សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ពកម្ពុជាជិត១០០នាក់ ចូលរួមធ្វើសមយុទ្ធពហុសាសន៍នៅប្រទេសចិន ក្នុងរយៈពេល១០ថ្ងៃ

2023/11/11 02:42:24 pm        410
ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកានេះ បានបញ្ចូលកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសរុបទាំងអស់ចំនួន ៩២នាក់ រួមនឹងសម្ភារៈ បរិក្ខាយោធាមួយចំនួនទៀត បញ្ចូលទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ "AMAN YOUYI 2023" ។បើតាមប្រសាសន៍ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន​នៃកងយោធពល​ខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានរយៈពេល ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំ​ដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការ​សហប្រជាជាតិ និងកងកម្លាំង​កងទ័ពប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសចិន។លើសពីនេះ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ​នៅថ្ងៃបិទបញ្ចប់សមយុទ្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងដឹកនាំគណៈប្រតិភូកម្ពុជា​ចូលរួម​ក្នុងពិធីនោះផងដែរ។ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ប្រធានក្រុមដឹកនាំកងកម្លាំងចូលរួម «សមយុទ្ធ សន្តិភាព ឆ្នាំ២០២៣» បានឱ្យដឹងដែរថា ពេលបានចូលរួមក្នុងសមយុទ្ធនៅប្រទេសចិននាពេលនេះ គឺមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិនអញ្ជើញឱ្យ​ចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមគ្នាដ៏មានសារៈសំខាន់។ ជាមួយគ្នានេះ កងកម្លាំងចូលរួមធ្វើសមយុទ្ធបានប្តេជ្ញាថា​ នឹងយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងចូលរួមធ្វើសមយុទ្ធខាងលើ នាថ្ងៃទី១០ខែ វិច្ឆិកាម្សិលមិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​អគ្គមេបញ្ជាការរង ​នាយសេនាធិការចម្រុះ នៃកង​យោធពលខេមរភូមិន្ទ ​បានរំលឹកដល់នាយទាហានដែលទៅចូលរួម​ក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត ​នៅរាល់បទបញ្ជា ​និងការចាត់តាំងនានា​ របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ​ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយ​ក៏រក្សាឱ្យបាននៅតម្លៃ ​សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ ​សម្រាប់ជាតិយើងផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្រ្ដីការងារ អំពាវនាវឱ្យយុវជនចាប់យកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលខាងមុខ

2023/11/11 11:56:19 am        216
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនចាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដែលស្របតាមបដិវត្ដន៍ឧស្សាហកម្ម៤.០។ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ​និងសមាគមនិយោជកចំនួន១៨ ស្តីពី​កិច្ចសហប្រតិបត្តិការលើការហាត់ការ ​និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យា នឹង​បញ្ជ្រាប​ចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ​ដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់។ ឯកឧត្តម ​បានលើកឡើងថា យុវជន ឬកម្មករនិយោជិត ​ត្រូវចេះបង្កើនសមត្ថភាព​ និងជំនាញ មុននឹងចូល និងបំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាព​ទាំងជំនាញ និងបច្ចេកវិទ្យាក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័រ​បានយ៉ាងងាយស្រួល។នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង សួរ បានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាស សុំចូលរួម​សហការឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញ​បន្ថែមផងដែរ។ ដោយឡែក ក្រសួងក៏នឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករ​នៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់ផងដែរ ព្រោះថា ក្រោយការ​បណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញទៀតនោះទេ។សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ​បានដាក់គោលការណ៍ថា ត្រូវរៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ ដែលជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាម​ឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ។ សូមបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ សម្តេចធិបតី នឹង​ប្រកាស​ដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរង​គ្រោះចំនួន ១,៥លាននាក់ ​ដើម្បីឲ្យកម្ពុជាមានធនធានមនុស្ស ​ក្នុងការបម្រើសេចក្តីត្រូវការ និង​ការវិនិយោគ ដែលមកពីក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-បារាំងប្រារព្ធពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបានស្លាប់ ក្នុងសម័យសង្រ្គាមលោកលើកទី១

2023/11/11 11:27:16 am        227
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្កាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់ក្រឡោនផ្កា និងប្រារព្ធពិធីនៃការចុះហត្ថលេខាបញ្ចប់សង្រ្គាមលោកលើកទី១ និងធ្វើពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបាន​អនិច្ចកម្ម​ក្នុងសម័យសង្រ្គាមលោកលើកទី១។លោក ហ្សាក់ បឺឡេ បានថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំ​នៅកម្ពុជាបានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ពិធីនេះក៏ត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែកនៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំងដើម្បីអបអរជ័យជម្នះសន្តិភាព និង​ឧទ្ទិស​ដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា កិច្ចព្រមព្រៀងខាងលើបានបញ្ចប់សង្គ្រាមលោកលើកទី១ ដែលបានបណ្តាលឲ្យប្រទេសបារាំងបាត់បង់ជីវិតទាហានមួយលានបួនសែននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល៣សែននាក់រងគ្រោះ។ សរុបសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់បើរាប់ទាំងជនស៊ីវិល។ សង្គ្រាមនេះបានបន្សល់ទុកនូវការ​បំផ្លិចបំផ្លាញ​យ៉ាងច្រើននៅតាមតំបន់ប្រឈមមុខដាក់គ្នា។ លោក ហ្សាក់ បឺឡេ បានឲ្យដឹងផងដែរថា​ ជនជាតិកម្ពុជាចំនួន១៥១នាក់ បានបាត់បង់ជីវិត​ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅឆ្នាំនេះជាមួយការដាក់បាច់ផ្កានៅខាងមុខវិមាននេះ ស្ថានទូតបារាំង សូម​ឧទ្ទិស​ជាពិសេសដល់យុទ្ធជនកម្ពុជា ដែលបានប្រយុទ្ធនៅ​ក្នុងសង្គ្រាមលោកលើកទី១ជាមួយយុទ្ធមិត្តបារាំង។ សូមបញ្ជាក់ថា កម្ពុជានិងបារាំង​បានធ្វើវិមាន​រំលឹក​ដល់អ្នកដែលបានធ្វើអនិច្ចកម្ម​ក្នុងអំឡុង​សង្គ្រាមលោកលើកទី១ ឬហៅថា«រូបពីរ» ​កាលពីឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចចោល​ដោយពួកខ្មែរក្រហម កាលពីឆ្នាំ១៩៧៦ ហើយត្រូវបានសាងសង់​ឡើងវិញ និង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែ កក្កដា កន្លងទៅ តាមគំនិត​ផ្តួចផ្តើម​របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ វិមាននេះស្ថិតនៅទីតាំងតូចមួយនៅចំពីមុខស្ថានទូតបារាំង ខណៈការធ្វើនូវវិមាននេះ ​ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញយ៉ាងច្បាស់នូវមិត្តភាពបារាំង-កម្ពុជា៕អត្ថបទបាន ចក់

ពិធីប្រណាំងទូកប្រពៃណីនៅបារាយណ៍ទឹកថ្លា ធ្វើឡើងរយៈពេល២ថ្ងៃ

2023/11/11 11:07:31 am        464
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ នេះ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី នៅបារាយណ៍ទឹកថ្លា ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដីឱ្យចេះស្រឡាញ់គោរពព្រះធរណីគង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា។ពិធីប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងចំនួន២ថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រណាំងចំនួន ១៧ គូ (ទូកនារី ៣ទូក) ហើយមានកីឡាករចំណុះក្នុងមួយទូក ៦ នាក់ ក្នុងនោះ ក៏មានកីឡាករប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦ រូប។ ពិធីប្រកបដោយភាព​មហោឡារិក និង​អធិកអធម​ ក៏មានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែរ ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះ​សម្មាសម្ពុទ្ធ​នៅភុជង្គនាគផង និង ដើម្បីរំឭក​ដល់ទន្សាយព្រះពោធិសត្វ សសបណ្ឌិតផង។ ការប្រារព្ធពិធីនេះនឹងពិធីនានារបស់ខ្មែរសុទ្ធតែបញ្ជាក់ពីការដឹងគុណបុព្វបុរសដែលពូជខ្មែរអ្នកសាងអង្គរជាវប្បធម៌ដ៏ថ្លៃថ្លៃរបស់ខ្មែរ៕

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចនឹងយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

2023/11/11 10:36:25 am        254
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល BTV ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ប្រភពដដែលបញ្ជាក់បន្ថែមថា ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សា វរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។អំឡុងព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងត្រូវឯកឧត្តម Emmanuel MACRON ទទួលព្រះរាជសវនាការនៅវិមានប្រធានាធិបតី Palais de I'Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរម ណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូនលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដោយទទួលស្គាល់ពីសកម្មភាពគាំទ្រដ៏មានសារៈសំខាន់របស់អង្គការយូ ណេស្កូ ដែលបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។អំឡុងព្រះរាជទស្សនកិច្ចនេះដែរ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចក៏នឹងយាងទៅប្រាសាទFontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ពន្ធមេត្រីភាពជាមួយក្រុងសៀមរាប។ ព្រះអង្គក៏ស្ដេចនឹងយាងទតបណ្ណសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ «ព្រះបរមរត នកោដ្ឋ» ផងដែរ៕ដោយ៖ គង់ ឌិន

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា លើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល

2023/11/11 09:14:21 am        145
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤៖ ១) ជាឆត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ២) រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និង បទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៣) កៀគរធនធាន និងបំផុសទឹកចិត្តយុវជនឲ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែសកម្ម និងទី៤) ចូលរួមជួយសម្រេចឲ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ ប្អូនៗយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ "The Ship for Southeast Asian and Japanese Youth Program- SSEAYP" ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាព​ជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។ឯកឧត្តមបានលើកទឹកចិត្ត ប្រតិភូយុវជនយើងឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានា ជាពិសេសជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជម្រុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យ​ក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះផងដែរ៕អត្ថបទ រដ្ឋា

ឆ្មាំល្បាតឆ្នេរចិន ជំរុញឲ្យហ្វីលីពីនបញ្ឈប់ការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន

2023/11/10 02:16:26 pm        132
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ បន្ទាប់ពីនាវាផ្គត់ផ្គង់ហ្វីលីពីនជាច្រើនគ្រឿង បានចូលទៅក្នុងដែនទឹកនៅជិតកោះថ្មប៉ប្រះទឹក Thomas ក្នុងសមុទ្រចិនខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បាននិយាយថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលឆាប់ៗនេះ ស្តីពីបេសកកម្មផ្គត់ផ្គង់ឡើងវិញនោះ។ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា នាវាដឹកជញ្ជូនហ្វីលីពីនខ្នាតតូចចំនួនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរចំនួនបីគ្រឿង បានចូលក្នុងដែនទឹករបស់ខ្លួននៅជាប់នឹងកោះថ្មប៉ប្រះទឹក Thomas ដែលជាផ្នែកមួយនៃប្រជុំកោះ ស្ប្រាតលី (Spratly) ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ច្រកសមុទ្រដ៏តានតឹងមួយនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ប៉ុន្តែចិនច្រានចោលការសម្រេចនោះ ហើយនិយាយថា ខ្លួនមានអធិបតេយ្យភាពលើប្រជុំកោះ ស្ប្រាតលី ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាប្រជុំកោះណានសា (Nansha) និងដែនទឹកដែលនៅជាប់នោះ។ប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅក្នុងតំបន់ ហើយប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបេសកកម្មផ្គត់ផ្គង់ហ្វីលីពីនឡើងវិញទៅកាន់តំបន់ច្រកសមុទ្រជម្លោះនោះ៕

ប្រទេសអាល្លឺម៉ង់ សន្យាថា នឹងធ្វើឲ្យយោធារបស់ខ្លួន ក្លាយជាឆ្អឹងខ្នងនៃផ្នែកការពារនៅអឺរ៉ុប

2023/11/10 02:05:16 pm        153
រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងប៊ែរឡាំង បានចេញគោលការណ៍ណែនាំអំពីគោលនយោបាយការពារជាតិថ្មី ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍។ឯកសារ១៩ទំព័ររៀបរាប់លម្អិតអំពីអ្វីដែល«ជាចំណុចរបត់»គឺការផ្លាស់ប្តូរដ៏សំខាន់នៃគោលនយោបាយដែលអធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល (Olaf Scholz) បានប្រកាស បន្ទាប់ពីការលុកលុយរបស់ រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ មានន័យថា សម្រាប់ការងាររបស់កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់។ជាជំហានដំបូងក្នុងការពង្រឹងយោធាឡើងវិញ បន្ទាប់ពីមានការខាតបង់ជាច្រើនទសវត្សរ៍ ក្រោយសង្គ្រាមត្រជាក់ ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន បានបង្កើតមូលនិធិពិសេសចំនួន ១០០ពាន់លានអឺរ៉ូ ដើម្បីទិញសព្វាវុធទំនើបៗ ហើយបានសន្យាថា នឹងឈានដល់គោលដៅរបស់អង្គការណាតូ ក្នុងការចំណាយយ៉ាងហោចណាស់ ២ភាគរយនៃGDPរបស់ប្រទេសនេះលើវិស័យការពារជាតិ ចាប់ពីឆ្នាំ ២០២៤។រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បាននិយាយនៅពេលលោកបង្ហាញគោលការណ៍ណែនាំ ជាលើកដំបូង ចាប់តាំងពីការជ្រើសរើសទាហានរបស់ទីក្រុងប៊ែរឡំាងត្រូវបានផ្អាកថា៖ «ជាមួយនឹងការផ្លាស់ប្តូរដ៏សំខាន់នេះ ប្រទេសអាល្លឺម៉ង់ នឹងក្លាយជាប្រទេសធំមួយ នៅក្នុងលក្ខខណ្ឌនៃគោលនយោបាយសន្តិសុខ។

ខ្លឹមសារគន្លឹះសំខាន់ៗ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

2023/11/10 12:41:08 pm        242
អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងសារ​គន្លឹះសំខាន់ៗ ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស។ សារគន្លឹះទាំងនោះរួមមាន៖« សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។“ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន និង ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើលការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារបណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នាសម្រាប់អង្គភាពច្រើន។ស្របតាមបេសកកម្មការពារជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម៖ ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង, ធនធាន, និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព, ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។ទី៣- គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព ។ ទី៤- សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប, មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ៕»ដ

រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចប្រទេសឥណ្ឌាផ្តោតលើបញ្ហាប្រឈមសន្តិសុខ

2023/11/10 12:09:48 pm        101
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងញ៉ូវដេលី នៅថ្ងៃសុក្រទី១០ ខែវិច្ឆិកានេះ មុនកិច្ចពិភាក្សានៅក្នុងប្រទេសឥណ្ឌា ដែលក្រុមមន្ត្រីនិយាយថានឹងផ្តោតសំខាន់លើបញ្ហាប្រឈមផ្នែកសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការព្រួយបារម្ភជុំវិញប្រទេសចិន ជាជាងបញ្ហាសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា និងប្រទេសអ៊ុយក្រែន។ ដោយហៅថា «កិច្ចសន្ទនា ២+២» នៅថ្ងៃសុក្រនេះនឹងចូលរួមដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដែលបានទៅដល់កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh ។មន្ត្រីនិយាយថា កិច្ចពិភាក្សានានា នឹងលើកឡើងពីការគំរាមកំហែង ចេញពីដំណើរទស្សនកិច្ចដោយជោគជ័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនានិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទៅកាន់ទីក្រុងញ៉ូវដេលី សម្រាប់កិច្ចប្រជុំកំពុល G20 កាលពីខែកញ្ញា។ទំនាក់ទំនងឥណ្ឌាជាមួយសហរដ្ឋអាមេរិក បានរីកចម្រើនកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័សលើបញ្ហាឈានមុខជាច្រើន ហើយប្រទេសនេះមានទំនាក់ទំនងជាយុទ្ធសាស្ត្រស្និតស្នាលជាមួយប្រទេសអ៊ីស្រាអែល។ ប៉ុន្តែទីក្រុងញ៉ូវដេលី បានការពារយ៉ាងប្រុងប្រយ័ត្នផងដែរ នូវទំនាក់ទំនងយូរអង្វែងជាមួយប្រទេសរុស្ស៊ី និងបានធ្វើឲ្យប្រសើរឡើងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផលិតឧស្ម័ន និងប្រេង នៅមជ្ឈិមបូព៌ា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM