សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

ទួរគីបន្តកិច្ចប្រតិបត្តិការនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់រយៈពេលពីរឆ្នាំទៀត

2023/10/18 12:26:07 pm        127
សភារបស់ប្រទេសទួរគីកាលពីថ្ងៃអង្គារ បានបន្តការអនុញ្ញាតដល់យោធា ដើម្បីបើកប្រតិបត្តិការឆ្លងព្រំដែននៅក្នុងប្រទេសជិតខាងស៊ីរី និងអ៊ីរ៉ាក់ រយៈពេលពីរឆ្នាំទៀត។កិច្ចប្រតិបត្តិការទាំងនោះ ត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ២០១៣ ដើម្បីគាំទ្រយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) ហើយចាប់តាំងពីពេលនោះមក ត្រូវបានបន្តជារៀងរាល់ឆ្នាំ។នៅឆ្នាំ២០២១ វាត្រូវបានបន្តជាថ្មីជាលើកដំបូងសម្រាប់រយៈពេលពីរឆ្នាំ ដោយផ្តល់ឲ្យលោកប្រធានាធិបតី រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) នូវពេលវេលាវែងជាងមុន ក្នុងការបន្តយុទ្ធនាការប្រឆាំងនឹងកងជីវពលឃើដ នៅក្នុងតំបន់ដែលភាពជ្រួលច្របល់នោះ។សំណើដែលចុះហត្ថលេខាដោយលោកអេរដូហ្គែន បាននិយាយថា៖«វាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសទួរគី ដើម្បីចាត់វិធានការចាំបាច់ស្របតាមសិទ្ធិ ដែលកើតចេញពីច្បាប់អន្តរជាតិប្រឆាំងនឹងហានិភ័យ ការគំរាមកំហែង និងសកម្មភាពគ្រប់ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសទួរគី»។

បេសកជនពិសេសរបស់ចិន កំណត់លក្ខខណ្ឌ៤ សម្រាប់ជំនួបកំពូលរវាងលោក Xi និងលោកBiden

2023/10/18 12:19:22 pm        166
​ចិន ៖ ប្រទេសចិន ស្វាគមន៍កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jinping និងសមភាគីអាមេរិក លោក Joe Biden នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក នៅខែក្រោយ ប៉ុន្តែអាចកើតឡើងបានប្រសិនបើខ្លួនមានអារម្មណ៍ថាទទួលបានការគោរពពីភាគីសហរដ្ឋអាមេរិក ។  ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។  លក្ខខណ្ឌទាំង៤ ជាគោលដៅសំខាន់ ឬ បន្ទាត់ក្រហម ដែលលោកស្រី Xu បានកំណត់នោះ គឺ ទី១  កោះតៃវ៉ាន់  ទី២ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ទី៣ មាគ៌ារបស់ចិន ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងនយោបាយរបស់ខ្លួន  និងប្រព័ន្ធសេដ្ឋកិច្ច  និងទី៤ សិទ្ធិរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍។ លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថាសំខាន់ជាងនេះយើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។លោកស្រី បាននិយាយអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំថា លោកស្រីគិតថា ជំនួបនេះ សំខាន់ និងមានប្រយោជន៍។ ប្រេសិតរូបនេះបាននិយាយថា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី គឺជាគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញការពិចារណាលើវិស័យចំនួន៤ ទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន៕ថ្លែង និងឆ្លើយសំណួរនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក លោកស្រី ស៊ូ សៀវ យ័ន (Xu Xueyuan) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា រាល់កិច្ចប្រជុំដែលបានគ្រោងទុកកន្លងមករវាងលោក Xi និងលោក Biden គឺជាយុទ្ធសាស្ត្រ និងបានដំណើរការកន្លងមកទៅតាមពេលវេលាបានកំណត់ ដែលភាគីនីមួយៗស្វែងរកការបញ្ជាក់ពីការយល់ខុស។លោកស្រី Xu បាននិយាយថា ភាគីទាំងពីររបស់យើង មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ។ ប៉ុន្តែលោកគិតថា សំខាន់ជាងនេះ យើងត្រូវតែទទួលស្គាល់ថាយើងនៅតែមានជំហររឹងមាំរួមដ៏ធំជាមួយគ្នា ។លោកស្រី បាននិយាយអំពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំថា លោកស្រីគិតថា ជំនួបនេះ សំខាន់ និងមានប្រយោជន៍។ប្រេសិតរូបនេះបាននិយាយថា ប៉ុន្តែមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី គឺជាគោលគំនិតនៃការគោរពគ្នាទៅវិញទៅមក ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញការពិចារណាលើវិស័យចំនួន៤ ទាក់ទងនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន៕

វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកជាផ្លូវការនៅទីក្រុងប៉េកាំង

2023/10/18 12:05:47 pm        117
វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) ត្រូវបានបើកជាផ្លូវការនៅទីក្រុងប៉េកាំង នៅថ្ងៃពុធ (១៨ តុលា) នេះ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកតំណាងមកពីជាង ១៤០ប្រទេស និងអង្គការអន្តរជាតិជាង ៣០អង្គការ កំពុងប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសចិន សម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមចាប់ពីថ្ងៃអង្គារ ម្សិលមិញនេះ។វេទិកានេះ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុត ដែលរៀបចំដោយប្រទេសចិន រហូតមកដល់ពេលនេះនៅឆ្នាំនេះ និងជាការប្រារព្ធពិធីដ៏សំខាន់បំផុតសម្រាប់ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ គួររម្លឹកថា វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ BRF លើកដំបូង ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៧ ហើយវេទិកាលើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៩៕

លោកកពូទីន៖ រុស្ស៊ីត្រៀមខ្លួនបំពេញកាតព្វកិច្ចទាំងអស់លើការនាំចេញគ្រាប់ធញ្ញជាតិ

2023/10/18 12:00:33 pm        92
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នប៉ាគីស្ថាន លោក Anwaar-ul-Haq Kakarថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច ដើម្បីបំពេញកាតព្វកិច្ចទាំងអស់ទាក់ទងនឹងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនៅបរទេស រួមទាំងដល់ប្រទេសប៉ាគីស្ថានផងដែរ។មេដឹកនាំរុស្ស៊ីរូបនេះ បានធានាថា៖«ឆ្នាំនេះ ខ្ញុំជឿថា គ្រាប់ធញ្ញជាតិមួយលានតោន ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសរបស់លោក។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់យើង ហើយខ្ញុំត្រូវតែកត់សម្គាល់ថា មានហេតុផល និងលក្ខខណ្ឌទាំងអស់សម្រាប់រឿងនេះ»។លោកពូទីន បានរំលឹកដែរថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ី មានការប្រមូលផលបានច្រើនបំផុត ដោយនាំឲ្យទទួលបានគ្រាប់ធញ្ញជាតិចំនួន១៥៨លានតោន។លោកបាននិយាយថា៖«កាលពីឆ្នាំមុន យើងបានប្រមូលផលគ្រាប់ធញ្ញជាតិបានខ្ពស់គឺ ១៥៨លានតោន។ ឆ្នាំនេះ ក៏នឹងល្អផងដែរ។ វាច្បាស់ណាស់ថា វានឹងមានប្រហែល១៣៧-១៣៨លានតោន។ បរិមាណនេះ គឺប្រហាក់ប្រហែល។ គឺថាជាសក្តានុពលនៃការនាំចេញ នឹងរឹងមាំ ស្រដៀងទៅនឹងឆ្នាំមុន ដែលមានចំនួនប្រហែលពី ៥០ទៅ៦០លានតោន»។

UN៖ បញ្ជាជម្លៀសនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល អាចបំពានច្បាប់អន្តរជាតិ

2023/10/18 11:44:53 am        90
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបញ្ជាជម្លៀសខ្លួនសម្រាប់ភាគខាងជើងនៃតំបន់នេះ អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ត្រូវបានផ្តល់កន្លែងស្នាក់នៅសមរម្យ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព សុវត្ថិភាព និងអាហារូបត្ថម្ភនោះទេ ហើយការធ្វើបែបនោះ «ស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ»។នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា កំពុងមានកម្រិតទាប ប៉ុន្តែខ្លួនកំពុងស្តុកទុកការផ្គត់ផ្គង់នៅក្នុងទីក្រុង អាល់ អារីស (Al-Arish) របស់ប្រទេសអេហ្ស៊ីប នៅក្បែរនោះ។ រថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលផ្ទុកសម្ភារផ្គត់ផ្គង់ បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកព្រំដែន Rafah ក្នុងប្រទេសអេហ្ស៊ីប ដែលជាចំណុចចូលតែមួយគត់ទៅកាន់តំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់អ៊ីស្រាអែល ទោះបីជាគេមិនប្រាកដថា រថយន្តជំនួយទាំងនោះអាចឆ្លងកាត់បាន ឬយ៉ាងណានោះទេ៕

បេសកជនចិន នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរាលដាល

2023/10/18 11:35:22 am        90
ប្រទេសចិន នឹងថ្លឹងថ្លែងនៅសប្ដាហ៍នេះលើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយការបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះកុំឲ្យរីករាលដាល។ ទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនសង្ឃឹមថាមិត្តភាពរបស់ចិនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាស អាចជួយទប់ស្កាត់ជម្លោះនេះបាន ជាពិសេស បន្ទាប់ពីទីក្រុងប៉េកាំង បានសម្របសម្រួលគូសត្រូវដ៏អង្វែង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ កាលពីដើមឆ្នាំនេះ ។អ៊ីរ៉ង់ បានព្រមានពីលទ្ធភាពនៃការធ្វើសកម្មភាពមុន ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ខណៈអ៊ីស្រាអែលត្រៀមវាយលុកនៅលើដីលើតំបន់ហ្គាហ្សា ។ក៏មានភាពភ័យខ្លាចផងដែរ ថាក្រុមហេស្បូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ដែល ត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ អាចនាំឲ្យផ្ទុះការប្រឈមដាក់គ្នាជាលើកទី២ជាមួយអ៊ីស្រាអែល ។ប្រទេសចិន បានប្រកាសថា បេសកជនពិសេសលោក ចៃ ជុន (Zhai Jun ) នឹងបំពេញទស្សកិច្ចទៅកាន់មជ្ឈិមបូរព៌ានៅសប្ដាហ៍នេះ ដោយលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វត្ថុបំណងរបស់បេសកជនពិសេស គឺដើម្បីសម្របសម្រួលការខ្វែងគំនិតជាអន្តរជាតិ ក៏ដូចជាជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់នយោបាយអរិភាពដាក់គ្នា បន្ធូរបន្ថយកម្ដៅស្ថានការណ៍ និងបង្កើតខណ្ឌចាំបាច់សម្រាប់ដំណោះស្រាយនយោបាយ៕

គិតមកទល់ពេលនេះ បុគ្គលស្វ័យនិយោជន៍ជាង៥ម៉ឺននាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស.

2023/10/18 11:17:25 am        281
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដាក់ឲ្យដំណើរ​ការសាកល្បងកាលពីថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៣ ​រហូតមកដល់បច្ចប្បន្ននេះ ប្រជាពលរដ្ឋដែល​ប្រកបរបរ ​និងមានចំណូលផ្ទាល់ខ្លួន​ ឬហៅថា បុគ្គលស្វ័យនិយោជន៍ មានចំនួន ៥៧ ៨២៩ នាក់ហើយ ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ។បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោង​សាកល្បងរបបថែទាំ​សុខភាព​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ប្រជាពលរដ្ឋដែល​កំពុងប្រកបរបរ និ​ងរកចំណូលផ្ទាល់ខ្លួន ​មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចមាន​សិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួល​បានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព​ ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ អ្នកស្រី ម៉ាន់ រ៉ិម អាជីករលក់បន្លែ ​និងគ្រឿងទេស ​នៅសង្កាត់ចោមចៅ ២​ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអាជីវករ​ជាច្រើនទៀត បានលើកឡើងថា ​ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពីព្រោះមិនធ្លាប់នឹកស្មានថា​អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដូចអ្នកធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗដែរ។ ពួកគាត់លើកឡើងស្រដៀងគ្នាថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់​ជួយសម្រាលលើបន្ទុកចំណាយជាច្រើនពេលមានជំងឺត្រូវទៅរកការព្យាបាល។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានបញ្ជាក់ថា ​បុគ្គលស្វ័យនិយោជន៍ ​ក្រៅពីការផ្តល់របបថែទាំសុខភាព ​និងប្រាក់បំណាច់មាតុភាព រាជរដ្ឋាភិបាល​នឹងផ្តល់ជូននូវប្រាក់បំណាច់ពេល​ឈប់សម្រាកពេលមានជំងឺ លើកាវតា​លិកអប្បបរមា​បន្ថែមទៀតផងដែរ។ ក្រៅពីនេះពួកគេក៏ទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត និងមន្រ្តីរាជការដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN អំពាវនាវឲ្យប៉ាគីស្ថានបញ្ឈប់ផែនការនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន

2023/10/18 10:57:56 am        125
ក្រុមតាមដានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី១៧ខែតុលា បានអំពាវនាវដល់ប្រទេសប៉ាគីស្ថានបញ្ឈប់ការនិរទេសជនជាតិអាហ្វហ្គានីស្ថាន បន្ទាប់ពីទីក្រុង អ៊ីស្លាម៉ាបាត (Islamabad) បញ្ជាឲ្យអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់រួមទាំងពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១,៧៣លាននាក់ ចាកចេញពីប្រទេសរបស់ខ្លួន បើពុំនោះត្រូវប្រឈមការបណ្ដេញចេញ។ក្រុមអាជ្ញាធរប៉ាគីស្ថាន ដែលបានទុកពេលវេលាឲ្យក្រុមជនន្តោប្រវេសន៍សុខច្បាប់ចាកចេញរហូតដល់ថ្ងៃទី១វិច្ឆិកា បានជាប់ពាក់ព័ន្ធទៅនឹងវិធានការនានាចំពោះការចោទប្រកាន់របស់ពួកគេ ដែលថា ជនជាតិអាហ្វហ្គានីស្ថាន មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្ថឃាតជាច្រើនលើកនៅឆ្នាំនេះ ។ អ្នកជំនាញដែលជាក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងជំរុញឱ្យប៉ាគីស្ថានរក្សាគោលការណ៍ដាច់ខាត និងមិនគួរឱ្យមានភាពស្អប់ខ្ពើមកើនឡើង និងទប់ស្កាត់ការបណ្តេញចេញជាសមូហភាព និង ការវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយបង្ខំ ។ប្រទេសប៉ាគីស្ថានបានទទួលលំហូរចូលជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានច្រើនបំផុត ចាប់តាំងពីការឈា្លនពានរបស់សូវៀត ចូលទីក្រុងកាប៉ុល ប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ១០៧៩។ បេសកកម្មការទូតរបស់ប៉ាគីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ពុំបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើរសុំការអត្ថាធិប្បាយលើសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សខាងលើនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើបញ្ហាជម្លោះអ៊ីស្រាអែល និងតំបន់ហ្គាហ្សា

2023/10/18 10:53:56 am        119
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតនៅថ្ងៃពុធនេះ លើសេចក្តីសម្រេចពង្រាងដោយប្រទេសប្រេស៊ីល ដែលអំពាវនាវឲ្យផ្អាកការប្រយុទ្ធសម្រាប់សកម្មភាពមនុស្សធម៌នៅក្នុងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឱ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។ ក្រុមអ្នកការទូត បាននិយាយថា ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថានឹងពិភាក្សា តាមសំណើរបស់ប្រទេសអារ៉ាប់រួម និងប្រទេសរុស្ស៊ី ខណៈមានការបំផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់កាលពីថ្ងៃអង្គារ។ បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បានដាក់កំហុសលើកងកម្លាំងអ៊ីស្រាអែលចំពោះការសម្លាប់រង្គាល នៅមន្ទីរពេទ្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Gilad Erdan បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជីហាតប៉ាឡេស្ទីន សម្រាប់ការទទួលខុសត្រូវ។ក្រុមជីហាតអ៊ីស្លាម បានបដិសេធការចោទប្រកាន់នេះ ហើយសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថានណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ។ ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ រូប ដំបូងបានកំណត់ពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទលើសេចក្តីព្រាងរបស់ប្រទេសប្រេស៊ីល ប៉ុន្តែវាត្រូវបានពន្យារពេល ២៤ ម៉ោង ដើម្បីអនុញ្ញាតពេលវេលាបន្ថែមទៀតសម្រាប់ការចរចា។ បន្ទាប់មក សហរដ្ឋអាមេរិក បានជំរុញឱ្យមានការពន្យារពេល ខណៈប្រធានាធិបតីលោក Joe Biden ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។វាមិនច្បាស់នោះទេថាតើ សហរដ្ឋអាមេរិក ដែលមានអំណាចប្រើប្រាស់សិទ្ធិវេតូ តែងតែការពារអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួនពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងអនុញ្ញាតឱ្យដំណោះស្រាយនេះអនុម័តឬយ៉ាងណា។

អាស៊ែរបៃហ្សង់ នឹងធ្វើសមយុទ្ធយោធាជាមួយប្រទេសទួរគី នៅសប្តាហ៍ក្រោយ

2023/10/18 10:49:37 am        128
អាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធាជាមួយប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន នៅសប្តាហ៍ក្រោយ។នៅលើគេហទំព័ររបស់ខ្លួន ក្រសួងការពារជាតិនៃរដ្ឋកូកាស (Caucasus) ខាងត្បូង ដែលសម្បូរដោយជនជាតិភាគតិចទួរគី បាននិយាយថា សមយុទ្ធប្រារព្ធខួបមួយសតវត្សរ៍នៃសាធារណរដ្ឋទួរគី នឹងធ្វើឡើង នៅថ្ងៃទី២៣-២៥ ខែតុលា នៅក្នុងតំបន់ជាច្រើន។តំបន់ទាំងនេះ នឹងរួមបញ្ចូលរដ្ឋធានីបាគូ តំបន់ Nakhchivan និងទឹកដីអាស៊ែរបៃហ្សង់ដែលរឹបអូសបានពីការគ្រប់គ្រងរបស់ជនជាតិអាមេនី ចាប់តាំងពីឆ្នាំ ២០២០ ដែលបានស្វាគមន៍ជាមុនដោយប្រទេសទួរគី។តំបន់ Nakhchivan មានព្រំប្រទល់ជាប់ប្រទេសទួរគី និងអ៊ីរ៉ង់ ប៉ុន្តែតាមលក្ខណៈភូមិសាស្រ្ត ត្រូវបានបំបែកចេញពីអាស៊ែរបៃហ្សង់ដីគោកដោយប្រទេសអាមេនី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM