សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញជាមួយប្រទេសចិន និងបន្តទំនាក់ទំនងយោធា

2023/11/15 10:28:22 am        87
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) ថា គោលដៅរបស់លោកក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតារវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា។ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បាននិយាយថា លោកកំពុងព្យាយាមផ្លាស់ប្តូរទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីរយៈពេលនៃទំនាក់ទំនងដ៏តានតឹង។លោក បៃដិន និង លោក ស៊ី នឹងជួបគ្នានៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះនៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ នេះគឺជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង កាលពីខែ មករា ឆ្នាំ ២០២១ មក។ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋាន បន្ទាប់ពីលោកបានទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីរសៀលថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំបណ្ដាមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពត្រជាក់បន្ទាប់ពីលោក បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មចិន កាលពីខែកុម្ភៈ ដែលគេសង្ស័យថាបានហោះរំលងសហរដ្ឋអាមេរិក។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយសមភាគីចិន ដើម្បីបង្កើតទំនាក់ទំនង និងការជឿទុកចិត្តគ្នាឡើងវិញ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

2023/11/15 09:59:19 am        177
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើ កទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាត​នេះរៀ​ប​ចំ​ឡើង​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាពការងារដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែន​ការ​ក៏​ដូច​ជា​គោល​ដៅ​ការងារសម្រាប់អនុវត្តន៍បន្ត។សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» មាន​ឈ្មោះដើ​ម​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុង​តំបន់​រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់​តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ យ៉ាងធំធេង​ពី​ការ​គាំទ្រ​ពី​មិត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក​ ដើម្បី​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ខួប៤៥ឆ្នាំ នៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹក​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាចបំភ្លេចមហាសន្និបាតថ្ងៃនេះ ធ្វើឡើងដើម្បីរំលឹក​ឡើង​វិញ​នូវ​ទិវា​ជា​ប្រវត្តិសាស្រ្ត នៃ​ដំណើរចា​ប់​ផ្តើម​រស់​រាន​មាន​ជីវិត​ជា​ថ្មី​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។មហាសន្និបាតនេះ គឺមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦

2023/11/15 09:53:09 am        232
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

2023/11/15 08:31:26 am        174
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។ គួរបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។ឯកឧត្តម វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាមានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោយបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជារៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមាន សមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងជាសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។ ឯកឧត្តមក៏បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុដើម។ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជា គម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្ត្រ ដែលរាជបណ្ឌិត្យសភាកម្ពុជា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យតែរឹងមាំនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ នូវគោលការណ៍ និងអភិក្រមការងារមួយចំនួនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារ ដូចជាវប្បធម៌នៃការបំពេញការងារជាក្រុម និងការប្រកាន់យកនូវទស្សនៈបើកចំហរជាដើម៕

ទេសរដ្ឋមន្រ្តី លី ធុជ៖ ខេត្តមណ្ឌលគិរីជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣នេះ

2023/11/14 03:34:56 pm        261
មណ្ឌលគិរី៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ​អំណោយ​ជា​សមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ​ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ នេះជាការលើកឡើង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលាខេត្តមណ្ឌលគិរី ខណៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាស ​ខេត្តមណ្ឌលគិរី ជាខេត្តអស់មីន។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា​ ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ដែលបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីបានបោសសម្អាតចាប់តាំងពីឆ្នាំ២០០២ ​កន្លងមកដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ​ដោយមានការគាំទ្រពីរាជ រដ្ឋាភិបាលកម្ពុជា​តាមរយៈមូលនិធិកម្ពុជា​គ្មានមីនឆ្នាំ ២០២៥ ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ឯកឧត្តមបណ្ឌិតបន្តថា នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​សម្រាប់ប្រជាជនខេត្តមណ្ឌលគិរី​ទាំងមូល ឱ្យ​ទទួល​បាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់​សន្តិភាព​កើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ​ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។ ជាមួយនឹងផ្លែផ្កានៃសន្តិភាព ​ការងារបោសសម្អាតមីន ពិតជាបានរួមចំណែ កធ្វើឱ្យមានភាពខុស​ប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ ​និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុង​រស់នៅ​ក្នុងសហគមន៍​ដែលរងផលប៉ះពាល់​ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តលើកឡើងអំពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាល​ចំណាយ​ថវិកាអស់ជាង ​២០០ លានដុល្លារអាមេរិក ​ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូន​ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយនឹងភាពជោគជ័យនេះ កម្ពុជា នឹងទទួលបាននូវការវាយ​តម្លៃខ្ពស់​ពីសហគមន៍អន្តរជាតិ ហើយនៅឆ្នាំ២០២៤ ខាងមុខ កម្ពុជាមានកិតិ្តយស​ធ្វើជាប្រធាន​នៃអនុសញ្ញាអូតាវ៉ា ​ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីនដែលមានតំណាង​មក​ពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ​២០០ប្រទេសចូលរួម។ ​ដែលភាពជាម្ចាស់ផ្ទះរបស់​កម្ពុជា ​នឹងធ្វើឱ្យគណៈប្រតិភូមកពីជាង ២០០ ប្រទេស​ ផ្លាស់ប្តូរ​ផ្នត់គំនិតអវិជ្ជមានពីកម្ពុជា ក៏ដូចជា​ក្លាយជាឯកអគ្គរដ្ឋទូត​ផ្សព្វផ្សាយដំណឹងល្អ ​និងវិជ្ជមានពីកម្ពុជា ​ទៅកាន់សកលលោក៕ អត្ថបទ៖ ភារម្យ

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ"

2023/11/14 03:16:43 pm        317
ភ្នំពេញ៖ ព្រឹកស្អែកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ" ។ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់ ដែល​រស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ​ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។សមិទ្ធផលថ្មី ដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំងសព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យការពារជាតិ

2023/11/14 02:16:30 pm        413
បាត់ដំបង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាស ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសទី២ យោធភូមិភាគី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ពយើង និងក្រុមគ្រួសារផងដែរ។ គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំយើងតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ ជីវភាព របស់បងប្អូន និងក្រុមគ្រួសារ។ ឧត្តមសេនីយ៍ឯកថ្លែងថា ការចែកអាវភ្លៀង និងអាវរងារជូនកងកម្លាំងយើងទាំង​អស់​នាពេលកន្លងមក គឺជានិមិត្តរូបនៃការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរបស់សម្តេចទាំងទ្វេ ជាមួយកងកម្លាំងប្រដាប់អាវុធ ធានាការពារផលប្រយោជន៍ជាតិយើង។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញ និងពង្រឹងកំណែទម្រង់យោធា ទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ពង្រឹងសមត្ថភាព និងបណ្តុះបណា្តលធនធានមនុស្ស ធានាការពារខឿនការពារជាតិ សុខសន្តិភាព និងប្រជាជន។ ឧត្តមសេនីយ៍ឯកថ្លែងថា៖«យើងត្រូវចេះទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន រួចត្រិះរិះពិចារណា ថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍​ និងស្ថាបនា បំពេញបន្ថែមនូវចំណុចខ្វះខាត»។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែង កោតសរសើរដល់បងប្អូនកងកម្លាំងប្រដាប់អាវុធនៅភូមិភាគទី៥ ដែលតែងតែបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជាប់ព្រំដែន ការពារតាមខ្សែបន្ទាត់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព ទប់ស្កាត់បទល្មើសផ្សេងៗ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតថ្លែងថា៖«ខ្ញុំបានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់ មានការប្រុងប្រយ័ត្នក្នុង​ការចែករំលែករូបភាព ទីតាំង សព្វាវុធ យុទ្ធោបករណ៍ និងព័ត៌មាននានា ពាក់ព័ន្ធនឹងវិស័យការ​ពារជាតិ និងសន្តិសុខ ធានាដល់ការរក្សាការសម្ងាត់យោធា។ ក្នុងនាមជាកងកម្លាំង យើងបេ្តជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល បន្តគាំទ្រសម្តេចធិបតី និងបេ្តជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន»៕

កម្ពុជាទទួលកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត

2023/11/14 02:11:12 pm        292
ភ្នំពេញ៖ ត្រីបបែលយក្សរបស់កម្ពុជា ទម្ងន់ ៣០០គីឡូក្រាម ដែលមានប្រវែងដងខ្លួនពីច្រមុះដល់ចុងកន្ទុយ ៣,៩៨ម៉ែត្រ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភព (GUINNESS WORLD RECORDS) ដែលជាត្រីទឹកសាបធំជាងគេលើពិភពលោក។លោក ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅក្នុងអង្គសិក្ខាសាលាអន្តរជាតិ ស្តីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់​ត្រា​ពិភពលោក ស្តីពីត្រីទឹកសាបធំបំផុតជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន ៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ លោករៀបរាប់ថា ត្រីបបែលយក្សទី១ និងទី២ចាប់បាន នៅខែឧសភា ឆ្នាំ២០២២ មានទម្ងន់ ១៨០ និង១៤៣គីឡូក្រាម។ ចំណែកត្រីបបែលយក្សទី៣ មានទម្ងន់ ៣០០គីឡូក្រាម ដែលបានជាប់ក្នុងកំណត់ត្រានេះ។ក្នុងពិធីបើកសិក្ខាសាលាថ្ងៃនេះ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរ ​និងថ្លែងអំណរគុណដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ អន្តរជាតិ និង​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានខិតខំប្រឹងប្រែងចំពោះការងារនេះរហូត​ទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានជំរុញឲ្យរដ្ឋបាលជល សហការជាមួយដៃគូអភិវឌ្ឍន៍ បន្តធ្វើការសិក្សាស្រាវជ្រាវ​បច្ចេកទេសវិទ្យាសាស្រ្តជលផល តាមដានការប្រែប្រួលធនធានជលផល និងលំនឹងប្រព័ន្ធអេកូឡូស៊ី​ជលផល ធ្វើយ៉ាងណារួមគ្នាការពារ និងអភិរក្សធនធានជលផលនៅតាមដងទន្លេមេគង្គ ដើម្បីជាដែនជម្រកសត្វទាំងឡាយ ​ជាពិសេសសម្រាប់ជាកន្លែងរស់នៅរបស់ត្រីមេពូជសំខាន់ៗ។ពាក់ព័ន្ធការរៀបចំសិក្ខាសាលាថ្នាក់អន្តរជាតិនាពេលនេះ លោកស្រី ជា សីលា អ្នក​គ្រប់គ្រងប្រធានគម្រោង​អច្ឆរិយភាព​នៃទន្លេមេគង្គ បានបញ្ជាក់ថា ក្នុងគោលបំណងប្រមូលព័ត៌មាន​ពីស្ថានភាពត្រីបបែលយក្សទឹកសាបពីភាគីអ្នកពាក់ព័ន្ធមកពីតំបន់នានា ដូចជាអ្នកជំនាញមក​ពីម៉ាឡេស៊ី និងអូស្រ្តាលីជាដើម ដែលអាចឱ្យអ្នកស្រាវជ្រាវសំយោគព័ត៌មាន សម្រាប់ការធ្វើផែនការស្រាវជ្រាវ ការពារ និងអភិរក្សត្រីបបែបយក្សនៅក្នុងទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ទន្លេនានានៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបដទៃទៀត។សូមបញ្ជាក់ជូនថា ​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ​ធ្វើការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជលផល​ទឹកសាប នៃរដ្ឋបាលជលផល ដើម្បីបង្កើនការយល់ដឹង ​សមត្ថភាពនៃការគ្រប់គ្រង មុខងារ​ដ៏សម្បូរបែបនៃទន្លេមេង្គសម្រាប់ធនធានជលផល និងធនធានវារីសត្វដទៃទៀត និងមនុស្សជាតិទាំងមូល៕អត្ថបទ ឈិត បូរ៉ាវី 

មន្ទីរវប្បធម៌ខេត្តស្វាយរៀង ត្រៀមចុះផ្ទៀងផ្ទាត់ទួលបុរាណដ្ឋាន ដើម្បីអភិរក្សថែរក្សា ការពារទីទួលបុរាណឲ្យបានគង់វង្ស

2023/11/14 02:03:30 pm        293
ស្វាយរៀង៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង បានត្រៀមចុះផ្ទៀងផ្ទាត់ទួលបុរាណដ្ឋាន ដើម្បីអភិរក្ស ថែរក្សា ការពារ ទីទួលបុរាណឲ្យបានគង់វង្ស និងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌។លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះថា ក្រោយពីកិច្ចប្រជុំថ្នាក់ដឹកនាំរួចមក យើងបានដាក់ចេញផែនការជាច្រើន ត្រូវអនុវត្តន៍ចំពោះមុខ រួមមាន៖ មន្រី្តជំនាញសហការជាមួយអាជ្ញាធរដែនដីភូមិ-ឃុំ-ស្រុក និងភូមិបាល ដើម្បីធ្វើប្លង់ដីកម្មសិទ្ធិទួលបុរាណដ្ឋាន និងត្រៀមចុះផ្ទៀងផ្ទាត់ទួលបុរាណដ្ឋាន ដែលបានធ្វើប្លង់រួចរាល់ហើយ ប៉ុន្តែដាក់ឈ្មោះខុស ដើម្បីដាក់ឈ្មោះឲ្យត្រឹមត្រូវឡើងវិញ ហើយមន្រី្តជំនាញ និងចុះធ្វើនិយាមការបន្តទៀត។លោកស្រី ឥន្ទ ណាគ្រី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣នេះ មន្រី្តជំនាញ បានចុះបោះបង្គោលកំណត់ដែនរក្សាការពារបុរាណដ្ឋាន បានចំនួន៤៦កន្លែង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងយល់ថា សម្បតិ្តបេតិកភណ្ឌជាតិ ព្រោះថា​ក្នុងខេត្តស្វាយរៀងទាំងមូល មានទួលបុរាណដ្ឋាន ចំនួន៨០៥ទួល ជាចំនួនមួយច្រើនណាស់ ដូច្នេះមន្រី្តជំនាញរបស់យើងខិតខំធ្វើម្តងបន្តិចៗ ៕ អត្ថបទ រដ្ឋា

ស៊ីរីអនុញ្ញាតឲ្យUN បន្តដឹកជញ្ជូនជំនួយឆ្លងកាត់តាមប្រទេសទួរគី

2023/11/14 01:56:12 pm        409
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ីរី បានបន្តការអនុញ្ញាតឲ្យខ្លួនផ្តល់ជំនួយដល់តំបន់កាន់កាប់ដោយក្រុមប្រឆាំងនៅភាគពាយព្យនៃប្រទេសនេះ តាមរយៈច្រកព្រំដែនទួរគីចំនួនពីរសម្រាប់រយៈពេលបីខែទៀត។បន្ទាប់ពីការរញ្ជួយដី បានសម្លាប់មនុស្សជាង ៥០.000 នាក់នៅក្នុងប្រទេសទួរគី និងស៊ីរីកាលពីខែកុម្ភៈ ទីក្រុងដាម៉ាសដំបូង បានអនុញ្ញាតឲ្យអង្គការសហប្រជាជាតិបញ្ជូនជំនួយតាមរយៈច្រកឆ្លងកាត់ទួរគីរយៈពេលបីខែ។ ឥឡូវនេះវាត្រូវបានពន្យារជាលើកទីបី រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ។ការិយាល័យUNសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា៖«ប្រតិបត្តិការឆ្លងព្រំដែនរបស់អង្គការសហប្រជាជាតិ នៅតែជាកិច្ចការជួយសង្គ្រោះដល់ប្រជាជន នៅភាគពាយព្យនៃប្រទេសស៊ីរី។ រៀងរាល់ខែ UN និងដៃគូ បានផ្តល់ជំនួយសំខាន់ៗ និងការការពារ ដល់មនុស្សជាមធ្យមចំនួន ២,៥ លាននាក់។ បេសកកម្មរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានបញ្ជាក់ពីការពន្យារពេលនៃការប្រើប្រាស់ច្រកឆ្លងកាត់ Bab al-Salam និង Al Ra'ee របស់អង្គការសហប្រជាជាតិ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM