សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ការអភិវឌ្ឍកោះនរាមិនត្រឹមតែបានផលប្រយោជន៍ ដល់ក្រុមហ៊ុនទេ វានឹងចែកផលលាភជាច្រើនដល់ពលរដ្ឋទូទៅដែរ

2023/11/15 04:33:05 pm        249
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅ តាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍​កោះនរា ទៅតំបន់អភិវឌ្ឍន៍​កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែល​រាជរដ្ឋាភិបាលកម្ពុជា ​តែងតែយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងដូចការអភិវឌ្ឍនូវកោះនរាភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍​កោះពេជ្រ យ៉ាងដូច្នេះដែរ ខណៈតំបន់នេះ នឹងធ្វើឲ្យសរសៃសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែបន្តរីកធំឡើងៗជាបន្តបន្ទាប់ បន្ថែមទៀត។សម្តេចធិបតី ​នាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា​ នៅតំបន់អភិវឌ្ឍន៍​កោះនរានាពេល​ខាងមុខនេះ ​ក៏មានគម្រោងនឹងធ្វើអគារខ្ពស់ជាងគេមួយនៅក្នុងតំបន់ផងដែរ ដោយ​អគារនេះ​នឹងមានកម្ពស់ ៥៥៥ ម៉ែត្រ។មួយវិញទៀតតំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺននាក់​មាន​ការងារ​ធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់កោះនរា-កោះពេជ្រ"

2023/11/15 04:09:02 pm        382
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ" ។*ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តក ណ្ដាលនឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានាជាមួយរាជធានីភ្នំពេញ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាគោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍទៅកាន់ទិសខាងកើតនៃកម្ពុជា។- សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទួទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះស្ពានវែងដែលបានតភ្ជាប់ពីប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម ហើយសម្តេចបានលើកឡើងទៀតថា ប្រសិនជាស្ពាននេះមានវត្តមានលើទឹកដីកម្ពុជាវិញមិនដឹងជាសប្បាយយ៉ាងណានោះទេ។- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យ បានលឿន។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បី​បញ្ចៀស​ការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។- សម្តេចធិបតី ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបានឲ្យដឹងថា នាពេលនេះមន្រ្តីប្រដាប់អាវុធចំនួនបួនរូប​ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។- សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អ្នកពាក់ព័ន្ធចំនួន ៤ នាក់នឹងត្រូវបណ្ដេញចេញពីក្រប​ខណ្ឌមន្ត្រីសាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។

មគ្គុទ្ទេសក៍ទេសចរណ៍អរគុណរដ្ឋាភិបាល បានលើកលែងការពិន័យចំពោះការហួសសុពលភាពអាជ្ញាប័ណ្ណ

2023/11/15 03:38:19 pm        129
ភ្នំពេញ៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍នៅរាជធានីភ្នំពេញ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បានប្រកាសលើកលែងការពិន័យ​អន្តរការណ៍​ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។ជួបសម្ភាសន៍ផ្ទាល់រវាងទូទរស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ​ នៅព្រះបរមរាជវាំង ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ​បាននិយាយថា ពួកគាត់​ពិតជា​ត្រេកអរ​ណាស់​ចំពោះ​ការ​យកចិត្តទុកដាក់​ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែលលោកមាន​ការយោគយល់ និងសន្តោសប្រណី​លើការងារនេះមកកាន់ក្រុមរបស់ពួកគាត់។ ពួកគាត់ក៏បានសម្តែងការដឹងគុណ ​និងអំពាវនាវផងដែរទៅកាន់រាជរដ្ឋាភិបាល សូម​ទាក់ទាញ​ភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា​អោយកាន់តែច្រើនថែមទៀត ​ដើម្បីមានការងារធ្វើ និង​រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ យោងតាមសេចក្តីជូនដំណឹង ​ស្តីពីការលើកលែងការពិន័យ​អន្តរការណ៍ជាប្រាក់ចំពោះ ការ​ហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ​និងអ្នកបកបភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ របស់​ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ​បានបញ្ជាក់ថា ដើម្បីជាយន្តការលើក​ទឹកចិត្ត​ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ​និងអ្នកបកប្រែភាសាបន្តទាំងអស់ ​សំដៅចូលរួមស្តារ និង​លើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ​រាជរដ្ឋាភិបាលសម្រេចលើកលែង ការ​ពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការ ហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ​ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ​ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤៕អត្ថបទ៖ ឈិត បូរ៉ាវី

អាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មថ្មីលើក្រុមហាម៉ាស ដោយកំណត់គោលដៅផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា

2023/11/15 01:53:55 pm        123
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីហាម៉ាស និងសមាជិកនៃក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) ដែលធ្វើការផ្ទេរប្រាក់ពីអ៊ីរ៉ង់ទៅកាន់តំបន់ហ្កាហ្សា។ សេវាប្តូរប្រាក់លីបង់ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ក្រសួងរតនាគារ បានប្រកាសកាលពីថ្ងៃអង្គារថា ទណ្ឌកម្មកំពុងត្រូវបានសម្របសម្រួលជាមួយចក្រភពអង់គ្លេស ហើយមានគោលបំណងការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិពីការរំលោភបំពាន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ្នកផ្តល់ជំនួយរបស់ពួកគេ។ទណ្ឌកម្ម រារាំងអង្គភាពគោលដៅមិនឲ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងគណនីធនាគាររបស់សហរដ្ឋអាមេរិក ខណៈពេលដែលរារាំងពួកគេពីការរកស៊ីជាមួយជនជាតិអាមេរិកផងដែរ។ទណ្ឌកម្មនេះ ជាការដាក់ទណ្ឌកម្មលើកទីបី គិតចាប់តាំងពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងជាង ២៤០នាក់ ត្រូវចាប់ជាចំណាប់ថ្នូរ។ ទណ្ឌកម្មពីមុន ត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែតុលា និងថ្ងៃទី២៧ ខែតុលា ដោយកំណត់ទៅលើក្រុមប្រតិបត្តិករហាម៉ាស និងអ្នកសម្របសម្រួលហិរញ្ញវត្ថុរបស់ខ្លួន។រដ្ឋមន្ត្រីរតនាគារ លោកស្រី ចាណេត យ៉េឡែន (Janet Yellen) បាននិយាយថា ទណ្ឌកម្មនេះ នឹងធានាថា សហរដ្ឋអាមេរិក នៅតែបន្តបដិសេធនូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រមូល និងប្រើប្រាស់មូលនិធិ ដើម្បីធ្វើការវាយប្រហារ។

សភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ផ្តល់មូលនិធិ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល និងបានបញ្ជូនទៅព្រឹទ្ធសភា

2023/11/15 01:25:50 pm        118
សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័តវិធានការបណ្តោះអាសន្នរយៈពេលខ្លីដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធដោយផ្នែក ដោយសមាជិកសភាបង្ហាញការគាំទ្រទ្វេបក្សដ៏ទូលំទូលាយសម្រាប់សេចក្តីស្នើច្បាប់នេះ។នីតិប្បញ្ញតិរយៈពេលខ្លី ពេលនេះបានផ្ញើទៅកាន់ព្រឹទ្ធសភា ជាកន្លែងដែលមេដឹកនាំគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានសម្តែងការគាំទ្រ។ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ព្រឹទ្ធសភានិងសភាគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ ត្រូវតែអនុម័តច្បាប់ដែលប្រធានាធិបតី លោក Joe Biden អាចចុះហត្ថលេខាចូលជាច្បាប់ មុនពេលការផ្តល់មូលនិធិបច្ចុប្បន្នសម្រាប់ទីភ្នាក់ងារសហព័ន្ធនានាផុតកំណត់ នៅពាក់កណ្តាលយប់ថ្ងៃសុក្រ។ ការបោះឆ្នោតមានសំឡេង៣៣៦សំឡេង ទល់នឹង៩៥សំឡេង គឺជាជ័យជម្នះមួយសម្រាប់ប្រធានសភាលោក Mike Johnson ដែលបានធ្វើឲ្យធ្លាក់ចុះការប្រឆាំងពីសមាជិកគណបក្សសាធារណៈរដ្ឋរបស់លោក នៅក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងការកាន់តំណែងរបស់លោក។

រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ធ្វើមហាសន្និបាត លើកទី៦ ជ្រើសតាំងសមាសភាព​ដឹកនាំថ្មី

2023/11/15 12:53:25 pm        173
រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានធ្វើមហាសន្និបាត លើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុម័តជ្រើសតាំង ប្រធាន អនុប្រធាន ថ្មីនិងសមាជិកក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មហាន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោម​អធិបតីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយស នៃ​រណសិរ្យ​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ ៥០០ អង្គនាក់​។នៅក្នុងសុន្ទកថាបើកមហាសន្និបាត សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ក្នុងរយៈកាលជិត២ទសវត្សមកនេះ គឺ​ចាប់​ពី​ក្រោយមហាសន្និបាតលើកទី៥ នៅឆ្នាំ ២០០៦ មក រណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើឲ្យការងារចលនាមហាជន ដោយអនុវត្ត​គោល​នយោបាយ​មហាសាមគ្គីជាតិ ឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និង​គ្រប់និន្នាការនយោបាយទាំងក្នុងនិង ក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្រប​តាម​កម្ម​វិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំកន្លងមក។នៅក្នុងមហាសន្និបាត លើកទី៦នេះ អង្គមហាសន្និបាត បានសម្រេចអនុម័ត ជ្រើសតាំង​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអធិបតីកិត្តិយស​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្យ​សាមគ្កី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានអនុម័ត្រជ្រើសតាំង សម្តេច​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បន្តពីសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងឯកឧត្តម ហ៊ុន ម៉ានី ជា​អនុ​ប្រធាន​។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អធិបតីកិត្តិយសនៃរណសិរ្យសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានថ្លែងនៅក្នុងសុន្ទរកថាបិទមហាសន្និបាតនេះថា រណសិរ្យសាមគី្គ អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចផ្ទាល់ បានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយ​ប​ន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រក្លាយពី វាលពិឃាត ប្រទេស​អសន្តិសុខ ជារដ្ឋឯករាជ្យ មានអធិបតេយ្យ មានសន្តិភាព និងមានការ​អភិវឌ្ឍ​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​ដូច​បច្ចុបន្ននេះ។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយម​ចំពោះ​សមាស​ភាព​ដឹកនាំ​ថ្មី ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​។ សម្តេចតេជោ ក៏បានផ្តល់នូវគោលការណ៍មួយចំនួនដើម្បីដឹកនាំ ជាពិសេស​គឺ​ការ​ចូលរួម​ជា​មួយរាជរដ្ឋាភិបាល ដើម្បី​ថែរក្សា ការពារសន្តិភាព ការពាររបបរាជា​និយម​អាស្រ័យ​ធម្មនុញ្ញ និងការពារព្រះមហាក្សត្រ នៃយើង​ឲ្យខាងតែបាន។សូមបញ្ជាក់ថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅភូមិជើងឃ្ល ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និង​សម្ភារៈ​ទៅ​វិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល​ត្រូវ​បាន​​បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត ។ រណសិរ្ស​សាមគ្គី សង្គ្រោះជាតិកម្ពុជា បានចាត់តាំងឡើង ដោយផ្អែក​លើស្មារតី​ឯករាជ្យ​ជាតិ​ដ៏​បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយ​មិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ត ព្រះសង្ឃ ជន​ជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។ នៅ​ក្រោយ​ថ្ងៃ​រំដោះ ​៧មករា ១៩៧៩ មហាសន្និបាត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានប្តូរឈ្មោះ ទៅជា រណសិរ្ស​កសាង ការពារមាតុភូមិកម្ពុជា និងបន្ទាប់មក នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និបាត រណសិរ្សលើកទី ៥ ដោយបានប្ដូរឈ្មោះទៅជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា រហូតមកដល់បច្ចុប្បន្ន៕

ថៃ ដកផែនការល្បាតរួមគ្នាជាមួយនគរបាលចិន បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ

2023/11/15 11:16:47 am        145
កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) ប្រទេសថៃ បានដកផែនការល្បាតរួមជាមួយនគរបាលចិន នៅតាមតំបន់ទេសចរណ៍ដ៏ពេញនិយម បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ។ ក្រុមមន្ត្រីទេសចរណ៍ថៃ កាលពីថ្ងៃអាទិត្យ បានប្រកាសពីគំនិតនៃការឱ្យនគរបាលចិន និងថៃ ល្បាតតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើន ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរ រួមទាំងជនជាតិចិន។យ៉ាងណាក៏ដោយ ផែនការនេះបានបង្កភាពចលាចលតាមប្រព័ន្ធអ៊ីនធឺណិត ដោយទទួលបានការរិះគន់ថាចំណាត់ការនោះបានធ្វើឲ្យខូចអធិបតេយ្យភាពជាតិ និងការស្តីបន្ទោសពីប្រមុខនគរបាលប្រទេស។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីចកូសុល (Sudawan Wangsuphakijkosol) បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «មានវិធីជំនួសជាច្រើនក្នុងការកសាងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសថៃ ប៉ុន្តែយើងនឹងមិនមានការល្បាតរួមគ្នាទេ»។ក្រុមអាជ្ញាធរថៃបានប្រញាប់ប្រញាល់រឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានការបាញ់ប្រហារកាលពីខែមុន នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដែលមនុស្សពីរនាក់ ក្នុងនោះមានជនជាតិចិនម្នាក់ ត្រូវបានសម្លាប់ ដោយជំរុញឲ្យមានកង្វល់ពីសុវត្ថិភាពនៅក្នុងប្រទេស។ ការស្តារទំនុកចិត្តឡើងវិញគឺមានសារៈសំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ជាពិសេសក្នុងចំណោមភ្ញៀវទេសចរចិន៕

ពលរដ្ឋចិនរស់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ប្រមូលផ្ដុំគ្នាស្វាគមន៍វត្តមានលោក Xi Jinping

2023/11/15 11:03:54 am        113
ពលរដ្ឋចិន រស់នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បានជួបជុំគ្នា ស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារ ម៉ោងនៅសហរដ្ឋអាមេរិក ចំពោះការមកដល់របស់លោកនៅក្នុងទីកក្រុងនេះ សម្រាប់ជំនួបកំពូលចិន-អាមេរិក និងជំនួបមេដឹកនាំសេដ្ឋកិច្ចអេប៉ិច (APEC)លើកទី៣០។ ជំនួបកំពូលចិន -សហរដ្ឋអាមេរិក រវាង លោក Xi និងលោក Biden នឹងក្លាយជាជំនួបទល់មុខគ្នាលើលើកដំបូង រវាងប្រធានាធិបតីទាំង២ ចាប់តាំងពីការជួបគ្នានៅក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន។ គេបានមើលឃើញមនុស្សជាច្រើនឈរតម្រង់ជួរយ៉ាងវែងពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគារ ដែលលោក Xi នឹងស្នាក់នៅ និងកំពុងក្រវីទង់ជាតិចិន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទថាប្រធានាធិបតីទាំង២នឹងមានការពិភាក្សាពី ទំនាក់ទំនងកាន់តែស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋាន ក្នុងទំនាក់ទំនងចិន-អាមេរិក និងបញ្ហាសំខាន់នៃក្ដីបារម្ភពីសន្តិភាពពិភពលោក និងការអភិវឌ្ឍន៍ ៕

ប្រធានាធិបតីចិន កំពុងស្ថិតនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក បៃដិន និង កិច្ចប្រជុំ APEC

2023/11/15 10:50:20 am        133
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតាជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេរីភាពដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។លោក ស៊ី កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៧ មក។ លោកគ្រោងនឹងជួបលោកប្រធានាធិបតី បៃដិន នៅឯទីតាំងដែលមិនបានបញ្ជាក់នៅក្នុងតំបន់ឆកសមុទ្រនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ នៅព្រឹកថ្ងៃពុធនេះ ហើយបន្ទាប់មកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។កិច្ចប្រជុំកំពូលរបស់លោក ស៊ី ជាមួយលោក បៃដិន នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំអាមេរិក និងចិន ក្នុងរយៈពេលមួយឆ្នាំ ហើយត្រូវបានក្រុមមន្ត្រីសហរដ្ឋអាមេរិក ចាត់ទុកថាជាឱកាសមួយដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអ្វីដែលមនុស្សជាច្រើនមើលឃើញថាជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក។នៅពេលដែលលោក បៃដិន ទៅដល់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ មិនយូរប៉ុន្មានមុនពេលយន្តហោះរបស់លោក ស៊ី ចុះចត ក្រុមបាតុករជាច្រើនបានស្វាគមន៍ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកពីព្រលានយន្តហោះ។ អ្នកខ្លះគ្រវីទង់ជាតិចិន និងកាន់បដាអំពាវនាវឲ្យមានចំណងមិត្តភាព «យ៉ាងកក់ក្តៅ» រវាងសហរដ្ឋអាមេរិក និងចិន ខណៈអ្នកខ្លះទៀតកាន់ស្លាកសញ្ញាសរសេរថា ថ្កោលទោសបក្សកុម្មុយនិស្តចិន៕

រដ្ឋមន្ត្រីក្រសួងធនធានរុស្ស៊ី ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ស្របពេលមានការអភិវឌ្ឍន៍កម្មវិធីមីស៊ីលថ្មី

2023/11/15 10:40:33 am        116
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយរដ្ឋមន្ត្រីធនធានធម្មជាតិ លោក អាឡិចហ្សាន់ឌឺ គូសឡូវ (Alexander Kozlov) កំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ខណៈរដ្ឋឯកោខាងនយោបាយមួយនេះ បានប្រកាសពីវឌ្ឍនភាពថ្មីនៅក្នុងកម្មវិធីមីស៊ីលបាលិស្ទិកដែលត្រូវបានហាមឃាត់របស់ខ្លួន។លោក Kozlov បានទៅដល់ប្រទេសនោះកាលពីថ្ងៃអង្គារ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយបណ្ដារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដែលអនុវត្តបទឈប់បាញ់សង្គ្រាមកូរ៉េនៅទីក្រុងសេអ៊ូល ហើយបាននិយាយថា ពួកគេមានការព្រួយបារម្ភថា ចិន និងរុស្ស៊ី កំពុងជួយកូរ៉េខាងជើង ពង្រីកសមត្ថភាពយោធារបស់ខ្លួន ដោយអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង គេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយបន្ថែមថា រុស្ស៊ី ចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាក់លាក់» ជាមួយកូរ៉េខាងជើង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលពួកគេជួបគ្នាកាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM