សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាជនកូរ៉េខាងត្បូងបង្ហាញអារម្មណ៍ធូរស្រាលចំពោះការដកខ្លួនរបស់លោក Biden ប៉ុន្តែព្រួយបារម្ភចំពោះលោក Trump

2024/07/22 02:11:15 pm        49
ប្រជាជនកូរ៉េខាងត្បូងមួយចំនួន បានសម្តែងអារម្មណ៍ធូរស្រាលនៅថ្ងៃចន្ទនេះ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាកចេញពីបំណងក្នុងការបោះឆ្នោតឡើងវិញសម្រាប់តំណែងប្រធានាធិបតី នៅខែវិច្ឆិកា ប៉ុន្តែក៏បានសម្តែងការព្រួយបារម្ភចំពោះបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។លោក Kim Jae-hyun អាយុ៦៤ឆ្នាំ បាននិយាយថា លោក មានការព្រួយបារម្ភអំពីសមត្ថភាពនៃការវិនិច្ឆ័យរបស់ លោក Biden ហើយលោកបានធូរស្រាល ដែល លោក Biden បានធ្វើការសម្រេចចិត្តសមហេតុផល។សម្រាប់លោក Lee Chae-hwan អាយុ២៤ឆ្នាំ និយាយថា ការចាកចេញរបស់លោក Biden បានផ្លាស់ប្តូរឲ្យមានការព្រួយបារម្ភចំពោះលោក Trump ដោយនិយាយថា គោលនយោបាយរបស់លោកគឺ «ជ្រុលហួស» និងមានផលប៉ះពាល់អវិជ្ជមានលើពិភពលោក ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក។លោក Biden បានប្រកាសពីការដកខ្លួនចេញពីបំណងបោះឆ្នោតថ្មី កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា នៅក្នុងលិខិតមួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ហើយនៅក្នុងការបង្ហោះជាបន្តបន្ទាប់ លោក គាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត ថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

បក្សប្រជាធិបតេយ្យកំពុងភ្នាល់ប្រឆាំងនឹងប្រវត្តិរើសអើងភេទរបស់អាមេរិក បើផ្ដល់បេក្ខភាពទៅលោកស្រី Harris

2024/07/22 01:55:01 pm        49
គណបក្សប្រជាធិបតេយ្យនឹងត្រូវធ្វើការប្រថុយប្រថានជាប្រវត្តិសាស្ត្រ ប្រសិនបើពេលនេះខ្លួនងាកទៅជ្រើសរើសអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ឱ្យក្លាយជាបេក្ខភាពប្រធានាធិបតីរបស់បក្ស ដោយភ្នាល់ថាស្ត្រីស្បែកខ្មៅម្នាក់អាចយកឈ្នះលើការរើសអើងជាតិសាសន៍ ការរើសអើងភេទ និងកំហុសផ្ទាល់ខ្លួនក្នុងនាមជាអ្នកនយោបាយ ដើម្បីយកឈ្នះលើបេក្ខភាពគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសថាលោកនឹងបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញ ហើយបានគាំទ្រលោកស្រី Harris។ ក្នុងពេលជាងពីរសតវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យ អ្នកបោះឆ្នោតអាមេរិកបានជ្រើសរើសប្រធានាធិបតីស្បែកខ្មៅតែម្នាក់គត់ និងមិនធ្លាប់ជាស្ត្រីនោះទេ ដែលជាកំណត់ត្រាធ្វើឱ្យសូម្បីតែអ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួនឆ្ងល់ថា តើលោកស្រី Harris អាចពុះពារឧបសគ្គដ៏លំបាកនេះបានដែរឬទេ។លោកស្រី Harris នឹងប្រឈមមុខនឹងបញ្ហាធំៗផ្សេងទៀតដូចជា ប្រសិនបើត្រូវបានជ្រើសរើសមែន លោកស្រីនឹងមានពេលត្រឹមតែ ៣ខែប៉ុណ្ណោះដើម្បីធ្វើយុទ្ធនាការ ព្រមទាំងបង្រួបបង្រួមបក្ស និងម្ចាស់ជំនួយឱ្យគាំទ្រ ប៉ុន្តែអ្នកប្រជាធិបតេយ្យជាច្រើននៅតែមានសង្ឃឹម។ លោកស្រី Harris មានវ័យ ៥៩ឆ្នាំ ពោលគឺក្មេងជាងលោក Trump ពីរទសវត្សរ៍ និងជាមេដឹកនាំនៅក្នុងបក្សស្តីពីសិទ្ធិរំលូតកូន ដែលជាបញ្ហាដែលទាក់ទងនឹងអ្នកបោះឆ្នោតវ័យក្មេង និងជាមូលដ្ឋានរីកចម្រើនរបស់បក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាទទួលបានការសរសើរក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី ក៏អ្នកប្រជាធិបតេយ្យមួយចំនួននៅតែមានការព្រួយបារម្ភអំពីភាពរង្គោះរង្គើរបស់លោកស្រី Harris ក្នុងតំណែងរយៈពេលពីរឆ្នាំដំបូងរបស់ខ្លួន ពេលខ្លីពេកសម្រាប់យុទ្ធនាការ ហើយភាគច្រើនគឺការបារម្ភជុំវិញប្រវត្តិដ៏យូរលង់នៃការរើសអើងជាតិសាសន៍ និងភេទនៅសហរដ្ឋអាមេរិក៕

យុទ្ធនាការលោក Trump ផ្លាស់ប្តូរការផ្ដោតរបស់ខ្លួនទៅវាយប្រហារលើលោកស្រី Harris

2024/07/22 01:42:54 pm        105
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) នឹងព្យាយាមបង្ហាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត ថាអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលទំនងជាគូប្រជែងថ្មីរបស់ខ្លួន ជាប់ពាក់ព័ន្ធលើបញ្ហាពីរដែលលោកTrump កំពុងពឹងផ្អែកដើម្បីយកជ័យជម្នះក្នុងខែវិច្ឆិកា ទីមួយគឺបញ្ហាអន្តោប្រវេសន៍ និងទីពីរគឺបញ្ហាសេដ្ឋកិច្ច។ប្រភពនៅក្នុងយុទ្ធនាការលោក Trump បាននិយាយថា យុទ្ធនាការនេះនឹងវាយប្រហារលើលោកស្រី Harris ដែលទំនងជាបេក្ខភាពរបស់បក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដកខ្លួនកាលពីថ្ងៃអាទិត្យ ថាជា «អ្នកចូលដៃជើង» ជាមួយនគរបាលរដ្ឋបាលដែលនៅពីក្រោយប្រភពនៃការមិនសប្បាយចិត្តរបស់អ្នកបោះឆ្នោតទាំងពីរនេះ។ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា យុទ្ធនាការរបស់លោក Trump បានត្រៀមខ្លួនអស់ជាច្រើនសប្តាហ៍មកហើយសម្រាប់ទប់ទល់លោកស្រី Harris ប្រសិនបើលោក Biden ដកខ្លួន ហើយលោកស្រីទទួលបានការតែងតាំងពីបក្ស។ យុទ្ធនាការលោក Trump បានផ្តល់សញ្ញាថា ខ្លួននឹងចងភ្ជាប់លោកស្រី Harris ទៅនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោក Biden ដែលពួកសាធារណរដ្ឋនិយាយថា ជាមូលហេតុត្រូវស្ដីបន្ទោសចំពោះកំណើនអ្នកឆ្លងកាត់ព្រំដែនដោយខុសច្បាប់ជាមួយម៉ិកស៊ិក។ខ្សែទីពីរនៃការវាយប្រហារនឹងវិលជុំវិញបញ្ហាសេដ្ឋកិច្ច។ ការស្ទង់មតិសាធារណៈបង្ហាញជាបន្តបន្ទាប់បង្ហាញថា ប្រជាជនអាមេរិកមិនសប្បាយចិត្តនឹងតម្លៃដ៏ខ្ពស់នៃម្ហូបអាហារ និងប្រេងឥន្ធនៈ ព្រមទាំងអត្រាការប្រាក់ដ៏ខ្ពស់កប់ពពកនៅក្នុងប្រទេស៕

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយ​ផ្លែផ្កា​បន្ថែមទៀត

2024/07/22 01:26:54 pm        81
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤​នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្ម​ការ​ទូតរបស់​ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និង​ពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការសម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមាន​ការអ​ភិវឌ្ឍ​​រីក​ចម្រើន​ខ្លាំង​ក្លា​បន្ថែម​ទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និង​ពិភាក្សាអំពីការបន្តជំរុញការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ​លើ​គ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យ​ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យ​កសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រក​របៀង​មច្ឆា និងអង្ករ៕

មេដឹកនាំតៃវ៉ាន់៖ កោះនេះត្រូវតែការពារអធិបតេយ្យភាព និងដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន

2024/07/22 12:59:55 pm        38
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈឹង ទ័រ(Lai Ching-te)បាននិយាយកាលពីថ្ងៃអាទិត្យថា កោះនេះ ត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន និងដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបដិសេធនូវអ្វីដែលលោកបាននិយាយថា ធ្លាប់ជាជំនឿខុសឆ្គងកាលពីមុន ដែលថាកោះនេះនឹងបម្រើជាមូលដ្ឋានដើម្បីចាប់យកប្រទេសចិនមកវិញ។លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា និង គណបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោក តែងចង់ផ្ដាច់កោះតៃវ៉ាន់ពីប្រទេសចិន ជាជំហរមួយដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាញឹកញាប់ ដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីចិនមិនអាចរំលោភបាន។ ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំរបស់បក្ស DPP លោក Lai បាននិយាយថា អ្នកដែលបានប្រយុទ្ធដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យដល់កោះតៃវ៉ាន់ ច្បាប់អាជ្ញាសឹកបានបញ្ចប់ត្រឹមឆ្នាំ ១៩៨៧ មានការយល់ដឹងយ៉ាងច្បាស់អំពីកន្លែងរបស់កោះនេះនៅលើពិភពលោក។ លោក Lai ក៏បាននិយាយផងដែរថា ពួកគេ "មិនស្ទាក់ស្ទើរក្នុងការបង្ហូរឈាម និងប្រើជីវិតរបស់ពួកគេដើម្បីលុបបំបាត់គំនិតខុសឆ្គងដែលថា "តៃវ៉ាន់គឺជាមូលដ្ឋានដើម្បីដណ្ដើមយកដីគោកមកវិញ" នោះទេ ហើយបានបង្កើតគោលនយោបាយជាតិនៃការដាក់តៃវ៉ាន់ជាអាទិភាព ៕

ប្រធានាធិបតីអ៊ុយក្រែន សរសើរលោក Biden សម្រាប់ «ការសម្រេចចិត្តដ៏លំបាក ប៉ុន្តែរឹងមាំ»

2024/07/22 12:08:44 pm        61
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden សម្រាប់ការគាំទ្ររបស់លោកចំពោះប្រទេសអ៊ុយក្រែន បន្ទាប់ពីការប្រកាសរបស់លោក Biden ក្នុងការបោះបង់ការប្រកួតប្រជែងតំណែងប្រធានាធិបតី។លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ការសម្រេចចិត្តដ៏រឹងមាំជាច្រើន ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានគេចងចាំថាជាជំហានដ៏មុះមុត ដែលបានធ្វើឡើងដោយប្រធានាធិបតី លោក Biden ក្នុងការឆ្លើយតបទៅនឹងពេលវេលាដ៏លំបាក។ លោកបាននិយាយបន្ថែមថា យើងគោរពការសម្រេចចិត្តដ៏លំបាក ប៉ុន្តែរឹងមាំនៅថ្ងៃនេះ។លោក Zelenskyy បាននិយាយថា អ៊ុយក្រែនអរគុណចំពោះលោក Biden សម្រាប់ «ការគាំទ្រឥតងាករេ របស់លោកសម្រាប់ការប្រយុទ្ធដើម្បីសេរីភាពរបស់អ៊ុយក្រែន» រួមជាមួយការគាំទ្រទ្វេបក្សដ៏រឹងមាំ នៅក្នុងសហរដ្ឋអាមេរិក។

សម្តេចធិបតីកោតសរសើរធនាគារជាតិនៃកម្ពុជាដែលមានចំណាត់ការទាន់ពេលចំពោះក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់

2024/07/22 06:42:37 am        250
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថ្លែងកោតសរសើរ និងអគុណចំពោះទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលបានចាត់ការទាន់ ពេលវេលាក្នុងការដាក់ចេញនូវគោលការណ៍ ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ ប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាត់ ខណៈចំណាត់ការនេះគឺបានសម្រួល ដល់បងប្អូនអាជីវករ និងភ្ញៀវទេសចរណ៍កុំឲ្យមានការថ្នាំងថ្នាក់បន្តទៀតនោះ។ តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាមផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២ឥ០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថា«ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ»។  សម្តេចធិបតី បានបន្ថែមទៀតថា«ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត»។ សូមបញ្ជាក់ថាក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូណ៌ ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់មួយឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញលើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ និងបងប្អូនប្រជាពលរដ្ឋ ជាពិ សេសគឺនៅខេត្តសៀមរាបតែម្តង។ យ៉ាងណាក៏ដោយក្រោយមានបទបញ្ជាពីនាយករដ្ឋមន្រ្តីពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ធនាគារជាតិកម្ពុជាបានសម្របសម្រួលចរាចរណ៍ក្រដាស់ប្រាក់ដុល្លារអាមេរិកនេះ នៅខេត្តសៀមរាបដោយសម្រេច ជាមួយយន្តការបន្ទាន់ចំនួនបួនចំណុច៕ អត្ថបទបាន ចក់

អភិបាលខេត្តឧត្តរមានជ័យ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយ និងសំណូមពររបស់ពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់

2024/07/19 04:02:12 pm        181
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ខែកក្កដានេះ ឯកឧត្តម មាន ចាន់យ៉ាដា ​បានណែនាំ​ដល់​មន្ទីរជំនាញ​ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ពន្លឿនការដោះស្រាយបញ្ហានានា ដែលជាទុក្ខកង្វល់​របស់​ប្រជាពលរដ្ឋឲ្យបានលឿន ​និងមានប្រសិទ្ធភាពខ្ពស់​។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ​ថ្លែងបែបនេះ ក្នុង​វេទិកា​សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងមានការ​ចូលរួម​ពីមន្រ្តីមកពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប ១២០០នាក់ ស្ថិតក្នុងបរិវេណវត្តប្រាសាទរាជាសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ក្នុងវេទិការនោះដែរឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា រាល់​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ទុក្ខកង្វល់ផ្សេងៗ​កន្លងមក​ ដែលពុំទាន់​មាន​ដំណោះស្រាយ​ត្រូវលើកយកនូវបញ្ហា និងសំណូមពរទាំងអស់នោះ ​មកធ្វើការ​ដោះស្រាយ​ដើម្បី​ក្រុមការងារ​មន្ត្រី​ជំនាញ​​ធ្វើការ​បកស្រាយ​ជូនបងប្អូនប្រកបដោយភាពច្បាស់លាស់ និងទទួលបានភាពយុត្តិធម៌ផងដែរ។ឯកឧត្តម មាន ចាន់យ៉ាដា បានបន្ថែមទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី អាណត្តិ​ទី៧នេះ ក៏មិនខុស​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន​នោះដែរ​។រាជរដ្ឋាភិបាលអាណត្តិថ្មី​ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ​ជា​នាយករដ្ឋមន្រ្តី ​តែងតែ​បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា។ទន្ទឹមគ្នានោះដែរឯកឧត្តមអភិបាលខេត្តឧត្តមានជ័យ ក៏​បាន​ទទួលយក​នូវ​សំណូមពរ​ និង​ធ្វើការ​ដោះស្រាយបញ្ហាប្រឈមនានា ដែលជាទុក្ខកង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដើម្បី​ដោះស្រាយ ​និងឆ្លើយតបឲ្យបានភ្លាមៗ ​ដូចជា៖ បញ្ហាដីធ្លី ,ធ្វើប្លង់ដី ,ធ្វើ​អត្តសញ្ញាណ​បណ្ណ ,កែតម្រូវឈ្មោះ ​,ធ្វើ​អត្រានុកូលដ្ឋាន និង​បញ្ហា​ប្រព័ន្ធផ្លូវ ​ប្រព័ន្ធលូចល័តទឹកក្នុងមូលដ្ឋាន។ចុងបញ្ចប់ ឯកឧត្តម មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយចប្រឈមនានា ជូនដល់ប្រជាពលរដ្ឋគឺជា​កាតព្វកិច្ច​មួយ​ដ៏សំខាន់ ក្នុងនាមអាជ្ញាធរ ​និងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿ​ជឿជាក់ និង​ទទួល​បាន​ភាពកក់ក្តៅ​ផងដែរ៕

ចក្រភពអង់គ្លេស ព្យាយាមដោះស្រាយបញ្ហាការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ជាមួយដៃគូអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល

2024/07/19 02:31:27 pm        142
ចក្រភពអង់គ្លេស (UK) សង្ឃឹមថា ទំនាក់ទំនងដែលប្រសើរឡើងជាមួយដៃគូអឺរ៉ុប នឹងជួយឲ្យប្រទេសនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុបប្រមាណ ៥០រូប សម្រាប់កិច្ចប្រជុំលើកទី៤ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) កាលពីថ្ងៃព្រហស្បតិ៍។នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៅវិមាន Blenheim ក្នុងទីក្រុង Oxfordshire នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ និងសន្តិសុខជាតិ តម្រូវឲ្យមាន «ភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ»។លោក Starmer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកចំពោះដំណោះស្រាយជាក់ស្តែងដែលស្របតាមច្បាប់អន្តរជាតិ ផ្ទុយពីវិធីសាស្រ្តអភិរក្សពីមុនដូចជា «គម្រោងរ្វ៉ាន់ដា (Rwanda Scheme)» ដែលត្រូវបានបញ្ចប់ នៅពេលដែលលោក ចូលកាន់តំណែង។លោក Starmer ដែលដឹកនាំគណបក្សការងារទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល នាពេលថ្មីៗនេះ បានព្រមានថា៖«ពុំមានប្រាក់គ្រប់គ្រាន់» ដើម្បីដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ទេ។ រដ្ឋាភិបាលរបស់លោក បានបង្ហាញពីក្តីសង្ឃឹមចំពោះ «ការស្តារឡើងវិញ»នូវទំនាក់ទំនងជាមួយដៃគូអឺរ៉ុប ដែលមានភាពតានតឹង ដោយសារអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(Brexit)។

ហ្ស៊កដានី ថ្កោលទោសចំពោះសំណើរបស់សភាអ៊ីស្រាអែល ដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន

2024/07/19 02:28:17 pm        139
ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការអនុម័តរបស់សភាអ៊ីស្រា អែលលើសំណើដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកនាំពាក្យលោក Sufian Qudah បាននិយាយថា ការសម្រេចចិត្ត និងសកម្មភាពដែលចេញដោយអ៊ីស្រាអែល មិនផ្លាស់ប្តូរការពិតនៃការកាន់កាប់ទឹកដីប៉ាឡេ ស្ទីនរបស់ខ្លួនទេ ហើយក៏មិនប៉ះពាល់ដល់ការអនុវត្តបន្តនៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ឆ្នាំ ១៩៤៩ ដែលទាក់ទងនឹងការការពារជនស៊ីវិល ក្នុងសម័យសង្គ្រាម។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា លោក Qudah បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់អ៊ីស្រាអែល ដើម្បីបដិសេធសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីនចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ពួកគេ មិននាំមកនូវសន្តិសុខ និងសន្តិភាពដល់តំបន់នេះទេ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល ក៏ដូចជាការបន្តវាយលុកប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ក្រសួងក៏បានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល Itamar Ben-Gvir ទៅកាន់បរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឱកាសការងារជិត ៥០០កន្លែង ត្រៀមដាក់តាំងបង្ហាញក្នុងវេទិកាការងារនៅខេត្តស្វាយរៀងថ្ងៃសៅរស្អែកនេះ
11/29/2024 10:11 PM
កម្ពុជា និងភាគីចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរនៅកម្ពុជា
11/29/2024 09:11 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវបានល្អប្រសើរ
11/29/2024 09:11 PM
ពលរដ្ឋលីបង់នៅទីក្រុង Tyre បង្ហាញការខឹងសម្បារ និងភាពក្រៀមក្រំចំពោះការបំផ្លិចបំផ្លាញពីការវាយប្រហាររបស់អ៊ីស្រាអែល
11/29/2024 09:11 PM
ក្រុមបាតុករនាំគ្នាតវ៉ានៅប្រទេសហ្សកដានី ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា
11/29/2024 08:11 PM
មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែនប្តេជ្ញាពង្រឹងទ័ពនៅសមរភូមិជួរមុខភាគខាងកើត ក្រោយទៅកាន់ទីនោះ
11/29/2024 08:11 PM
អគ្គស្នងការនគរបាលជាតិអាហ្វ្រិកខាងត្បូង សន្យាទប់ស្កាត់ការជីករ៉ែខុសច្បាប់
11/29/2024 08:11 PM
ប្រភព៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ស្វែងរកកិច្ចព្រមព្រៀង ៤,៧ពាន់លានអឺរ៉ូ ដើម្បីទិញនាវាមុជទឹក ៤គ្រឿង
11/29/2024 07:11 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវកៅស៊ូ ឬបេតុងដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន
11/29/2024 07:11 PM
បុរសម្នាក់បាញ់ប្រហារលើរថយន្តក្រុងអ៊ីស្រាអែលនៅតំបន់វ៉េសប៊ែងបណ្តាលឲ្យមនុស្ស ៨នាក់រងរបួស
11/29/2024 07:11 PM