សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ

2023/11/09 11:42:57 am        446
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា តាមរយៈការតស៊ូទាម​ទារ​យក​ឯករាជ្យ​ភាព​ពី​បារាំង​សម្រាប់​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​ឡើង​វិញ តាមរយៈជោគជ័យ នៃការទាមទារឯករាជ្យ​ពេញ​បរិបូរជូន​ជាតិ​មាតុភូមិ​របស់​ព្រះអង្គ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងបន្ថែមថា ក្រៅពីការទាមទារ​យក​ឯករាជ្យ​ភាព​ពេញ​បរិបូរ​ជូនជាតិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក៏ជាតួអង្គសំខាន់​នៅ​ក្នុង​ការ​ជំរុ​ញ​ឱ្យ​មាន​សាមគ្គី ភាពអន្តរជាតិ នៃបណ្ដាប្រទេសមិនចូលបក្សសម្ពន្ធផងដែរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ស្នាព្រះហស្តរបស់សម្ដេចព្រះបរមរតនកោដ្ឋ ត្រូវបានអ្នកជំនាន់ក្រោយបន្តថែរក្សាជាប់ជានិច្ច ជាពិសេសព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តរក្សាថែឯករាជ្យភាព និង​សន្តិភាព​សម្រាប់កម្ពុជាឱ្យបានជានិរន្តរ៍ និងអង្វែងយូរតទៅទៀត ដើម្បីកម្ពុជាកាន់តែរីកចម្រើន៕ ដោយ៖ គង់ ឌិន

ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា

2023/11/09 11:31:40 am        290
ភ្នំពេញ៖ កាលរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (Young Entrepreneurs Association of Cambodia - YEAC) ដឹកនាំដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ​សមាជិក សមាជិកា នៃ YEAC សរុបប្រមាណ ៤០នាក់។ ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់​ពីសារៈសំខាន់​ណាស់​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាងរដ្ឋ និង​វិស័យឯកជន ជាពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលប្រមូល​ផ្ដុំ​ធុរជន​ឆ្នើមៗ ធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប្រកាសបន្តគាំទ្រការអនុវត្តគម្រោងនានា របស់សមាគម ដើម្បី​ជួយសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនៅរាជធានីភ្នំពេញ និងខេត្ត ឱ្យបង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល និងសេវាកម្មរបស់ពួកគេមានការរីកចម្រើន ជាពិសេសការ​ប្រើប្រព័ន្ធ​បច្ចេកវិទ្យា សម្រាប់​ជួយសកម្មភាពអាជីវកម្ម។សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយ​ក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែល​មាន​បេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការ​បង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា៕

ហុងគ្រីបញ្ជាក់ថា សមាជិកភាពអ៊ុយក្រែន នឹងគំរាមកំហែងសន្តិសុខសហភាពអឺរ៉ុប

2023/11/09 11:31:31 am        238
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បាននិយាយកាលពីថ្ងៃទី8 ខែវិច្ឆិកាថា អ៊ុយក្រែន ចូលរួមជាមួយសហភាពអឺរ៉ុបនឹង «នាំសង្រ្គាមចូលទៅក្នុងសហភាពអឺរ៉ុប» នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានPortfolio។លោក Szijjártó បានថ្លែងថា៖«គ្មាននរណាម្នាក់ អាចចង់បានសង្គ្រាម ចូលមកសហភាពអឺរ៉ុបទេ ដោយបង្ហាញថា អ៊ុយក្រែនអាចទទួលយកបាន បន្ទាប់ពីសន្តិភាព ត្រូវបានសម្រេច នៅក្នុងប្រទេសនេះ។លោក Szijjártó ក៏ជឿជាក់ថា អ៊ុយក្រែន មិនបានបំពេញលក្ខខណ្ឌទាំងអស់ ដែលបានកំណត់សម្រាប់សមាជិកភាពសហភាពអឺរ៉ុបនោះទេ។ លោកបានគូសបញ្ជាក់ជាពិសេសពីបញ្ហាសិទ្ធិជនជាតិភាគតិចថា ជាបញ្ហា«យ៉ាងខ្លាំងក្លា»។ខណៈពេលដែលប្រទេសហុងគ្រី ពិចារណាអំពីជំហានឆ្ពោះទៅរកការចាប់ផ្តើមការចរចាសមាជិកភាពសម្រាប់អ៊ុយក្រែនឲ្យទាន់ពេលវេលា វាបានទទូចឲ្យមានការពិភាក្សាបន្ថែមទៀត។រដ្ឋមន្ត្រីហុងគ្រីរូបនេះ ក៏បានចោទប្រកាន់ដែរថា ដោយសារតែសង្គ្រាមដែលកំពុងកើតឡើងនោះ គឺគ្មានសេរីភាពសារព័ត៌មាន គ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានការបោះឆ្នោត នៅអ៊ុយក្រែនទេ។-

ព្រះករុណា ព្រះមហាក្សត្រ៖ ៩ វិច្ឆិកា ១៩៥៣ កម្ពុជាឈរស្មើបារាំង ក្នុងឋានៈជារដ្ឋឯករាជ្យ​ពេញលេញ

2023/11/09 11:26:15 am        458
ភ្នំពេញ៖ មានព្រះរាជបន្ទួលតាមរយៈព្រះរាជសុន្ទរកថា ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបាន​មាន​ព្រះរាជ​បន្ទូល​រម្លឹកឱ្យដឹងថា នៅក្នុងការទាមទារឯករាជ្យសម្រាប់ជាតិពីបារាំង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ព្រះអង្គ បានប្រមូលកម្លាំងសាមគ្គីខ្មែរ ពីគ្រប់​តំបន់​ទាំងអស់ ដើម្បីបង្កើតជាចលនាតស៊ូ។ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្ដេជ្ញាថា ព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញជាដាច់ខាត ប្រសិនបើ​ព្រះអង្គ​មិន​បាន​ទទួល ឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិ។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកឱ្យដឹងបន្ថែមថា ក្រោយកម្ពុជា​ទទួល​បាន​ឯករាជ្យភាពនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ បានធ្វើឱ្យកម្ពុជាឈរស្មើមុខស្មើមាត់នឹងប្រទេសបារាំង ក្នុង​ឋានៈ​ជា​ប្រទេស ដែលមានឯករាជ្យជាតិពេញបរិបូរ។បារាំងបានដាក់កម្ពុជាឱ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ១៨៦៣ ក្រោយមកបារាំងបានកែប្រែសន្ធិសញ្ញាអាណាព្យាបាល ដោយដកសិទ្ធិពីកម្ពុជាជាច្រើន។ សន្ធិសញ្ញា​ថ្មីនេះ ត្រូវអ្នកសិក្សាស្រាវជ្រាវជាច្រើនយល់ឃើញថា ជាការដាក់​អាណានិគម​បារាំង​លើ​កម្ពុជា។តាមរយៈការរួបរួមកម្លាំងជាមួយខ្មែរអ្នកតស៊ូជាច្រើន ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ កម្ពុជាត្រូវបានបារាំងប្រគល់ឯករាជ្យភាពជូនពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ ដោយ៖ គង់ ឌិន

សម្តេចប្រធានរដ្ឋសភា ចូលរួមដង្ហែព្រះមហាក្សត្រប្រទានភ្លើងជ័យនិងមិទ្ទិញមហាជន អបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបទី៧០ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

2023/11/09 11:22:11 am        314
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបទី៧០ និងទិវាថ្ងៃបង្កើតកងយោធពល ខេមរភូមិន្ទ។ពិធីបុណ្យឯករាជ្យជាតិនាឆ្នាំនេះ បានប្រារព្ធធ្វើឡើង យ៉ាងមហោឡារិក អធិកអធមជាទីបំផុត។ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្តេចយាងប្រទានភ្លើងជ័យ នៅ​បរិវេណ​វិមានឯករាជ្យ​រួចហើយ ព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី​មេទ្ទិញ​មហាជន នៅមុខព្រះបរមរាជវំាង បន្តទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបកំណើតកងយោធពលខេមរភូមិន្ទ លើកទី៧០ មាន​ព្រះរាជ​វត្តមាន និងវត្តមានចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិក​សមាជិកា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​នានា​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អ៊ុយក្រែន សាទរជំហានប្រវត្តិសាស្ត្រ ខណៈទីក្រុងគីវ ជិតក្លាយជាសមាជិកសហភាពអឺរ៉ុប

2023/11/09 11:16:20 am        235
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកសរសើរ «ជំហានជាប្រវត្តិសាស្ត្រ» នៃអនុសាសន៍របស់នាយកប្រតិបត្តិសហភាពអឺរ៉ុប កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ក្នុងការអញ្ជើញទីក្រុង គីវ ឱ្យចាប់ផ្តើមកិច្ចចរចាពីសមាជិកភាពភ្លាមៗនៅពេលដែលខ្លួនបំពេញលក្ខខណ្ឌចុងក្រោយ ទោះបីជាប្រទេសនេះកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីសងសឹកសង្គ្រាមរបស់រុស្ស៊ីក៏ដោយ។អនុសាសន៍របស់គណៈកម្មាការអឺរ៉ុបនោះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅលើផ្លូវរបស់ទីក្រុងគីវ ទៅកាន់សមាហរណកម្មលោកខាងលិច និងជាល្បែងភូមិសាស្ត្រនយោបាយសម្រាប់សហភាពអឺរ៉ុប ខណៈអ៊ុយក្រែន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។មេដឹកនាំជាតិទាំង ២៧រូបនៃសហភាពអឺរ៉ុប នឹងត្រូវសម្រេចចិត្តនៅពាក់កណ្តាលខែធ្នូ ថាតើត្រូវទទួលយកអនុសាសន៍របស់គណៈកម្មការជុំវិញសមាជិកភាពអ៊ុយក្រែន ដែរឬទេ។ ការសម្រេចចិត្តបែបនេះតម្រូវឱ្យមានការឯកភាពគ្នាពីសមាជិកទាំង ២៧រូបរបស់ប្លុក ដោយប្រទេសហុងគ្រី ត្រូវបានគេមើលឃើញថាជាឧបសគ្គដ៏សំខាន់ក្នុងជំហាននេះ។ប្រសិនបើសំណើនេះត្រូវបានទទួលយក ក្រុមមន្ត្រីសហភាពអឺរ៉ុបរំពឹងថា កិច្ចពិភាក្សាជាផ្លូវការជាមួយទីក្រុងគីវ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ការចរចាបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំមុនពេលបេក្ខជនបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចទូលំទូលាយដើម្បីចូលរួមជាសមាជិក ហើយប្លុកនេះក៏មានការប្រុងប្រយ័ត្នក្នុងការទទួលយកសំណើសមាជិកភាពពីប្រទេសណាមួយដែលកំពុងមានសង្រ្គាមផងដែរ៕

សម្ដេចធិបតី៖ ឯករាជ្យ និងសន្ដិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

2023/11/09 11:15:00 am        410
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុងឱកាស​ពិធី​ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា​២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទថា ឯករាជ្យ និងសន្ដិភាព ពុំ​មែន​កើតឡើងដោយឯកឯងនោះទេ ទាំងការទទួលបានឯករាជ្យ និងសន្ដិភាព សុទ្ធតែ​កើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាថ្លែងថា ក្នុងនាមជាកុលបុត្យខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និង​ប្រជាជន​ខ្មែរទាំងមូល ទាំងអស់គ្នា បានប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ដង្ហែតាម​ស្ថាម​ព្រះហត្ថ​ប្រវត្តិសាស្រ្ត និងគំរូវីរភាពរបស់ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង​រួមគ្នា​ជា​ធ្លុងមួយ ក្រោយមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពូនជ្រុំ ថែរក្សា និង​ការពារ​ឱ្យ​បាន​ស្ថិត​ស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្ដិភាព ការអភិវឌ្ឍន៍ និងអាទិភាព​ជា​និរន្ត នៃ​ជាតិ​ខ្មែរ។សម្ដេចធិបតីបញ្ជាក់ថា «ឯករាជ្យ និងសន្ដិភាព ពុំមែនកើតឡើងដោយឯកឯងនោះទេ ទាំងការ​ទទួល​បាន​ឯករាជ្យ និងសន្ដិភាព សុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួច​ផ្ដើម​ដោយ​ខ្មែរ​ខ្លួន​ឯងក្នុងន័យនេះ»។ទន្ទឹមនឹងខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នាយទាហាន និងពលទាហាន​គ្រប់​រូប​នៃ​កង​យោធ​ពលខេរ​ភូមិន្ទ និងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុងការធ្វើពលី0កម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី​ការពារ​ទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការងារ​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។សម្ដេច​ធិបតី​ថ្លែង​ថា កងយោធពលខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឱ្យ​បាន​ល្បីរន្ទឺ​ពាស​ពេញ​ពិភពលោក តាមរយៈ​ការ​ចូលរួម​ជា​កម្លាំង នៃ​សន្ដិភាព​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​នាម​ជាវីរកុលបុត្រ​ខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យ មាន មនសិកា វិជ្ជាជីវៈខ្ពស់ និងសេចក្ដីថ្លៃថ្នូ។សម្ដេចធិបតីថ្លែងថា ប្រជារាស្រ្ដខ្មែរ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ពលិកម្ម​ដ៏​ធំធេង​របស់​នាយ​នគរបាល និងពលនគរបាលនៃអគ្គស្នងការនគរបាលជាតិ ដែលបាន​ចូលរួ​ម​យ៉ាង​សកម្ម​នូវ​ក្នុង​កិច្ច​ការពារ​ជាតិ មាតុភូមិ សន្ដិសុខផ្ទៃក្នុងប្រទេស និងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយតែង​តែ​ផ្ដល់​ភាព​កក់​ក្ដៅជូនប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត ជាប់ជាមួយនឹងប្រជាជន និង​ទទួល​បាន​នូវសេចក្ដីស្រឡាញ់ពីប្រជាជន។លើសពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជារាស្រ្ដ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ការ​ចូល​រួម​ចំណែក​យ៉ាងធំធេង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមក៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កងយោធពលខេមរភូមិន្ទប្តូរផ្តាច់​ឥតងាករេការពាររដ្ឋធម្មនុញ និងព្រះមហាក្សត្រ

2023/11/09 11:06:16 am        258
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអះអាងថា នាយទាហាន និង​ពលទាហាន​ទាំងអស់ នៃ​កង​យោធពលខេមរភូមិន្ទ​នឹង​បន្ត​ប្ដូរ​ផ្ដាច់​ដោយ​ឥត​ងាក​រេ​ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម បូជាសាច់ស្រស់ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពារ​រដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលផ្អែកលើរដ្ឋធម្មនុញ្ញ និង​លទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្សជាដើម។ថ្លែងទៅកាន់អង្គមិទ្ទិញរំលឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទនៅមុខព្រះបរ មរាជវាំង ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «នាយទាហាន និង​ពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទនឹងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម​បូជាសាច់​ស្រស់​ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា កងយោធពល​ខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឲ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជា​ច្រើន​ក្នុងនាមជាវីរៈកុលបុត្រខ្មែរ ដែលត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​ជា​កម្លាំង​ដែល​មាន​វិន័យ​មាន​មនសិការ​វិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ។យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលនឹងមិនអាច បំភ្លេច​បាននូវការធ្វើពលីកម្មយ៉ាងធំធេងរបស់នាយនគរបាល និងពល​នគរបាល នៃ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីការពារជាតិមាតុភូមិ សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស សណ្តាប់ធ្នាប់ សង្គម ហើយតែងតែផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ក្នុង​នាម​ជា​កង​កម្លាំង​ដែល​ស្ថិតនៅជិត និងជាប់ប្រជាជន និងទទួលបានសេចក្តីស្រលាញ់ពីប្រជាជន។ សម្តេចក៏បានថ្លែងកោតសរសើរ និងអគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួម យ៉ាង​សកម្មក្នុងការទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន បង្ហាញគណនី ជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាមរបស់សម្ដេច

2023/11/09 10:57:20 am        3767
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញគណនីតេឡេក្រាមជនខិលខូចមួយចំនួន ដែលកំពុងក្លែងបន្លំ តេឡេក្រាមរបស់សម្ដេចផ្ទាល់។ សម្ដចេតេជោថ្លែងថា៖«សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថាពេលនេះមានជនខឹលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំដូចមានរូបរាងខាងក្រោមនេះ»។

ប្រមុខការពារជាតិ រំលេចស្នាដៃ និងសមិទ្ធផលកងទ័ព ក្នុងការចូលរួមថែរក្សាសន្តិភាព និងបូរណភាពទឹកដី

2023/11/09 10:35:13 am        252
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងចំ​ថ្ងៃ​ខួបទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)ផងនោះ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលេច និងវាយ​តម្លៃ​ខ្ពស់នូវស្នាដៃ និងសមិទ្ធរបស់កងទ័ពដែលបានចូលរួមថែរក្សាការពារសុខសន្តិភាព ឯករាជ្យ​អធិបតេយ្យ បូរណភាពទឹកដី និងកិច្ចការមនុស្សធម៌ និងសង្គម​ជា​ច្រើន​ទៀត​ជា​មួយ​រាជរដ្ឋាភិបាល។តាមរយៈសារជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសខួបទី៧០ នៃ ការ​បង្កើតកងទ័ព នាយឧត្តមឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តម «សូម​សម្តែង​នូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែល​កង​យោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននា​ពេលកន្លង​មក​ទៅ​ក្នុង​កិច្ច​ការពារ​សន្តិភាព ឯករាជ្យអធិបតេយ្យ បូរភាពទឹកដីយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹង​ខឿន​ការពារ​ជាតិរ​បស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជន​បាន​រស់​នៅ​ដោយ​សុខដុមរមនា​លើ​ទឹក​ដី​របស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ជាមួយនឹងស្នាដៃសមិទ្ធផលលេចធ្លោ សម្រេច​បាន​ខាងលើ កងយោធពលខេមរភូមិន្ទបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្រ្ត ខ្សែ​ព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការបង្កើត និង​អភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្រ្តយោធានៅតាមព្រំដែន សំដៅលើក​កម្ពស់​ការ​ពង្រឹង​យុទ្ធសាស្រ្ត​ការពារ​ព្រំដែន​យូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និង​កសាង​ព្រំដែនជាតំបន់សន្តិភាព មិត្ត ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំង​ប្រែ​ក្លាយ​អតីត​សមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍ជាដើម។តាមរយៈសារលិខិតជូនពរនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចផងដែរថា កងយោធពល ខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា សន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការ​អភិវឌ្ឍសេដ្ឋកិច្ច -សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការ​បោស​សម្អាត​មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងការ​ជួយ​សង្រ្គោះ​ប្រជាជន​ពេល​កើត​មាន​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺ​ឆ្លងរាតត្បាត និងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និង​ច្បាប់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និង​លើក​កម្ពស់​ការ​ចូល​រួម​ក្នុង​បេសសកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តា​ប្រទេស​ដែល​កំពុង​មាន​វិបត្តិនៅទ្វីបអាហ្វ្រិក និងតំពន់មជ្ឈមបូព៌ា, ការទប់ស្កាត់ការរីករាលដាល នូវកូវីដ១៩ និង​ស្នាដៃជាច្រើនទៀត។ យ៉ាង​ណាក៏ដោយនៅក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតកងទ័ពនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមប្រសិទ្ធពរជ័យជូនចំពោះនាយទាហាន នាយ​ទាហានរង និងពលទាហានទាំងអស់នៅគ្រប់ទីកន្លែង មានសុខភាពល្អ និងបន្ត​ទទួល​បា​ន​ជោគ​ជ័យ​គ្រប់ភារកិច្ច ផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM