សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចុះជួបជាមួយបងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់ នៅខណ្ឌកំបូល

2023/11/21 07:17:34 am        223
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៩០ថ្ងៃក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ ដង ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការចរចាប្រាក់ខែអប្បបរមា(ទាបបំផុត) សម្រាប់កម្មករ និយោជិត ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។-សម្តេចធិបតី បានថ្លែងថា កម្ពុជាបានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតា​របស់យើងមិនទាន់បញ្ចប់ត្រឹមនេះទេ នឹងខិតខំធ្វើដោយឥតឈប់ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។-សម្ដេចធិបតី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន ឧទាហ រណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្ត។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដែលរិះគន់រាជរដ្ឋាភិបាលថា ក្នុងរយៈពេល ៩០ ថ្ងៃ រដ្ឋាភិបាលមិនបានធ្វើសមិទ្ធផលអ្វីសោះនោះ គឺជាបុគ្គលកំពុងដេកលក់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្ត ឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា និងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សុខសន្តិភាពក្នុងសហគមន៍ ក្នុងប្រទេស កើតមានដោ យសារមានការយល់យោគគ្នា គោរពច្បាប់ទាំងអស់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមកជា ដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបជាមួយបងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់ នៅខណ្ឌកំបូល

2023/11/21 07:01:58 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបជាមួយបងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់ នៅខណ្ឌកំបូល

2023/11/20 03:09:07 pm        128
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។នេះគឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការ​សន្យា​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ​ដោយក្នុងចំនួនទាំង១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ​១៧២ ៣៥០នាក់​ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាស​ចំនួន ១៨៩ មានដូចជា៖ ១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦៥/. រោងចក្រតម្បាញ ចំនួន ៣៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២៩/. រោងចក្រផលិតកេសកាតុង ចំនួន ២១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១១៣/. រោងចក្រផលិតស្បែកជើង ចំនួន ១១៤/. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន ១១៥/. រោងចក្រផលិតឆត្រ ចំនួន ១១៦/. រោងចក្រខារអំបោះ ចំនួន ១១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១២០/. រោងចក្រកែច្នៃស្បែក ចំនួន ១២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១ ២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។

លោកបៃដិននិយាយថា អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងវេសបែង នៅពេលជម្លោះត្រូវបញ្ចប់

2023/11/20 02:44:31 pm        137
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងវេសបែង បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់។លោកបៃដិន បាននិយាយនៅក្នុងអត្ថបទទស្សនៈមួយ នៅក្នុងសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ថា៖«នៅពេលដែលយើងខិតខំ ដើម្បីសន្តិភាព តំបន់ហ្កាហ្សា និងវេសបែង គួរតែត្រូវបានបង្រួបបង្រួមគ្នាឡើងវិញនៅក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចតែមួយ ទីបំផុតនៅក្រោមអាជ្ញាធរប៉ាឡេស្ទីន ដែលបានស្តារឡើងវិញ ដូចដែលយើងទាំងអស់គ្នាធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។ .«លោកបានថ្លែងថា ត្រូវតែគ្មានការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា គ្មានការកាន់កាប់ឡើងវិញ គ្មានការឡោមព័ទ្ធ ឬរារាំង និងគ្មានការកាត់បន្ថយទឹកដីទេ»។លោកបានប្រើទំព័រសារព័ត៌មាននេះ ដើម្បីព្យាយាមឆ្លើយសំណួរនៃអ្វីដែលសហរដ្ឋអាមេរិកចង់បាន សម្រាប់តំបន់ហ្កាហ្សា នៅពេលដែលជម្លោះ បានបញ្ចប់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) មិនយល់ស្របតាមផែនការរបស់លោកបៃដិនសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាទេ។

នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីមជំរុញឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

2023/11/20 02:41:22 pm        210
រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីមនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា ខណៈដែលគណៈប្រតិភូរបស់ពួកគេ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជើងទីមួយ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាព និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលទៅក្នុងដែនដីនេះ។គណៈប្រតិភូដែលគ្រោងនឹងជួបជាមួយក្រុមមន្ត្រីតំណាងឲ្យសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងដាក់សម្ពាធលើលោកខាងលិចផងដែរ ដើម្បីបដិសេធយុត្តិកម្មរបស់អ៊ីស្រាអែលចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ជាការការពារខ្លួន។មន្ត្រីដែលជួបប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ គឺមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និងអង្គការសហប្រតិបត្តិការឥស្លាម។កិច្ចប្រជុំកំពូលវិសាមញ្ញឥស្លាម-អារ៉ាប់រួម នៅទីក្រុងរីយ៉ាដក្នុងខែនេះ ក៏បានជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែល កំពុងប្រព្រឹត្ត» នៅក្នុងទឹកដីប៉ាឡេស្ទីន។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ចប់អរិភាព នៅក្នុងតំបន់ហ្កាហ្សា ហើយព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាអ្នកគ្រប់គ្រងពិតប្រាកដ របស់ព្រះរាជាណាចក្រ បានប្រមូលផ្តុំមេដឹកនាំអារ៉ាប់ និងមូស្លីម ឲ្យបង្កើនការគាំទ្រសារនោះ។

ការចុះឈ្មោះបេក្ខជនមេដឹកនាំកោះតៃវ៉ាន់ ចាប់ផ្តើមនៅថ្ងៃចន្ទនេះ

2023/11/20 02:27:13 pm        149
មន្ត្រីរៀបចំការបោះឆ្នោតកោះតៃវ៉ាន់ នឹងទទួលយកពាក្យសុំពីបេក្ខជនមេដឹកនាំចាប់ពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃសុក្រ។ កិច្ចពិភាក្សា រវាងគណបក្សប្រឆាំងចំនួនពីរ លើការដោះស្រាយបេក្ខជនរួបរួមសម្រាប់ការប្រកួតប្រជែង នៅខែមករា នៅតែជាប់គាំង។ គណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច បានជ្រើសរើសមេដឹកនាំទី២កោះតៃវ៉ាន់លោក Lai Ching-te ឲ្យចូលរួមក្នុងការប្រកួតប្រជែង។ លោកមានបំណង ធ្វើការជាមួយសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដទៃទៀត ដើម្បីទប់ទល់សម្ពាធពីសំណាក់ប្រទេសចិន។គណបក្សប្រឆាំងធំបំផុត Kuomintang (គូកមីនតាំង) បានជ្រើសរើសអភិបាលក្រុង New Taipei លោក Hou Yu-ih ជាបេក្ខជនរបស់គណបក្សខ្លួន។ គណបក្សនេះ បានបញ្ជាក់ពីតម្រូវការជំរុញការផ្លាស់ប្តូរជាមួយប្រទេសចិន។ គណបក្សប្រឆាំងធំបំផុតទីពីរ គឺគណបក្សប្រជាជនកោះតៃវ៉ាន់ បានដាក់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ។ ការបោះឆ្នោតស្ទង់មតិ បានដាក់លោក Lai ជាអ្នកនាំមុខគេ ដោយលោក Hou Yu-ih និងលោក Ko Wen-je ប្រជែងយកតំណែងទីពីរ។នៅក្នុងបំណងដើម្បីបង្កើនឱកាសនៃការផ្លាស់ប្តូរក្នុងជួររដ្ឋាភិបាល គណបក្សប្រឆាំងទាំងពីរ បានព្រមព្រៀងគ្នាថា ទាំងលោក Hou Yu-ih ឬ លោក Ko Wen-je នឹងឈរឈ្មោះជាបេក្ខជនមេដឹកនាំបង្រួបបង្រួមរបស់ពួកគេ។ទោះជាយ៉ាងណា គណបក្សទាំងពីរមិនអាចឈានដល់ការឯកភាពគ្នា ហើយបានលុបចោលការប្រកាសដែលបានគ្រោងទុកកាលពីថ្ងៃសៅរ៍។ បន្ថែមលើនេះ លោក Ko Wen-Je បានបង្ហាញពីសញ្ញានៃការសម្របសម្រួល។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងបន្តតស៊ូរហូតដល់ទីបញ្ចប់ក្នុងនាមជាបេក្ខជនមេដឹកនាំរបស់គណបក្សប្រជាជនតៃវ៉ាន់(TPP)។-

មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ ជំរុញឱ្យរដ្ឋមូស្លីម កាត់ផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីស្រាអែល

2023/11/20 02:10:35 pm        127
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា បានអំពាវនាវដល់រដ្ឋមូស្លីមដែលមានទំនាក់ទំនងនយោបាយជាមួយប្រទេសអ៊ីស្រាអែល ឲ្យកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ពេលវេលាកំណត់មួយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក បានអំពាវនាវឱ្យដាក់ការហាមឃាត់ប្រេងឥន្ធនៈ និងស្បៀងអាហារលើប្រទេសអ៊ីស្រាអែល។ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរួម រវាងសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋមូស្លីម ពុំបានព្រមព្រៀងក្នុងការដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើអ៊ីស្រាអែល ដូចដែលបានស្នើសុំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នោះទេ។លោក Khamenei បានធ្វើការអត្ថាធិប្បាយចុងក្រោយរបស់លោក ខណៈលោកចូលរួមក្នុងការតាំងពិពណ៌ដែលបង្ហាញពី សមិទ្ធិផលថ្មីបំផុតរបស់កងកម្លាំងដែនអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម រួមមានទាំង Fattah 2 ជាកំណែថ្មីនៃអ្វីដែលត្រូវបានគេនិយាយថាជាមីស៊ីលល្បឿនលឿនជាងសំឡេងដំបូង របស់អ៊ីរ៉ង់។ប្រទេសអ៊ីរ៉ង់ បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា គឺជាមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួននៅក្នុងខែមិថុនា និងបាននិយាយថា វាអាចឆ្លងកាត់ប្រព័ន្ធ ប្រឆាំងមីស៊ីលបាលីស្ទីកទំនើបបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ជប៉ុន ព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញដែលត្រូវបានរឹបអូសដោយក្រុមឧទ្ទាមហ៊ួទី នៅសមុទ្រក្រហម

2023/11/20 01:42:38 pm        140
ជប៉ុន បានលើកឡើងនៅថ្ងៃចន្ទទី២០វិច្ឆិកានេះថា ខ្លួនកំពុងព្យាយាមដោះលែងក្រុមនាវិកឲ្យបានឆាប់ពីនាវាដឹកទំនិញកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស និងធ្វើប្រតិបត្តិការដោយប្រទេសជប៉ុន ដែលត្រូវបានរឹបអូសដោយ ក្រុមឧទ្ទាមហ៊ួទី នៅក្នុងសមុទ្រក្រហមភាគខាងត្បូង។ ក្រុមឧទ្ទាម ហួទី នៅក្នុងប្រទេសយ៉េមែនបានអះអាងថា ខ្លួនបានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួនទេ។ ប្រធានឃុទ្ធការល័យនាយករដ្ឋមន្ត្រីជប៉ុនលោកហ៊ីរ៉ូកាស៊ុ ម៉ាតស៊ូណូ(Hirokazu Matsuno)បានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាពុំមានជនជាតិជប៉ុននៅលើនាវា Galaxy Leader ដែលបានប្រតិបត្តិការដោយក្រុមហ៊ុន Nippon Yusen នោះទេ។ លោក Matsuno បាននិយាយថា ប្រទេសជប៉ុន បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើនេះ និងកំពុងធ្វើការជាមួយបណ្ដាប្រទេសពាក់ព័ន្ធដើម្បីអាចដោះលែងនាវានិងក្រុមនាវិករបស់ខ្លួនឲ្យបានឆាប់រហ័ស។ កាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកា ប្រទេសអ៊ីស្រាអែល បានលើកឡើងពីការរឹបអូសនាវានេះ ដោយហៅថាជាទង្វើភេរវកម្មរបស់អ៊ីរ៉ង់ ។ក្រុមឧទ្ទាមហ៊ួទី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ពួកគេបានរឹបអូសនាវាមួយគ្រឿង នៅក្នុងតំបន់នោះ ប៉ុន្តែបានហៅនាវានោះថាជារបស់អ៊ីស្រាអែល។មិនយូរប៉ុន្មានក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានអរគុណដល់ក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយ៉េមែន ចំពោះការរឹបអូសនាវានោះ៕

ការបាញ់បង្ហោះយាន Starship របស់ក្រុមហ៊ុន SpaceX បានបរាជ័យប៉ុន្មាននាទីបន្ទាប់ពីទៅដល់ទីអវកាស

2023/11/20 01:38:49 pm        170
យានអវកាស Starship មិនមានមនុស្សជិះរបស់ក្រុមហ៊ុន SpaceX ដែលត្រូវបានបង្កើតឡើងដើម្បីដឹកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងភពផ្សេងៗទៀត បានបរាជ័យក្នុងលំហអាកាសភ្លាមៗ បន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ (១៨ វិច្ឆិកា) ដោយធ្វើការសាកល្បងលើកទីពីររបស់វាមានរយៈពេលខ្លី ប៉ុន្តែបានធ្វើដំណើរលើសពីការប៉ុនប៉ងលើកមុនដែលបានបញ្ចប់ដោយការផ្ទុះ។យានរ៉ូកែតពីរដំណាក់កាលនេះ បានផ្ទុះចេញពីកន្លែងបង្ហោះ Starbase របស់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយលោក Elon Musk នៅជិតទីក្រុង Boca Chica ក្នុងរដ្ឋតិចសាស របស់សហរដ្ឋអាមេរិក ដោយបានជួយជំរុញយាន Starship ឡើងដល់កម្ពស់ជាង ១៤៨គីឡូម៉ែត្រ ពីលើដីនៅលើបេសកកម្មសាកល្បងរយៈពេល ៩០នាទី ដែលបានគ្រោងទុកទៅកាន់ទីអវកាស និង ត្រឡប់មកវិញ។ប៉ុន្តែយានជំរុញដំណាក់កាលដំបូង Super Heavy របស់រ៉ូកែតនេះ បើទោះបីជាវាសម្រេចបាននូវការសាកល្បងដ៏សំខាន់មួយដើម្បីបំបែកខ្លួនជាមួយនឹងដំណាក់កាលយាន Starship ស្នូលរបស់វាក៏ដោយ ក៏វានៅតែផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិកភ្លាមៗបន្ទាប់ពីការផ្ដាច់ខ្លួនចេញ នេះបើយងតាមការផ្សាយវីដែអូរបស់គេហទំព័រ SpaceX បានបង្ហាញ។ប្រហែលប្រាំបីនាទីក្នុងបេសកកម្មសាកល្បង ទិដ្ឋភាពកាមេរ៉ាដែលតាមដានយានជំរុញ Starship បានលេចឡើងបង្ហាញពីការផ្ទុះដែលបង្ហាញថាយានអវកាសនេះបានបរាជ័យនៅពេលនោះ។ ការបាញ់បង្ហោះនេះគឺជាការប៉ុនប៉ងលើកទីពីរក្នុងការបញ្ជូនយាន Starship ឲ្យឡើងលើកំពូលយានជំរុញ Super Heavy បន្ទាប់ពីការប៉ុនប៉ងកាលពីខែមេសា ដែលបានបរាជ័យដោយសារផ្ទុះនៅរយៈពេលប្រហែល ៤នាទីបន្ទាប់ពីការហោះឡើង៕

លោក ត្រាំ ប្តេជ្ញាលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី របស់លោក បៃដិន ប្រសិនបើខ្លួនជាប់ឆ្នោត

2023/11/20 01:33:40 pm        148
លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ វិច្ឆិកា) ថាលោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រសិនបើលោកឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ហើយត្រលប់ទៅសេតវិមានវិញ។ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ អ៊ីអូវ៉ា (Iowa) លោក ត្រាំ បាននិយាយថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ដែលកំពុងត្រូវបានចរចាដោយរដ្ឋបាលលោកបៃដិន ជាមួយប្រទេសចំនួន ១៣ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានការបាត់បង់ការងារ។កិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលមានបំណងផ្តល់ជូនតំបន់នេះនូវជម្រើសមួយចំពោះការកើនឡើងនៃឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន បានមានភាពរអាក់រអួលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំងវៀតណាម និងឥណ្ឌូនេស៊ីបានបដិសេធមិនប្តេជ្ញាចំពោះកម្លាំងពលកម្មខ្លាំង និងស្តង់ដារបរិស្ថាន។លោក ត្រាំ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានក្លែងបន្លំដោយប្រទេសជាច្រើនដូចគ្នា បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០១៧ បាននិយាយថា លោកនឹង «បោះបង់ចោល» នូវអ្វីដែលលោកហៅថា «ពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកទី២» ភ្លាមៗ បន្ទាប់ពីទទួលបានតំណែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM