សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA

2023/11/28 11:11:08 am        87
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជាប្រធាន APA បានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមាសភាពគណៈប្រតិភូដែលចូលរួមអមដំណើរឯកឧត្តមអនុប្រធានទី២រដ្ឋសភា រួមមាន ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួនទៀត។ បន្ទាប់ពីពិធីបើកជាផ្លូវការនេះ ក្រុមប្រឹក្សាប្រតិបត្តិ APA នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យពិភាក្សាលើករបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមមាន÷ គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ថវិកា និងផែនការ, គណៈកម្មាធិកាអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, គណៈកម្មាធិការអចិន្ត្រៃយ៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមទាំងបញ្ហាផ្សេងៗទៀត នឹងត្រូវបានពិនិត្យពិភាក្សា ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់មហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត។ គួររំលឹកថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរដ្ឋសភានៃសាធារណរដ្ឋតួកគី ធ្វើជាម្ចាស់ផ្ទះរៀបចំ៕

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាព បានធ្វើឱ្យពិធីបុណ្យជាតិធំៗ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ

2023/11/27 03:42:23 pm        652
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧ ត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមតេលេក្រាមផ្ទាល់របស់សម្ដេច ដោយមានខ្លឹមសារថា អបអរសាទរ និងសប្បាយរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យនេះ។សាររបស់សម្ដេចតេជោដដែលបន្តថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា​ការប្រណាំងទូកង​នៅ​មាត់ទន្លេឱ្យបានច្រើនកុះករ ឬ​ទិញទំនិញតាមស្តង់តាំងពិព័រណ៍​ទំនិញជាច្រើន​នៅតាមទីតាំង​នីមួយៗ​ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមសួនសាធារណៈ។សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែលបានរម្លឹកឱ្យដឹងថា ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកនៅថ្ងៃនេះដែរ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមរីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឆ្នាំ២០២៣ នេះផងដែរ៕

ថ្ងៃទី២នៃពិធីបុណ្យអុំទូក មន្រ្តីជំនាញ ក.ប.ប. បន្តចុះត្រួតពិនិត្យចំណីម្ហូបអាហារចាប់ពីតំបន់ផ្សារចាស់រហូតដល់ជ្រោយចង្វារ

2023/11/27 02:50:35 pm        392
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បានបន្តចុះយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាព​ម្ហូប​អាហារជូនប្រជាពលរដ្ឋ ដែលមានទីតាំងនៅមុខបរិវេណសួនច្បារផ្សារចាស់ ផ្សាររាត្រី និង​សួនច្បារត្រើយ​ខាងកើតជ្រោយចង្វារ លើស្តង់លក់ និងកន្លែងលក់រាយ ដើម្បីធានាបាននូវ​ទំនិញ​ម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់។យោងតាមរបាយការណ៍ចុះអនុវត្តត្រួតពិនិត្យ ​នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបរាប់ឲ្យដឹងថា ​ការត្រួតពិនិត្យនេះ ធ្វើឡើងដោយមាននាយកដ្ឋានមន្ទីរពិសោធន៍ និងសាខា ក.ប.ប. រាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុៈត្រួតពិនិត្យ ​និងពិសោធន៍លើរថយន្តចល័តតែម្តង ក្នុងគោលបំណងដើម្បីទប់ស្កាត់ បង្ការ ការលក់​ចែកចាយម្ហូបអាហារណាមានផ្ទុកសារធាតុគីមីហាមឃាត់​ ម្ហូបហួស​កាលបរិច្ឆេទ​ ប្រើប្រាស់ និង​ម្ហូបអាហារ មិនមានអនុលោមភាព។ជាលទ្ធផលនៃការត្រួតពិនិត្យ ​ចំណោមគំរូផលិតផលម្ហូបអាហារដែលបានវិភាគចំនួន ១៥គំរូ គឺ​មានអនុលោមទាំងអស់រួមទាំងការត្រួតពិនិត្យកាលបរិច្ឆេទប្រើប្រាស់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ​មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នក​ប្រកប​អាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃ​ពិធីនេះឱ្យបានយល់ ​ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការ​ការពារសុខុមាលភាព ​និង​ផលប្រយោជន៍អ្នកប្រើប្រាស់។ ប្រភពដដែលបានឲ្យដឹងទៀតថា ​ដោយឡែក នៅថ្ងៃ២៨ ខែវិច្ឆិកាស្អែកនេះ ក្រុមការងារ ក.ប.ប. នឹងបន្តត្រួត​ពិនិត្យស្តង់សួនច្បារមុនវត្តបុទម ​និងនៅទីតាំងផ្សេងទៀត នៃតំបន់ប្រារព្វពិធី ។សូមបញ្ជាក់ថា ​ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើងដោយមានការគិតគូរ​និង​យកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវ​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយក​ចិត្ត​ទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ ​និងចង្អុលបង្ហាញដល់ ​ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន​តែ​បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ​ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ៕

ភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2023/11/27 11:32:53 am        421
មណ្ឌលគិរី៖ ទិដ្ឋភាពថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គេបានសង្កេតឃើញភ្ញៀវទេសចរយ៉ាងច្រើន នៅតែបន្តសម្រុកមកកម្សាន្ត តាមគោលដៅទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ។ ចំណែកម្សិលមិញ ពោលគឺថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកទេសចរសរុប ៩,៧៧៦នាក់មកកម្សាន្ត ក្នុងនោះទេសចរជាតិ ៩,៦៥៣នាក់ ទេសចរបរទេស ១២៣នាក់ ។ តួលេខនេះ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវសរុបកើន ចំនួន ៣៧,៤១% ភ្ញៀវជាតិកើន ៣៨,០១% ភ្ញៀវបរទេសកើនចំនួន ២,៥% ។ រីឯស្ថានភាពសន្តិសុខ មានភាពល្អប្រសើរទាំងអស់ ៕

ទេសចរមកពីអាម៉េរិក និងប្រទេសនានាសន្យាមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកជាថ្មី

2023/11/27 11:01:13 am        432
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះខែ។ នៅព្រឹកថ្ងៃនេះដែរ ពលរដ្ឋ និងទេសចរជាតិអន្តរជាតិ រាប់ពាន់នាក់ទៀត បានអញ្ជើញចូលរួមដើរកម្សាន្ត ទស្សនាការប្រណាំងទូក និងទស្សនាទិដ្ឋភាពនានា យ៉ាងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អបំផុត។ថ្លែងប្រាប់ BTV នៅថ្ងៃនេះ ពលរដ្ឋ និងទេសចរចាស់ក្មេងនានាបានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ គឺមានភាពសប្បាយរីករាយ ការរៀបចំពិធីមានភាពរីកចម្រើនជាងឆ្នាំមុនៗ ជាពិសេសជាងនេះទូកចូលរួមប្រកួតមានចំនួនច្រើនជាងមុន កីឡាករសុទ្ធតែប្តេជ្ញាប្រឹងប្រែងប្រកួត ការរៀបចំប្រ ទីពក៏មានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងមក មានភាពប្លែក ហើយការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងក្រុមពេទ្យប្រចាំការគ្រប់ទីកន្លែងដែលធ្វើឲ្យយើងទាំងអស់គ្នាដើរកម្សាន្តមានភាពកក់ក្តៅបំផុត។សម្រាប់ទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច កាណាដា និងបណ្តាប្រទេសនានា ថ្លែងថា យើងទាំងអស់មានការពេញចិត្តសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមកម្សាន្តសប្បាយរីករាយជាមួយប ងប្អូនពលរដ្ឋខ្មែរ ដែលមានទឹកមុខសប្បាយរាក់ទាក់។ ពួកគាត់ក៏បានសន្យាដែរថា នឹងមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជានាឆ្នាំបន្តបន្ទាប់ទៀត។អំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រសួងសុខាភិបាលបានរៀបចំស្តង់សុខាភិបាលប្រចាំការផ្តល់ថ្នាំ ពិនិត្យ ព្យាបាលជំងឺចំនួន១៥ទីតាំង មានរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន៥០គ្រឿង និងមានរថយន្តបំរុងចំនួន២០គ្រឿង រថយន្តគ្លីនិចចល័តចំនួន៤គ្រឿងធំៗ និងក្រុមពេទ្យដើរចល័តជាច្រើនក្រុមផ្សេងៗ និងក្រុមពេទ្យប្រចាំការសម្រាប់ព្យាបាលជំងឺ និងសង្គ្រោះបន្ទាន់ជូនក្រុមកីឡាករនានាជាច្រើនទៀត ។ក្នុងរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក គឺពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា កន្លងមកនេះ មានពល រដ្ឋចូលទទួលសេវាសុខាភិបាលជិត ៩០០០ នាក់។ ក្រៅពីនេះ ក៏មានស្ថាប័នផ្សេងៗ រួមទាំងសមត្ថកិច្ច ជំនាញក៏បានដាក់ពង្រាយកងកម្លាំងជាច្រើនពាន់នាក់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរង់ចាំជួយ ពលរដ្ឋ ដែលត្រូវការជំនួយផ្សេងៗផងដែរ៕អត្ថបទ ស៊ុម សុខជា 

មន្រ្តីការទូតជាន់ខ្ពស់ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំត្រីភាគី ដើម្បីពង្រឹងទំនាក់ទំនង

2023/11/27 10:44:26 am        326
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបគ្នានៅទីក្រុងកំពុងផែ Busan ដើម្បីព្យាយាមចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសជិតខាងអាស៊ីទាំង ៣ ហើយនិងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលក្រុមមេដឹកនាំរបស់ពួកគេ ។ លោក Wang Yi គឺជាមន្រ្តីការទូតកំពូលរបស់ចិន និយាយថា ប្រទេសទាំង ៣ គួរតែដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក ជាមួយនឹងឥរិយាបថ និងអាកប្បកិរិយារីកចម្រើនជាងមុន ។ ដោយឡែក រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីអស្ចារ្យជាងមុន នឹងរួមចំណែកចំពោះសន្តិភាពក្នុងតំបន់ ស្របពេលដែលស្ថានភាពសន្តិសុខអន្តរជាតិ កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញជាងមុននោះ ។ ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Park Jin និយាយថា ក្រុមមន្រ្តីនឹងធ្វើការធានាដល់កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេសទាំង ៣ ឲ្យកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ តាមដែលអាចធ្វើទៅបាន ។ សូមបញ្ជាក់ថា ប្រមុខការទូតទាំង ៣បានជួបគ្នានៅក្នុងទីក្រុង Busan សម្រាប់ជំនួបលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ក្រោយពេលក្រុមមន្រ្តីមកពីប្រទេសទាំង ៣ បានព្រមព្រៀងគ្នាកាលពីខែកញ្ញាកន្លងទៅ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅពេលវេលាដ៏សមស្របខាងមុខនេះ ៕

អាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដង្ហែក្បួនកាន់បដាអប់រំបញ្ហាគ្រឿងញៀននៅក្នុងព្រះរាជពិធីបុណ្យអុំទូក

2023/11/27 10:41:32 am        468
ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ បានដឹកនាំយុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង ខាណា និងHACC ចុះផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនមកចូលរួមលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។ ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់,  ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវវ័យ និងអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយ អ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ ​ទាំងនេះគឺជាសារអប់រំ របស់យុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា ​និងអង្គការដៃគូធ្វើការផ្សព្វផ្សាយ ​អប់រំយុវជនទៅកាន់សាធារណជន និងមហាជនក្នុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២៦ដល់២៨ខែវិច្ឆិកាឆ្នាំ ២០២៣។ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានឱ្យដឹងថា ក្រោយទទួលបាន​ការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ​លោកបានដឹកនាំក្រុមយុវជន និងបុគ្គលិកដើរផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានក្រុមយុវជនកាយរិទ្ធកម្ពុជា​ និងកាកបាទក្រហមកម្ពុជា៣០០នាក់ចុះអប់រំ លើកពាក្យស្លោក និង​អានសាអប់រំស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងនៅតាមគោលដៅ​សំខាន់ៗ។ ឧត្តមសេនីយ៍ឯកលឹម តុងហួត បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការ​កសាង ខាណា Hacc បានសហការជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈបញ្ជូន​ក្រុមយុវជន និងបុគ្គលិក មកចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងគោលបំណង​ផ្តល់នូវ​ចំណេះដឹង​ដល់សាធារណជនពីគ្រោះថ្នាក់ផ្សេងៗ​បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន «សូមអរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ​ដែលបានជួយផ្តល់កម្លាំង យុវជនកាយរិទ្ធ កាកបាទក្រហមក្នុង១ថ្ងៃ១០០នាក់ ​មានរយៈពេល៣ថ្ងៃសរុប៣០០នាក់ និង​អង្គការដៃគូ១០០នាក់ និងLOLC ឧបត្ថម្ភការបោះពុម្ពផ្សាយ ដើម្បីចូលរួមអប់រំ​ផ្សព្វផ្សាយពី​បញ្ហាគ្រឿង​ញៀនក្នុងឱកាសបុណ្យអុំទូក ២០២៣នេះ។ សម្រាប់នៅក្នុងឱកាសបុណ្យអុំទូកនេះ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយក្រុមប្រគំតន្ត្រីធំៗទាំងអស់ដើម្បីឱ្យពិធីករពិធីការនីជួយផ្សព្វផ្សាយអប់រំនូវសាអប់រំពីគ្រឿងញឿនផងដែរ។ សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជ​ពិធីបុណ្យ​អុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ៕

ឯកឧត្តម ប៉ែន បូណា៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ!

2023/11/27 09:33:22 am        342
ភ្នំពេញ៖ បើយោងតាមឆាណែលតេឡេក្រាម នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាង សប្បាយ​រីករាយនៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។ ជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។ ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។ ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយដែលរក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផលធំទី១ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយពីស្នាដៃផ្សេងទៀតពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។ ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រកាណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។ នេះគឺជាហេតុផលដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕

ម៉ាស៊ីនពេលវេលាអាកាសធាតុអង្គការ NASAបង្ហាញពីការផ្លាស់ប្តូរនៅលើភពផែនដី

2023/11/27 09:14:26 am        332
របាយការណ៍របស់ទីភ្នាក់ងារវិទ្យាសាស្រ្តអាកាសធាតុអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ការកាត់បន្ថយប្រេងឥន្ធនៈហ្វូស៊ីល ការដាំដើមឈើ និងការកាត់បន្ថយការទទួលទានសាច់ គឺជាវិធានការត្រូវការនៅក្នុងទសវត្សរ៍នេះ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីដល់ ១,៥អង្សាសេពីលើសីតុណ្ហភាពមុនឧស្សាហកម្ម ។ បើទោះបីជាការព្រមានពីបម្រែបម្រួលអាកាសធាតុ ចេញដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) ចាប់តាំងពីឆ្នាំ ១៩៩០ក៏ដោយ ការបំភាយឧស្ម័នសកលលោក នៅតែបន្តកើនឡើងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយឈានដល់ចំណុចខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ។ យោងតាមទិន្នន័យពីសេវាកម្មបម្រែបម្រួលអាកាសធាតុសហភាពអឺរ៉ុបដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា រដូវក្តៅឆ្នាំ ២០២៣ គឺជារដូវក្តៅដែលមានសីតុណ្ហភាពក្តៅខ្លាំងបំផុតជាប់កំណត់ត្រា ។ រយៈពេល ៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពបានឡើងខ្ពស់ជាងកំណត់ត្រាលើកមុន ជាមួយនឹងសីតុណ្ហភាពជាមធ្យម ១៦,៨អង្សាសេ ពោលគឺមានសីតុណ្ហភាព ០,៦៦អង្សាសេពីលើកម្រិតធម្មតា ។ ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថា គោលដៅរក្សាការឡើងកម្តៅផែនដីរយៈពេលយូរចំនួន ១,៥អង្សាសេ លែងអាចគ្រប់គ្រងបានទៀតហើយ ដោយសារតែប្រទេសនៅលើពិភពលោក ពុំបានកំណត់គោលដៅរបស់ខ្លួន បើទោះបីជាមើលឃើញរលកកម្តៅបំបែកកំណត់ត្រារយៈពេលច្រើនខែនៅលើដី និងនៅក្នុងទឹកសមុទ្រក៏ដោយ ៕

គណៈមេធាវីកម្ពុជា ចុះ MOU ជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការគ្នា

2023/11/25 09:34:19 pm        104
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក Kim Young Hoon ប្រធានគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM