនត្រឹម តែខិតខំស្វែងរកសន្តិភាពជូនដល់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែម​ទាំងផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈ​ការ​បញ្ជូន​កម្លាំ​ងរក្សាសន្តិភាពរបស់កម្ពុជា(កងទ័ព មួកខៀវ)ផងដែរ។ការលើកឡើងរបស់អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិរូបនេះ គឺបានធ្វើឡើងនៅក្នុង កិច្ច​ជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។លោក Atul KHARE បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់ចម្ងាយផ្លូវ​ពោរពេញ​ដោយ​សង្រ្គាម​យូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។ លោក«ក៏សូមអបអរសាទរ និងសូម​កោត​សរសើរ​យ៉ាង​ស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹម​ជា​មេដឹកនាំដែ​ល​នាំ​មក​នូវ​សន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់​សន្តិភាព​ទៅ​ដល់​បណ្តាប្រ​ទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូន​កម្លាំ​រក្សា​សន្តិភាព​របស់​កម្ពុជា​ទៅកា​ន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមកផងដែរ»។លោក Atul KHARE បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាពក្នុងពិភពលោក ជាពិសេសការធ្វើជា​ម្ចាស់​ផ្ទះរៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ​“កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការអ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ​២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។ សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជា​ស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញ​ពី​ប្រទេស​ធ្លាប់​ទទួល​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាល​កង​ទ័ព​រក្សា​សន្តិភាព​ផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និង​កង​ទ័ព​បោស​សម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព ជាដើម។នៅក្នុង​កិច្ចជំនួបនោះដែរលោក អគ្គលេខាធិការរងអ.ស.ប. បានលើកឡើងផង​ដែរ​ថា​កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហាន​ប្រកប​ដោយ​ភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ហើយលោក​ក៏​បាន​សម្តែង​នូវ​សេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះ​ការបាត់បង់អាយុជីវិតនាយទាហានមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រអ.ស.ប.នេះ។លោកបានបញ្ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់​ប្រាក់​ធានា​រ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យ​ល់​ច្បាស់​ថា​មិនអាចធ្វើឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចពិតជារីក​រាយ​ណាស់​ដោយ​បាន​ដឹងថា លោក បានទៅទស្សនាខេត្តសៀមរាប និងព្រះវិហារ និង បាន​ឃើញ​ដោយ​​ផ្ទាល់​នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យជាពិសេសការបោសសម្អាតមីននៅកម្ពុជា ដោយ​ឯកឧត្តមបានធ្វើដំណើរតាមផ្លូវដោយគ្មានការភ័យខ្លាច។ សម្តេច​តេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​មាន​សង្រ្គាម​រ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និងមានលទ្ធភាព​បញ្ជូន​កង​ទ័ព​មួក​ខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។សម្តេច​តេជោ ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែល​កម្ពុជា​ត្រូវ​បានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះ​សម្រាប់​កម្ម​វិធី​ភាព​ជាដៃគូត្រី​ភាគី​រក្សា​សន្តិភាព​របស់​អ.ស.ប.ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និង​ប្រទេស​ជប៉ុន​។ កម្ពុជា​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំ​ផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញ​ក្នុង​ការ​បោស​សម្អា​ត​មីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេចបានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូន​មន្រ្តី​មក​រៀន​ជំនាញ​បោស​សម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជា​ចាំ​ច្បាស់​ណាស់​ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួក​ខៀវ​ជួយ​ប្រទេស​ទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ៕ អត្ថបទ៖ បាន ចក់

មន្ត្រីប្រទេសវេណេស៊ុយអេឡា ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ គោរពដំណើរការបោះឆ្នោត

2024/07/22 02:14:50 pm        56
លោក Jorge Rodriguez អ្នកគ្រប់គ្រងយុទ្ធនាការរបស់ប្រធានាធិបតី លោក Nicolas Maduro បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសវេណេស៊ុយអេឡា ត្រូវតែគោរពដំណើរការបោះឆ្នោតរបស់ប្រទេសនេះ ហើយ «និយាយតែការពិត» ក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ។លោក Rodriguez ក៏ជាប្រធានសភាផងដែរនោះ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយកុំ «ចិញ្ចឹមគំនិតរវើរវាយ មានបំណងតែពីការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ដោយបញ្ជាក់ឡើងវិញនូវការត្អូញត្អែរកាលពីមុនៗថា «សិទ្ធិជ្រុលនិយមរបស់វេណេស៊ុយអេឡា ត្រូវបានរៀបចំដើម្បីមិនទទួលស្គាល់ការពិត និងលទ្ធផលបោះឆ្នោត លោក Rodriguez បាននិយាយថា រដ្ឋាភិបាល តែងតែរិះគន់យុទ្ធសាស្ត្របែបនេះ ហើយបានជំរុញឱ្យសារព័ត៌មាន «និយាយតែការពិត និងគោរពការពិត»។ការនិយាយលើកឡើងរបស់លោក Rodriguez ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Telesur មានមូលដ្ឋាននៅទីក្រុង Caracas គឺឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយសមាគមសារព័ត៌មានបរទេសវ៉េណេស៊ុយអេឡា (Apex) ដែលទាមទារ «ការគោរពចំពោះការងាររបស់ប្រព័ន្ធផ្សព្វផ្សាយ និងទីភ្នាក់ងារអន្តរជាតិ» ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេស និង បានអំពាវនាវឱ្យ «កុំឲ្យពាក់ព័ន្ធចំពោះសារព័ត៌មានអន្តរជាតិ ក្នុងការជជែកដេញដោលខាងនយោបាយ»។អ្នកបោះឆ្នោតដែលមានសិទ្ធិជាង២០លាននាក់ ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតរបស់ពួកគេ នៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីជ្រើសរើសប្រធានាធិបតី ក្នុងចំណោមបេក្ខជនប្រធានាធិបតីចំនួន១០រូប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែនប្តេជ្ញាពង្រឹងទ័ពនៅសមរភូមិជួរមុខភាគខាងកើត ក្រោយទៅកាន់ទីនោះ
11/29/2024 08:11 PM
អគ្គស្នងការនគរបាលជាតិអាហ្វ្រិកខាងត្បូង សន្យាទប់ស្កាត់ការជីករ៉ែខុសច្បាប់
11/29/2024 08:11 PM
ប្រភព៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ស្វែងរកកិច្ចព្រមព្រៀង ៤,៧ពាន់លានអឺរ៉ូ ដើម្បីទិញនាវាមុជទឹក ៤គ្រឿង
11/29/2024 07:11 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវកៅស៊ូ ឬបេតុងដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន
11/29/2024 07:11 PM
បុរសម្នាក់បាញ់ប្រហារលើរថយន្តក្រុងអ៊ីស្រាអែលនៅតំបន់វ៉េសប៊ែងបណ្តាលឲ្យមនុស្ស ៨នាក់រងរបួស
11/29/2024 07:11 PM
បាក់ធ្លាក់ដងស្ទូច នៅថៃ បណ្ដាលឲ្យមានអ្នកស្លាប់ ៣នាក់ និងរបួស ១០នាក់
11/29/2024 07:11 PM
នីវ៉ូទឹកសមុទ្រកើនឡើងខ្ពស់នៅមហាសមុទ្រប៉ាស៊ីហ្វិក ខណៈតុលាការពិភពលោកបើកសវនាការលើជម្លោះអាកាសធាតុ
11/29/2024 07:11 PM
ចិនប្រាប់ថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការជួយដល់ការស៊ើបអង្កេតការដាច់ខ្សែកាប ក្រោយស៊ុយអែតស្នើ
11/29/2024 07:11 PM
តុលាការកំពូលហូឡង់ ត្រូវបានប្រាប់ឲ្យតម្កល់ការហាមឃាត់ការនាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅអ៊ីស្រាអែល
11/29/2024 07:11 PM
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះអនុស្សរណៈដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”
11/29/2024 07:11 PM