សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង

2023/11/30 08:40:30 am        220
កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ វិស័យអគ្គិសនីនៅតែជាអាទិភាពសំខាន់ នៃនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះជាដដែល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកខ្លះឱ្យតែនិយាយពីសុខសន្ដិភាព ស្ថិរភាពរបស់ប្រទេសកម្ពុជា ពួកគេតែងតែចោទប្រកាន់ថា រាជរដ្ឋាភិបាលផ្ដាច់ការតែម្ដង ខណៈដែលប្រទេសកម្ពុជាបើគ្មានសុខសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាវិស័យថាមពលអគ្គិសនីនេះជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍប្រទេស គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ចំនួន ២គឺបរិស្ថានអំណោយផលល្អ(សុខសន្តិភាព) និងគោលនយោបាយត្រឹមត្រូវ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នថាមពលអគ្គិសនី បានគ្របដណ្ដប់ប្រមាណ ៩៨ ភាគរយនៅទូទាំងប្រទេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖«ខ្ញុំសុខចិត្តឱ្យអ្នកខ្លះហៅខ្ញុំថា ផ្ដាច់ការទៅចុះ នៅពេលដែលខ្ញុំនិយាយពីសន្ដិភាពរបស់ប្រទេសកម្ពុជា ជាជាងមិនអាចស្វែងរកសន្ដិភាពជូនដល់ប្រជាជន»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពល រដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបាន​ហ្មត់ចត់​បញ្ចៀស​រាល់ការប៉ះ ពាល់។ ទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមអគ្គិសនី និង ឯក រាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុង១ឆ្នាំ រដ្ឋគ្រោងថវិកា១០០លានដុល្លារ ឧបត្ថម្ភធនសម្រាប់យកទៅទប់លើការប្រើប្រាស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ (បញ្ចុះតម្លៃអគ្គិសនី) ជារៀងរាល់ឆ្នាំ។- សម្ដេចធិបតី៖ រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍវិស័យថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋជាង ១ ភាគរយ ដែលមិនទាន់មានអគ្គសនីប្រើប្រាស់ ត្រូវផ្គត់ផ្គង់ឱ្យមានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ ២០៣០។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងនេះ បើគិតតាំងពីការសិក្សារហូតដល់ការកសាងនាពេលនេះ គឺត្រូវប្រើប្រាស់ពេល១៨ឆ្នាំ ជាពិសេសការសិក្សាលើបញ្ចៀសផលប៉ះពាល់នានា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ច្បាស់ៗនៅចំពោះមុខសាធារណជននាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កម្ពុជានឹងមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គនោះ ទេ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះនានា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ មានប្រវែង ៣៣ គីឡូម៉ែត្រ អាចផ្ដល់ផលដល់ពលរដ្ឋចំនួន ៦៦៣ គ្រួសារ និងអាចកើនលើសនេះ នាពេលខាងមុខ ខណៈសម្ដេចជំរុញឱ្យអគ្គិសនីកម្ពុជាត្រូវធ្វើការតភ្ជាប់ឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់អគ្គិសនីកម្ពុជា ធ្វើយ៉ាងណាភ្ជាប់ខ្សែ បណ្ដាញអគ្គិសនីដើម្បីពលរដ្ឋជាង ៦០០ គ្រួសារនៅក្នុងឃុំតាតៃលើ, ឃុំប្រឡាយ និងឃុំជំនាប់ ក្នុង ខេត្តកោះកុង ដែលត្រូវចំណាយថវិកាជាងប៉ែតសិបម៉ឺនដុល្លារ បានប្រើប្រាស់អគ្គិសនីឱ្យបានគ្រប់ខ្នង ផ្ទះនៅត្រឹមខែកុម្ភៈ ឆ្នាំ២០២៤។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដែលប្រើធ្យូងថ្ម និងបញ្ជាឱ្យបញ្ឈប់ដំណើរការរោងចក្រអគ្គិសនីដើរ ដោយថាមពលធ្យូងថ្មនៅមុនពេលកំណត់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ សម្ដេចបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល លើវិស័យអាទិភាពចំនួន ៥ ក្នុងនោះទី១ ការអភិវឌ្ឍវិស័យថាមពល ទី២ បញ្ឈប់ការអភិវឌ្ឍរោងចក្រអគ្គិសនីដុតដោយធ្យូងថ្ម ទី៣ ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញលើការអភិវឌ្ឍវិស័ថាមពលអគ្គិសនី ៤ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងទី៥ ធ្វើការងារការទូត ផ្នែកការទូតបៃតង សម្រាប់ការវិនិយោគ និងការអភិវឌ្ឍ។

ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលរាជធានីខេត្ត អនុវត្តការងារមួយចំនួន ដើម្បីជួយសម្រួលដល់ពលរដ្ឋក្នុងការចុះបញ្ជីដីធ្លី

2023/11/30 07:58:44 am        248
ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ ប្រកាសស្នើដល់ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត អនុវត្តការងារមួយចំនួនដូចខាងក្រោម៖- ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកា ស្តីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ- ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។-ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្តត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបានជាក់លាក់ មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ខេត្តកោះកុង

2023/11/29 02:57:01 pm        547
កោះកុង៖ ព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ លើជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹង ចំនួន២គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២កាត់ស្ទឹងទាំង២ បង្កើតជា អាងស្តុក ទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០ មេហ្គាវ៉ាត់ ។ការកសាងទំនប់វា រី អគ្គិសនី ស្ទឹងតាតៃ លើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជា​កិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមាន​គោលដៅ​យុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង ​និងពង្រឹងមូលដ្ឋានគ្រឹះ និង ​បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម ​តាមរយៈ ការ​បង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕ 

រដ្ឋបាលខេត្តកំពង់ស្ពឺកំពុង​រៀបចំគម្រោងចម្រោះទឹកកខ្វក់មួយក្នុងខេត្ត នាពេលឆាប់ៗខាងមុខ​នេះ

2023/11/29 01:49:38 pm        141
កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺនឹង​សាង​សង់​អាង​ប្រព្រឹត្តិកម្មទឹកកខ្វក់មួយ ដើម្បីចូលរួមថែរក្សា​បរិស្ថាននៅក្នុងខេត្ត។ឯកឧត្តមថ្លែង​ថា៖«ដោយសារតែការរីកចម្រើនផ្នែករោងចក្រ សហគ្រាស ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានទឹកស្អាត គម្រោងចម្រោះទឹកកខ្វក់មួយនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BUCG Co., Ltd»៕

ទីក្រុងវ៉ាស៊ីនតោន ព្រមានអ៊ីស្រាអែលប្រឆាំងនឹងការវាយលុក នៅតំបន់ហ្កាហ្សាជាថ្មី

2023/11/29 12:37:29 pm        461
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល «មិនអាច»ធ្វើការវាយលុកណាមួយ នៅតំបន់ហ្កាហ្សាភាគខាងត្បូងក្នុងទំហំដែលខ្លួនបានធ្វើនៅភាគខាងជើងនោះទេ នៅក្នុងការព្រមានខ្លាំងបំផុតរបស់ខ្លួនដែលមិនធ្លាប់មានចំពោះរដ្ឋាភិបាលរបស់លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu)។វោហាស័ព្ទដ៏តឹងតែង កើតឡើងជាមួយនឹងការផ្តល់យោបល់ដោយចេតនាថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរជំហររបស់ខ្លួនលើការវាយលុករបស់អ៊ីស្រាអែល។ការព្រមាននេះ កើតឡើង នៅពេលដែលក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល បាននិយាយថា សាច់ញាតិរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរពីផ្ទះមួយទៅផ្ទះមួយដោយក្រុមហាម៉ាសនៅក្នុងទីក្រុងខាន់ យូនីស(Khan Younis) ភាគខាងត្បូង ដើម្បីជៀសវាងការរកឃើញ ហើយត្រូវបានផ្តល់ឲ្យនូវអាហារតិចតួច។ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១២នាក់ទៀតកាលពីយប់មិញដែលមានជនជាតិអ៊ីស្រាអែល១០នាក់ និងថៃពីរនាក់។ ពីរនាក់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនោះ គឺជនជាតិអាហ្សង់ទីនមានសញ្ញាតិ ពីរនិងជនជាតិអូទ្រីសម្នាក់ទៀត មានសញ្ញាតិពីរ។នាង Mia Leimberg ក្មេងជាងគេ មានអាយុ ១៧ឆ្នាំ ត្រូវបានដោះលែងជាមួយនឹងម្តាយរបស់នាង ឈ្មោះ Gabriela មានអាយុ ៥៩ឆ្នាំ និងឆ្កែមួយក្បាលរបស់គ្រួសារនេះ ឈ្មោះ Bella។

ជប៉ុនត្រូវបានជំរុញឱ្យយកចិត្តទុកដាក់លើការទាមទាររបស់ភាគីពាក់ព័ន្ធសម្រាប់សំណងជុំវិញការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ

2023/11/29 12:34:35 pm        441
ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារបានជំរុញឱ្យប្រទេសជប៉ុនយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការទាមទារសំណងរបស់អ្នកពាក់ព័ន្ធជុំវិញការបញ្ចេញទឹកសំណល់មានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោក វ៉ាង វិនប៊ិន(Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទសារព័ត៌មានប្រចាំនៅទីក្រុងប៉េកាំងថា ការបង្ហូរទឹកសំណល់ដែលមានសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ពាក់ព័ន្ធនឹងសុខភាពមនុស្សជាតិ បរិស្ថានសមុទ្រពិភពលោក និងផលប្រយោជន៍សាធារណៈរបស់ពិភពលោក។ លោក Wang បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថាក្រុមហ៊ុន Tokyo Electric Power ជាប្រតិបត្តិកររបស់រោងចក្រថ្មីៗនេះបានផ្តួចផ្តើមនីតិវិធីនៃការវាយតម្លៃការខូចខាតសម្រាប់ជនរងគ្រោះនៅក្នុងប្រទេសជប៉ុនដោយសារការបញ្ចេញទឹកសំណល់ចូលទៅក្នុងមហាសមុទ្រដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែសីហា កន្លងទៅ។ លោក Wang បាននិយាយថា ភាគីជប៉ុនមិនគួរយកចិត្តទុកដាក់តែលើកង្វល់របស់ប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជិតខាងរបស់ខ្លួនផងដែរ៕

អ៊ីរ៉ង់និយាយថា កិច្ចព្រមព្រៀងត្រូវបានសម្រេចចុងក្រោយដើម្បីទិញយន្តហោះចម្បាំងរុស្ស៊ី

2023/11/29 12:31:42 pm        415
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់និយាយថា ប្រទេសអ៊ីរ៉ង់បានសម្រេចចុងក្រោយកិច្ចព្រមព្រៀងដើម្បីទិញយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ និងយន្តហោះផ្សេងៗទៀតរបស់រុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារបានចេញផ្សាយបទសម្ភាសន៍ជាមួយអនុរដ្ឋមន្ត្រីការពារជាតិ លោក Mahdi Farahi។ នៅក្នុងបទសម្ភាសន៍ លោកនិយាយថា ការរៀបចំត្រូវបានសម្រេចចុងក្រោយ ហើយដំណើរការដែលពាក់ព័ន្ធកំពុងដំណើរការ។លោកបាននិយាយថា ផែនការរួមមានយន្តហោះចម្បាំង Su-35 ឧទ្ធម្ភាគចក្រវាយប្រហារ Mi-28 និងយន្តហោះហ្វឹកហ្វឺនជាប្រភេទយន្តហោះចម្បាំង។ ការសម្រេចចុងក្រោយនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់អាចនឹងកំពុងពិចារណាផ្តល់ទៅឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក ជាថ្នូរនឹងការទិញយុទ្ធោបករណ៍។ទីក្រុងតេអេរ៉ង់ បានបដិសេធការរំពឹងទុកដែលថាខ្លួនបានផ្គត់ផ្គង់យានដ្រូនដល់ប្រទេសរុស្ស៊ី ដែលបន្តការវាយលុកទៅលើអ៊ុយក្រែន។ ប៉ុន្តែប្រទេសលោកខាងលិច មានការប្រុងប្រយ័ត្ន ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចចុងក្រោយ នោះវានឹងមានកិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់និងរុស្ស៊ីបន្ថែមទៀត។-

នាវាកងទ័ពជើងទឹកចិន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ស្របពេលកំណើនភាពតានតឹងផ្នែកសន្តិសុខ

2023/11/29 11:41:23 am        415
នាវាកងទ័ពជើងទឹកចិន ចំនួនបីគ្រឿងបានទៅដល់សហភាពមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈដែលជាផ្នែកមួយនៃការចូលរួមការពារជាតិចិនជាថ្មី ស្របពេលមានការព្រួយបារម្ភរបស់ចិន អំពីការកើនឡើងនៃការប្រយុទ្ធគ្នារវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរនៅជិតព្រំដែនចិន។កងនាវាចររំដោះប្រជាជនចិន (PLAN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតមីស៊ីលនាំផ្លូវ ស៊ីប៉ូ (Zibo) និងនាវាចម្បាំង ជីងចូវ (Jingzhou) ត្រូវបានអមដោយនាវាចម្បាំងមីយ៉ាន់ម៉ា ដើម្បីចូលចតក្នុងទីក្រុង យ៉ានហ្គន (Yangon) ដ៏សំខាន់របស់មីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ។សារព័ត៌មាន GNL របស់មីយ៉ាន់ម៉ា បានរាយការណ៍ថា កងកម្លាំងដ៏ខ្លាំងក្លាចំនួន ៧០០នាក់ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ ត្រូវបានដឹកនាំដោយប្រធានក្រុមជាន់ខ្ពស់ លោក ស៊ុន ប៉ូ (Sun Bo) និងរួមបញ្ចូលទាំងនាវាផ្គត់ផ្គង់របស់ចិនផងដែរ គឺនាវា ឈានតាវហ៊ុ (Qiandaohu) និងបានបន្ថែមថា ក្រុមការងារចិន នឹង «ធ្វើសមយុទ្ធសន្តិសុខជើងទឹក» ជាមួយមីយ៉ាន់ម៉ា។ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចិននេះ ធ្វើឡើងនៅពេលដែលកងកម្លាំងយោធាមីយ៉ាន់ម៉ា កំពុងប្រយុទ្ធជាមួយក្រុមបះបោរជនជាតិភាគតិច នៅជិតព្រំដែនជាមួយប្រទេសចិន ដែលបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសនេះ និងបានអំពាវនាវឱ្យមានសន្តិភាព៕

សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី៖ ហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលជាមួយរុស្ស៊ី

2023/11/29 11:27:15 am        262
ប្រទេសហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ីនៅយប់ថ្ងៃពុធនេះ បន្ទាប់ពីបានចោទប្រកាន់ទីក្រុងម៉ូស្គូពីបទរៀបចំឲ្យមានការកើនឡើងនូវអ្នកស្វែងរកសិទ្ធិជ្រកកោន។លោក នាយករដ្ឋមន្ត្រី Petteri Orpo បាននិយាយថា ច្រកព្រំដែនបើកចំហចុងក្រោយនៅច្រកឆ្លងកាត់ Raja-Jooseppi នៅចុងភាគខាងជើង នឹងបិទរយៈពេលពីរសប្តាហ៍ រហូតដល់ថ្ងៃទី១៣ ខែធ្នូ។រដ្ឋមន្ត្រីមហាផ្ទៃ លោក Mari Rantanen បាននិយាយថា៖ «នេះជាសកម្មភាពដែលរៀបចំ មិនមែនជាភាពអាសន្នពិតប្រាកដទេ»។ការបិទនេះ កើតឡើងបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងប្រទេសនានា បន្ទាប់ពីជនអន្តោប្រវេសន៍ជាង ១.000នាក់ ត្រូវបានផ្តល់កង់ និងម៉ូតូ ដោយរុស្ស៊ី ដើម្បីឆ្លងកាត់ព្រំដែន ៨៣០ម៉ាយ(ជាង១៣៣៥គីឡូម៉ែត្រ)របស់ប្រទេសហ្វាំងឡង់ដោយគ្មានទិដ្ឋាការ ចាប់តាំងពីខែសីហា។ប្រទេសហ្វាំងឡង់ បានបិទច្រកព្រំដែនរបស់ខ្លួនជាលំដាប់ក្នុងការតវ៉ាប្រឆាំងនឹងការកើនឡើងនៃជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីអាហ្វ្រិក និងមជ្ឈិមបូព៌ា។ប្រទេសរុស្ស៊ី បានព្រមានអំពី «វិធានការប្រឆាំង» នៅពេលដែលហ្វាំងឡង់ បានចូលរួមជាមួយណាតូក្នុងខែមេសា។

លោក ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតអាមេរិក ឆ្នាំ២០២៤ នោះទេ

2023/11/29 11:21:02 am        248
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា) ស្របពេលមានការព្រួយបារម្ភថា លទ្ធភាពនៃជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក សម្រាប់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់ការគាំទ្ររបស់លោកខាងលិច ដល់ទីក្រុងគីវ។លោក ត្រាំ ដែលកំពុងស្វះស្វែងរកជ័យជម្នះម្ដងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខេជនប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ បានរិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ទីក្រុងគីវ។ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែល ថា សម្ព័ន្ធយោធានេះបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដោយដឹងថាកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយទំនងជាមិនអាចទៅរួចនោះទេ។មន្ត្រីរូបនេះបានបន្ថែមថា «នោះគឺជាបរិបទដែលសម្ព័ន្ធមិត្តទាំងអស់បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ កាលពីថ្ងៃអង្គារ» ដោយមិនបាននិយាយឈ្មោះលោក ត្រាំ ឬនិយាយយ៉ាងច្បាស់អំពីមធ្យោបាយដែលលទ្ធផលបោះឆ្នោត អាចនឹងប៉ះពាល់ដល់ការគាំទ្រសម្រាប់អ៊ុយក្រែន ឬយ៉ាងណានោះទេ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលជាសមាជិកបក្សប្រជាធិបតេយ្យ បានផ្តល់ជំនួយផ្នែកយោធាដ៏ច្រើន និងការគាំទ្រផ្សេងទៀតដល់ទីក្រុងគីវ ចាប់តាំងពីការលុកលុយទ្រង់ទាយធំ កាលពីខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ីមក ប៉ុន្តែមូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន កំពុងត្រូវបានផ្អាកដោយសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM