សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីថ្លែងសុន្ទរកថាស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី» ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនៅចិន

2023/10/19 11:11:16 am        221
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ បានចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ (BRI) សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយ​មាន​ការ​ចូលរួម​ពី​បណ្តាមេ​ដឹកនាំធំៗនៅលើពិភពលោក។ស្របពេលមូលបទនៃវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣នេះ គឺ «កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ ក្នុងវេទិកានេះ សម្ដេច​ធិបតី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ ក្នុងឱកានោះសម្ដេចធិបតីបានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវក្នុងឱកាសខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះដែលបានជួយផ្សាភ្ជាប់ពិភពលោក ជាមួយនឹងឱកាសនៃវិបុលភាព តាមរយៈការពង្រឹងការតភ្ជាប់ដ៏រឹងមាំទាំងផ្នែករឹង និងទន់។ សម្ដេចធិបតីថ្លែងថា អស់រយៈកាលមួយទសវត្សរ៍កន្លងមកនេះបច្ចេកវិទ្យាឌីជីថលបាន និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះ ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសង្គម​នៅ​ទូទាំង​ពិភព​លោកឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។ ជាមួយ​នឹង​សន្ទុះ​នៃ​ឌីជីថល​ភាវូបនីយកម្ម នៅក្នុងសកម្មភាពសេដ្ឋកិច្ច ទាំងវិសាលភាពគ្របដណ្ដប់ និង​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក៏​មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​(WEF)​, សេដ្ឋកិច្ចឌីជីថលសកលមានទំហំ ១៤,៥ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេរំ​ពឹងថា នឹង កើនឡើងដល់ ២០,៨ ទីលានដុល្លារ នៅឆ្នាំ ២០២៥។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សម្ដេចធីបតីក្នុងសុន្ទរកថាគន្លឹះ។ ប្រទេសជាច្រើនរួមទាំងប្រទេសដែលនៅតាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ កំពុងព្យាយាម ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចរបស់ខ្លួន។ សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាពពិសេស ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នេះតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ ការជំរុញនវានុវត្តន៍ និង​សហ​គ្រិនភាព​, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ការ​កាត់​បន្ថយ​ការ​ពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជវភាពសេដ្ឋកិច្ច និង សមត្ថ- ភាពប្រកួតប្រជែង។សម្ដេចធិបតីបញ្ជាក់នៅក្នុងវេទិកានេះថា ដើម្បីទាញ​យក​សក្តា​នុពល​ពេញ​លេញ​ពី​សេដ្ឋកិច្ច​ឌីជីថល​ ពិភពលោកត្រូវប្រកាន់អភិក្រមទូលំទូលាយ រួមទាំងការជំរុញការបង្កើតគោលនយោបាយ និង​បទបញ្ញត្តិអំណោយផល, ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងលក្ខខណ្ឌ​ចាំបាច់​ផ្សេង​ទៀត​ដែល​អាច​គាំទ្រនវានុវត្តន៍, ការពារកម្មសិទ្ធិបញ្ញា និងការលើកកម្ពស់អក្ខរកម្មឌីជីថល។សម្ដេចបន្តថា កិច្ចសហការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជា វិស័យ ឯកជន និង​ស្ថាប័ន​សិក្សាធិការ គឺជាកត្តាចាំបាច់ ដើម្បីជំរុញនវានុវត្តន៍ និង ដោះស្រាយបញ្ហា ប្រឈមនានា ដែល​ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព៕

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសនិងអាមេរិក ពិភាក្សាការដាក់ពង្រាយកម្លាំង ដើម្បីបញ្ចៀសការរីកធំនៃជម្លោះ នៅមជ្ឈិមបូព៌ា

2023/10/19 11:10:50 am        107
ការដាក់កម្លាំងនៅមជ្ឈិមបូព៌ា ដើម្បីបញ្ចៀសការរីកជម្លោះកាន់តែធំបន្ថែមទៀត និងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី គឺស្ថិតក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានពិភាក្សាធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps កាលពីថ្ងៃពុធ។អំឡុងជំនួបនៅមន្ទីរបញ្ចកោណ មន្ត្រីមកពីភាគីទាំងពីរបានផ្តើមលើការដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់អស្ថិរភាពបន្ថែមទៀត បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែល និងធានាបានគ្មានការប្រយុទ្ធគ្នា។ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ យោធាសហរដ្ឋអាមេរិក បានព្យាយាមទប់ទល់សត្រូវរបស់អ៊ីស្រាអែលផ្សេងទៀត ដោយបានបញ្ជូនកងកម្លាំងនិងយុទ្ធោបករណ៍ចូលទៅក្នុងតំបន់នោះរួមមាន ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Gerald R. Ford និងនាវា USS Dwight D. Eisenhower ចូលទៅកាន់សមុទ្រម៉ែឌីទែរ៉ាណេ ភាគខាងកើត។ កម្លាំងក៍រួមមាន នាវាផ្ទុកយន្តហោះបំពាក់មីស៊ីលស៊ីបគោលដៅ និងនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅចំនួន៤គ្រឿង។ សហរដ្ឋអាមេរិក ក៏បានដាក់បន្ថែមក្រុមយន្តហោះចម្បាំង F-35, F-15, F-16, និង A-10 របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ទៅកាន់តំបន់នោះ និងត្រូវបំពេញឃ្លាំងស្តុកគ្រាប់រំសេវ ព្រមទាំងការការពារដែនអាកាសរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលមានវិធានការប្រឆំាងក្រុមហាម៉ាស់។ បញ្ហាអ៊ុយក្រែនក៏ស្ថិតនៅលើរបៀបវារៈនេះផងដែរ ខណៈលោក Austin បានកោតសរសើរកិច្ចប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង៥០.០០០នាក់។

ចិន ត្រៀមជាស្រេច ដើម្បីធ្វើការជាមួយUN បង្កើតវឌ្ឍនភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ

2023/10/19 11:07:12 am        97
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃពុធថាប្រទេសចិន ត្រៀមជាស្រេចដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ បង្កើតវឌ្ឍនភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ នៅពេលលោកជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣(BRF)។លោក Xi បាននិយាយថា លោក Guterres បានចូលរួមវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវ សម្រាប់លើកទី៣ក្នុងការបង្ហាញជាបន្តបន្ទាប់នូវការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRF)។ លោក Xi និយាយថា នៅឆ្នាំនេះ ជាការប្រារព្ធខួបលើកទី១០ ចាប់តាំងពីលោកបានស្នើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ បានបង្ហាញថាមពលខ្លាំងក្លានិងមុះមុត ហើយត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ទាំងជាឆន្ទះសាធារណៈ និងទាំងវេទិកាកិច្ចសហប្រតិបត្តិការ។ លោក Xi បានកត់សំគាល់ថា អង្គការសហប្រជាជាតិ គឺជាដៃគូដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដោយបង្ហាញពីការកោតសរសើរសម្រាប់ការគាំទ្រជាយូរអង្វែងរបស់ប្រមុខអង្គការសហប្រជាជាតិក្នុងគំនិតផ្ទួចផ្តើមនេះ។ លោក Guterres បានសម្តែងការសាទរចំពោះប្រទេសចិន ដែលប្រារព្ធទសវត្សរ៍ដំបូងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ លោកនិយាយថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ផ្តល់មធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាព ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អង្គការសង្គមស៊ីវិលអំពាវនាវថែមទៀត ឲ្យរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីទុកជាទ្រព្យសម្បត្តិគ្រប់ជំនាន់

2023/10/19 10:26:41 am        308
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា អង្គការ WWF និងដៃគូពាក់ព័ន្ធ បានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទនៅតាមដងទន្លេ ចូលរួមការពារ និងអភិរក្សសត្វផ្សោតឲ្យបានគង់វង្ស ធ្វើយ៉ាងណាឲ្យមានចំនួនកើនឡើង និងដើម្បីទុកជារតនសម្បត្តិធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបានឃើញនិងស្គាល់។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» កាលពីល្ងាចថ្ងៃទី១៨ តុលា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍បញ្ជាក់ថា ការការពារសត្វផ្សោតទន្លេមេគង្គ គឺជាការអនុវត្តសកម្មភាពប្រកបដោយមោទនភាព ហើយក៏ជារួមចំណែកមួយ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម។ ឯកឧត្តម បានបន្តថា ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិនេះ ចាំបាច់ណាស់ដែលត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។លោក សេង ទៀក នាយកអង្គការ WWF បានឡើងលើកឡើងថា ដោយមើលឃើញអំពី​សារៈសំខាន់​របស់សត្វផ្សោតទន្លេមេគង្គ ​និងដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍​ និងរដ្ឋបាលជលផល ទើបធ្វើឲ្យមានការរៀបចំ​ពិព័រណ៍រូបថតអំពីសត្វផ្សោតទន្លេមេគង្គនេះឡើង ​ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង និង​បង្កើនការ​យល់ដឹងអំពីសត្វផ្សោតទន្លេមេគង្គ ​ដែលប្រភេទសត្វជិតផុតពូជ ដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណៈជនទូទៅ។សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថា ​ជារតនសម្បត្តិជាតិមានជីវិត ហើយប្រជាជន​ខ្មែរជឿថា “ទីណាមានផ្សោត ទីនោះមានត្រី” ។ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ សត្វផ្សោត​ចំនួនប្រហែល ៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ ​និងខេត្តស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និង​ការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ៕អត្ថបទ ឈិត បូរ៉ាវី 

អាមេរិកដកទណ្ឌកម្មលើប្រេង និងមាសវ៉េណេហ្ស៊ុយអេឡា បន្ទាប់ពីលោកម៉ាឌូរ៉ូ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមប្រឆាំង

2023/10/19 10:12:28 am        138
សហរដ្ឋអាមេរិក បានដកទណ្ឌកម្មមួយផ្នែកប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលរបបសង្គមនិយម បានឈានដល់មួយថ្ងៃមុនជាមួយនឹងក្រុមប្រឆាំងវ៉េណេហ្ស៊ុយអេឡាក្នុងការកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតីដោយសេរី នៅឆ្នាំក្រោយ។នៅក្នុងសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងការបរទេស និងក្រសួងរតនាគារ រដ្ឋបាលលោកចូ បៃដិន បាននិយាយថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណទូទៅរយៈពេល៦ខែ ផ្តល់សិទ្ធិជាបណ្តោះអាសន្ននូវប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា និងអាជ្ញាប័ណ្ណទូទៅទីពីរ ដែលផ្តល់សិទ្ធិឲ្យប្រតិបត្តិការក្រុមហ៊ុនMinerven គ្រប់គ្រងដោយរដ្ឋ ដែលជាសហគ្រាសរុករករ៉ែមាស ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន ដែលធ្វើការជួញដូរ ក្នុងទីផ្សារងងឹត។លើសពីនេះទៅទៀតនោះ រដ្ឋបាលលោកបៃដិន បានលុបចោលការហាមឃាត់ការជួញដូរលើមូលបត្របំណុល និងបំណុល និងភាគហ៊ុនរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាមួយចំនួន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petróleos de Venezuela, PDVSA។

អាមេរិកប្រើសិទ្ធិវ៉េតូ ចំពោះសកម្មភាពក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីអ៊ីស្រាអែល និងហ្គាហ្សា

2023/10/19 09:41:44 am        142
សហរដ្ឋអាមេរិក ប្រើសិទ្ធិវ៉េតូ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធដែលបានអំពាវនាវឲ្យផ្អាកប្រយុទ្ធដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ ការបោះឆ្នោតលើឯកសារដែលបានពង្រាងដោយប្រទេសប្រេស៊ីល ត្រូវបានពន្យាពេល២ដង កាលពីពីរថ្ងៃមុន ខណៈសហរដ្ឋអាមេរិក ព្យាយាមសម្របសម្រួលដំណើរការផ្តល់ជំនួយទៅដល់តំបន់ហ្គាហ្សា។សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រឯកសារពង្រាងកាលពីថ្ងៃពុធ ខណៈរុស្ស៊ី និងចក្រភពអង់គ្លេស អនុប្បវាទ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បន្ទាប់ពីការបោះឆ្នោតថា យើងស្ថិតលើមូលដ្ឋាន ដែលកំពុងធ្វើការផ្នែកការទូតយ៉ាងប្រឹងប្រែង។ យើងជឿថា យើងចាំបាច់ត្រូវ អនុញ្ញាឲ្យបញ្ហានេះធ្វើការតាមរយៈការទូត។ ពិតណាស់ សេចក្តីសម្រេចគឺមានសារៈសំខាន់ ហើយក្រុមប្រឹក្សានេះត្រូវតែនិយាយដោយស្មោះត្រង់ ប៉ុន្តែចំណាត់ការទាំងអស់ដែលយើងធ្វើ ត្រូវបានជម្រាបប្រាប់ពីការពិត លើមូលដ្ឋាន និងការគាំទ្រកិច្ចប្រឹងប្រែងផ្នែកការទូតដោយផ្ទាល់។ ការគាំទ្រនេះ អាចជួយសង្គ្រោះជីវិត។ ជាធម្មតា ទីក្រុងវ៉ាស៊ីនតោនការពារសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ និងដំណើរការជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។ រុស្ស៊ី បាននិយាយថា ខ្លួនបានស្នើសុំឲ្យមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣ប្រទេស ត្រូវបានកោះហៅសម្រាប់កិច្ចប្រជុំពិសេសបន្ទាន់ស្តីពីជម្លោះនេះ។

ពលរដ្ឋប៉ាឡេស្ទីន ចាត់ទុកអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈជម្លោះនៅតែបន្ត

2023/10/19 09:00:26 am        96
ប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ (១៨ តុលា) ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ និងខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក ប្រាក់ជំនួយរាប់ពាន់លានដុល្លាររបស់អាមេរិក ការគាំទ្ររបស់ប្រទេសនេះ ជាមួយនឹងជំនួយអាវុធមហាប្រល័យដល់កងកម្លាំងការពារអ៊ីស្រាអែល ដែលបណ្តាលឱ្យមានសោកនាដកម្ម ដែលកំពុងកើតឡើងនៅពេលនេះក្នុងតំបន់ហ្គាហ្សា»។បេសកកម្មការទូតដ៏ស្មុគស្មាញរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ា ត្រូវបានគេសន្មតថា ធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ និងជំរុញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យនោះរួចមក ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក បៃដិន។មុនពេលការវាយប្រហារនៅមន្ទីរពេទ្យ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងបានធ្វើឱ្យមនុស្សជិត ២០០នាក់ ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ជាចំណាប់ថ្នូរផងដែរ៕

លោក បៃដិន ប្តេជ្ញាផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈការតវ៉ាបានធ្វើឲ្យកក្រើកមជ្ឈិមបូព៌ា

2023/10/19 08:55:40 am        147
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាជួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួននៅអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៨ តុលា) ប៉ុន្តែការបំផ្ទុះនៅមន្ទីរពេទ្យដ៏បង្ហូរឈាម ដែលលោកបានសន្មតថា ជាគ្រាប់រ៉ុក្កែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានបង្កការលំបាកដល់កិច្ចពិភាក្សាក្នុងការរារាំងការរីករាលដាលនៃសង្គ្រាម។ដោយភ័យខ្លាចកំណើនអស្ថិរភាពក្នុងតំបន់កាន់តែទូលំទូលាយ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល នៅជុំវិញមជ្ឈិមបូព៌ាជុំវិញការបាញ់មីស៊ីល ដែលបានបណ្ដាលឲ្យឆាបឆេះមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអង្គារ ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជិត៥០០នាក់។ ក្រុមមន្រ្តីប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ថាជាមូលហេតុនៃការផ្ទុះនោះ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនោះត្រូវបានបង្កឡើងដោយការបាញ់រ៉ុក្កែតបរាជ័យពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ប៉ុន្តែក្រុមឧទ្ទាមនោះបានបដិសេធការទទួលខុសត្រូវលើបញ្ហានេះ។លោក បៃដិន សន្យាផ្ដល់ជំនួយបន្ថែមដល់អ៊ីស្រាអែល ហើយក៏បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិថ្មីចំនួន ១០០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សានិងតំបន់វេស ប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក បៃដិន ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យស្បៀងអាហារ ទឹក និងថ្នាំសង្រ្គោះ ចូលទៅដល់ភាគខាងត្បូងតំបន់ហ្គហ្សា តាមរយៈប្រទេសអេហ្ស៊ីបផងដែរ៕

លោក Biden គាំទ្រការអះអាងរបស់អ៊ីស្រាអែលចំពោះការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យហ្កាហ្សា

2023/10/19 08:52:23 am        89
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Bidenនិយាយថា ការបំផ្ទុះដ៏សាហាវនៅមន្ទីរពេទ្យហ្កាហ្សា( Gaza សម្លាប់មនុស្សជាង៥០០នាក់ ទំនងជាត្រូវបានបង្កឡើងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយគាំទ្រដល់ការអះអាងរបស់អ៊ីស្រាអែល អំពីឧបទ្ទវហេតុនេះ នៅពេលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាសម្ព័ន្ធមិត្តមួយនេះ។ លោក Biden ដែលបានទៅដល់ទីក្រុង តេល អាវីវ(Tel Aviv) កាលពីថ្ងៃពុធ បាននិយាយថា លោក សោកស្ដាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះការផ្ទុះនេះ។ យោធាអ៊ីស្រាអែល បាននិយាយថា ហេតុការណ៍នោះបណ្តាលមកពីការបាញ់រ៉ូកែតបរាជ័យរបស់ប៉ាឡេស្ទីន ។ ប៉ុន្តែ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យនោះ។អំឡុងដំណើរបំពេញទស្សនកិច្ចនោះ លោក Biden ក៏បានប្រកាសផងដែរថា អ៊ីស្រាអែល បានយល់ព្រមឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ពីប្រទេសអេហ្ស៊ីប ចូលទៅតំបន់ហ្គាហ្សា។លោក Biden ក៏បាននិយាយផងដែរថា កញ្ចប់មូលនិធិចំនួន១០០លានដុល្លារ របស់សហរដ្ឋអាមេរិក នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ជនស៊ីវិលប៉ាឡេស្ទីន។ លទ្ធភាពទទួលបានស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថាមពលត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌។ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយថាបានយល់ព្រមអនុញ្ញាតឱ្យផ្តល់ជំនួយដោយផ្អែកលើការយោគយល់ថា ជំនួយនេះ នឹងត្រូវទៅឲ្យដល់ដៃជនស៊ីវិល មិនមែនជាក្រុមហាម៉ាសនោះទេ។បន្តិចក្រោយមក លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា អ៊ីស្រាអែល នឹងមិនរារាំងការផ្ដល់អាហារ ទឹក និងថ្នាំពេទ្យ ដែលដឹកជញ្ជូនចេញពីប្រទេសអេហ្ស៊ីបទៅកាន់ក្រុមជនស៊ីវិលនៅភាគខាងត្បូង តំបន់ហ្កាហ្សា នោះទេ។ទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិងមិនអនុញ្ញាតឱ្យជំនួយណាមួយឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ រហូតទាល់តែចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង។ អ៊ីស្រាអែលនិយាយថា មនុស្សជិត ២០០ នាក់ត្រូវបានចាប់ពង្រត់៕

ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន និងពលទាហាន តំបន់ ប្រតិបត្តិការសឹងរងព្រះវិហារ

2023/10/18 02:51:26 pm        119
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នាទីបញ្ជាការវរៈសេនាតូចលេខ១ មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិ ការសឹងរងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានឱ្យ ដឹងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ​ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់​ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់គ្រប់ជំនាញ ​ដើម្បីធានាបាននូវគុណភាព និង​ប្រសិទ្ធិភាពក្នុងការប្រយុទ្ធ ​ការការពារបូរណៈភាពទឹកដី។ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ ​និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព ​និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់​បាតុភាព​អនាធិបតេយ្យនានា។ទន្ទឹមនេះ ឯកឧត្តម​ក៏បានថ្លៃងកោត សសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់​តំបន់ប្រតិបត្តិការសឹងរងខេត្ត ដែល រក្សាបាននូវភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុង​ភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ​និងកម្ពុជា-ឡាវ មាន​សភាពស្ងប់ស្ងាត់ល្អប្រសើរ ​ដែលផ្ដើមចេញពី ​កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើង​តាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក​ និងស្រុក​ អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។ឯកឧត្តមបានបន្តថា ភាពជោគជ័យដែលយើងទទួលបានអាស្រ័យដោយមានការដឹកនាំ ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ​បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ​និងទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេស ។បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការ សិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ​នាពេលនេះ សូមយកទៅបម្រើការងារនៅអង្គភាពឱ្យមាន​ ប្រសិទ្ធភាព និង​យកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ ​សីលធម៌ រស់នៅស្អាត ស្អំ និង​រក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ​ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសកង កម្លាំង​យោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់​ ក្នុងការការពារបូរណភាពទឹកដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
06/14/2026 11:06 AM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសួរសុខទុក្ខប្រជារាស្ត្រ និងសិស្សានុសិស្ស នៅជំរុំភៀសសឹក ខេត្តឧត្តរមានជ័យ
06/14/2026 10:06 AM
បទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
06/14/2026 10:06 AM
រយៈពេល៥ខែមកនេះ ការនាំចូលទំនិញថៃមកកាន់កម្ពុជា បន្តធ្លាក់ចុះថែមទៀតដោយសារការពហិការរបស់ពលរដ្ឋ
06/14/2026 10:06 AM
វិស័យរដ្ឋបញ្ជាក់ពីប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់និងនីតិវិធីគយដល់វិស័យ SMEs
06/14/2026 10:06 AM
ព្រឹកនេះ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើវិញ្ញាសាសួរផ្ទាល់មាត់ ចាប់ផ្តើម
06/14/2026 10:06 AM
កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលមានការចូលរួមជាង១០០ប្រទេស
06/14/2026 10:06 AM
លោក Trumpថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ
06/14/2026 10:06 AM
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
06/14/2026 10:06 AM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM