សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ការប្រឡងចូលក្របខណ្ឌធ្វើម៉េចឲ្យអ្នកជាប់ប្រកបដោយមោទនៈ ខណៈអ្នកធ្លាក់ឲ្យគេអស់ចិត្ត

2023/11/20 09:37:48 am        159
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលការណ៍រដ្ឋ​ប្រកាស​ប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ​ប៉ុន្តែទោះជាយ៉ាងណា​ការប្រឡងនេះ​ត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ​ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយ​អ្នកធ្លាក់ឲ្យគេអស់ចិត្ត។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ​ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បាន​ប្រាក់​ខែនោះទេ គឺត្រូវបម្រើ ​ដល់ប្រជាកសិករប្រកបដោយឆន្ទៈ​មុះមុត និងមានការជឿជាក់​ពីប្រជាកសិករ។ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ​ជា​អធិបតីក្នុង​ពិធីប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ​នូវគោលនយោបាយអាទិភាពទី៥ ​និងទី៦របស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕អត្ថបទ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាល​បន្តខិតខំពង្រីកកសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្ម

2023/11/20 09:01:26 am        309
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​​នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព​របស់​កសិករ​ឲ្យ​កាន់​តែរី​ក​ចម្រើន​បន្ថែម​ទៀត​។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និងប្រទេសជាតិទាំងមូល។ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាស​អបអរសាទ​​រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន​ចូល​រួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អលើ​ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន​ទទួល​ចំណាប់​ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើពិ​ភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និង​ខិត​ខំ​ពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

2023/11/20 07:52:25 am        150
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោល​នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សង្គមកម្ពុជាកាន់តែអភិវឌ្ឍន៍ និងកាន់តែទំនើប ការលើកកម្ពស់រស់នៅស្របតាមដំបូន្មាននៃសាសនា ពិតជាសំខាន់ និងចាំបាច់

2023/11/17 01:58:07 pm        117
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសាន៍ថា ក្នុងបរិបទដែលសង្គម​កម្ពុជា​កាន់តែអភិវឌ្ឍន៍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តី​សង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយចំនួន ១១ អង្គ ដ៏អធិកអធមនេះ សម្តេចមហាបវធិបតី បានលើកទ្បើងនូវ​ទឡ្ហីករណ៍ ៣ ចំណុច ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជា​ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះ​ព្រះពុទ្ធសាសនា ​និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ​ដែលមានដូចជា៖(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជា​ពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ ។(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ ។(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចូលរួមកិច្ចប្រជុំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហការគ្រោះមហន្តរាយ

2023/11/17 01:50:01 pm        124
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ​ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះអាសន្ន ​ឆ្នាំ២០២៣​ ក្រោមប្រធានបទ​ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និង​ការត្រៀមបង្ការជាមុន» តាមប្រព័ន្ធវីដេអូ ។កិច្ចប្រជុំនេះ ប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្ដម លីវ គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាមានិតចិន ​ដោយអញ្ជើញ​មានការចូលរួមវេទិកានេះ ​តាមប្រព័ន្ធវីដេអូ រួមមាន​ឥស្សរជន​សំខាន់ៗ ​ទទួល​បន្ទុកអាជ្ញាធររដ្ឋាភិបាល ​សម្រាប់​ការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ សុវត្ថិភាព​នៅកន្លែងធ្វើការ ​និងការសង្គ្រោះបន្ទាន់ ​នៃប្រទេសជាសមាជិក​ នៃគំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ ​និងផ្លូវ ​ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ​ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស ជាសមាជិកនៃ​គំនិតផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់​ និងផ្លូវ ប្រចាំប្រទេសចិន ​និងអ្នកតំណាងមកពីការិយាល័យ​អង្គការ​អន្តរជាតិនានារបស់ប្រទេសចិន។នាឱកាសនោះ​ឯកឧត្តមកិត្តិសង្គហបណ្ឌិត ​បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាង​ជ្រាលជ្រៅ ​ចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ ​នៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏សំខាន់នេះ និង​បានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ ​សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ ប្រកប​ដោយជោគជ័យ ​ដើម្បីពិភពលោកវិបុលភាព ​តាមរយៈការតភ្ជាប់ដ៏រឹងមាំ​ ទាំងផែ្នកទន់ និងផ្នែករឹង។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវនេះ ​បានផ្តល់ ​អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា​ ក្នុងនោះរួមមាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ​ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើ​សមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច របស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាង​បណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា, ការគាំទ្រការ​ផ្លាស់ប្តូរ​ប្រជាជន និងប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ ​និងផ្លូវ ដែលឈរលើ​មូលដ្ឋាននៃ សុចរិតភាព​ និងការអភិវឌ្ឍស្ថាប័ន ​តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់​ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ​ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ​និងការកសាងសហគមន៍វាសនា​រួម​សម្រាប់​មនុស្សជាតិ៕ 

នាយឧត្តមសេនីយ៍ សៅ សុខា៖ កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ក្នុងការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

2023/11/17 01:39:04 pm        100
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសថា កងរាជអាវុធហត្ថគាំទ្រពេញទំហឹង​ ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ ។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខានេះ គឺបានធ្វើឡើងនៅក្នុងប្រជុំពិភាក្សាការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។បើតាមយោងឆាណែលតេលេក្រាមព័ត៌មានរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ​បានពិភាក្សាអំពី​សភាពការណ៍​នៃបទល្មើស ​វិធានការអនុវត្ត ​ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ ​បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើសត្វព្រៃជាដើម។នៅក្នុងកិច្ចប្រជុំនោះ ​នាយឧត្តមសេនីយ៍ សៅ សុខា ​បានលើកឡើងថា ​ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ជាគោលការណ៍ ​គឺចំពោះមុខ​រក្សាគ្រប់​យន្តការ​ដែលមានស្រាប់ ​និងពង្រឹងការអនុវត្តរាល់សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាលជាធរមាន​ ក្នុងការទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។នាយឧត្តមសេនីយ៍ ​បានថ្លែងបញ្ជាក់ទៀតថា «កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់​អន្តរាគមន៍តាមការស្នើសុំពីក្រសួង​មានសមត្ថកិច្ច ​និងអាជ្ញាធររាជធានី-ខេត្តក្នុង​ករណី​បទល្មើសនោះ ​មានការលំបាកដែលក្រសួងជំនាញ ​ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ច​ប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។»បន្ទាប់ពីកិច្ចពិភាក្សា ​និងមានការឯកភាពនូវគោលគំនិត គោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ​ឯកឧត្តម អ៊ាង សុផល្លែត អមដំណើរដោយ នាយឧត្តមសេនីយ៍ សៅ សុខា និងសហការី ​បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និង​គ្រឿងបំពាក់មធ្យោបាយ ​ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍​ទូទាំងប្រទេសផងដែរ៕អត្ថបទ៖ បាន ចក់ 

ប្រធានាធិបតីចិន ជួបអគ្គនាយកក្រុមហ៊ុន Apple លោកElon Musk និងធុរកិច្ចជនល្បីៗរបស់អាមេរិកជាច្រើននៅ APEC

2023/11/17 12:30:15 pm        102
លោកប្រធានាធិបតីចិន Xi បានជួបស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple អគ្គនាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk និងបណ្ដានាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀត របស់សហរដ្ឋអាមេរិក មុនពេលពិធីទទួលទានអាហារពេលល្ងាចកាលពីថ្ងៃពុធ១៥វិច្ឆិកា នៅក្រៅកិច្ចប្រជុំកំពូលប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅសហរដ្ឋអាមេរិក។ ទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញរូបភាព លោកប្រធានាធិបតី Xi កំពុងស្វាគមន៍ និងចាប់ដៃជាមួយក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដូចជា លោក រ៉ាច ស៊ូប្រាម៉ានីញាម (Raj Subramaniam)លោក រ៉េ ដាលីយ៉ូ (Ray Dalio)អគ្គនាយកក្រុមហ៊ុន វិនិយោគ Bridgewater Associates ។ យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយពីបណ្ដាញសង្គមវ៉េបូ (Weibo)របស់ក្រុមហ៊ុនផលិតរថយន្ត កាលពីថ្ងៃព្រហស្បតិ៍ទី១៧វិច្ឆិកាលោក Xi បានប្រាប់លោក Musk ថា លោកគាំទ្រការអភិវឌ្ឍន៍ ក្រុមហ៊ុន នៅក្នុងប្រទេសចិន ។ ជំនួបផ្ដោតលើសន្តិសុខបច្ចេកវិទ្យា និង ពិធីទទួលទានអាហារពេលល្ងាច នេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុនជាច្រើនស្ដាប់លឺដោយផ្ទាល់ចេញពីមាត់មេដឹកនាំប្រទេសចិន ខណៈពួកគេស្វែងរកមធ្យោបាយដើម្បីបអង្អាក់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយមានការជំរុញរបស់សហរដ្ឋអាមេរិកឱ្យ កាត់បន្ថយហានិភ័យ ខ្សែសង្វាក់ផ្គត់ផ្គង់អាមេរិកមួយចំនួន ពីប្រទេសចិន និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពី ការពង្រីកច្បាប់សន្តិសុខរបស់ចិន៕

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជំរុញឱ្យប្រទេសមហាអំណាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់សង្គ្រាមនៅហ្កាហ្សា

2023/11/17 12:12:22 pm        84
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សុបៀនតូ (Prabowo Subianto) បាននិយាយថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានជំរុញឱ្យបញ្ឈប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងឱ្យប្រទេសមានឥទ្ធិពលប្រើប្រាស់អំណាចរបស់ពួកគេដើម្បីការពារជនស៊ីវិល។ បណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្លុកក្នុងតំបន់ ក្រៅពីមីយ៉ាន់ម៉ា បានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរយៈពេលពីរថ្ងៃ។ លោក Prabowo ដែលជាប្រធានកិច្ចប្រជុំខណៈឥណ្ឌូនេស៊ី ជាប្រធានប្តូរវេននៃអាស៊ាននៅឆ្នាំនេះ បាននិយាយថា រដ្ឋមន្ត្រីជាច្រើនបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា ហើយបានលើកទឹកចិត្តបណ្ដាប្រទេសមានអំណាចឱ្យធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់អំពើហិង្សានៅទីនោះភ្លាមៗ។សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំស្តីអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា បានចេញផ្សាយជាសាធារណៈនៅពេលល្ងាចក្នុងថ្ងៃនោះ ដោយបាននិយាយថា មានតម្រូវការចាំបាច់មួយសម្រាប់ការសន្ទនាក្នុងន័យស្ថាបនាដើម្បីចាប់ផ្តើមដោយមិនបង្អង់យូរ ដោយលើកឡើងពីស្ថានភាពនៅហ្កាហ្សា។ ទោះបីជាអវត្តមានមីយ៉ាន់ម៉ាក៏ដោយ លោក Prabowo បាននិយាយថា ប្លុកក្នុងតំបន់នៅតែបន្តលើកទឹកចិត្តរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឱ្យស្វែងរកដំណោះស្រាយអហិង្សា។ លោកបានបន្ថែមថា ពួកគេក៏បានបន្តពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារត្រួតស៊ីគ្នាជាមួយចិនផងដែរ៕

អាមេរិកអះអាងថា ទណ្ឌកម្មវ៉េណេហ្ស៊ុយអេឡាទាំងអស់ ត្រូវយកមកអនុវត្តន៍ ប្រសិនបើលោក ម៉ាឌូរ៉ូ មិនគោរពតាមការសន្យា

2023/11/17 12:04:01 pm        48
រដ្ឋបាលលោកបៃដិន បានរៀបចំដើម្បីដកហូតអាជ្ញាប័ណ្ណទាំងអស់ ដែលទើបតែផ្តល់ឲ្យវ៉េណេហ្ស៊ុយអេឡា ប្រសិនបើលោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) មិនបង្ហាញផ្លូវឆ្ពោះទៅរកការបោះឆ្នោតដោយយុត្តិធម៌ នៅចុងខែវិច្ឆិកា។ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលលោកខាងលិច លោក Brian Nichols បាននិយាយថា «អ្វីគ្រប់យ៉ាង គឺនៅលើតុ» រួមទាំងការដកហូតអាជ្ញាប័ណ្ណដែលបានចេញថ្មីៗនេះដែលអនុញ្ញាតឲ្យមានការនាំចេញប្រេង និងឧស្ម័នវ៉េណេហ្ស៊ុយអេឡា។ កាយវិការនៃសុច្ឆន្ទៈ បានធ្វើឡើងជាការឆ្លើយតបទៅនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនទីបង្ហាញផ្លូវបោះឆ្នោតរវាងរដ្ឋាភិបាលលោកម៉ាឌូរ៉ូ និងក្រុមប្រឆាំង។លោក Nichols បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា៖«ប្រសិនបើពួកគេ មិនចាត់វិធានការដែលបានព្រមព្រៀងទេ យើងនឹងដកអាជ្ញាប័ណ្ណដែលយើងបានផ្តល់ឲ្យនោះ» ។ក្នុងចំណោមជំហានដែលបានព្រមព្រៀងគ្នា គឺកំណត់ដំណើរការមួយ ដើម្បីអនុញ្ញាតឲ្យបេក្ខជនបក្សប្រឆាំងទាំងអស់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ អ្នកឈ្នះនៃការបោះឆ្នោតបឋមនៅថ្ងៃទី ២២ ខែតុលារបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាគឺ លោកស្រី María Corina Machado នៅតែត្រូវបានហាមឃាត់មិនឲ្យចូលរួម ដោយរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ នៅខេត្តសៀមរាប

2023/11/17 11:57:15 am        68
សៀមរាប៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បាន​អញ្ជើញ​ជា​អធិបតី​បិទ​សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែង​ចែក​វិសាលគមន៍​ហ្វ្រេកង់ស៍វិទ្យុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រធានអង្គភាពនិងមន្ត្រីរាជការក្រោយឱវាទ ក.ប.ទ. ព្រម​ទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបប្រមាណ ១២៧នាក់។សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ ក.ប.ទ. សហការជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក.ប.ទ. ដែល​អនុក្រឹត្យ​នេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និង​សមត្ថកិច្ច​ នៃ​ការ​គ្រប់គ្រង​វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណបនិងគន្លងផ្កាយរណប ក្នុង​គោល​បំណង​រៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដើម្បី​ពង្រឹងការគ្រប់គ្របនិងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូល​រួម​ប្រកួត​ប្រជែ​ង​ដោយ​ស្មោះត្រ​ង់ និង​ស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកពីបញ្ហាប្រឈម និងកិច្ច​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ព្រម​ទាំង​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគម​នាគមន៍​នៅ​តាម​បណ្តា​បុរី​ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងគោលបំណងពង្រឹង និងពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេស​អ៊ីន​ធឺណិត​តាមទូរសព្ទចល័ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វិសាលគមន៍​ហ្វ្រេកង់ស៍​វិទ្យុជាធនធាន​កម្រ​របស់​ជាតិ​មួយ​ដែល​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​ដើម្បី​ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ធនធានកម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់​ចំណូល​ជាតិ និងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា។ ឯកឧត្តមរដ្ឋមន្ត្រី បាន​បន្តថា ធនធាន​កម្រ​របស់​ជាតិ​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍ ដែលគាំទ្រយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈ​ការ​ប្រើប្រាស់​ធន​ធាន​ដ៏​មានសារៈសំខាន់នេះក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និង​អ៊ីនធឺណិត​ល្បឿនលឿន គាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល​ជា​យន្ត​ការ​សំខាន់​ក្នុង​ការ​ធ្វើ​បរិវត្តកម្មឌីជីថលនៃក្នុងព្រះរាជាណាចក្រកម្ពុជា។លើសពី​នេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជំរុញកា​រ​អនុវត្ត​អនុ​ក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ទាមទារឱ្យមន្ត្រី​របស់​ក្រសួង​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​យល់​ច្បាស់​ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមថា​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បានយល់ក្នុងរូបភាពតែមួយអំពីខ្លឹមសារអនុក្រឹត្យ ងាយ​ស្រួល​ត្រៀម​ខ្លួន​ចូល​រួម​អនុវត្តន៍ និង​សហការ អនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ជាអតិបរមា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
09/04/2025 09:09 PM
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
09/04/2025 09:09 PM
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
09/04/2025 08:09 PM
[UPDATE] លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលទៅស្ដាប់សាលក្រមវិញ ក្នុងរយៈពេល ២ថ្ងៃ
09/04/2025 08:09 PM
ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់
09/04/2025 08:09 PM
មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង
09/04/2025 07:09 PM
BREAKING NEWS ៖ ​ ​លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលត្រលប់វិញក្នុងរយៈពេល ២ថ្ងៃ
09/04/2025 07:09 PM
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
09/04/2025 07:09 PM
ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
09/04/2025 06:09 PM