សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ឡាវនឹងរក្សាទំនាក់ទំនងជាមួយគ្នាឲ្យក្លាយជាប្រយោជន៍ជូនជាតិ និងប្រជាជនទាំងពីរ

2023/11/21 12:44:48 pm        177
ក្នុងជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ភាគីទាំងពីរ​នឹង​រក្សា​ទំនាក់​ទំនង​ជាមួយ​គ្នា​ឲ្យក្លាយ​ជា​ប្រយោជន៍​ សម្រាប់​ជាតិ និងប្រជាជន។នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បួកែវ ភុំវង្សសាយ និងសហការី មកកាន់វិមានរដ្ឋសភា។ ក្នុងនោះ​សម្តេច​បាន​ថ្លែង​អំណរ​គុណ និងកោតសរសើរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និង​យកអ​ស់កម្លាំងកាយចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី​រវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយឱ្យកាន់តែរឹងមាំ និងស្អិត​រមួត​ថែម​ទៀត​។ ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​លើក​ឡើង​ពី​ចំណង​មិត្ត​ភាព​ជា​ប្រពៃណី និង​ជាបងប្អូន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ហើយ​ទំនាក់​​ទំនងដ៏ល្អនេះបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង និងបានបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងសងខាង។ ជាមួយគ្នា ក្នុងពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងពលរដ្ឋទាំងសងខាង បានបន្ត​រួមគ្នា​ថែ​រក្សា​នូវ​វប្បធម៌ ទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេរជានិច្ចនិរន្តរតទៅ។សម្តេចរដ្ឋសភាធិបតី សង្ឃឹមថាស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងបងប្អូនរវាងកម្ពុជាឡាវ និង​ទំហំ​ពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ​បញ្ជាក់ថា ឈរលើស្មារតីនៃចំណងមិត្តភាពជាអមតៈ នៅដើមរដ្ឋសភានីតិកាលទី៧នេះ សម្តេច​បាន​សម្រេចចិត្តធ្វើទស្សនកិច្ចក្រៅប្រទេសដំបូងគេ ទៅកាន់​ប្រទេស​ជា​មិត្ត​ភូមិ​ផង​របង​ជាប់​គ្នាមានប្រទេសឡាវ និងប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់​ប្តូរ​បទ​ពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ប្រជាជន និង​ប្រជាជន ដើម្បីផលប្រយោជន៍ប្រទេសទំាងសងខាង។ ទន្ទឹម​គ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋបក្ស និងប្រជាជនឡាវ បានត្រៀម​ជា​ស្រេចកា​រ​ស្វាគម​ន៍​ដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងគណៈប្រតិភូ​បំពេញ​ទស្សន​កិច្ច និងចូលរួមកិច្ចប្រជុំកំពូលCLV លើកដំបូង នៅប្រទេសឡាវ នាដើមខែធ្នូខាងមុខនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទីតឡាវ មានជំនឿថា ដំណើរទស្សនកិច្ច​របស់​សម្តេច​ប្រធាន​រដ្ឋសភា​ទៅ​កាន់​ប្រទេស​ឡាវ​នាពេលខាងមុខ នឹងផ្តល់សារៈសំខាន់ក្នុងការពូនជ្រំចំណងមិត្តភាព កិច្ចសហ​ប្រតិបត្តិការ​គ្រប់​កម្រិត គ្រប់ស្ថាប័នប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ សេក ឧត្តម

សម្ដេចធិបតីណែនាំឱ្យតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយដែលបានដាក់ចេញ

2023/11/21 12:43:49 pm        125
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័នញធ ត្រូវតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយទាំងឡាយ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យដល់ប្រជាពលរដ្ឋពិតប្រាកដ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិត មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធ ផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។ សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ក្នុងរយៈពេល៣ ខែមកនេះ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ក្នុងនោះមានបាវចនាលើ ការងារ សមធម៌ ប្រសិទ្ធិភាព ​និងចីរភាព រួមនឹងកម្មវិធីនយោបាយអាទិភាពចំនួន ៦ ចំណុចទៀតដែលបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០២៣នេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតីណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ

2023/11/21 12:39:23 pm        165
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស ជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ សម្ដេចមានប្រសាសន៍ថា នៅសល់៥ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគុំតន្រ្ដី និង កម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។ សម្តេចធិបតី ណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ​ទេសចរជាតិ​ អន្តរជាតិឱ្យបានល្អ ​នាឱកាស ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់​បានប្រកាសនៅឆ្នាំ ២០២៣នេះ កម្ពុជានឹងត្រូវធ្វើ ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដ៏ធំនៅទីក្រុងភ្នំពេញ ​ខណៈ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បាន​ប្រារព្ធពិធីបុណ្យធំៗ​មួយចំនួនរួចហើយដូចជា ពិធីបុណ្យឯករាជ្យជាតិ ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាដើម៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖«កុំជ្រកក្រោមផ្លាកសហជីព ហើយយកបងប្អូនកម្មករទៅបម្រើប្រយោជន៍នយោបាយ»

2023/11/21 12:29:59 pm        209
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទៅកាន់ក្រុមសហជីពមួយចំនួនថាកុំជ្រកក្រោមផ្លាកសហជីពហើយយកបងប្អូនកម្មករនិយោជិត ទៅបម្រើប្រយោជន៍នយោបាយរបស់បក្សពួកខ្លួន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស ជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ សម្ដេចធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមសហជីពឱ្យដើរតួនាទីទៅតាមអាជីព និងជំនាញរបស់ខ្លួន កុំយកបងប្អូនកម្មករនិយោជិត ទៅបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនឱ្យសោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន និងរោងចក្រលំដាប់អន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនផលិតកាបូប ស្បែកជើង និងកង់ឡានជាដើមបានមកវិនិយោគផ្ទាល់នៅក្នុង​ប្រទេសកម្ពុជា។ ខណៈនៅពេលខាងមុខមានរោងចក្រធំៗជាច្រើនទៀត​នឹងមកវិនិយោគបន្ថែមនៅកម្ពុជា ដោយមានលើកទឹកចិត្តឱ្យមានការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា នៅប្រទេសកម្ពុជា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ជូនអ្នកដែលទទួលបានចំណេះដឹងពីក្នុងគ្រួសារ

2023/11/21 12:23:26 pm        115
មានប្រសាសន៍ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់មកពីរោ ងចក្រ សហគ្រាសនានា ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ជូន ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការ ងារនៅក្រៅប្រទេស។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា គម្រោងដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈពិតប្រាកដជូនប្រជាពលរដ្ឋ គឺដើម្បីជីវភាពពលរដ្ឋកាន់តែប្រសើរ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗខាងមុខ។ដើម្បីសម្រេចបានគោលដៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរួមគ្នាបន្ត រក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់របស់អ្នកជំនាន់មុន, បន្តថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រ បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។ តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំ ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឆាប់ៗខាងមុខ នេះ៕ដោយ៖ គង់ ឌិន

សមាជិកបក្សប្រជាធិបតេយ្យរបស់អាមេរិក ជំរុញលោក បៃដិន ឱ្យប្រាប់អ៊ីស្រាអែល ជុំវិញជំនួយមនុស្សធម៌ហ្កាហ្សា

2023/11/21 12:03:37 pm        105
បណ្ដាសមាជិកមកពីគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) បានជំរុញលោកក្នុងការលើកទឹកចិត្តអ៊ីស្រាអែល ឱ្យចាត់វិធានការភ្លាមៗ រួមទាំងការបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញ ដើម្បីជួយផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា។សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមួយក្រុម បានសរសេរក្នុងលិខិតមួយផ្ញើជូនលោក បៃដិន ថា «ការលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយក្រុមហាម៉ាស និងការការពារជនស៊ីវិល មិនមែនជាគោលបំណងផ្តាច់មុខទៅវិញទៅមកនោះទេ»។លិខិតនេះត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក ថាំមី បាលវីន (Tammy Baldwin) លោក ធីម ខែន (Tim Kaine) និងលោក គ្រីស វ៉ាន់ហូឡែន (Chris Van Hollen) ហើយចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យយ៉ាងហោចណាស់ប្រាំបីរូបផ្សេងទៀត។ សមាជិកសភាទាំងនោះបានផ្ញើលិខិតនេះ ខណៈរដ្ឋបាលរបស់លោក បៃដិន បាននិយាយថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរមួយចំនួនក្នុងចំណោមអ្នកទាំង ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមពីតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។លិខិតកាលពីថ្ងៃច័ន្ទនោះ មិនបានអំពាវនាវឱ្យមានបទឈប់បាញ់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ រួមទាំងការធ្វើការឆ្ពោះទៅរកការផ្តល់ទឹក ស្បៀងអាហារ ប្រេងឥន្ធនៈ និងតម្រូវការមូលដ្ឋានផ្សេងទៀត រួមទាំងការបើកច្រកព្រំដែន ខេរ៉េម សាលុម (Kerem Shalom) ឡើងវិញរវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ការការពារជនស៊ីវិល និងទីតាំងជនស៊ីវិល ព្រមទាំងធានាឱ្យមានលទ្ធភាពទទួលបានការថែទាំសុខភាពរបស់ជនស៊ីវិលផងដែរ៕

ប្រទេសជាច្រើន អំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើនជំនួយនៅហ្កាហ្សា នៅមហាសន្និបាតអង្គការសហប្រជាជាតិ

2023/11/21 11:22:20 am        68
រដ្ឋជាសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើនជំនួយដល់តំបន់ហ្កាហ្សាកាលពីថ្ងៃច័ន្ទ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឱ្យពលរដ្ឋជម្លៀសចេញពីភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់នៅតែមាននៅទីនោះ។ អាហារ ប្រេងឥន្ធនៈ ឱសថ និងទឹក បានអស់នៅទូទាំងតំបន់ស្ថិតក្រោមការហ៊ុមព័ទ្ធរយៈពេលប្រាំមួយសប្តាហ៍របស់អ៊ីស្រាអែល។នៅភាគខាងត្បូង ជាកន្លែងដែលប្រជាជនហ្កាហ្សារាប់សែននាក់បានភៀសខ្លួនចេញមកពីភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធកំពុងជ្រកកោន តាមការរាយការណ៍ថា ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។ អង្គការសហប្រជាជាតិ និយាយថា ពីរភាគបីនៃប្រជាជន ២,៣ លាននាក់ នៅតំបន់ហ្កាហ្សា គ្មានលំនៅឋានរស់នៅនោះទេ។ចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ឆ្លងព្រំដែនដ៏ឃោឃៅ ចូលទៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ជំរុញឱ្យអ៊ីស្រាអែល វាយលុកចូលដែនដីប៉ាឡេស្ទីន ដើម្បីដាក់គោលដៅលើក្រុមហាម៉ាស។ យោងតាមការសរុបចំនួនប្រជាជនអ៊ីស្រាអែលបានឲ្យដឹងថា មនុស្សប្រមាណ ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់ក្រុមហាម៉ាស ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ របស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ១៣.៣០០នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងតិច ៥.៦០០នាក់ និងស្ត្រី ៣.៥៥០នាក់ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ឥតស្រាកស្រាន្ត។

សេតវិមាននិយាយថា លោក Biden និងលោក Xi ព្រមព្រៀងថា នឹងជួបគ្នាម្តងទៀត ប៉ុន្តែពុំទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយ

2023/11/21 10:50:43 am        80
សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping កាលពីសប្តាហ៍មុន បានព្រមព្រៀងថានឹងជួបគ្នាម្តងទៀត ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៅឡើយ។ មេដឹកនាំទាំងពីរបានជួបគ្នា នៅជាយក្រុង សាន់ហ្វ្រាន់ស៊ីស្កូ និងបានព្រមព្រៀងបង្កើតឡើងវិញទំនាក់ទំនងយោធានិងយោធា។ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា មេដឹកនាំទាំងពីរ បានព្រមព្រៀងថានឹងមានជំនួបមួយផ្សេងទៀត ប៉ុន្តែពុំបានកំណត់កាលបរិច្ឆេទនៅឡើយ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi) បានធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក អំពីលទ្ធផលនៃទំនាក់ទំនងចិន-អាមេរិក ដែលរំពឹងទុកច្រើន។ លោក Wang បាននិយាយថា មេដឹកនាំទាំង២បានឈានដល់ការឯកភាពគ្នាជាង ២០ចំណុច ក្នុងវិស័យនយោបាយ និងការទូត ប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ អភិបាលកិច្ចពិភពលោក និងសន្តិសុខយោធាក្នុងចំណោមបញ្ហាជាច្រើនទៀត។ លោក លើកឡើងថា មានលទ្ធផលជាច្រើននៃជំនួបនោះ ដែលប្រធានាធិបតីទាំងពីរ សម្រេចបាន។ មេដឹកនាំទាំង២ បានពិភាក្សាគ្នា និងមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ លោក Wang និយាយថា ភាគីទាំង២ក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិននិងអាមេរិក និងបន្តការងារផ្នែកគណៈកម្មការរួមស្ដីពីវប្បធម៌រវាងប្រទេសទាំង២ អាមេរិក-ចិន៕

សម្តេចធិបតីប្រកាសជួបកម្មករ២ជុំទៀតក្នុងអាណត្តិទី៧នេះ ខណៈជុំទី១លើកទី១០នេះ គឺជាចំនួបចុងក្រោយ

2023/11/21 10:34:29 am        170
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងបន្តជួប​សំណេះសំ ណាលជាមួយបងប្អូនកម្មករ និយោជិតចំនួនពីរជុំទៀត នៅក្នុងអាណត្តិទី៧នេះ ខណៈជុំទី១លើកទី១០ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះគឺជាជំនួបចុងក្រោយ ក្នុងការជួបជាមួយបងប្អូនកម្មករ-កម្មការិនី ។សម្តេចធិបតី បានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកាស្អែកនេះ គឺមានរយៈពេល ៩០ហើយក្រោយសម្តេចកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយក្នុងរយៈពេលបីខែនេះ គឺសម្តេចបាន​ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងរកដំណោះស្រាយ​ជូនដល់​បងប្អូនកម្មករ និយោជិត​តាមបណ្តារោងចក្រសហគ្រាសនានាចំនួន១០លើក ​ដែលមានបងប្អូន​កម្មករជិត២០ម៉ឺននាក់​តាមរយៈការរៀបចំ ​របស់ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។ការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះជួប​សំណេះ​សំណាល​ជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់ ​តាមបណ្តារោងចក្រ ​សហគ្រាស ​ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់

សម្តេចធិបតីអស់សំណើចចំពោះអ្នកខ្លះអង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯងជាអ្នកជំនាញ

2023/11/21 10:18:35 am        213
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងបែបលក្ខណៈផ្លែផ្កាដល់មនុស្សមួយក្តាប់តូចថា ដេកនៅតែក្នុងបន្ទប់ និងអានសៀវភៅសោះមកតាំងខ្លួនឯងជាអ្នកជំនាញ ហើយបានរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ថា ក្នុងរយៈពេលបីខែមកនេះពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ប្រជាជន និងប្រទេសជាតិក៏ពួកទាំងនោះនិយាយថាមិនល្អដែរ។ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចពិតជាគួរឲ្យអស់សំណើចចំពោះអ្នក អង្គុយចាំរិះគន់មួយចំនួនតូច ដែលតែងតែតាំងខ្លួនឯងជាអ្នក Expert (អ្នកជំនាញ) ដោយធ្វើការរិះគន់ គ្រប់បែបយ៉ាងចំពោះការដឹកនាំរបស់សម្តេចក្នុងរយៈពេល៩០ថ្ងៃមកនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចមិនបាន​ខ្វល់ខ្វាយ​ចំពោះក្រុមទាំងនោះទេ សំខាន់រាជរដ្ឋាភិបាលខិតខំរួមគ្នាធ្វើយ៉ាងណាធ្វើអ្វីគ្រប់ ​យ៉ាងដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលឲ្យកាន់តែរីកចម្រើនល្អបន្ថែមទៀត។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​មានការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ​ខណៈអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ កំពុងគិតគូរ ​នឹងត្រូវបង្ហាញចេញជាលទ្ធផលក្នុងរយៈពេលខាងមុខនេះ ហើយលទ្ធផលទាំងនោះ​គឺនឹងធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងមូលកាន់តែ​សប្បូរសប្បាយ​បន្ថែមទៀត៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM