សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានកិច្ចការបរទេសEUទទួលស្គាល់ថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងប៉ះពាល់ដល់ការគាំទ្រអ៊ុយក្រែន

2023/11/07 02:03:21 pm        167
លោក ចូសិប បូរ៉ែល ( Josep Borrell) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានទទួលស្គាល់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងប៉ះពាល់ដល់ការគាំទ្រអន្តរជាតិសម្រាប់អ៊ុយក្រែនរួចទៅហើយ។លោកបូរ៉ែល បានទទួលស្គាល់ថា ខណៈពេលដែលជម្លោះទាំងពីរ មានភាពខុសប្លែកគ្នាខ្លាំង ការកើនឡើងនៅមជ្ឈិមបូព៌ា កំពុងប៉ះពាល់ដល់គោលនយោបាយសម្ព័ន្ធមិត្តចំពោះអ៊ុយក្រែន និងការគាំទ្រអន្តរជាតិទាំងស្រុងរួចទៅហើយ។លោកបានថ្លែងថា៖«ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗរបស់ខ្ញុំទៅក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលរួមជាមួយនឹងប្រធានពីររូបគឺ [ប្រធានគណៈកម្មាធិការអឺរ៉ុប] លោកស្រី [Ursula von der Leyen] និង [ប្រធានក្រុមប្រឹក្សាអឺរ៉ុប] លោក[Charles Michel] ខ្ញុំមានឱកាស ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ខ្ញុំដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតីបៃដិន និង លោករដ្ឋមន្ត្រីការបរទេសប្ល៊ីនខិនថា ការគាំទ្រអន្តរជាតិរបស់យើងចំពោះអ៊ុយក្រែន អាចនឹងរលាយបាត់ទៅដោយសារតែអ្វីដែលត្រូវបានគេមើលឃើញថា ជា ការអនុវត្តស្តង់ដាទ្វេ។លោក បានបញ្ជាក់ថា ប្រទេសជាច្រើននៃអ្វីដែលហៅថា Global South នៅតែចាត់ទុកសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាបញ្ហាក្នុងតំបន់ ជាជាងបញ្ហាសកល ដែលជាកង្វល់ចម្បងរបស់បស្ចិមប្រទេស ហើយលោកខាងលិចត្រូវតែដោះស្រាយឲ្យបានឆាប់រហ័ស «ព្រោះយើងមិនអាចទ្រាំទ្របាន»នឹងផលវិបាកនៃសង្គ្រាមនេះទេ»។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងថា ជំនួបជាមួយប្រធានាធិបតីចិន ប្រកបដោយវិជ្ជមាន និងស្ថាបនា

2023/11/07 01:56:21 pm        185
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អង់តូនី អាល់បានី (Anthony Albanese) បាននិយាយថា លោកពេញចិត្តនឹងការចូលរួមប្រកបដោយវិជ្ជមាន ជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក Xi បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងស្ថិរភាពរវាងចិន និងអូស្ត្រាលីបានបម្រើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ដោយបានបញ្ជូនសញ្ញាច្បាស់លាស់ថាទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីភាពតានតឹងនាពេលថ្មីៗនេះ។លោក Albanese ជាមេដឹកនាំអូស្ត្រាលីដំបូងគេដែលបានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងចាប់តាំងពីឆ្នាំ ២០១៦ បាននិយាយថា ជម្លោះនៅក្នុងពិភពលោកត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំនៅឯមហាសាលប្រជាជនរួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននិងជម្លោះនៅមជ្ឈិមបូព៌ា។ លោកក៏បានលើកឡើងផងដែរអំពីសំណុំរឿងរបស់អ្នកនិពន្ធជនជាតិអូស្ត្រាលីលោក យ៉ាង ហេងជុន (Yang Hengjun) ដែលត្រូវបានជាប់ពន្ធនាគារនៅទីក្រុងប៉េកាំងរយៈពេលបួនឆ្នាំពីបទចារកម្ម។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសចិន និងអូស្ត្រាលី បានកសាងទំនាក់ទំនងលើពាណិជ្ជកម្ម ដោយទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងកង់បេរ៉ា ជាមួយនឹងការទិញអាហារ និងធនធានធម្មជាតិរបស់អូស្ត្រាលី មុនពេលទំនាក់ទំនងកាន់តែជូរចត់បន្ទាប់ពីអូស្ត្រាលី កាលពីឆ្នាំ២០១៧ បានចោទប្រកាន់ប្រទេសចិនថាបានជ្រៀតជ្រែកក្នុងនយោបាយរបស់ខ្លួន៕

រដ្ឋមន្ត្រីការបរទេសប៉េរូលាលែងពីតំណែង បន្ទាប់ពីភាពចម្រូងចម្រាស់ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ទៅកាន់សហរដ្ឋអាមេរិក

2023/11/07 01:53:02 pm        115
រដ្ឋមន្ត្រីការបរទេសប្រទេសប៉េរូ លោកស្រី Ana Cecilia Gervasi បានលាលែងពីតំណែង កាលពីថ្ងៃចន្ទ ក្នុងពេលមានការចោទសួរជុំវិញថាតើ លោកស្រីបានដោះស្រាយយ៉ាងដូចម្តេចចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោកស្រី ឌីណា បូលូអាត( Dina Boluarte) កាលពីសប្តាហ៍មុន ទៅកាន់សហរដ្ឋអាមេរិក។ លោកស្រី Gervasi ពុំបាននិយាយយោងទៅរកដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក របស់លោកស្រី Boluarte នោះទេនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកស្រី ដែលត្រូវបានឃើញដោយសារព័ត៌មានរ៉យទ័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងតំបន់ បានរាយការណ៍ថា លោកស្រីស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីពុំបានរៀបចំជំនួបផ្លូវការរវាងលោកស្រី Boluarte និងប្រធានាធិបតី លោក Joe Biden។ ការលាលែងពីតំណែងរបស់លោកស្រី ត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រី លោក Alberto Otarola នៅក្នុងសន្និសីទសារព័ត៌មាន ទោះបីជាលោកពុំបាននិយាយយោងច្បាស់លាស់ចំពោះដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក៏ដោយ។ លោកបាននិយាយថាការដាក់ជំនួសលោកស្រី Gervasi អាចត្រូវប្រកាសនៅថ្ងៃអង្គារនេះ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសប៉េរូ ប្រចាំសហរដ្ឋអាមេរិក លោក Gustavo Meza Cuadra ក៏បានលាលែងកាលពីថ្ងៃចន្ទ។ នៅក្នុងលិខិតលាលែងពីតំណែងរបស់លោក លោកបាននិយាយលើកឡើងពី ដំណើរទស្សនកិច្ចរបស់លោកស្រី Boluarte ដោយនិយាយថាលោកទទួលខុសត្រូវសម្រាប់ការរៀបចំដំណើរទស្សនកិច្ចនេះ។ក្រសួងការបរទេសនិយាយថាជំនួសឲ្យជំនួបទ្វេភាគី លោកស្រី Boluarte និងលោក Biden មានការសន្ទនាជាលក្ខណៈឯកជននៅក្រៅសម្ព័ន្ធសម្រាប់វិបុលភាពសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលទ្វីបអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន។ សភា បានកោះហៅលោកស្រី Gervasi ទៅកាន់សវនាការ ជុំវិញមូលហេតុតម្រាយផ្លូវជាផ្លូវការសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី Boluarte រៀបរាប់ឲ្យដឹងចំពោះជំនួបទ្វេភាគី ដែលពុំបានធ្វើឲ្យកើតឡើង។

ម៉ាឡេស៊ី បញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីលើក្រុមអ្នកគាំទ្រក្រុមប៉ាឡេស្ទីនទេ

2023/11/07 01:48:43 pm        160
ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន។ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន។លោកអាន់វ៉ា បាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភានៅថ្ងៃអង្គារនេះថា៖ «ទណ្ឌកម្មណាមួយប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចប៉ះពាល់ដល់ការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិនិងក្រុមហ៊ុនអាមេរិក ទៅកាន់ប្រទេសម៉ាឡេស៊ី ក៏ដូចជាប៉ះពាល់ដល់ឱកាសវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ»។

លោក Netanyahu ៖អ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

2023/11/07 01:38:35 pm        88
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។ លោកបាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ ថា អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរដែលយើងមិនអាចស្មានដល់។ យោងតាមក្រុមអាជ្ញាធរអ៊ីស្រាអែល យោធាអ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា តាមអាកាស ថ្មើរជើង និងសមុទ្រ ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សជាង១.៤០០នាក់ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែលភាគច្រើនជាជនស៊ីវិល និង ចាប់មនុស្សជាង២៤០នាក់ចំណាប់ថ្នូរ ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាតែមួយគត់ បានកើនឡើងជាង១០.០០០នាក់ រួមទាំងកុមារជាង៤.០០០នាក់ ។ លោក Netanyahu បានច្រានចោលចំពោះទិន្នន័យរបស់ក្រសួងសុខាភិបាលនេះ ដែលលោកនិយាយថា ទំនងជាត្រូវបានរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រងរបួសធ្ងន់រាប់ពាន់នាក់ផងដែរ៕

ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រឈមវិបត្តិក្រោមរបបដឹកនាំតាលីបង់ ក្រោយចាកចេញពីប៉ាគីស្ថាន

2023/11/07 01:30:53 pm        81
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថានជាង ២០០.០០០ នាក់ ដែលគ្មានឯកសារបានចាកចេញពីប៉ាគីស្ថានទៅកាន់អាហ្វហ្គានីស្ថានចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាស ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ខ្លួនកាលពីជាងមួយខែមុន។ ប្រជាជនអាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្តិក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ក្រោយពួកគេត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសក្បែរខាងប៉ាគីស្ថាន ។នៅចំណតរថយន្តក្រុងចុងក្រោយ ចំពីមុខព្រំដែនតំបន់ភ្នំរបស់ប៉ាគីស្ថានជាមួយអាហ្វហ្គានីស្ថាន លោក គុលខាន់ (Gul Khan ) វ័យ៣៥ឆ្នាំ កំពុងដឹកជញ្ជូនទូទឹកកកតូចមួយ តាមរថយន្តដឹកទំនិញ ធ្វើដំណើរទៅកាន់ទឹកដីដូនតារបស់លោកវិញ។លោក Khan ដែលកំពុងចាកចេញជាមួយប្រពន្ធ និងកូនប្រាំបីរបស់លោក មិនធ្លាប់ឈានជើងចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់អ៊ីស្លាមទេ អស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកបានកើតនៅប្រទេសប៉ាគីស្ថានពីឪពុកម្តាយដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេបន្ទាប់ពីសូវៀតបានឈ្លានពានកាលពីឆ្នាំ ១៩៧៩ ។ ពលរដ្ឋម្នាក់ទៀត លោក បាលុច(Baloch) បាននិយាយថា ការព្រួយបារម្ភដែលយើងមានគឺថា ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារ គឺជាមនុស្សដែលមានការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញ។មនុស្សជាច្រើនបានត្រលប់មកពីប្រទេសប៉ាគីស្ថានវិញ ប៉ុន្តែមានការបង្ហាញយ៉ាងច្បាស់ថាពួកគេបានចាកចេញពី អាហ្វហ្គានីស្ថានដោយខ្លាចថាមានការឃុំខ្លួនឬចាប់ខ្លួន។ប៉ាគីស្ថានបាននិយាយថាការសម្រេចចិត្តរបស់ខ្លួនគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួននៃការវាយប្រហារភេរវករនៅឆ្នាំនេះ ដែលមនុស្សរាប់រយនាក់បានស្លាប់ ហើយដែលក្រុមមន្ត្រីបាននិយាយថា ភាគច្រើនធ្វើឡើងដោយក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារជំនួយបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ១,៧ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថានដោយគ្មានទិដ្ឋាការ ឬការចុះឈ្មោះ រួមទាំងភាគច្រើននៃមនុស្សប្រហែល៦០០.០០០នាក់ ដែលបានភៀសខ្លួនក្រោយឆ្នាំ ២០២១៕-

ក្រសួងវប្បធម៌-ស៊ីកាដា ចុះMOU ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារ​ប្រកបដោយ​និរន្តរភាព​ដល់​ឧស្សាហកម្មវប្បធម៌

2023/11/07 12:51:25 pm        383
អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និង​ការ​គាំទ្រ​ឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាព​ចាប់​ពី​កាល​បរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែង​រក​ការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងដៃគូដទៃទៀត។បើតាម​លោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មាន​សេចកី្ត​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយ​សមាគម​ស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាច​អនុវត្ត​សកម្មភាព​​ចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​រួម​គ្នា​អ​​ភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និង​មិន​ស្វែង​រក​ប្រាក់​កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើន​ប្រកប​ដោយ​ភាព​ផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែង​រកការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និង​បរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការបង្កើតការងារ ជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន

2023/11/07 12:39:04 pm        118
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះថា បច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។សម្ដេចធិបតីថ្លែងថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស។ សម្ដេចបញ្ជាក់ថា៖«ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា យោងតាមលទ្ធផលនៃការបោះឆ្នោត គឺប្រជាពលរដ្ឋ ៨៦.៥០% ក្នុងខេត្តព្រះសីហនុ បានចេញទៅបោះឆ្នោត ហើយ ៨៦.១៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះ ពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត។សម្ដេចបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ដូចនេះអត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕

អ្នកហាត់របាំប្តេជ្ញាអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញ

2023/11/07 11:55:03 am        243
ភ្នំពេញ៖ សិស្សសាលាមធ្យមវិចិត្រសិល្បៈ និងអតីតអ្នករបាំ បានប្តេជ្ញាថានឹងចូលរួមអភិរក្ស និងលើកស្ទួយ របាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញថែមទៀតក្នុងប្រទេសកម្ពុជា និងបរទេស។ ការប្តេជ្ញានេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ «របាំព្រះរាជទ្រព្យ» របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ។លោកស្រី ស៊ិន ស័កក្ដា អតីតអ្នករាំរបាំព្រះរាជទ្រព្យ និងគ្រូបង្ហាត់បច្ចេកទេសនៅសាលាមធ្យម វិចិត្រសិល្បៈ ​នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានប្រាប់BTV​ ឲ្យដឹងថា ​ក្នុងខួប២០ឆ្នាំ ដែលរបាំ​ព្រះរាជទ្រព្យ របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ គឺមានអារម្មណ៍រំភើបរីករាយ និងមោទកភាព​ ដែលបានកើតមកជាកូនខ្មែរ។ លើសពីនេះ លោកស្រី ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស និងលើកស្ទួយ​របាំព្រះរាជទ្រព្យ ​ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។សិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ​ការហាត់របាំព្រះរាជទ្រព្យ ​មានផលលំបាក ខ្លះៗដែរ ​តែមិនបោះបង់នោះទេ ​ព្រោះជាការស្រលាញ់ពេញចិត្ត។​ លើសពីនេះ​ ពួកគេប្តេជ្ញាថែរក្សា អភិរក្ស ​របាំព្រះរាជទ្រព្យឱ្យនៅស្ថិតស្ថេរគង់វង្ស។សូមរំលឹកថា​របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ នៅប្រទេសតួកគី ។ របាំនេះ​ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និងមនោសញ្ចោតនា​យ៉ាង​ប៉ិនប្រសប់​ទៅ​តាមការវិវត្ត ​នៃសាច់រឿង ដែល​រៀបរាប់បញ្ជាក់ដោយ ទំនុកច្រៀង ​នៃក្រុម​ចម្រៀងជាពួក ​ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ៕ អត្ថបទ៖ ទូច សោភ័ណ 

ប្រភព៖ អាមេរិកគ្រោងបញ្ជូនគ្រាប់បែកកំណត់គោលដៅទៅឲ្យអ៊ីស្រាអែល

2023/11/07 11:20:40 am        116
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា ខ្លួនកំពុងរៀបចំផែនការផ្ទេរប្រាក់ចំនួន ៣២០លានដុល្លារនៃការលក់គ្រាប់បែកកំណត់គោលដៅសម្រាប់អ៊ីស្រាអែល នេះបើយោងតាមប្រភពដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។សារព័ត៌មាន WSJ បានរាយការណ៍ជាលើកដំបូងថា រដ្ឋបាលអាមេរិកបានផ្ញើការជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ដល់បណ្ដាមេដឹកនាំសភា អំពីការផ្ទេរផែនការនៃប្រភេទគ្រាប់បែកកំណត់គោលដៅ ដែលជាប្រភេទអាវុធដឹកនាំដោយយន្តហោះចម្បាំង។សារព័ត៌មាននោះបាននិយាយដោយដកស្រង់ការឆ្លើយឆ្លងដែលខ្លួនបានមើលឃើញថា ក្រុមហ៊ុនផលិតអាវុធ រ៉ាហ្វាអែល (Rafael) របស់អាមេរិក នឹងផ្ទេរគ្រាប់បែកទាំងនោះទៅឱ្យក្រុមហ៊ុនមេរបស់អ៊ីស្រាអែល ឈ្មោះថាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធកាពារជាតិអ៊ីស្រាអែល RADS សម្រាប់ប្រើប្រាស់ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។កាលពីព្រឹកថ្ងៃច័ន្ទ អង្គការសហប្រជាជាតិបាននិយាយថា តំបន់ហ្កាហ្សា កំពុងក្លាយជា «ទីបញ្ចុះសពសម្រាប់កុមារ» ដែលបង្កើនការទាមទារឱ្យមានបទឈប់បាញ់ ខណៈក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលមានលើសពី ១០.០០០នាក់ហើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM