សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០

2023/11/07 11:13:12 am        132
ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនា ខាងមុខនេះ ដោយនោះជាចំណាត់ការមួយដែលនឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ខណៈប្រធានវិមានក្រឹមឡាំងរូបនេះ មានអារម្មណ៍ថាខ្លួនត្រូវតែដឹកនាំប្រទេសរុស្ស៊ី ឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។បន្ទាប់ពីបានបង្រ្កាបការបះបោរប្រដាប់អាវុធដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនា លោក ពូទីន បានបង្កើនការគាំទ្រក្នុងចំណោមមូលដ្ឋានស្នូលរបស់ខ្លួននៅក្នុងកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងជាមួយអ្នកបោះឆ្នោតក្នុងតំបន់នៅខាងក្រៅទីក្រុងមូស្គូ ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបាននាំមកនៅក្រោមការគ្រប់គ្រងរបស់លោក។ប្រភពមួយផ្សេងទៀត ដែលដឹងពីបញ្ហានៅវិមានក្រឹមឡាំង បានបញ្ជាក់ថា ការសម្រេចមួយត្រូវបានធ្វើឡើង ហើយទីប្រឹក្សារបស់លោកពូទីន កំពុងរៀបចំសម្រាប់ការចូលរួមរបស់លោកនៅក្នុងការបោះឆ្នោត។ ជាមួយគ្នានោះ ប្រភពចំនួនបីផ្សេងទៀតបាននិយាយថា ការសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ខែមីនា ឆ្នាំ២០២៤ ត្រូវបានកំណត់រួចហើយ។ខណៈដែលបណ្ដាអ្នកការទូត អ្នកស៊ើបការណ៍ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា ពួកគេរំពឹងថាលោកពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយអំពីផែនការរបស់លោកពូទីន ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ៕

អាមេរិក និងអ៊ីស្រាអែល ពិភាក្សាពីលទ្ធភាពនៃការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ នៅក្នុងជម្លោះតំបន់ហ្កាហ្សា

2023/11/07 10:22:24 am        136
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាអំពីលទ្ធភាពសម្រាប់ «ការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ» ក្នុងការប្រយុទ្ធគ្នានៅតំបន់ ហ្កាហ្សា សម្រាប់ហេតុផលមនុស្សធម៌ និងការដោះលែងចំណាប់ថ្នូរ ដែលអាចធ្វើឡើង នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបន្តទំនាក់ទំនងគ្នាលើលទ្ធភាពនៃការផ្អាកសង្រ្គាមបណ្តោះអាសន្ន ហើយថាលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមបន្តកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ។លោក Kirby បាននិយាយថា ការសន្ទនាទាំងនោះបានកើតឡើងនៅពេលដែលជនជាតិអាមេរិក កាន់តែច្រើនត្រូវបានគេរំពឹងថា នឹងចាកចេញពីតំបន់ហ្កាហ្សា នៅថ្ងៃច័ន្ទ ហើយនៅពេលដែលជំនួយកាន់តែច្រើនចូលទៅក្នុងទឹកដីនោះ។ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់វេស ប៊ែង ផងដែរ។សេតវិមាន ដែលប្រកាន់ជំហរថា បទឈប់បាញ់ជាទូទៅនឹងមិនមែនជាជំហានដ៏សមស្របមួយសម្រាប់ជម្លោះនោះទេ បាននិងកំពុងជំរុញឱ្យមានការផ្អាករយៈពេលខ្លីៗក្នុងការវាយប្រហារ ដើម្បីសម្រេចបាននូវគោលដៅមនុស្សធម៌ជាក់លាក់៕

នាយករដ្ឋមន្រ្តី បញ្ជាឱ្យក្រសួងដែនដីពន្លឿនចុះបញ្ជីក្បាលដី និងឯកភាពប្រើគ្រប់មធ្យោបាយធ្វើម៉េចឱ្យបានដីពលរដ្ឋប្រើប្រាស់លឿន

2023/11/07 10:06:16 am        192
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្តី​ក្រសួងរៀបចំ​ដែនដីនគរូបនីយកម្ម ​និងសំណង់ ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីក្បាលដីឱ្យបានលឿន ហើយសម្តេចបាន​ឯកភាពឱ្យប្រើគ្រប់មធ្យោបាយ ​និងប្រើ​កម្លាំងសរុប ​ដើម្បីធ្វើយ៉ាងណាផ្ដល់​ប័ណ្ណ​កម្មសិទ្ធិដី​ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់ ​ខណៈសព្វថ្ងៃនៅសល់ក្បាលដីជាង​៧លានក្បាលដីទៀត​ដែលរាជរដ្ឋាភិបាលបានវាស់វែងរួចហើយនោះ។ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ មកពីតាម​បណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ​ខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាដីធ្លីនេះ កាលពីជាង​១០ឆ្នាំមុន​ សម្ដេចតេជោ​ ហ៊ុន សែន ​បាន​ដាក់ចេញគោល​នយោបាយ​វាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋ​ ដោយប្រើប្រាស់យុវជនស្ម័គ្រចិត្ត​ តាមរយៈគោលនយោបាយ​ចាស់សកម្មភាពថ្មី ដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនក្បាលដី។ ដូច្នេះរាជរដ្ឋាភិបាលថ្មីរបស់សម្តេច នឹង បន្តធ្វើសកម្មភាពនេះ​ទៅមុខទៀត ​ដើម្បីធ្វើយ៉ាងណាឲ្យបានដីដល់ពលរដ្ឋប្រើប្រាស់​ស្របច្បាប់​ឲ្យបានឆាប់រហ័ស។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឯកភាពជាមួយឯកឧត្តម ​សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ​និងសំណង់ហើយ ​ដោយ​ផ្ដល់គោលការណ៍ ​ប្រើប្រាស់​កម្លាំង​សរុប​ទាំង​ថ្នាក់កណ្ដាល ​និងថ្នាក់ខេត្ត ​ដើម្បីធ្វើយ៉ាងណាចុះទៅ​បែងចែង​ដីឲ្យបងប្អូន ឆាប់​បានកម្មសិទ្ធិគាត់យកទៅប្រើប្រាស់ឲ្យលឿនកុំឲ្យ​កកស្ទះ​បន្តទៀត៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ កម្ពុជាត្រូវតែបន្តពង្រីកការទូតខ្លួនឲ្យកាន់តែធំ​ដោយមិនយកប្រទេសណា​ជាសត្រូវ ដើម្បីផលប្រយោជន៍ជាតិ

2023/11/07 09:27:55 am        131
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល​គឺ​ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច​នេះសម្តេចធិបតី ក៏បានចំអក​ឲ្យគណបក្ស​ណា​មួយ​នោះ​មិន​ទាន់​ទាំង​ជាប់​ឆ្នោត​ធ្វើ​នាយករដ្ឋ​មន្រ្តី​ផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។ ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់តាមបណ្តារោង​ចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២​៣​នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាស្វាគមន៍​ប្រទេស​ទាំង​អស់នៅទូទំាងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​នេះ​តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះ​ហើយ​ជា​គោល​នយោបាយការទូតបើកចំហររបស់កម្ពុជា។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែល ប្រទេស​គេ​ជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ ​សន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គប្បី​បន្ត​រួម​គ្នា​ថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ហើយមាន ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៥០០០ នាក់ នៅខេត្តព្រះសីហនុ

2023/11/07 08:34:52 am        157
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្មករ និយោជិត គឺជាកម្លាំងចលករមួយផ្នែកនៅក្នុងការជួយជំរុញដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោកចក្រសហគ្រាសនីមួយៗប្រៀបបានដូចជាឋាមពល ឬថ្ម ដើម្បីសាកប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈថ្មមានឋាមពលខ្លាំងភាពរីកចម្រើនប្រទេសក៏កាន់តែខ្លាំងយ៉ាងដូច្នេះដែរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បន្តថ្លែងអំណរគុណ ដល់កម្មករ និយោជិត ដែលតែងតែបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គឺតាំងពីជាប្រទេសដែលទទួ លការឧបត្ថម្ភស្ទើរតែទាំងស្រុងពីប្រទេសជាមិត្ត មកជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់ និងផលិត ដោយខ្លួនឯង ព្រមទាំងនាំចេញទៅក្រៅប្រទេសថែមទៀត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាព និងជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ទារកដែលកើតនៅអំឡុងពេលនេះ មានសំណាងខ្ពស់ជាងឪពុកម្ដាយ របស់ខ្លួនដែលកើតនៅអំឡុងរបបខ្មែរក្រហម ដោយសារបច្ចុប្បន្នស្ថានភាពសុខភាពម្ដាយឪពុករបស់ គេកាន់តែប្រសើរ មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចំពោះសុខភាពម្ដាយ មានពេទ្យដែលមានវិជ្ជា ជីវៈនៅតាមមូលដ្ឋានពលរដ្ឋរស់នៅ និងមានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសនានា ឃើញថា ឆ្នេរខ្សាច់សមុទ្រកម្ពុជា គឺស្ថិតនៅលំដាប់កំពូល។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា កត្តាចម្បងបំផុត គឺត្រូវមានសន្តិភាព និងស្ថិរភាព ព្រមទាំងមានគោលនយោបាយត្រឹមត្រូវ(គឺបញ្ចប់សង្គ្រាម, សេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតត្រឹមត្រូវ)។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោលគឺត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុចនេះសម្តេចធិបតី ក៏បានចំអកឲ្យគណបក្សណាមួយនោះ មិនទាន់ទាំងជាប់ឆ្នោតធ្វើនាយករដ្ឋមន្រ្តីផង ប្រកាសប្រឆាំង ឬកម្ចាត់ប្រទេសនេះ ប្រទេសនោះបាត់ទៅហើយ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកែប្រែខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ ទៅជាខេត្តដែលមានការអភិវឌ្ឍពហុបំណង និងកាន់តែរីកចម្រើន។-សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងកំពុងកែប្រែឃ្លាំងដាក់ទំនិញមួយបន្ថែមទៀត ដើម្បីរៀបចំជាផែឱ្យ នាវាដឹកទំនិញចូលចត ដោយសារកម្ពុជាមានកំណើននៃការដឹកជញ្ជូនច្រើន។-សម្ដេចធិបតី៖ ពិធីបុកគ្រឹះផ្លូវការពង្រីកការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងរៀបចំធ្វើនៅដំណាច់ឆ្នាំ២០២៣ នេះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ ផ្នែក។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់ផ្នែក ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅ ខេត្តព្រះសីហនុឱ្យបានកាន់តែល្អ ដើម្បីទាក់ទាញវិនិយោគ និងទេសចរទៅកម្សាន្ត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលមានគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅ កាន់តំបន់ទេសចរណ៍នៅថៃ វៀតណាម ម៉ាល់ឌីវ និងហ្វីលីពីនជាដើម ដើម្បីបង្កើនការវិនិយោគ និង ទេសចរនៅកម្ពុជា។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខេត្តព្រះសីហនុ បើធ្វើត្រូវ មិនត្រឹមតែអាចចិញ្ចឹមពលរដ្ឋបានជាច្រើន លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាខេត្តនាំមុខ ដែលនឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែ លឿន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងខ្ញុំបំពេញទស្សនកិច្ចនៅចិន វិនិយោគិនចិននៅខេត្តព្រះសីហនុ បានឡើងថា ខេត្តព្រះសីហនុ មានសុខសុវត្ថិភាពល្អ មានបុគ្គលិក និងវិនិយោគិន មកពីប្រទេសចិនជាច្រើនកំពុងធ្វើការ និងប្រកបអាជីវកម្មផ្សេងៗនៅខេត្តព្រះសីហនុ។

ព្រឹកស្អែកសម្ដេចធិបតីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៥០០០ នាក់ នៅខេត្តព្រះសីហនុ

2023/11/06 03:03:32 pm        244
ភ្នំពេញ៖ ព្រឹកស្អែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១ រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១១ រោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៤ រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២ រោងចក្រកេសកាតុង ចំនួន ២ រោងចក្រផលិតចំណីសត្វ ចំនួន ២ រោងចក្រផលិតថ្មម៉ាប ចំនួន ១ រោងចក្រកែច្នៃស្បែក ចំនួន ១ រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១ រោងចក្រដេរស្បែកជើង ចំនួន ១ រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១ រោងចក្រជ្រលក់ក្រណាត់ ចំនួន ១ រោងចក្រផលិតអេប៉ុង ចំនួន ១ និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។សូមជម្រាបថា នេះគឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ទំនាក់ទំនងការទូត ឥណ្ឌា និងកាណាដា នៅតែផុយស្រួយ ទោះបីជាមានការបន្ធូរបន្ថយទិដ្ឋាការក៏ដោយ

2023/11/06 02:28:58 pm        90
ក្រុមមន្ត្រី និងអ្នកជំនាញ បាននិយាយថា ការផ្សះផ្សាទំនាក់ទំនងការទូតដែលបែកបាក់រវាងឥណ្ឌា និងកាណាដា នឹងត្រូវការរយៈពេលយូរទៀត បន្ទាប់ពីភាគីនីមួយៗ បានទទួលយកជំហរអតិបរិមា ទោះបីជាមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីក្រុង New Delhi ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ទិដ្ឋាការមួយចំនួនលើជនជាតិកាណាដាក៏ដោយ ។ ថ្មីៗនេះ ប្រទេសឥណ្ឌាបានសម្រេចចិត្តស្តារសេវាទិដ្ឋាការមួយផ្នែកឡើងវិញ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការផ្អាក ដោយសារការខឹងសម្បាចំពោះការអះអាងរបស់ទីក្រុងអូតាវ៉ា (Ottawa) ដែលថាភ្នាក់ងារឥណ្ឌាអាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន សាសនាស៊ីក (Sikh) ជនជាតិកាណាដា ពីរដ្ឋ ពុនចាប (Punjab) ។ ការរើសអើងទៅវិញទៅមកចាប់តាំងពីការចោទប្រកាន់ ដែលឥណ្ឌាបដិសេធយ៉ាងដាច់អហង្ការ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែផុយស្រួយខ្លាំង។ក្រុមមន្ត្រី និងអ្នកជំនាញនៃប្រទេសទាំងពីរបាននិយាយថា ស្របពេលការបន្ធូរបន្ថយទិដ្ឋាការរបស់ឥណ្ឌាអាចបង្កើនការរំពឹងទុកមួយចំនួននៃទំនាក់ទំនងដែលប្រសើរឡើងនោះ វាមិនមែនជារបកគំហើញនោះទេ ដោយសារតែភាគីទាំងពីរមិនមានការលើកទឹកចិត្តច្រើនក្នុងការពន្លឿនការវិលត្រឡប់ទៅរកភាពប្រក្រតីឡើង វិញ ។ ទាំងទីក្រុង New Delhi ទាំង ទីក្រុង Ottawa ទំនងជា ពុំបានចាត់វិធានការប្រកបកដោយប្រសិទ្ធភាពដើម្បីផ្សះផ្សាក្នុងពេលឆាប់ៗនេះទេ នៅពេលដែលការស៊ើបអង្កេតឃាតកម្មរបស់ប្រទេសកាណាដាដំណើរការ ហើយនាយករដ្ឋមន្ត្រី Narendra Modi ត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឥណ្ឌានៅខែឧសភា៕

ដំណើការប្រឡងនៅក្នុងខេត្តតាកែវ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ

2023/11/06 02:16:38 pm        190
ដំណើរការប្រឡងបាក់ឌុប ដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះ សម្រាប់ខេត្តតាកែវ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយអាជ្ញាធរ បានរៀនចំសណ្ដាប់ធ្នាប់បានល្អ ហើយបេក្ខជនប្រឡង ក៏បានចូលរួមប្រឡងដោយរីករាយផងដែរ។លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានឱ្យដឹងថា ការប្រឡងបានដំណើរការល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងឡើយ។ លោក បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល ស្មើនឹង១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ១២មណ្ឌល ស្មើនឹង៣០០បន្ទប់ និងមានបេក្ខជនសរុប៩៩៩៩នាក់ ស្រី៥១៥៩នាក់។ដោយឡែកបេក្ខជនចំណេះទូទៅ សរុប ចំនួន៨៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន១៦១នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ចំនួន ៣៥នាក់៕

ប្រទេសចិនជំរុញឲ្យមីយ៉ាន់ម៉ា សហការលើការរក្សាស្ថិរភាពនៅតាមព្រំដែន

2023/11/06 02:05:07 pm        138
យោតាមមន្ត្រីចិន បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកានេះថា មីយ៉ាន់ម៉ា គួរតែសហការជាមួយប្រទេសចិន ដើម្បីរក្សាស្ថិរភាពនៅតាមព្រំដែនរួម បន្ទាប់ពីមានការកើនឡើងការប្រយុទ្ធគ្នានៅក្នុងសហភាពមីយ៉ាន់ម៉ា រវាងកងកម្លាំងយោធា និងក្រុមបះបោរបានធ្វើឱ្យរង្គោះរង្គើក្នុងតំបន់។ កាលពីសប្តាហ៍មុន យោធាកំពុងកាន់អំណាចនៅសហភាពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញនៅជិតព្រំដែន បន្ទាប់ពីសម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិច កំពុងប្រយុទ្ធសម្រាប់ការកំណត់ដោយខ្លួនឯង បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់ក្រុមយោធា។ លោក Nong Rong បាននិយាយថា មីយ៉ាន់ម៉ា ត្រូវបានអំពាវនាវឱ្យសហការជាមួយប្រទេសចិនដើម្បីរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា ដើម្បីធានាបានសុវត្ថិភាពសម្រាប់ជីវិតរស់នៅ និងទ្រព្យសម្បត្តិ របស់ពលរដ្ឋរស់នៅតាមព្រំដែនប្រទេសចិនដោយពិតប្រាកដ និងមានចំណាត់ការដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខរបស់បុគ្គលិកចិន។ គេហទំព័រព័ត៌មាន Asia Times បានរាយការណ៍ថា ពលរដ្ឋចិនម្នាក់បានស្លាប់ និងជាច្រើននាក់បានរងរបួសកាលពីថ្ងៃសៅរ៍ នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់ដែលយោធាមីយ៉ាន់ម៉ា បានបាញ់ហួសគោលដៅរបស់ខ្លួន ហើយបានធ្លាក់ទៅព្រំដែនខាងប្រទេសចិន។ លោក Nong ដែលបានទៅធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកាដល់ថ្ងៃទី ៥ ខែវិច្ឆិកា បាននិយាយថាប្រទេសចិនសង្ឃឹមថា មីយ៉ាន់ម៉ានឹងស្ដារឡើងវិញនូវស្ថិរភាព ហើយខ្លួនគាំទ្រភាគីទាំងអស់ក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានសមស្រប និងទទួលបានការផ្សះផ្សាតាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ប្រទេសថៃ កំពុងព្យាយាមនាំយកពលរដ្ឋខ្លួនចំនួន ១៦២ នាក់មកប្រទេសវិញ ដែលបានជាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងសហភាពមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលបានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី Aung San Suu Kyi ជ័យលាភីរង្វាន់ណូបែល។

អាមេរិក កូរ៉េខាងត្បូង ជប៉ុន នឹងបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់លើការគំរាមកំហែងតាមអ៊ីនធឺណិតពីកូរ៉េខាងជើង

2023/11/06 01:58:56 pm        119
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមពិគ្រោះយោបល់កម្រិតខ្ពស់មួយស្តីពីការប្រឆាំងនឹងសកម្មភាពអ៊ីនធឺណិតរបស់កូរ៉េខាងជើង ដែលពួកគេនិយាយថាផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធខុសច្បាប់របស់ខ្លួន។លោកស្រី អាននី ណឺប៊ឺហ្គឺរ (Anne Neuberger) ដែលជាទីប្រឹក្សារងនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក សម្រាប់បច្ចេកវិទ្យាអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន របស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូង បាននិយាយថា ពួកគេបានយល់ព្រមរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្រោមក្របខណ្ឌថ្មីនេះ។ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីខែសីហានៅឯវិមានសម្រាកលំហែសម្រាប់ប្រធានាធិបតីអាមេរិក Camp David ថា ពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយសម្រាប់ការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង។ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្ម បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ថាបានប្រើប្រាស់ការវាយប្រហារតាមអ៊ីនធឺណិតដើម្បីប្រមូលមូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយរបាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើង បានបង្កើនការលួចរបិយប័ណ្ណគ្រីបតូឌីជីថលរបស់ខ្លួនកាលពីឆ្នាំមុន ដោយប្រើបច្ចេកទេសទំនើបក្នុងការលួចនៅឆ្នាំ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM
លោក Zelenskiy ៖ រុស្ស៊ីពុំអើពើរនឹងការផ្តល់ជូនកិច្ចប្រជុំនៅជំនួបកំពូលរបស់មេដឹកនាំក្រុមប្រទេស G7
06/15/2026 07:06 PM
ប្រមុខសម្ព័ន្ធអារ៉ាប់ស្វាគមន៍កិច្ចព្រមព្រៀង​ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញឲ្យ​គោរពអធិបតេយ្យភាពរដ្ឋ​អារ៉ាប់
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបំរាមបណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៦ឆ្នាំ
06/15/2026 07:06 PM
អ្នកការទូត៖ អាមេរិក និងអ៊ីរ៉ង់ នឹងមាន​កិច្ច​ប្រជុំត្រៀម នៅទីក្រុងដូហា មុនចុះហត្ថលេខា លើកិច្ចព្រមព្រៀង
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងរ៉ូម
06/15/2026 07:06 PM