សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង រិះគន់ក្រុមប្រទេស G7 ថាជាសំណល់នៃសង្គ្រាមត្រជាក់

2023/11/14 01:53:12 pm        423
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (១៤ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ G7 ថាជា «កាកសំណល់នៃសង្គ្រាមត្រជាក់» ដែលបង្កឱ្យមានជម្លោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត។លោក ចូ ជុលសុ (Jo Chol Su) អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានថ្កោលទោសបណ្ដារដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» ការអនុវត្ត «សិទ្ធិស្វ័យការពារ និងអធិបតេយ្យភាពស្របច្បាប់» របស់ប្រទេសកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ។សេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 បានអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ហើយបានថ្កោលទោសការសាកល្បងមីស៊ីល និងការផ្ទេរអាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ផងដែរ។លោក ចូ បាននិយាយថា ក្រុមនេះមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ ប៉ុន្តែពួកគេការពារផលប្រយោជន៍របស់ប្រទេសមួយចំនួនប៉ុណ្ណោះ ដោយបានហៅសហរដ្ឋអាមេរិក ថាជាអ្នកផ្គត់ផ្គង់អាវុធមហាប្រល័យដល់អ៊ុយក្រែន ដើម្បី «បំផ្លាញសន្តិភាព និងស្ថិរភាព» ដោយចេតនានៅក្នុងទ្វីបអឺរ៉ុប៕

អាមេរិក លើកឡើងថា បណ្ដារដ្ឋសមាជិក UN បារម្ភថា ចិននិងរុស្ស៊ី កំពុងជួយជ្រោមជ្រែងកូរ៉េខាងជើង

2023/11/14 01:43:34 pm        438
ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃអង្គារនេះថា បណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដែលកំពុងអនុវត្តន៍កិច្ចព្រមព្រៀងសង្គ្រាមកូរ៉េ បានបង្ហាញការព្រួយបារម្ភថា ចិន និងរុស្ស៊ី កំពុងប្រទេសកូរ៉េខាងជើង ពង្រីកសមត្ថភាពយោធារបស់ខ្លួនដែលជ្រោមជ្រែង ប្រទេសនេះ ឲ្យបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ការលើកឡើងបែបនេះ ខណៈ លោក អូស្ទីន ថ្លែងនៅឯកិច្ចប្រជុំមួយក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយរដ្ឋមន្ត្រីការពារជាតិ និងអ្នកតំណាងមកពីប្រទេសចំនួន១៧ ដែលបង្កើតទីបញ្ជាការអង្គការសហប្រជាជាតិ ឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់នេះ ។ ប្រមុខការពារជាតិអាមេរិករូបនេះ និយាយថា យើងមានក្ដីបារម្ភកាន់តែខ្លាំង ថា ប្រទេសចិន និងរុស្ស៊ី កំពុងជួយជ្រោមជ្រែងកូរ៉េខាងជើងពង្រីកសមត្ថភាពយោថា របស់ខ្លួន ដោយការបើកផ្លូវឲ្យប្រទេសឯកាមួយនេះឲ្យបំពានទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកថា យើងក៏បារម្ភដែរដោយសារតែការកើនឡើងនាពេលថ្មីៗនេះ ក្នុងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និង កូរ៉េខាងជើង ៕

ពលរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ ក្រោយការពិភាក្សារវាងអាមេរិក និងចិននៅជំនួប APEC

2023/11/14 01:29:57 pm        362
ខណជំនួបរវាងប្រធានាធិបតីចិន Xi Jinping និងលោក ប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ខិតជិតមកដល់ ការរំពឹងទុកកំពុងកើនឡើងក្នុងចំណោមសាធារណៈជនអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី Xi នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាសម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសចិននិងសហរដ្ឋអាមេរិក និងជំនួបសេដ្ឋកិច្ច APEC លើកទី៣០។ ប្រធានាធិបតីទាំងពីរនឹងមានកិច្ចពិភាក្សាស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋានក្នុងការបង្កើតទំនាក់ទំនងរវាងចិន និងអាមេរិក និងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។អ្នកស្រុកនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះជំនួបរវាងមេដឹកនាំទាំងពីរ ដោយនិយាយថា មានផលប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកក្នុងវិស័យដូចជា បច្ចេកវិទ្យា ធនធាន និងធុរកិច្ចជាដើម។ ប្រជាពលរដ្ឋម្នាក់បាននិយាយថា ខ្ញុំគិតថាពិតជាល្អណាស់ ដែលមេដឹកនាំទាំង២មានឆន្ទៈក្នុងការសហការបែបនោះ។ ខ្ញុំគិតថាមានច្រើនដែលត្រូវទទួលបានពីប្រទេសចិននៅទីនោះ។អ្នកស្រុកម្នាក់ទៀតបាននិយាយថា ខ្ញុំដឹងថាសហរដ្ឋអាមេរិកប្រើប្រាស់ធនធានជាច្រើនពីប្រទេសចិន។ ដូច្នេះខ្ញុំជឿថាកិច្ចសហការជាទូទៅគួរតែត្រូវបានប្រើប្រាស់ឱ្យបានច្រើន ជាពិសេសជាមួយនឹងបច្ចេកវិទ្យា៕

រដ្ឋមន្ត្រីការពារជាតិហូឡង់ និយាយថាអាកាសយានិកអ៊ុយក្រែន នឹងចាប់ផ្តើមហ្វឹកហ្វឺនយន្តហោះ F-16 ឆាប់ៗនេះ

2023/11/14 01:01:44 pm        188
រដ្ឋមន្ត្រីការពារជាតិប្រទេសហូឡង់ លោកស្រី Kajsa Ollongren បាននិយាយថា លោកស្រី សង្ឃឹមថាអាកាសយានិកអ៊ុយក្រែន នឹងចាប់ផ្តើមរៀនបើកបរយន្តហោះ F-16 ក្នុងពេលឆាប់ៗនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសយានិកដើម្បីបើកយន្តហោះ ខណៈមជ្ឈមណ្ឌលបានបើកនៅក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃចន្ទ។ សហរដ្ឋអាមេរិក កាលពីខែសីហា បានអនុម័តការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ូយក្រែន ពីប្រទេសដាណាម៉ាក ហើយប្រទេសហូឡង់នឹងការពារប្រឆាំងរុស្ស៊ី ដោយការហ្វឹកហ្វឺនអាកាសយាននឹកបញ្ចប់ឲ្យបានឆាប់។ប្រទេសអ៊ុយក្រែន បានស្វែងរកយ៉ាងសកម្មយន្តហោះប្រយុទ្ធ F-16 ផលិតនៅសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសនេះវាយប្រឆាំងការបង្កើនកាន់តែខ្លាំងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។លោកស្រី និយាយថា លោកស្រីស្វាគមន៍ សំណើធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell ដើម្បីបង្កើតមូលនិធិមានចំនួនរហូតដល់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ ដើម្បីជួយដល់អ៊ុយក្រែន ដែលកាលពីសប្តាហ៍មុន អ្នកការទូតនិយាយថានឹងជួបជាមួយអ្នកប្រឆាំងនៅប្រទេសជាច្រើននៅអឺរ៉ុប។

នេប៉ាល់ នឹងហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok ព្រោះរំខានដល់សុខដុមនីយកម្មសង្គម

2023/11/14 12:57:56 pm        116
ប្រទេសនេប៉ាល់ បាននិយាយកាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ខ្លួននឹងហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានរបស់កម្មវិធីនេះ ទៅលើភាពសុខដុមនីយកម្មក្នុងសង្គមរបស់ប្រទេស។ វេទិកាចែករំលែកវីដេអូដ៏ពេញនិយម ដែលមានអ្នកប្រើប្រាស់ប្រចាំខែប្រហែលមួយពាន់លាននាក់នេះ បានប្រឈមមុខនឹងការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនសម្រាប់ការបំពានច្បាប់ទិន្នន័យ និងដោយសារផលប៉ះពាល់ ដែលអាចបង្កជាគ្រោះថ្នាក់ដល់យុវជន។រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់ លោកស្រី Rekha Sharma បាននិយាយថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសារតែកម្មវិធីវី TikTok ត្រូវបានប្រើប្រាស់ជាប្រចាំដើម្បីចែករំលែកខ្លឹមសារដែល «រំខានដល់សុខដុមនីយកម្មក្នុងសង្គម និងរំខានដល់រចនាសម្ព័ន្ធគ្រួសារ ព្រមទាំងទំនាក់ទំនងសង្គម» ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលជំរុញឱ្យមានការហាមប្រាមនេះនោះទេ។រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការសម្រេចនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ វីដេអូស្តីពីការហាមឃាត់នេះមានអ្នកចូលមើលរាប់ពាន់នាក់នៅលើវេទិកា TikTok ។ ការសម្រេចនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេប៉ាល់ បានចេញសេចក្តីណែនាំដោយតម្រូវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ ឲ្យបង្កើតការិយាល័យរបស់ខ្លួន៕

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល១០០ភាគរយ ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ក្នុងស្រុកចុងកាល់

2023/11/14 11:46:59 am        507
ឧត្ដរមានជ័យ៖ ក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ១០០ភាគរយ ​លើការងារ​ជួលជុល​ផ្លូវក្រាល​ក្រួសក្រហម លក្ខណៈខួបចំនួន២ខ្សែ មានប្រវែង ១១,៥៩០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ​កម្រាស់​២០សង់ទីម៉ែត្រ និងសាងសង់ប្រព័ន្ធលូមូលចំនួន០៣កន្លែង។ក្នុងឱកាសចុះពិនិត្យនាពេលនោះ មានការចូលរួមគណៈប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍​ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងនោះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានបញ្ជាក់ថា ការងារជួសជុលផ្លូវក្រាលក្រួសក្រហម ដែល​បាន​ស្ថាបនា​រួចរាល់​ជាស្ថាពរ​នាពេលនេះ គឺជា​គម្រោងសម្រាប់ ឆ្នាំ២០២៣ ​អនុវត្តការងារដោយ​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តឧត្តរមានជ័យ ​ដោយប្រើប្រាស់​ថវិកាជំពូក៦១។ឯកឧត្តមបណ្ឌិត បន្ដថា យ៉ាងណាម៉ិញបន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និង​យោងតាមស្មារតី​អង្គប្រជុំរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព​ទទួល​យក​លទ្ធផល​ផ្លូវការ​ការងារខាងលើ១០០%។ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ផ្លូវក្រាល​ក្រួស​ក្រហម​ទាំង​ពីរខ្សែ​ដែល​ស្ថាបនា​ឡើង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ តាមរយៈកញ្ចប់​ថវិកា​របស់ក្រសួងអភិវឌ្ឍន៍​ជនបទ​នៅ​ពេលនេះ​គឺ​មានសារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់ជាប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ពី​ភូមិមួយ​ទៅភូមិមួយ ​និង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផលយកទៅលក់នៅលើទីផ្សារ ដោយមិន​មាន​ការ​ព្រួយបារម្ភ​ និងលំបាកដូចគ្រាមុនៗនោះទេ។ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា តំបន់នេះកន្លងមក​គឺ​ជា​ទីតាំង​សមរភូមិក្តៅ​លឺ​តែ​ស្នូរគ្រាប់​កាំភ្លើង​បច្ចុប្បន្ន​មានផ្លូវ​ក្រាល​ក្រួសក្រហម​ខ្វាត់ខ្វែង​ក្នុង​មូលដ្ឋានរបស់បងប្អូន។ កត្តា​ទាំងអស់នេះ​ហើយ​ គឺជា​ការយក​ចិត្ត​គិតគូរ​ខ្ពស់​ពី​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មកលើប្រជាពលរដ្ឋគ្រប់រូបផងដែរ។សូមបញ្ជាក់ថា ​ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែដែលស្ថាបនារួចរាល់ គឺខ្សែទី១ ផ្លូវ គោកវត្ត-ស្រម៉-ឈូក ស្ថិត​នៅឃុំចុងកាល់ ​ស្រុកចុងកាល់​ មានប្រវែង ៥,៦៣៨ ម៉ែត្រ មានលូមូល មុខ១ ទំហំ១ម៉ែត្រ​គុណ៨ម៉ែត្រចំនួន ​០២កន្លែង។ ខ្សែទី២​ ផ្លូវកែង​ក្រុមហ៊ុន-បាត់ថ្កូវ ​ស្ថិតនៅឃុំចុងកាល់ ស្រុក​ចុងកាល់ មាន​ប្រវែង ៥,៩៥២ ម៉ែត្រ ​មានប្រព័ន្ធលូមូលមុខកាត់២ ទំហំ១ម៉ែត្រគុណ​៨ម៉ែត្រ ១កន្លែង៕ អត្ថបទ៖ ឃិន សារិទ្ធ

ប្រធានសភាថ្មីសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសការបិទរដ្ឋាភិបាល

2023/11/14 11:09:50 am        240
ប្រធានសភាថ្មី លោក Mike Johnson ប្រឈមនឹងការតតាំងនៅក្នុងសភាដ៏ធំលើកដំបូងរបស់លោក នៅសប្តាហ៍នេះ ខណៈលោកព្យាយាមបញ្ចុះបញ្ចូលសមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋដែលប្រេះស្រាំរបស់លោកឱ្យគាំទ្រផែនការដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដោយផ្នែក។ វិធីសាស្រ្តពីរជំហានរបស់លោក ដែលត្រូវបានបង្ហាញកាលពីចុងសប្តាហ៍ នឹងពង្រីកការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាលជាច្រើនរហូតដល់ពាក់កណ្តាល ខែ មករា ខណៈមូលនិធិការពារជាតិនឹងដំណើរការរហូតដល់ដើមខែកុម្ភៈ។ ប៉ុន្តែអ្នកដ៍រឹងរុសនៃសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួន បានរុញច្រានសេចក្តីស្នើច្បាប់ញ្ឈប់ការចំណាយរបស់លោក Johnson ដែលនឹងពុំកាត់បន្ថយការចំណាយ។ បញ្ហានេះ ធ្វើឱ្យលោក Johnson ស្ថិតក្នុងជំហរស្រដៀងគ្នាទៅនឹងលោក Kevin McCarthy អ្នកកាន់តំណែងមុនរបស់លោកនៅមុនពេលការបណ្តេញចេញពីតំណែងជាប្រវត្តិសាស្ត្រ ខណៈលោកត្រូវការការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីរក្សារដ្ឋាភិបាលឲ្យនៅបើកចំហ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួន បានចង្អុលបង្ហាញថាពួកគេបើកទូលាយចំពោះផែនការរបស់លោក Johnson ដែលនឹងត្រូវឆ្លងកាត់ព្រឹទ្ធសភា ភាគច្រើនជាគណបក្សប្រជាធិបតេយ្យ។ បន្ទាប់មក វានឹងត្រូវចុះហត្ថលេខាចូលជាច្បាប់ដោយប្រធានាធិបតី លោក Joe Biden នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។ បើមិនដូច្នេះទេ ចាប់ពីថ្ងៃសៅរ៍ បុគ្គលិកសហព័ន្ធចំនួនបួនលាននាក់ រួមទាំងសមាជិកយោធា នឹងមានការកាត់ផ្តាច់ចំពោះប្រាក់ឈ្នួលរបស់ពួកគេ ឧទ្យានជាតិនឹងបិទ ហើយការស្រាវជ្រាវវិទ្យាសាស្ត្រនឹងត្រូវបានរំខាន។ កាលពីថ្ងៃច័ន្ទ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា ដោយការមិនអនុម័តសេចក្តីស្នើច្បាប់ចំណាយ នឹងធ្វើឱ្យប៉ះពាល់ដល់យោធានៅស្រុក ហើយផ្ញើសារខុសទៅកាន់ពិភពលោកទាំងមូល នៅក្នុងពេលមានភាពច្របូកច្របល់។

សម្ដេចធិបតី ណែនាំឱ្យផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់​យុវជនឱ្យបានទូលំទូលាយ

2023/11/14 10:56:07 am        488
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកសប្រកាសដាក់​ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ ​នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានជំរុញដល់ក្រសួងស្ថានប័ននានា និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយ​អាទិភាពថ្មីនេះឱ្យបានទូលំទូលាយដើម្បីប្រជាពលរដ្ឋបានយល់ដឹង និងបញ្ជូនកូនមកចូលរៀនទាន់ពេលវេលា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្សព្វផ្សាយបានច្បាស់លាស់ និងចំគោលដៅ អំពី​ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ​និងប្រជាពលរដ្ឋនៅមូលដ្ឋានបែបនេះ គឺពិតជាមាន​សារៈសំខាន់ណាស់ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីកម្មវិធីគោល​នយោបាយ​អាទិភាពនេះ ក៏ដូចជាគោលនយោបាយអាទិភាពផ្សេងៗទៀត ដើម្បីជៀសវាង​ការ​ភ័ន្តច្រឡំ​ណាមួយពីសំណាក់ប្រជាពលរដ្ឋ។សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ​យុវជន​មកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរង​ហានិភ័យ​នៅទូទាំងប្រទេស ចំនួន ១,៥ លាននាក់​ដោយមិនបង់ថ្លៃសិក្សា ​ក្រុមយុវជនគោលដៅក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ កម្មវិធីគោលនយោបាយនេះ ​ប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែម​ពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង​ ៧០ ម៉ឺនគ្រួសារ ដែលរាជ​រដ្ឋាភិបាលកំពុងអនុវត្ត។ តាមរយៈកម្មវិធីនេះយុវជនបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួល​បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ​២៨ ម៉ឺនរៀលក្នុង១ខែ, ទទួលបានការប្រឹក្សាយោបល់​ពីការ​ជ្រើសរើសជំនាញ ​និងព័ត៌មានទីផ្សារការងារ, ​ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ​និងក្រុមហ៊ុនឯកជន, ​ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និង​ឱកាសការងារធ្វើសមរម្យ ​និងប្រាក់ចំណូលទៀងទាត់៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ​ដល់ពលរដ្ឋខ្វះខាត​ជំរុញ​កូន​ឱ្យទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ

2023/11/14 10:51:00 am        484
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង​ឱកាស​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​អំពាវនាវដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជំរុញកូនៗ​ឱ្យមក​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និង​ងាយ​រងហានិភ័យ សូមជួយជំរុញ និងលើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​កាន់​តែ​ប្រសើរ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាន​នាក់​នៅ​ថ្ងៃ​នេះ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលច្បាស់លាស់ ហើយយុវជនត្រូវរៀនចប់ ត្រូវចេះ និង​មាន​ការងារសមស្របនៅលើទីផ្សារការងារ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​មួយ​លានប្រាំសែន​នាក់នៅថ្ងៃនេះ គឺដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចដែ​ល​កំពុង​ត្រូវការ​ជំនាញទាំងនោះ។ក្នុងឱកាសនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បន្តសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័ននានា ដើម្បី​ទទួល​យក​យុវជន​ដែល​ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នទាំង នោះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ

2023/11/14 10:48:37 am        460
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យ អនុម័ត លើគោលការណ៍​នៃការ​ជ្រើសរើស​សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយ រដ្ឋសភា នីតិកាលទី៧ ​ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តី​ប្រកាស​ជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាម​បទប្បញ្ញត្តិនៃច្បាប់ស្តីពី ​ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM