ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ «កម្ពុជាមិនមែនជាប្រទេសមានខ្លាំង តែរាជរដ្ឋាភិបាលមិនអត់គំនិត​ក្នុងការជួយ​ដល់ពលរដ្ឋខ្លួនឯង​នោះឡើយ»

2023/09/29 09:18:44 am        303
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើ​ទោះ​បី​ជា ប្រទេសកម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​អត់​គំនិត​ក្នុង​ការ​ជួយ​ដ​​ល់ពលរដ្ឋ​របស់ខ្លួននោះឡើយ ខណៈ​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​រាជ​រដ្ឋាភិបាល​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ ​និងងាយរងគ្រោះ,ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយសម្ពាធ​អតិផរណារហូត មក​ដល់​ពេល​នេះ​គឺ​បាន​ចំណាយ​ថវិកា​អស់​ជិត​ ១.២០០​លាន​ដុល្លារមកហើយ។តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ទៅនឹងប្រជាពលរដ្ឋដែលបានចោទសួរដល់រាជរដ្ឋាភិបាលថា រាជរដ្ឋាភិបាលកម្ពុជា បាន​គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្តេច​ធិបតី ​នាយករដ្ឋមន្រ្តីបានលើកឡើងថា ខាងក្រោមនេះ គឺជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើទៅកាន់សម្តេច សម្រាប់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ នៅ​ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញ​អំពី​ទិន្នន័យ​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បី​ជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និង​ងាយ​រង​គ្រោះ​, ស្ត្រី​មានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា តា​មរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដោយក្នុងនោះរួមមាន៖១. ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ ​និង​ងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។ ប្រជា​ពលរដ្ឋ​ដែល​ទទួល​បាន​ផល​ពី​កម្ម​វិធីនេះមានចំនួនសរុប ៤៣៧,៧៣១គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន​៧​សែន​នាក់​) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួនជិត ១ពាន់២០០លានដុល្លារ។២.​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារ​ដែល​ទទួល​ផល​ពី​កម្ម​វិធី​នេះ ​ចំនួន ៣៣៩,៩៧៧នាក់ ចំណាយថវិកាសរុបជិត ២៧ លានដុល្លារ។ ៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយ​រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ៤២លានដុល្លារ) ។ដូច្នេះ​គិត​ត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះចំនួនជាង​ ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណាចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែល​បាន​ចំណាយ​ទឹក​ប្រាក់​សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លារ ឬជាង ១ពាន់ ២រយលានដុល្លារ)។ បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ខាង​លើ​នេះ​គឺ​គិត​ចំពោះ​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​តែចំ​នួ​នបីប៉ុណ្ណោះ។ «ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មាន​គោល​នយោបាយ​ផ្សេង​ទៀត​ជា​ច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុង​គ្រប់​វិស័យ​ នៅទូទាំងប្រទេស។ កម្ពុជាមិន​មែន​ជា​ប្រទេស​មាន​ខ្លាំង​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​មែន​ខ្វះ​ទឹក​ចិត្ត​ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»៕ អត្ថបទ៖ បាន ចក់

គណបក្សសាធារណរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើការចោទប្រកាន់លោក បៃដិន ដោយផ្តោតលើអាជីវកម្មរបស់កូនប្រុសលោក

2023/09/29 09:05:46 am        167
អាមេរិក៖​ គណបក្សសាធារណរដ្ឋ ដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រធានាធិបតីអាមេរិក លោកចូ បៃដិន ដោយផ្ដោតលម្អិតលើការទូទាត់ប្រាក់បរទេសដល់សមាជិកនៃគ្រួសាររបស់លោក នៅក្នុងសវនាការលើកដំបូងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ប៉ុន្តែមិនបានផ្តល់ភស្តុតាងដែលថាប្រធានាធិបតីប្រជាធិបតេយ្យរូបនេះ បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។សវនាការលើការចោទប្រកាន់ដំបូង ដោយគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានធ្វើការពិនិត្យលើភស្តុតាងដែលថា គណបក្សសាធារណរដ្ឋបានប្រមូលផ្តុំមកទល់ពេលនេះ អំពីការបណ្តាក់ទុនអាជីវកម្មបរទេស ដោយកូនប្រុសដែលកំពុងមានបញ្ហារបស់លោក បៃដិន ឈ្មោះ ហាន់ធឺ បៃដិន (Hunter Biden) វ័យ៥៣ឆ្នាំ ដែលពួកគេនិយាយថា ភស្តុតាងបានបង្ហាញថាសមាជិកគ្រួសាររបស់លោក បៃដិន កំពុងលក់សិទ្ធិប្រើប្រាស់នៃអាជីវកម្មបរទេសទាំងនោះ។គណបក្សប្រជាធិបតេយ្យ និងសាក្សីឯករាជ្យជាច្រើននាក់បាននិយាយថា មិនមានភស្តុតាងណាមួយដែលថាលោក បៃដិន បានទទួលប្រាក់ទាំងនោះ ឬបានចូលរួមក្នុងអាកប្បកិរិយាមិនសមរម្យ ខណៈពេលដែលលោកបម្រើការជាអនុប្រធានាធិបតីចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧ នោះទេ។ សេតវិមានបានបដិសេធការប្រព្រឹត្តខុសរបស់លោកបៃដិន ហើយបានច្រានចោលការស៊ើបអង្កេតនេះថា មានហេតុផលនយោបាយនៅពីក្រោយ។គួររម្លឹកផងដែរថា គណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោក បៃដិន និងក្រុមគ្រួសាររបស់លោក ថាបានប្រយោជន៍ពីគោលនយោបាយ ដែលលោកបានបន្តធ្វើជាអនុប្រធានាធិបតី ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧។ ដោយឡែក ពួកគេក៏បានចោទប្រកាន់ក្រសួងយុត្តិធម៌ ថាបានជ្រៀតជ្រែកក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កូនប្រុសលោកប្រធានាធិបតីរូបនេះ គឺលោក ហាន់ធឺ បៃដិន ផងដែរ៕

ក្រសួងការបរទេសអាមេរិក រៀបចំផែនការបន្ទាន់ក្នុងករណីមានការបិទរដ្ឋាភិបាល

2023/09/29 08:30:19 am        151
អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិងកំពុងរៀបចំផែនការបន្ទាន់ ក្នុងករណីមានការបិទរដ្ឋាភិបាល។ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Miller បាននិយាយថា ផែនការនោះនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្រេច ថាតើការងារណា ដែលចាំបាច់សម្រាប់សន្តិសុខជាតិ ហើយមិនអាចត្រូវផ្អាកក្នុងពេលការបិទរដ្ឋាភិបាល និងការងារណាខ្លះដែលត្រូវផ្អាក។គួរបញ្ជាក់ផងដែរថា សភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយក្រុមតូចមួយនៃពួកអភិរក្សនិយមដ៏រឹងរូស បានបដិសេធកម្រិតការចំណាយសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង ដែលប្រធានសភាអាមេរិក លោក Kevin McCarthy បានចរចាជាមួយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែឧសភា៕

មន្ត្រី៖កិច្ចព្រមព្រៀងEUចែករំលែកអ្នកស្វែងរកសិទ្ធិជ្រកកោននឹងត្រូវកំណត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ

2023/09/29 08:24:48 am        187
EU៖ មន្ត្រីទេសន្តរប្រវេសន៍ជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយថា ប្លុកនេះ ត្រូវបានកំណត់ ដើម្បីយល់ព្រមលើរបៀបដោះស្រាយអន្តោប្រវេសន៍មិនទៀងទាត់ឲ្យបានឆាប់ បន្ទាប់ពីកិច្ចពិភាក្សារបស់រដ្ឋមន្ត្រី មិនមានកិច្ចព្រមព្រៀងចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ជាមួយទីក្រុងប៊ែរឡាំងទេ ហើយទីក្រុងរ៉ូម ព្រួយបារម្ភអំពីការកើនឡើងចំនួននៃអ្នកមកដល់ នៅមុនការបោះឆ្នោតសំខាន់ៗ។ក្រុមរដ្ឋមន្ត្រី កំពុងស្វែងរកកិច្ចព្រមព្រៀងលើប្រព័ន្ធដែលជាប់គាំងជាយូរមកហើយសម្រាប់ការចែករំលែកនៅទូទាំងសហភាពអឺរ៉ុប ដែលអ្នកស្វែងរកសិទ្ធិជ្រកកោន បានទៅដល់អឺរ៉ុប នៅខាងក្រៅច្រកឆ្លងព្រំដែនផ្លូវការ។លោកស្រី អ៊ីលវ៉ា ចូហានសុន (Ylva Johansson) ប្រធានកិច្ចការមហាផ្ទៃរបស់សហភាពអឺរ៉ុប បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតថា៖«ខ្ញុំប្រាកដថា ក្នុងរយៈពេលពីរបីថ្ងៃទៀត យើងនឹងមានការសម្រេចចិត្តជាផ្លូវការលើវិធីសាស្រ្តទូទៅសម្រាប់យន្តការដោះស្រាយវិបត្តិនេះ។លោកស្រី បានដាក់ចំនួនមកដល់មិនទៀងទាត់ក្នុងឆ្នាំនេះ គឺមានជនអន្តោប្រវេសន៍ ២៥០.០០០នាក់ ដែលភាគច្រើនជាអ្នកដែលបានភៀសខ្លួនចេញពីសង្គ្រាម និងភាពក្រីក្រនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង ហើយបានទៅដល់សហភាពអឺរ៉ុប នៅទូទាំងសមុទ្រមេឌីទែរ៉ាណេ៕

កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/29 08:20:27 am        193
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ចើញជាអធិបតីក្នុងពិធីចាប់ផ្តើមការបង្ហាញនៅទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថាជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថាខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឯកភាពលើចំនួន ២០២ ដុល្លារ ខណៈរដ្ឋាភិបាលសម្រេចបន្ថែម ២ដុល្លារ

2023/09/28 04:16:42 pm        284
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញថា​យោង​លើ​សំឡេង​បោះឆ្នោត​លើ​តួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមានឹងកំណត់តួលេខ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួល​អប្បបរមាស​ម្រាប់​ឆ្នាំ២០២៤។ ខណៈ​ឈរលើ​មូល​ដ្ឋាន ​នៃ​លទ្ធភាព​ជាក់​ស្តែងដែ​លរា​ជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​​ភាគី​​និយោជកសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​​របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចបាន ទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធ​ផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​​ជាតិ​ប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ ដុល្លារ, តួលេខ ២០៤ ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១ សំឡេង។យោង​លើ​សំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សា​ជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ ដុល្លារជាតួលេខ​ប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​ឆ្នាំ២០២៤។សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួម​ទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរ​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ភាព​ជាក់ស្តែង ដែលរាជរដ្ឋាភិបាល​អាច​សម្រួល​ជូន​ទៅ​ភាគី​និយោជក​សម្ដេច​នាយករដ្ឋ​មន្រ្ដី​បាន​សម្រេច​បន្ថែម ២ ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។សម្ដេចធិបតីសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ និង​ជូន​ដំណឹង​ដល់​បង​ប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណ​ជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​លើ​ចំនួន​ប្រាក់​ខែថ្មី​សម្រាប់​ឆ្នាំ ២០២៤នេះ។ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី ជម្រាបជូនបងប្អូនកម្មករនិយោជិត និង​សាធារណ​ជន​ថា សម្ដេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និង​ដាក់​​វិធាន​ការបន្ថែម ដើម្បីពិនិត្យ​លទ្ធភាព​កាត់​បន្ថយបន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ​និយោជិត​។ ទន្ទឹមនឹងនេះ សម្ដេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បី​កែ​លម្អ​បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់​ទាញ​ទុន​វិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។សម្ដេចធីបតីនាយករដ្ឋមន្រ្ដី បានអរគុណ និងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជា​ពិសេស​ភាគី​តំណាង​បង​ប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និង​ស្មារតី​រួម​ក្នុង​ការ​ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕

ក្រុមអ្នកគាំទ្រលោកត្រាំ ប្រមូលផ្តុំគ្នាមុនពេលការជជែកដេញ ដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ

2023/09/28 01:21:14 pm        109
ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នានៅខាងក្រៅបណ្ណាល័យ Ronald Reagan កាលពីថ្ងៃពុធ (២៧ កញ្ញា) មុនការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លើកទីពីរ ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតី ដែលបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តការណ៍នេះ។ក្រុមអ្នកយុទ្ធសាស្ត្រគណបក្សបាននិយាយថា គូប្រជែងរបស់លោកត្រាំ បានអស់ពេលដើម្បីបញ្ឈប់ការឈានទៅមុខរបស់លោក ទៅកាន់ការតែងតាំងបេក្ខជនប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ លុះត្រាតែមានជម្រើសច្បាស់លាស់នៅក្នុងការជជែកដេញដោលលើកទីពីរ របស់ពួកគេនៅយប់ថ្ងៃពុធ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំពីររូប នឹងឡើងលើឆាកសម្រាប់ការជជែកដេញដោល ដែលចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង១:០០យប់ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងសកល) នៅស្ថាប័នមូលនិធិបេក្ខជនប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រនីញ៉ា។ បណ្ដាបេក្ខជនប្រធានាធិបតីជាច្រើនរូប កំពុងប្រជែងជាមួយលោកត្រាំ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សខ្លួន ក្នុងការប្រឈមមុខនឹងលោកប្រធានាធិបតី ចូ បៃដិន ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យសន្មត នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕

អាមេរិកអនុញ្ញាតឲ្យពលរដ្ឋអ៊ីស្រាអែល ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយពុំចាំបាច់មានទិដ្ឋាការ ខណៈដែលអ៊ីស្រាអែលចូលរួមជាមួយក្រុមជម្រើសនៃប្រទេសមួយចំនួន

2023/09/28 01:13:09 pm        128
រដ្ឋបាលលោក បៃដិន កំពុងទទួលយកអ៊ីស្រាអែលចូលទៅក្នុងក្រុមជម្រើសនៃក្រុមប្រទេស ដែលពលរដ្ឋត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ទទួលបានទិដ្ឋាការជាមុន។ការសម្រេចចិត្ត ដែលបានប្រកាសកាលពីថ្ងៃពុធនេះ កើតឡើង បើទោះបីជាមានការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រព្រឹត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើជនជាតិអាមេរិក-ប៉ាឡេស្ទីន និងជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ដែលបានបង្កជម្លោះជាញឹកញាប់ជាមួយរដ្ឋបាលលោកបៃដិន។នៅក្រោមកម្មវិធីលើកលែងនេះ ជនជាតិអ៊ីស្រាអែល នឹងអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់គោលបំណងអាជីវកម្ម ឬលំហែកាយបានរហូតដល់ ៩០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ដោយគ្រាន់តែចុះឈ្មោះជាមួយប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការអនុញ្ញាតការធ្វើដំណើរ។ ប៉ុន្តែទោះបីជាពួកគេត្រូវបានអនុញ្ញាតឲ្យ ធ្វើដំណើរក្រោមប្រព័ន្ធនោះក៏ដោយ ក៏មន្ត្រីសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន នៅតែអាចរារាំងពួកគេមិនឲ្យចូលប្រទេសនេះបានដែរ។ប្រទេសអ៊ីស្រាអែល បាននឹងកំពុងប្រឈមមុខនឹងថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ ដែលជាចុងបញ្ចប់នៃឆ្នាំថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យចូលកម្មវិធីនេះ ដោយមិនចាំបាច់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិទទួលបាន នៅឆ្នាំក្រោយនោះទេ។

កោះតៃវ៉ាន់បង្ហាញនាវាមុជទឹកថ្មី ដើម្បីទប់ទល់ប្រទេសចិន

2023/09/28 12:58:43 pm        126
កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញនាវាមុជទឹកថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងកំពង់ផែ Kaohsiung ។ មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធិក្រសោបយកមកវិញនៅថ្ងៃណាមួយ។ អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ

2023/09/28 12:53:32 pm        130
ភ្នំពេញ៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារ ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM