ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីចោទអាមេរិកពីការជំរុញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប់ នៅមុនកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/09/28 12:39:09 pm        223
ប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា បានលើកកម្ពស់ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយបណ្តាប្រទេសអារ៉ាប់ និងគេចចេញពីគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ដែលបានចាប់ផ្តើមដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ ២០០២ ដែលអំពាវនាវឲ្យមានការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន មុនពេលមានការទទួលស្គាល់ការទូតណាមួយរបស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) នៅឯកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ា ក៏បានរិះគន់អារ៉ាប៊ីសាអ៊ូឌីត ដោយមិនបញ្ចេញឈ្មោះចំពោះការបន្តការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ខណៈពេលដែលកំពុងចាត់វិធានការ «ឈ្លានពានខុសច្បាប់» រួមទាំងការពង្រីក«មិនធ្លាប់មានពីមុនមកនៃការតាំងទីលំនៅ នៅលើទឹកដីដែលសន្មតថា ជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ។លោក ណេបេនហ្សៀ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើប្រក្រតីភាព ទំនាក់ទំនងអារ៉ាប់-អ៊ីស្រាអែល នៅពេលដែលក្របខ័ណ្ឌច្បាប់អន្តរជាតិ «ជាក់ស្តែង» សម្រាប់ដំណោះស្រាយសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងត្រូវបានបំផ្លាញ មិនត្រឹមតែជៀសផុតពី«ភាពសមហេតុផលនៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់ «ក្តីសង្ឃឹម ចំពោះ ការស្តារឡើងវិញនូវការចរចាដោយផ្ទាល់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល» ដើម្បីសម្រេចបានសន្តិភាព និងដំណោះស្រាយរដ្ឋពីរ ដែលបានស្វះស្វែងរកជាយូរមកហើយចំពោះជម្លោះ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ។

លោក Biden និយាយថា ការបិទរដ្ឋាភិបាលអាចបញ្ចៀសបាន

2023/09/28 12:24:05 pm        104
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ថា ការបិទរដ្ឋាភិបាល អាចបញ្ចៀសបាន។ លោក Biden បានថ្លែងលើកឡើងពីការងារសំខាន់ៗជាច្រើន ដែលអាចរងផលប៉ះពាល់ លើផ្នែកវិទ្យាសាស្ត្រ និងសុខាភិបាល នៅមុខក្រុមវិទ្យសាស្ត្រមួយក្រុមនិងក្រុមទីប្រឹក្សាបច្ចេកវិទ្យា ក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វ័រនីញ៉ា។ប្រធានសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធបានច្រានចោលសេចក្តីស្នើច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ដែលទៅដល់ព្រឹទ្ធសភា នាំឲ្យទីក្រុងវ៉ាស៊ីនតោនខិតកាន់តែជិតទៅរកការបិទដោយផ្នែកលើកទី៤ នៃរដ្ឋាភិបាលអាមេរិក ក្នុងមួយទសវត្សរ៍មកនេះដែលនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។បញ្ហានេះនឹងនាំទៅរកការបញ្ឈប់ពីការងារបុគ្គលិកសហព័ន្ធរាប់សែននាក់ និងការផ្អាកសេវា​រដ្ឋាភិបាល​ជាបន្តបន្ទាប់ ចាប់ពីការផ្សាយទិន្នន័យសេដ្ឋកិច្ចរហូតដល់​អត្ថប្រយោជន៍​អាហារូបត្ថម្ភ លុះត្រាតែសភារៀបចំអនុម័តសេចក្តីព្រៀងច្បាប់មូលនិធិ ដែលប្រធានាធិបតីលោក Joe Biden គណបក្សប្រជាធិបតេយ្យ នឹងចុះហត្ថលេខាចូលជាច្បាប់។

ប្រទេសម៉ិកស៊ិក អំពាវនាវឲ្យមានកិច្ចប្រជុំ ក្នុងពេលមានការកើនឡើងការធ្វើអន្តោប្រវេសន៍

2023/09/28 12:13:59 pm        96
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃពុធបានអំពាវនាវឲ្យមានកិច្ចប្រជុំប្រចាំតំបន់ដើម្បីពិភាក្សាពីការធ្វើអន្តោប្រវេសន៍ ខណៈមនុស្សកើនឡើងខ្ពស់ព្យាយាមឆ្លងកាត់ដោយគ្រោះថ្នាក់ឆ្លងកាត់តំបន់ Darien Gap ។ លោកនិយាយថា ផែនការរួមគឺត្រូវការ មិនត្រឹមតែការពារជនអន្តោប្រវេសន៍ប៉ុណ្ណោះទេ ថែមទាំងប្រយុទ្ធប្រឆាំងមូលហេតុឬសគល់ ដែលបង្ខំឲ្យមនុស្សជាច្រើនមកពីប្រទេសវ៉េណេស៊ុយអេឡា គុយបា និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ចាកចេញពីលំនៅឋានរបស់ពួកគេ។ ពួកគេភាគច្រើន បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ហើយយើងត្រូវថែទាំជនអន្តោប្រវេសន៍និងការពារពួកគេ។ ប៉ុន្តែយើងត្រូវបញ្ចៀសការកើនឡើងលំហូរជនអន្តោប្រវេសន៍ព្រោះមានហានិភ័យច្រើន។ លោក Obrador និយាយថាកិច្ចប្រជុំ នឹងកើតមានឡើងប្រហែលជា១០ថ្ងៃទៀត ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាមេរិកឡាទីនចំនួន១០។កាលពីថ្ងៃអង្គារ អាជ្ញាធរអន្តោប្រវេសន៍របស់រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយថាខ្លួន បានដាក់ពង្រាយរថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរជាង២៦០គ្រឿង ដើម្បីបំបែកជនអន្តោប្រវេសន៍ជាង៨.០០០នាក់ពីទីក្រុង Tapachula ភាគខាងត្បូង ជិតព្រំដែនជាមួយប្រទេសហ្គាតេម៉ាឡា ទៅកាន់ផ្នែកផ្សេងទៀតរបស់ប្រទេស។ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះចំនួនជនអន្តោប្រវេសន៍ដ៏ច្រើន បានឆ្លងកាត់ចូលទៅសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដែលកំពុងដាក់សម្ពាធលើរដ្ឋបាលលោក Biden ផ្តើមចេញពីលំហូរមនុស្សជាច្រើន ខណៈការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ចាប់ផ្តើមឡើងកម្តៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ

2023/09/28 11:58:59 am        217
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃទី​ ២៨ នេះ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ក្នុងឱកាស​នេះ​នឹង​​ជំរុញ​នូវ​ការពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ​ឱ្យ​កាន់​ល្អប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម និង​ពង្រឹង​​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​៕

កូរ៉េខាងជើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីគោលនយោបាយនុយក្លេអ៊ែរ ដោយលើកឡើងពីការបង្កហេតុរបស់អាមេរិក

2023/09/28 11:52:37 am        79
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) នេះថា ប្រទេសកូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់គោលនយោបាយរបស់ខ្លួនលើកម្លាំងនុយក្លេអ៊ែរ ខណៈមេដឹកនាំរបស់ប្រទេសនេះបានសន្យាថា នឹងពន្លឿនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា ការបង្កហេតុរបស់សហរដ្ឋអាមេរិក។ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយថា សភារបស់កូរ៉េខាងជើង ដែលជាសភាឧត្តមប្រជាជន បានអនុម័តជាឯកច្ឆ័ន្ទនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃពុធ លើកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងការចែងថា កូរ៉េខាងជើង «អភិវឌ្ឍអាវុធនុយក្លេអ៊ែរកម្រិតខ្ពស់» ដើម្បីធានា «សិទ្ធិរស់រានមានជីវិត» និង «រារាំងសង្គ្រាម»។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យ «បង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងការធ្វើពិពិធកម្មមធ្យោបាយនៃការវាយប្រហារនុយក្លេអ៊ែរ ព្រមទាំងការដាក់ពង្រាយសព្វាវុធទាំងនោះនៅក្នុងសេវាកម្មផ្សេងៗគ្នា» ផងដែរ ដោយនិយាយថា សហរដ្ឋអាមេរិកបានឈានទៅដល់ការបង្កហេតុខាងយោធារបស់ខ្លួន ជាមួយនឹងសមយុទ្ធ និងការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ។វិសោធនកម្មនេះ កើតឡើងរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានកំណត់ជាផ្លូវការ នៅក្នុងច្បាប់នៃសិទ្ធិក្នុងការប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ដោយជាវិធានការមួយដែលលោក គីម បាននិយាយថា នឹងធ្វើឱ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន «កាន់តែខ្លាំងក្លាមិនអាចទប់ទល់បាន»។ លោក គីម បានជំរុញក្រុមមន្ត្រី ឱ្យលើកកម្ពស់បន្ថែមទៀតនូវសាមគ្គីភាព ជាមួយប្រទេសដែលឈរប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយបានរិះគន់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថាជា «អង្គការណាតូក្នុងទម្រង់អាស៊ី»៕

អវកាសយានិក NASA ត្រឡប់មកផែនដីវិញ ក្រោយបំបែកកំណត់ត្រាការហោះហើរក្នុងលំហអាកាស

2023/09/28 11:49:14 am        139
យាន Soyuz MS-23 ដឹកអវកាសយានិកអាមេរិកឈ្មោះ Frank Rubio របស់អង្គការណាសា និងអវកាសយានិករុស្ស៊ីពីរនាក់ទៀត បានត្រឡប់មកផែនដីវិញហើយ។ ពួកគេបានចំណាយពេល៣៧១ថ្ងៃនៅក្នុងទីអវកាស ដោយលោក Rubio បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការហោះហើរអវកាសបន្តវែងបំផុតដោយជនជាតិអាមេរិក។ បេសកកម្មនេះ ជាការធ្វើដំណើរអវកាសដំបូងរបស់លោក Rubio ហើយបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២២។បេសកកម្មរបស់លោក Rubio នៅលើស្ថានីយអវកាសអន្តរជាតិ រួមមានការសាកល្បងការថែសួនក្នុងលំហ សាកល្បងរបបអាហារលំហដែលសម្បូរសារធាតុចិញ្ចឹម និងប្រើប្រាស់ម៉ាស៊ីន 3D ក្នុងការតឆ្អឹងខ្ចីជង្គង់ផងដែរ។ ការត្រឡប់មកផែនដីវិញរបស់លោក រួមជាមួយនឹងអវកាសយានិករុស្ស៊ី លោក Sergey Prokopyev និងលោក Dmitry Petelin គឺបានយឺតយ៉ាវរយៈពេលប្រាំមួយខែ ដោយសារតែយានអវកាសដំបូងរបស់ពួកគេបានលេចធ្លាយ ដូច្នេះត្រូវតែបញ្ជូនអ្នកជំនួស ដើម្បីយកពួកគេមកផែនដីវិញផងដែរ៕

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន សើចចំអកលោកខាងលិចជុំវិញ ជម្លោះឥណ្ឌានិងកាណាដា

2023/09/28 11:25:52 am        156
ការប៉ះទង្គិចខាងការទូតដ៏ក្តៅគគុករវាងឥណ្ឌា និងកាណាដា កំពុងទាក់ទាញការពិនិត្យមើល និងជំរុញឱ្យមានការចាប់អារម្មណ៍កើនឡើងនៅកន្លែងផ្សេងទៀតក្នុងទ្វីបអាស៊ី ដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើបញ្ហានេះ។ ចាប់តាំងពីនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសពី «ការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត» ដែលភ្នាក់ងារឥណ្ឌាបានជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar នៅខេត្តប្រ៊ីដធីស កូឡំប៊ី កាលពីខែមិថុនា ដោយឥណ្ឌាបានផ្តល់យោបល់ថា «មិនសមហេតុផល» មក បណ្ដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចុះផ្សាយគ្របដណ្តប់លើជម្លោះនេះយ៉ាងទូលំទូលាយ។សារព័ត៌មាន ខាន់កៅ សាវស៊ី (Cankao Xiaoxi) ដែលទីភ្នាក់ងារមួយស្ថិតនៅក្រោមទីសារព័ត៌មានរដ្ឋ ស៊ីនហ័រ (Xinhua) របស់ចិន បានផ្តោតលើរបាយការណ៍ ដែលកាណាដាផ្អែកលើក្នុងការការចោទប្រកាន់របស់ខ្លួនមួយផ្នែក បានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា។ របាយការណ៍សារព័ត៌មាន ស៊ីនហ័រ មួយផ្សេងទៀត បានគូសបញ្ជាក់ពីតួនាទីជាក់ស្តែងនៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់នៃទីភ្នាក់ងារ ភ្នែកទាំង៥ (Five Eyes) រវាងប្រទេសកាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ដែលប្រទេសចិនបានចំអកកាលពីមុន។ ការអត្ថាធិប្បាយរបស់ចិនទាំងនេះ បានបង្ហាញពីការយល់ឃើញនៃភាពប្រេះឆានៅក្នុងសម្ព័ន្ធភាពលោកខាងលិច ដែលទីក្រុងប៉េកាំងជឿថា ត្រូវបានរៀបចំឡើងដើម្បីរារាំងការកើនឡើងនៃឥទ្ធិពលរបស់ខ្លួន។រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងកាណាដា និងឥណ្ឌានេះ ក្នុងគោលបំណងទាញប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពមួយនេះលោកឱ្យកាន់តែខិតជិតខ្លួន ខណៈភាគច្រើននៃកិច្ចខិតខំប្រឹងប្រែងចងសម្ព័ន្ធភាពនេះ លេចឡើងក្នុងគោលបំណងពិនិត្យមើលប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា។ នេះត្រូវបានគេមើលឃើញថា ជាហេតុផលចម្បងសម្រាប់ការឆ្លើយតបដែលគួរឱ្យកត់សម្គាល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតចំពោះការចោទប្រកាន់របស់កាណាដា៕

ជំនន់ទឹកភ្លៀងក្នុងឃុំប្រម៉ោយ បានបំផ្លាញស្រែចំការជិត ២០០០ហិកតា លិចលង់ផ្ទះប្រជាពលរដ្ឋ៥៣ខ្នង

2023/09/28 11:17:51 am        1927
ពោធិ៍សាត់៖ ក្នុងស្រុកវាលវែង បានទទួលរងភ្លៀងធ្លាប់ជាប់ៗគ្នាជាច្រើនថ្ងៃ បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀងយ៉ាងគំហុក តាំងពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ថ្ងៃទី២៨ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ទៀត ។បើតាមរបាយការណ៍បឋមរបស់រដ្ឋបាលស្រុកវាលវែង បានឱ្យដឹងថា ក្នុងឃុំប្រម៉ោយ មានភូមិចំនួន៧ ​បានរងផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ​ដែលរងគ្រោះដោយសាទឹកជំនន់ ជនលិច និងខូចខាតផ្ទះចំនួន៥៣ខ្នងស្មើរ និង៥៣គ្រួសារ ខូចខាតផលដំណាំស្រែចំការ ដូចជា​ស្រូវ ដំឡូងមី ពោត ក្រូចពោធិ៍សាត់ ចេក ទុរេន ល្ហុង តាង៉ែន សរុបជិត២០០០ហិកតា ។បង្កឱ្យប្រជាពលរដ្ឋជួបនូវបញ្ហាខ្វះខាតស្បៀងចំនួន ២៦៣គ្រួសារ ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យងាប់សត្វគោមួយចំនួនផងដែរ និងខូចខាត​ផ្ទាំង​សូឡាតម្លៃ ៣.០០០ដុល្លារ ១ឈុត ហើយផ្លូវមួយចំនួនបានរងការខូចខាត ។ក្នុងនោះដែរឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំ​កម្លាំង​ចម្រុះចុះទៅដល់ទីតាំងរងគ្រោះភ្លាមៗ​ ដើម្បីជួយ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ ហើយរហូត​ដល់ពេលនេះ ពុំមានករណីគ្រោះថ្នាក់បាត់បងជីវិតប្រជាពលរដ្ឋនោះទេ ៕ 

នៅរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពីធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នៅថ្ងៃស្អែកនេះ

2023/09/28 11:06:17 am        313
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ បានរៀបចំពីធីក្រុងពាលី ដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ពិធីក្រុងពាលីនាព្រឹកមិញនេះ ត្រូវបានរៀបចំដឹកនាំដោយលោកជំទាវ នេត ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ រួមនិងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារក្រសួងជាច្រើនរូបទៀត។

រដ្ឋសភានឹងប្រជុំពេញអង្គ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩តុលាខាងមុខ

2023/09/28 10:42:24 am        107
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់​កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋ​សភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ​ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយពី​គណៈកម្មការជំនាញរដ្ឋសភា​ បាន​បញ្ចប់ការពិនិត្យ​សិក្សាសេចក្តីព្រាងច្បាប់នេះ រួចរាល់​តាមនីតិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM